តារាចម្រៀង​ពហុ​ជំនាញ​ស៊ូ ដា​ណេ រៀប​ការ​ថ្ងៃអាទិត្យ​នេះ !

តារាចម្រៀង​សំឡេង​ស្រ​ដៀង​ប៉ែន រ៉​ន នាង ស៊ូ ដា​ណេ ត្រូវ​បាន​គេ​ឃើញ​រូប​នាង​គ្រង​ឈុត សម្លៀក​បំពាក់​រៀប​ការ​ដែល​តាម​ការ​ឲ្យ​ដឹង​នា​ជិត​លា​ភាព​ក្រមុំ ក្នុង​វ័យ​សាម​ស្តើង​នេះ​ហើយ ។ ចាត់​ទុក​ថា នេះ​ជាតា​រា​សិល្បៈ​លេចធ្លោ​ម្នាក់​ទៀត ដែល​រៀប​ការ ។

ស៊ូ ដា​ណេ ដែល​មានឈ្មោះ ពិត​ឆោម ច័ន្ទ​ណេ​ត នាង​រកបាន​គូស្នេហ៍​បុរស​រៀង​ចំណាស់​រស់នៅ​អា​មេ​រិ​ក ដែល​មានឈ្មោះ​លោក អែម សុ​វ​ណ្ណា តាម​ថ្ពក់​ចិត្ត​នាង ដោយ​បាន​ចូល​ស្តីដណ្តឹង​រូប​នាង​ជាង​១​ឆ្នាំទៅ​ហើយ ។ ដា​ណេ និង​ស្វាមី​បាន​តស៊ូ​រង់ចាំ​ពេលវេលា​សំពះ​ផ្ទឹម​នេះ​មក​ដល់​ទើប​ម្នាក់​ៗ​រំភើប​ណាស់ ។ ស៊ូ ដា​ណេ នាង​សម្រេច​រៀប​ការ​នៅ​ថ្ងៃ​ទី​២១ កក្កដា ២០១៩ នា​ស្រុក​បារាយ ខេត្តកំពង់ធំ ជា​ទឹកដី​កំណើត ។ នៅ​មិន​ទាន់​ដឹង​ថា ដា​ណេ​អញ្ជើញ​អ្នកសិល្បៈ​ប៉ុន្មាន​រូប​ចូលរួម ហើយ​កាត់​ចំណងដៃ​នៅ​ពេល​ណា ឬ​ក៏​គ្មាន ។

ស៊ូ ដា​ណេ បើ​គិត​ទៅ​នាង​មាន​ជំនាញ​សិល្បៈ​ពេញ​ខ្លួន ដោយ​នាង​ជា​អតីត​សិល្ប​ការិនី​មន្ទីរ​រាជធានី​ភ្នំពេញ ។ នាង​ចេះ​របាំ សម្តែង​ល្ខោនបាសាក់ យីកេ ស្មូត្រ មុន​ចម្រៀង​សម័យ ។​ដោយ​មាន​ទេព​កោសល្យ​ដា​ណេ​បាន​សម្តែង​នៅ​ក្រៅប្រទេស​ដូច​ជា បារាំង អូស្ត្រាលី រហូត​អា​មេ​រិ​កបាន​ជួប​គូព្រេង ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

គូស្នេហ៍​តារា​ថៃ ៧ គូ ដែល​ខាង​ស្រី​មានទ្រព្យ​សម្បត្តិ​ជាង​ខាង​ប្រុស​ដាច់

ថៃ ​៖ នៅ​ពេល​ដែល​យើង​ស្រឡាញ់​នរណា​ម្នាក់ នៅ​ពេល​នោះ​ពិភពលោក​ក៏​ក្លាយទៅជា​ពណ៌​ផ្កាឈូក​តែ​ម្ដង ហើយ​រឿង​ស្នេហា​នោះ ក៏​អាច​មានរឿង​ពាក់ព័ន្ធ​ជា​ច្រើន​ដែរ​។ វា​អាច​ជា រឿង​លុយកាក់​មួយ​ដែរ ដែល​វា​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​ទាំងនោះ​។ ទើប​ពេល​នេះ សូម​នាំ​លោក​អ្នក​ទៅ​ស្គាល់​គូ​តារា​ថៃ​ដែល​ខាង​ស្រី​មាន​ទ្រព្យធន​ច្រើន​ជាង​ខាង​ប្រុស​ទាំងអស់​គ្នា​!

7/. Jesdaporn Pholdee និង Sitamon Tangsuwan
Sitamon ជា​ភរិយា​របស់​តារា​សម្ដែង​រូប​សង្ហា​លោក Jesdaporn​។ Sitamon ជា​ម្ចាស់​ហាង​លក់​គ្រឿង​សង្ហា​រឹម​ខ្នាត​យក្ស​នៃ Q Concept Store និង​ជា​ម្ចាស់​ហាង​លក់​តុក្កតា​ប្រាយ​ត៍ ដែល​មាន​ភាគហ៊ុន​ជាមួយ​មិត្តភក្តិ គឺ ឈុ​ម​ភូ អា​រ៉ៈ​យ៉ា ផង​ដែរ​។

