រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ហាក់ ឌីជូលីន បានអះអាងថា ខ្លួនប្រាថ្នាស្នេហាបែបចាស់ទុំមួយ ដែលមិនមែនជាការលេងសើច ក្នុងពេលដែលនាងបានតាំងខ្លួនមិនមែននៅក្មេងដូចមុនឡើយ ។
តារារូបនេះ ហាក់នៅតែមានភាពស្រពិចស្រពិលនៅឡើយពីទំនាក់ទំនងស្នេហាជាមួយបុរសណាមួយ ក្នុងពេលដែលនាងបានជួបស្នេហ៍ខកបំណង រហូតត្រូវគេសង្ស័យថា ធ្លាប់បានព្យាយាមសម្លាប់ខ្លួនកាលពីពេលកន្លងទៅ។
យ៉ាងណា បន្ទាប់ពីជីវិតវិលមករកភាពស្រស់បំព្រងឡើងវិញ ហាក់ ឌីជូលីន ក៏បានចាប់ផ្តើមមានទិផ្សារឡើងវិញជាបន្តបន្ទាប់ ដោយនាងបានបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តជាបន្តបន្ទាប់ ។
ស្របពេលដែលទីផ្សារសិល្បៈ ហាក់មានសន្ទុះឡើងវិញនោះតារារូបនេះ បែរជាបង្ហាញអារម្មណ៍ដ៏ឯកាមួយ ក្នុងពេលដែលនាងហាក់នៅមិនទាន់មើលឃើញនូវពន្លឺស្នេហាដ៏ពិតប្រាកដនៅឡើយ។
ទោះជាយ៉ាងណា តារារូបនេះនៅតែអះអាងថា ខ្លួនតែងតែប្រាថ្នានូវស្នេហាមួយដែលច្បាស់លាស់ មិនមែនជាការលែងសើច។
ហាក់ ឌីជូលីន បាននិយាយថា ខ្ញុំធំហើយមិនមែនក្មេងទេពេលខ្លះខ្ញុំត្រូវការស្នេហាមួយច្បាស់លាស់នឹងខ្ញុំ។
ខ្ញុំមិនត្រូវការលេងសើចជាមួយអ្នកណាទេ ។ខ្ញុំត្រូវការស្នេហាបែបចាស់ទុំ ។ បើមិនស្រឡាញ់ខ្ញុំ ខ្ញុំក៏ដេីរចេញព្រោះខ្ញុំមិនចង់ស្រលាញ់មនុស្សខុស ។
គួរំលឹកថា តារាសម្តែងនឹងបង្ហាញម៉ូត ហាក់ ឌីជូលីន ធ្លាប់បានបង្ហាញមុខគូស្នេហ៍តាមរយៈការបង្ហោះឃ្លីបវីដេអូ ដ៏ផ្អែមល្ហែមមួយគ្រាថ្ងៃខួបកំណើតកាលពីពេលកន្លងទៅ។
តារារូបនេះធ្លាប់បាននិយាយបញ្ជាក់ថា រវាងក្តីស្រឡាញ់របស់នាង ជាមួយគូស្នេហ៍ឈ្មោះ Chai Vanna pich គឺអ្នកនាងទាំងពីរពុំដែលធ្លាប់ជួបមុខ ឬស្គាល់គ្នាយូរពីមុនមកឡើយ គឺត្រឹមតែរយៈពេល២ខែ ប៉ុណ្ណោះ ហើយក្តីស្រឡាញ់នេះក៏បានកើតឡើងតាមរយៈការ Chat Facebook ឬវីដេអូ Chat ជាដើម។
យ៉ាងណាក៏ដោយ រហូតមកដល់បច្ចុប្បន្ននេះ គេមិនដឹងថា ស្នេហារបស់នាងបាននៅគង់វង្ស ឬយ៉ាងណាឡើយ ក្នុងពេលដែលគេហាក់មិនបានឃើញនាងបង្ហោះរូបភាពស្និតស្នាល ជាមួយគូស្នេហ៍ថ្មីៗបន្ថែមទៀតនៅតាមបណ្តាញសង្គមហ្វេសប៊ុកនោះឡើយ៕ (សម្រួលដោយ៖ ស្រីណា)