ឃ្លានអត់? តោះ! ទៅញ៉ាំសាច់ក្រករសជាតិឈីសថ្មីដែលមានលក់នៅរោងភាពយន្តលេជេន!

ពេលនេះរោងភាពយន្តលេជេនមាន សាច់ក្រក  រសជាតិថ្មី ក្ដៅៗឈ្ងុយឆ្ងាញ់រួមជាមួយជ្រក់ និង ទឹកជ្រលក់ បន្ថែមដ៏កាន់តែអែម សម្រាប់អ្នកទាំងអស់គ្នា។ ចង់ញ៉ាំអត់?

រសជាតិសាច់ក្រក ដែលមិនអាចបំភ្លេចបាន លោកអ្នកធ្លាប់បានញ៉ាំនៅរោងភាពយន្តលេជេន ប្រាកដជាដឹងថា មានរសជាតិពិសេសយ៉ាងណាហើយ។ ពេលនេះយើងក៏មានជារសជាតិពិសេសថ្មីទៀតហើយគឺ សាច់ក្រករសជាតិឈីស (Cheese)ដែលកាន់តែពិសេសនិងឈ្ងុយឆ្ងាញ់។

លោកអ្នកអាចមកជាវញ៉ាំបាន នៅគ្រប់សាខារបស់រោងភាពយន្តលេជេនចាប់ពីថ្ងៃនេះតទៅ!

អ្នកណាៗក៏ទៅលេជេនដែរ!

Click Here to visit our official website: http://www.legend.com.kh/

ញ៉ាំទៅឈ្ងុយហ្មង ចេកអាំងខ្ទិះដូង លក់១០ឆ្នាំជាងហើយមិនមែនលំៗណា

សាកស្រម៉ៃមើល១ថ្ងៃលក់អស់ពី៧០ ទៅ៨០ស្និតហើយ​ ថាមិនឆ្ងាញ់ម៉េចបាន លក់ជាង១០ឆ្នាំមកហើយនៅតែទាក់ទាញលក់ដាច់ខ្លាំងថែមទៀតផង ចេកអាំងខ្ទិះដូង អន្សមអាំង ១ចង្កាក់២០០០៛គ្រប់មុខ ។

អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង

អស់រយៈពេលជាង ១០ឆ្នាំមកហើយដែលកន្លែងលក់ចេកអាំង និងនំអន្សមអាំងមួយកន្លែងនេះ នៅតែអាចទាក់ទាញអ្នកទិញអោយជាប់ចិត្តនឹងរសជាតិចេកអាំងមួយកន្លែងនេះមិនឈប់ឈរ លក់ដាច់ខ្លាំង ក្នុងមួយថ្ងៃគាត់អាច់លក់ចាប់ពី ៧០ ទៅ៨០ស្និតអស់គ្មានសល់នោះទេ ហើយសម្រាប់តម្លៃ ចេកអាំងខ្ទិះដូង អន្សមអាំង គ្រប់មុខតម្លៃតែ ២០០០៛ប៉ុណ្ណោះ។

អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង

គិតរកសាកម្តងអត់ ឆ្ងាញ់ប្លែកណាស់ហើយក៏មិនឆ្ងាយដែរស្រួលរកទៀត នៅជិតរោងកុនបាយ័ន្ត ផ្លូវលេខ១៩ បើរកមិនឃើញសួរគេថាស្គាល់ អុីរុំលក់ចេកអាំងអត់! ហើយនេះលេខទំនាក់ទំនង 092 500 972 | 092 597 795 ។

អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង

អុីរុំលក់ចេកអាំង
លេខទូរស័ព្ទ៖​ 092 500 972 | 092 597 795
ទីតាំង​៖ នៅជិតរោងកុនបាយ័ន្ត ផ្លូវលេខ១៩

