សាច់ក្តាមឆាម្រះព្រៅ ជាអាហារបែបថៃ ដែលអាហារមួយមុខនេះគេញ៉ាំហឹរទើបឆ្ងាញ់ ដោយសារតែសាច់ដែលយកមកឆាគេប្រើសាច់ក្តាមសុទ្ធតែម្តង និងប្រើគ្រឿងផ្សំផ្សេងៗដាក់លាយជាមួយស្លឹកម្រះព្រៅ។ កុំទាន់គិតដល់រសជាតិ បើគ្រាន់តែឃើញពណ៌ម្ហូបហើយ ក៏នាំយើងស្រក់ទឹកមាត់បានដែរ។ បើបានដួសសាច់ក្តាមពេញមួយស្លាបព្រា ដាក់ចូលមាត់ មិនដឹងថាមានក្តីសុខយ៉ាងណាទេលោក បើឃ្លានដូច Admin ដែរ មកសាកធ្វើញ៉ាំទាំងអស់គ្នា៖

គ្រឿងផ្សំ៖
- សាច់ក្តាម ២៥០ ក្រាម
- ស្លឹកម្រះព្រៅ ១ កូនចាន
- ម្ទេសក្រហម ២ ស្លាបព្រាបាយ
- ខ្ទឹមសចិញ្ច្រាំហើយ ២ ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
- ទឹកត្រី កន្លះស្លាបព្រាបាយ
- ប្រេងខ្យង ២ ស្លាបព្រាបាយ
- ស្ករស ១ ស្លាបព្រាបាយ
- ទឹកស៊ុប កន្លះកូនចាន
- ពងទាចៀន ១ គ្រាប់ (យកជ័រភ្នៅ)
- បាយមួយចាន

វិធីធ្វើ៖
១. ដាក់ខ្ទះលើភ្លើងទុកឲ្យក្តៅបន្តិច ដាក់ប្រេងចូល បន្ទាប់មកដាក់ខ្ទឹមសចូល រួចលីងវាឲ្យឈ្ងុយ

២. ដាក់ទឹកស៊ុប និងទឹកស៊ីអ៊ីវ ជាមួយទឹកត្រីចូល បន្ទាប់មកដាក់ប្រេងខ្យង និងស្ករ ចូលឆាឲ្យសព្វ

៣. ដាក់ស្លឹកម្រះព្រៅចូលឆាឲ្យឡើងឈ្ងុយ បន្ទាប់មកដាក់សាច់ក្តាមចូល ឆាសព្វ ជាការស្រេច។

៤. ដួសដាក់ពីលើបាយ រួចដាក់ពងទាចៀនហើយពីលើ យើងអាចទទួលទានបានយ៉ាងជក់មាត់។



