រាជធានីភ្នំពេញ ៖ គេមិននឹកស្មានថា តារាសម្តែងជើងចាស់ សម សុជាត្តារ៍ មានភាពក្លាហានហ៊ានចំហរដើមទ្រូងបង្ហាញសាច់.សរលោងមូលក្លុំក្នុងកណ្តាលចំណោមពិធីផ្អើលអស់ញាតិផង មកមើលនាងចង់គ្រេច.កតែម្តង។
នាពិធីសម្ពោធរឿង «កំហឹងខ្មោចឃ្យូត» កាលពីល្ងាចមិញ តារាសម្តែង សម សុជាត្តារ៍ ក្លាហានមិនធម្មតា គ្រាន់តែមកសម្ពោធរឿងព្រលែងដើមទ្រូងផ្អើលគេអស់។ យូរមកហើយដែល សម សុជាត្តារ៍ នាងងាកមកតុបតែងកាយបែបស្រគត់ស្រគំ សំពត់ហូល អាវប៉ាក់តាំងពីចូលវ័យកណ្តាល។
សុជាត្តារ៍ និយាយថា ទាន់យើងជិតហួសវ័យ សាច់នៅមើលបាន យើងគួរតែធ្វើអ្វីដែលចង់ហើយមានកម្រិតដែរ។ ម្យ៉ាងទៀតចង់រំលឹករឿងដើមដែលជាតារាយេរៗកាលច្រើនឆ្នាំមុន ដើម្បីគាស់ឡើងវិញ ព្រោះសំពត់បត់អាវជិតៗក៏យូរដែរហើយ។ យ៉ាងណា នេះនៅខាងក្រៅទូរទស្សន៍។ បើសិនជាថតសម្តែងផ្លូវការ គឺមិនអាចឡើយ។
សុជាត្តារ៍ អតីតតារាសម្តែងលេចធ្លោនាងគ្រងបានស្នាដៃភាពយន្តភាគបានមួយចំនួន។ ជាពិសេស នាងធ្លាប់ថតចម្រៀងខារ៉ាអូខេឲ្យផលិតកម្មហង្សមាស បានជាច្រើនសម្តែងជាមួយតារាចម្រៀងនៅទីនោះដូចជា ព្រាប សុវត្ថិ, ឆន សុវណ្ណារាជ, ណុប បាយ៉ារិទ្ធជាដើម រហូតល្បីកាលជំនាន់នោះនាងមានទីផ្សារមិនធម្មតាទេ។ (កែសម្រួលដោយ ៖ បុប្ផា)