ជិះកាត់ផ្លូវជាតិលេខ៣ ចង់រកកន្លែងម្ហូបឆ្ងាញ់ បរិយាកាសល្អ កន្លែងចតឡានធំទូលាយ កុំរំលង ភោជនីយដ្ឋាន ដារិយា

0

សម្រាប់អ្នកដែលមានបំណងទៅលេងខេត្តកំពត ឬជិះកាត់បណ្តោយផ្លូវជាតិលេខ៣ញឹកញាប់ ចង់រកកន្លែងបរិភោគអាហារឆ្ងាញ់ៗ មានម្ហូបច្រើនមុខ មានទាំងព្រឹក ថ្ងៃត្រង់ និងរសៀល កន្លែងមានអនាម័យ បរិយាកាសល្អ កន្លែងក៏ធំទូលាយ មានចំណតចតឡានអាចចតឡានបានច្រើន​ សំខាន់ជាប់និងហ្គារាសសាំង PTT ទៀត នោះអ្នកទាំងអស់គ្នាកុំរំលងអោយសោះ គឺ ភោជនីយដ្ឋាន ដារិយាDariya Restaurant

ភោជនីយដ្ឋាន ដារិយា - Dariya Restaurant
ភោជនីយដ្ឋាន ដារិយា - Dariya Restaurant
ភោជនីយដ្ឋាន ដារិយា - Dariya Restaurant
ភោជនីយដ្ឋាន ដារិយា - Dariya Restaurant

ជាកាពិតណាស់សម្រាប់អ្នកដែលចេញចូលខេត្តញឹកញាប់ ឬមានដំណើរកំសាន្តលក្ខណៈគ្រួសារ ច្បាស់ណាស់ថា នឹងត្រូវរកទីតាំងណាមួយដើម្បីទទួលទានអាហារសម្រន់ រកកន្លែងដែលមានចតឡាន ទីតាំងធំទូលាយងាយស្រួល ទទួលទាន អ្វីដែលសំខាន់មានអាហារសម្រន់ច្រើនផងដែរ ដូចនេះ សម្រាប់ ភោជនីយដ្ឋាន ដារិយាDariya Restaurant ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ៣ ជាប់នឹងហ្គារាសសាំង PTT ត្រាំខ្នារ គឺពិតជាផ្តល់នូវភាពងាស្រួល ជូនដល់អតិថិជន ទាំងបរិយាកាស និងចំណតធំទូលាយ ។

ភោជនីយដ្ឋាន ដារិយា - Dariya Restaurant
ភោជនីយដ្ឋាន ដារិយា - Dariya Restaurant
ភោជនីយដ្ឋាន ដារិយា - Dariya Restaurant
ភោជនីយដ្ឋាន ដារិយា - Dariya Restaurant

និយាយចឹង សម្រាប់អ្នកដែលជិះកាត់ផ្លូវជាតិលេខ៣ លែងពិបាកថាត្រូវជ្រើសរើសកន្លែងញុាំអាហារនៅទីណាទៀតហើយ កន្លែងធំ បរិយាកាសល្អ ម្ហូបច្រើនមុខ ទីតាំងចតឡានធំទូលាយ មិនអាចមើលរំលងបានពី ភោជនីយ ហើយទីតាំងគឺនៅ (ត្រាំខ្នារ) ភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ ។

ភោជនីយដ្ឋាន ដារិយា - Dariya Restaurant
ភោជនីយដ្ឋាន ដារិយា - Dariya Restaurant
ភោជនីយដ្ឋាន ដារិយា - Dariya Restaurant
ភោជនីយដ្ឋាន ដារិយា - Dariya Restaurant
ភោជនីយដ្ឋាន ដារិយា - Dariya Restaurant
ភោជនីយដ្ឋាន ដារិយា - Dariya Restaurant
ភោជនីយដ្ឋាន ដារិយា - Dariya Restaurant
ភោជនីយដ្ឋាន ដារិយា - Dariya Restaurant
ភោជនីយដ្ឋាន ដារិយា - Dariya Restaurant

ភោជនីយដ្ឋាន ដារិយាDariya Restaurant
ទីតាំង៖ (ត្រាំខ្នារ) ភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ
លេខទូរសព្ទ៖ 070 96 99 11

វីដេអូ៖

ខ្មៅៗតែស្រួយ ឆ្ងាញ់សាហាវ មាន់បំពងខ្មៅ មាន់បំពងមាស សាច់ផ្អែមឆ្ងាញ់ញ៉ាំដល់លិឍដៃ ពីហាង WFC Cambodia 叫了个鸡

