ពោតលីងដ៏ឈ្ងុយឆ្ងាញ់រសជាតិក្រូចមានលក់នៅរោងភាពយន្តលេជេនហើយ!!!

តើលោកអ្នកបានត្រៀមខ្លួនក្នុងការភ្លក់រសជាតិរបស់ពោតលីងថ្មីដែលមានរសជាតិក្រូចមុនគេហើយឬនៅ? ឥលូវនេះពោតលីងរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះបានមកដល់រោងភាពយន្តលេជេនហើយ!

Text: ​លោកអ្នកនឹងបានភ្លក្សនូវពោតលីងរសជាតិក្រូច ដែលជាពោតលីងពិសេសថ្មី រសជាតិប្លែក ប្រចាំរដូវកាលនេះ ដែលមានរសជាតិ ប្រៃ ផ្អែម និងមានក្លិនក្រូចឈ្ងុយឆ្ងាញ់ខ្លាំង ប្លែកមាត់ ធានាថាជក់មាត់តែម្ដងញ៉ាំម្តងហើយចង់់ញ៉ាំម្តងទៀត។​ ពោតលីងរសជាតិថ្មីនេះដែរមានតែនៅរោងភាពយន្តលេជេនយើងតែប៉ុណ្ណោះ​ និង​មាន​ចាប់ពីថ្ងៃនេះតទៅ នៅគ្រប់សាខារបស់រោងភាពយន្តលេជេន​។

សម្រាប់តម្លៃរបស់ពោតលីងរសជាតិក្រូចនេះដែរ ប្រអប់ធម្មតាតម្លៃ $2.00 និង ប្រអប់ធំតម្លៃ $3.50។

តោះ! មកក្លាយជាអតិថិជនដំបូង ដែលបានភ្លក់រសជាតិពោតលីងថ្មីនេះនៅរោងភាពយន្តលេជេន។
អ្នកណាៗក៏ទៅលេជេនដែរ!

Click Here to visit our official website: http://www.legend.com.kh/

ថាមិនចំណេញម៉េចបាន ១ឆ្នាំង ១មុឺនរៀល បញ្ចុះ៣០% ៣ថ្ងៃជាប់គ្នាទៀត!

0

ដំណឹងល្អណា មានរបស់ញ៉ាំឆ្ងាញ់ៗ ហើយធូរថ្លៃមកទៀតហើយ តែគួរលាក់សិនរឺមិចណ៎ ព្រោះថាប្រាប់ហើយដូចអត់ដែរហៅ Admin ទៅដែរសោះ។ ណ្ហើយស្គាល់កន្លែងល្អហើយមិនប្រាប់ដូចជាមិនសម ម៉ោះកត់ឈ្មោះហាងទុកទៅមិនខុសបំណងនោះទេគឺ ហាង ស៊ុបស៊ូគី និយាយពីថាស៊ុប ១ឆ្នាំង តែ១ម៉ឺនរៀលទេ បញ្ចុះតម្លៃ ៣០%​ទៀត បញ្ចុះ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ហាង ស៊ុបស៊ូគី
ហាង ស៊ុបស៊ូគី
ហាង ស៊ុបស៊ូគី

គ្រាន់តែឃើញឈ្មោះហាង ក៏ដឹងថាមុខម្ហូបអ្វីដែលពិសេសប្រចាំហាងដែរណ៎ គឺថា ស៊ុបស៊ូគី និងស៊ុបតុងយ៉ាំហ្នឹងហើយរសជាតិឆ្ងាញ់ពិសេសណាស់ ហុតប៉ូវកម្លាំងបែកញើសស្រួលខ្លួនតែម្ដងហើយ ដាក់មួយឆ្នាំងឆ្អែតតឹងពោះហ្មង ចំណាយត្រឹមតែ​ ១ម៉ឺនរៀល ។ ហើយតិចថា ហាង ស៊ុបស៊ូគី របស់ឆ្ងាញ់មានតែស៊ុបហ្នឹងអីទៅ មានច្រើនមុខទៀតណាស់ ដូចជា បង្គងអាំង បង្គាអាំង ប្រហិតអាំង ស្លាបមាន់ ជើងមាន់ ។

