ស្នេហ៍​ជិត​១០​ឆ្នាំ​របស់​ពិធី​ការិនី កែវ សីហា ដល់​វេលា​…

រាជធានី​ភ្នំពេញ​៖ ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កញ្ញា​កែវ សីហា នា​ពេល​កន្លង​មក​មិន​ដែល​លេចឮ​ដំណឹង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ទេ ។ ដុះ​ពន្លក​ចេញពី​កម្មវិធី​ពេជ្រ​កំពុង​ច្នៃ នាង​លេច​ត្រដែត​ឡើង​ក្នុង​នាម​ជា​ពិធី​ការិនី​ផ្តាច់មុខ​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។ លាក់បាំង​រឿង​ស្នេហា ពេល​នេះ​ដល់​ពេល​ដែល​នាង​បង្ហាញ​ឡើង​ហើយ​។

កញ្ញា​កែវ សីហា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ទទួលស្គាល់​ថា នាង​មាន​គម្រោង​ចូល​រោងការ​នៅ​ដំណាច់ឆ្នាំ​២០១៩​នេះ បន្ទាប់​ពី​នាង​បាន​ភ្ជាប់​និស្ស័យ​ស្នេហ៍​ជាមួយ​អនាគត​ស្វាមី​រយៈពេល​ជិត​១០​ឆ្នាំ​មកនេះ ។

ជាមួយ​ដំណឹង​ចូល​រោងការ​នេះ​ពិធី​ការិនី​ស្រស់​សោភា​កញ្ញា​កែវ សីហា បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា មុន​នឹង​ឈាន​ដល់​ពិធី​ម​ង្គ​ការ​រូប​នាង បាន​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្តឹង​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ​។ នាង​បញ្ជាក់​ថា «​សម្រាប់​ការ​កំណត់​នៃ​ការ​ចោល​រោងការ​នេះ​គឺ ចាស់ទុំ​ទាំង​សងខាង​បាន​ដេញ​ពេលា​រួច​ហើយ ដោយ​ពួក​នាង​នឹង​ចូល​រោងការ​នៅ​អំឡុង​ខែវិច្ឆិកា ខាង​មុខ​នេះ ដោយ​មិន​អាច​ពន្យារ​រហូត​ដល់​ឆ្នាំ​២០២០​ឡើយ ដោយសារ​ជា​ឆ្នាំ​គត់​មិនល្អ​»​។

បើ​តាម​កញ្ញា​កែវ សីហា រូប​នាង និង​អនាគត​ស្វាមី​បាន​ស្រលាញ់​គ្នា​រយៈពេល​៩​ឆ្នាំ​មក​ហើយ តាម​រយៈ​ការ​ណែនាំ​ពី​ចាស់ទុំ​ទាំង​សងខាង ខណៈ​ពេល​ដែល​រូប​នាង និង​អនាគត​ស្វាមី​ដែល​មានការ​ងារ​ជា​ដុក​ទ័​រ​នោះ ក៏​ពេញចិត្ត​គ្នា​ទាំង​សងខាង​ផង​ដែរ ។ កញ្ញា​កញ្ញា​កែវ សីហា បើ​ទោះបីជា​រៀប​ការ​សាង​គ្រួសារ​រួច​ក៏​ដោយ នាង​មិន​បញ្ចប់​អាជីព​សិល្បៈ​ឡើយ ពោល​គឺ​នៅ​តែ​បន្ត ក្នុង​ពេល​ដែល​អនាគត​ស្វាមី​របស់​នាង​ក៏​មិន​បាន​ហាមឃាត់​ដែរ ។

កែវ សីហា គឺជា​តារា​សម្ដែង ដើរ​ម៉ូ​ដ និង​ជា​ពិធី​ការិនី​ដ៏​មាន​ទេព​កោសល្យ​ម្នាក ់​។ នាង​បាន​ចាប់​អាជីព​សិល្បៈ​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​តាំងពី​ឆ្នាំ​២០១១​មក​ក្រោយ​ពី​បាន​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​«​ពេជ្រ​កំពុង​ច្នៃ​» ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ។ បើ​ទោះបីជា​បង្ហាញមុខ​ក្នុង​ពិភព​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ​ក្ដី ស្រី​ស្អាត សម្ដី​ស្រទន់​រូប​នេះ​មិន​ធ្លាប់​លេចឮ​ព័ត៌មាន​ស្នេហា​ទេ ។

កន្លង​មក​ឆ្លើយ​តប​នឹង​ច​ម្ង​ល់​ពី​រឿង​ស្នេហា សីហា ថា នាង​មិន​ទាន់​មាន​ម្ចាស់​ចិត្ត ឬ​គូ​កំណាន់​អ្វី​ទេ ហើយ​ក៏​មិន​ទាន់​គិតគូរ​ដែរ ដ្បិត​នាង​កំពុង​មមាញឹក​ជាមួយ​ការងារ ។ កន្លង​មាន​អ្នក​តាម​ទាក់ចិត្ត​នាង​ច្រើន មាន​ទាំង​អ្នក​នៅ​ក្នុងស្រុក​ផង និង​ក្រៅ​ស្រុក​ផង តែ​នាង​បាន​បដិសេធ​ទាំងអស់ ព្រោះ​មិន​ទាន់​ត្រូវចិត្ត ។ ទីបំផុត​រឿង​ស្នេហា​របស់​កែវ សីហា បាន​លាតត្រដាង​នា​ពេល​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ចំណាយពេល និង​ជីវិត ដើម្បី​រចនា​ម៉ូត​សម្លៀក​​បំពាក់​បុរាណ​តុក្កតា

សម្លៀក​បំពាក់​បុរាណ​ខ្មែរ​យើង​ត្រូវ​បាន​រចនា​ម៉ូ​ដ​យ៉ាង​ស្រស់​ស្អាត​បំពាក់​ឱ្យ​មនុស្ស ក៏​ប៉ុន្តែ​វា​នឹង​គួរ​ឱ្យ​ចាប់​អារម្មណ៍​បន្ថែម​ទៀត ប្រសិនបើ​លៀក​បំពាក់​ពាក់​ទាំងនោះ​ត្រូវ​បាន​ពាក់​នៅ​លើ​តុក្កតា​ប្រភេទ​កូនក្រមុំ និង​កូន​កំ​ឡោះ​។