6/. Jack Tanapon និង Jah Rsiam
ពី​ដំបូង​ពួក​គេ​ស្រឡាញ់​គ្នា ដល់​ថ្នាក់​ឱ្យ​ចិញ្ចៀន និង​មាន​គម្រោង​រៀប​ការ​ជាមួយ​គ្នា​ទៀត​ផង តែ​នៅ​សុខ​ៗ​ក៏​បែក​គ្នា​វិញ ដោយសារ​អ្នក​ផ្ទះ​ខាង​ស្រី Jah Rsiam មិនសូវ​ចូល​ចិត្ត​លោក Jack ប៉ុន្មាន​ទេ ថែម​ទាំង​រឿង​ឋានៈ​ផង​ដែរ ដែល​ខាង​ស្រី​មាន​ជាង​ខាង​ប្រុស​។

5/. Dj Man និង Suteewan Taveesin (Baiteoy Rsiam)
ចុង​ក្រោយ​នេះ Dj Man បាន​សុំ​នាង Baitoey រៀប​ការ តែ​នាង​មិន​ទាន់​យល់ព្រម ព្រោះ​ចង់​ធ្វើការ​សិន​។ នាង​បានឱ្យ​ដឹង​ថា​ម្ដាយ​នាង​បាន​ទារ​ថ្លៃ​បណ្ណាការ ១០ លាន​បាត​ថៃ​ឯនោះ ដែល​នាង​គិត​ថា​ម្ដាយ​ខ្លួន​ចង់ឱ្យ​ពិធី​រៀប​មង្គលការ​នោះ​សម​នឹង​ឋានៈ​គ្រួសារ​អ្នកមាន​របស់​កូនស្រី​ក៏
អាច​ថា​បាន​។

4/.Apinya Sakuljaroensuk និង Nantawut Boonrubsup
សម្រាប់​គូស្នេហ៍​មួយគូ​នេះ​វិញ តារា​សម្ដែង​នាង Apinya ក៏​មាន​ប្រាក់​មិនធម្មតា​ស្រាប់​ហើយ ព្រោះ​នាង​ជានា​រី​ដែល​ឧស្សាហ៍​ធ្វើការ ដែល​រឿង​លុយកាក់​របស់​នាង ក៏​មិន​តិច​ជាង​លោក Nantawut ឡើយ​។

3/. Sarunrat Visutthithada (Lydia) និង Matthew Deane Chanthavanij
ជា​គូស្នេហ៍​តារា​មួយគូ​ទៀត​សម្រាប់​នាង Lydia និង​លោក Matthew ដែល​ពេល​នេះ​មានកូន​ប្រុស​ម្នាក់ ហើយ​ក្ដី​ស្នេហ៍​របស់​ពួក​គេ​ក៏​ត្រូវ​បាន​បំពេញ​ឱ្យ​គ្នា​រហូត អ្នក​ទាំង​ពីរ​តែង​ផ្ដល់​កម្លាំងចិត្ត​ឱ្យ ផ្ដល់​ការ​ប្រឹក្សា​យោបល់​គ្នា​នូវ​គ្រប់​រឿង ធ្វើ​ឱ្យ​ពួក​គេ​ក្លាយជា​គូស្នេហ៍​ដែល​ដ៏​មាន​សុភមង្គល និង​កក់ក្ដៅ​ជា​ខ្លាំង​។

2/. Saithip Montrikul Na Ayudhaya និង S Worarit
សម្រាប់​ឌី​ជេ​ស្រី Saithip និង​តារា​សម្ដែង​សិស្ស​ប្អូន​លោក S Worarit បាន​ចេញ​មក​ទទួលស្គាល់​ថា​ពួក​គេ​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​មែន ហើយ​ខាង​ស្រី​ក៏​មាន​ឋានៈ មាន​ជាង​ខាង​ប្រុស​តែ​ម្ដង​។

1/. Passavee Payacaboot (Numwan) និង Nawin Yaowapholkul
អ្នក​ណា​ៗ​ក៏​ច្រណែន​ដែរ​នៅ​ពេល​ដែល Numwan និង​លោក Nawin ជា​សង្សារ​នឹង​គ្នា​។ ក្រោយ​ពី​បាន​រៀប​ការ និង​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នឹង​គ្នា​ហើយ​នោះ ដែល​និយាយ​បាន​ថា​ប្រូ​ហ្វា​ល់​ខាង​ស្រី​គឺ​មិនធម្មតា​ឡើយ ដោយ​នាង​មាន​ជំនួញ​ខាង​សម្ផស្ស​គឺ iDDNA Clinic Thailand និង Filorga Clinic ដែល​គេ​គ្រប់​គ្នា​ស្គាល់​យ៉ាងច្រើន​នៅ​ប្រទេស​ថៃ​៕

ប្រភព​៖ tvpoolonline , កែសម្រួល​ដោយ ៖ សំណាង

ខ្យងប៉ារ៉ាបន្ទះដែក ខ្យងអាំងគ្រឿងខ្ទិះ ទំនងអីយ៉ាងនេះ គ្រាន់ឃើញលេបទឹកមាត់មិនស្ទើរទេ

ទ្រាំលេបទឹកមាត់បណ្តើរៗសិនទៅ ចាំដល់ម៉ោងគឺដឹងតែមិនរួចខ្លួនទេ ខ្យងប៉ារ៉ា លៀស គ្រឿងសមុទ្រ ដាក់ក្នុងបន្ទះដែក ស្រោចទឹកជ្រលក់អំពិលទុំ ហើយនៅមានខ្យងអាំង លេសអាំងគ្រឿងខ្ទិះទំនងយ៉ាងហ្នឹង​ ទ្រាំអត់ញ៉ាំម៉េចទៅ

ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD

សម្រាប់អ្នកចំណូលចិត្តខ្ចៅ ខ្យង លៀស បង្កង បង្គា គ្រឿងសមុទ្រអាំងដាក់គ្រឿង ប្រភេទគ្រឿងខ្ទិះ គ្រឿងការី ទឹកជ្រលក់អំពិលទុំ អោយតែឃ្លានមកទីនេះត្រូវចិត្តស្តូក ហើយបើនិយាយពីទឹកជ្រលក់វិញមានគ្រប់មុខ បែបជូរហឹរ មានមួយចប់ជ្រលក់ចូលជាតិគ្នាណាស់ Admin សរសេរបណ្តើរស្រក់ទឹកមាត់បណ្តើរហើយ ទំនងគួរអោយចង់ញ៉ាំពេក។

ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD

មោះចឹងអ្នកណាខ្លះលេបទឹកមាត់ខ្លះ ឃ្លានខ្យងអាំងគ្រឿងខ្ទិះ ខ្យងប៉ារ៉ា បន្ទះដែក គ្រឿងសមុទ្រចំហ៊ុយក្តៅៗ ណាត់មិត្តភក្តិមកចាក់អោយណាណីម្តង ហើយមករកបាននៅហាង BEST FOOD ពេញចិត្តស្តូក។

ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD

ហាង BEST FOOD
ទីតាំង៖​ ផ្លូវលេខ​138 ផ្ទះលេខ​194B​ សង្កាត់ទឹកល្អក់1
ទំនាក់ទំនងតាមលេខ៖​ 077 344 214 / 093 939 762

វីដេអូ៖

មានគីឡូញ៉ាំឌឹមសាំអត់? មោះ ចាប់ថ្លឹងៗ ហាង ឌឹមសាំគីឡូម្តុំសាលាវ៉ានដាយើងហ្នឹង

ចូលចិត្តញ៉ាំឌឹមសាំមែនអត់? ចង់ចាប់ប៉ុណ្ណា ថ្លឹងជូនប៉ុណ្ណឹង ចាប់ភ្លាមចំហុយអោយភ្លាម ក្តៅៗហុយៗ ចម្រុះបានគ្រប់រសជាតិ មានទាំងចំហុយ ទាំងបំពង ស្នូលសាច់បង្គា ស្នូលសាច់ជ្រូក ស្នូលសាច់ក្តាម ធានាថាថ្មីៗផលិតរាល់ថ្ងៃតែម្តង ។

ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )

ជម្រើសប្លែកមាត់សម្រាប់អ្នកពេញនិយមទទួលទានឌឹមសាំ ពីហាង Dim sum avenue (ឌឹមសាំ គីឡូ) ផ្តល់ជូនជម្រើស​មួយប្លែក ដោយលោកអ្នកអាចចាប់ថ្លឹង តាមចំណង់ចំណូលចិត្ត ឌឹមសាំជាង៣០មុខ មានច្រើនរសជាតិសម្រាប់ជ្រើសរើស ក្នុងនោះដែរសម្រាប់ប្រភេទគាវ ១ខាំ ៧៥០០៛ ហើយប្រភេទនំប៉ាវ ១ខាំតម្លៃ ៤៥០០៛ ។

ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )

ទទួលយកនៅជម្រើសដ៏ប្លែក ដួសថ្លឹង តាមចំណង់ចំណូលចិត្ត គ្រប់រសជាតិឌឹមសាំ ទាំងថ្មី ចាប់ភ្លាម ថ្លឹងភ្លាម ចំហុយជូនភ្លាម រួមជាមួយទឹកជ្រលក់ប្រចាំហាងផ្ទាល់ ចឹងកុំភ្លេចណាចង់បានជម្រើសឌឹមសាំថ្មីៗ ផលិតរាល់ថ្ងៃមកហាង ឌឹមសាំ គីឡូ អាចទំនាក់ទំនងសួររកទីតាំង : 098 865 557- 012 216 564

ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )

ហាង ឌឹមសាំ គីឡូ ( Dim Sum Kilo )
ទីតាំង ក្រោយសាលាវ៉ាន់ដា ផ្លូវលេខ185 ផ្ទះលេខ12
លេខទំនាក់ទំនង៖ 098 86 55 57 / 012 216 564

វីដេអូ៖

ខ្ញុង​ប្រកាស​ចូល​រោងការ​នៅ​អំឡុង​ខែសីហា​ខាង​មុខ​នេះ

បន្ទាប់​ពី​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ អស់​មួយ​រយៈពេល​មក​នោះ​តារា​កំប្លែង​អ្នក​នាង ស្រែង សុ​កាន់​ដា ហៅ​ខ្ញុង បាន​ប្រកាស​ចូល​រោងការ​ជា​ផ្លូវការ​ជាមួយ​នាយ កៃ​ដ នៅ​ក្នុង​អំឡុង​ខែសីហា​ខាង​មុខ​នេះ ។

