អ៊ែមហ្មង Tipsy Seafood បញ្ចេញមុខម្ហូបពិសេសថ្មី ៣មុខសម្រាប់បុណ្យគ្រីស្មាស

0

និយាយពីថា Tipsy Seafood យកចិត្តទុកដាក់ខ្លាំងហ្មង ចំពោះអតិថិជនគឺតែងតែមានមុខម្ហូបថ្មីជានិច្ច ដើម្បីអោយលោកម៉ូយកញ្ញាម៉ូយបានឆ្ងាញ់មាត់ ជក់ចិត្ត ដិតអារម្មណ៍ ជាមួយម្ហូបនីមួយៗដ៏មានរសជាតិ។ ដូចដែរដឹងស្រាប់ហើយ នរណាមិនស្គាល់ Tipsy Seafood ជាហាងដ៏ពេញនិយមមួយនៅក្នុងទីក្រុងកោះពេជ្រដែលមានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខ មានបរិយាកាសល្អ ដែលអាចទទួលទានយ៉ាងសប្បាយរីករាយ។

ហាង Tipsy Seafood
ហាង Tipsy Seafood
ហាង Tipsy Seafood

សម្រាប់បុណ្យX-mas ខាងមុខនេះ Tipsy Seafood បានបញ្ចេញម្ហូប៣មុខយ៉ាងពិសេសផងដែរមានដូចជា៖ អ័យស្ទឺប៉ាស៊ីហ្វិក ស៊ីហ្វូតផ្លេតធឺ និងគ្រីស្មាសផ្លេតធឺ និយាយពីថាក្នុងចំណោមមុខម្ហូបទាំង៣ នេះមួយណាក៏ទំនងដែរ អាចទៅសាកបានណាព្រោះថាមុខម្ហូបទាំងអស់នេះបានដាក់លក់ហើយ រួមជាមួយមុខម្ហូបដ៏ពេញនិយមប្រចាំហាងផងដែរ។

ហាង Tipsy Seafood
ហាង Tipsy Seafood
ហាង Tipsy Seafood

ម៉ោះរកណាត់គ្នាមកទៅល្ងាចហ្នឹងហ្មងទៅ បើថ្មីហើយទំនងយ៉ាងហ្នឹងៗ ចាំយូរមិនបានទេ ជាពិសេសដាក់ឈុត អ័យស្ទឺប៉ាស៊ីហ្វិក ប៉ូវអោយណាណីម្ដងមើល៎អស់ប៉ុន្មានលុយ៕

ហាង Tipsy Seafood
ហាង Tipsy Seafood
ហាង Tipsy Seafood
ហាង Tipsy Seafood
ហាង Tipsy Seafood

ហាង Tipsy Seafood
ទីតាំង៖ កោះពេជ្រ
លេខទូសព្ទ៖ 097 392 3333 / 096 65 15 888

វីដេអូ៖

ចេញ​ក្រៅ​ម្ដង​ៗ ចង់​ញ៉ាំ​អី​ឆ្ងាញ់​ប្លែក​មាត់​មែនទេ​! ម៉ោះ​មក​ ហាង​ សា​វ៉ាស​ឌី​ ស្តេ​ក ដឹង​តែ​អេម​ហ្មង​

0

ពេលទៅណាមកណា នាំសំណព្វចិត្តញ៉ាំតែមុខម្ហូបដដែលៗ ខ្លាចគេធុញទ្រាន់មែនអត់! តោះចឹងដើម្បីអោយប្លែក សាកនាំគេមកញ៉ាំស្តេក​ ម្ដងមើលនោះច្បាស់ជាប្លែកមាត់មិនខាន។ Admin ស្គាល់កន្លែងថ្មី ប្លែក និងម្ហូបមានរសជាតិឆ្ងាញ់ ក៏ចេះតែណែនាំទៅ អោយបានទៅញ៉ាំទាំងអស់គ្នា ជាពិសេសអោយអ្នកខ្លះបានលេសណាត់គេទៅកន្លែងថ្មីផង។

ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ហាង សា​វ៉ាស​ឌី​ ស្តេ​ក

មុនហ្នឹងអ្នកទាំងអស់គ្នាបានទៅ សុំបង្ហើបឈ្មោះស្តេកក្នុងមីនុយដែលឆ្ងាញ់ខ្លាំងប្រចាំហាងអោយដឹងតិចចុះមានដូចជា៖ ស្តេកសាច់គោRibeye ជាមួយទឹកជ្រលក់គ្រេវី សាវ៉ាសឌី ខមបូសេត(ជ្រូក មាន់ គោ) ស្តេក​សាច់មាន់ ជាមួយទឹកជ្រលក់ប៊ីប៊ីឃ្យូ ស្តេកសាច់គោRibeyeជាមួយទឹកជ្រលក់គ្រេវី និងស្លាបមាន់ប៊ីប៊ីឃ្យូ។