ជាក់ស្ដែង អ្នក​រចនា​ម៉ូ​ដ​សម្លៀក​បំពាក់​បុរាណ គឺ លោក ជៀប ស៊ី​បូ​រ៉ា បាន​វិល​ត្រឡប់​មក​វិញ​ជាមួយ​ការ​ច្នៃ​ម៉ូ​ដ​ម្ដងទៀត បន្ទាប់​ពី​ចំណាយពេល​សិក្សា និង​ធ្វើ​ការងារ​នេះ​អស់​រយៈពេល​៩​ឆ្នាំ​កន្លង​មក​ហើយ​។ លោក ជៀប ស៊ី​បូ​រ៉ា បច្ចុប្បន្ន​មាន​វ័យ​26​ឆ្នាំ ត្រូវ​បាន​មហាជន​ស្គាល់​តាម​រយៈ​ស្នាដៃ​ច្នៃ​ម៉ូត​សំលៀក​បំពាក់ គ្រង​លើ​តុក្កតា​បា​ប៊ី និង​ធ្លាប់​ចាប់​ការ​ប្រកួត​តុក្កតា​បា​ប៊ី​តំណាង​ឱ្យ​រាជធានី​-​ខេត្ត​ទាំង​២៥​របស់​កម្ពុជា​ទៀត​។ អ្នក​​រចនា​ម៉ូ​ដ​បុរាណ​វ័យក្មេង​រូប​នេះ មានស្រុក​កំណើត​នៅ​លើ​ទឹកដី​អង្គរ​ធ្លាប់​ទទួល​បានការ​គាំទ្រ និង​ស្ងើចសរសើរ​ជា​ច្រើន​ចំពោះ​ស្នាដៃ​ច្នៃ​ម៉ូ​ដ​សំលៀក​បំពាក់​របស់​លោក ដែល​មើលទៅ​មាន​សោ​ភ័​ណ្ឌ​ភាព​ស្រស់​ស្អាត និង​បង្ហាញ​ពី​វប្បធម៌​របស់​ខ្មែរ​។

យ៉ាងណាមិញ ដើម្បី​សម្រេច​ក្ដី​សុបិន​មួយ​នេះ លោក​បាន​ចំណាយពេល​ផ្ទាល់​ជា​ច្រើន​ឆ្នាំ​មក​ហើយ លើ​ការ​ច្នៃ​ម៉ូត​សំលៀក​បំពាក់​ទាំងនោះ​។ តែ​នៅ​មិន​ទាន់​សម្រេច​ទាំងស្រុង​នោះ​ទេ ព្រោះ​ការ​ច្នៃ​ម៉ូ​ដ​របស់​លោក​កន្លង​មក ភាគច្រើន​មាន​តែ​បំពាក់​ឱ្យ​តុក្កតា​បា​ប៊ី​ដែល​ជា​ភេទ​ស្រី ហើយ​នៅ​មិន​ទាន់​មាន​ជា​ប្រភេទ​តុក្កតា​ប្រុស​នៅឡើយ​។

លោក ជៀប ស៊ី​បូ​រ៉ា បាន​បញ្ជាក់​ថា ការ​រចនា​ម៉ូ​ដ​បុរាណ​ឱ្យ​តុក្កតា​ប្រុស គឺ​កើតឡើង​ពី​ការ​ស្រ​ម៉ៃ និង​បាន​ដកស្រង់​ចេញពី​ចម្លាក់​ទេវរូប និង​ចម្លាក់​ផ្សេង​ៗ​ទៀត ដើម្បី​ឱ្យ​ច្នៃ​ទៅ​មិន​ខុស​ទម្រង់​បុរាណ​ខ្មែរ​យើង​។ លោក​បន្ដ​ថា មាន​ម៉ូ​ដ​ខ្លះ ត្រូវ​បាន​លោក​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​ឱ្យ​មើលទៅ​ប្លែក​ភ្នែក តែ​នៅ​រក្សា​ជា​ទម្រង់​បុរាណ​ដដែល​។

អ្នក​រចនា​ម៉ូ​ដ​សម្លៀក​បំពាក់​បុរាណ​ទាំង​វ័យក្មេង​រូប​នេះ បាន​បញ្ជាក់​ដែរ​ថា លោក​រចនា​ម៉ូ​ដ​សម្រាប់​តុក្កតា​ប្រុស គឺ​ដើម្បី​ចង់ឱ្យ​មហាជន​គ្រប់​គ្នា​បាន​ស្វែង​យល់​បន្ថែម​ទៀត​អំពី​សម្លៀក​បំពាក់​បុរស​របស់​ខ្មែរ​នា​សម័យ​​បុរាណ​។ លោក​ជឿជាក់​ថា វា​ជា​ចំណេះដឹង​ល្អ​មួយ​ក្នុង​ការ​សិក្សា​ពី​វា និង​បាន​បញ្ឈប់​ការ​យល់​ច្រឡំ​លើ​ដើម​កំណើត​សម្លៀក​បំពាក់​របស់​ខ្មែរ​ជាមួយនឹង​បណ្តា​ប្រទេស​ជិតខាង​ដទៃ​ទៀត​។ លោក​ថា ការ​ច្នៃ​ម៉ូ​ដ​នេះ មិនមែន​សម្រាប់​ការ​ប្រកួត​អ្វី​ទាំងអស់ តែ​គឺ​ដើម្បី​ការ​ភិ​រក្ស និង​ថែរក្សា​សម្លៀក​បំពាក់​បុរាណ​ខ្មែរ​តែ​ប៉ុណ្ណោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ត្រៀមមាត់ ញ៉ាំៗទៀតហើយ ប្រហិតគ្រប់មុខ ១ចង្កាក់១៥០០៛ ហីឡើងទំនងឆ្ងាញ់!

ចង់ញ៉ាំអាហារសម្រន់បែបក្តៅៗ ហើយអស់លុយតិចញ៉ាំបានច្រើន​ មករកនៅនេះមានហើយ ប្រហិតបំពងក្តៅៗស្រួយ ១ចង្កាក់១៥០០៛ រើសតាមចិត្ត មានច្រើនរសជាតិ ជាង១០មុខ ជាមួយទឹកជ្រលក់បែបហឹរៗ មាននៅហាង មីទាញតុងយុាំ បញ្ចុះតម្លៃ១សប្តាហ៍ពេញ។

ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា

ជាមួយនិងមុខម្ហូបប្លែកៗ​ ថ្មីៗ ពីហាងមីទាញតុងយុាំ តែងតែផ្តល់ជូនអតិថិជនរបស់ខ្លួននៅជម្រើសច្រើនមុខសម្រាប់ចំណង់ចំណូលចិត្តមិនអោយខកបំណងឡើយ ហើយថ្មីៗនេះសម្រាប់អ្នកនិយមញ៉ាំប្រហិតបំពង ដឹងតែត្រូវចិត្តស្តូកហ្មង ទាំងរសជាតិ និងតម្លៃ ដោយ១ចង្កាក់ត្រឹមតែ១៥០០៛ប៉ុណ្ណោះ រើសបានតាមចិត្ត មានច្រើនរសជាតិថែមទៀតផង បន្ថែមជាមួយបន្លែស្រស់ៗ ទឹកជ្រលក់បែបហឹរៗ ញ៉ាំទៅប្លែកមាត់។

ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា

រកណាត់មិត្តកំពូលញ៉ាំប្រហិតមកអោយអស់មក ជុំគ្នាម្តង អស់លុយតិចញ៉ាំបានច្រើនមុខ ១៥០០៛១ចង្កាក់ បញ្ចុះតម្លៃ ១សប្តាហ៍ពេញ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ០៤ កក្តដា ឆ្នាំ២០១៩ ។ សម្រាប់ហាង​ ក៏មាននៅមុខម្ហូបប្លែកៗ ដូចជា៖ មីទាញ ធ្វើភ្លាមៗ មានគ្រប់រសជាតិ មានទាំងត្រីដុត មាន់ដុតដាក់បំពង់ឬស្សី មាន់អាំង បុកល្ហុង និយាយទៅគឺមានច្រើនតែម្តង ទាល់តែទៅដល់ហាងបានដឹង មានគ្រប់មុខ ចឹងកុំភ្លេចណាញ៉ាំប្រហិត!

ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា

ហាង មីទាញតុងយុំា
ទីតាំង៖ ផ្លូវ 184 ក្រោយសាលាសុីសុវត្ថិ ចំហៀងខាងត្បូងជាប់ ស៊ុបហុយហុយ
សាខាទី១៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម 
លេខទូរស័ព្ទ៖ 096 548 4342

វីដេអូ៖

ហាក់ ឌី​ជូ​លី​ន ប្រាថ្នា​ចង់បាន​ស្នេហា​បែប​ចាស់ទុំ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង ហាក់ ឌី​ជូ​លី​ន បាន​អះអាង​ថា ខ្លួន​ប្រាថ្នា​ស្នេហា​បែប​ចាស់ទុំ​មួយ ដែល​មិនមែន​ជា​ការ​លេងសើច ក្នុង​ពេល​ដែល​នាង​បាន​តាំងខ្លួន​មិនមែន​នៅ​ក្មេង​ដូច​មុន​ឡើយ​ ។

តារា​រូប​នេះ​ ហាក់​នៅ​តែ​មាន​ភាព​ស្រពិចស្រពិល​នៅឡើយ​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណាមួយ​​ ក្នុង​ពេល​ដែល​នាង​បាន​ជួប​ស្នេហ៍​ខកបំណង រហូត​ត្រូវ​គេ​សង្ស័យ​ថា​ ធ្លាប់​បាន​ព្យាយាម​សម្លាប់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​។

យ៉ាងណា​ បន្ទាប់​ពី​ជីវិត​វិល​មក​រក​ភាព​ស្រស់បំព្រង​ឡើង​វិញ ហាក់ ឌី​ជូ​លី​ន ក៏​បាន​ចាប់ផ្តើម​មាន​ទិ​ផ្សារ​ឡើង​វិញ​ជា​បន្តបន្ទាប់ ដោយ​នាង​បាន​បង្ហាញ​វត្ត​មាននៅ​ក្នុង​ខ្សែភាពយន្ត​ជា​បន្តបន្ទាប់​ ។

ស្រប​ពេល​ដែល​ទីផ្សារ​សិ​ល្បៈ ហាក់​មាន​សន្ទុះ​ឡើង​វិញ​នោះ​តារា​រូប​នេះ​ បែ​រជា​បង្ហាញ​អារម្មណ៍​ដ៏​ឯកា​មួយ ក្នុង​ពេល​ដែល​នាង​ហាក់​នៅ​មិន​ទាន់​មើលឃើញ​នូវ​ពន្លឺ​ស្នេហា​ដ៏​ពិតប្រាកដ​នៅឡើយ​។

​​ទោះជា​យ៉ាងណា ​តារា​រូប​នេះ​នៅ​តែ​អះអាង​ថា​ ខ្លួន​តែងតែ​ប្រាថ្នា​នូវ​ស្នេហា​មួយ​ដែល​ច្បាស់លាស់ មិនមែន​ជា​ការ​លែង​សើច​។

ហាក់ ឌី​ជូ​លី​ន បាន​និយាយ​ថា ខ្ញុំ​ធំ​ហើយ​មិនមែន​ក្មេង​ទេ​ពេល​ខ្លះ​ខ្ញុំ​ត្រូវការ​ស្នេហា​មួយ​ច្បាស់លាស់​នឹង​ខ្ញុំ​។
ខ្ញុំ​មិន​ត្រូវការ​លេងសើច​ជាមួយ​អ្នក​ណា​ទេ ​។​ខ្ញុំ​ត្រូវការ​ស្នេហា​បែប​ចាស់ទុំ​ ។ បើ​មិន​ស្រឡាញ់​ខ្ញុំ ខ្ញុំ​ក៏​ដេ​ី​រ​ចេញ​ព្រោះ​ខ្ញុំ​មិន​ចង់​ស្រលាញ់​មនុស្ស​ខុស​ ។

គួ​រំលឹក​ថា តារា​សម្តែង​នឹង​បង្ហាញ​ម៉ូត ហាក់ ឌី​ជូ​លី​ន ធ្លាប់​បាន​បង្ហាញមុខ​គូស្នេហ៍​តាម​រយៈ​ការបង្ហោះឃ្លី​ប​វី​ដេ​អូ ដ៏​ផ្អែមល្ហែម​មួយ​គ្រា​ថ្ងៃ​ខួបកំណើត​កាលពី​ពេល​កន្លង​ទៅ​។

តារា​រូប​នេះ​ធ្លាប់​បាន​និយាយ​បញ្ជាក់​ថា រវាង​ក្តី​ស្រឡាញ់​របស់​នាង ជាមួយ​គូស្នេហ៍​ឈ្មោះ Chai Vanna pich គឺ​អ្នក​នាង​ទាំង​ពីរ​ពុំដែល​ធ្លាប់​ជួប​មុខ ឬ​ស្គាល់គ្នា​យូ​រពី​មុន​មក​ឡើយ គឺ​ត្រឹមតែ​រយៈពេល២​ខែ​ ប៉ុណ្ណោះ ហើយ​ក្តី​ស្រឡាញ់​នេះ​ក៏​បាន​កើតឡើង​តាម​រយៈ​ការ Chat Facebook ឬ​វី​ដេ​អូ Chat ជាដើម។

យ៉ាងណា​ក៏​ដោយ ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​គេ​មិនដឹង​ថា ស្នេហា​របស់​នាង​បាន​នៅ​គង់​វង្ស ​ឬ​យ៉ាងណា​ឡើយ ក្នុង​ពេល​ដែល​គេ​ហាក់​មិន​បានឃើញ​នាង​បង្ហោះ​រូបភាព​ស្និត​ស្នាល ​ជាមួយ​គូស្នេហ៍​ថ្មី​ៗ​បន្ថែម​ទៀត​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ឡើយ​៕ (សម្រួលដោយ៖ ស្រីណា​) ​

