ម្ហូបសាមញ្ញ​ តែរសជាតិឆ្ងាញ់មិនធម្មតា​ និងមានអនាម័យ​ខ្ពស់ រួមជាមួយបរិយាកាស​ធម្មជាតិ​ មាននៅភោជនីយដ្ឋានរីវេីបេយ៍

0

ពិបាកស្វែងរកទីកន្លែងដែលល្អសម្រាប់ការជួបជុំនៅប៉ែកខាងជ្រោយចង្វារមែនទេ? អស់បារម្ភទៀតហេីយ! ភោជនីយដ្ឋាន​រីវេីបេយ៍(សាខាជ្រោយចង្វារ)​ គឺជាទីកន្លែងតែមួយគត់ដែលលោកអ្នកកំពុងស្វែងរក។ ធានា​ថា​ពិតជា​មិន​ខកបំណង​ជាមួយ​ម្ហូប​អា​ហារ​ឆ្ងាញ់​ៗពិ​សេស​ៗ ជាច្រើន​មុខ​មាន​ក្នុង​មឺ​នុយ​ ដែល​ត្រៀម​ចម្អិនពី​ចុងភៅ​ដ៏​ចំណាន​ប្រចាំ​ភោជនីយដ្ឋាន​ជូន​លោកអ្នក​។

ភោជនីយដ្ឋានរីវេីបេយ៍
ភោជនីយដ្ឋានរីវេីបេយ៍
ភោជនីយដ្ឋានរីវេីបេយ៍

ជាពិសេសភោជនីយដ្ឋាន​ គឺមានបរិវេណធំទូលាយទាំងខាងក្នុង​ និងខាងក្រៅជាមួយបរិយាកាសខ្យល់ធម្មជាតិ​ អមជាមួយក្រុមតន្រ្តីច្រៀងកំដរបែបរ៉ូមែនតិច​និងបែបកន្រ្តាក់អារម្មណ៍​ ដែលអាចធ្វេីឲ្យលោកអ្នកទទួលទានអាហារដ៏មានរសជាតិ​ កាន់តែសប្បាយរីករាយ។

ភោជនីយដ្ឋានរីវេីបេយ៍

បន្ថែមពីនេះសម្រាប់អ្នកដែលចង់រៀបចំកម្មវិធីជប់លៀង ខួបកំណើត និងកម្មវិធីផ្សេងៗលោកអ្នកអាចជ្រើសរើស ភោជនីយដ្ឋានរីវេីបេយ៍ គឺជាជម្រើសដ៏សក្តិសមបំផុតសម្រាប់លោកអ្នក ព្រោះតែភោជនីយដ្ឋានមានលក្ខណៈពិសេសដោយមានទីតាំងធំទូលាយអាចផ្ទុកអ្នកចូលរួមបានយ៉ាងច្រើនកុះករ និងមានសេវាកម្មល្អសម្រាប់លោកអ្នក។

ភោជនីយដ្ឋានរីវេីបេយ៍
ភោជនីយដ្ឋានរីវេីបេយ៍

កាន់តែពិសេសថែមទៀតនោះ ភោជនីយដ្ឋានក៏មានការផ្ដល់ជូន Happy Hour ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ៧យប់(ជាវស្រាបៀរថូធំ និងមានការហ្វ្រី ព្រុយត្រីសាលមុនអាំង ងៀតក្របី ពោតលីងពងទាប្រៃ រឺបុកល្ហុងជាដើម)។ តោះ​ៗនៅចាំ​អី​ទៀត​ ស្គាល់​កន្លែង​ល្អ​ប៉ុណ្ណេះ​ហើយ​ មិន​អាច​រំលង​បានទេ​ណា​៕

ភោជនីយដ្ឋានរីវេីបេយ៍
ភោជនីយដ្ឋានរីវេីបេយ៍
ភោជនីយដ្ឋានរីវេីបេយ៍
ភោជនីយដ្ឋានរីវេីបេយ៍
ភោជនីយដ្ឋានរីវេីបេយ៍
ភោជនីយដ្ឋានរីវេីបេយ៍

ភោជនីយដ្ឋាន​ រីវេីបេយ៍ (សាខាជ្រោយចង្វារ)
ទីតាំង៖ ផ្លូវ​អូសុីអាយសុី​ ទីក្រុងរណបជ្រោយចង្វា(ជាប់គ្នាជាមួយគម្រោងសួនដាយណូស័រ)​ រាជធានី​ភ្នំពេញ
លេខទូរសព្ទ៖ 012 711 567 / 081 611 567 / 010 83 59 59
(ចាប់បើកពីម៉ោង ៤ល្ងាច រហូតដល់ម៉ោង ១១និង៣០ នាទីយប់)

វីដេអូ៖

ទស្សនារឿងដោយសេរី ក្នុងឱកាសបើកដំណើរការសាកល្បងរោងភាពយន្តលេជេនព្រីមៀម នរោម៉ល ស្ថិតនៅផ្លូវនរោត្តម

