រំលងមិនបានជាមួយហាង Black Canyon ម្ហូបបែបថៃល្បីលំដាប់ពិភពលោក

0

ស្គាល់ Black Canyon អត់? ហាងដែលល្បីខ្លាំងក្នុងប្រទេសថៃ ពេលនេះបានពង្រីកខ្លួនមកដល់កម្ពុជាហើយដែលមានរហូតទៅ ៩សាខា។ ក្នុងចំណោមទាំង៩សាខា រាជធានីភ្នំពេញមាន ៤សាខា(ផ្សារអ៊ីអន១ ផ្សារអ៊ីអន២ ផ្សារស្ទឹងមានជ័យ និងច្បារអំពៅ) និងតាមបណ្ដាខេត្ត ៥សាខា ទាំងនេះក៏ព្រោះតែមានការគាំទ្រខ្លាំង និងបង្ករភាពងាយស្រួលជូនដល់អតិថិជន។

ហាង Black Canyon
ហាង Black Canyon
ហាង Black Canyon

អ្វីដែលពិសេសគឺហាងមានភេសជ្ជៈ និងមុខម្ហូបបែបថៃ បែបអ៊ឺរ៉ុប ព្រមទាំងម្ហូបបួសថែមទៀតផង។ ចំពោះមុខម្ហូបដែលល្បីប្រចាំហាងគឺ ត្រីបំពងជូរអែម តុងយ៉ាំគង់ និងផាត់ថៃ និយាយរួមមុខម្ហូបនីមួយៗ គឺសុទ្ធតែល្បីលំដាប់ពិភពលោក និងធ្លាប់ទទួលបានពានរង្វាន់ផងដែរ។ បើនិយាយពីភេសជ្ជៈ ក៏កាន់តែពិសេស ព្រោះកាហ្វេទាំងអស់ត្រូវបាននាំចូលពីប្រទេសថៃ ក្នុងគម្រោង Royal Project ដែលជាកាហ្វេមានរសជាតិឆ្ងាញ់ និងក្លិនឈ្ងុយបំផុត។

ហាង Black Canyon
ហាង Black Canyon
ហាង Black Canyon

Admin រៀបរាប់ឡើងកូរពោះទៀតហើយនៀក៎ ព្រោះនឹកម្ហូបដ៏ឆ្ងាញ់ៗប្រចាំហាង គឺថាមួយមុខណាក៏ឆ្ងាញ់ជាប់ចិត្តដែរ។ និយាយមែនគួរតែពន្លត់ចង្ក្រានផ្ទះបាយ ចេញទៅញ៉ាំនៅ ហាង Black Canyon ទៅធានាថាអេមហ្មងហើយ៕

ហាង Black Canyon
ហាង Black Canyon
ហាង Black Canyon
ហាង Black Canyon
ហាង Black Canyon
ហាង Black Canyon
ហាង Black Canyon

ហាង Black Canyon
ទីតាំង៖ ស្ថិតក្នុងផ្សារទំនើប អ៊ីអន១(ជាន់ទី២)
លេខទូរសព្ទ៖ 098 43 45 15

វីដេអូ៖

Tiger Sugar រសជាតិថ្មីនៃគុជលំដាប់អន្តរជាតិ បានមកដល់កម្ពុជាហើយ

0

ធ្លាប់តែលឺឈ្មោះដ៏ល្បីល្បាញរបស់ Tiger Sugar នៅក្រៅប្រទេសពីមុនមកមែនទេ តែពេលនេះTiger Sugar ក៏បានបង្ហាញវត្តមានក្នុងប្រទេសកម្ពុជាផងដែរ ជាមួយរសជាតិដ៏ប្រណិតរបស់ខ្លួនបំពេញបំណងអតិថិជនជាទីគាប់ចិត្ត។