វីដេអូ៖

ម្ដាយបញ្ញា សិទ្ធិ អង្វរឧ​ក​ញ៉ាដួង ឆាយ លើក​លែងទោស​ឱ្យ​​កូនប្រុស​

​កាលពី​យប់​ថ្ងៃ​ទី​១៨ កក្កដា ​នៅ​ក្នុង​វី​ដេ​អូ Live ពី​មន្ទីរពេទ្យ​ថៃ កន្លែង​ដែល​តារា ចម្រៀង លោក​សម្រាក​វះកាត់​ជំងឺ​ដុះសាច់បំពង់ក ម្ដាយ​របស់​តារាចម្រៀង​រូប​នេះ បាន​ប្រកាស​សុំ​ទោស ​ឧក​​ញ៉ា ដួង ឆាយ និង​លោក​ជំទាវ ជា​សាធារណៈ បន្ទាប់​ពី​លោកឧ​ក​ញ៉ា ដួង ឆាយ ប្រតិកម្ម​នៅ​លើ​ហ្វេ​ស
ប៊ុក បន្ទាប់​ពី​លោក​បញ្ញា សិទ្ធិ ឡើង​សម្ភាសន៍​លើ​ប៉ុស្តិ៍​ទូរទស្សន៍​មួយ ហើយ​ត្រូវ​បាន​ភាគី លោកឧ​ក​ញ៉ា ដួង ឆាយ យល់​ថា​ លោក​បកស្រាយ​រឿង​បំណុល​ធ្វើ​ឱ្យ​​ប៉ះពាល់​ ។

ម្ដាយ​របស់​លោក ​បាន​ទទួល​សុំ​ទោស និង​ថា ​ការ​បកស្រាយ​របស់​លោក​បញ្ញា សិទ្ធិ ក្នុង​កិច្ច​សម្ភាសន៍​កម្មវិធី «អា​ថ៍កំ​បាំង​ក្រៅ​ឆាក​តារា» បាន​និយាយ​ប៉ះពាល់​មុខមាត់​របស់​លោកឧក​ញ៉ា ដួង ឆាយ ទើប​អ្នកស្រី​សុំ​ទោស​ជា​សាធារណៈ និង​ស្នើ​អោយ​លោកឧក​ញ៉ា លើកលែងទោស​ដល់​កូនប្រុស ​។

ម្ដាយ​លោក​បញ្ញា សិទ្ធិ បន្ត​ថា​ អ្នកស្រី​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង ដែល​កូនប្រុស​របស់​ខ្លួន​ផ្ដល់​បទ​សម្ភាសន៍​បកស្រាយ​ពី​ករណី​បំណុល​ ដែល​ពិធីករ​កម្មវិធី​ចោទសួរ ហើយ​មាន​ចម្លើយ​ខ្លះ​បាន​ឆ្លើយ​មិន​សម​រម្យ ទើប​បង្ក​អោយ​លោក​ឧ​ក​ញ៉ា ដួង ឆាយ និង​ភរិយា មិន​សប្បាយចិត្ត ហើយ​ឈាន​ដល់​ការ​បង្ហោះ​ជា​ថ្មី មក​លើ​កូនប្រុស​របស់​អ្នកស្រី​ ។

អ្នកស្រី​ថា ​បំណុល​បាន​សង​ចប់​យូរហើយ ប៉ុន្តែ​បណ្ដាល​មក​ពី​ការ​បកស្រាយ​របស់​កូនប្រុស​មាន​ចំណុច​លើសលស់ ទើប​បង្ក​អោយ​មានរឿង​ជា​ថ្មី​។ ជាមួយនឹង​ការ​ប្រកាស​សុំ​ទោស អ្នកស្រី​ជំនួស​មុខ​អោយ​កូនប្រុស ដែល​ទើប​វះ​ហើយ​និយាយ​មិនកើត​បាន​អះអាង​ថា នឹង​មិន​អោយ​កូនប្រុស​បកស្រាយ​ប៉ះពាល់​ជុំវិញ​បំណុល​ដែល​ចប់​សព្វគ្រប់​នោះ​ទៀត​ទេ ដើម្បី​កុំអោយ​មានរឿង​ប៉ះពាល់​គ្នា​ទៅ​វិញ​ទៅ​មក​។