ធៀប​ការ​ស្តី​ពី​កាល​បរិ​ច្ឆេ​ត​ថ្ងៃ​មង្គល​ត្រូវ​បាន​គេ​ឃើញ​តារា​កំប្លែង​រូប​នេះ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា​កន្លង​ទៅ ។ យ៉ាងណា បើ​ទោះបីជា​នៅ​លើ​ធៀប​ការ​នោះ​ត្រូវ​បាន​អ្នក​នាង ខ្ញុង បាន​បិទ​បាំង​នៅ​ថ្ងៃ​កំណត់​ក៏​ដោយ ប៉ុន្តែ​ពិធី​មង្គល​របស់​នាង​ត្រូវ​បាន​គេ​ដឹង​ថា នឹង​ប្រព្រឹត្ត​ទៅ​នៅ​អំឡុង​ខែសីហា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។ ការ​បង្ហាញ​នូវ​ថ្ងៃ​មង្គល​ចូល​មក​ដល់​ពី​តារា​កំប្លែង​រូប​នេះ ត្រូវ​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​បាន​នាំ​គ្នា​ចូលរួម​អបអរសាទរ​ក្នុង​ពេល​នាង​បាន​ស្វែងរក​សុភមង្គល​ពិតប្រាកដ​នៃ​គ្រួសារ​នា​ពេល​នេះ ។

គួ​រំលឹក​ថា​ខ្ញុង និង​នាយ​កៃ​ដ បាន​សែនព្រេន​ជាមួយ​គ្នា កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧ កន្លង​ទៅ​នៅ​មុខ​ចាស់ទុំ​ទាំង​សងខាង ហើយ​បច្ចុប្បន្ន​កំពុង​តែ​រស់នៅ​ជា​ប្ដី​ប្រពន្ធ​តែ​ម្ដង ។ ខ្ញុង​ធ្លាប់​អះអាង​ថា នាង និង​នាយ​កៃ​ដ ដំបូង​ឡើយ គឺ​រាប់អាន​គ្នា​ធម្មតា​ទេ ដែល​កាលនោះ​នាយ​កៃ​ដ មិន​បាន​ជាប់​នៃ​ការ​ប្រឡង​ឡើយ ។

ខ្ញុង​បាន​បន្ត​ថា ក្រោយ​ពី​នាង​ក្លាយជា​តារា​កំប្លែង​មក នាយ​កៃ​ដ ក៏​បាត់​ទំនាក់ទំនង​នឹង​គ្នា​ជាង​២​ឆ្នាំ គឺ​ទើបតែ​ខាង CTN ហៅ​អតីត​អ្នក​ដែល​មាន​សមត្ថភាព​ដែល​ធ្លាប់​ចូល​ប្រឡង​មក​ចូល​លេង​កំប្លែង​ដោយ​ពង្រីក​ក្រុម​ថ្មី ទើបបាន​ជួប​គ្នា​ម្ដងទៀត ហើយ​ក៏​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​គ្នា​ស៊ីជម្រៅ​តែ​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ពេល​នេះ សុង ជុង​គិ និង សុង ហេ​ក្យូ ទៅ​ដល់​ណា​ហើយ​ក្រោយ​លែងលះ​គ្នា?

កូរ៉េ​៖ បើ​តាម​គេហទំព័រ​សិល្បៈ​កម្សាន្ត​នៅ​កូរ៉េ Koreaboo បាន​ផ្សាយ​ព័ត៌មាន​ពី ការិយាល័យ​ព័ត៌មាន​ល្បី Hankyung កាលពី​ថ្ងៃ​ទី​១៨ កក្កដា ថា បច្ចុប្បន្ន​តារា​សម្ដែង​ល្បី​នៅ​កូរ៉េ លោក សុង ជុង​គិ និង​នាង សុង ហេ​ក្យូ ឥឡូវនេះ​ទៅ​ដល់​ណា​ហើយ ក្រោយ​ពី​ប្រកាស​លែងលះ​គ្នា​មក ៣ ស​ប្ដា​ហ៍​ហើយ​នោះ ។



អតីត​សា្វ​មី​ភរិយា​គូ​នេះ បាន​នៅផ្ទះ​ផ្សេង​គ្នា​តាំងពី​ដើមឆ្នាំ ២០១៩ ម្ល៉េះ ដោយ​ម្នាក់​ៗ​បាន​យក​អីវ៉ាន់​ចាក​ចេញពីផ្ទះ​ដើម​ស្ថិត​នៅ​ខណ្ឌ​យ៉ង​សាន ក្រុង​សេ​អ៊ូ​ល មុន​នឹង​ខាង​ប្រុស​ប្រកា​សថាបាន​ដាក់​ស្នើ​សុំ​លែងលះ​ជាមួយ​ខាង​ស្រី​រួចរាល់​តាំងពី​ថ្ងៃ​ទី ២៧ ឧសភា កន្លង​មក ។អ្នក​ជិតខាង​ម្នាក់​បាន​និយាយ​ថា​អតីត​គូស្នេហ៍​តារា​មួយគូ​នេះ អាច ទាយ​ដឹង​ហើយ​ថា​មាន​អ្វី​ម្យ៉ាង​កើតឡើង​រវាង​អ្នក​ទាំង​ពីរ ព្រោះ​មាន​សញ្ញាណ​ថា​តារា​សម្ដែង ជុង​គិ វ័យ ៣៣ ឆ្នាំ សឹងតែ​មិន​បាន​មក​ក្បែរ​ផ្ទះ​របស់​ពួក​គាត់​ឡើយ ។

តាំងពី​បាន​ចាក​ចេញពី​ទ្រនំ​ដែល​ធ្លាប់​រស់នៅ​ជាមួយ​គ្នា​បាន ១ ឆ្នាំ ៨ ខែ​មក តារា​ស្រី ហេ​ក្យូ វ័យ ៣៧ ឆ្នាំ បាន​មក​ស្នាក់​នៅ​បុរី UN Village Mansion ដែល​ជាទី​កន្លែង​មួយ​ក្នុង​ចំណោម​ទីកន្លែង​ដែល​មាន​បំផុត​នៅ​កូរ៉េ ។ ទោះជា​យ៉ាងណា ពេល​នេះ​នាង​មិន​ទាន់​បាន​ត្រឡប​មក​វិញ​ទេ ព្រោះ​ដោយសារ​ជាប់រវល់​ថត​នៅ​ក្រៅប្រទេស​។