ហាង សា​វ៉ាស​ឌី​ ស្តេ​ក

មិចហើយកូរពោះស្រក់ទឹកមាត់ខ្លះៗហើយនៅ ព្រោះថាមុខម្ហូបទាំងអស់នេះឆ្ងាញ់ណាស់ ដោយសារតែមានរសជាតិដើមបែបថៃ ចុងភៅជាជនជាតិថៃដែលមានបទពិសោធន៍ច្រើនឆ្នាំ ហើយអ្វីដែលអ្នកទាំងអស់គ្នាសឹងតែមិនជឿទៀតនោះ គឺថារាល់ស្តេកទាំងអស់គឺបានប្រឡាក់លាយគ្រឿងពីប្រថៃមកយ៉ាងមានអនាម័យ។

ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ហាង សា​វ៉ាស​ឌី​ ស្តេ​ក

ខាងហាងផ្ទាល់បានជ្រើសរើសសាច់ពីកសិដ្ឋានចញ្ចឹមសត្វដែលមានគុណភាពខ្ពស់ រីឯបន្លែវិញយកមកពីក្រុមហ៊ុន ដែលបានដាំនៅលើភ្នំបូគោខេត្តកំពតយើងហ្នឹង។ និយាយរួមគឺ ហាង សា​វ៉ាស​ឌី​ ស្តេ​ក បានផ្ដោតសំខាន់ទាំងរសជាតិ និងអនាម័យខ្ពស់ ដើម្បីអោយអថិតិជនទទួលបានទាំងរសជាតិឆ្ងាញ់ និងសុខភាពល្អ។ អ្វីដែលកាន់តែពិសេសទៀតនោះហាងក៏មានកម្មវិធី Happy hour ដោយចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង ១រសៀល និងទទួលបានការបញ្ចុះតម្លៃ៥០% ចាប់ពីម៉ោង ៤រសៀល រហូតដល់ម៉ោង ៦ល្ងាចក៏ទទួលបានការបញ្ចុះតម្លៃ៥០% ដូចគ្នា ចំពោះអ្នកមានក្រដាស់គូបប៉ុង នឹងទទួលបានការញ៉ាំមួយ ហ្វ្រីមួយផងដែរ។ មួយវិញទៀតនៅពេលលោកអ្នកចំណាយអស់ចាប់ពី ៥ដុល្លាឡើងទៅ លោកអ្នក និងទទួលបានកាតសន្សំពិន្ទុមួយសន្លឹក៕

ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ហាង សា​វ៉ាស​ឌី​ ស្តេ​ក

ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ទីតាំង៖ ផ្ទះលេខ7E0 ផ្លូវលេខ108 ភូមិ៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជាប់ផ្សាររាត្រី ប៉ែកខាងត្បូង
លេខទូរសព្ទ៖ 010 639 424

វីដេអូ៖

ឆ្ងាញ់តិចអី ខ្ចៅ ខ្យង ក្ដាមស្រែ អប់ទឹកដូង និងខ្យងអាំងទឹកការី ដាក់ពីរ បីឈុតរសជាតិជាប់មាត់ហ្មង

0

មក​ទៀតហើយ​សម្រាប់​អ្នកចូលចិត្ត​ចាក់​ខ្ចៅ​ ខ្យង​ គឺ​ធានា​ថា​មិន​ទាស់ចិត្ត​ហ្មង​ហើយដោយ​ហាង​ ស៊ូ​គី​ ស៊ុប​ បាន​នាំ​យកមុខ​ម្ហូប​ថ្មី​ នេះ​មក​បំពេញ​បំណង​អតិថិជន​ ជាពិសេស​ជាមួយ​រសជាតិ​ហិ​រតិ​ចៗ​ដែល​អាច​កម្ដៅ​សាច់ដុំ​ មិន​អោយ​ចាញ់​រងា​របា​ន។

ហាង ស៊ូគី ស៊ុប
ហាង ស៊ូគី ស៊ុប
ហាង ស៊ូគី ស៊ុប

និយាយ​ថា​គ្រាន់តែ​ឃើញ​ក៏​ស្រក់​ទឹកមាត់​ដែរ​ ជាមួយ​មុខម្ហូប​ថ្មីនេះ​ដែល​មាន​ដូចជា​ ខ្យង​ ខ្ចៅ​ ងាវ​ លៀស​ និង​ ក្ដាមស្រែ​ អប់​ទឹកដូង​ រសជាតិ​ហិ​រតិ​ចៗ​គឺថា​ឆ្ងាញ់​យកតែមែនទែន​ហ្មង​ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​មួយទៀត​នោះ​ គឺ​ខ្យង​អាំង​ទឹក​ការី​ និយាយ​ពី​ថា​ឆ្ងាញ់​នោះ​ឆ្ងាញ់​។

ហាង ស៊ូគី ស៊ុប

ចំពោះមុខម្ហូបថ្មីនេះ មិនត្រឹមតែឆ្ងាញ់នោះទេ គឺថែមទាំងមានតម្លៃធូរថ្លៃទៀតផង ដោយ ខ្យង ខ្ចៅ ងាវ លៀស អប់ទឹកដូងមួយចានត្រឹមតែ ១០០០០៛ និងខ្យងអាំងទឹកការី តម្លៃត្រឹមតែ ៨០០០៛ រីឯក្តាមស្រែ១ចាន ត្រឹមតែ ៥០០០៛ ប៉ុណ្ណោះ។

