កាលពី ព្រឹកថ្ងៃទី 24 តុលា ឆ្នាំ២០១៩ ក្រុមធម្មយាត្រា ជាពិសេសព្រះសង្ឃទាំង5ប្រទេស បាននិមន្ត ទៅ កាន់វត្ត ឈៀងថង តាំងពីម៉ោង 6 ព្រឹកព្រលឹម សម្រាប់ការនិមន្តបិណ្ឌបាត្រ នៅនគរហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានការដឹកនាំក្បួនបិណ្ឌបាត ្រ ដោយ ព្រះថនរៈមៈវ៉រៈនាយក ទីបឹក្សាមេគ ណនៃខេត្ត ន គរ រាជសីមាប្រទេសថៃ , ព្ រះអាចារ្យ អនកែវ កិត្តិភ័ទធោ មេគ ណនគរហ្កួងព្រះបាង និង ជាព្រះចៅអធិការវត្តឈៀងថង , សម្តេចព្រះឧត្តមវង្សា មួង រ៉ា លេខាធិការសភាសង្ឃប្រទេសកម្ពុជា និង ព្រះសង្ឃ និមន្ត មកពី 5ប្រទេសទៀត ចំនួន ជាង 400 អង្គ ។
ចំពោះប្រពៃណី ក្នុងការ ដាក់បាត្ររបស់ បងប្អូនជនជាតិឡាវ គឺការដាក់ជាបាយដំណើប ដោយពូនជាដុំ តូចៗ ដាក់នៅក្នុងបាត្រ ។ អ្វីដែលមិនអាចរំលង ឬអាចនិយាយបានថា មិនអាចចោលបាន នោះ គឺ ការគ្រងសំលៀកបំពាក់បែបផាសិន ដែលជាអត្តសញ្ញាណនៃសំលៀក បំពាក់ របស់ ជន ជាតិឡាវ។ ប្រពៃណីនៃការដាក់បាត្របាយដំណើបនេះដែ រ អ្នកសារព័ត៌មានឡាវម្នាក់ ដែលជាបុគ្គលសំខាន់ក្នុងការផ្តល់ ព័ត៌ មានផ្សេងៗ អំពី ប្រពៃណី វប្បធម៌ នៅទីនេះ បានបញ្ចាក់ថា ការដាក់បាយដំណើបជំន ួសបាយខ្សាយនេះ គឺមូលហេតុដោយសារតែ បាយដំណើប គឺស្ងួតរមួត មិនស្អិត ហើយមិនងាយខូច ។ មួយវិញទៀត ពេលដែលដាក់បាត្រព្រះសង្ឃជាបាយដំណើប គឺ មិនធ្វើអោយបាត្រប្រឡាក់ ។ ប្រសិន បើ និយាយ អំ ពីន័យ ប្រៀប ធៀបសម្រាប់បាយដំណើបនេះ គឺ ពេលដែល ពូតដុំបាយ ប្រៀបដូចជាប្រជាជនឡាវកំពុងតែមានភាពសាមគ្គីគ្គាជាធ្លុងមួយ។ ន័យ ម្យ៉ាងទៀត បាយដំណើបគឺជាអត្តសញ្ញាណជាតិឡាវ ដូចស្ត្រីឡាវ ត្រូវគ្រងបាសិន និងបួងសក់ជាដើម ។
ងាកមកមើលគណៈសង្ឃក្រុមធម្មយាត្រាទាំង5 ប្រទេស បាននិមន្តប ិ ណ្ឌបាត្រជាជួរៗ អមនិងប្រជាជនដែលអង្គុយត្រៀមផ្ទាល់ដី មានបាយដំណើប នំចំណី បច្ច័យ ដែលជាគ្រឿងសម្រាប់ការដាក់បាត្រនា ពេល ព្រឹកនោះ។
ព្រះសង្ឃ មាន រាប់រយអង្គ តែសទ្ធា របស់ ប្រជាជន មាន រាប់ពាន់ ស្ថិត នៅ តាមដងផ្លូវ ចំងាយ ជាង 4 គីឡូម៉ែត្រ ចាប់ ផ្តើមពីចំនុច វត្ត ឈៀងថង ជា ទី អារាម ដែល មានអាយុ កាល ជាង 1 , 000 ឆ្នាំ មកដល់ត្រង់ វត្ត ព្រះបាតតៃ ដែលសបង្ហាញ អំ ពីសទ្ធាជ្រះថ្លារបស់ពុទ្ធសាសនិកជនយ៉ាង ជ្រាលជ្រៅ ។