ហាង ស៊ុបស៊ូគី
ហាង ស៊ុបស៊ូគី
ហាង ស៊ុបស៊ូគី

លឿនៗមកដឹងកន្លែងឆ្ងាញ់ហើយកុំបង្អង់យូរ ទៅមុនគេដឹងរសជាតិមុនគេសាកបានមុនគេ ណាត់គ្នាមកញ៉ាំឆ្ងាញ់ប៉ូវកម្លាំងទាំងអស់គ្នា។ ចំពោះទីតាំងហាង ងាយស្រួលរកមែនទែនគឺ ស្ថិតនៅតាមបណ្ដោយផ្លូវ២៥៩ កែង១៤៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ភ្នំពេញ។ Admin សុំទៅដាក់ពី បីឈុតមុនហើយណា ព្រោះថានឹករសជាតិស៊ុបដ៏ឆ្ងាញ់នេះណាស់ មួយវិញទៀត ទៅអោយហើយទាន់មានការបញ្ចុះតម្លៃ ៣០% មិនអាចបង្អង់យូរនោះទេ អស់លុយតិចញុាំឆ្អែតតឹងពោះ រឿងអីថាមិនសាកនោះ ។

ហាង ស៊ុបស៊ូគី
ហាង ស៊ុបស៊ូគី
ហាង ស៊ុបស៊ូគី
ហាង ស៊ុបស៊ូគី
ហាង ស៊ុបស៊ូគី

ហាង ស៊ុបស៊ូគី
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ២៥៩ កែង១៤៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ភ្នំពេញ
លេខទូរសព្ទ៖ 012464966/ 010446247

វីដេអូ៖



រំខានដល់មាត់ និងក្រពះទៀតហើយមើលទៅ! ប៊ូហ្វេគ្រឿងសមុទ្រសុទ្ធចឹង អត់សាកម៉េចបាន បញ្ចុះ10%ទៀតណ៎

0

យ៉ាងណាហើយបន្ទាប់ពីដើរលេងថ្ងៃបុណ្យអ៊ុំទូកប៉ុន្មានថ្ងៃនេះ ប្រហែលជាអស់កម្លាំងខ្លាំងណាស់ហើយមើលទៅ ម៉ោះAdmin មានកន្លែងល្អសម្រាប់អោយទៅប៉ូវកម្លាំងឡើងវិញ ជាមួយគ្រឿងសមុទ្រស្រស់ៗអាំង ជាពិសេសមានទាំងសត្វប្រឡាំងកាំងទៀតណ៎ បន្ថែមពីនេះមានម្ហូបឆ្អិនស្រាប់រួមទាំងស៊ុបមានរសជាតិឆ្ងាញ់ ហុតបែកញើសខ្ចាយតែម្ដងហើយ។

ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ
ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ
ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ

ច្បាស់ជាចង់ដឹងណាស់មែនទេថា តើនៅហាងណាដែលមានអ្វីពិសេសៗបែបនេះ មាននៅឯណាទៀតគឺនៅហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ យើងហ្នឹងឯង និយាយពីថាគ្រឿងសមុទ្រស្រស់ៗល្អយកមកពីខេត្តកំពត នៅរងចាំអ្នកទាំងអស់គ្នាទាំងទូរៗ។ ឥលូវ Admin សួរថាចង់ញ៉ាំអីគេ ក្ដាម បង្គង បង្គា មឹក ងាវ បង្គងប៉ាក មានច្រើនមុខណាស់ សូម្បីតែប្រឡាំងកាំងក៏មានដែរ រួមជាមួយគ្រឿងសមុទ្រជាច្រើនមុខទៀតទាំងស្រស់ និងឆ្អិនស្រាប់ បង្អែមក៏មាន ញ៉ាំអីក៏បាន ដាក់ម៉ាអស់ដៃទៅ។

ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ

បើថាចាញ់រងារស៊ុបក្ដៅៗជួយបានណា ហុតម៉ាតឹងពោះទៅ ព្រោះថាជាតិយកតែមែនទែនហើយ។ តោះនៅចាំអីទៀត ជុំគ្រួសារ មិត្តភក្ដិទៅប៉ូវកម្លាំងនៅហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ អោយណាណីម្ដង។ ចំពោះតម្លៃគឺពិសេសមែនទែនម្នាក់ត្រឹមតែ 16.8$ តែប៉ុណ្ណោះ​ ចំពោះក្មេងដែលមានកម្ពស់១ម៉ែត្រ៤០ គឺ9.8$ ក្នងម្នាក់ និងចំពោះក្មេងកម្ពស់ក្រោម 1ម៉ែត្រគឺហ្វ្រីតែម្ដង។ ហើយមិនតែប៉ុណ្ណោះ បញ្ចុះតម្លៃ10% រយៈពេល១ខែពេញតែម្តង ចាប់ពីថ្ងៃផុសវីដេអូនេះ។

ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ
ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ
ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ

អ្វីដែលកាន់តែពិសេសទៀតនោះ ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ មានទីតាំងធំទូលាយ មានផាសុកភាព សម្រាប់អតិថិជន គឺថាល្វឹងល្វើយខ្យល់បរិសុទ្ធតែម្ដងហើយ។ ទីតាំងហាងងាយស្រួលរកមែនទែន គឺស្ថិតនៅ លើ ផ្លូវអូសុីអាយសុី ខាងក្រោយផ្សាររាត្រីលីណា ទីក្រុងរណបជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ
ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ
ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ
ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ

ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ
ទីតាំង៖ ស្ថិតនៅ លើ ផ្លូវអូសុីអាយសុី ខាងក្រោយផ្សាររាត្រីលីណា ទីក្រុងរណបជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 070 975 695 / 011 655 286

វីដេអូ៖

ទស្សនារឿង ស្នេហាក្មេងៗ ឬ Young Love នៅរោងភាពយន្តលេជេនមានឱកាសទទួលបានអាវយឺតដ៏ស្រស់ស្អាត!

តើលោកអ្នកបានទស្សនារឿង ស្នេហាក្មេងៗ ឬ Young Loveតាមរយៈឈុតខ្លីៗ (Trailer) ហើយឬនៅ? ឥឡូវនេះរឿងស្នេហាក្មេងៗ ឬYoung Love បានចាក់បញ្ចាំងនៅគ្រប់សាខារបស់រោងភាពយន្តលេជេនហើយ ធានាថាល្អមើលនិងត្រូវចិត្តសម្រាប់យុវវ័យទាំងអស់។

សម្រាប់លោកអ្នកដែលមកទស្សនារឿងនេះនៅរោងភាពយន្តលេជេនគ្រប់សាខា យើងក៏មានជាកម្មវិធីពិសេសដូចខាងក្រោម៖- រាល់ការជាវសំបុត្រកុនប្រភេទធម្មតារឿង ស្នេហាក្មេងៗ ឬ Young Love ចំនួន 4សន្លឹក ជាមួយនិងឈុត Combo set (អាហារនិងភេសជ្ជៈ) ចំនួន 2 ឈុត លោកអ្នកនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតមួយភ្លាមៗ។ 

កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់អស់ពីស្តុក និងមានគ្រប់សាខារបស់រោងភាពយន្តលេជេន ។

តោះ!​ ប្រយ័ត្នអស់ពីស្តុកណា៎ បានទស្សនារឿងហើយចំណេញបានអាវ ស្នេហាក្មេងៗ ឬ Young Love ដ៏ខ្ជូតថែមទៀត! មានតែនៅរោងភាពយន្តលេជេនតែប៉ុណ្ណោះ។

អ្នកណាៗក៏ទៅលេជេនដែរ!

Click Here to visit our official website: http://www.legend.com.kh/

រោងភាពយន្តលេជេនមានអ្វីពិសេសខ្លះសម្រាប់​ឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ?

នាព្រឹកថ្ងៃទី08 ខែវិច្ឆិកា ឆ្នាំ2019នេះរោងភាពយន្តលេជេនព្រមទាំងក្រុមការងារទាំងអស់បានជួបជុំនឹងបានផ្តល់ជាការឧបត្តម្ភជូនដល់ក្រុមទូកកម្ពុជាដែលមានឈ្មោះថា “សំបូរសែនជ័យបារមីស្រីម៉ៅ” ដើម្បីជាការលើកទឹកចិត្ត និងជាការចូលរួមចំណែកក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកដែលឈានមកដល់ខាងមុខនេះ។

រោងភាពយន្តលេជេនបានឧបត្តម្ភជូនដល់ក្រុមទូកនូវ អាវ មួក ភេសជ្ជៈ និងសម្ភារៈផ្សេងៗ រួមទាំងថវិការចំនួន បួនលានរៀល 4000,000 រៀលផងដែរ។

