ថ្មីពិសេសមិនអោយខកបំណងទេមកលើកនេះ ហាង Best FOOD បាននាំយកមីនុយខ្ចៅខ្យងប៉ារ៉ា លៀសធំ អប់ទឹកដូងស្រោចទឹកត្រី ៣រសជាតិ យ៉ាងឆ្ងាញ់ជក់មាត់ជីបៗ។ ណាត់គ្នាមកចង់ដឹងរសជាតិថាពិសេសបែបណានោះ Admin មិនមែនចេះតែនិយាយទេ មកដាក់មួយឈុតពីរមកណា។



ម៉ូយៗ Best FOOD ប្រាកដជាស្គាល់ច្បាស់ហើយជាមួយហាងមួយនេះដែរពូកែច្នៃប្រឌិតមុខម្ហូបថ្មីៗជានិច្ចជាពិសេសរឿងគ្រឿងសមុទ្រហ្នឹងហ្មង តែងតែមានមុខម្ហូបប្លែកមិនដែរចេះស្ងាត់ម៉េច។ សម្រាប់មីនុយថ្មីនេះ គឺមានខ្ចៅខ្យងប៉ារ៉ា លៀសធំ អប់ទឹកដូង ស្រោចជាមួយទឹកត្រីអំពិលទុំ ទឹកត្រីកោះកុងក្រហម និងទឹកត្រីកោះកុងខៀវ ដែលមានរសជាតិហិរៗត្រូវជាតិខ្លាំង បានញ៊ាំហើយដឹងតែលិឍមាត់ជញ្ជក់ដៃហ្មង។



បន្ថែមពីនេះហាងក៏មានគ្រឿងសមុទ្រជាច្រើនមុខទៀតដូចជា៖ កាំប្រម៉ាសមុទ្រ លៀសផ្លិតអាំងអំបិលម្ទេស លៀសសមុទ្រអាំងអំបិលម្ទេស ប៉ាវហឺអាំង យុាំគ្រឿងសមុទ្រ បង្គា មឹក ប្រហិត ងាវ និងមានច្រើនមុខទៀតផងដែរ។ និយាយពីថាអោយតែបានណាត់គ្នាមកដល់ហាង Best FOOD គឺត្រៀមតែឆ្ងាញ់មាត់ទៅ របស់ឆ្ងាញ់ៗមានមិនខ្វះដាក់មួយមុខណាក៏បាន ជាពិសេសកុំភ្លេចសាកមុខម្ហូបថ្មីនេះណា៎ ព្រោះថាដើម្បីអោយបានប្លែកមាត់?៕








ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)
វីដេអូ៖