0

ចូលចិត្តញ៉ាំមាន់បំពងស្រួយៗ សាច់មាន់ផ្អែមឆ្ងាញ់ មកនេះដឹងតែមិនខកបំណងហ្មងជាមួយមាន់បំពង ពីហាង WFC Cambodia 叫了个鸡​​ ។ និយាយពិថាស្រួយ រសជាតិវិញញ៉ាំហើយឆ្ងាញ់ចាប់មាត់ជាប់ចិត្ត អាចនិយាយបានថាឆ្ងាញ់ដល់លិឍដៃ?។

WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​

មិនមកសាកម៉េចបាន បើរសជាតិគេឆ្ងាញ់ល្បីសឹងអី មានរហូតដល់ជាង ៨០០០សាខា នៅលើពិភពលោកចឹងអី ជាពិសេសក្នុងនោះមាន ១៥ប្រទេស។ សម្រាប់នៅកម្ពុជាយើង គឺទើបតែមានមួយសាខានេះតែប៉ុណ្ណោះ ដែលគ្រប់គ្នាអាចមកភ្លក្សរសជាតិបានជាមួយនឹង មានបំពងទាំងមូល ដែលមានមាន់បំពងខ្មៅ មាន់បំពងមាស មាន់ដុត និងឈុតមាន់បំពងជាដុំៗ។ សម្រាប់រសជាតិមាន់បំពងទាំងមូលនេះ គឺពិសេសខ្លាំងណាស់ ដោយផ្នែកខាងក្រៅស្រួយ រីឯសាច់ខាងក្នុងទន់ផ្អែម ញ៉ាំជក់មាត់តែម្ដង ទាំងមាន់បំពងខ្មៅ និងមាន់បំពងមាស។ ចំពោះមាន់បំពងជាដុំៗ ក៏រសជាតិពិសេសមិនធម្មតា ដោយគ្រប់គ្នាអាចកម្ម៉ង់ជាឈុតៗញ៉ាំបានយ៉ាងរីករាយ។

WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​

ក្រៅពីនេះ ក៏មានជាមួយនឹងប៊ឺហ្គឺ រសជាតិមាន់បំពង និងភេសជ្ជៈជាច្រើនមុខទៀតផងដែរ អ្នកអាចធ្វើការកម្ម៉ង់មួយណាញ៉ាំក៏បាន ជាពិសេសសម្រាប់ប៊ឺហ្គឺ គឺគ្រប់គ្នាគួរតែញ៉ាំក្ដៅៗ ព្រោះថាសាច់នំប៉័ងទន់ល្អ និងពេលញ៉ាំប៉ះជាមួយមាន់បំពងក្ដៅៗដ៏មានរសជាតិទៀត គឺថាជាតិខ្លាំងតែម្ដង។

WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​

កុំភ្លេចណានឹកឃ្លាន ចង់ញ៉ាំមាន់បំពង WFC Cambodia 叫了个鸡​​ ផ្ដល់ជូននូវរសជាតិដ៏ឆ្ងាញ់ជូនលោកអ្នកមិនអោយខកបំណង ជាពិសេសមាន់បំពងខ្មៅ និងមាន់បំពងមាសទាំងមូល ញ៉ាំហើយចង់ញ៉ាំទៀត។ WFC Cambodia 叫了个鸡​​ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ចុះពីស្ពានអាកាស ៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោមមកហួសស្តុប Pizza Company ប្រហែល ២០០ម៉ែត្រហាងនៅខាងស្ដាំដៃ៕

WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​

WFC Cambodia 叫了个鸡​​
លេខទូរសព្ទ៖ 099 891 818
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម (ចុះពីស្ពានអាកាស ៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោមមកហួសស្តុប Pizza Company ប្រហែល ២០០ម៉ែត្រហាងនៅខាងស្ដាំដៃ)
ផែនទី៖ https://goo.gl/maps/D82gzWywxbXpioHS8

វីដេអូ៖

អ៊ិចស្មាសភីហ្សា ២រសជាតិ រសជាតិថ្មីឆ្ងាញ់ញ៉ាំជក់មាត់ បានញ៉ាំហើយចង់ញ៉ាំទៀត??

