មូលហេតុអស្ចារ្យ ៧ យ៉ាងដែលយើងគួរធ្វើទឹកផ្លែស្រកានាគញ៉ាំ

លុយក៏សល់ សុខភាពក៏ល្អ

0
4784

ផ្លែ​ស្រកា​នាគ​ជា​ផ្លែ​ឈើ​ម៉្យាង​ មាន​នៅ​តំបន់​ត្រូពិក​ សាច់​​របស់​វា​មាន​ ២ ប្រភេទ​ សាច់​ខាង​ក្នុង​ពណ៌​ស​ និង​ មួយ​ប្រភេទ​ផ្សេង​ទៀត​ពណ៌​ក្រហម​ តែ​សម្បក​វា​មាន​ពណ៌​ក្រហម​ដូច​គ្នា​។​ វា​មាន​រសជាតិ​ផ្អែម​ ហើយ​មាន​គ្រាប់​នៅ​ជាប់​សាច់​តែ​ម្តង​។​ លើស​ពី​នេះ​វា​មាន​គុណ​ប្រយោជន៍​សំខាន់​ៗ​ដល់​ទៅ​ ៧ យ៉ាង​សម្រាប់​សុខភាព​៖

១. សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​ ដូច​ជា​៖

  • កាឡូរី​ ១៣៦
  • ប្រូតេអ៊ីន​ ៣ ក្រាម
  • ខ្លាញ់​ ០ ក្រាម
  • កាបូអ៊ីដ្រាត​ ២៩ ក្រាម
  • ជាតិ​កាក​សរសៃ​ ៧ ក្រាម
  • ជាតិ​ដែក​ ៨% នៃ​ RDI
  • ម៉ាញេស្យូម​ ១៨% នៃ RDI
  • វីតាមីន C ៩% នៃ​ RDI
  • វីតាមីន​ E ៩% នៃ​ RDI

២. ទប់​ស្កាត់​ជំងឺ​ឈឺ​រ៉ាំរ៉ៃ

៣. មាន​ជាតិ​កាក​សរសៃ​ច្រើន​

៤. ជំនួយ​ពោះ​វៀន​ឲ្យ​មាន​សុខភាព​ល្អ​

៥. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ

៦. ជួយ​បង្កើន​កម្រិត​ជាតិ​ដែក

៧. ជា​ប្រភព​ម៉ាញេស្យូម​ល្អ។

ដើម្បី​ទទួល​បាន​ទឹក​ផ្លែ​ស្រកា​នាគ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ អាច​ធ្វើ​តាម​វិធី​ខាង​ក្រោម​នេះ​បាន​៖

គ្រឿង​ផ្សំ​៖​

  • ផ្លែ​ស្រកានាគ​ ពណ៌​ក្រហម​ ឬ ​ពណ៌ស​តាម​ចំណូល​ចិត្ត​ហាន់​ជា​ចំណិតៗ​ ចំនួន​ ១០០ ក្រាម
  • ​ទឹក​សឺរ៉ូ​ ពណ៌​ក្រហម​ (ពណ៌​អី​ក៏​បាន) ១​ ស្លាប​ព្រា​បាយ​
  • ទឹក​ក្រូច​ឆ្មារ​ ២-៣​ស្លាប​ព្រា​បាយ​
  • ទឹក​កក​ដុំ​តូច​ៗ ( បើ​សិន​មាន​ទឹក​កក​ឈូស​ កាន់​តែ​ល្អ​ អាច​ដាក់​ ១​ចាន​ចង្កឹះ​ )

វិធី​ធ្វើ​៖​

១. មុន​ដំបូង​ត្រូវ​ចាក់​ទឹក​កក​ចូល​ទៅ​ក្នុង​ឧបករណ៍​ក្រឡុក​ បន្ទាប់​មក​ដាក់​ផ្លែ​ស្រកា​នាគ​ ទឹក​សឺរ៉ូ​ និង​ ទឹក​ក្រូច​ឆ្មារ​បញ្ចូល​គ្នា​តែ​ម្តង​ បើក​ឧបករណ៍​ក្រឡុក​ដោយ​ប្រើ​កំលាំង​ធម្មតា​បាន​ហើយ ​ព្រោះ​ផ្លែ​ស្រកា​នាគ​វា​ទន់​ ងាយ​បែក​ កិន​ទុក​ប្រហែល​ ២ ទៅ ៣ នាទី​ឲ្យ​វា​ម៉ដ្ឋ​ខាប់​ជា​សាច់​តែ​មួយ​រួច​រាល់​ហើយ​យើង​អាច​ចាក់​ដាក់​ក្នុង​កែវ​ដែល​រៀប​ចំ​ស្អាត​ទុក​ពិសារ​បាន​ ។

Todo lo que debes saber sobre dragon fruit está aquí.

*បញ្ជាក់​ ដោយ​សារ​យើង​បាន​កិន​លាយ​ជា​មួយ​ទឹកកក​ ប្រសិន​ទុក​ចោល​យូរ​ ហើយ​មិន​បាន​ដាក់​ទូ​ទឹក​កក​ទៀត​នោះ​ វា​នឹង​បាត់​បង់​រសជាតិ​លែង​ឆ្ងាញ់​មិន​ខាន ។