តារាចម្រៀងសំឡេងស្រដៀងប៉ែន រ៉ន នាង ស៊ូ ដាណេ ត្រូវបានគេឃើញរូបនាងគ្រងឈុត សម្លៀកបំពាក់រៀបការដែលតាមការឲ្យដឹងនាជិតលាភាពក្រមុំ ក្នុងវ័យសាមស្តើងនេះហើយ ។ ចាត់ទុកថា នេះជាតារាសិល្បៈលេចធ្លោម្នាក់ទៀត ដែលរៀបការ ។

ស៊ូ ដាណេ ដែលមានឈ្មោះ ពិតឆោម ច័ន្ទណេត នាងរកបានគូស្នេហ៍បុរសរៀងចំណាស់រស់នៅអាមេរិក ដែលមានឈ្មោះលោក អែម សុវណ្ណា តាមថ្ពក់ចិត្តនាង ដោយបានចូលស្តីដណ្តឹងរូបនាងជាង១ឆ្នាំទៅហើយ ។ ដាណេ និងស្វាមីបានតស៊ូរង់ចាំពេលវេលាសំពះផ្ទឹមនេះមកដល់ទើបម្នាក់ៗរំភើបណាស់ ។ ស៊ូ ដាណេ នាងសម្រេចរៀបការនៅថ្ងៃទី២១ កក្កដា ២០១៩ នាស្រុកបារាយ ខេត្តកំពង់ធំ ជាទឹកដីកំណើត ។ នៅមិនទាន់ដឹងថា ដាណេអញ្ជើញអ្នកសិល្បៈប៉ុន្មានរូបចូលរួម ហើយកាត់ចំណងដៃនៅពេលណា ឬក៏គ្មាន ។

ស៊ូ ដាណេ បើគិតទៅនាងមានជំនាញសិល្បៈពេញខ្លួន ដោយនាងជាអតីតសិល្បការិនីមន្ទីររាជធានីភ្នំពេញ ។ នាងចេះរបាំ សម្តែងល្ខោនបាសាក់ យីកេ ស្មូត្រ មុនចម្រៀងសម័យ ។ដោយមានទេពកោសល្យដាណេបានសម្តែងនៅក្រៅប្រទេសដូចជា បារាំង អូស្ត្រាលី រហូតអាមេរិកបានជួបគូព្រេង ៕ កែសម្រួលដោយ ៖សុឃាក់