តារា​សម្តែង សម សុជាត្តា​រ៍ ក្លាហាន​ព្រលែង​​ដើមទ្រូង​ផ្អើល​គេ​អស់​ក្នុង​ពិធី

រាជធានី​ភ្នំពេញ ៖ គេ​មិន​នឹក​ស្មានថា តារា​សម្តែង​ជើង​ចាស់ សម សុជាត្តា​រ៍ មាន​ភាព​ក្លាហាន​ហ៊ាន​ចំហរ​ដើមទ្រូង​បង្ហាញ​សាច់​.​សរ​លោង​មូល​ក្លុំ​ក្នុង​កណ្តាលចំណោម​ពិធី​ផ្អើល​អស់​ញាតិ​ផង មក​មើល​នាង​ចង់​គ្រេច​.​ក​តែ​ម្តង​។

នា​ពិធី​សម្ពោធ​រឿង «​កំហឹង​ខ្មោច​ឃ្យូ​ត​» កាលពី​ល្ងាច​មិ​ញ តារា​សម្តែង សម សុជាត្តា​រ៍ ក្លាហាន​មិនធម្មតា គ្រាន់តែ​មក​សម្ពោធ​រឿង​ព្រ​លែង​ដើមទ្រូង​ផ្អើល​គេ​អស់​។ យូរ​មក​ហើយ​ដែល សម សុជាត្តា​រ៍ នាង​ងាក​មក​តុបតែង​កាយ​បែប​ស្រគត់ស្រគំ សំពត់​ហូល អាវប៉ាក់​តាំងពី​ចូល​វ័យ​កណ្តាល​។

សុជាត្តា​រ៍ និយាយ​ថា ទាន់​យើង​ជិត​ហួស​វ័យ សាច់​នៅ​មើល​បាន យើង​គួរតែ​ធ្វើ​អ្វី​ដែល​ចង់​ហើយ​មាន​កម្រិត​ដែរ​។ ម្យ៉ាងទៀត​ចង់​រំលឹក​រឿង​ដើម​ដែល​ជាតា​រា​យេ​រ​ៗ​កាល​ច្រើន​ឆ្នាំ​មុន ដើម្បី​គាស់​ឡើង​វិញ ព្រោះ​សំពត់​បត់​អាវ​ជិត​ៗ​ក៏​យូរ​ដែរ​ហើយ​។ យ៉ាងណា នេះ​នៅ​ខាងក្រៅ​ទូរទស្សន៍​។ បើសិនជា​ថត​សម្តែង​ផ្លូវការ គឺ​មិន​អាច​ឡើយ​។

សុជាត្តា​រ៍ អតីត​តារា​សម្តែង​លេចធ្លោ​នាង​គ្រង​បាន​ស្នាដៃ​ភាពយន្ត​ភាគ​បាន​មួយ​ចំនួន​។ ជា​ពិសេស នាង​ធ្លាប់​ថត​ចម្រៀង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​ហង្ស​មាស បានជា​ច្រើន​សម្តែង​ជាមួយ​តារាចម្រៀង​នៅ​ទីនោះ​ដូច​ជា ព្រាប សុវត្ថិ​, ឆ​ន សុ​វ​ណ្ណា​រាជ​, ណុ​ប បា​យ៉ា​រិ​ទ្ធ​ជាដើម រហូត​ល្បី​កាល​ជំនាន់​នោះ​នាង​មាន​ទីផ្សារ​មិនធម្មតា​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ម៉េ​ង កែវ​ពេ​ជ្ជ​តា លើក​ពី​គំនិត​បើ​ចង់ឱ្យ​សង្គម​​ល្អ

រាជធានី​ភ្នំពេញ​៖​តារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តា អ្នកគាំទ្រ​តែង​កត់សម្គាល់​ឃើញ​ថា​នាង​សរសេរ​បាន​ក្បោះ​ក្បាយ និង​មាន​អត្ថន័យ​ល្អ នៅ​ពេល​ចង់​ឆ្លុះ​បញ្ចាំង​ពី​រឿង​អ្វីមួយ​នោះ ។ ចុង​ក្រោយ​នេះ​នាង​បាន​បញ្ចេញ​គំនិត ល្អ​ៗ​មួយ​ចំនួន​បើ​ចង់បាន​សង្គម​មួយ​ដែល​កាន់តែ​រីក​ចម្រើន ស្អាតស្អំ និង​ថ្លៃថ្នូរ​នោះ ។

នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន កាលពី ពេល ថ្មី​ៗ​នេះ តារាចម្រៀង​មនោសញ្ចេតនា​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សរសេរ​បង្ហាញ​ពី​គំនិត​យល់​ឃើញ​របស់​នាង ក្នុង​បំណង​ល្អ​មួយ គឺ​បើ​ចង់​ឲ្យ​សង្គម​ជាតិ​របស់​យើង​រីក​ចម្រើន ស្អាតស្អំ និង​ថ្លៃថ្នូរ គឺ​យើង​ត្រូវ ៖

  • រួម​គ្នា​បំបាត់​ភាព​អសកម្ម​ក្នុង​សង្គម ( អំពើ​ខុសច្បាប់ ) ។
  • រួម​គ្នា​កម្ចាត់​ទម្លាប់​អាក្រក់ (​វប្បធម៌​ក្តិចត្រួយ ; លាប​ពណ៌ តែ​ស្ករ និង​កង្វះ​ពិចារណា​) ។
  • មាន​កតញ្ញូ​ចំពោះ​មាតាបិតា គ្រូ​បា​អាចារ្យ និង​អ្នក​ដែល​បាន​ជួយ​យើង ។
  • មាន​សុជីវធម៌ សីលធម៌​ក្នុង​ការ​និយាយ​ស្តី គោរព​ចាស់ទំ​រៀមច្បង ។
  • រក្សា​សីលធម៌​បុរស ស្ត្រី ;​ការ​ប្រាស្រ័យ​ទាក់ទង​ជា​ផ្លូវការ ឬ​លេងសើច​មិន​គួរ​ប្រាសចាក​ពី​សីលធម៌ ប្រពៃណី ។
  • បង្កើន​ចំណេះដឹង ការ​អប់រំ​ឲ្យ​បាន​ទូលំទូលាយ ។
  • រក្សា​ធនធានមនុស្ស ល្អ​ៗ​ទាំង​ជំនាន់​ចាស់ និង​ជំនាន់​ថ្មី ។
  • ហាត់ពត់លត់ដំ​ចិត្ត​កាយ​ប្រកបដោយ​ក្រមសីលធម៌ សុជីវធម៌ និង​របៀបរបប​ប្រូ​ត្រកូល​តាំងពី​វ័យ​កុមារ ។
  • សាមគ្គី​រឹង​មាំ និង​ចេះ​អត់ឱន​អធ្យាស្រ័យ​រវាង​គ្នា និង​គ្នា​ដោយ​កាន់​ចិត្ត​ត្រជាក់​បើ​ជួប​បញ្ហា​អ្វីមួយ … ។ 
    នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​ទាំងអស់​គ្នា​គួរតែ​ឈ្វេងយល់ ។
  • អ្នកខ្លះ​ចូល​ចិត្ត​ស្រែក​ដៀល​ជេរ​សង្គម តែ​ភ្លេច​គិត​ថា​ដូច​ដៀល​ខ្លួនឯង​ព្រោះ​ខ្លួនឯង​ជា​កោសិកា​សង្គម បើ​សង្គម​ល្អ ឬ​អាក្រក់ ក៏​ដោយសារ​តែ​ការ​ប្រព្រឹត្ត​របស់​ខ្លួនឯង​ហ្នឹង​ដែរ មិន​ចាំបាច់​បន្ទោស​នរណា​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ជីវិត​អ្នក​ល្ខោនបាសាក់ ៖ ស្រែក​ខ្លាំង តែ​បាន​លុយ​តិច