0

ដើម្បីអបអរសាទរថ្ងៃបុណ្យគ្រីសស្មាស ខាងមុខនេះ ដឹ ភីហ្សា ខមផេនី បានបង្កើតនូវភីហ្សារសជាតិថ្មីមួយ ដែលមានឈ្មោះថា អ៊ិចស្មាសភីហ្សា ដែរមានរសជាតិថ្មីប្លែកឆ្ងាញ់ញ៉ាំជក់មាត់ ធានាថារាល់អតិថិជនទាំងអស់បានញ៉ាំហើយពិតជាមិនខកបំណង។

ដឹ ភីហ្សា ខមផេនី
ដឹ ភីហ្សា ខមផេនី
ដឹ ភីហ្សា ខមផេនី


អ៊ិចស្មាសភីហ្សា គឹមានសំបកហតដកព័ទ្ធជុំវិញ ដែលមានរសជាតិឈ្ងុយឆ្ងាញ់រួមជាមួយបង្គាថ្មីស្រស់ ដ៏មានឱជារសឈ្ងុយឆ្ងាញ់។ អ្វីដែលពិសេសជាងនេះទៀតនោះ អ៊ិចស្មាសភីហ្សាគឺមាន ២រសជាតិសម្រាប់អតិថិជនជ្រើសរើស ដោយរសជាតិទី១ បែបតុងយាំគ្រឿងសមុទ្រ ជូរ ផ្អែម ហិរ ក្នុងភីហ្សាតែមួយញ៉ាំមិនទ្រលាន់។ រីឯរសជាតិទី២ គឺបែបបាប៊ីឃ្យូ ដែលមានការឆ្នៃប្រឌិត ប្រកបដោយប្រណិតភាពគួរអោយទាក់ទាញឃើញហើយគួរអោយចង់ញុំា។

ដឹ ភីហ្សា ខមផេនី
ដឹ ភីហ្សា ខមផេនី

ជាពិសេសរាល់អតិថិជនទាំងអស់ កុំភ្លេចណា៎! ពេលញ៉ាំហេីយ បំពេញឈ្មោះនិងលេខទូរស័ព្ទនៅលេីសន្លឹកបង្កាន់ដៃបង់ប្រាក់លោកអ្នក ហេីយដាក់ទៅក្នុងហឹបឆ្នោតដេីម្បីចូលរួមផ្សងសំណាង ក្នុងកម្មវិធី Eat Win & Drive 2 ទាំងអស់គ្នា ញ៉ាំឆ្ងាញ់មានឱកាសឈ្នះ?៕

ដឹ ភីហ្សា ខមផេនី
ដឹ ភីហ្សា ខមផេនី
ដឹ ភីហ្សា ខមផេនី
ដឹ ភីហ្សា ខមផេនី

វីដេអូ៖

ល្បីជាង ១០ឆ្នាំ ប្លុកផ្សារទួលគោក ពិភពគ្រឿងសមុទ្រ? ? ? ? អ្វីក៏មាន កុម្មង់អ្វីក៏បាន នោះគឺ The Captain Seafood

0

អ្នករស់នៅម្តុំទួលគោក ឬផ្សារទួលគោកផ្ទាល់តែម្តង ប្រហែលជាបានស្គាល់រួចមកហើយ គឺ ហាង Dory seafood ល្បីឈ្មោះជាង ១០ឆ្នាំ មានលក់គ្រឿងសមុទ្រស្រស់ៗ កុម្មង់ភ្លាម ធ្វើភ្លាម ចម្អិនបានគ្រប់មុខ ហើយបច្ចុប្បន្ននេះបានផ្លាស់ប្តូរឈ្មោះថ្មី មក The Captain Seafood ដែលបានបន្ថែមជាមួយមុខម្ហូបជាង ២០០មុខបន្ថែមទៀត ដើម្បីផ្តល់ជាជម្រើសច្រើនជូនដល់អតិថិជន។ ​

The Captain Seafood Restaurant
The Captain Seafood Restaurant
The Captain Seafood Restaurant
The Captain Seafood Restaurant

និយាយទៅបើសិនជាចង់ញុាំគ្រឿងសមុទ្រស្រស់ៗ ថ្មីៗ មិនបាច់ចំណាយពេលទៅណាឆ្ងាយទេ មករកហាង The Captain Seafood អ្វីក៏មានដែរ គ្រប់មុខតែម្តង ចង់កុម្មង់ម្ហូបអ្វីក៏បាន កុម្មង់ភ្លាមចម្អិនជូនភ្លាមៗ ហើយសម្រាប់ទីតាំងវិញធំទូលាយ មានផាសុកភាព ងាយស្រួលសម្រាប់ ការជួបជុំក្រុមគ្រួសារ ឬក្រុមការងារ ហើយផ្តល់ជម្រើសមុខម្ហូបរាប់រយមុខ បើគ្រឿងសមុទ្រវិញកុម្មង់អ្វីក៏បានដែរ អត់ខ្វះចឹងហ្មង ។

The Captain Seafood Restaurant
The Captain Seafood Restaurant
The Captain Seafood Restaurant
The Captain Seafood Restaurant