ព្រះគ្រូឧត្តមវិសុទ្ធមុនី ឈាវ សុខជា មានថេរដិកាថា សទ្ធារបស់ប្រជាជនទាំង5 ប្រទេសធំធេងខ្លាំង ណាស់ សម្រាប់ព្រះពុទ្ធសាសនា ព្រមទាំងបានបង្ហាញអារម្មណ៍ចំពោះការស្វែងយល់ពីការគោរពនិងប្រតិបត្តិរបស់ជាតិសាសន៍នីមួយៗ ។
ពុទ្ធបរិស័ទឡាវមួយរូប បានថ្លែងពីអារម្មណ៍ របស់ លោកយាយ ដោយទឹកភ្នែកថា លោកយាយពិតជារំភើប ដោយមិនដែល បាន ជួបប្រទះនូវហេតុការណ៍នៃសាសនាព្រះពុទ្អ ដែល បាន និមន្តព្រះសង្ឃក្នុងទ្វីបអាស៊ី ទាំង5 ប្រទេស មកអោយលោកយាយបានបំពេញកុសលដូចនេះទេពីមុនមក ។
ក្រៅពីនេះ ជនបរទេសមកពីប្រទេសបារាំង បានចូលរួមដាក់បាត្រ នៅព្រឹកនោះ ជាប្រវត្តិសាស្រ្ត ផងដែរ ព្រមទាំង បាន ផ្តល់ នូវ បទសម្ភាសន៍ថា ទោះបីជា គាត់ មិនបានកាន់សាសនាព្រះពុទ្ធ ក៏ពិតមែន តែទិដ្ឋភាពបែបនេះ ពិតជាបានធ្វើអោយ គាត់ ជ្រួតជ្រាបពីការគោរពប្រណិបត្តិសាសនា ព្រះ ពុទ្ធនៅទីនេះ ហើយបានឃើញព្រះសង្ឃទាំង5ដែនដី សុទ្ធសឹងជាបុគ្គលដែលមានចិត្ត ជ្រះ ថ្លាបរិសុទ្ធគួរអោយគោរព។
តមក ទៀត នៅវត្ត ផាអូ ដែល ជាទីតាំងបន្តរបស់ក្រុមធម្មយាត្រា 5 ដែនដីបាន ទៅ ដល់ អ្វី ដែលបានធ្វើអោយគណៈ ធម្មយាត្រា ទប់អារម្មណ៍ សឹងតែមិនបាន នោះ គឺមានសមណេរ 500 អង្គ និមន្តគង់រង់ចាំ គណៈធម្មយាត្រា ក្រោមកម្តៅព្រះអាទិត្យ នា ម៉ោង 10 ព្រឹក ដែលជាប្រវត្តិសាស្ត្រថ្មី មួយទៀត គួរអោយស្ងើចសរសើរ និងគោរពជាទីបំផុត។ ថ្នាក់ដឹកនាំនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានដូចជា សម្តេច សង្ឃរាជ អាធិ សាធុយ៉ៃកូត ព្រះ មេគ ណក្រុងចមផេត នគរហ្លូងព្រះបាង , ឯកឧត្តម វង្សច័ន្ទផាន់ ផួប ប្រធានរណសិរ្សកសាងជាតិឡាវ នគរហ្លួងព្រះបាង , លោកជំទាវ ប៊ុនម៉ា អនុប្រធាន រណសិរ្សកសាងជាតិឡាវ , ឯកឧត្តម ណសេង អនុប្រធានផ្សព្វផ្សាយវប្បធម៏ និងទេសចរណ៍ នគរហ្លួងព្រះបាង និង បណ្ឌិត ខាំវន បុណ្យផន អ្នកគ្រប់គ្រង គណះ កម្មការកណ្តាលព័ត៌មានពុទ្ធសាសនានគរហ្ លួងព្រះបាង ក៏បាន ចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។
ពិធី កម្មខាង សាសនា ជា ប្រចាំ របស់ ក្រុមគណៈធម្មយាត្រា 5 ដែនដី គឺការដាំដើមពោធិ៍ នៅកូនភ្នំ មួយ នៃបរិវេណវត្ត ផាអូ ។ ដើមពោធិ៍ នេះ ត្រូវបានចាត់ទុកជាទីសក្ការៈមួយសម្រាប ់ ពុទ្ធសាសនិក ដោយមូលហេតុថា ដើមពោធិ៍ជាទីតាំងនែការត្រាស់ដឹងរបស់ព្រះសម្មាសមពុទ្ធ កាលពីជា ង 2 , 500 ឆ្នាំមុន ។