ជាមួយនឹង​ការ​ប្រកាស​សុំ​ទោស លោក​បញ្ញា សិទ្ធិ ​ក៏បាន​បង្ហោះ​សំ​ណេ​រ​ផ្ញើ​ជូន​ដល់​លោកឧ​ក​ញ៉ា ដួង ឆាយ និង​ភរិយា​ផង​ដែរ ដើម្បី​អោយ​ដឹង​ដល់​ម្ចាស់ខ្លួន អោយ​លោក​ឧ​ក​ញ៉ា ដួង ឆាយ បញ្ចប់​ការ​ខឹងសម្បារ​។

លោក បញ្ញា សិទ្ធិ បាន​សរសេរ​តប​តាម​ឆាត​ពី​ប្រទេស​ថៃ​មក​ថា លោក​បាន​សងបំណុល​លោក​ឧ​ក​ញ៉ា ដួង ឆាយ តាំងពី​ត្រលប់​មក​ពី​ប្រទេស​អូស្ត្រាលី​មកម្លេ៉ះ ប៉ុន្តែ​ករណី​ដែល​បាន​ផ្ទុះ​ឡើងជា​ថ្មី គឺ​ដោយសារ​តែ​លោក​បាន​ផ្ដល់​សម្ភាសន៍​អោយ​កម្មវិធី​មួយ ហើយ​ត្រូវ​បាន​លោក​ឧ​ក​ញ៉ា ដួង ឆាយ ប្រតិកម្ម​ថា​ និយាយ​យក​ល្អ​តែ​ខ្លួនឯង ទើប​បណ្ដាល​អោយ​លោក​ឧក​ញ៉ា ដួង ឆាយ បង្ហោះ​ហែកហួរ​ពី​ករណី​បំណុល​ដែល​ចប់​អស់​យូរហើយ​នោះ​ជា​ថ្មី​។ (សម្រួលដោយ៖ ស្រីណា​)

ធ្លាប់តែ​ឃើញ​តារាស្រី​រាង​ស្វ៊ែ​ល​សិច​ស៊ី តោះ​មក​មើល​តារា​ស្រី​រាង​កា​ម៉ា​ប់​សិច​ស៊ីវិញ​ម្ដង

ថៃ​៖ អាច​និយាយ​បាន​ថា​នាង​ជា​អាយ​ដល​នារី​ដែល​មាន​រាង​បែប «Plus Size» ម្នាក់ សម្រាប់​អ្នកចម្រៀង​សំឡេង​ពីរោះ Pavida Moriggi វ័យ​២៣​ឆ្នាំ ដែល​មក​ពី​ដែន​កោះ​ភូ​កេ​ត ប្រទេស​ថៃ ។ នាង​ជានា​រី​ដែល​មាន​រាង​ទ្រលុកទ្រលុន តែ​ស្អាត​សិច​ស៊ី​មិន​ចាញ់​នារី​ដែល​មាន​រាង​តូច Size S ប៉ុន្មាន​ទេ​។

ថ្មី​ៗ​នេះ នាង​បាន​ទៅ​ដើរ​លេង សម្រាក​លម្ហែកាយ​នៅ​សមុទ្រ​ភូ​កេ​ត ដោយ​មិន​បាន​ភ្លេច​ឡើយ​នូវ​ការ​បង្ហាញ​រាង​ជាមួយនឹង​ឈុត​ហែល​ទឹក​ស្អាត​ៗ សិច​ស៊ី​មិន​ណ​យ​ឡើយ ហើយ​បាន​ធ្វើ​ឱ្យ​ហ្វ៊ែ​ន​ៗ​ចូល​មក​សរសើរ​ពី​ភាព​ស្រស់​ស្អាត និង​ភាព​ជឿជាក់​របស់​នាង ក្នុង​ការ​បង្ហាញ​រាង​បែប​នេះ​បើ​ទោះបីជា​រាង​កា​ម៉ា​ប់​បន្តិច​ក៏​ដោយ ៕

ប្រភព ៖ khaosod , កែសម្រួល​ដោយ ៖ សំណាង

១មុខ ១ម៉ឺនរៀលហ្នឹង សម្លខ្មែរស្ល ត្រីសាល់ម៉ុន រសជាតិឆ្ងាញ់ប្លែកណាស់!