ហាង Tiger Sugar
ហាង Tiger Sugar
ហាង Tiger Sugar

រសជាតិដ៏ប្រណិតដែលអាចអោយ Tiger Sugar ទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប រហូតពង្រីកសាខារបស់ខ្លួនរហូតដល់ទៅជាង១០ប្រទេស ទាំងក្នុងទ្វីបអាស៊ី និងទ្វីបអ៊ឺរ៉ុប​ មានដូចជា៖ សង្ហិបុរី​ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម កូរ៉េ សហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះកំពុងមានវត្តមាននៅក្នុងប្រទេស កម្ពុជាយើងផងដែរ ។ Tiger Sugar ជាហាងតែគុជតំបូងគេនៅតៃវ៉ាន់ ដែលបង្កើតរូបមន្តតែគុជ រួមបញ្ចូលគ្នា រវាងតែប្រណិត ជាមួយទឹកដោះគោស្រស់ ស្ករត្នោតពិសេស​ និង cream mousse បង្កើតបានជាភេសជ្ជៈមួយកែវដែលមានសម្បុរឆ្នូតៗដូចសត្វខ្លា ហើយផ្តល់នូវរសជាតិឆ្ងាញ់ថែមទៀតផង។

ហាង Tiger Sugar
ហាង Tiger Sugar
ហាង Tiger Sugar

ក្រៅពីរសជាតិ ស្ថិតក្នុងបរិយាកាសក្នុងហាងវិញ គឺផ្តល់ទីតាំងធំទូលាយ មានការតុបតែងលម្អក្នុងហាងយ៉ាងស្រស់ស្អាត សក្តិសមសម្រាប់មិត្តៗយុវវ័យ ។ តោះត្រៀមខ្លួនទទួលយករសជាតិថ្មី តែគុជលំដាប់អន្តរជាតិ Tiger Sugar ដំបូងគេនៅកម្ពុជា។

ហាង Tiger Sugar
ហាង Tiger Sugar
ហាង Tiger Sugar
ហាង Tiger Sugar
ហាង Tiger Sugar

ហាង Tiger Sugar
ទីតាំង៖ ស្ថិតនៅផ្ទះលេខ ២១៥ តាមបណ្ដោយផ្លូវប៉ាស្ទ័រ រាជធានីភ្នំពេញ
Facebook Page: Tiger Sugar Cambodia
បើកចាប់ពីម៉ោង 10ព្រឹក ដល់ 9:30យប់

វីដេអូ៖

ផ្គាប់ចិត្តនារីៗមួយទំហឹងហ្មង បុកផ្អើលហាង ស្នាដៃបុកល្ហុង ធូស៊ីស្ទ័រ

0

សូមណែនាំបុរសៗ បានស្គាល់កន្លែងដែលស្រីៗប្រាថ្នា ដឹងតែផ្គាប់ចិត្តបានមួយទំហឹងហើយ បុកល្ហុងរសជាតិឆ្ងាញ់ និងម្ហូបពិសេសៗ ដែលជាស្នាដៃស្រីស្អាត ម្ចាស់ហាងទាំង២នាក់បងប្អូននោះគឺ ហាងធូស៊ីស្ទ័រ បុកល្ហុង។

ហាង ធូស៊ីស្ទ័រ បុកល្ហុង
ហាង ធូស៊ីស្ទ័រ បុកល្ហុង
ហាង ធូស៊ីស្ទ័រ បុកល្ហុង

និយាយទៅសម្រាប់បុរសៗ គួរតែដឹងចិត្តនារីហើយ ភាគច្រើនគ្រឿងបុក គ្រឿងញាំ ជាចំណូលចិត្តរបស់គាត់ហើយ ចឹងនាំគាត់មកស្គាល់ហាង ធូស៊ីស្ទ័រ បទពិសោធន៍សិក្សារៀនសូត្រនៅប្រទេសថៃរយៈពេល៤ឆ្នាំពេញ បុកផ្អើកហាងតែម្តង ទុកចិត្តជាមួយរសជាតិធានាថាត្រូវចិត្តហ្មង ម្ហូបដែលល្បីប្រចាំហាងមានច្រើនមុខដូចជា ញាំត្រីសាមុន ក្ដាមថ្មពង ក្ដាមប្រៃ ខ្យងប៉ារ៉ាឆាអំបិលម្ទេស និងពិសេសមួយទៀតនោះ ដែលគេកំពុងតែពេញនិយមខ្លាំងគឺបុកល្ហុង រសជាតិបែបថៃ គឺថាឆ្ងាញ់ខ្លាំង។