ជាពិសេសទៀតនោះដើម្បីជាការអបអរសាទរដល់ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនេះដែរ រោងភាពយន្តលេជេនរួមជាមួយនិងក្រុមហ៊ុនភេសជ្ជៈកូកាកូឡា ក៏មានជាកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់លោកអ្នកដែលអញ្ជើញមកទស្សនារឿងនៅរោងភាពយន្តលេជេន៖- រាល់ការជាវសំបុត្រកុនធម្មតាចំនួន 6សន្លឹករួមជាមួយឈុត Combo (អាហារនិងភេសជ្ជៈ) ចំនួន2ឈុត ឬ ជាវសំបុត្រកុនប្រភេទ Diamond ឬ Gold Class ចំនួន 4សន្លឹកលោកអ្នកនឹងទទួលបាននូវខ្នើយកូកាកូឡាដ៏ស្រស់ស្អាតមួយភ្លាមៗ។

តោះនៅចាំអីទៀត មកទស្សនារឿងនៅរោងភាពយន្តលេជេនទាំងអស់គ្នាណា៎!

ជួបគ្នានៅរោងភាពយន្តលេជេន!
អ្នកណាៗក៏ទៅលេជេនដែរ!

Click Here to visit our official website: http://www.legend.com.kh/

នឹកឃើញឃ្លានគោគេចមែនអត់? មោះ! មកផ្ទះបាត់ដំបង សម្រួលហិរញ្ញវត្ថុបាន ញុាំអស់ ៥ ឈុត ថែមជូន ១ឈុត

0

ជិតដល់ថ្ងៃអុំទូកហើយ រកន្លែងប្រូម៉ូសិនញ៉ាំអីជុំគ្នាអត់? ណាត់គ្នាអោយហើយមកចឹង ផ្ទះបាត់ដំបង ប្រូម៉ូសិន ទៅលើឈុត គោគេច ញុាំអស់៥ ឈុត ថែមជូន ១ឈុត ចាប់ពីថ្ងៃទី ៧​ ខែវិច្ឆិកា ដល់ថ្ងៃ ១៥ ខែ វិច្ឆិកា ប៉ុន្តែសម្រាប់ថ្ងៃទី៩ វិច្ឆិកា ដល់ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៩ ហាងត្រូវបានឈប់សំរាក ដូចនេះ កុំភ្លេចណាមិនទាន់ផុតប្រូម៉ូសិនទេ ។

ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង

គ្រប់គ្នាប្រាកដជាធ្លាប់លឺល្បីតៗគ្នាអំពីសង្វាក់ដែលជាអាហារដ៏និយមរបស់អ្នកបាត់ដំបងទៅដល់ទីណាក៏មានអ្នកស្គាល់ដែរ បើល្បីយ៉ាងហ្នឹងៗAdmin ថាគួរណាស់ កុំអោយរំលងអី មើលរៀបចំពេលវេលានាំមិត្តភក្តិ រឺមនុស្សជាទីស្រលាញ់ទៅដាក់ពីរ បីឈុតអីទៅព្រោះថាវាឆ្ងាញ់ខ្លាំងជាប់ឈ្មោះជាម្ហូបល្បីប្រចាំហាងទៅហើយ។ ចំពោះមួយមុខទៀតរសជាតិក៏ពិសេសដែរ ហើយក៏ល្បីជាប់ចិត្តភ្ញៀវដែរនោះគឺគោគេចពិសេស បើនិយាយពីទឹកជ្រលក់តៅហ៊ូវិញ ជាតិយកតែមែនទែនហើយ រៀបរាប់ប៉ុណ្ណេះ Admin កូរពោះចង់ដាក់មួយឈុត ពីរទៀតហើយ មួយទៀតពេលAdmin ទៅលើកណាក៏មិនដែររំលងទឹកកកឈូសដូងពិសេសដែរ ព្រោះថាជាតិនោះជាតិដែលស្រូបទឹកស្ករត្នោតរូបមន្តពិសេសត្រូវគ្នាខ្លាំងជាមួយ ទឹកដោះគោធ្វើអោយAdmin ជក់មាត់ជីបៗតែម្ដងហើយ។ ក្រៅពី៣មុខល្បីប្រចាំហាងនេះក៏មានស៊ុបខួរចំហ៊ុយ ស៊ុបមាន់ខ្មៅ បាយឆាគ្រឿងសមុទ្រ បាយឆាម្រេះព្រៅ បាយឆាឡុកឡាក់ និងមីឆា។

ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង

តោះៗនៅចាំអីទៀតមកតែហាងផ្ទះបាត់ដំបង យើងអាចញ៉ាំម្ហូបល្បីអ្នកបាត់ដំបងហើយ ថែមទាំងមានច្រើនជម្រើសទៀតនោះ។ ទីតាំងងាយស្រួលរកមែនទែនគឺស្ថិតនៅតាមបណ្ដោយផ្លូវ១១២ ផ្ទះលេខ១៦ដេ សង្កាត់ផ្សាដេប៉ូ៣ ខណ្ឌទួលគោក ភ្នំពេញ៕

ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង

ហាង ផ្ទះអ្នកបាត់ដំបង
ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ១១២ ផ្ទះលេខ១៦ដេ សង្កាត់ផ្សាដេប៉ូ៣ ខណ្ឌទួលគោក ភ្នំពេញលេខ
ទូរសព្ទ៖ 069 47 26 29
ផ្ទះអ្នកបាត់ដំបងសាខា ទួលគោក ផ្លូវ ៥៤៨ ផ្ទះលេខ៨ ក្រោយសាលាបឋមសិក្សាទួលគោក
ផ្ទះអ្នកបាត់ដំបងសាខាវាន់ដា ផ្លូវ១៩១ ផ្ទះលេ១០ ក្រោយសាលាវាន់ដា

វីដេអូ៖

ខ្សែភាពយន្តខ្មែររឿងស្នេហាក្មេងៗ ឬ Young Love ដាក់សម្ពោធជាផ្លូវការនៅរោងភាពយន្តលេជេនអេដិន

នៅថ្ងៃទី 04 ខែ វិច្ឆិកា ឆ្នាំ 2019នេះ ផលិតកម្ម KongChak Picture បានប្រារព្ធកម្មវិធីសម្ពោធជាផ្លូវការរឿង “ស្នេហា​ក្មេងៗ” ឬ “Young Love” និងបាន​ដាក់​បញ្ចាំង​រឿងនេះផ្ទាល់ជូន​ប្រិយមិត្ត​បាន​ទស្សនា​ក្នុង​កម្មវិធី​ពិសេសនេះដែរ​ នៅរោងភាពយន្តលេជេន អេដិនដោយ​មានភ្ញៀវកិត្តិយស​អញ្ជើញចូល​រួមដូចជា ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធដែលបានផ្តល់កិត្តិយសយ៉ាងពិសេសក្នុងការចូលរួម និង​​ភ្ញៀវកិត្តិយសយុវវ័យ​ស្អាត​ៗ​ទាំង​ប្រុស​ទាំង​ស្រី​ស្អាត​ៗ​ច្រើន​នាក់​។

គួរបញ្ជាក់ផងដែរថារឿង “ស្នេហា​ក្មេង​ៗ” នេះដែរនឹងធ្វើការ​ដាក់​បញ្ចាំង​ផ្លូវ​ការនៅ​ថ្ងៃ​ទី ៧ វិច្ឆិកា​ ឆ្នាំ២០១៩ខាង​មុខ​នេះ។ សម្រាប់លោក តែ ឡយ ដែលជាផលិតករ​នៃ​រឿង​នេះផ្ទាល់ បាន​អះអាង​ថា “ស្នេហា​ក្មេង” ជា​ភាពយន្ត​​រសជាតិ​ថ្មី​បំផុត​សម្រាប់​ផលិតកម្ម​របស់​លោក ដោយ​ពី​មុន​មក ធ្លាប់​តែ​ផលិត​រឿង​ប្រភេទ Action, Fighting ជា​ដើម ប៉ុន្តែ​រឿង​ខាង​លើ គឺ​ជា​ប្រភេទ​រឿង និយាយ​ពី​ទំនាក់ទំនង​របស់​​យុវវ័យ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​សំខាន់​បំផុត​នឹង​ការ​ប្រើ​ប្រាស់​អារម្មណ៍ និង​មនោសញ្ចេតនា​។