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ដឹង​ថា ការ​ជួល​សម្តែង​ល្ខោន​ម្តង​ៗ​ហាក់​មាន​តម្លៃ​ថ្លៃ ប៉ុន្តែ​ប្រសិនបើ​យើង​បានដឹង​ពី​ការ​បែងចែក​សម្រាប់​វង់​ល្ខោន​ទាំងមូល​នោះ គឺ​មិនជា​បាន​ច្រើន​ដូច​ទៅ​នឹង​តម្លៃ​ជួល​នោះ​ឡើយ​។ ពួក​គេ​ម្នាក់​ៗ​អាច​ទទួល​បាន​តម្លៃ​ឈ្នួល​ថោក ឬ​ថ្លៃ គឺ​អាស្រ័យ​ទៅ​លើ​ការ​ហ៊ាន​ជួល​ពី​ម្ចាស់​ដើមបុណ្យ ខណៈ​ពេល​ដែល​តម្លៃ​ក៏​មានការ​ឡើង​ចុះ​ទៅ​តាម​ទី​តំបន់​ជិត ឬ​ឆ្ងាយ​ផង​ដែរ​។

លោក អុល សំអាង ប្រធាន​ក្រុម​វង់​ល្ខោន អុល សំអាង រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សម្រាប់​ក្រុម​របស់​លោក គឺ​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មានការ​កើនឡើង ដោយ​បច្ចុប្បន្ន​តម្លៃ​នៃ​ការ​ជួល គឺ​មាន​ភាព​ខុស​គ្នា​ច្រើន​កាលពី​ឆ្នាំ​កន្លង​ទៅ​។ លោក​បញ្ជាក់​ថា វង់​ល្ខោន​របស់​លោក​សម្រាប់​អ្នក​កាន់​ភ្លេង​ដូច​ជា ទ្រអ៊ូ ទ្រសោ គឺ​មាន​តម្លៃ​ខ្លួន​៤០​ដុល្លារ ចំណែក​តួឯក​ស្រី​ក៏​មាន​តម្លៃ​៤០​ដុល្លារ​ដែរ តួយក្ស​ក៏​បាន​៤០​ដុល្លារ តួ​ត្លុក​ដែល​មាន​គ្នា​មួយ​នាក់ គឺ​បាន​៣០​ដុល្លារ​ក្នុង​ម្នាក់ ខណៈ​ពេល​តួ​ភីលាង និង​អ្នក​រៀបចំ​ឆាក​ទទួល​បាន​ម្នាក់​បាន​២០​ដុល្លារ​។

លោក​បន្ថែម​ថា ចំពោះ​តម្លៃ​នៃ​ការ​ជួល​ល្ខោន​របស់​លោក គឺ​មិន​មានការ​កំណត់​បាន​ឡើយ ពោល​គឺ​ប្រែប្រួល​ទៅ​តាម​តំបន់ និង​ការ​ឲ្យ​តម្លៃ​ពី​ម្ចាស់​សា​ម៉ី​ដែល​ជា​អ្នក​ជួល ហើយ​បើ​យើង​ជួល​បាន​ថ្លៃ​នោះ តួ​សម្តែង​មួយ​ចំនួន​ក៏​ទទួល​បាន​តម្លៃ​ថ្លៃ​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ បើ​តាម​លោក អុល សំអាង ក្រុម​របស់​លោក​មានការ​កើនឡើង​នៃ​តម្លៃ​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​តែ​លោក​មានការ​អភិវឌ្ឍ​ក្រុម​បាន​ល្អ ហើយ​តម្លៃ​នោះ​ទៀត​សោត​ក៏​បាន​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​តួ និង​ក្រុមការងារ​របស់​លោក​បាន​ធូរស្បើយ​មួយ​កម្រិត​ផង​ដែរ​។

លោក អុល សំអាង បាន​ឲ្យ​ដឹង​ទៀត​ថា ប្រសិនបើ​ក្រុម​ល្ខោន​ផ្សេង​ៗ​ចង់​ឲ្យ​ខ្លួន​មាន​ទីផ្សារ​ខ្ពស់​នោះ គឺ​គួរ​ធ្វើ​យ៉ាងណា​ថែរក្សា​តម្លៃ​របស់​ខ្លួន ដើម្បី​ប្រកួតប្រជែង ក៏​ដូច​ជា​ឲ្យ​មាន​តម្លៃ​ទៅ​លើ​តួ​សម្តែង​នីមួយ​ៗ ចៀស​វាង​ការ​ជ្រែ​តម្លៃ​គ្នា ។ បើ​តាម​លោក​អុល សំអាង ថា «​សិល្បៈ​ល្ខោនបាសាក់ ប្រសិនបើ​ចង់​ឲ្យ​មានការ​គាំទ្រ និង​រីក​ចម្រើន គឺ​យើង​ត្រូវ​តែ​អភិវឌ្ឍ​ក្រុម​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ជា​មុន​សិន ជា​ពិសេស​ការ​ជ្រើសរើស​តួ​ដែល​មាន​ជំនាញ និង​ទេព​កោសល្យ​ពិតប្រាកដ ។

លោក​បញ្ជាក់​ថា ចំពោះ​បញ្ហា​តម្លៃ​នៃ​ការ​សម្តែង​ល្ខោនបាសាក់​នេះ គឺ​យើង​មិន​បាន​បង្កើន​តម្លៃ​ឲ្យ​ខ្ពស់​ហួស​ហេតុ​ពេក​ទេ ពោល​គឺ​យើង​កំណត់​តម្លៃ​មួយ​ដែល​អាច​ទទួលយក​បាន និង​មានការ​យោគយល់​ច្រើន​ផង​ដែរ ចំពោះ​អតិថិជន​ដែល​មានការ​ជួល​ច្រើន​ដង ។ លោក​បន្ថែម​ថា យ៉ាងណាមិញ ប្រសិនបើ​យើង​ទទួល​បាន​កម្រៃ​ពី​ការ​ជួល​បាន​សមរម្យ​នោះ គឺ​យើង​អាច​ធ្វើការ​បែងចែក​ឲ្យ​សិល្បករ​បាន​រស់​ចិញ្ចឹមជីវិត​បាន​សមរម្យ ។