ហាង ស៊ូគី ស៊ុប
ហាង ស៊ូគី ស៊ុប
ហាង ស៊ូគី ស៊ុប

ម៉ោះៗ​ នៅចាំ​អី​ទៀត​បើ​ឆ្ងាញ់​ហើយ​ ថែមទាំង​តម្លៃ​ធូរ​ថ្លៃ​បែបនេះ​ទៀត​នោះ​ ខល​ណាត់គ្នា​មក​វឺ​តៗ​មក​ណា​។ បើសិនជា​អាច​ ខល​ហៅ​ Admin​ ផង​គ្រាន់​បាន​ជាគ្នា​ ព្រោះថា​ ចាក់​ខ្ចៅ​ ខ្យង​ ជា​ចំណូលចិត្ត​ស្រាប់​។ ជាពិសេស​នឹក​រសជាតិ​ខ្យង​អាំង​ទឹក​ការី​ គឺថា​ឆ្ងាញ់​ចាប់មាត់​មិន​អាច​បំភ្លេច​បានតែ​ម្ដង​៕

ហាង ស៊ូគី ស៊ុប
ហាង ស៊ូគី ស៊ុប
ហាង ស៊ូគី ស៊ុប

ហាង ស៊ូគី ស៊ុប
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ២៥៩ កែង១៤៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ភ្នំពេញ
លេខទូរសព្ទ៖ 012464966/ 010446247

វីដេអូ៖

Rendez-Vous Restaurant & Café ពិភពអាហារឆ្ងាញ់ៗសម្រាប់លោកអ្នក លើទឹកដីខេត្តព្រះសីហនុ

0

ធ្លាប់​គិតថា​មក​ខេត្ត​ព្រះសីហនុ​ ពិបាក​រក​អី​ញ៉ាំ​មែន​អត់​? មិនបាច់​បារម្ភ​ទៀត​នោះ​ទេ​ ម៉ោះ​មក​ស្គាល់​ Rendez​-Vous​ Restaurant​ &​ Café​ ដែល​ជា​ពិភព​អា​ហារ​ឆ្ងាញ់​ៗមិន​អាច​រំលង​បាន​ មាន​ម្ហូប​ច្រើនមុខ​ច្រើន​ ជាតិសាសន៍​ទន្ទឹងរង់ចាំ​សម្រាប់​អស់លោកអ្នក​។

ហាង Rendez-Vous Restaurant & Café
ហាង Rendez-Vous Restaurant & Café
ហាង Rendez-Vous Restaurant & Café

មុខម្ហូប​ជាង៣០០មុខ​ មាន​បែប​ ខ្មែរ​ ចិន​ ថៃ​ និង​អ៊ឺ​រ៉ុប​ នៅក្នុង​មី​នុយ​ដែល​អាច​ជា​ជម្រើស​ សម្រាប់​អតិថិជន​សប្បាយ​ឆ្ងាញ់មាត់​យ៉ាង​រីករាយ​នូវ​រសជាតិ​ដ៏​ឆ្ងាញ់​ពិសារ​ ជាមួយ​និង​បរិយាយ​កាស​ល្អ​។ ចំពោះ​ថ្ងៃនេះ​ Admin​ សូម​ណែ​រនាំ​មុខម្ហូប៦មុខ​ក្នុងចំណោម​ជាង៣០០មុខ​ដែល​ល្បី​ខ្លាំង​ប្រចាំ​ភោជនីយដ្ឋាន​រួមមាន​៖ ទា​ខ្វៃ​ប៉េកាំង​ បង្គង​ប៉ាក​អប​អំបិលម្ទេស​ ត្រី​តុកកែ​បំពង​ស្រួយ​បែប​ថៃ​ ក្ដាមសេះ​ឆា​អំពិល​ទុំ​ ខ្យង​ផ្លិត​ចំហុយ​ខ្ទឹមស​ និង​បង្គា​ម៉ា​ញ៉ា​ណេស​ និយាយ​ថា​មួយ​មុខ​ណា​ក៏​ទទួល​បានការ​សរសើរ​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា​ពីអ​តិ​ជន​មិន​ដាច់​ពី​មាត់​ដែរ​។

ហាង Rendez-Vous Restaurant & Café
ហាង Rendez-Vous Restaurant & Café
ហាង Rendez-Vous Restaurant & Café

អ្វី​ដែល​ពិសេស​ពីលើ​រសជាតិ​ម្ហូប​ដ៏​ឆ្ងាញ់​នោះ​ គឺ​ Rendez​-Vous​ Restaurant​ &​ Café​ មា​នការដេ​គ័រ​យ៉ាង​ស្រស់​ស្អាត​ ដែល​ក្នុង​នោះ​ក៏​មាន​ឧបករណ៍​ភ្លេងខ្មែរ​បុរាណ​គឺ​ចាប៉ី​ និង​ទ្រ​ខ្នាត​យក្ស​បញ្ឈរ​អួត​សម្រស់​គួរ​ជាទី​ គយគន់​សម្រាប់​ភ្ញៀវជាតិ និងអរន្តជាតិ​យ៉ាង​ប្លែក​អារម្មណ៍​ផង​ដែរ​។ ពិសេស​ប៉ុណ្ណេះ​ហើយ​ មិន​អាច​រំលង​បានទេ​ណា​ រក​ណា​បាន​ទៀត​ម្ហូប​ឆ្ងាញ់​ បរិយាកាស​ល្អ​ សេវាកម្ម​ល្អ​យ៉ាងនេះ​។