ដំណឹងដ៏ពិសេស ដើម្បីអបអរក្នុងពិធីបើកដំណើរការសាកល្បងរបស់រោងភាពយន្តលេជេនព្រីមៀម នរោម៉ល ដែលជាសាខាទី៧ របស់រោងភាពយន្តលេជេន ក្នុងឱកាសនេះដែរ រោងភាពយន្តលេជេនក៏មានជាការចាក់បញ្ចាំងខ្សែភាពយន្តរឿងល្បីៗ និងល្អៗសម្រាប់លោកអ្នកដែលជាហ្វេនរបស់រោងភាពយន្តលេជេនផ្ទាល់ដែលអាចអញ្ជើញមកទស្សនាដោយសេរី។​

សម្រាប់កម្មវិធីពិសេសនេះ គឺមានតែមួយថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃបើកដំណើរការសាកល្បងនេះផ្ទាល់តែម្តងគឺថ្ងៃទី ១៩ ខែធ្នូ​ ២០១៩ និងចាប់ផ្តើមពីម៉ោង ១ រសៀលតទៅ នៅផ្សារទំនើបជីប ម៉ុង នរោម៉ល ជាន់ទី៥ ដែលក្នុង ១នាក់អាចទទួលបាន​ ១ សំបុត្រសម្រាប់ចូលរួមទស្សនា។​

តោះប្រញាប់ឡើង ! សម្រាប់ចំនួនមានកំណត់ អ្នកដែលមកមុនបានសំបុត្រចូលទស្សនាមុន! ត្រៀមខ្លួនដើម្បីចូលរួមព្រឹត្តិការណ៍ដ៏ពិសេសនេះទាំងអស់គ្នានៅរោងភាពយន្តលេជេន ព្រីមៀម នរោម៉ល!

ជួបគ្នាឆាប់ៗនេះ!

អ្នកណាៗក៏ទៅលេជេនដែរ!!

Click here to visit our official website: http://www.legend.com.kh

តោះមកស្គាល់កន្លែងចាក់ខ្ចៅ ខ្យង ដ៏ពេញនិយមបំផុតក្នុងរាជធានីភ្នំពេញ

0

ម៉ោះល្ងាចហើយ រកបបួលគ្នាមកចាក់ខ្ចៅ ខ្យង ជជែកគ្នាលេង កុំអោយទំនេរមាត់ នៅហាងទាំង៤ ដែលពេញនិយមខ្លាំង។ ជាពិសេសហាងនីមួយៗមានខ្ចៅ ខ្យង ស្ងោរ និងចំហុយយ៉ាងឈ្ងុយ ត្រូវជាមួយទឹកជ្រលក់ហិៗ យ៉ាងមានរសជាតិ ធ្វើអោយអ្នកទាំងអស់គ្នាចាក់មិនចង់ឈប់ដៃ។ តោះមកស្គាល់ហាងទាំងនោះ ទាំងអស់គ្នាដែលមានដូចខាងក្រោម៖

ហាង MOOL

និយាយត្រង់រឿងខ្ចៅ ខ្យងទុកអោយ ហាង MOOL មកគ្រប់មុខអស់ហើយ ចង់ស្រុះទឹកដូង ចង់ដុតខ្ទះដែក មានមួយចប់ ច្នៃប្លែកៗហ្មង បន្ថែមជាមួយទឹកជ្រលក់ពិសេស ទឹកអំពិលទុំជាតិមួយទំហឹងទៀត រឿងអីមិនឆ្ងាញ់នោះ ត្រៀមរកលេខតេណាត់មហាមិត្តមកសាកមីនុយថ្មីនៅ MOOL ទៅ ខ្ចៅ ខ្យង ងាវ លៀសស លៀសហូល ដុតខ្ទះដែក ស្រោចទឹកត្រីអំពិលទុំពិសេសធានាថាពេញចិត្ត។

ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62

ហាងខ្ចៅស្ទាវ ទួលទំពួង

គ្រាន់តែលឺឈ្មោះហាង ខ្ចៅស្ទាវ ទួលទំពួង ច្បាស់ណាស់ថាអ្នករស់នៅប្លុកផ្សារទួលទំពួង ស្គាល់សឹងគ្រប់គ្នា ព្រោះអីហាងនេះមានភ្ញៀវពេញៗហាង ហើយភាគច្រើននោះគឺ យុវវ័យតែម្តង។ ដោយសារតែភ្ញៀវភាគច្រើនជាយុវវ័យ ដូច្នេះហើយបានហាងនេះដាក់ឈ្មោះថា ហាងខ្ចៅស្ទាវ តែម្តងទៅ។

ខ្យងស្ងោរ
ខ្យងស្ងោរ
ខ្យងស្ងោរ
ខ្យងស្ងោរ

ហាងខ្ចៅស្ទាវ ទួលទំពួង
ទូរស័ព្ទ៖ 086 222 908 | 010 654 033 | 097 61 23 141
ទីតាំង៖ ផ្ទះលេខ 65 ផ្លូវលេខ 135 សង្កាត់ទួលទំពួង ខណ្ឌចំការមន រាជធានីភ្នំពេញ