ទំនងមែនតើស៍ ជម្រើសល្អខ្លាំងសម្រាប់អាហារថ្ងៃត្រង់នៅទីនេះ គ្រប់មុខម្ហូបសម្លខ្មែរ តម្លៃត្រឹមតែ១ម៉ឺនរៀល ស្ល ប្រើត្រីសាល់ម៉ុនសុទ្ធសាធ រសជាតិឆ្ងាញ់ប្លែកមាត់ណាស់ បន្ថែមជាមួយសាឡាដបារញ៉ាំមិនគិតថ្លៃទៀត រឿងអីដែលត្រូវមិនសាកនោះ។

The Salmon House
The Salmon House
The Salmon House
The Salmon House
The Salmon House
The Salmon House

ហាង ផ្ឬះត្រីសាល់ម៉ុន សម្រាប់អ្នកដែលស្វែងរកញ៉ាំអាហារថ្ងៃត្រង់ អាចមករកញ៉ាំបានដឹងតែត្រូវចិត្តហើយ គ្រប់មុខម្ហូបក្នុង១ថ្ងៃជាង១០មុខ អ្វីដែលពិសេសនោះប្រើត្រីសាល់ម៉ុនចម្អិនធ្វើជាម្ហូប ដែលធ្វើអោយរសជាតិពេលដែលពិសារទៅមានអារម្មណ៍ថាឆ្ងាញ់ខុសប្លែកពីធម្មតា មិនតែប៉ុណ្ណោះ សម្រាប់អាហារថ្ងៃត្រង់​ក៏មានបន្ថែម នៅសាឡាដបារញ៉ាំមិនគិតថ្លៃទៀតផង ។

The Salmon House
The Salmon House
The Salmon House
The Salmon House
The Salmon House
The Salmon House

ក្រៅពីម្ហូបបែបខ្មែរ ដែលចម្អិនដោយត្រីសាម៉ុនហើយនោះ សម្រាប់មុខម្ហូបប្រចាំហាងដែលសុតសឹងជាអាហារដែលប្រើម្ហូបនោះក៏មានច្រើនមុខ សុទ្ធតែមានរសជាតិឆ្ងាញ់ តម្លៃវិញសមរម្យទៀតផង ពីហាងក៏មាននៅស្រាបៀរ ជាច្រើនមុខនាំចូលពីក្រៅប្រទេស ចឹងសម្រាបលោកអ្នកដែលចង់សាករសជាតិម្ហូបបែបខ្មែរ ដែលចម្អិនដោយប្រើត្រីសាម៉ុន ធ្វើជាម្ហូបហើយមានរសជាតិបែបណានោះអាចមករកពិសារបាន នៅ ហាង ផ្ឬះត្រីសាល់ម៉ុន (The Salmon House)

The Salmon House
The Salmon House
The Salmon House
The Salmon House

ហាង ផ្ឬះត្រីសាល់ម៉ុន (The Salmon House)
ទីតាំង៖ ផ្ទះលេខ24 ផ្លូវ266 សង្កាត់ ចក្រតុមុខ ខណ្ឌដូនពេញ
លេខទូរស័ព្ទ៖ 061 221 113 / 061221114

វីដេអូ

The Salmon House

១មុខ ១ម៉ឺនរៀលហ្នឹង សម្លខ្មែរស្ល ត្រីសាល់ម៉ុន រសជាតិឆ្ងាញ់ប្លែកណាស់!ទំនងមែនតើស៍ ជម្រើសល្អខ្លាំងសម្រាប់អាហារថ្ងៃត្រង់នៅទីនេះ គ្រប់មុខម្ហូបសម្លខ្មែរ តម្លៃត្រឹមតែ១ម៉ឺនរៀល ស្ល ប្រើត្រីសាល់ម៉ុនសុទ្ធសាធ រសជាតិឆ្ងាញ់ប្លែកមាត់ណាស់…អានបន្ត៖ https://kohsantepheap.tv/article/31977ហាង ផ្ឬះត្រីសាល់ម៉ុន (The Salmon House) លេខទូរស័ព្ទ៖ 061 221 113 / 061221114 ទីតាំង៖ ផ្ទះលេខ24 ផ្លូវ266 សង្កាត់ ចក្រតុមុខ ខណ្ឌដូនពេញ