សម្រាប់អ្នកចង់ពិសាគ្រឿងសមុទ្រស្រស់ៗ មករកហាង The Captain Seafood ផ្លាស់តែឈ្មោះទេ តែរសជាតិដែលបងប្អូនធ្លាប់បានពិសា ធានានៅតែឆ្ងាញ់ដូចដើម អត់ផ្លាស់ប្តូរទេ ។

The Captain Seafood Restaurant
The Captain Seafood Restaurant
The Captain Seafood Restaurant
The Captain Seafood Restaurant
The Captain Seafood Restaurant
The Captain Seafood Restaurant
The Captain Seafood Restaurant
The Captain Seafood Restaurant
The Captain Seafood Restaurant
The Captain Seafood Restaurant
The Captain Seafood Restaurant

The Captain Seafood Restaurant
ទីតាំង៖ ខាងក្រោយផ្សារទួលគោក ផ្លូវ299 កែង301
លេខទូរសព្ទ៖ 078 284 082 / 023 880 398
បើករៀងរាល់ថ្ងៃ: 11 ព្រឹក – 9យប់

វីដេអូ៖


សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ លឺតែឈ្មោះអ្នកណាមិនស្គាល់អ្នកណាមិនល្បីថាជាហាងគុយទាវឆ្ងាញ់?

0

អ្នកដែលនិយមចូលចិត្តញ៉ាំគុយទាវ ហ្វឺ ច្បាស់ជាបានស្គាល់រួចមកហើយជាមួយហាងគុយទាវដ៏ល្បី ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ ថ្វីត្បិតតែបង្កើតទើបតែបាន ៤ឆ្នាំក៏ពិតមែន តែទទួលបានការគាំទ្រខ្លាំង ក៏ព្រោះតែរសជាតិដ៏ពិសេសនៅទីនេះ។

ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ
ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ
ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ

សម្រាប់អ្នកដែលចូលចិត្តញ៉ាំគុយទាវតែនៅមិនទាន់បានមកសាក នៅហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ គួរតែមកណាព្រោះថានៅទីនេះគឺមានប្រភេទគុយទាវជាច្រើន អាចអោយគ្រប់គ្នាជ្រើសរើសបានតាមចំណូលចិត្តដែលក្នុងនោះមានដូចជា គុយទាវភ្នំពេញ គុយទាវសាច់គោ គុយទាវខគោ ហ្វឺ និងមានជាច្រើនទៀត។ រីឯគុយទាវដែលល្បីប្រចាំហាងមកហើយមិនញ៉ាំមិនបាននោះ មានដូចជាគុយទាវបាក់សៀក គុយទាវប្រហិតជក់ចិត្ត ដែលមានរសជាតិឆ្ងាញ់ពិសេសញ៉ាំហើយជាប់ចិត្តឌិតអារម្មណ៍ ញ៉ាំហើយចង់ញ៉ាំទៀត។ ហើយអ្វីដែលពិសេសបន្ថែមទៀតនោះ គឺរាល់គ្រឿងផ្សំទាំងអស់ ត្រូវបានធ្វើដោយចុងភៅប្រចាំហាងផ្ទាល់ ដែលមានដូចជាទឹកស៊ុប បាក់សៀក ម្ទេសឆា ម្ទេសជ្រក់ គឺឆ្ងាញ់ៗពិសេស។

ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ
ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ
ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ

ក្រៅពីប្រភេទគុយទាវ ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ ក៏មានបន្ថែមមីនុយបន្ថែមទៀតដូចជាបាយមាន់ចៀន បាយមាន់ហៃណាំ មីញាំ ហើយនិងស៊ុប ៤រដូវ ដែលមាន ៤រសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសញ៉ាំបានយ៉ាងរីករាយ។

ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ

បែបនេះកុំភ្លេចណាចង់ញ៉ាំគុយទាវឆ្ងាញ់ ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ ជាជម្រើសទី១ សម្រាប់លោកអ្នក ដែលគ្រប់គ្នាអាចមកញ៉ាំចាប់ពីម៉ោង ៦និង៣០នាទីព្រឹក ដល់ម៉ោង១០យប់។ ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ មានទីតាំងស្ថិតនៅទល់មុខ Global House សែនសុខ ៕

ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ
ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ
ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ
ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ

ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ
លេខទូរសព្ទ៖ 070 855 933 / 076 88 55 933 / 069 550 933 / 078 471 472
ទីតាំង៖ ស្ថិតនៅទល់មុខ Global House សែនសុខ

វីដេអូ៖

ដុតពុះៗ ហុយៗ ហិរៗ អ៊ែមញាក់ហ្មងអាកាសធាតុត្រជាក់ៗបែបនេះ ជាមួយមីនុយពិសេសប្រចាំហាង Let’s eat ស៊ុបផ្សិតខួរចំហុយ