ប៉ុន្តែ​បើ​យើង​ទទួល​តម្លៃ​បាន​តិច​ពេក​នោះ យើង​ក៏​បែងចែក​ទៅ​អ្នក​សម្តែង​បាន​តិចតួច គឺ​បើ​គិត​ទៅ​គ្រាន់តែ​ចំណាយ​ការ​ធ្វើ​ដំណើរ ហូប​ចុក​នោះ គឺ​សឹង​មិន​គ្រប់​ផង ដែល​កត្តា​នេះ ក៏​បាន​ជះ​ឥទ្ធិពល​អាក្រក់ និង​បំបាក់ទឹកចិត្ត​ដល់​អ្នកសិល្បៈ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ហុតបបរក្តៅៗអត់? បបរជើងជ្រូក បបរលត បបរត្រី ផ្សារអូឡាំពិកលក់ដាច់ខ្លាំង

គិតចង់ហុតបបរក្តៅៗកម្តៅក្រពះម្តងហី! ចង់ញ៉ាំអត់ម្តុំផ្សារអូឡាំពិកយើងនេះ បបរបាញ់កាញ់ជើងជ្រូក បបរលត បបរត្រី រសជាតិ និងតម្លៃអាចទទួលយកបាន តោះចឹងហុតបែបញើសខ្ចាយម្តងមើល៍ និយាយពីល្បីក៏យូរឆ្នាំហើយដែរ​ ។

ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក

ល្បីតៗគ្នាយូរហើយ គាត់លក់តាំងពីឆ្នាំ១៩៩៧ មកដល់បច្ចុប្បន្ននេះ នៅតែមានភ្ញៀវមកជាហូហែរ លក់ដាច់ខ្លាំងទៀតផង ចឹងសម្រាប់អ្នកដែលចង់សាករសជាតិបបរជើងជ្រូក អាចមករកបាននៅជិតផ្សារអូឡាំពិកផ្លូវ១៩៣ កែងផ្លូវ៣១០ ជាប់កន្លែងលក់បង្អែម។

ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក

ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ទីតាំង៖ នៅជិតផ្សារអូឡាំពិកផ្លូវ១៩៣ កែងផ្លូវ៣១០ ជាប់កន្លែងលក់បង្អែម

វីដេអូ៖

ហង្ស​មាស​ត្រូវ​បាន​ចោទ​ថា លួច​ស្នាដៃ​ទាំង​ភ្នែក​ស្រស់

រាជធានី​ភ្នំពេញ​៖ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​មាន​ចំណងជើង​ថា «​ប្រហុក​ផ្អក​» ដែល​ជា​បទ​ចម្រៀង​ថ្មី​របស់​លោក​ខេមរៈ សិរីមន្ដ ក៏​ប៉ុន្ដែ​បទ​នេះ​ត្រូវ​អ្នកនិពន្ធ​ភ្លេង​លោក ជេន រូ​ហ្វើ អះអាង​ថា ហង្ស​មាស​បាន​លួច​ស្នាដៃ​របស់​ខ្លួន​ទាំងស្រុង និង​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ។

លោក​ជេន រូ​ហ្វើ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​តារាចម្រៀង និង​ជា​អ្នកនិពន្ធ​បទ​ភ្លេង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា បទ​«​ប្រហុក​ផ្អក​» ដំបូង​លោក​បាន​ជួប និង​ត្រូវ​លោក​ជួន សុ​ជា ទាក់ទង​ឱ្យ​និពន្ធ​បទ​ភ្លេង​មួយ​នេះ​នៅ​អំឡុង​ចុងឆ្នាំ​២០១៨ ដោយ​មានការ​ចរចា​ថា នឹង​ធ្វើ​បទ​ចម្រៀង​ជាមួយ​គ្នា ។

លោក​បាន​ព្រមព្រៀង​ជា​មួយ​លោក​ជួន សុ​ជា ដែល​ជា​អ្នក​ទាក់ទង​ទិញ​បទ ក្នុង​ការងារ​មួយ​មាន​លក្ខ​ខណ្ឌ​ពេញលេញ ពោល​គឺ​តម្រូវ​ឱ្យធ្វើ​បទ​និពន្ធ​ថ្មី​ទាំងស្រុង និង​ថត​សំឡេង​តារាចម្រៀង​នៅ​ក្នុង​ស្ទូ​ឌី​យោ​របស់​លោក ព្រមទាំង​បញ្ជាក់​ឈ្មោះ​អ្នកនិពន្ធ​បទ​ភ្លេង​ផង​ដែរ ។ ការ​ចរចា​មិន​ទាន់​បាន​ត្រូវរ៉ូវ និង​ស្រេច​បាច់​ផង ស្រាប់តែ​បទ​ចម្រៀង​មួយ​នេះ​ត្រូវ​បាន​ផលិតកម្ម​ហង្ស​មាស​បញ្ចេញ​នៅ​ទីផ្សារ​ទៅ​ហើយ ។

លោក​ជេន រូ​ហ្វើ អះអាង​ថា បទ​នេះ​ជា​បទ​ដែល​លោក​បាន​បង្កើត​ឡើង ហើយ​បាន​ដាក់​ក្នុង​ការ​ចរចា​ជាមួយ​លោក​ជួន សុ​ជា តែ​បែរជា​អ្នកទិញ​បទ​ចម្រៀង​មួយ​នេះ​មិន​ទាន់​មានការ​ព្រមព្រៀង​ច្បាស់ការ និង​មិន​បាន​ទាក់ទង​មក​វិញ​អស់​រយៈពេល​យូរ ហើយ​ក៏​ស្រាប់តែ​ឃើញ​បទ​ចម្រៀង​នេះ​ចេញ​ដោយ​ផលិតកម្ម​រស្មី​ហង្ស​មាស ទាំង​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​ស្នាដៃ​ពិតប្រាកដ ។

លោក​ជេន រូ​ហ្វើ បញ្ជាក់​ថា «​នេះ​ជា​ការ​លួច​ស្នាដៃ​ទាំងស្រុង​របស់ខ្ញុំ ហើយ​ខាង​ផលិតកម្ម​រស្មី​ហង្ស​មាស បាន​ដាក់​ឈ្មោះ​និពន្ធ​បទ​ភ្លេង​ជា​មនុស្ស​ផ្សេង​ទៀត ដែល​នេះ​ត្រូវ​ចាត់​ទុក​ថា មិន​ឱ្យ​តម្លៃ​អ្នកនិពន្ធ​ទាំង​នៅ​មានជីវិត​តែ​ម្ដង ។