បាន​បង្ហោះ​ដោយ Facetaste នៅ ច័ន្ទ 22 កក្កដា 2019

តារា​ល្បី Mark Prin និង Kimberley កំពុង​ធ្វើ​ឱ្យ​គ្រប់​គ្នា​លើស​ជាតិ​ស្ករ​លើ IG

ថៃ​៖ អាច​និយាយ​បាន​ថា ជា​គូស្នេហ៍​តារា​ជួរ​មុខ​ប្រចាំ​ប្រទេស​ថៃ​មួយគូ សម្រាប់​តារា​សម្ដែង​លោក Mark Prin និង​នាង Kimmy Kimberley Anne Voltemas ។ បើ​ទោះជា​អ្នក​ទាំង​ពីរ​មិន​មានរឿង​ដែល​សម្ដែង​ជាមួយ​គ្នា​នា​ពេល​ចុង​ក្រោយ​នេះ​ក្ដី ក៏​ពួក​គេ​ក្នុង​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​នូវ​សកម្មភាព និង​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​ទៅ​ដល់​ហ្វ៊ែ​ន​ៗ តាម​រយៈ​ការ​បង្ហោះ​រូប និង​វី​ដេ​អូ​នៅ​លើ​បណ្ដាញ​សង្គម Instagram ។

Kimmy Kimberley បាន​បង្ហោះ​នូវ​វី​ដេ​អូ​៦​នាទី នៅ​លើ​គណនី Instagram របស់​នាង ដោយ​បាន​បង្ហាញ​ពី​សកម្មភាព​នាង និង​មិត្ត​ប្រុស​គឺ​លោក Mark Prin នៅ​ពេល​ដែល​ពួក​គេ​បាន​ដើរ​ផ្សារ​ទិញ​អាហារ​សរីរាង្គ ។ នៅ​ក្នុង​វី​ដេ​អូ Kimmy សរសេរ​សារ​មួយ​ផង​ដែរ​ថា ៖ «It’s never too early or too late to be healthy.» ៕

ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្តឹង​អ្នក​បង្ហោះ​សារ​ជេរ​ប្រមាថ

រាជធានីភ្នំពេញ ៖ ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ​ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ធ្វើការ​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ក្រសួងមហាផ្ទៃ ដោយ​ប្តឹង​ទៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​កមួយ ​ដែល​បាន​បង្ហោះ​សារ​ជេរ​ប្រមាថ​មក​លើ​រូប​នាង​យ៉ាងធ្ងន់ធ្ងរ ​។

បើ​ទោះបីជា​នៅ​មិន​ទាន់​ដឹង​ច្បាស់ និង​កំណត់​អត្តសញ្ញាណ​ពី​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ ដែល​ធ្វើការ​ជេរ​ប្រមាថ​មក​លើ​រូប​នាង​ថា ​ជា​អ្នក​ណា​ក៏​ដោយ ប៉ុន្តែ​ដំណើរ​នៃ​ការ​ប្តឹង​បាន​កំពុង​ធ្វើ ដែល​មាន​លោក ហេង ឡុ​ង ជា​អ្នកចាត់ការ​។

នារី​ម្នាក់​ ដែល​បាន​ប្រើប្រាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា Mey Mey បាន​ធ្វើការ​បង្ហោះ​រូបភាព​របស់​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ដោយ​បាន​ភ្ជាប់​សារ​ជាមួយនឹង​ការ​មើលងាយ និង​ការ​ជេរ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​មក​លើ​តារា​រូប​នេះ​។

អ្វី​ដែល​សំខាន់​នោះ ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​នេះ​ក៏​បាន​ចោទប្រកាន់​មក​លើ​រូប​នាង​ថា ជា​មនុស្ស​ដែល​ចូល​ចិត្ត​ដណ្តើម​ប្តី​គេ​ផង​ដែរ ​។

