នរណាមិនល្បី ហាង ផ្ទះលតឆា នំគូឆាយ ១៩៩៣ មាន មីឆា លតឆា នំគ្រក់ នំគូឆាយឆ្ងាញ់ ពេលនេះកាន់តែពិសេសព្រោះមានមីនុយចូលថ្មី មួយមុខទៀតហើយគឺ បបរបាញ់កាញ់ ឯរសជាតិក៏មិនធម្មតាដែរគឺថាពិសេសតែម្តង។ ម៉ោះ ធ្លាក់ខ្យល់ត្រជាក់ៗចឹង បបួលគ្នាមកញ៉ាំដឹងតែអេមហ្មងហើយ ហុតបបរក្ដៅៗជាមួយរសជាតិដ៏ឆ្ងាញ់ចឹងអី។



ចំពោះបបរបាញ់កាញ់នេះ ត្រូវបានធ្វើដោយចុងភៅនៅហាងផ្ទាល់តែម្ដង មិនមែនទិញពីផ្សារគ្មានប្រភពច្បាស់លាស់ទេណា។ និយាយរួម គឺរាល់ម្ហូបចំណី អាហារ នៅក្នុងហាង គឺផ្ដោតលើអនាម័យ និងរសជាតិ ជាសំខាន់ដើម្បីអោយអតិថិជន ទទួលបាននូវរសជាតិឆ្ងាញ់ ព្រមទាំងសុខភាពល្អ។



លឿនៗមកនៅចាំអីទៀត មានកន្លែងល្អបែបនេះហើយ ណាត់គ្នាមកញ៉ាំបបរបាញ់កាញ់ ម្សៅបុកប្រត្រី ម្ដងមើល៎ ដឹងតែអេមហើយ ហុតកម្ដៅសាច់កំអោយចាញ់រងារនោះអី។ សម្រាប់បបរបាញ់កាញ់ដាក់ប្រហិតត្រី និងបបរបាញ់កាញ់ដាក់ជើងជ្រូកមួយចាន ៦៥០០៛ សម្រាប់ការដាក់គ្រប់មុខមួយចាន ៨៥០០៛។ ពិសេសបែបនេះហើយ កុំភ្លេចហៅក្រាស់ សំណព្វចិត្ត មិត្តភក្តិមកញ៉ាំជុំគ្នាមកណា៕



ហាង ផ្ទះលតឆា នំគូឆាយ ១៩៩៣
ទីតាំង៖ ផ្ទះលេខ១១ ផ្លូវ១១២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក (ជិតសាលាបញ្ញាសាស្រ្តដេអិន)
លេខទូរសព្ទ៖ 012542462 / 0964995898
វីដេអូ៖