ហាង ធូស៊ីស្ទ័រ បុកល្ហុង
ហាង ធូស៊ីស្ទ័រ បុកល្ហុង
ហាង ធូស៊ីស្ទ័រ បុកល្ហុង

មើលមុខម្ហូបបណ្តើរ ទាញទូរសព្ទតេណាត់ក្រាស់ ណាត់សង្សា មកសាកជុំគ្នាមកណា គឺថារសជាតិឆ្ងាញ់មិនអោយខកបំណងនោះទេ។ ហាងធូស៊ីស្ទ័រ បុកល្ហុង មានលក់ទាំងបាយព្រឹក ទាំងបាយថ្ងៃ ត្រង់រហូតដល់យប់តែម្ដង ព្រមទាំងមានសេកម្មដឹកដល់មុខផ្ទះទៀតណ៎ា តែប៉ុណ្ណេះលែងមានអ្វីជាកង្វល់ហើយចង់ញ៉ាំម្ហូបឆ្ងាញ់ សេវាកម្មល្ អហាងធូស៊ីស្ទ័រ បុកល្ហុង ហ្នឹងហើយរកណាទៀត៕

ហាង ធូស៊ីស្ទ័រ បុកល្ហុង
ហាង ធូស៊ីស្ទ័រ បុកល្ហុង
ហាង ធូស៊ីស្ទ័រ បុកល្ហុង
ហាង ធូស៊ីស្ទ័រ បុកល្ហុង
ហាង ធូស៊ីស្ទ័រ បុកល្ហុង
ហាង ធូស៊ីស្ទ័រ បុកល្ហុង

ហាង ធូស៊ីស្ទ័រ បុកល្ហុង
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ សឡា(៣៧១) សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
លេខទូសព្ទ៖ 089 388 885 / 096 388 8885

វីដេអូ៖

កាន់តែងាយស្រួល! កាន់តែអស្ចារ្យ! បញ្ចូលទឹកប្រាក់ទៅក្នុងកាតសមាជិកលេជេន តាមរយៈគណនីធនាគារ ABA

ដំណឹងពិសេស នឹង អស្ចារ្យបំផុតសម្រាប់អតិថិជន របស់រោងភាពយន្តលេជេន និង ធនាគារ ABA
ពួកយើងពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង ក្នុងការនាំមកជូនលោកអ្នក នូវការបញ្ចូលទឹកប្រាក់ទៅក្នុងកាតសមាជិកលេជេន
តាមរយៈគណនីធនាគារ ABA របស់លោកអ្នកបាន ចាប់ពីថ្ងៃនេះតទៅ។
លោកអ្នកអាចអនុវត្តតាមជំហានខាងក្រោម ដើម្បីបញ្ជូលទឹកប្រាក់៖

➡បើកកម្មវិធី ABA Mobile
➡ទូទាត់ប្រាក់
➡រោងភាពយន្ត លេជេន
➡បញ្ជូលលេខ កាតសមាជិកលេជេន របស់អ្នក (Card Number) នឹងចំនួនទឹកប្រាក់ដែលអ្នកចង់បញ្ចូល
➡ពិនិត្យចំនួនទឹកប្រាក់ដែលអ្នកចង់បញ្ចូលម្ដងទៀត ហើយបញ្ជូនលេខ PIN របស់អ្នកជាការស្រេច 

តោះ នៅចាំអីទៀតកាន់តែងាយស្រួលនិងទំនើបជាងមុន បញ្ចូលទឹកប្រាក់ទៅក្នុងកាតសមាជិកលេជេន របស់អ្នក
ហើយមកទស្សនាខ្សែភាពយន្តថ្មីៗ នៅថ្ងៃនេះ។

អ្នកណាៗក៏ទៅលេជេនដែរ!
Click Here to visit our official website: http://www.legend.com.kh