ពិធីអរតនា តាមបែប ព្រះពុទ្ធ សាសនា ក៏ បានប្រារព្ធធ្វើ ដូច រាល់ សព្វ មួយ ដង ។ ព្រះសង្ឃទាំង 500 អង្គ និងពុទ្ធបរិស័ទ បានលើកដៃប្រណម្យសូត្រធម៌ ជាការបង្ហាញពីសេចក្តីជ្រះថ្លារបស់សាវកព្រះសម្មា សម ្ពុទ្ធ ។
លោក សុផាក់ឆៃ វីរៈភូជង្គ លេខាធិកាស្ថាប័ន្ថពោធិគយ៉ វិឆាឡៃ រួមនិងក្រុមពុទ្ធបរិស័ទ បាននាំ យក នូវបច្ច័យចំនួន 600 , 000 ប្រគេន ដល់ព្រះសង្ឃ សម្រាប់ ជា ការទំនុកបំរុង ដល់ការសិក្សាអប់ រំរបស់ សមណេរ ចំនួន ជាង 500 អង្គនៅទី វត្ត អារាម នោះ ។
លុះ ដល់ល្ងាចថ្ងៃដដែល នេះ នៅ វត្ត ប៉ាផុនភោ វៈណៈរាម មានការរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្រោមការនិមន្តពីព្រះសង្ឃទាំង5ប្រទេស មានកម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និង វៀតណាម។ ទី វត្ត អារាម នេះ មានរចនាបទ ជា ពណ៌ទឹកមាស ព្រមទាំង មាន ការ ក សាងដូចទៅហ្នឹងព្រះចុឡាមណីចេតិយ ជា រាងពហុកោណ យ៉ាងស្រស់ស្អាត។ វត្ត នេះ មាន ការ និមន្តចូលរួមពី ព្រះគ្រូបុណ្យថាន់ ប៉ុញយៈកាមូ ព្រះ ចៅ អធិការវត្ត ប៉ាផុនផោ , លោក សុផាក់ឆៃ វីរ ៈភូជង្គ លេខាធិការស្ថាប័នពោធិកយ៉ា និងគណៈធម្មយាត្រាទាំង មូល បាននាំគ្នាធ្វើពុទ្ធសាសនពិធី សូត្រនូវធម៌នមស ្ស ការ ជាការគោរពនិងបូជាដល់ព្រះសម ្មា សម ្ពុទ្ធ ។ បង្គោលធម្មចក្រ បាននាំ យក មកតម្កល់ ទុកនៅខាង មុខ ព្រះ បដិមាក្នុង វត្ត នេះផងដែរ។
ព្រះ ចៅអធិការបានថ្លែងថា ពិធិនេះ ជាពិធីដ៏វិសេស វិ សាលយ៉ាងខ្លាំងដែលមានការចូលរួមពី ព្រះ សង្ឃទាំង 5 ប្រទេស និងសូមអោយព្រះពុទ្ធសាសនារុងរឿងតទៅ។
ថ្ងៃចុងក្រោយ នៅហ្លួងព្រះ បាង បានចារជាប្រវត្តិសាស្ត្រថ្មី ដែលធ្វើឲ្យ អោយគណៈធម្មយាត្រាចងចាំ មិនភ្លេច នូវ អ្វីដែលបានកើតឡើងនៅទី នេះជា រៀងរហូតទៅ ។ សទ្ធារបស់ប្រជាជាតិនីមួយៗ សុទ្ធ តែ បាន បង្ហាញថា ការធ្វើបុណ្យ ការ ដាក់ ចិត្តអោយជ្រះថ្លា ចំពោះព្រះពុទ្ធសាសនា មិនមែនត្រឹម តែព្រះសង្ឃ ក្នុង ជាតិ សាសន៍របស់ ខ្លួន ប៉ុណ្ណោះ ទេ តែជាតិ សាសន៍ ដទៃផ្សេងទៀត ក៏ដូចគ្នាដែរ គឺសុទ្ធសឹងតែត្រូវបានព្រះសម្មាសម្ពុទ្ធ ជ្រើសរើ សជាសាវក សម្រាប់ការប្រណិបត្តិនិង មានតួនាទីថែរក្សាការពារសាសនព្រះពុទ្ធ ៕
VIDEO
VIDEO