បទ​ចម្រៀង​មួយ​នេះ​គឺ​ត្រូវ​បាន​លួច និង​គ្មាន​បាន​ចំណាយ​ប្រាក់​អ្វី​សូ​ម្បី​តែ​បន្ដិច​ឱ្យ​ខ្ញុំ​នោះ​ទេ ។ សូម​ផលិតកម្ម​រស្មី​ហង្ស​មាស លុប​បទ​ចម្រៀង​នេះ​ជា​បន្ទាន់ ព្រោះថា​បទ​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ខាង​ហង្ស​មាស​នោះ​ទេ »​។

បើ​តាម​លោក​ជេន រូ​ហ្វើ បញ្ជាក់​ថា បទ​នេះ​ត្រូវ​លោក ជួន សុ​ជា ប្រាប់​លោក​ថា រៀបចំ​និង​បាន​លក់​សិទ្ធិ​ទៅ​ឱ្យ​ខាង​ផលិតកម្ម​ថោ​ន​រួចរាល់​ជា​ស្រេច​អស់​ទៅ​ហើយ ។ លោក​ចាត់​ទុក​ថា ផលិតកម្ម​រស្មី​ហង្ស​មាស គ្មាន​ការ​ចរចា​ច្បាស់លាស់ និង​មិន​បានឱ្យ​តម្លៃ​អ្នកនិពន្ធ​បទ​ភ្លេង​មួយ​នេះ ដោយ​លួច​ស្នាដៃ​របស់​លោក​ទៅ​ធ្វើ​ជា​បទ​ខ្លួនឯង​ទាំងស្រុង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

កំពូល​តារា​សម្តែង​ហុងកុង​ជើង​ចាស់ ត្រូវ​​​ជនអនាមិក​វាយប្រហារ​ជា​ច្រើន​កាំបិត​ (វីដេអូ)

ប្រទេស​ចិន ៖ តារា​សម្តែង​ហុងកុង​ជើង​ចាស់​ដ៏​ល្បី​មួយ​រូប គឺ​លោក ស៊ី​ម៉ូ​ន យ៉ា​ម៉ាត​វ៉ូ (Simon Yam Tat-wah) ត្រូវ​បាន​ជនអនាមិក​មួយ​រូប​វាយប្រហារ ដោយ​ចាក់​ជា​ច្រើន​កាំបិត​ត្រង់​ពោះ និង​ដៃ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២០ ខែកក្កដា ឆ្នាំ២០១៩ នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ខណៈ​ដែល​តារា​សម្តែង​ប្រុស​រូប​នេះ​​កំពុង​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ហាង​លក់​សម្ភារៈ​មួយ​នៅ​ខេត្ត Guangdong ភាគ​ខាង​ត្បូង​​នៃ​ប្រទេស​ចិន ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ South China Morning Post។

ភ្លាម​ៗ​បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​ការ​ចាក់​ត្រូវ​ពោះ ​និង​ដៃ តារា​សម្តែង​រូប​នេះ ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ​តារា​សម្តែង លោក Simon Yam Tat-wah វ័យ​៦៤​ឆ្នាំ ​បាន​វិល​ត្រឡប់​មក​ក្រុង​ហុងកុង​វិញ ​បន្ទាប់​ពី​រង​នូវ​ការ​វាយប្រហារ​គួរ​ឲ្យ​រន្ធត់​មួយ​នោះ ។

សូម​បញ្ជាក់​ថា លោក Simon Yam Tat-wah គឺជា​ភ្ញៀវ​កិត្តិយស​ម្នាក់​នៅ​ឯ​ព្រឹត្តិការណ៍​នៃ​ការ​សម្ភោ​ធ​​ហាង​មួយ​របស់​ក្រុមហ៊ុន Beijing Easyhome នៅ​ក្នុង​ទីក្រុង Zhongshan ខេត្ត​ក្វា​ង​ទុង ប្រទេស​ចិន ជា​ទីកន្លែង​ដែល​លោក​ត្រូវ​បាន​អ្នក​វាយប្រហារ​ដោយ​បុរស​អនាមិក​ម្នាក់ ដែល​បាន​រត់ឡើង​លើ​ឆាក​និង​ចាក់​តារា​សម្តែង​ជា​ច្រើន​កាំបិត​នោះ ។ មុន​​នឹង​រង​នូវ​ការ​វាយប្រហារ​នេះ គឺ​លោក Simon Yam Tat-wah បាន​និយាយ​ឆ្លង​ឆ្លើយ​ជាមួយនឹង​ពិធី​ការិនី និង​ឱ្យ​ភ្ញៀវ​ដែល​បាន​ចូលរួម​ឡើង​មក​វេទិកា​ដើម្បី​មក​ទទួល​រង្វាន់ ភ្លាម​ៗ​នោះ ក៏​មាន​បុរស​ម្នាក់​ស្លៀកខោ​ខូ​វ​ប៊​យ និង​ពាក់អាវ​វាល​ក្លៀក ឡើង​មក​ចាក់​លោក​ជា​ច្រើន​កាំបិត នៅ​ត្រង់​ពោះ នៅ​ចំពោះ​ហ្វូង​មហាជន ​និង​អ្នកគាំទ្រ​ជា​ច្រើន​រូប ។

អ្នកគ្រប់គ្រង​របស់​គាត់​បាន​និយាយ​ថា ការ​វះកាត់​ដើម្បី​ព្យាបាល​មុខរបួស​កាំបិត នៅ​ត្រង់​ពោ​របស់​តារា​សម្តែង​ប្រុស​រូប​នេះ គឺ​បាន​ជោគជ័យ​។

ប៉ូលិស​ក្រុង Zhongshan កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ម្សិលម៉ិញ ​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ជា​អ្នក​រស់នៅ​ក្នុង​តំបន់​ដែល​មានឈ្មោះ​ថា Chen អាយុ៥៣ឆ្នាំ ​ដែល​គេ​បាន​អះអាង​ថា ​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ថា ​មានជំងឺ​​វិកលចរិត (schizophrenia) ។

យ៉ាងណាមិញ ជន​ដៃដល់​ត្រូវ​បាន​ឃុំខ្លួន​នៅ​កន្លែង​កើតហេតុ​។ សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា​ កាំបិត​ផ្លែ​ចិត​ឈើ​មួយ​ត្រូវ​បាន​ប្រើ​ជា​អាវុធ​វាយប្រហារ​ទៅ​លើ​កំពូល​តារា​សម្តែង​រូប​នេះ ដែល​បាន​បណ្តាល​ឲ្យ​រូប​លោក រង​របួស​លើ​ពោះ​ប្រវែង ២ សង់​ទី​ម៉េ​ត្រ ​និង​ជម្រៅ​ប្រមាណ ៣ សង់ទីម៉ែត្រ​ទៅ​ក្នុង​ពោះ​របស់​គាត់​និង​មានការ​រង​រប​សួ​ស​លើ​ដៃ​របស់​លោក​ផង​ដែរ​។