ដូច្នេះចង់ដឹងថារឿង “ស្នេហាក្មេងៗ” ឬ “Young Love” នេះល្អមើលដល់កម្រិតណានោះ លោកអ្នកអាចអញ្ជើញមកទស្សនាបាននៅគ្រប់សាខារបស់រោងភាពយន្តលេជេន ហើយក៏មានជាកាដូអនុស្សាវរីយ៍ដ៏ស្រស់ស្អាតរបស់រឿងនេះជូនដល់លោកអ្នកផងដែរ។

តោះ…ទស្សនា​ទិដ្ឋភាព​សម្ពោធ​រឿង “ស្នេហា​ក្មេង​ៗ” យប់​មិញ​ទាំង​អស់​គ្នា!!!

ខាងក្រោមនេះគឺជាម៉ោងនៃការចាក់បញ្ចាំងរឿង“ស្នេហាក្មេងៗ” ឬ “Young Love”នៅរោហភាពយន្តលេជេន៖Click Here to visit our official website: https://www.legend.com.kh

ទាល់តែទៅជុំគ្នាទើបបាន បុកល្ហុង១ទូកនេះ! ទំនងយកតែមែនទែនហើយ!

0

តោះកៀកថ្ងៃបុណ្យអ៊ុំទូកហើយ ថ្ងៃឈប់សម្រាកក៏មានច្រើនដែរ ហើយចុះបានរកកន្លែងសម្រាប់ញ៉ាំអីជួបជុំគ្នាហើយរឺនៅ បើមិនទាន់ទេថ្ងៃនេះ Admin សូមណែនាំទៅកាន់ហាងមួយកន្លែងនោះគឺ ហាងតុងតុងបុកអស់ស្ទះ គ្រាន់តែលឺឈ្មោះក៏ដឹងតែមិនធម្មតាដែរជាពិសេសសម្រាប់កញ្ញាៗដែលចូលចិត្តញ៉ាំបុកល្ហុង ព្រោះថាមានទាំងរសជាតិបែបថៃ និងឡាវ ឆ្ញាញ់សាហាវកប់ដាក់មួយណាក៏ត្រូវចិត្តដែរ។

ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ

Admin សូមបង្ហើបមុខម្ហូបប្រចាំហាងអោយអង្រួនបេះដូងនោះគឺមានបុកទូក និងភ្លាត្រីសាមុន ដែលមានតម្លៃត្រឹមតែ២៥០០០៛តែប៉ុណ្ណោះ អាចញ៉ាំបានរហូតទៅដល់៣នាក់ បើនិយាយពីរសជាតិវិញគឺថាឆ្ងាញ់ហួសថ្លែងតែម្ដងហើយ។ បន្ថែមពីនេះក៏មានមុខម្ហូបច្រើនទៀតដែលតម្លៃធូរថ្លៃផងដែរ តុងតុងបុកអស់ស្ទះក៏មានលក់បាយម្ហូបកម្មង់ពេលថ្ងៃដោយហាងបើកចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង១០យប់។ បើនិយាយពីពេលល្ងាចវិញគឺថាភ្ញៀវពេញៗហាង ដោយជួបជុំគ្នាញ៉ាំម្ហូបឆ្ងាញ់ៗដែលមានក្នុងហាង ហើយនិងមានCooktailដែលអ្នកគ្រប់គ្នាអាចអង្គុយផឹកជាមួយ ការស្ដាប់ចម្រៀងបែបបុរាណ និងគយគន់ការដេគ័រក្នុងហាងដែលស្ថិតក្នុងទស្សវត្ស៦០ គឺថាពិតជាប្លែកអារម្មណ៍ខ្លាំងមែនទែន។

ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ

បើនិយាយពីសេវាកម្មគឺពិតជាលឿនរហ័ស ចំពោះម្ចាស់ហាង និងបុគ្គលិកមានភាពរួសរាយរាក់ទាក់យ៉ាងខ្លាំងជាមួយអតិថិជន។ តោះនៅចាំអីទៀតណាត់គ្នាអោយហើយមក ស្រូតៗទៅម្ហូបឆ្ងាញ់ សេវាកម្មល្អ ហាងស្អាតមានផាសុកភាព គឺមាននៅហាងតុងតុងបុកអស់ស្ទះ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៤៥៦ ផ្ទះលេខ៥៥ ទល់មុខខុនដូ៣៥ ក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ

ហាង តុងតុងបុកអស់ស្ទះ
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៥៦ ផ្ទះលេខ៥៥ ទល់មុខខុនដូ៣៥ ក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន ភ្នំពេញ
លេខទូរសព្ទ៖ 070 700 057 / 093 919 998

វីដេអូ

មីនុយមុខម្ហូបថ្មី មីទាញតុងយុាំ ប៉ូវកម្លាំងមិនណយទេ ហុតបែកញើសខ្ចាយ

0

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ស្គាល់ហាងមីទាញតុងយុាំពីមុនមកហើយ គឺថាគ្រប់ម្ហូបអាហារដែលមាននៅក្នុងហាងគឺសុទ្ធតែមានរសជាតិឆ្ងាញ់ពិសារ សម្រាប់ថ្ងៃនេះវិញ Admin បង្ហើបអោយដឹងនូវមីនុយថ្មីដែលម្ចាស់ហាងបានសម្រិតសម្រាំងជាមួយរូបមន្តថ្មីប្រចាំហាងនោះគឺស៊ុបតុងយុាំ។

ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ

និយាយពីថាគ្រាន់តែចូលដល់មុខហាង ក្លិនស៊ុបក៏ឈ្ងុយសាយក្លិនមកភ្ញោចអារម្មណ៍ធ្វើអោយឃ្លានតែម្ដង។ សម្រាប់រសជាតិវិញគ្រាន់តែដាក់ចូលក្នុងមាត់ភ្លាម មានអារម្មណ៍ថារសជាតិប្លែកខ្លាំង បានបន្ថែមជាមួយឈុតគ្រឿងសមុទ្រពិសេសដែលមានមឹកយក្សធំ គឺថាឃើញហើយរំលងមិនបានតែម្ដង។ ណ្ហើយរៀបរាប់ប៉ុណ្ណេះធ្វើអោយ Admin កូរពោះទៀតហើយអ្នកទាំងអស់គ្នាអើយ តោះណាត់គ្នាមកញ៉ាំមកណា ហើយគួរតែដាក់ឈុតពិសេសអោយដឹងថាអស្ចារ្យកម្រិតណា។

ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ

អូយ Admin នឹកមឹកយក្សណាស់តោះទៅហាងមីទាញតុងយុាំ សាខាទី២ ផ្លូវ១៨៤ ក្រោយសាលាស៊ីសុវត្ថិចំហៀងខាងត្បូង ជាប់ជាមួយស៊ុបហ៊ុយហ៊ុយ តោះស្គាល់ទីតាំងហើយនៅចាំអីទៀតមកលឿនៗមកណា មឹកយក្សនៅចាំណា។

ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ

ហាង មីទាញតុងយុាំ
ទីតាំង៖ សាខាទី២ ផ្លូវ១៨៤ ក្រោយសាលាស៊ីសុវត្ថិចំហៀងខាងត្បូង ជាប់ជាមួយស៊ុបហ៊ុយហ៊ុយ
លេខទូរសព្ទ៖ 096 548 4342 / 061 316 683

វីដេអូ

ចែកគ្នាស្គាល់បាញ់ស៊ុងល្បីឆ្ងាញ់ ធ្វើផ្ទាល់ដៃម្ចាស់ហាង លក់១៥ឆ្នាំហើយ ដាច់ខ្លាំងរើដៃមិនចង់រួចទេ

0

ចែករំលែកគ្នាដឹងទាំងអស់គ្នា កន្លែងល្បី កន្លែងឆ្ងាញ់ហើយ អោយតែAdmin ស្គាល់ អត់ដែលចេះលាក់ទុកទេ មោះមកស្គាល់ហាងបាញ់ស៊ុងល្បីឆ្ងាញ់ម្តុំផ្សារកណ្តាល ធ្វើផ្ទាល់ដៃម្ចាស់ហាង លក់តាំងពីឆ្នាំ២០០៤ មកដល់បច្ចុប្បន្ននេះ ដាច់ខ្លាំងសឹងតែរកពេលសំរាកគ្មានទេ មួយថ្ងៃៗ មានកម្មង់ខ្ចប់រាប់រយប្រអប់ក៏មានដែរ។

