គិតចង់ហុតបបរក្តៅៗកម្តៅក្រពះម្តងហី! ចង់ញ៉ាំអត់ម្តុំផ្សារអូឡាំពិកយើងនេះ បបរបាញ់កាញ់ជើងជ្រូក បបរលត បបរត្រី រសជាតិ និងតម្លៃអាចទទួលយកបាន តោះចឹងហុតបែបញើសខ្ចាយម្តងមើល៍ និយាយពីល្បីក៏យូរឆ្នាំហើយដែរ ។



ល្បីតៗគ្នាយូរហើយ គាត់លក់តាំងពីឆ្នាំ១៩៩៧ មកដល់បច្ចុប្បន្ននេះ នៅតែមានភ្ញៀវមកជាហូហែរ លក់ដាច់ខ្លាំងទៀតផង ចឹងសម្រាប់អ្នកដែលចង់សាករសជាតិបបរជើងជ្រូក អាចមករកបាននៅជិតផ្សារអូឡាំពិកផ្លូវ១៩៣ កែងផ្លូវ៣១០ ជាប់កន្លែងលក់បង្អែម។



ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ទីតាំង៖ នៅជិតផ្សារអូឡាំពិកផ្លូវ១៩៣ កែងផ្លូវ៣១០ ជាប់កន្លែងលក់បង្អែម
វីដេអូ៖