0

អាកាសធាតុត្រជាក់ៗប៉ុន្មានថ្ងៃនេះ គ្រប់គ្នាច្បាស់ជាចង់ញ៉ាំអីបានក្ដៅៗអោយឆ្ងាញ់មាត់ និងកុំអោយចាញ់រងារហើយ ម៉ោះៗមកនេះមកកាន់ហាង Let’s eat ស៊ុបផ្សិតខួរចំហុយ មកដឹងតែអ៊ែមហ្មងជាមួយមុខម្ហូបដុត និងចំហុយក្ដៅៗ រីឯរសជាតិវិញក៏មិនអោយខកបំណង។

ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ

សម្រាប់មុខម្ហូបដែលពិសេសជាងគេប្រចាំហាង Let’s eat ស៊ុបផ្សិតខួរចំហុយ ដែលគ្រប់គ្នាមកហើយមិនគួររំលងហើយញ៉ាំត្រូវជាមួយអាកាសធាតុត្រជាក់បែបនេះគឺ ប្រហិតភ្នំភ្លើង ដែលគេដុតក្ដៅៗពុះជាប់រហូតដែលធ្វើអោយគ្រប់គ្នាបានញ៉ាំក្ដៅៗរហូតមិនទ្រលាន់ ហើយថែមទាំងមានរសជាតិហិរៗ ពេលបានជ្រលក់ជាមួយប្រចាំហាងទៀត គឺកាន់តែពិសេសញ៉ាំកាន់តែជក់មាត់។ ក្រៅពីនេះក៏មានជាមួយស៊ុបខួរ ដែលអាចអោយគ្រប់គ្នាហុតក្ដៅៗប៉ូវកម្លាំងមួយទំហឹងដែរ។ បន្ថែមពីនេះទៀតក៏មាន បុកល្ហុងឆ្ងាញ់ៗច្រើនជម្រើសដូចជា បុកល្ហុងបង្គាស្រស់ឈុតពងទាកូន, បុកល្ហុងពោះគោ, បុកល្ហុងបង្គាស្រស់,​ បុកល្ហុងក្ដាមប្រៃ, បុកល្ហុងក្ដាមសេះ, បុកប៉ាតេត្រចៀកជ្រូក, យាំគ្រឿងសមុទ្របែបថៃ និងមានប្រហិតស្ងោរទៀត គឺថាមួយមុខណាក៏អ៊ែម។ 

ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ

ស្គាល់ Let’s Eat ស៊ុបផ្សិតខួរចំហុយ ប៉ុណ្ណេះហើយលែងបារម្ភទៅ គឺថាចង់រងារប៉ុណ្ណាក៏លែងជាបញ្ហា ជាពិសេសសម្បូរទៅដោយមុខម្ហូបឆ្ងាញ់ៗបែបនេះទៀតមិនបាននាំគ្នាមកញ៉ាំម៉េចបាន? ៕

ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ

ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
លេខទូរសព្ទ៖ 096 800 60 50 / 096 61 64 221
ទីតាំង៖ ផ្លូវលេខ 138 កែងផ្លូវ 261 ( ក្រោយផ្ទះផាតធី សន្ធរម៉ុក)

វីដេអូ៖

ចង់រកបាយឆា ដែលមាន តម្លៃធូរថ្លៃ រសជាតិឆ្ងាញ់? មិនគួរមើលរំលង ហាង បាយឆាសៀងហៃ

0

និយាយទៅលឺឈ្មោះថា បាយឆាសៀងហៃ តិចច្រឡំថាហាងបាយចិនអីទៅ តាមពិតគឺជាហាងបាយឆា ដែលច្នៃរសជាតិថ្មីប្លែកឆ្ងាញ់ ដោយកូនខ្មែរមឈ្មោះហៃ ។ ភាគច្រើនសម្រាប់អ្នកដែលនិយមចូលចិត្ត ពិសាបាយឆា មិនថាពេលព្រឹក ថ្ងៃត្រង់ ឬពេលល្ងាចទេ ជឿជាក់ថាប្រាកដជាបានស្គាល់ ព្រោះថា បាយឆាសៀងហៃ លក់ដាច់ខ្លាំង ទាំងការកុម្មង់តាម App ដឹកជញ្ជូន និងភ្ញៀវដែលកុម្មង់ក្នុងហាងផ្ទាល់ លក់តាំងពីម៉ោង ៧ព្រឹក ដល់ម៉ោង ១២យប់ រកម៉ោងណាក៏មានដែរ ហើយបើនិយាយពីសាខាវិញ រហូតដល់ ៨ទីតាំង មួយថ្ងៃៗ លក់មិនក្រោម ១០០០ប្រអប់ទេ ។