មនុស្ស​ជា​ច្រើន​អាច​នឹង​ចាប់ផ្ដើម​សង្ស័យ​ថា សុង ជុង​គិ ទៅ​នៅឯណា? តែ​មាន​ដំណឹង​មួយ​ថា លោក​កំពុង​រស់នៅ​ជាមួយ​សាច់ញាតិ​របស់​លោក​ម្នាក់​នៅ​ក្រុង​សេ​អ៊ូ​ល​ដូច​គ្នា​ដែរ ៕

ប្រភព ៖ siamdara , កែសម្រួល​ដោយ ៖ សំណាង

បញ្ចុះតម្លៃ១០% ភ្លាមៗ ពីហាងស្តេតហា៊ត់ គ្រាន់តែធ្វើការ Like Page , Share Video Post នេះជាការស្រេច

ចំណេញម្យ៉ាងតើស៍!​ ទទួលបានការបញ្ចុះភ្លាមៗ សម្រាប់អតិថិជនដោយគ្រាន់តែធ្វើការ Like Page, Share Video Post ពីហាង ស្តេកហា៊ត់បញ្ចុះតម្លៃ ១០% ជូនតែម្តង តម្លៃសមរម្យហើយថែមទាំងបញ្ចុះតម្លៃទៀត ចាំដល់កាល!!!

ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT

ស្ថិតលើផ្លូវ៣១០ ក្បែរហ្គារាសសាំង Total ចំហៀងហាងលក់ទូរស័ព្ទ៣១០ លោកអ្នកនិងឃើញហាងមួយឈ្មោះថា ស្តេកហ៊ាត់ បំរើជូននៅអាហារបែបស្តេកមានច្រើនរសជាតិ សាច់គោខ្មែរ សាច់គោអូស្ត្រាលី សាច់មាន់ សាច់ជ្រូក រួមជាមួយនិងម្ហូបជាច្រើនមុខផ្សេងទៀត ក្រៅពីនោះក៏មានភេសជ្ជៈត្រជាក់ៗផងដែរ។

ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT

បច្ចុប្បន្នអាហារស្តេក គឺកំពុងតែមានការពេញនិយមច្រើនក្នុងរាជធានីភ្នំពេញយើងនៅតាមតំបន់នីមួយៗ ដោយឡែកសម្រាប់អ្នកដែលនៅម្តុំបឹងកេងកងផ្លូវ៣១០ អាចមកទទួលយករសជាតិស្តេកបានដែរ នៅហាង Steak HUT មានស្តេកច្រើនរសជាតិតម្លៃចាប់ពី៥ដុល្លាចុះក្រោម ក្រៅពីស្តេកក៏មាននៅអាហារផ្សេងទៀតសម្រាប់លោកអ្នកជ្រើសរើសពិសារ រួមទាំងភេសជ្ជៈផងដែរ

ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT

ហាង Steak HUT បើកដំណើរការលក់ចាប់ពីម៉ោង ១២​ថ្ងៃត្រង់ ដល់ម៉ោង ៨យប់ កុំភ្លេចណានិយមចូលចិត្ត
ញ៉ាំ ហើយក្បែរផ្ទះ ជាពិសេសអ្នកនៅម្តុំផ្លូវ៣១០ សាកម្តងមើលទៅណាឆ្ងាយទៀត ហើយកុំភ្លេចណា ដើម្បីទទួលបានការបញ្ចុះតម្លៃ ១០% ដោយគ្រាន់តែធ្វើការ Like Page, Share Video Post នេះជាការស្រេច ។

ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT

ហាង Steak HUT
ទីតាំង៖ ផ្លូវ៣១០ ក្បែរហ្គារាសសាំង Total ចំហៀងហាងលក់ទូរស័ព្ទ៣១០
លេខទូរស័ព្ទ៖ 070 200009

វីដេអូ៖

ស្គាល់កន្លែងអស់លុយតិចនៅ? ញ៉ាំSteak ១ឈុត ថែមជូនតែគុជ១កែវទៀត ឆ្អែតពេញទំហឹង!

ស្តេក១ឈុត ថែមតែគុជ១កែវ ឆ្អែតពេញទំហឹងហើយអស់លុយក៏តិចទៀត ចាំដល់កាលណាក្រោយសាលាសន្ធរមុខយើងហ្នឹង ហាង MOJI tea-Steak & Spicy chicken ចង់ស្តេកក៏បាន ភ្លៅមាន់ស្លាបមាន់បំពងក៏បានមានគ្រប់មុខ ហើយទិញឈុតណាក៏មានថែមដែរ។

ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken

ដឹងកន្លែងច្បាស់នៅអ្នកម្តុំសន្ធរមុខ ហាង MOJI tea-Steak & Spicy chicken ក្រោយសាលាសន្ធរមុខផ្ទាល់ផ្លូវ 138 នេះឯង និយាយថាថែមនោះថែម ឈុតណាក៏ថែមដែរ មោះចឹង! មកដឹងថាគេថែមអី ៖ រាល់ការទិញស្តេក១ឈុត ឈុតណាក៏បាន ថែមជូនតែគុជ១កែវ ទិញមាន់៣ដុំ បូកជាមួយភីហ្សា១ ថែមជូនតែគុជ១កែវ ទិញកាហ្វេតែគុជ៣កែវ ថែមជូន១កែវដោយឥតគិតថ្លៃ ហើយសម្រាប់មុខម្ហូបវិញ គឺមានច្រើនមុខណាស់បុកល្ហុង Spicy chicken ភីហ្សា អាចជ្រើសតាមចំណូលចិត្ត ។

ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken

ហើយអ្វីដែលពិសេសសម្រាប់តែគុជវិញឡូវត្រង់យើងអាចច្នៃប្រឌិតរសជាតិដោយខ្លួនឯងផ្ទាល់ស្រលាញ់រសជាតិអីញ៉ាំហ្នឹងទៅ ជាដំបូងគឺត្រូវ យកកែវខ្លួនឯង ដួសគុជដាក់កែវម៉ាពេញចិត្តខ្លួនឯង ចុចទឹកកក រើសរសជាតិតែគុជមានរហូតដល់8រសជាតិដាក់ម៉ាពេញចិត្តខ្លួនឯង ហើយចុងក្រោយញ៉ាំខ្លួនឯងទៀត អត់មានអ្នកដណ្តើមទេកុំបារម្ភអី និយាយទៅគឺថាជម្រើសល្អតែម្តង អស់លុយតិចហើយឆ្អែតពេញទំហឹងហ្មង ចាំកាលទាន់គេនៅមានប្រូម៉ូសិនឆាប់ៗតិចណា!

ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken

ហាង MOJI tea-Steak & Spicy chicken
ទីតាំង៖ ក្រោយសាលាសន្ធរមុខផ្ទាល់ផ្លូវ 138
លេខទូរស័ព្ទ៖ 099 92 22 90

វីដេអូ៖

តារា​ថៃ​៨​គូ​ទោះ​គ្រួសារ​មិន​ពេញចិត្ត​នៅ​តែ​ជំនះ​ជាមួយ​គ្នា

ថៃ​៖ គូស្នេហ៍​តារា​៨​គូ​របស់​ថៃ​ដែល​បាន​ជួប​ឧបសគ្គ​លំបាក​បំផុត​សម្រាប់​ជីវិត​គូ​របស់​ពួក​គេ​នោះ​គឺ ការ​ដែល​មានការ​មិន​ពេញចិត្ត​ពី​ខាង​គ្រួសារ ។ ស្នេហា​ក៏​មិន​ប្រាកដ​ថា ជា​ការ​ស្រឡាញ់​ពេញចិត្ត​តែ​សម្រាប់​មនុស្ស​ពីរ​នាក់​នោះ​ដែរ ព្រោះ​វា​ក៏​អាច​ពាក់ព័ន្ធ​នឹង​មិត្តភក្តិ ញាតិ​មិត្ត និង​មនុស្ស​នៅ​ក្នុង​គ្រួសារ​ទៀត​ដែរ ដែល​វា​ជា​រឿង​ធ្វើ​ឱ្យ​មានការ​ពិបាកចិត្ត​ខ្លាំង​ជាក់ស្ដែង​ដូច​តារា​ថៃ​៨​គូ​ខាងក្រោម​នេះ ៖

8/. Sarunrat Visutthithada និង Matthew Deane
គូស្នេហ៍​តារាចម្រៀង​រវាង​នាង លី​ឌា និង​លោក មែ​ទធិ​វ មុន​នឹង​មានគ្រួសារ​ដែល​កក់ក្ដៅ​រាល់​ថ្ងៃនេះ ទាំង​ពីរ​នាក​ត្រូវ​ពិសោធ​នូវ​ក្ដី​ស្នេហ៍​ពិត​ដែល​មាន​ឱ្យ​គ្នា ឱ្យ​គ្រួសារ​បានឃើញ​។ ដោយ​ពី​មុន​ខាង​ប្រុស​ធ្លាប់​មាន​ព័ត៌មាន​ថា​ជា​ព្រាននារី ឬ​ជា​ប្រុស​ស្រឡាញ់​ប្រុស​ជាដើម ទើប​ធ្វើ​ឱ្យ​គ្រួសារ​ខាង​ស្រី​មិនសូវ​ពេញចិត្ត​ប៉ុន្មាន​ឡើយ​។

7/. Dome Pakorn និង Metal
មានកូន​ស្រី​ស្អាត​ដូច​នាង Metal ធ្វើ​ឱ្យ​ឪពុក​នាង​មានការ​ហួងហែង​ជា​រឿង​ធម្មតា​។ មុន​នឹង​កំលោះ Dome តារាចម្រៀង​មក​ដល់​ដំណាក់កាល​នេះ​បាន ខាង​ឪពុក​ខាង​ស្រី​ក៏​មិនសូវ​ពេញចិត្ត​នឹង​លោក​ដែរ ទើង​ធ្វើ​ឱ្យ​ខាង​ប្រុស​ត្រូវ​ប្រើ​ពេលវេលា​ដើម្បី​ពិសោធ​ក្ដី​ស្នេហ៍​ពួក​គេ ព្រោះ​កន្លង​មក​ខាង​ប្រុស​ក៏​ធ្លាប់​មានរឿង​អាស្រូវ​ជា​ច្រើន តែ​ចុង​ក្រោយ​ស្នេហ៍​ពិត​និង​អំពើ​ល្អ​ក៏​ឈ្នះ​អ្វី​ៗ​គ្រប់យ៉ាង​។