ស៊ុបពីនាំង ឈ្មោះថ្មីប្លែក រសជាតិឆ្ងាញ់ មិនណយ មិនបានមកសាកច្បាស់ជាស្ដាយក្រោយមិនខាន

0

លឺឈ្មោះមីនុយថ្មីនេះហើយ ពិតជាចម្លែកអារម្មណ៍ណាស់មែនទេ? ម៉ោះចង់ដឹងថាពិសេសយ៉ាងណា កុំគេងឆ្ងល់អី មកដាក់មួយឈុតទៅ ព្រោះរសជាតិឆ្ងាញ់ខ្លាំងណាស់។ Admin បានភ្លក់រួចហើយគឺថាពិសេសណាស់ ហុតក្ដៅៗ ឆ្ងាញ់ហើយថែមទាំងប៉ូវកម្លាំងទៀតផង។

ហាង ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់
ហាង ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់ ហាង ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់
ហាង ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់

ចុងភៅ ហាង ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់បានសម្រិតសម្រាំងបង្កើត ស៊ុបពីនាំង នេះឡើងដោយគ្រឿងផ្សំពិសេស រួមជាមួយសាច់ស្រស់ៗ គ្រឿងសមុទ្រស្រស់ៗដូចជា​៖ លៀស បង្គារ មឹក បង្គង ខ្ចៅ និងក្ដាមថ្មដែលមានពងពេញស្នូក និងមានបន្លែធម្មជាតិដែលបង្កើនរសជាតិមួយកម្រិតទៀត ធ្វើអោយឆ្ងាញ់ជាប់ចិត្តតែម្ដង។ បន្ថែមពីនេះក៏មានម្ហូប២មុខទៀតដែលធ្វើអោយស្រក់ទឹកមាត់មិនញ៉ាំមិនបាននោះគឺញាំពងប្រឡាំងកាសស្វាយខ្ចី និងបុកល្ហុង និយាយពីថាឆ្ងាញ់សន្លប់ហ្មងហើយជាពិសេសសម្រាប់អ្នកដែលចូលចិត្តហិរគឺថាពេញចិត្តស្ដូកហ្មង។

ហាង ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់
ហាង ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់
ហាង ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់

ម៉ោះៗមានគម្រោង ទៅញ៉ាំអីនៅខាងក្រៅ មកកាន់ទីនេះមកណាមិនខកបំណងទេ សេវាកម្មល្អ មានអនាម័យខ្ពស់ មានផាសុកភាព ជាពិសេសគឺត្រូវតែសាកមីនុយថ្មីហ្នឹងតែម្ដង ព្រោះថាពិសេសខ្លាំងណាស់មិនអាចរំលងបាននោះទេ៕

ហាង ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់
ហាង ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់
ហាង ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់

ហាង ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩៥ ក្រោយម៉ាស្ទ័រសុគីស៊ុប ស្តុបបូកគោ
លេខទូរសព្ទ៖ 092 209 389

វីដេអូ៖

បើមិនបានសាក ដឹងតែនៅផ្ទះមិនសុខចឹងហ្មង ញាំស្វាយគ្រឿងសមុទ្រ គឺថាឆ្ងាញ់កប់មាត់តែម្ដង!

0

ថាមិនឃ្លាន មិនចង់ញុាំក៏មិនជឿដែរ មីនុយថ្មីនេះផ្គាប់ចិត្តនារីៗយើងមិនស្ទើរនោះទេ មួយមុខណាក៏ទំនងឆ្ងាញ់ដែរ ញាំស្វាយគ្រឿងសមុទ្រ មានគ្រប់មុខ ចង់ញុាំរសជាតិបែបណា​ គ្រឿងសមុទ្រអីក៏មាន បើមិនបានសាក ដឹងតែនៅផ្ទះមិនសុខចឹងហ្មង ជឿទៅ Admin ចិត្តល្អណាស់ ចែករំលែកកន្លែងឆ្ងាញ់ ខ្លាចគេថាមានអីឆ្ងាញ់សម្ងំ​ញ៉ាំតែម្នាក់ឯង។

ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត

តោះ! កុំអូសក្រឡាយូរទៀត ដឹងថាអ្នកខ្លះបែកពួកម៉ាកសម្លាញ់ប៉ុន្មានថ្ងៃនេះ ទៅលេងស្រុកកំណើតរៀងៗខ្លួន ចឹងនឹកគ្នាណាស់ហើយមែនអត់? ដូច្នេះថ្ងៃនេះណាត់គ្នាមកហាងតូបប្រហិត សាកជាមួយមីនុយថ្មី ស្វាយក្រឡុកគ្រឿងសមុទ្រ មានគ្រប់រសជាតិ គ្រប់មុខដូចជា៖ ត្រីសាមុន មឹក បង្គា ងាវ ក្ដាម គ្រឿងសមុទ្រចម្រុះ ចង់ប្រាប់ថាក្នុងចំណោមប៉ុន្មានមុខនេះ មួយណាក៏ពិសេសដែរ និយាយពីថាជាតិនោះជាតិ បើទំនងម្លឹងៗដេកសម្ងំនៅផ្ទះមិនបានទេ។

ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត

កុំដេកទ្រាំឃ្លានធ្វើអី ណាត់គ្នាទៅញ៉ាំទៅ ទើបដឹងថាពិសេសប៉ុណ្ណា ហើយបើថាអត់គ្នាអី ហៅ Admin បានណា តែកុំភ្លេចចេញលុយអោយផង!។ ហើយសម្រាប់ទីតាំង អ្នកដែលមិនទាន់បានស្គាល់ ចំពោះទីតាំងហាង តូបប្រហិត ស្ថិតនៅតាមបណ្ដោយផ្លូវ122 ខាងក្រោយរបងពេទ្យកុមារជាតិ ក្រោយសាលាACE សន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់បើកពីម៉ោង១ រសៀល ដល់ម៉ោង៩យប់៕

ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត

ហាង តូបប្រហិត
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ122 ខាងក្រោយរបងពេទ្យកុមារជាតិ ក្រោយសាលាACE សន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 076 99 88 181 / 093 24 24 18

វីដេអូ៖

បើទំនងម្លឹងៗហើយ! មិនបានញ៉ាំដូចជាធ្វើបាបផ្លូវអារម្មណ៍ខ្លួនឯងណាស់

0

បើទំនងយ៉ាងហ្នឹងៗ រំលងយ៉ាងមិចកើតទៅ ជ្រក់ក្ដាមថ្ម ក្ដាមសៀងហៃចំហុយ មោះ!​ បបួលមិត្តភក្ដិគីឡូពូកែញ៉ាំមកកុំខាន ហើយអ្នកមានគូរ ឬអត់គូរ បបួលមកអោយអស់មក សម្រាប់បុរសៗវិញ សាកស្រមៃមើល សំណព្វចិត្តយើងគេសប្បាយចិត្តប៉ុណ្ណាពេលបានបុរសដែលពូកែយល់ចិត្ត នាំមកញុាំរបស់ឆ្ងាញ់រាល់ដងមិនដែលខានចឹង។ សម្រាប់តម្លៃវិញក្តាមថ្មី1តម្លៃ 18$ ក្ដាមសៀងហៃចំហុយ 1តម្លៃ 10$ ។

ហាង Best Food
ហាង Best Food
ហាង Best Food

ចង់និយាយថាអោយតែបានមក ហាង Best Food មិនខ្វះទេ ម្ហូបញ៉ាំឆ្ងាញ់ៗ ចង់ស្រក់ទឹកមាត់ ស្រកញើសអីមកហាងនេះបាន ហើយបើមុខម្ហូបថ្មីនេះវិញ ត្រៀមតែមាត់ទៅ គឺ ជ្រក់ក្ដាមថ្ម ក្ដាមសៀងហៃចំហុយ សុទ្ធតែកំពូលម្ហូប សម្រាប់តម្លៃវិញក្តាមថ្មី1តម្លៃ 18$ ក្ដាមសៀងហៃចំហុយ 1តម្លៃ 10$ ។ ហើយក៏មានយ៉ាំក្ដាម យ៉ាំបង្គា យ៉ាំងាវ និងយ៉ាំប្រហិត មួយមុខណាក៏អេមដែរ។ បើនិយាយពីមុខម្ហូបចាស់ដែលល្បីខ្លាំងអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ប្រចាំផ្ទាល់ មានដូចជា៖ ក្តាមអាឡាស្កា បង្កងនាគ បង្កងយក្ស បង្កងដង្គៀបធំ ដុតរសជាតិការី ហើយនៅមាន ងាវ លៀស បង្គា បង្គងអបទឹកដូងទៀតណ៎ា និយាយថាស្គាល់តែ ហាង Best Food គឺមានរបស់ឆ្ងាញ់គ្រប់គ្រាន់ហ្មង មិនចាំបាច់ទៅណាទៀតទេ។