បាយឆាសៀងហៃ
បាយឆាសៀងហៃ
បាយឆាសៀងហៃ

សម្រាប់អ្នកដែលមិនទាន់បានស្គាល់ បានកុម្មង់ម្តង ច្បាស់ជាក្លាយជាម៉ូយដោយមិនដឹងខ្លួន ព្រោះថាតម្លៃ ឆាយឆារបស់ហាង បាយឆាសៀងហៃ ធូរថ្លៃ ហើយមានច្រើនមុខ ដូចជា៖ បាយឆាម្រះព្រៅ បាយឆាសៀងហៃ បាយឡូកឡាក់ បាយឆាគីមឈី មីឆាសាច់គោ មីឆាបង្គា បាយឆាបង្គា និងបាយឆាសាច់ក្តាម បើនិយាយបាយឆាសាច់ក្តាមវិញធូរថ្លៃខ្លាំង តម្លៃត្រឹម ១២០០០៛ ញុាំបានម៉ាឆ្ងាញ់ ។

បាយឆាសៀងហៃ
បាយឆាសៀងហៃ
បាយឆាសៀងហៃ

នឹកឃ្លានបាយឆា មិនថាថ្ងៃ ឬយប់ទេ ទាញទូរសព្ទ បើក App ដឹកជញ្ជូន Food panda Eget Wownow Nham24 Muve Bloc wing good to goនឹងក្រុមហ៑ុនជាច្រើនទៀត វាយឈ្មោះ បាយឆាសៀងហៃ កុម្មង់បាយឆារសជាតិអីក៏បាន ម៉ោងណាក៏បាន ពីម៉ោង ៧ព្រឹកទៅ ដល់ ម៉ោង ១២យប់ ។

បាយឆាសៀងហៃ
បាយឆាសៀងហៃ
បាយឆាសៀងហៃ
បាយឆាសៀងហៃ
បាយឆាសៀងហៃ
បាយឆាសៀងហៃ

បាយឆាសៀងហៃ
លេខទូរសព្ទ៖ 099 788 033 / 087 578 789
Telegram ៖ 093 686 089
មានលក់នៅសាខា៖ ផ្សារទួលទំពួង ផ្សារអូឬស្សី ផ្សារកាប់គោ ទួលគោក ផ្សារឈូកមាស ខេត្តបាត់ដំបង

វីដេអូ៖

ថ្មីទៀតហើយ 30 Bites Pizza ដែលព័ទ្ធជុំវិញដោយសាច់ក្រកផាស្លេ 30ដុំ ញ៉ាំជក់មាត់ជាប់ចិត្តពី The Pizza Company-Cambodia

0

រាល់អតិថិជន The Pizza Company-Cambodia ច្បាស់ជាបានដឹងរួចមកហើយ ថារាល់ពេលដែលចេញមីនុយថ្មីៗម្ដងៗ គឺរសជាតិពិតជាមិនអោយគ្រប់គ្នាបំណងនោះទេ។ ថ្មីៗនេះ The Pizza Company-Cambodia បានចេញមីនុយថ្មីបន្ថែមទៀតដែលមានឈ្មោះថា 30 Bites Pizza

The Pizza Company-Cambodia 
The Pizza Company-Cambodia 
The Pizza Company-Cambodia 

30 Bites Pizza គឺពិសេសខ្លាំងណាស់ដោយមានរុំជុំវិញដោយសាច់ក្រកផាស្លេ 30ដុំ ដោយមានផ្សំគ្រឿងរួចស្រេច និងមានរោយបន្ថែមនូវហ្គោលដាឈីស ដែលធ្វើអោយសំបកភីហ្សាមានលក្ខណៈស្រួយ និងមានក្លិនកាន់តែឈ្ងុយ​ សក្តិសមឥតខ្ចោះជាមួយរសជាតិសាច់មាន់បាប៊ីឃ្យូឌីឡាក់ស៏ បានញ៉ាំហើយចាប់មាត់ជាប់ចិត្តតែម្ដង។ បន្ថែមពីនេះ The Pizza Company ក៏មានរៀបចំជាឈុតបន្ថែមផងដែរដោយ ឈុតទី១ មានភីហ្សាសាច់ក្រក ៣០ដុំខ្នាតកណ្ដាលមួយ, សាច់មាន់ ៦ដុំ និងនំប៉័ងខ្ទឹមឈឺសមួយចាន សម្រាប់ឈុតទី២ មានភីហ្សាសាច់ក្រក ៣០ដុំខ្នាតកណ្ដាលមួយ, នំប៉័ងខ្ទឹមមួយចាន, សាច់មាន់ ៦ដុំ និងផាស្តាមួយចាន។ ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះ រាល់អតិថិជនដែលចំណាយចាប់ពី 10$ ឡើងទៅគឺមានឱកាសផ្សងសំណាងយករង្វាន់ធំ ឈ្នះរង្វាន់រថយន្ដ FORD Eco-Sport ដែលនិងចាប់រង្វាន់នៅថ្ងៃទី ៧មករា ឆ្នាំ២០២២ ។

