គ្រាន់តែលឺឈ្មោះ ហាង ឡាសែនហេងហេង ដែរនិយមចូលចិត្តទៅញ៉ាំអីនៅកោះពេជ្រ ច្បាស់ជាធ្លាប់ស្គាល់រួចមកហើយព្រោះថាលក់ជាង ៦ឆ្នាំមកហើយ ថែមទាំងល្បីមានមុខម្ហូបឆ្ងាញ់ៗរហូតដល់ជាង ៩០មុខ ពេលនេះបានបើកសាខាថ្មីហើយ គំធំទូលាយ ស្អាត ងាយស្រួលសម្រាប់អតិថិជន អង្គុយញ៉ាំបានយ៉ាងរីករាយ។ បន្ថែមពីនេះរាល់អតិថិជនដែលមកញ៉ាំនៅសាខាថ្មី និងទទួលបានការថែមជូនភីហ្សាមួយ ដែលធ្វើដោយម្ចាស់ហាងផ្ទាល់ ការផ្ដល់ជូននេះមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។



មកដល់ ហាង ឡាសែន ហេង ហេង ធានាថាមិនខ្វះម្ហូបញ៉ាំទេ ស៊ុបខ្យង គ្រឿងសមុទ្រក្រឡុក បុកក្រមុំបីសាសន៍ បុកល្ហុង គ្រឿងសមុទ្រអាំង គ្រឿងភ្លា គ្រឿងញាំ សាច់អាំង បាយឆា ស៊ុប សាច់អាំងម៉ូយ៉ាង មានមួយកំប្លេរតែម្តង ហើយក៏មានមីនុយថ្មីពីរមុខយ៉ាងពិសេសបន្ថែមទៀតគឺស៊ុបផ្សិត និងមាន់ដុតស្បែកស្រួយ និយាយទៅ គឺអត់ខ្វះរបស់ញ៉ាំនោះទេ ហើយប្រសិនបើលោកអ្នករវល់ មិនចង់ចេញក្រៅផ្ទះ តែចង់ញ៉ាំម្ហូបប្លែកៗ របស់ហាង ឡាសែន ហេង ហេង លោកអ្នកក៏អាចធ្វើការកុម្មង់នៅតាម App ដឹកជញ្ជូនទាំងអស់បាន។



បែបនេះកុំភ្លេចណា សម្រាប់លោកអ្នកដែលចង់រកហាងបែបសាមញ្ញ ដែលមានកន្លែងអង្គុយ មានខ្យល់អាកាសជាប់មាត់ទន្លេអាចមកទីតាំងចាស់បាន រឺក៏ចង់អង្គុយញ៉ាំជាមួយបរិយាកាសធំទូលាយលោកអ្នកអាចមកទីតាំងថ្មី ដោយលោកអ្នកចុះពីស្ពានភ្លោះមុខ Naga World រួចបត់ឆ្វេង ( ហាងនៅក្បែរគលស្ពានចេញពីកោះពេជ្រ ) ៕









ហាង ឡាសែន ហេង ហេង
លេខទូរសព្ទ៖ 096 99 90 630 / 096 306 1315 / 093 26 81 60
សាខាទី២៖ ចុះពីស្ពានភ្លោះមុខ Naga World រួចបត់ឆ្វេង (ហាងនៅក្បែរគលស្ពានចេញពីកោះពេជ្រ)
សាខាទី១៖ ចុះពីស្ពានហង្សបត់ស្តាំ ហើយបត់ស្តាំទៀត ស្របតាមមាត់ទន្លេ ហាងនៅខាងស្តាំដៃ
វីដេអូ៖