6/. Worrawech Danuwong និង Ungsumalynn Sirapatsakmetha
សម្រាប់​រូប​លោក Worrawech ជា​តារា​សម្ដែង​និង​ជា​អ្នកដឹកនាំ ធ្លាប់​ត្រូវ​បាន​គ្រួសារ​ខាង​ស្រី មិន​ពេញ​មក​ដែរ ព្រោះ​ដោយសារ​ពេល​មុន​លោក​ធ្លាប់​មាន​ព័ត៌មាន​ជាមួយ​មនុស្ស​ស្រី​ជា​ច្រើន តែ​រូប​លោក​បាន​ពិសោធ​ឱ្យ​ខាង​គ្រួសារ​ខាង​ស្រី​ឃើញ​ថា​លោក​ស្រឡាញ់ Ungsumalynn ពិតមែន​។

5/. Pornchita na Songkhla និង Baromwut Hiranyatsathiti
មនុស្ស​ជា​ច្រើន​បាន​គិត​ថា​គូស្នេហ៍​មួយគូ​នេះ​មិន​អាច​ទៅ​រួច​ផង​ដែរ ព្រោះ​ខាង​ស្រី នាង Pornchita ជាតា​រា​ជួរ​មុខ​នោះ​។ គ្រួសារ​ខាង​ស្រី​ក៏​មិនសូវ​ពេញចិត្ត​នឹង​លោក Baromwut ដែរ ដែល​ភាព​ជា​ព្រាននារី​របស់​លោក​ក៏​ជា​បញ្ហា​មួយ​ដែរ តែ​ពួក​គេ​ក៏​អាច​ឆ្លងកាត់​មក​បាន ហើយ​បច្ចុប្បន្ន​ពួក​គេ​មានកូន ២ នាក់​ផង​ដែរ​។

4/. Suvanant Kongying និង Danuporn Punnakanta
កាលពីមុន​អ្នក​ម្ដាយ​របស់​ខាង​ប្រុស Danuporn មិន​ចូល​ចិត្ត​នាង Suvanant ឡើយ ព្រោះ​ធ្វើខ្លួន​ជា​មនុស្ស​ល្បី អំនួត និង​មិន​គោរព​ចាស់ទុំ រហូត​ដល់​ពេក​មុន​រៀប​ការ ខាង​ស្រី​បាន​ចូល​ទៅ​ក្រាប​សុំ​ទោស​នូវ​រឿង​ដែល​ធ្វើ​ខុស ហើយ​ម្ដាយ​ខាង​ប្រុស​ក៏​ធ្លាប់​ដាស់តឿន​ដែរ និង​មិន​ព្រម​ចូលរួម​ពិធី​មង្គល​ទៀត​ផង​។

3/. Warattha Imraporn និង Rit Kachai
ពួក​គេ​ទាំង​ពីរ​បាន​ទាក់ទង​គ្នា​បាន​មួយ​រយៈ​ហើយ ដែល​ក្ដី​ស្នេហ៍​របស់​ពួក​គេ​មើលទៅ​ល្អូក​ល្អឺ​ន​ណាស់ រហូត​ខាង​ប្រុស​គឺ​លោក Rit Kachai បាន​លុតជង្គង់​សុំ​រៀប​ការ​ទៀត​ផង​។ តែ​មង្គលការ​អ្នក​ទាំង​ពីរ​អាច​នឹង​មិន​ទាន់​បាន​ទេ ព្រោះ​មាន​ព័ត៌មាន​ថា​ម្ដាយ​ខាង​ប្រុស​មិនសូវ​ពេញចិត្ត​នឹង​នាង Warattha ប៉ុន្មាន​ឡើយ ដល់​ថ្នាក់​មាន​ពាក្យ​សម្ដី​ថាបើ​មិន​បែក​គ្នា គឺ​អាច​នឹង​កាត់​ចេញពី​កេរ​មរតក​ទៀត​ផង​។

2/. Panthorthong Boonthong និង Nut
សម្រាប់​តារា​សម្ដែង​ស្រី​នាង Panthorthong ដែល​ពេល​ជួប​គ្នា​ដំបូង​ជាមួយនឹង​លោក Nut មេបញ្ជាការ​ទ័ពអាកាស នោះ គឺ​គ្រួសារ​ខាង​ស្រី​បាន​បើកភ្លើង​ខៀវ​ឱ្យ តែ​ក្រោយមក​មិនយូរ​ប៉ុន្មាន ម្ដាយ​របស់​ខាង​ស្រី​មិន​យល់ព្រម​ទទួល​ដោយ​កូនស្រី​ខ្លួន​បាន​មាន​ផ្ទៃពោះ និង​មិន​ត្រឡប់​មក​ផ្ទះ ៨ ខែ ហើយ​គិត​ថា​អ្វី​ៗ​នឹង​ល្អ​ឡើង​វិញ​។ តែ​ចុង​ក្រោយ ទាំង​សងខាង​នៅ​តែ​មិន​យលចិត្ត​គ្នា ធ្វើ​ឱ្យ​ឪពុក​របស់​ខាង​ស្រី​ចាញ​មក​កាត់​ផ្ដាច់ទំនាក់ទំនង​នឹង​នាង រួច​ព្រមឱ្យ​កូនស្រី​ដូរ​ឈ្មោះ​និង​នាមត្រកូល​ទៀត​ផង​។