ហាង Best Food
ហាង Best Food
ហាង Best Food
ហាង Best Food

នៅចាំអីទៀត Admin នាំអោយស្គាល់កន្លែងឆ្ងាញ់ប៉ុណ្ណឹងហើយ តែមិនបានទៅស្ដាយណាស់ដូចសម្លាប់ផ្លូវចិត្តខ្លួនឯងចឹង។ ចំពោះហាងក៏ងាយស្រួលរកទៀតគឺស្ថិតនៅតាមបណ្ដោយផ្លូវ១៣៨ ផ្ទះលេខ​១៩៤បេ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

ហាង Best Food
ហាង Best Food

ហាង Best Food
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣៨ ផ្ទះលេខ​១៩៤បេ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ លេខទូរសព្ទ៖ 069 41 41 44 | 061 41 41 44

វីដេអូ៖

ស្គាល់ PH Polaris F&B ហើយ! មិនពិបាករកអីញ៉ាំនោះទេ បណ្តុំដោយហាងអាហារឆ្ងាញ់ៗគ្រប់មុខតែម្តង

0

មានអ្នកណាដែលមិនទាន់បានស្គាល់ PH Polaris F&B ខ្លះ? ឆ្លៀតមកស្គាល់ផងទើបដឹងថាប្លែកភ្នែកប៉ុណ្ណា ហាងអាហារឆ្ងាញ់ៗល្បីៗ មកបើកផ្តុំគ្នាច្រើនណាស់នៅ PH Polaris F&B ស្អីក៏មានដែរអត់ខ្វះចឹងហ្មង មកដល់ហើយ លែងខ្វល់រឿងអាហារញ៉ាំទៀតហើយ សម្រាប់អ្នកនៅក្នុង បុរី ប៉េង ហួត ផ្ទាល់កាន់តែពិសេស នៅក្បែរផ្ទះតែម្តង អាហារបែបជាតិ និងអន្តរជាតិជាច្រើនមុខ ច្រើនប្រភេទមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងណាស់។

PH Polaris F&B
PH Polaris F&B
PH Polaris F&B

PH Polaris F&B (ភីអេច ប៉ូឡារីស អេហ្វ អេន ប៊ី) ស្ថិតនៅបណ្តោយផ្លូវជាតិលេខ១ និង មានចម្ងាយប្រមាណ ៥០០​ម៉ែត្រពីក្លោងទ្វារធំរបស់បុរី ប៉េង ហួត​ ហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ) ផ្តល់នៅធំទូលាយ ហើយប្រមូលផ្តុំដោយមនុស្សច្រើនកុះករ និងបណ្តុំដោយ ហាងទំនិញ ហាងអាហារ ហាងភេសជ្ជៈយ៉ាងសម្បូរបែប ដូចជា៖Park Café, BreadTalk , Congeeking , Wine Town , Neang Teav , Pho Cali , Lucky Burger , Zong Kong Chicken Rice , Koi, Pizza Company , ចេកអាំង ៦A , Lucky express ,Guardian, DR. Professional Premium និយាយរួមទៅស្ទើរតែគ្រប់មុខតែម្តង ទាំងនេះអាចឆ្លើយតបទៅនិងតម្រូវការចាំបាច់សម្រាប់មនុស្សទូទៅតែម្តង។ មិនលោកអ្នកស្ថិតក្នុងបរិយាកាសជួបជុំលក្ខណៈគ្រួសារ ក្រុមការងារ ឬមិត្តភក្តិនោះទេ PH Polaris F&B ពិតជាជម្រើសដ៏សក្តិសម បំផុតសម្រាប់លោកអ្នក។ ។