ហាង Rendez-Vous Restaurant & Café
ហាង Rendez-Vous Restaurant & Café
ហាង Rendez-Vous Restaurant & Café

ភោជនីយដ្ឋាន Rendez-Vous Restaurant & Café មានបន្ទប់VIP ចំនួន៤បន្ទប់ សម្រាប់ទទួលរៀបចំកម្មវិធីប្រជុំ កម្មវិធីជប់លៀង ខួបកំណើតផ្សេងៗ អ្វីដែលកាន់តែពិសេសមួយកម្រិតទៀតនោះ ភោជនីយដ្ឋានទាំងមូលអាចផ្ទុកមនុស្សបាន ៣០០នាក់ដែលងាយស្រួលសម្រាប់អស់លោកអ្នករៀបចំកម្មវិធីតូចធំផ្សេងៗបានយ៉ាងងាយស្រួល។ ជាពិសេសចាប់បើកពីម៉ោង ៦និង ៣០នាទីព្រឹក រហូតដល់ម៉ោង ១០យប់ បន្ថែមពីនេះក៏មានការប្រម៉ូសិន Bakery និង Pastry រហូតដល់ 40% ចាប់ពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ១០យប់ផងដែរ៕

ហាង Rendez-Vous Restaurant & Café
ហាង Rendez-Vous Restaurant & Café
ហាង Rendez-Vous Restaurant & Café
ហាង Rendez-Vous Restaurant & Café
ហាង Rendez-Vous Restaurant & Café
ហាង Rendez-Vous Restaurant & Café
ហាង Rendez-Vous Restaurant & Café
ហាង Rendez-Vous Restaurant & Café
ហាង Rendez-Vous Restaurant & Café

ហាង Rendez-Vous Restaurant & Café
ទីតាំង៖ ស្ថិតលើផ្លូវលេខ២៨ មិថុនា ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
លេខទូរសព្ទ៖ 090 612 777 / 099 612 777

វីដេអូ៖

ថែមអីថែមយ៉ាងនេះ សាច់កាប់ហ៊ាម៉ាប់ទេពផន ទិញ១គីឡូថែមជូនកន្លះគីឡូ នៅទីតាំងថ្មី

0

ពិបាក​រកនឹក​ធ្វើម្ហូប​មែនទេ​! ម៉ោះ​មិនបាច់​គិត​ច្រើន​ទេ​ ល្ងាច​នេះ​ទៅ​សា​រេ​សាច់​កាប់​ហ៊ា​ម៉ា​ប់​ទេព​ផនហ្មង​ទៅ​ ព្រោះថា​ឆ្ងាញ់​ហើយ​ថែមទាំង​មា​នប្រ​ម៉ូ​សិន​ពិសេស​ទិញ​តែ១គីឡូ​ ថែម​ជូន​រហូត​ទៅដល់​កន្លះ​គីឡូ​ រក​ណា​បាន​ទៅ​! បើ​ថែម​ម្លឹង​ៗនោះ​។ ប្រ​ម៉ូ​សិន​ពិសេស​នេះ​ មិនមែន​មានតែ២​ ទៅ៣​ ថ្ងៃ​ទេ​ណា​ គឺ​មាន​រហូត​ទៅដល់​ ១៥ថ្ងៃ​ឯណោះ​ ចាប់ពី​ថ្ងៃទី៥​ រហូតដល់​ថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០១៩​។

ហាង ហ៊ាម៉ាប់ ទេពផន
ហាង ហ៊ាម៉ាប់ ទេពផន
ហាង ហ៊ាម៉ាប់ ទេពផន

ប្រ​ម៉ូ​សិន​សា​ហាវ​ចឹង​អី​ បើ​មិនបាន​ទៅ​ទិញ​ទេ​ ពិតជា​ស្ដាយ​ណាស់​ ព្រោះថា​បាន​ចំណេញ​ច្រើន​ហើយ​ បាន​ញ៉ាំ​សាច់​កាប់​មាន​រសជាតិ​ឆ្ងាញ់​ថែមទៀត​ផង​ អ្វី​ដែល​ពិសេស​នោះ​សាច់​កាប់​មាន​រហូត​ទៅដល់១០មុខ​ និង​ល្បី​ជាងគេ​ប្រចាំ​ហាង​នោះ​គឺ​ ជ្រូក​ខ្វៃ​ទឹកឃ្មុំ​ និង​ទា​ខ្វៃ​ទឹកឃ្មុំ​។ ម៉ូយ​ៗហ៊ា​ម៉ា​ប់​ច្បាស់ជា​ដឹង​ស្រាប់ហើយ​ អំពី​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់​ ដែល​អាច​ធ្វើអោយ​ហ៊ា​ម៉ា​ប់​លក់​ក្នុង​មួយថ្ងៃ​អស់ពី៦០គីឡូ​ ៧០គីឡូ​ និង​ល្បី​ជាង២០ឆ្នាំ​មកនេះ​ ។