ហាង ខ្ចៅសាងស្នេហ៍

អស់រយៈពេល 24​ ឆ្នាំមកហើយដែល​ ហាង ខ្ចៅសាងស្នេហ៍បើកដំណើរលក់មកដល់បច្ចុប្បន្ននេះ ហើយក៏មានភ្ញៀវមិនតិចអ្នកទេដែលធ្លាប់មកពិសារ ហើយក៏មិនតិចអ្នកដែលសាងប្រវតិ្តស្នេហ៍នៅទីនេះ តាមពិតទៅAdmin អត់ដឹងដូចតែគ្នាទេ មិនដឹងសាងឬអត់នោះទេ តែដោយសារនៅកន្លែងនេះសម្បូរយុវវ័យ ហើយម្ចាស់ហាងដាក់ឈ្មោះចឹងទៀត ចឹងប្រហែលជាមានខ្លះដែរហើយមែនអត់ ហើយបើមែនចេញមុខមកសុំស្គាល់ផង និយាយលេងទេណា តាមពិតទៅ គឺកន្លែងគាតនៅក្រោយសាលាបឋមសិក្សាបាក់ទូកផ្ទាល់ ហើយក៏ក្បែរសាលាជ័យថាវីដែរ ដូចនេះហើយគឺសម្បូរសិស្សសាលាច្រើនដែលចូលមកញ៉ាំនៅកន្លែងគាត់ មួយវិញទៀតហាង ខ្ចៅសាងស្នេហ៍ មានរបស់ញ៉ាំច្រើនមុខណាស់ ទំនងៗខ្លាំងទៀតផង។

ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍

ហាង ខ្ចៅសាងស្នេហ៍
លេខទូរស័ព្ទ៖ 016 45 55 51
ទីតាំង៖ ក្រោយសាលាបឋមសិក្សាបាក់ទូក

ហាង ខ្ចៅស្រីភ្លោះទួលទំពូង

ហាង ខ្ចៅស្រីភ្លោះទួលទំពូង យុវវ័យភាគច្រើនប្រហែលជាស្គាល់ច្បាស់ណាស់ ហើយជាអតិថិជនប្រចាំហាងទៀត ព្រោះនៅទីនោះផ្ទាល់ល្បី២០ឆ្នាំហើយ ថែមទាំងមានមុខម្ហូបច្រើនណាស់សុទ្ធតែរបស់ចូលចិត្តញុាំទាំងអស់ ចឹងសូមរៀបរាប់ខ្លះៗអោយលោកអ្នកដែលមិនដែលបានដឹងស្គាល់ខ្លះពីមុខម្ហូបដែលមាននៅក្នុងហាង មានខ្យង ខ្ចៅចំហុយ ក្តាមចំហុយ លៀសឆាអំពិលទុំ​ ប្រហិតចៀន ប្រហិតឆឹង ពងទាកូន រួមទាំងអាហារអាំងច្រើនប្រភេទផងដែរ ឃើញរបស់ចឹងៗអីទ្រាំមិនបានទេណា ។

ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង

ហាង ខ្ចៅស្រីភ្លោះទួលទំពូង
Tel:010 237 970
ទីតាំង៖ ផ្ទះលេខ២៧B ផ្លូវលេខ១៣៥ សង្តាត់ទួលទំពូង១

ឡូយបាត់! ១យប់តែ៣៥ដុល្លារ រីហ្សតនៅសៀមរាប សំខាន់ហ្វ្រីអាហារពេលព្រឹកទៀត

និយាយដល់រឿងចុះខេត្តម្តងៗ ពេលខ្លះការកក់កន្លែងស្នាក់នៅ អោយត្រូវចិត្តក៏ជារឿងឈឺក្បាលណាស់ដែរ ចឹងសម្រាប់អ្នកដែលមានគោលដៅ ដាក់គំរោងរួចហើយនោះថានឹងទៅលេងសៀមរាបអោយសប្បាយម្តងនោះ យើងសូមណែនាំកន្លែងស្នាក់នៅមួយ ដែលមិនមែនជា ផ្ទះសំណាក់ ឬអូតែល នោះទេ គឺរីហ្សត ដែលមានតម្លៃចាប់ពី ៣៥ដុល្លារ ហើយមានបូកតម្លៃអាហារពេលព្រឹករួចជាស្រេចថែមទៀតផង អ៊ែមអត់ប៉ុណ្ណឹង?

