ថៃ៖ អាចនិយាយបានថានាងជាអាយដលនារីដែលមានរាងបែប «Plus Size» ម្នាក់ សម្រាប់អ្នកចម្រៀងសំឡេងពីរោះ Pavida Moriggi វ័យ២៣ឆ្នាំ ដែលមកពីដែនកោះភូកេត ប្រទេសថៃ ។ នាងជានារីដែលមានរាងទ្រលុកទ្រលុន តែស្អាតសិចស៊ីមិនចាញ់នារីដែលមានរាងតូច Size S ប៉ុន្មានទេ។
ថ្មីៗនេះ នាងបានទៅដើរលេង សម្រាកលម្ហែកាយនៅសមុទ្រភូកេត ដោយមិនបានភ្លេចឡើយនូវការបង្ហាញរាងជាមួយនឹងឈុតហែលទឹកស្អាតៗ សិចស៊ីមិនណយឡើយ ហើយបានធ្វើឱ្យហ្វ៊ែនៗចូលមកសរសើរពីភាពស្រស់ស្អាត និងភាពជឿជាក់របស់នាង ក្នុងការបង្ហាញរាងបែបនេះបើទោះបីជារាងកាម៉ាប់បន្តិចក៏ដោយ ៕
ប្រភព ៖ khaosod , កែសម្រួលដោយ ៖ សំណាង