PH Polaris F&B
PH Polaris F&B
PH Polaris F&B
PH Polaris F&B

មានអ្វីដែលអ្នកត្រូវខ្វល់ទៀតនោះ បើគ្រប់ជម្រើស គ្រប់តម្រូវការ មាននៅ PH Polaris F&B អស់ហើយហ្នឹង មិនថាចឹងហី! មិនថាអ្នកចង់ទិញទំនិញ ចង់ញ៉ាំកាហ្វេ ភេសជ្ជៈ ញ៉ាំអាហារឆ្ងាញ់ៗ អាចមករកបាននៅ​ PH Polaris F&B អត់ខ្វះរបស់ញ៉ាំទេ ហើយអ្វីដែលពិសេសនោះ ទោះអត់យកលុយមកតាមខ្លួនក៏កុំបារម្ភ នៅទីនេះ ទូរ ATM មានគ្រប់តែម្តង ធនាគារ ស្ថាបនា, ធនាគារ អេស៊ីលីដា, ធនាគារ Bred Bank, ធនាគារ​ABA , ធនាគារ BIDC ធនាគារប្រាសាក់​ និង ធនាគារ ជីប ម៉ុង ហើយសម្រាប់អ្នកនៅម្តុំនោះ កុំភ្លេចឆ្លៀតមកលេងផងណា កុំអោយគេថានៅក្បែរហើយ មិនដែលបានទៅលេងហ្នឹងគេ។

PH Polaris F&B
PH Polaris F&B
PH Polaris F&B
PH Polaris F&B
PH Polaris F&B
PH Polaris F&B
PH Polaris F&B
PH Polaris F&B
PH Polaris F&B
PH Polaris F&B
PH Polaris F&B

PH Polaris F&B (ភីអេច ប៉ូឡារីស អេហ្វ អេន ប៊ី)
ទីតាំង ស្ថិតនៅបណ្តោយផ្លូវជាតិលេខ១ និង មានចម្ងាយប្រមាណ ៥០០​ម៉ែត្រពីក្លោងទ្វារធំរបស់បុរី ប៉េង ហួត​ ហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ)
លេខទូរសព្ទ៖ 098 666 824

វីដេអូ៖

ចង់ញ៉ាំម្ហូបខ្មែរ និងចិនដែលមានរសជាតិឆ្ងាញ់មែនទេ? មកទីនេះ ភោជនីយដ្ឋាន Dara សក្តិសមបំផុត

0

ពេលមានការជួបជុំញុាំអាហារនៅខាងក្រៅច្បាស់ណាស់ គឺពិតជាចង់រកកន្លែងល្អដែលមានម្ហូបឆ្ងាញ់ៗសម្រាប់ទទួលទានមែនទេ តោះថ្ងៃនេះសូមបង្ហើបអោយស្គាល់នូវភោជនីយដ្ឋានមួយកន្លែងដែលមាន មុខម្ហូបខ្មែរ និងចិនឆ្ងាញ់ៗ ដែលចំអិនដោយចុងភៅជំនាញដ៏ចំណានៗ ដែលជាជម្រើសដ៏ល្អសម្រាប់លោកអ្នកនោះគឺ ភោជនីយដ្ឋាន តារា ។

ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា

មុខម្ហូបឆ្ងាញ់ៗប្រចាំហាងមានដូចជា ទឹកគ្រឿង សម្លរកកូរ ភ្លាត្រី ឆាត្រួយល្ពៅពងទាប្រៃ មាន់ដុត ស៊ុបយ៉ាហន ក្ដាមថ្មឆាពងទាប្រៃ និងមុខម្ហូបផ្សេងៗជាច្រើនមុខទៀត។ ភោជនីយដ្ឋាន តារា ចាប់បើកពីម៉ោង៦ និង៣០នាទីព្រឹក រហូតដល់ម៉ោង១០ យប់ ដែលពេលព្រឹកមានបាយ និងគុយទាវ-ល- សម្រាប់អាហារថ្ងៃត្រង់ និងល្ងាចមានមុខម្ហូបខ្មែរ និងចិនជាច្រើនមុខដែលជាជម្រើសរបស់លោកអ្នក អ្វីដែលពិសេសនោះ ពេលល្ងាចក៏មានការប្រគុំតន្ត្រីកំដរអារម្មណ៍ផងដែរ។

ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា

ភោជនីយដ្ឋាន តារា ក៏មានទទួលរៀបចំកម្មវិធីជប់លៀង ខួបកំណើត កិច្ចប្រជុំ និងកម្មវិធីផ្សេងៗ។ សម្រាប់អ្នកដែលចង់ញ៉ាំនៅផ្ទះ លោកអ្នកក៏អាចធ្វើការកម្មង់បានដោយខាងភោជនីយដ្ឋានមានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែង។ តោះនៅចាំអីទៀតអាហារឆ្ងាញ់ មានអនាម័យ ទីតាំង និងសេវាកម្មល្អយ៉ាងនេះហើយ មិនអាចរំលងបានទេ ភោជនីយដ្ឋាន តារា រងចាំទទួលស្វាគមន៍អស់លោកអ្នក។ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ១៣៨ ផ្ទះលេខ ០៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(ក្រោយអាគារបុរីកីឡា)៕

ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា

ហាង ភោជនីយដ្ឋាន តារា
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣៨ ផ្ទះលេខ ០៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(ក្រោយអាគារបុរីកីឡា)
លេខទូរសព្ទ៖ 097 29 29 290 / 012 562 368 Facebook Page :
Dara Restaurant – borey keyla

វីដេអូ៖

រសជាតិចាប់មាត់ជីបៗ គ្រឿងសមុទ្រឆាទឹកដូង ជូរអែម បានសាកហើយឬនៅ?

0

ដាក់ចូលមាត់ភ្លាមមានអារម្មណ៍ប្លែកមាត់តែម្តង គ្រឿងសមុទ្រស្រស់ៗ ឆាទឹកដូង ជូរអែម ជាមុខម្ហូបថ្មី រសជាតិថ្មី បង្កើត និងច្នៃប្រឌិតរបស់ហាង មីទាញតុងយុាំ ដើម្បីផ្គាប់ចិត្តអតិថិជនរបស់ខ្លួន មានជម្រើសច្រើនមុខ ច្រើនរសជាតិ ពិសាមិនចេះជិនណាយ។

ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ

ជារើយៗ ហាង មីទាញតុងយុាំ តែងតែបង្កើតមុខម្ហូបថ្មីៗ ប្លែកៗជាញឹកញាប់ ដើម្បីតម្រូវចិត្តអតិថិជនដែលតែងតែគាំទ្រ រសជាតិគ្រប់មុខម្ហូបប្រចាំហាងកន្លងមក ថ្មីៗនេះផងដែរ សម្រាប់ហាងទើបតែបន្ថែមមុខម្ហូបថ្មី មួយទៀត ដែលសុទ្ធតែជាម្ហូបប្រភេទគ្រឿងសមុទ្រ ឆាចម្អិនជាមួយទឹកដូង រសជាតិជូរអែម ផ្សំគ្រឿងពិសេស បង្កើតបានរសជាតិមួយឆ្ងាញ់ប្លែកមាត់ ហើយតម្លៃវិញមួយចាន ១២០០០៛ គ្រប់មុខ ។

ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ

តោះពេលចេញធ្វើការ ចេញពីរៀនទៅ ហាងមីទាញ តុងយ៉ាំ ហ្មងទៅរបស់ឆ្ងាញ់មានច្រើន ចឹងខ្ចិលបាយផ្ទះ ជុំគ្នាញ៉ាំអោយប្លែកមាត់ម្ដង។ កុំភ្លេចទៅសាករសជាតិថ្មីនេះផងណា ទៅសាខាមួយណាក៏បាន គឺមានទាំង២សាខា តែម្តង ហើយសម្រាប់ទីតាំងវិញគឺធំទូលាយ អាចជជែកគ្នាលេងបានយ៉ាងសប្បាយរីករាយ។ ចំពោះទីតាំងគឺស្ថិតនៅតាមបណ្ដោយផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ

ហាង មីទាញតុងយុាំ
ទីតាំង៖ សាខាទី1ស្ថិតតាមបណ្ដោយផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
សាខាទី2 ស្ថិតតាមបណ្ដោយផ្លូវ 184 ក្រោយសាលាស៊ីសុវត្ថិ ចំហៀងខាងត្បូងជាប់ ស៊ុបហុយហុយ
លេខទូរសព្ទ៖ 096 548 4342 / 061 316 683

វីដេអូ៖