អ្នកដែលធ្វើដំណើរកាត់តាមផ្លូវ ២០០ ម្តុំជិតសាលាវិទ្យាល័យស៊ីសុវត្តិ ច្បាស់ជាមានអារម្មណ៍ថាមានក្លិនឈួល ឈ្ងុយហោះហើរកាត់ច្រមុះរបស់អ្នកជាមិនខាន ក្លិនដ៏ឈ្ងុយនេះគឺចេញពីឆ្នាំងដ៏ធំដែលកំពុងពុះដែលជាទឹកស៊ុបរបស់នំបញ្ចុកដុះផ្សិត ដែលល្បីតៗ គ្នាថាមានរសជាតិឆ្ងាញ់ពិសេស។



គ្រាន់តែរំលឹកប៉ុណ្ណឹងច្បាស់ជាមានម៉ូយៗដែលធ្លាប់ទៅញ៊ាំនឹកឃើញរសជាតិដ៏ឆ្ងាញ់ នឹងមានអារម្មណ៍ថាហេវចង់ទៅញ៊ាំជាមិនខាន។ សម្រាប់អ្នកដែលមិនទាន់បានញ៊ាំគួរតែមកសាកដែលលោកអ្នកអាចមានជម្រើសញ៊ាំនំបញ្ចុកដុះផ្សិត តម្លៃ៨០០០៛, នំបញ្ចុកដុះផ្សិតប្រហិតយក្ស តម្លៃ១៥០០០៛, ស៊ុបក្បាលត្រីឈុតធំ តម្លៃ៣០០០០៛, មីដុះផ្សិត គុយទាវដុះផ្សិត មីសួរដុះផ្សិត តម្លៃ៩០០០៛, បបរលតត្រី បបរនុយមាន់ បបរបាញ់កាញ់ជ្រូក តម្លៃ៨០០០៛។



នៅចាំអីទៀតសុទ្ធតែពិសេស និងមានតម្លៃសមរម្យបែបនេះហើយ គួរណាស់តែបបួលគ្នាមកដាក់មួយឈុតហើយ ស្របពេលប៉ុន្មានថ្ងៃនេះភ្លៀងធ្លាក់អាកាសធាតុត្រជាក់ៗចឹងមកញ៊ាំនំបញ្ចុកដុះផ្សិតមានទឹកស៊ុបហុតក្ដៅៗចឹងជាតិតិចអី។ កុំភ្លេចណានំបញ្ចុកដុះផ្សិត នំបញ្ចុកដុះផ្សិតប្រហិតយក្ស ស៊ុបក្បាលត្រីដ៏មានរសជាតិនៅចាំលោកអ្នក៕








ហាង នំបញ្ចុកដុះផ្សិត
លេខទូរសព្ទទីតាំងទី១៖ 015 90 11 52 /011 90 11 52
ទីតាំងទី១៖ ផ្ទះលេខ16E0 ផ្លូវលេខ200 ក្បែរធានាគារវឌ្ឍនៈ សង្កាត់បឹងរាំង ខណ្ឌដូនពេញ
លេខទូរសព្ទទីតាំងទី២៖ 012 92 28 92
ទីតាំងទី២៖ ផ្ទះលេខ42E0 ផ្លូវលេខ110 ខាងកើតផ្សារចាស់ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ
វីដេអូ៖