ថ្ងៃដើមសប្ដាហ៍បែបនេះ ច្បាស់ជានឿយហត់ក្នុងការបំពេញកិច្ចការងារខ្លាំងណាស់ហើយ។ ម៉ោះចឹងគួរតែរកកន្លែងញ៉ាំអី ដើម្បីបំពេញថាមពលឡើងវិញ។ ចុះមានស្គាល់កន្លែងហើយនៅ មកនេះ Admin ប្រាប់កន្លែងល្អពិសេសអាចប៉ូវកម្លាំងបានជាមួយស៊ុបដ៏ឆ្ងាញ់ ធានាថាបែកញើសស្រួលសរសៃគឺនៅ ហាង ទឹកសៀង ។



ចង់ប្រាប់ថាអោយតែបានមកដល់ ហាង ទឹកសៀង ដឹងតែអេមហ្មងហើយ ព្រោះថាមិនមែនមានតែស៊ុបមួយមុខទេ គឺថាមានមុខម្ហូបឆ្ងាញ់ៗជាច្រើនដែលអាចជ្រើសរើសបានតាមចំណូលចិត្តរបស់អ្នករាល់គ្នា។ Admin សុំបង្ហើបមុខម្ហូបដែលឆ្ងាញ់ពេញនិយមនៅក្នុងហាងតិចចុះ គឺមានដូចជា ប្រហិតតូបូគី សាច់មាន់តុងដាក២រសជាតិ មីឆាប្រហិតតូបូគី មីស៊ុបសាច់គោ និងពិសេសជាងគេនោះគឺ ស៊ុបមហាគ្រួសារ ដែលមានរសជាតិឆ្ងាញ់ពិសេស។



បន្ថែមពីលើមុខម្ហូបឆ្ងាញ់ៗ គឺថា ហាងទឹកសៀង មានអនាម័យ និងសេវាកម្មយ៉ាងល្អ ផ្ដល់ជូនអតិថិជនជាទីគាប់ចិត្ត។ តោះនៅចាំអីទៀតមានកន្លែងល្អបែបនេះហើយ មិនបានមកមិចកើតទៅជាពិសេសកុំភ្លេចនាំមនុស្សជាទីស្រលាញ់មកផងណា ព្រោះថាបានញ៉ាំរបស់ឆ្ងាញ់ជាមួយគ្នាចឹងមានក្ដីសុខខ្លាំងណាស់៕






ហាង ទឹកសៀង
ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ
ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ
ទីតាំងទី៣ #123A-125 ផ្លូវលេខ១៣៤ (ផ្លូវទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក)
ទូរសព្ទ៖ 081/093/015 75 80 54
វីដេអូ៖