ហាង ហ៊ាម៉ាប់ ទេពផន
ហាង ហ៊ាម៉ាប់ ទេពផន
ហាង ហ៊ាម៉ាប់ ទេពផន

ថ្ងៃនេះ​ក៏​ជា​ការ​ជូនដំណឹង​ដល់​ម៉ូយ​ៗហ៊ា​ម៉ា​ប់​ អោយ​បានដឹង​ផង​ដែរ​ថា​ សាច់​កាប់​ហ៊ា​ម៉ា​ប់​ទេព​ផន​ បាន​ប្ដូរ​ទៅកាន់​ទីតាំង​ថ្មី​មាន​ចម្ងាយ១០០ម៉ែត្រ​ ពីទី​តាំង​ចាស់​ មុខ​ឃ្លាំងលក់​ឡាន​លី​ម៉េ​ងលីម​ ឃ្លាំង១៧៨​ ជិ​តស្តុ​បទេព​ផន​។ តោះ​លឿន​ៗមក​ អ្នកណា​បាន​មក​ទិញ​មុន​ ទិញ​បាន​ច្រើនដង​ ចំណេញ​ច្រើនជាង​គេ​ កុំ​អោយ​ឱកាស​នេះ​រំលង​ផុត​អោយ​សោះ​៕

ហាង ហ៊ាម៉ាប់ ទេពផន
ហាង ហ៊ាម៉ាប់ ទេពផន
ហាង ហ៊ាម៉ាប់ ទេពផន

ហាង ហ៊ាម៉ាប់ ទេពផន
ទីតាំង៖ មុខឃ្លាំងលក់ឡានលីម៉េងលីម ឃ្លាំង១៧៨​ ជិតស្តុបទេពផន
លេខទូរសព្ទ៖ 012 25 82 32

វីដេអូ៖

ជិតដាច់ឆ្នាំល្មម ២០២០ នេះ Facetaste ផ្តល់ឱកាស​ការងារ ៧មុខតំណែងស្វាគមន៍ឆ្នាំថ្មី

ធ្មេច​បើ​កៗ​ ជិត​ដាច់ឆ្នាំ​ហើយ​ មាន​គិតថា​ចង់​រក​ការងារ​ធ្វើ​ត្រូវ​ជំនាញ​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត​អត់​? នៅ​ទីនេះ​! មានឱកាស​ការងារ​ ៧មុខតំណែង កំពុង​រង់ចាំ​អ្នក​។ ចំពោះ​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​ ចង់​ផ្លាស់​ប្តូរ​បទពិសោធន៍​ ឬចង់​សាកល្បង​ការងារ​ជាមួយ​ពួក​យើង​ ក្នុងចំណោម​មុខតំណែង​ទាំង៧​ នេះ​បើ​គិតថា​ត្រូវ​នឹង​ជំនាញ​របស់​អ្នក​ កុំ​ភ្លេច​ដាក់ពាក្យ​មក​ឥឡូវនេះ។

ព័ត៌មានលម្អិតមុខតំណែងទាំង៧

  • Sales Representative (Facetaste & 60Buzz) សម្រាប់ព័ត៌មានលម្អិតអំពីកាតព្វកិច្ច និងទំនួលខុសត្រូវ ចុចទីនេះ
  • Actor/Actress សម្រាប់ព័ត៌មានលម្អិតអំពីកាតព្វកិច្ច និងទំនួលខុសត្រូវ ចុចទីនេះ
  • Videographer សម្រាប់ព័ត៌មានលម្អិតអំពីកាតព្វកិច្ច និងទំនួលខុសត្រូវ ចុចទីនេះ
  • Assistant Director សម្រាប់ព័ត៌មានលម្អិតអំពីកាតព្វកិច្ច និងទំនួលខុសត្រូវ ចុចទីនេះ
  • Video Editor សម្រាប់ព័ត៌មានលម្អិតអំពីកាតព្វកិច្ច និងទំនួលខុសត្រូវ ចុចទីនេ
  • Content Writer & Content Creator សម្រាប់ព័ត៌មានលម្អិតអំពីកាតព្វកិច្ច និងទំនួលខុសត្រូវ ចុចទីនេះ

អ្នកក៏អាចធ្វើការផ្ញើរប្រវត្តិរូបសង្ខេបតាមរយៈអ៊ីម៉ែល hr@kspg.co ដោយដាក់ Subject “Pick Me” ឬទំនាក់ទំនងមកសួរដោយផ្ទាល់តាមរយៈលេខទូរសព្ទលេខ 089 524 052

ផុតកំណត់ទទួលពាក្យថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២០ ខាងមុននេះហើយ។

ប្លែកអារម្មណ៍តិចអី ញ៉ាំប្រហិត ផឹកCocktail មានទាំង ឌីជេ ចាក់ភ្លេងកំដរចឹងនោះ

0

កន្លែងដើរលេងនៅភ្នំពេញច្រើនសឹងអីមែនអត់ ហើយខ្វះអីកន្លែងញ៉ាំអីក្រឡេកទៅណាក៏មាន តែបានស្គាល់កន្លែងថ្មីពិសេសហើយនៅ? បើនៅទេ Admin នាំអោយស្គាល់កន្លែងដែលអាចផ្ដល់ក្ដីសុខអោយខ្លួនឯង និងជាកន្លែងដែលសាកសមសម្រាប់ជួបជុំមិត្តភក្តិ នេះមក ហាង ប្រហិតCocktail មកណា ព្រោះថាពិសេសណាស់ យើងអាចអង្គុយញ៉ាំប្រហិត ផឹកCocktail ហើយថែមទាំងមាន ឌីជេចាក់បទភ្លេងកំដរអារម្មណ៍ទៀតណ៎។