Garden Flower Resort
Garden Flower Resort
Garden Flower Resort
Garden Flower Resort

សៀមរាប៖ បើតាមការរៀបរាប់ប្រាប់របស់លោក ដន វិចិត្រ ដែលជាអ្នកគ្រប់គ្រងទូទៅ នៅហ្គាដិន ផ្លាវវើ រីហ្សត បានប្រាប់មកកាន់កោះសន្តិភាពថា “សម្រាប់បងប្អូនដែលមកតាមបណ្តាខេត្តផ្សេងៗ ពិសេសអ្នកភ្នំពេញដែលមានបំណងមកកម្សាន្តនៅទីរួមខេត្តសៀមរាប ខ្ញុំមិននិយាយថារីហ្សតខាងយើងល្អឥតខ្ចោះនោះទេ តែរីហ្សតនេះមានចំនុចពិសេសច្រើន ដើម្បីទាក់ទាញចិត្តភ្ញៀវរបស់យើង ពិសេសភ្ញៀវចាស់ៗ បានមកម្តងហើយ គឺតែងចង់មកម្តងទៀត ដោយសាររីហ្សតនេះមានបរិយាកាសស្ងប់ស្ងាត់ ទេសភាពស្រស់បំព្រង ចូលមកភ្លាមភ្ញៀវយើងគ្រប់គ្នាតែងដកទូរសព្ទមកថតរូប Selfie ភ្លាមមិនខ្វះទេកន្លែងថតរូប មានស្រះចិញ្ចឹមត្រីយ៉ាងច្រើន អាងហែលទឹក សួនទឹក កន្លែងហាត់ប្រាណ និយាយរួមមានគ្រប់សព្វមិនអោយភ្ញៀវពិបាកនោះទេ ចូលហើយមិនចង់ចេញតែម្តង ហើយបើនិយាយពីចំនុចខ្វះខាតខាងយើងក៏មានដែរមិនអត់សោះនោះទេ គឺទីតាំងរបស់យើងឆ្ងាយពីក្រុងបន្តិច តែក៏មិនជាឆ្ងាយណាស់ដែរទេ ត្រឹម៦គីឡូប៉ុណ្ណោះពី Pub Street ចឹងបើសម្រាប់ភ្ញៀវដែលមានយាន្តជំនិះខ្លួនឯង ចំនុចនេះមិនជាកង្វល់ឡើយ ហើយអ្វីដែលយើងប៉ះពៅធំបំផុតនោះគឺ តម្លៃនៃរីហ្សតរបស់យើង គឺមានចាប់ពី ៣៥ដុល្លារឡើងទៅតែប៉ុណ្ណោះក្នុង ១យប់ បូកបន្ថែមជាស្រេចនៅអាហារពេលព្រឹកមួយពេលផងដែរ។ “

Garden Flower Resort
Garden Flower Resort
Garden Flower Resort
Garden Flower Resort
Garden Flower Resort
Garden Flower Resort

ទាំងចំនុចពិសេស និងចំនុចខ្វះខាត លោក ដន វិចិត្រ ក៏បានរៀបរាប់អស់ហើយ ចំណែកក្រុមការងារយើងក៏បានទៅគេង សាក ល្បងរួចហើយដែរនោះ គឺថាពិតណាស់ ដូចដែលលោក ដន វិចិត្រ លើកឡើងដូច្នេះដែរ ហើយរីហ្សតនេះ ហាក់ដូចជាកន្លែងក្នុងព្រៃបៃតងអញ្ចឹងដោយបន្ទប់ខ្លះ ស្រោបដោយស្មៅសប្បនិមិត្ត និងអមដោយដើមឈើ និងផ្កាជាច្រើនទៀតនោះ ធ្វើអោយយើងមានអារម្មណ៍ប្លែកមែនទែន ហើយបន្ទប់ក៏មានជម្រើសច្រើនផងដែរ រហូតដល់ ៥ប្រភេទឯណោះ មានដូចជា៖

  • Deluxe Double-Twin Room with Garden View ១យប់តម្លៃ 35$-40$ ប្រែប្រួលតាមខែ Low ឬ High
  • King Suite with Pond View ១យប់តម្លៃ 40$-45$ ប្រែប្រួលតាមខែ Low ឬ High
  • Family Suite with Pool view ១យប់តម្លៃ 60$-80$ ប្រែប្រួលតាមខែ Low ឬ High
  • Triple Room with Pool View ១យប់តម្លៃ 70$-110$ ប្រែប្រួលតាមខែ Low ឬ High
  • Deluxe Double with Pool view ១យប់តម្លៃ 50$-60$ ប្រែប្រួលតាមខែ Low ឬ High

តម្លៃខាងលើសុទ្ធតែបានរាប់បញ្ចូល អាហារពេលព្រឹកទាំងអស់ ដូច្នេះបើលោកអ្នកមានចំណាប់អារម្មណ៍ ចង់សួរព័ត៌មានបន្ថែម ឬធ្វើកក់បន្ទប់លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ 078 299 995 ឬកក់តាមរយៈអនឡាញ ចុចទីនេះដើម្បីកក់ ហើយ ចុចទីនេះសម្រាប់ផែនទីរីហ្សត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវផ្ទះមហាសំណាង ភូមិខ្នារ ក្រោយសណ្ឋាគារ អ៊ីរ៉ាអង្គរ ប្រហែល៦៥០ម៉ែត្រ) ។

តោះ​សា​រេ​ពេលវេលា​ ជុំគ្នា​ទៅ​ញ៉ាំ​ស៊ុប​ចង្កាក់Volcano​ នៅ​សាខា​ថ្មី​កោះ​ពេជ្រទាន់មានការ​បញ្ចុះតម្លៃ២០​% ​