ក្រុមហ៊ុន​គ្រប់គ្រង​របស់​លោក ​គឺ Emperor Entertainment Group បាន​និយាយ​មុន​នេះ​ថា Yam បាន​ធ្វើការ​វះកាត់​នៅ​មន្ទីរពេទ្យ Zhongshan ហើយ​បាន​គ្រាន់បើ​ឡើង​វិញ​ហើយ​។

ក្រុមហ៊ុន​គ្រប់គ្រង​របស់​តារា​សម្តែង​រូប​នេះ​បាន​និយាយ​ថា «​មុខរបួស​កាំបិត​នៅ​តំបន់​ពោះ​របស់​គាត់ បណ្តាល​​ឱ្យ​ខូចខាត​តិចតួច​ដល់​សរីរាង្គ​ខាងក្នុង​របស់​គាត់​ដែល​ត្រូវ​បាន​ទទួល​ការ​ព្យាបាល ។ ការ​រង​របួស​នៅ​ដៃស្តាំ​របស់​គាត់​ក៏​ត្រូវ​បាន​គេ​ព្យាបាល​ផង​ដែរ​។ គាត់​កំពុង​សម្រាក​ហើយ​ស្ថិត​ក្នុង​ស្ថានភាព​មាន​ស្ថេ​រ​ភាពល្អ »​។

បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ប៉ូ​លិ​ស​កាលពី​ពេល​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា Yam ត្រូវ​បាន​បុរស​ម្នាក់​ចាក់​ជា​ច្រើន​កាំបិត កាលពី​ម៉ោង ១០ ព្រឹក​កាលពី​ថ្ងៃ​សៅរ៍ម្សិលម៉ិញ ខណៈ​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​មួយ​នៅ​ក្នុងស្រុក Huoju ខេត្ត Zhongshan ។ នៅ​ក្នុង​ខ្សែ​វី​ដេ​អូ​ដែល​បង្ហោះ​នៅ​លើ​វេប​​សាយ Weibo របស់​ប្រទេស​ចិន តារា​សម្តែង​រូប​នេះ​កំពុងនិយាយ​ទៅ​កាន់​អ្នក​ទទួលខុសត្រូវ​នៃ​ព្រឹត្តិ​ការណ៍​នេះ ​និង​ប្រគល់​អំណោយ​ដល់​ភ្ញៀវ​ផ្សេង​ៗ​នៅ​ពេល​ពួក​គេ​ត្រូវ​បាន​គេ​ហៅ​ទៅ​កាន់​ឆាក​។ ប៉ុន្តែ​ខណៈ​​ពេល​ដែល​លោក Yam បាន​ឱបដៃ​របស់​គាត់​ដើម្បី​ស្វាគមន៍​បុរស​ម្នាក់​ស្លៀកពាក់​ខោអាវ​ខ្មៅ​ងងឹត​និង​​ខោ​ខូ​វ​ប៊​យ អ្នក​វាយប្រហារ​បាន​ទាញ​កាំបិត​ចាក់​គាត់​ជា​ច្រើន​សារ​ទៅ​លើ​ពោះ​របស់​តារា​សម្តែង​។

ការ​វាយប្រហារ​នេះ​នៅ​តែ​បន្ត​មាន​រយៈពេល​ជា​ច្រើន​វិនាទី ខណៈ​ពេល​ដែល​សន្តិសុខ ​និង​អ្នក​ឈរ​មើល​ប្រញាប់ប្រញាល់​ទៅ​ធ្វើ​អន្តរាគមន៍​។ បន្ទាប់​ពី​ការ​វាយប្រហារ​បុរស​នោះ​ត្រូវ​គេ​បង្ក្រាប និង​ត្រូវ​បាន​នាំ​ទៅ​ម្ខាង​។ វី​ដេ​អូ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ចិន បាន​បង្ហាញ​ថា ​លោក Yam ត្រូវ​បានការ​ឈឺចាប់​យ៉ាង​​ខ្លាំង​ដោយសារ​តែ​ការ​វាយប្រហារ​នេះ ហើយ​គេ​អាច​ឃើញ​គាត់​យកដៃ​របស់​គាត់​ខ្ទប់​លើ​ពោះ​របស់​គាត់​ដែល​ត្រូវ​រង​របួស​នោះ ។

នៅ​ក្នុង​វី​ដេ​អូ​ដាច់​ដោយឡែក​មួយទៀត​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ផង​ដែរ ​តារា​សម្តែង​រូប​នេះ​អាច​ត្រូវ​បាន​គេ​លឺ​និយាយ​ទៅ​កាន់​មិត្ត​រួមការ​ងារ​ថា «​ទៅ​មន្ទីរពេទ្យ … ទៅ​មន្ទីរពេទ្យ​» ។ ប្រភព​ព័ត៌​មាន​បាន​ឲ្យ​ដឹងផង​ដែរ​ថា ទោះបីជា​ត្រូវ​រង​ការ​វាយប្រហារ​ក៏​ពិតមែន តែ​លោក Yam មិន​ដែល​បាត់បង់​ស្មារតី​នោះ​ទេ ប៉ុន្តែ​ឧបទ្ទវ​ហេតុនេះ​បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ និង​ភ័យ​ស្លន់ស្លោ​ដល់​មនុស្ស​ផ្សេង​ៗ​ដែល​​បានឃើញ​នូវ​ការ​វាយប្រហារ​នេះ ។ ក្រុមហ៊ុន​គ្រប់គ្រង​របស់ Yam បាន​ថ្កោលទោស​ការ​វាយប្រហារ​នេះ​ហើយ​បាន​និយាយ​ថា ​ខ្លួន​នឹង​ចាត់​វិធាន​តាម​ផ្លូវច្បាប់​ប្រឆាំង​នឹង​ជនល្មើស​។

គួរ​បញ្ជាក់ថា កំពូល​តារា​សម្តែង​រូប​នេះ គឺ​ធ្លាប់​បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ដ៏​ល្បីល្បាញ​ជា​ច្រើន ជា​ពិសេស​ក្នុង​តួអង្គ​ឈ្មោះ Chen Lo នៅ​ក្នុង​ខ្សែភាពយន្ត​ហូ​លី​វូ​ដ​ឆ្នាំ 2003 ដែល​មាន​ចំណងជើង​ថា Lara Croft: Tomb Raider – The Cradle of Life ។ ជា​ពិសេស​ទស្ស​និក​ខ្មែរ​បាន​ស្គាល់​លោក​ច្បាស់​ក្នុង​តួអង្គ​ជា​ច្រើន​ដែល​បាន​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក និង​ទូរទស្សន៍​ខ្សែ​កា​បិ៍​ផង
ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ The Star Online)