ហាង បាញ់ស៊ុងដេលី
ហាង បាញ់ស៊ុងដេលី
ហាង បាញ់ស៊ុងដេលី

អ្នកមិនដែលបានស្គាល់ ហាងបាញ់ស៊ុងដេលី មកស្គាល់អោយហើយមក កុំអោយលើកក្រោយ នឹកឃ្លានបាញ់ស៊ុង បាញ់ហ៊យ អត់ដឹងកន្លែងណាឆ្ងាញ់ មកទីនេះដឹងតែពេញចិត្តជាមួយរសជាតិនេះមិនខានទេ ហើយកុំបារម្ភអី ហាងបាញ់ស៊ុងដេលីមិនមែនមានតែប៉ុណ្ណឹងមុខនេះនោះទេ គឺនៅជាច្រើនទៀតដូចជាគុយទាវកាត់ គុយទាវចំហុយ នំបញ្ចុកផាក់ឡូវ ឆាយ៉ ព្រមទាំងគួងទៀតផង។ ហើយសម្រាប់ គួង គឺមាន៣ ជម្រើសថែមទៀតណ៎ ដូចជា បង្គា សាច់ជ្រូក និងកំពឹស​ ចូលចិត្តរសជាតិណាអាចកម្មង់បាន។

ហាង បាញ់ស៊ុងដេលី

មិចហើយអានប៉ុណ្ណេះហើយល្មមហេវហើយ នៅចាំអីទៀតវឺតៗទៅ ទៅដល់ហាងបាញ់ស៊ុងដេលី ដាក់មួយណាក៏បាន បើដាក់មួយចានមិនពេញក្រពះ ដាក់ថែមមួយទៀតកុំអោយចាញ់ Admin ណ៎ា ព្រោះថា Admin អោយតែបានទៅគឺថាញ៉ាំម្ដង២ចានអីណោះ! ដោយហេតុតែអាហារដែលមាននៅក្នុងហាង គឺមានរសជាតិដើម ហើយឆ្ងាញ់ដែលជាស្នាដៃម្ចាស់ហាងគឺធ្វើខ្លួនឯងផ្ទាល់មិនយកពីផ្សារមកលក់នោះទេ ។ ក្នុងមួយថ្ងៃលក់ដាច់គួងចាប់ពី៥០០ ទៅ១០០០ ឆាយ៉ ចាប់ពី១០០០ ទៅ២០០០ ចំពោះបាញ់ស៊ុង & បាញ់ហ៊យ រហូតទៅដល់50kg ឯណោះ។

ហាង បាញ់ស៊ុងដេលី
ហាង បាញ់ស៊ុងដេលី
ហាង បាញ់ស៊ុងដេលី

អូភ្លេចប្រាប់អ្នកទាំងអស់គ្នាហាងបាញ់ស៊ុងដេលីក៏មានទទួលរាល់ការកម្មង់ដូចជាគួង ឆាយ៉ បាញ់ហ៊យ សម្រាប់គ្រប់កម្មវិធីផងដែរ ដូច្នេះងាយស្រួលមែនទែនពេលមានកម្មវិធីហើយចង់ញ៉ាំរបស់ទាំងនេះដោយមិនបាច់រវល់មុខក្រោយលោកអ្នកធ្វើការកម្មង់នៅហាងបាញ់ស៊ុងដេលីបាន ធានាថាឆ្ងាញ់ពេញចិត្តស្ដូកតែម្ដង។ បន្ថែមពីនោះទៀតហាងបាញ់ស៊ុងដេលី ក៏មានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែងជូនអតិថិជន ឯថ្លៃសេវាតាមទីតាំងជិតឆ្ងាយ។ ម៉ោះ វឺតៗមកនៅចាំអីទៀតមកញាំនៅហាងផ្ទាល់ក៏បាន រឺកម្មង់យកទៅញ៉ាំនៅទីណាក៏បាន៕

ហាង បាញ់ស៊ុងដេលី
ហាង បាញ់ស៊ុងដេលី
ហាង បាញ់ស៊ុងដេលី
ហាង បាញ់ស៊ុងដេលី
ហាង បាញ់ស៊ុងដេលី

ហាង បាញ់ស៊ុងដេលី
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣០ ផ្ទះលេខ៤៩E0២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 012 200 972 / 081 737 990

វីដេអូ