ហាង ប្រហិតCocktail
ហាង ប្រហិតCocktail
ហាង ប្រហិតCocktail

ចង់ប្រាប់ថាក្នុងហាងមិនមែនមានតែប្រហិត​ និង Cocktail ប៉ុណ្ណឹងទេណា គឺមានទាំងស្រាបៀរ និងគ្រឿងក្លែមជាច្រើនមុខទៀតសម្រាប់អតិថិជន ហើយក៏ជាកន្លែងដ៏សាកសមសម្រាប់ជួបជុំមិត្តភក្តិ បន្ទាប់សម្រាកពីការងារ ដែលអាចធ្វើអោយរំសាយអារម្មណ៍ស្ត្រេស ជាមួយបទភ្លេងកំដរអារម្មណ៍ដែលរៀបចំដោយឌីជេប្រចាំហាង។

ហាង ប្រហិតCocktail
ហាង ប្រហិតCocktail
ហាង ប្រហិតCocktail

ហ្អេ! នៅចាំអីទៀតមានកន្លែងល្អប៉ុណ្ណេះហើយ ជុំគ្នាម្ដងមើល៎ អស់ប៉ុន្មានលុយ។​ ហើយបើល្អអាចណាត់ក្រាស់មកជួបអីមក យើងញ៉ាំប្រហិត ហើយផឹក Cocktail ស្រវឹងតិចៗទៅសារភាពស្នេហ៍ហ្មង។ ហាង ប្រហិតCocktail ចាប់បើកពីម៉ោង ៣រសៀល រហូតដល់ម៉ោង ១២យប់ណា​ កុំភ្លេចមកញ៉ាំអី និងអង្គុយស្ដាប់បទភ្លេងទាំងអស់គ្នា៕

ហាង ប្រហិតCocktail
ហាង ប្រហិតCocktail
ហាង ប្រហិតCocktail
ហាង ប្រហិតCocktail

ហាង ប្រហិតCocktail
ទីតាំង៖ ស្ថិតនៅក្នុងបរវេណកោះពេជ្រ ជិតហាង ស៊ុបចង្កាក់ volcano
លេខទូរសព្ទ៖ 090 2222 26 | 010 2222 26

វីដេអូ៖

ពិសេសណាស់ ហាងនំបញ្ចុក ​​​​​​​​​​​​​​​​​​ប្រម៉ូសិនរហូតដល់ដាច់ខែធ្នូ ជាមួយឈុតនំបញ្ចុកសាច់អាំងទឹកកាពិ

0

លែង​មែនទែន​ហើយ​ ហាង​ នំបញ្ចុក​ ប្រូ​សិន​សាហាវ​ខ្លាំង​ហ្មង​ចុងឆ្នាំ​នេះ​ចាប់ពី​ថ្ងៃទី២០​ រហូតដល់​ដាច់ខែ​ធ្នូ​នេះ​តែម្ដង​ជាមួយ​ឈុត​ នំបញ្ចុក​សាច់​អាំង​ទឹក​កាពិ​ ដែល​ជាមឺ​នុយ​ថ្មី​មាន​រសជាតិ​ឆ្ងាញ់​ពិសេស​។

ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក

និយាយ​ថា​មុខម្ហូប​ថ្មី​មួយ​នេះ​គឺថា​ឆ្ងាញ់​ប្លែក​ហ្មង​ហើយ​ ដោយមាន​សាច់​ និង​គ្រឿង​សមុទ្រ​ យក​មក​អាំង​ រួច​ផ្ទាប់​ជាមួយ​បន្លែ​ ខ្ជី​ និង​នំបញ្ចុក​ ជ្រលក់​ជាមួយ​ទឹក​កាពិ​ គឺថា​រសជាតិ​ឆ្ងាញ់​ខ្លាំង​មែនទែន​។ សា​ស្រមៃ​មើល​នៅពេល​ដែល​សាច់​អាំង​ក្ដៅ​ៗ ហើយ​យក​មក​ផ្ទាប់​ជាមួយ​នំបញ្ចុក​ និង​បន្លែ​ស្រស់​ៗ រួច​ជ្រលក់​ជាមួយ​ទឹក​កា​ពិ​ចឹង​អី​ រសជាតិ​មិច​ទៅ​ណ៎​ អូយ​ស្រក់​ទឹកមាត់​ហ្មង​ហើយ​។ គួរតែ​ទៅ​ញ៉ាំ​ណា​ ព្រោះថា​រសជាតិ​ក៏​ឆ្ងាញ់​ រី​ឯតម្លៃ​ក៏ ​សមរម្យ​ដោយ​ឈុត​ធំ​មានសាច់​ ៦ចាន​ តម្លៃ​ត្រឹមតែ​ ៤៤០០០​៛ និង​ឈុត​តូច​មានសាច់​ ៤ចាន​ តម្លៃ៣០០០០​៛ តែប៉ុណ្ណោះ​។

ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក

ក្នុង​ឱកា​សប្រ​ម៉ូ​សិន​នេះ​សម្រាប់​ឈុត​ធំ​មានការ​ថែម​ជូន​សាច់២ចាន​ និង​បន្លែ១ចាន​ សម្រាប់​គ្នា​ ៤ ទៅ​ ៥នាក់​ រី​ឯឈុត​តូច​មានការ​ថែម​ជូន​សាច់​ ១ចាន​ និង​បន្លែ​ ១ចាន​ សម្រាប់​គ្នា​ ២ ទៅ​ ៣នាក់​។

ហាង នំបញ្ចុក

នៅចាំ​អី​ទៀត​ ឆ្ងាញ់​ហើយ​មា​នប្រ​ម៉ូ​សិន​ចឹងៗ​អី​ ម៉ោះ​ណាត់គ្នា​កក់​កន្លែង​វឺ​តៗ​ហ្មង​ទៅ​។ បើ​ចិត្តល្អ​ហៅ​ Admin​ ទៅ​ផង​ព្រោះអី​នឹក​ឃ្លាន​ទៀតហើយ​ ចង់ទៅ​ផ្ទាប់​សាច់​អាំង​ជ្រលក់​ទឹក​កាពិ​ទៀត​ ព្រោះ​ថ្ងៃមុន​ឆ្ងាញ់​ដល់​ថ្នាក់​លិ​តដៃ​ឯណោះ​៕

ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក

ហាង នំបញ្ចុក
ទីតាំង៖ ផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិណតប្រ៊ីត
លេខទូរសព្ទ៖ 010 609 809

វីដេអូ៖


ស្រក់ទឹកមាត់ភ្លាមហ្មង គ្រាន់តែឃើញនំបញ្ចុក សម្លរការីខៀវ ក្រហម បែបថៃ មីនុយថ្មី ហាងបុកល្ហុងកូនភ្លោះ

0

មិនស្រក់ទឹកមាត់មិចបានទៅ បើទំនងតែយ៉ាងនេះជាមួយនំបញ្ចុកសម្លរការីខៀវ ក្រហម បែបថៃ ដែលមានទាំងគ្រឿងសមុទ្រ ពងត្រី ពងទា កន្សោមមាន់ និងប្រហិតគ្រាន់តែក្រឡេកឃើញ ស្រក់ទឹកមាត់បាត់ទៅហើយនោះ។ បើនិយាយពីរសជាតិវិញ នរណាក៏លាន់មាត់ដែរជាមួយស្នាដៃចុងភៅហាងបុកល្ហុងកូនភ្លោះ ព្រោះថាចេញមកមួយមុខណាក៏ឆ្ងាញ់ដែរ ល្បីតាំងតែពីដើមមកហើយ។

ហាង បុកល្ហុងកូនភ្លោះ
ហាង បុកល្ហុងកូនភ្លោះ
ហាង បុកល្ហុងកូនភ្លោះ

ហើយចង់ប្រាប់ថាមីនុយថ្មីដែលចូលលើកនេះមិនមែនពិសេសមានតែមួយមុខនេះទេណា គឺមាន៣មុខផ្សេងទៀតដូចជា៖ មាន់ស្រែអង្ករសម្រូបអប់ស្លឹកតយ ជាមួយទឹកប្រហុកក្រសាំងនិងអំពិលខ្ចី ស៊ុបត្រីសាមុន និងបាញ់ហយទឹកកាពិ ណ្ហើយរសជាតិមួយមុខណាក៏ឆ្ងាញ់ចាប់មាត់ដែរ និយាយមែនអស់ទាស់ហ្មងហើយ។ បើនិយាយពីស៊ុបត្រីសាមុននោះវិញ គឺថាហុតបែកញើសខ្ចាយហើយ ថែមទាំងប៉ូវកម្លាំងមិនធម្មតា ដាក់អស់មួយឆ្នាំងគឺថាកម្លាំងប្លែកតែម្ដង។

ហាង បុកល្ហុងកូនភ្លោះ
ហាង បុកល្ហុងកូនភ្លោះ
ហាង បុកល្ហុងកូនភ្លោះ

ម៉ោះៗ នៅចាំអីទៀត កន្លែងឆ្ងាញ់បែបនេះ មិនអាចអោយរំលងបានទេណា ត្រូវតែមកសាកជាមួយមីនុយថ្មីទាំង៤មុខនេះ ព្រោះថាឆ្ងាញ់ខ្លាំងទើប Admin ណែរនាំបែបនេះ ជាពិសេសគួរតែដាក់នំបញ្ចុកការីខៀវ ក្រហម មុនគេនោះអ្នកទាំងអស់គ្នា ច្បាស់ជាលាន់មាត់ថាឆ្ងាញ់ជាក់ជាមិនខាន ជាមួយការីគ្រឿងសមុទ្របែបនេះ។