0

កុំបង្អង់យូរ សារេលីលកពេលណាត់គ្នាមកហុត ស៊ុបVolcano បង្ហូរញើសអោយណាណីម្ដងមើល៎ ជាពិសេសទាន់មានការបញ្ចុះតម្លៃ ២០% ចំនួន ៥ថ្ងៃជាប់គ្នានៅសាខាថ្មីកោះពេជ្រ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២២ ខែធ្នូ​ ឆ្នាំ២០១៩។ បបួលគ្នីគ្នាមកអោយច្រើនមកណា មិនបាច់ព្រួយភ័យថាអត់កន្លែងអង្គុយទេ ព្រោះថាសាខាថ្មីនេះគឺធំទូលាយខ្លាំងមែនទែន ចង់មកប៉ុន្មាននាក់ក៏បាន មិនបាច់បារម្ភទេ។

ហាង ស៊ុប​ចង្កាក់Volcano
ហាង ស៊ុប​ចង្កាក់Volcano
ហាង ស៊ុប​ចង្កាក់Volcano

ជាពិសេសជាមួយរសជាតិទឹកស៊ុបដ៏ឈ្ងុយឆ្ងាញ់តែម្ដង គ្រាន់តែជិះកាត់ហាងម្ដងៗក្លិនដ៏ឈ្ងុយចេញពីទឹកស៊ុបធ្វើអោយស្ទើរតែស្រក់ទឹកមាត់ទៅហើយ។ ដូចដែរធ្លាប់បានដឹងហើយ ថាល្បីឆ្ងាញ់ប៉ុណ្ណានោះ គ្រាន់តែសាខាពង្រីកឡើងពាសពេញរាជធានីភ្នំពេញ និងមាននៅតាមបណ្ដាខេត្តថែមទៀតចឹងអី។

ហាង ស៊ុប​ចង្កាក់Volcano

ចំពោះតម្លៃវិញត្រឹម១៥០០០៛ ប៉ុណ្ណោះក្នុង១ឆ្នាំងសម្រាប់ស៊ុបចង្កាក់, បន្លែ សាច់ ប្រហិត គ្រប់ប្រភេទ ១ចង្កាក់១៥០០៛ អាចថែមបាន និងជាពិសេសទៀតនោះ ឈុតស៊ុបមឹក3D, ឈុតស៊ុបឡាំងស៊ឹង និងឈុតសាច់អាំង មានតម្លៃ៤ម៉ឺនៗ ប៉ុណ្ណោះ។

ហាង ស៊ុប​ចង្កាក់Volcano
ហាង ស៊ុប​ចង្កាក់Volcano
ហាង ស៊ុប​ចង្កាក់Volcano

ហៅគ្នាមកវឺតៗមកណា កុំអោយឱកាសក្នុងការប្រម៉ូសិននេះកន្លងផុតអោយសោះស្តាយណាស់ ២០%ឯណោះ។ ចឹងបបួលគ្នាមកល្ងាចហ្នឹងហ្មងទៅ​ មុនគេញ៉ាំបានច្រើនដងជាងគេ ចំណេញច្រើនជាងគេ​៕

ហាង ស៊ុប​ចង្កាក់Volcano
ហាង ស៊ុប​ចង្កាក់Volcano
ហាង ស៊ុប​ចង្កាក់Volcano
ហាង ស៊ុប​ចង្កាក់Volcano

ហាង ស៊ុប​ចង្កាក់Volcano
ទីតាំង៖ ក្នុងទីក្រុងកោះពេជ្រ ជាប់ប្រហិតខុកថេល និងមីស៊ុបHIGH SCHOOL
លេខទូរសព្ទ៖ 090 222 226 / 010 222 226

វីដេអូ៖

ដើម​សប្ដាហ៍​បែបនេះ​ តោះ​មក​ហុត​ស៊ុប​ប៉ូវ​កម្លាំង​សម្រួល​សរសៃ​ បន្ទាប់ពី​នឿយហត់​ពីការសិក្សា និង​ការងារ​

0

ថ្ងៃ​ដើម​សប្ដាហ៍​បែបនេះ​ ច្បាស់ជា​នឿយហត់​ក្នុង​ការ​បំពេញ​កិច្ចការ​ងារ​ខ្លាំង​ណាស់​ហើយ​។ ម៉ោះចឹង​គួរតែ​រក​កន្លែង​ញ៉ាំ​អី​ ដើម្បី​បំពេញ​ថាមពល​ឡើងវិញ​។ ចុះ​មាន​ស្គាល់​កន្លែង​ហើយ​នៅ​ មកនេះ​ Admin​ ប្រាប់​កន្លែង​ល្អ​ពិសេស​អាច​ប៉ូវ​កម្លាំង​បាន​ជាមួយ​ស៊ុប​ដ៏​ឆ្ងាញ់​ ធានា​ថា​បែកញើស​ស្រួល​សរសៃ​គឺនៅ​ ហាង​ ទឹកសៀង​ ។

ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង

ចង់ប្រាប់ថាអោយតែបានមកដល់ ហាង ទឹកសៀង ដឹងតែអេមហ្មងហើយ ព្រោះថាមិនមែនមានតែស៊ុបមួយមុខទេ គឺថាមានមុខម្ហូបឆ្ងាញ់ៗជាច្រើនដែលអាចជ្រើសរើសបានតាមចំណូលចិត្តរបស់អ្នករាល់គ្នា។ Admin សុំបង្ហើបមុខម្ហូបដែលឆ្ងាញ់ពេញនិយមនៅក្នុងហាងតិចចុះ គឺមានដូចជា ប្រហិតតូបូគី សាច់មាន់តុងដាក២រសជាតិ មីឆាប្រហិតតូបូគី មីស៊ុបសាច់គោ និងពិសេសជាងគេនោះគឺ ស៊ុបមហាគ្រួសារ ដែលមានរសជាតិឆ្ងាញ់ពិសេស។

ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង

បន្ថែម​ពីលើ​មុខ​ម្ហូប​ឆ្ងាញ់​ៗ គឺថា​ ហាង​ទឹកសៀង​ មាន​អនាម័យ​ និង​សេវាកម្ម​យ៉ាង​ល្អ​ ផ្ដល់​ជូន​អតិថិជន​ជាទី​គាប់ចិត្ត​។ តោះ​នៅចាំ​អី​ទៀត​មាន​កន្លែង​ល្អ​បែបនេះ​ហើយ​ មិនបាន​មក​មិច​កើតទៅជា​ពិសេស​កុំ​ភ្លេច​នាំ​មនុស្សជា​ទី​ស្រលាញ់​មក​ផង​ណា​ ព្រោះថាបានញ៉ាំរបស់ឆ្ងាញ់ជាមួយគ្នាចឹងមានក្ដីសុខខ្លាំងណាស់៕

ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង

ហាង ទឹកសៀង
ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ
ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ
ទីតាំងទី៣ #123A-125 ផ្លូវលេខ១៣៤ (ផ្លូវទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក)
ទូរសព្ទ៖ 081/093/015 75 80 54

វីដេអូ៖

ចង់ចំណាយតិចញ៉ាំបានច្រើនមែនទេ មកកាន់K Man Buffet BBQ & Soup ម្នាក់តែ7.50$ ញ៉ាំបែកពោះ

0

ជិតដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីហើយ រកកន្លែងសម្រាប់ការជួបជុំបានហើយរឺនៅ? Admin មានកន្លែងល្អប្រាប់អ្នកទាំងអស់គ្នា គឺញ៉ាំប៊ូហ្វេ សាច់អាំង និងស៊ុប នៅ K Man Buffet BBQ & Soup អត់កំណត់ពេលវេលាទេ ញ៉ាំមួយចម្អែត មួយតឹងពោះ ត្រៀមម្នាក់ត្រឹមតែ 7.50$ ប៉ុណ្ណោះ ហើយសម្រាប់ភេសជ្ជៈញុាំដោយសេរីតែម្តង។

ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup

ត្រៀមលុយតែម្នាក់ 7.50$ មកញ៉ាំប៊ូហ្វេ មានទាំងសាច់អាំង មានទាំងស៊ុប ញ៉ាំដោយសេរី មិនកំណត់ម៉ោង កំណត់ពេលអីនោះទេ មានជម្រើសសាច់អាំងគ្រប់មុខ និងគ្រឿងសមុទ្រស្រស់ៗ រូមទាំងម្ហូបឆ្អិនស្រាប់ ការ៉េម ផ្លែឈើស្រស់ថែមទៀតផង និយាយទៅគឺមានច្រើនមុខសម្រាប់ជាជម្រើសតាមចំណង់ចំណូលចិត្តលោកអ្នកពិសាមិនខកបំណង ហើយមួយវិញទៀតហាងផ្ទាល់ ប្រើចង្ក្រានធ្យូង មិនប៉ះពាល់សុខភាព និងអនាម័យ។

ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup

មានអីត្រូវគិតច្រើនទៀត ណាត់គ្នីគ្នាមកញ៉ាំប៊ូហ្វេ អត់កំណត់ពេលវេលា សាច់អាំងស៊ុប មុខម្ហូបច្រើនមុខ ញ៉ាំដោយសេរី មួយឆ្អែតតឹងពោះ ចាំកាលទៀត។ ហើយមួយវិញទៀតសម្រាប់អ្នកចូលចិត្តញ៉ាំបង្កង ពីហាង K Man Buffet BBQ & Soup មានការលើកយកជូនដល់តុតែម្តងជៀងវៀងការដណ្តើមគ្នាចាប់ ហើយខកខានក្នុងការពិសា ទាំងនេះគឺផ្តល់នៅភាពងាយស្រួលអាចញ៉ាំបានគ្រប់ៗគ្នាតែម្តង។ លោកអ្នកក៏អាចទំនាក់ទំនងកក់កន្លែងទុកមុនតាមលេខទូរស័ព្ទ 010 296 568 | 096 533 7976

ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup

ហាង K Man Buffet BBQ & Soup
លេខទូរស័ព្ទ៖ 010 296 568 | 096 533 7976
ទីតាំង​៖ ផ្ទះលេខ 94 ផ្លូវ 265 កែង 160 សង្កាត់ទឹកល្អក់2 ខណ្ឌទួលគោក