The Pizza Company-Cambodia 
The Pizza Company-Cambodia 

ចាំអីទៀត អ្នកដែលចូលចិត្តញ៉ាំភីហ្សាគ្នាយើង លឿនៗម៉ោះភីហ្សាឆ្ងាញ់ពិសេសហើ​យ ថែមទាំងមានឱកាស និងឈ្នះរង្វាន់ទៀតមិនមកញ៉ាំម៉េចបាន។ ហើយគ្រប់គ្នាអាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏ធ្វើការកម្ម៉ង់ខ្ចប់ទុកជាមុនក៏បាន រឺ តាមរយៈសេវាកម្មដឹកជញ្ជូនលេខទូរសព្ទ 023 880 880 រឺក៏ Mobile App: The Pizza Company KH រឺ HungryApp ៕

The Pizza Company-Cambodia 
The Pizza Company-Cambodia 
The Pizza Company-Cambodia 
The Pizza Company-Cambodia 
The Pizza Company-Cambodia 
The Pizza Company-Cambodia 
The Pizza Company-Cambodia 
The Pizza Company-Cambodia 
The Pizza Company-Cambodia 
The Pizza Company-Cambodia 

The Pizza Company-Cambodia 
ទីតាំង៖​ មានគ្រប់សាខាទាំងអស់

វីដេអូ៖


អ៊ែមទៀតហើយ ហាង ឡាសែនហេងហេង កោះពេជ្រ បើកសាខាថ្មី ញ៉ាំអីក៏ថែមញ៉ាំអីក៏ហ្វ្រីភីហ្សា

0

គ្រាន់តែលឺឈ្មោះ ហាង ឡាសែនហេងហេង ដែរនិយមចូលចិត្តទៅញ៉ាំអីនៅកោះពេជ្រ ច្បាស់ជាធ្លាប់ស្គាល់រួចមកហើយព្រោះថាលក់ជាង ៦ឆ្នាំមកហើយ ថែមទាំងល្បីមានមុខម្ហូបឆ្ងាញ់ៗរហូតដល់ជាង ៩០មុខ ពេលនេះបានបើកសាខាថ្មីហើយ គំធំទូលាយ ស្អាត ងាយស្រួលសម្រាប់អតិថិជន អង្គុយញ៉ាំបានយ៉ាងរីករាយ។ បន្ថែមពីនេះរាល់អតិថិជនដែលមកញ៉ាំនៅសាខាថ្មី និងទទួលបានការថែមជូនភីហ្សាមួយ ដែលធ្វើដោយម្ចាស់ហាងផ្ទាល់ ការផ្ដល់ជូននេះមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។

ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង

មកដល់ ហាង ឡាសែន ហេង ហេង ធានាថាមិនខ្វះម្ហូបញ៉ាំទេ ស៊ុបខ្យង គ្រឿងសមុទ្រក្រឡុក បុកក្រមុំបីសាសន៍ បុកល្ហុង គ្រឿងសមុទ្រអាំង គ្រឿងភ្លា គ្រឿងញាំ សាច់អាំង បាយឆា ស៊ុប សាច់អាំងម៉ូយ៉ាង មានមួយកំប្លេរតែម្តង ហើយក៏មានមីនុយថ្មីពីរមុខយ៉ាងពិសេសបន្ថែមទៀតគឺស៊ុបផ្សិត និងមាន់ដុតស្បែកស្រួយ និយាយទៅ គឺអត់ខ្វះរបស់ញ៉ាំនោះទេ ហើយប្រសិនបើលោកអ្នករវល់ មិនចង់ចេញក្រៅផ្ទះ តែចង់ញ៉ាំម្ហូបប្លែកៗ របស់ហាង ឡាសែន ហេង ហេង លោកអ្នកក៏អាចធ្វើការកុម្មង់នៅតាម App ដឹកជញ្ជូនទាំងអស់បាន។

ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង

បែបនេះកុំភ្លេចណា សម្រាប់លោកអ្នកដែលចង់រកហាងបែបសាមញ្ញ ដែលមានកន្លែងអង្គុយ មានខ្យល់អាកាសជាប់មាត់ទន្លេអាចមកទីតាំងចាស់បាន​ រឺក៏ចង់អង្គុយញ៉ាំជាមួយបរិយាកាសធំទូលាយលោកអ្នកអាចមកទីតាំងថ្មី​ ដោយលោកអ្នកចុះពីស្ពានភ្លោះមុខ Naga World រួចបត់ឆ្វេង ( ហាងនៅក្បែរគលស្ពានចេញពីកោះពេជ្រ ) ៕

ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង

ហាង ឡាសែន ហេង ហេង
លេខទូរសព្ទ៖ 096 99 90 630 / 096 306 1315 / 093 26 81 60
សាខាទី២៖ ចុះពីស្ពានភ្លោះមុខ Naga World រួចបត់ឆ្វេង (ហាងនៅក្បែរគលស្ពានចេញពីកោះពេជ្រ)
សាខាទី១៖ ចុះពីស្ពានហង្សបត់ស្តាំ ហើយបត់ស្តាំទៀត​ ស្របតាមមាត់ទន្លេ​ ហាងនៅខាងស្តាំដៃ

វីដេអូ៖

នឹកឃ្លានចង់ ចាណាង មិនចាំបាច់ទៅដល់រតនគិរីទៀតទេ ញ៉ាំតែនៅកន្លែងនេះរសជាតិពិសេសពិតៗ ជាប់ចិត្តហ្មង

0

អ្នកណាគេខ្លះធ្លាប់បានទៅលេងខេត្តរតនគិរី ហើយធ្លាប់បានញ៉ាំ ចាណាង ដែលជាម្ហូបល្បីប្រចាំតំបន់ខ្លះ? គ្រាន់តែលឺថា ចាណាងភ្លាមច្បាស់ជាមានអ្នកនឹកឃើញនូវរសជាតិដ៏ឆ្ងាញ់ប្លែកនៃមុខម្ហូបនេះហើយមើល៍ទៅ។ នឹកឃ្លានចង់ញ៉ាំមិនជាបញ្ហា ពេលនេះបងប្អូនមិនចាំបាច់ទៅដល់រតនគិរី ទៀតទេ មកត្រឹមតែ ហាង JaNang Noodle House នៅក្រោយផ្សារទួលគោក គឺអាចញ៉ាំបានម៉ាឆ្ងាញ់មាត់បាត់ហើយ?។

ហាង JaNang Noodle House
ហាង JaNang Noodle House
ហាង JaNang Noodle House

ថ្វីត្បិតតែមិនមែនជារសជាតិដើមក៏ពិតមែន ប៉ុន្ដែរសជាតិចាណាងនៅទីនេះគឺឆ្ងាញ់ប្លែកដែលគ្រប់គ្នាមិនធ្លាប់បានញ៉ាំពីមុនមក ដោយម្ចាស់ហាងបានបន្ថែមគ្រឿងយ៉ាងពិសេសពីរសជាតិដើមធ្វើអោយយើងញ៉ាំហើយមិនសរសើរមិនបានហ្មង។ ហើយអ្វីដែលពិសេសនោះហាង ក៏មានទឹកជ្រលក់ខៀវ ដែលផ្សំឡើងពីស្លឹកគុយឆាយ និងម្ទេសខៀវ គឺរសជាតិប្លែកមាត់តែម្ដង។ សម្រាប់មីនុយដែលគ្រប់គ្នាបានមកដល់ ហាង JaNang Noodle House ហើយគួរតែសាកនោះមានដូចជា សម្លរចាណាង គុយទាវចាណាង មីឆាអំពិលទុំ មីមាន់ហិរ ប៉ុន្មានមុខនេះគឺសុទ្ធតែពិសេសប្រចាំហាងហើយ បានមកមិនគួររំលងទេ។

ហាង JaNang Noodle House
ហាង JaNang Noodle House
ហាង JaNang Noodle House

ស្គាល់កន្លែងប៉ុណ្ណេះហើយចាំអីទៀត ទាំងអ្នកដែលចូលចិត្តញ៉ាំ និងអ្នកដែលចង់សាកភ្លក្ស កុំភ្លេចមកកាន់ ហាង JaNang Noodle House ណាដែលមានទីតាំងស្ថិតនៅផ្លូវ ៥៨៤ កែងផ្លូវ៣០៧ ក្រោយផ្សារទួលគោក៕

ហាង JaNang Noodle House
ហាង JaNang Noodle House
ហាង JaNang Noodle House
ហាង JaNang Noodle House
ហាង JaNang Noodle House
ហាង JaNang Noodle House

ហាង JaNang Noodle House
លេខទូរសព្ទ៖ 081 77 19 97
ទីតាំង៖ ស្ថិតនៅផ្លូវ ៥៨៤ កែងផ្លូវ៣០៧ ក្រោយផ្សារទួលគោក
ចាប់បើកពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧យប់

វីដេអូ៖