ជាទូទៅស្ទើរតែគ្រប់គ្រួសារហើយដែលតែងតែមានបង្អែមសម្រាប់ទុកញ៊ាំពេលក្រោយបាយ ដែលគេតែងនិយាយថាញ៊ាំបង្អែមលាងមាត់។ ចុះសម្រាប់អ្នកដែលកំពុងអាននេះវិញ ចូលចិត្តធ្វើបង្អែមទុកញ៊ាំក្រោយពេលបាយដែររឺយ៉ាងណា? ថ្ងៃនេះAdmin និងបង្ហាញពីរបៀបធ្វើបង្អែមបបរសណ្ដែកខ្មៅ ដែលមានភាពងាយស្រួលជាទីបំផុត។
គ្រឿងផ្សំដែលត្រូវមាន៖
- សណ្តែកខ្មៅ ៣០០ក្រាម
- ស្ករត្នោត រឺស្ករស ២០០ក្រាម
- ខ្ទិះដូង ៧៥០មីលីលីត្រ
- អំបិល ១ចុងស្លាបព្រាកាហ្វេ
របៀបធ្វើ៖
- ដំបូងត្រូវយកសណ្តែកទៅលាងទឹកឲ្យស្អាត រួចយកទៅដាក់ស្ងោរឲ្យឆ្អិន ហើយធ្វើការស្រង់ទុកមួយឡែក
- បន្ទាប់មកត្រូវដាក់ខ្ទិះដូងចូលឆ្នាំង រួចដាក់ស្ករត្នោត អំបិលចូល កូរចូលគ្នាឲ្យសព្វ ហើយដាក់សណ្តែកចូល កូរឲ្យសព្វល្អ និងទុកអោយឆ្អិនរួចជាការស្រេច។ នៅពេលដែលអ្នកញ៊ាំ ត្រូវបន្ថែមខ្ទិះដូងដើម ទឹកដោះគោខាប់ និងដាក់ទឹកកកអោយត្រជាក់ទៀតកាន់តែឆ្ងាញ់៕