បង្អែមនំបាញ់ឌុកស្រូបខ្ទិះដូង មើលភ្លាមឃ្លានភ្លាមហ្មង!

បង្អែមនំបាញ់ឌុកស្រូបខ្ទិះដូង

0
1659

ពិតជាល្អសម្រាប់ម៉ាក់ៗ គ្រាន់ពេលទំនេរសាកល្បងធ្វើ បញ្ចេញស្នាដៃ ជូនមនុស្សជាទីស្រលាញ់ ញ៊ាំឆ្ងាញ់ម្តង បង្អែមនំបាញ់ឌុកស្រូបខ្ទិះដូង គ្រាន់តែឃើញនឹកឃ្លានភ្លាមតែម្តង។

គ្រឿងផ្សំ

– ម្សៅអង្ករខ្សាយ ១៥០ក្រាម
– ម្សៅឆា ១៥០ក្រាម
– ទឹកស្លឹកតយ (ស្លឹកតយ ៥-១០សន្លឹក, ទឹក ១០៨០មីលីលីត្រ)
– អំបិល ១ស្លាបព្រាកាហ្វេ
– ល្ងរលីង ដាក់តាមការចូលចិត្ត
– ស្ករត្នោត
– ខ្ទិះដូង​
– ខ្ញី

វិធីធ្វើនំ

១. ដំបូងយកឆ្នាំងមកដាក់ម្សៅអង្ករ, ម្សៅឆា, អំបិល និងទឹកស្លឹកតយ រួចកូរចូលគ្នាឲ្យសព្វ។
២. បន្ទាប់មកយកមកដាក់លើភ្លើងកូរ(ត្រូវកូររហូត) ២ទៅ ៣នាទីដំបូងដាក់ភ្លើងខ្លាំង បន្ទាប់មកទៀតដាក់ភ្លើងក្តៅល្មមបានហើយ កូរប្រហែលជា ២០-២៥នាទី។
៣. ២៥នាទីនំបានឆ្អិនលើកវាយកមកចាក់ដាក់ក្នុងថាសវាចឲ្យស្មើ រួចហើយទុកឲ្យត្រជាក់។
៤. បន្ទាប់ពីនំបានត្រជាក់យកមកកាត់ជាដុំៗ តាមដែលចង់បាន ហើយយកវាមកញ៉ាំជាមួយទឹកស្ករ និងខ្ទិះដូងរោយល្ងរដាក់ពីលើ។

វិធីធ្វើទឹកស្ករ

ស្ករត្នោត ៤៥០ក្រាម, ទឹក ៣៦០មីលីលីត្រ, អំបិល បន្តិច, ខ្ញី ១ដុំចិតបន្ទះៗ ដាក់ចូលក្នុងឆ្នាំងទាំងអស់ ដាក់ដាំឲ្យពុះបន្ថែម ម្សៅឆា ១ស្លាបព្រាបាយ កូរវាបន្តិចទៀតជាការស្រេច។

វិធីធ្វើទឹកខ្ទិះដូង


ខ្ទិះដូង ៤៨០មីលីលីត្រ, ស្ករស ១ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ម្សៅឆា ១ស្លាបព្រាបាយ ដាក់ចូលក្នុងឆ្នាំងទាំងអស់កូរវាឲ្យសព្វយកវាដាក់ដាំឲ្យពុះជាការស្រេច៕ ប្រភព៖ផ្ទះមុខម្ហូប