1/. Songkran និង Peranee Kongthai
សម្រាប់​តារា​សម្ដែង​ស្រី Peranee និង​កំលោះ​ពោះម៉ាយ​លោក Songkran អ្នកជំនួញ​ល្បីឈ្មោះ ដែល​គ្រួសារ​ខាង​ប្រុស​មិនជា​ពេញចិត្ត​នឹង​ខាង​ស្រី​នោះ​ទេ រហូត​ដល់​ឈប់​តាមដាន​អ៊ិ​ន​ស្តា​ក្រាម​ផ្ទាល់ខ្លួន​រវាង​គ្នា​ទៀត​ផង​៕

ប្រភព ៖ tvpoolonline , កែសម្រួល​ដោយ ៖ សំណាង

តារា​ភេទ​ទី​៣​រ៉ូ​លី​ន មិន​ច្បាស់លាស់​ថា ត្រូវ​​យកប្រពន្ធ

រាជធានីភ្នំពេញ ៖ តារាចម្រៀងនិយមតែងកាយភេទទី៣រ៉ូលីន ដែលមានឈ្មោះពិតថា ជួប ច័ន្ទកក្កដា
កំពុងតែទទួលបានកេរ្តិ៍ឈ្មោះក្នុងសិល្បៈ ក្រោយពេលតស៊ូជាមួយអាជីពនេះអស់ជាច្រើនឆ្នាំ ។ តារា ដែលជោគជ័យលើចម្រៀងរូបនេះ ធ្លាប់ប្រកាសថា ត្រៀមខ្លួនយកប្រពន្ធ ដើម្បីតកូនតវង្សត្រកូល ។ យ៉ាងណាមិញ ពេលនេះ លោករ៉ូលីននៅមិនទាន់ច្បាស់ការ ទាំងស្រុងឡើយក្នុងពេល អារម្មណ៍ក្នុង​ចិត្ត ពិបាកអាកាត់ ។

រ៉ូលីនដែលនិយមនិយាយញែកៗកាយវិការ អេនអន តុបតែងជាមនុស្សស្រីសុទ្ធគ្រប់វេទិកាចម្រៀង សុ​​ទ្ធ​រុញច្រានអោយមនុស្សជាច្រើន មើលមកលោកនិងអារម្មណ៍របស់លោកប្រហែលជាមនុស្សស្រី១០០%
ស្របពេលគ្រប់ចម្រៀងដែលច្រៀងជាសំឡេងស្រី ។

គ្មានអ្នកណាគិតថា លោករ៉ូលីនងាកចិត្តចង់បានប្រពន្ឋកូននោះទេ បន្ទាប់ពីឃើញនាង​ចូលចិត្តនិយាយ​លេប​ខាយជាមួយបុរសរូបសង្ហារទាំងឡាយនៅតាមវេទិកាផ្សេងៗ។ អុីចឹងហើយទើបការដែលរ៉ូលីនប្រកាសថា ខ្លួនយកប្រពន្ធធ្វើអោយម្នាក់ៗស្រឡាំងកាំង ហើយស្ទើរតែមិនជឿក្រោយ​ពេលឭបែបនេះ និងនាំគ្នាចាំអ៊ុត មើលថា តើពេលណារ៉ូលីនរៀបការអោយផ្អើលសិល្បៈនោះ ។

តារានិយមកាច់ស្ទាយសំឡេង និងកាយវិការតាមប៉ែន រ៉ន លោករ៉ូ​លីនអោយដឹងថា មកទល់ពេលនេះ លោក​​នៅតែមានគម្រោងចង់រៀបការហើយគិតថាអាពាហ៍ពិពាហ៍ដែលកើតឡើងទាល់​តែអារម្មណ៍ ត្រូវ​ចិត្តយើងទើបទៅរួច ។ ក្នុងពេលកន្លងមកលោកធ្លាប់និយាយថា ចង់រៀបការមែនដោយ​សារតែស្រឡាញ់ ក្មេងតែបើនិស្ស័យរុញឲពេញចិត្តនារីណាបាក់ចិត្តបាក់អារម្មណ៍ លោកនឹងសម្រេចចិត្តតែម្តង។ រ៉ូលីនបន្តថា បើយើងបណ្តោយឲជីវិតនៅម្នាក់ឯងក៏ពិបានបើមានគ្នីគ្នាក៏ល្អសម្រាប់ថែគ្នា ។

និយាយរួមអារម្មណ៍ ពេលនេះពិតជាមិនច្បាស់អាចថា ទៅតាមនិស្ស័យសិន បើឱកាសល្អលោកទទួល​យក តែ​ម្តង។ រ៉ូលីនជាអ្នកខេត្តកំពង់ស្ពឺ អតីតមីសហ្វូតូសុីតធីបានបោះជំហាន​សិល្បៈតាមរយៈ​មិត្តរួមសិល្បៈ ហៅ ចូល ព្រោះមានទេពកោសល្យពីធម្មជាតិពិសេសផ្នែកសំឡេងតែម្តង ។ រ៉ូលីនក៏ជាតារាចម្រៀង​នៅថោន ដោយ លោកបានចេញបទបែបសប្បាយៗមួយចំនួនរួចហើយ។ លោកក៏ជាដៃគូកំប្លែងជាមួយកាតុ ហើយធ្លាប់ដឹកដៃគ្នាចេញទៅច្រៀងនៅអាមេរិកបារាំងអូស្ត្រាលីជាដើម។​ (សម្រួលដោយ៖ ស្រីណា​)