ថៃ ៖ នៅពេលដែលយើងស្រឡាញ់នរណាម្នាក់ នៅពេលនោះពិភពលោកក៏ក្លាយទៅជាពណ៌ផ្កាឈូកតែម្ដង ហើយរឿងស្នេហានោះ ក៏អាចមានរឿងពាក់ព័ន្ធជាច្រើនដែរ។ វាអាចជា រឿងលុយកាក់មួយដែរ ដែលវាជារឿងមួយក្នុងចំណោមរឿងទាំងនោះ។ ទើបពេលនេះ សូមនាំលោកអ្នកទៅស្គាល់គូតារាថៃដែលខាងស្រីមានទ្រព្យធនច្រើនជាងខាងប្រុសទាំងអស់គ្នា!
7/. Jesdaporn Pholdee និង Sitamon Tangsuwan
Sitamon ជាភរិយារបស់តារាសម្ដែងរូបសង្ហាលោក Jesdaporn។ Sitamon ជាម្ចាស់ហាងលក់គ្រឿងសង្ហារឹមខ្នាតយក្សនៃ Q Concept Store និងជាម្ចាស់ហាងលក់តុក្កតាប្រាយត៍ ដែលមានភាគហ៊ុនជាមួយមិត្តភក្តិ គឺ ឈុមភូ អារ៉ៈយ៉ា ផងដែរ។

6/. Jack Tanapon និង Jah Rsiam
ពីដំបូងពួកគេស្រឡាញ់គ្នា ដល់ថ្នាក់ឱ្យចិញ្ចៀន និងមានគម្រោងរៀបការជាមួយគ្នាទៀតផង តែនៅសុខៗក៏បែកគ្នាវិញ ដោយសារអ្នកផ្ទះខាងស្រី Jah Rsiam មិនសូវចូលចិត្តលោក Jack ប៉ុន្មានទេ ថែមទាំងរឿងឋានៈផងដែរ ដែលខាងស្រីមានជាងខាងប្រុស។

5/. Dj Man និង Suteewan Taveesin (Baiteoy Rsiam)
ចុងក្រោយនេះ Dj Man បានសុំនាង Baitoey រៀបការ តែនាងមិនទាន់យល់ព្រម ព្រោះចង់ធ្វើការសិន។ នាងបានឱ្យដឹងថាម្ដាយនាងបានទារថ្លៃបណ្ណាការ ១០ លានបាតថៃឯនោះ ដែលនាងគិតថាម្ដាយខ្លួនចង់ឱ្យពិធីរៀបមង្គលការនោះសមនឹងឋានៈគ្រួសារអ្នកមានរបស់កូនស្រីក៏
អាចថាបាន។

4/.Apinya Sakuljaroensuk និង Nantawut Boonrubsup
សម្រាប់គូស្នេហ៍មួយគូនេះវិញ តារាសម្ដែងនាង Apinya ក៏មានប្រាក់មិនធម្មតាស្រាប់ហើយ ព្រោះនាងជានារីដែលឧស្សាហ៍ធ្វើការ ដែលរឿងលុយកាក់របស់នាង ក៏មិនតិចជាងលោក Nantawut ឡើយ។

3/. Sarunrat Visutthithada (Lydia) និង Matthew Deane Chanthavanij
ជាគូស្នេហ៍តារាមួយគូទៀតសម្រាប់នាង Lydia និងលោក Matthew ដែលពេលនេះមានកូនប្រុសម្នាក់ ហើយក្ដីស្នេហ៍របស់ពួកគេក៏ត្រូវបានបំពេញឱ្យគ្នារហូត អ្នកទាំងពីរតែងផ្ដល់កម្លាំងចិត្តឱ្យ ផ្ដល់ការប្រឹក្សាយោបល់គ្នានូវគ្រប់រឿង ធ្វើឱ្យពួកគេក្លាយជាគូស្នេហ៍ដែលដ៏មានសុភមង្គល និងកក់ក្ដៅជាខ្លាំង។

2/. Saithip Montrikul Na Ayudhaya និង S Worarit
សម្រាប់ឌីជេស្រី Saithip និងតារាសម្ដែងសិស្សប្អូនលោក S Worarit បានចេញមកទទួលស្គាល់ថាពួកគេមានទំនាក់ទំនងស្នេហានឹងគ្នាមែន ហើយខាងស្រីក៏មានឋានៈ មានជាងខាងប្រុសតែម្ដង។

1/. Passavee Payacaboot (Numwan) និង Nawin Yaowapholkul
អ្នកណាៗក៏ច្រណែនដែរនៅពេលដែល Numwan និងលោក Nawin ជាសង្សារនឹងគ្នា។ ក្រោយពីបានរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍នឹងគ្នាហើយនោះ ដែលនិយាយបានថាប្រូហ្វាល់ខាងស្រីគឺមិនធម្មតាឡើយ ដោយនាងមានជំនួញខាងសម្ផស្សគឺ iDDNA Clinic Thailand និង Filorga Clinic ដែលគេគ្រប់គ្នាស្គាល់យ៉ាងច្រើននៅប្រទេសថៃ៕

ប្រភព៖ tvpoolonline , កែសម្រួលដោយ ៖ សំណាង