ហាង បុកល្ហុងកូនភ្លោះ

ហាង បុកល្ហុងកូនភ្លោះ ក៏មានទទួលរៀបចំកម្មវិធីជប់លៀង ខួបកំណើតផ្សេងៗផងដែរ។ អ្វីដែលពិសេសទៀតនោះសម្រាប់អ្នកគ្មានពេលរវល់ជាមួយការងារវិញអាចធ្វើការកម្មង់យកទៅញ៉ាំនៅក្រៅបានតាមលេខទូរស័ព្ទ 086640000 / 0716668881 / 069543434៕

ហាង បុកល្ហុងកូនភ្លោះ
ហាង បុកល្ហុងកូនភ្លោះ
ហាង បុកល្ហុងកូនភ្លោះ
ហាង បុកល្ហុងកូនភ្លោះ
ហាង បុកល្ហុងកូនភ្លោះ
ហាង បុកល្ហុងកូនភ្លោះ

ហាង បុកល្ហុងកូនភ្លោះ
ទីតាំង៖ ស្ថិតតាមបណ្ដោយផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 086 640 000 / 0716668881 / 069543434

វីដេអូ៖

ភ្លេចខ្លួនដល់ថ្ងៃចុងសប្ដាហ៍ល្មម តោះជូនសំណព្វចិត្តទៅញ៉ាំប្រហិតឆ្ងាញ់ និងមានអនាម័យខ្ពស់

0

ថ្ងៃចុងសប្ដាហ៍អញ្ចឹងច្បាស់ជាណាត់គ្នាដើរលេងលំហែរអារម្មណ៍ និងញ៉ាំអីឆ្ងាញ់ៗមែនអត់? ចុះណាគេខ្លះចង់ញ៉ាំប្រហិតបំពង សូមណែនាំហាងមួយកន្លែង មានប្រហិតបំពងដែលឆ្ងាញ់ និងមានអនាម័យខ្ពស់ មួយកន្លែងដែលត្រូវអោយអ្នកទាំងអស់គ្នាស្គាល់ សម្រាប់លោកអ្នកមួយចំនួនច្បាស់ជាមានអ្នកស្គាល់ខ្លះហើយ នោះគឺ ហាង Villa Meatball។ ជាពិសេសថែមទាំងមានការប្រម៉ូសិនចំពោះប្រហិតទិញ១ ថែម១ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ណា កុំភ្លេចទៅទទួលយកការប្រម៉ូសិនទាំងអស់គ្នា។

ហាង Villa Meatball
ហាង Villa Meatball
ហាង Villa Meatball

ហាង Villa Meatball គឺមានប្រហិតបំពងដែលមានរសជាតិឆ្ងាញ់ ព្រោះប្រហិតគឺម្ចាស់ហាងជាអ្នកផលិត ដោយជ្រើសរើសសាច់គោស្រស់ៗ កិនដោយម៉ាស៊ីនស្វ័យប្រវត្តិ ប្រកបដោយអនាម័យខ្ពស់ គិតគូរដល់សុខភាពអតិថិជនជាចម្បង។ ក្រៅពីប្រហិត ហាងក៏មុខម្ហូបជាច្រើនផ្សេងទៀតសម្រាប់ជាជម្រើសអ្នកទាំងអស់គ្នាមានដូចជា៖ បាយបន្លែសុខភាព លតឆា គុយទាវ ស៊ុប បបរស ខកង្កែប ខជើងមាន់ និងនំប៉័ងខគោ។

ហាង Villa Meatball
ហាង Villa Meatball
ហាង Villa Meatball

បើនិយាយពីបាយបន្លែសុខភាពវិញគឺមានលក្ខណៈពិសេសមិនធម្មតាទេ ដោយចុងភៅបានកិនបន្លែចម្រាញ់យកទឹកមកត្រាំជាមួយអង្ករ ហើយដាំជាបាយដែល ផ្ដល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាពជាពិសេសល្អសម្រាប់ក្រពះ និងពោះវៀន។

ហាង Villa Meatball

ណ្ហើយងាយរកណាបានកន្លែងដែលឆ្ងាញ់ និងផ្ដោតសំខាន់ទៅលើអនាម័យ ក៏ដូចជាសុខភាពរបស់អតិថិជនបែបនេះនោះ ម៉ោះមកលឿនៗមក ញ៉ាំអីក៏​ឆ្ងាញ់ ព្រោះឆ្ងាញ់គ្រប់មុខហើយណា៎ ។ ហាង Villa Meatball ចាប់បើកទទួលស្វាគមន៍អតិថិជន ពីម៉ោង២រសៀល រហូតដល់ម៉ោង១២យប់ កុំភ្លេចមកញ៉ាំទាំងអស់គ្នាណា Admin ក៏ទៅដែរ៕

ហាង Villa Meatball
ហាង Villa Meatball
ហាង Villa Meatball
ហាង Villa Meatball
ហាង Villa Meatball

ហាង ប្រហិតផ្ទះវីឡា Villa Meatball (យូនីកហ្វូតភ្នំពេញ) សាខាច្បារអំពៅ
ទីតាំង៖ ស្ថិតនៅតាមបណ្ដោផ្លូវជាតិលេខ១ ចុះពីស្ពានច្បារអំពៅ នៅកែងស្តុបទី១ ក្នុងខណ្ឌច្បារអំពៅ ភ្នំពេញ
លេខទូរសព្ទ៖ 081 39 62 62 / 012 677 929

វីដេអូ៖