គួ​រ​បញ្ជាក់​ថា ការ​ជេរ​ប្រមាថ​ពីលើ​តារា​សម្តែង​អ្នក​នាង ច​ន​ចន្ទល​ក្ខិ​ណា នា​ពេល​នេះ ​មិនមែន​ជា​លើ​ទី​មួយ​ទេ ពោល​គឺ​វា​បាន​កើត​មាន​ជា​បន្តបន្ទាប់​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ។ យ៉ាងណា​ជា​រឿយ​ៗ​ គេ​សង្កេត​ឃើញ​អ្នក​នាងតែងតែ​ចេញ​មុខ​តតាំង​ជា​បន្តបន្ទាប់​ផង​ដែរ មិន​ថា តាម​រយៈ​ផ្នែក​ច្បាប់ ឬ​តាម​រយៈ​សារ​ឆ្លើយ​តប​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ផ្ទាល់ ។ (សម្រួលដោយ៖ ស្រីណា​)

ស្អាត​ហើយ​ចិត្ត​បុណ្យ​ទៀត ប៊ែ​ល​ឡា ប្រគេន​កុដិយ៉ាងស្រស់ស្អាត​បែប​ផ្ទះ​ថៃ​ដល់​ព្រះសង្ឃ

ថៃ ៖ ជាតារ​សម្ដែង​មួយ​រូប​ដែល​ស្ថិត​ក្នុង​ដួងចិត្ត​របស់​ទស្សនិកជន​និង​ហ្វ៊ែ​ន​ៗ​ជា​ច្រើន ហើយ​នាង​ជា​តារា​សម្ដែង​ម្នាក់​ដ៏​ស្រស់​ស្អាត និង​មាន​សមត្ថភាព​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ​កម្សាន្ត​សម្រាប់ Bella Ranee ។ នាង​ជា​កូនកាត់​ថៃ​-​អង់គ្លេស ដែល​នាង​បាន​ល្បី​ខ្លាំង​តាម​រយៈ​តួ នាង​កា​រ៉ា​កេ​ត ក្នុង​រឿង «​បុព្វេសន្និវាស​» និង​តួ រេ​នូ ក្នុង​រឿង «​អន្លង់​កម្ម​» ។

ថ្មី​ៗ​នេះ ប៊េ​ល​ឡា និង​អ្នក​ម្ដាយ ប្រា​នី បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ផ្រៈ​យ៉ា​ស៊ុ​រេ​ន្ទ ហើយ​បាន​ប្រគេន​កុដិ​ដែល​ជា​ផ្ទះ​បែប​ថៃ សម្រាប់​ប្រើ​ក្នុង​កិច្ចការ​ព្រះពុទ្ធ​សាសនា ព្រមទាំង​ប្រគេន​ភត្តាហារ​ពេល​ព្រឹក​ដល់​ព្រះសង្ឃ​ផង​ដែរ​។

ខាង​ផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់វត្ត ផ្រៈ​យ៉ា​ស៊ុ​រេ​ន្ទ បាន​បង្ហោះ​ឃ្លី​ប​ថា មង្គល​ជីវិត​ចាប់ផ្ដើម​ក្នុង​ថ្ងៃ​ថ្មី​ដោយ​ការ​សាង​កុសល​ឱ្យ​ខ្លួនឯង កាលពី​ថ្ងៃ​ទី​១៣ កក្កដា វេលា​ម៉ោង​០៧​និង​០៩​នាទី ប៊េ​ល​ឡា និង​អ្នក​ម្ដាយ​ប្រា​នី បាន​ធ្វើ​ពិធី​ប្រគេន​កុដិ​ដែល​ជា​ផ្ទះ​បែប​ថៃ សម្រាប់​ប្រើ​ក្នុង​កិច្ចការ​ព្រះពុទ្ធ​សាសនា ៕

ប្រភព ៖ tvpoolonline , កែសម្រួល​ដោយ ៖ សំណាង

ម៉េ​ង កែវ​ពេ​ជ្ជ​តា ផ្ទុះ​កំហឹង​ជាមួយ​នារី​ម្នាក់​ដែល​ប្រើ​ពាក្យ​​«​ខ្ពើម​ណាស់​ហង»

រាជធានីភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សម្តែង​ការ​ខឹងសម្បា​ជាមួយ​នារ​រី​ម្នាក់ ដែល​បាន​ប្រើប្រាស់​ពាក្យ​ជេរ​ប្រមាថ​មក​លើ​ខ្លួន បន្ទាប់​ពី​អ្នក​នាង​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​បកស្រាយ​បទ​ចម្រៀង​។

តារា​រូប​នេះ ​បាន​ចាត់​ទុក​ការ​ជេរ​ប្រមាថ​ពី​ស្ត្រី​ខាងលើ​នេះ មិនមែន​ជា​ការ​ស្អប់ខ្ពើម​នាង​ទាំងស្រុង​ឡើយ ប៉ុន្តែ​វា​អាច​ជា​ហេតុផល​នយោបាយ​ផង​ដែរ ក្នុង​ពេល​ដែល​នាង​ក៏​ធ្លាប់​ជួប​រឿង​នេះ ​ដូច​គ្នា​កាលពី​កន្លង​ទៅ​។

ជាមួយនឹង​ពាក្យ​សម្តី​ពី​ស្ត្រី​ម្ន​ក់​នោះ​ ដែល​បាន​ជេរ​មួយ​ម៉ាត់​ថា «​ខ្ពើម​ណាស់​ហង » បាន​ធ្វើ​ឲ្យ​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ហាក់​មានការ​ក្តៅ​ចុង​ច្រមុះ​យ៉ាង​ខ្លាំង និង​បាន​ឆ្លើយ​តប​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ​។

តារា​នេះ​ បាន​បង្ហោះ​សារ​ឆ្លើយ​តប​ទៅ​វិញ​ថា ស្រី​ម្នាក់​ឈ្មោះ សយ សុទ្ធា នេះ ​បាន​ចូល​មក​ជេរ​ខ្ញុំ​ក្នុង Page របស់ខ្ញុំ ដល់​ទៅ​ពីរ​កន្លែង​ក្នុង​ថ្ងៃ​តែ​មួយ ខុស​គ្នា​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ។ មិន​យល់​ថា​ គាត់​ស្អប់​ខ្ញុំ​រឿង​អី​ព្រោះ​មិន​ដែល​ស្គាល់ និង​មិន​មានអី​ប៉ះពាល់​គាត់​ពី​មុន​ផង ។ តែ​ខ្ញុំ​ក៏​បាន​ចូល​ឆែក​មើល​ក្នុង​អា​ខោ​ន​គាត់​ឃើញ​ថា គាត់​មាន​គ្នា​ភាគច្រើន​ជា​បក្ស​សង្គ្រោះ​។​​ ខ្ញុំ​បាន​ផ្ញើ​សារ​ចូល​ទៅ​ក្នុង inbox គាត់ តែ​គាត់​មិន​តប​ឆ្លើយ ។

ដូច្នេះ ​សូម​ជម្រាប​ទៅ​ស្រី​ម្នាក់​ហ្នឹង និង​អ្នកមួយ​ចំនួន​តាម​នេះ​តែ​ម្តង​ថា ចង់​អ្នកឯង​នៅ​បក្ស​ណា​ក៏​បក្ស​ទៅ​ខាង​ខ្ញុំ​មិន​ដែល​ប្រកាន់​ទេ តែ​ចាំបាច់​ចូល​ជេរ​បញ្ចោរ​គ្នា​ធ្វើ​ស្អី ? (សម្រួលដោយ៖ ស្រីណា​)