វីដេអូ៖

ក្រចកជើងគោអាំង ស៊ុបស្មងគោ និងស៊ុបកន្ធាយឆ្ងាញ់ពិសេសហើយ ថែមទាំងបញ្ចុះតម្លៃ២០% ពេញមួយខែហ្មង

0

មិនបានទៅញ៉ាំពិតជាដេកមិនលក់ទេ បើទំនងយ៉ាងនេះហើយក្រចកជើងគោអាំង ជាមួយទឹកជ្រលក់ពិសេស គឺថាឆ្ងាញ់ខ្លាំងហ្មងហើយ។ បើនិយាយពីស៊ុបស្មងគោ និងស៊ុបគន្ធាយវិញគឺថារសជាតិឆ្ងាញ់ពិសេសណាស់ អាកាសធាតុត្រជាក់បែបនេះផង បើបានបបួលគ្នាទៅដាក់ពីរ បីឈុតដឹងតែក្ដៅសាច់ បែកញើសខ្ចាយអេមហ្មងហើយ។

ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេសសាខាបឹងសាឡាង
ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេសសាខាបឹងសាឡាង
ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេសសាខាបឹងសាឡាង

ម៉ោះៗ អោយតែបានមកដល់ ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេសសាខាបឹងសាឡាង មកណាដឹងតែពេញចិត្តស្ដូកហ្មងព្រោះថាមានម្ហូបឆ្ងាញ់ៗជាច្រើនមុខសម្រាប់ជាជម្រើស របស់លោកអ្នក។ ជាពិសេសមានការប្រម៉ូសិនបញ្ចុះតម្លៃ២០% ពេញមួយខែតែម្ដង។

ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេសសាខាបឹងសាឡាង
ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេសសាខាបឹងសាឡាង
ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេសសាខាបឹងសាឡាង

នៅចាំអីទៀត ណាត់គ្នាមកលឿនៗមក ប្រម៉ូសិនចឹងអីមកបានមុន ញ៉ាំបានច្រើនដង ចំណេញច្រើនជាងគេ។ បើថាអត់គ្នាទេ ទាក់ទងមក Admin មកណាព្រោះថាចង់ទៅញ៉ាំក្រចកជើងគោអាំងដែរ ជាពិសេសចង់ហុតស៊ុបស្មងគោកម្ដៅសាច់កុំអោយចាញ់រងារ៕

ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេសសាខាបឹងសាឡាង
ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេសសាខាបឹងសាឡាង
ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេសសាខាបឹងសាឡាង

ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេសសាខាបឹងសាឡាង
ទីតាំង៖ ផ្លូវ336 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភ្នំពេញ
លេខទូរសព្ទ៖ 096 6666 030 / 012 96 77 13 / 096 88 86 813

វីដេអូ៖


បបរ​បាញ់កាញ់​ ម្សៅ​បុក​ប្រហិត​ត្រី​ នៅ​ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ ១៩៩៣​ គ្រាន់តែ​លឺ​ក៏​ចង់​ញ៉ាំ​ដែរ​

0

នរណា​មិន​ល្បី​ ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣ មាន​ មីឆា​ លត​ឆា​ នំគ្រក់​ នំគូឆាយ​ឆ្ងាញ់​ ពេលនេះ​កាន់តែ​ពិសេស​ព្រោះ​មាន​មី​នុយ​ចូល​ថ្មី​ មួយ​មុខ​ទៀតហើយ​គឺ​ បបរ​បាញ់កាញ់​ ឯរសជាតិ​ក៏​មិនធម្មតា​ដែរ​គឺថា​ពិសេស​តែម្តង​។ ម៉ោះ​ ធ្លាក់​ខ្យល់​ត្រ​ជា​ក់ៗចឹង​ បបួលគ្នា​មក​ញ៉ាំ​ដឹង​តែ​អេម​ហ្មង​ហើយ​ ហុត​បបរ​ក្ដៅ​ៗជាមួយ​រសជាតិ​ដ៏​ឆ្ងាញ់​ចឹង​អី។

ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣
ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣
ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣

ចំពោះ​បបរ​បាញ់កាញ់​នេះ​ ត្រូវ​បាន​ធ្វើ​ដោយ​ចុងភៅ​នៅ​ហាង​ផ្ទាល់​តែម្ដង​ មិនមែន​ទិញ​ពី​ផ្សារ​គ្មាន​ប្រភព​ច្បាស់លាស់​​ទេណា​។ និយាយរួម​ គឺ​រាល់​ម្ហូបចំណី​ អាហារ​ នៅក្នុង​ហាង​ គឺ​ផ្ដោត​លើ​អនាម័យ​ និង​រសជាតិ​ ជា​សំខាន់​ដើម្បីអោយ​អតិថិជន​ ទទួល​បាន​នូវ​រសជាតិ​ឆ្ងាញ់​ ព្រមទាំង​សុខភាព​ល្អ​។

ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣
ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣
ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣

លឿន​ៗមក​នៅចាំ​អី​ទៀត​ មាន​កន្លែង​ល្អ​បែបនេះ​ហើយ​ ណាត់គ្នា​មក​ញ៉ាំ​បបរ​បាញ់កាញ់​ ម្សៅ​បុ​កប្រ​ត្រី​ ម្ដង​មើល៎​ ដឹង​តែ​អេម​ហើយ​ ហុត​កម្ដៅ​សាច់​កំ​អោយ​ចាញ់​រងា​រនោះ​អី​។ សម្រាប់បបរបាញ់កាញ់ដាក់ប្រហិតត្រី និងបបរបាញ់កាញ់ដាក់ជើងជ្រូកមួយចាន ៦៥០០៛ សម្រាប់ការដាក់គ្រប់មុខមួយចាន ៨៥០០៛។ ពិសេស​បែបនេះ​ហើយ​ កុំ​ភ្លេច​ហៅ​ក្រាស់​ សំណព្វចិត្ត​ មិត្តភក្តិ​មក​ញ៉ាំ​ជុំគ្នា​មក​ណា​៕

ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣
ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣
ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣

ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣
ទីតាំង​៖ ផ្ទះលេខ១១​ ផ្លូវ១១២​ ​សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក (ជិត​សាលា​បញ្ញា​សា​ស្រ្តដេ​អិន)
លេខទូរសព្ទ​៖ 012542462​ / 0964995898

វីដេអូ៖

ឆ្ងាញ់​ប្លែកហ្មង​ នំ​ខេ​ករសជាតិ​ថ្មី​សង់ខ្យា​ពោត​ រសជាតិ​ដើម​ពី​ហាង​ Benz​ &​ Grace​ Coffee​ Cake​

0

ធ្លាប់តែញ៉ាំខេករសជាតិតយដូងលាន់មាត់ថាឆ្ងាញ់មែនអត់ តែរសជាតិថ្មីសង់ខ្យាពោត នេះក៏មិនធម្មតាដែរជាមួយការបង្កើតថ្មី​ពី​ហាង​ Benz​ &​ Grace​ Coffee​ Cake​ ធានាថារសជាតិឆ្ងាញ់ពេញចិត្ត ពេញថ្លើមហ្មងហើយ។ ម៉ោះ មើលណាគេត្រូវទិញជូន ក្រាស់ ជូនម្ចាស់បេះដូងអី មកកុម្មង់យករសជាតិថ្មីនេះមកណា ហើយបើនិយាយពីថាការដេគ័រវិញ គឺស្អាតៗខ្លាំងតែម្ដង។

ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake

អ្វីដែលពិសេសសម្រាប់ខែ ធ្នូ នេះ ​ហាង​ Benz​ &​ Grace​ Coffee​ Cake ក៏មានការប្រម៉ូសិនពិសេស ២០% ចំពោះការជួល និងទិញនំខេក សម្រាប់កម្មវិធីរៀបអាពាហ៍ពិពាហ៍។ បន្ថែមពីនេះក៏មានការបញ្ចុះតម្លៃ ១៥% និងជូនកាដូរផ្សេងៗសម្រាប់អតិថិជនដែលបានទិញ នំខេកធម្មតា។ ក្រៅពីនំខេក ក្នុងហាង​ ក៏មានលក់នូវ គុយទាវ អាហារកុម្មង់ទាំង៣ពេល អាហារសម្រន់បែបអាស៊ី , បែបអ៊ឺរ៉ុប និងភេសជ្ជៈផ្សេងៗ ព្រមទាំងកាហ្វេទៀតផង។ ចំពោះកាហ្វេក៏មានការប្រម៉ូសិនទិញ ១កែវ ថែមជូន ១កែវផងដែរ គឺថាពិសេសមែនទែន។

ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake

កន្លែងល្អពិសេសបែបនេះហើយ កត់ទុកទៅពិតជាមិនខុសបំណងទេ អាចទំនេរពីការងារ រឺការសិក្សាមកទីនេះមកចង់ញ៉ាំអី ខេក អាហារសម្រន់ រីកាហ្វេ មានទាំងអស់ហ្មង។ ជាពិសេសទីនេះជាអ្នកជំនាញនំខេកតែម្ដង ចង់បាននំខេកបែបណា រសជាតិបែបណា គឺមានទាំងអស់។ Benz​ &​ Grace​ Coffee​ Cake ក៏មានទទួលធ្វើនំខេកគ្រប់ប្រភេទ ទាំងគ្រីម និង ស្ត សម្រាប់ខួបកំណើត និងអាពាហ៍ពិពាហ៍ផងដែរ ជាពិសេសកុំភ្លេចធ្វើការកុម្មង់យករសជាតិថ្មីណា៕

ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake

ហាង Ben & Grace Coffee Cake
ទីតាំង៖ ផ្ទះលេខ៨៣ ផ្លូវ១៥៥(ជិតហាងកាហ្វេអាម៉ាហ្ស៊ូន) សង្កាត់ទួលទំពួង ខណ្ឌចំការមន ភ្នំពេញ
លេខទូរសព្ទ៖ 017 799 109 / 070 799 109

វីដេអូ៖