វង្ស អា​លី​ស ប្តឹង​មេធាវី​ម្នាក់​រឿង​ប្រមាថ​តាម​​ឆាត​​សួរ​តម្លៃ​ខ្លួន

រាជធានី​ភ្នំពេញ ៖ ស្ងាត់​ៗ​ស្រាប់តែ​លេច​ចេញ​ដំណឹង​ថា តារា​សម្តែង​ស្រី ស្រស់​សោភា កញ្ញា វង្ស អា​លី​ស បាន​ដាក់​ពាក្យ​ប្តឹង​បុរស​មាន​តួនាទី​ជា​មេធាវី​ម្នាក់​ឡើង​តុលាការ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​មាក់ងាយ ដោយ​ការ​ឆាត​សួរ​តម្លៃ​ខ្លួន ប្រដូច​ទៅ​នឹង​នារី​រកស៊ី​ផ្លូវភេទ​។ ចាត់​ទុក​ថា​នេះ​គឺជា​លើក​ដំបូង ហើយ​ដែល​តារា​សម្តែង​ស្រី​ម្នាក់​ហ៊ាន​ចេញ​មុខ​ប្តឹង​ទៅ​កាន់​បុរស​ដែល​បាន​ប្រមាថ​មាក់ងាយ​មក​លើ​សិល្បករ​តាម​រយៈ​ការ​ឆាត​សាកសួរ​តម្លៃ​ខ្លួន​ប្រដូច​នាង​ទៅ​នឹង​នារី​លក់ខ្លួន​។

ប្រភព​ពី​អ្នក​សិល្បករ​ដែល​ស្និ​ទ្ធិ​នឹង​តារា​ស្រី​រូប​នេះ​បាន​បញ្ជាក់​ថា វង្ស អា​លី​ស ត្រូវ​បាន​បុរស​ដែល​ទើបនឹង​ឡើង​ឋានៈ​ជា​មេធាវី និង​មានទ្រព្យ​ស្តុកស្តម្ភ​ម្នាក់​ធ្វើការ​មាក់ងាយ​រហូត​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​ខឹងសម្បា​ជា​ខ្លាំង​។ ប្រភព​បន្ត​ថា ការ​ប្រមាថ​របស់​បុរស​នោះ​បាន​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​ប្តឹង​បុរស​នោះ​ឡើង​តុលាការ​ហើយ ហើយ​ព្រឹក​ថ្ងៃ​ទី​១៧​នេះ នាង​នឹង​ឡើង​ទៅ​បំភ្លឺ​តាម​ពាក្យបណ្តឹង​ដើម្បី​ដាក់បន្ទុក​។

មានការ​លើក​ឡើង​ដែរ​ថា នាង​ចង់​ឲ្យ​មានការ​ផ្តល់​តម្លៃ​មួយ​សម្រាប់​ស្ត្រី រួម​ទាំង​សិល្បករ​ផង​ដែរ ដែល​មិន​ចង់​ឃើញ​ការ​ប្រមាថ​បែប​នេះ​ឡើយ ។ នៅ​មិន​ទាន់​អាច​ទំនាក់ទំនង​ស្វែងរក​ការ​បញ្ជាក់​បន្ថែម​ពី​តារា​ស្រី​រូប​នេះ​នៅឡើយ ប៉ុន្តែ​យោង​តាម​គណនី​យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ក៏​បាន​បញ្ជាក់​ដោយ​ខ្លី​ថា «​លេង​ខុស​មនុស្ស​ហើយ​ណា​លោក​អ្នកមាន​។ ការងារ​ល្អ ឋានៈ​ក៏​ខ្ពស់​បែរជា​មក​លេង​ជាមួយនឹង​នាង​ខ្ញុំ​ប្រហែលជា​ចង់​ល្បីឈ្មោះ​ហើយ​»​។

គួរ​បញ្ជាក់​ដែរ​ថា វង្ស អា​លី​ស គឺជា​តារា​សម្តែង និង​បង្ហាញ​ម៉ូត​ដែល​ទើបនឹង​បញ្ចប់​ការ​សម្តែង និង​បង្ហាញ​ម៉ូត​លក្ខណៈ​អន្តរជាតិ​ធំ​មួយ​នៅ​ប្រទេស​ថៃ​។ ថ្មី​ៗ​នេះ នាង​ទើបនឹង​ទទួល​បាន​តំណែង​តួឯក​ក្នុង​ភាពយន្ត​រឿង​ភាគ​របស់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ​ផង​ដែរ​។ នាង​ក៏​ត្រូវ​បាន​គេ​សរសើរ​ពី​រូប​សម្រស់​ស្រស់​សោភា ប្រដូច​គ្នា​នឹង​កញ្ញាឯក​ចក្រវាល​កម្ពុជា​ឆ្នាំ​២០១៧​កញ្ញា ប៊ី សុធា​រី រ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)