អ្នកណាគេខ្លះធ្លាប់បានទៅលេងខេត្តរតនគិរី ហើយធ្លាប់បានញ៉ាំ ចាណាង ដែលជាម្ហូបល្បីប្រចាំតំបន់ខ្លះ? គ្រាន់តែលឺថា ចាណាងភ្លាមច្បាស់ជាមានអ្នកនឹកឃើញនូវរសជាតិដ៏ឆ្ងាញ់ប្លែកនៃមុខម្ហូបនេះហើយមើល៍ទៅ។ នឹកឃ្លានចង់ញ៉ាំមិនជាបញ្ហា ពេលនេះបងប្អូនមិនចាំបាច់ទៅដល់រតនគិរី ទៀតទេ មកត្រឹមតែ ហាង JaNang Noodle House នៅក្រោយផ្សារទួលគោក គឺអាចញ៉ាំបានម៉ាឆ្ងាញ់មាត់បាត់ហើយ?។



ថ្វីត្បិតតែមិនមែនជារសជាតិដើមក៏ពិតមែន ប៉ុន្ដែរសជាតិចាណាងនៅទីនេះគឺឆ្ងាញ់ប្លែកដែលគ្រប់គ្នាមិនធ្លាប់បានញ៉ាំពីមុនមក ដោយម្ចាស់ហាងបានបន្ថែមគ្រឿងយ៉ាងពិសេសពីរសជាតិដើមធ្វើអោយយើងញ៉ាំហើយមិនសរសើរមិនបានហ្មង។ ហើយអ្វីដែលពិសេសនោះហាង ក៏មានទឹកជ្រលក់ខៀវ ដែលផ្សំឡើងពីស្លឹកគុយឆាយ និងម្ទេសខៀវ គឺរសជាតិប្លែកមាត់តែម្ដង។ សម្រាប់មីនុយដែលគ្រប់គ្នាបានមកដល់ ហាង JaNang Noodle House ហើយគួរតែសាកនោះមានដូចជា សម្លរចាណាង គុយទាវចាណាង មីឆាអំពិលទុំ មីមាន់ហិរ ប៉ុន្មានមុខនេះគឺសុទ្ធតែពិសេសប្រចាំហាងហើយ បានមកមិនគួររំលងទេ។



ស្គាល់កន្លែងប៉ុណ្ណេះហើយចាំអីទៀត ទាំងអ្នកដែលចូលចិត្តញ៉ាំ និងអ្នកដែលចង់សាកភ្លក្ស កុំភ្លេចមកកាន់ ហាង JaNang Noodle House ណាដែលមានទីតាំងស្ថិតនៅផ្លូវ ៥៨៤ កែងផ្លូវ៣០៧ ក្រោយផ្សារទួលគោក៕






ហាង JaNang Noodle House
លេខទូរសព្ទ៖ 081 77 19 97
ទីតាំង៖ ស្ថិតនៅផ្លូវ ៥៨៤ កែងផ្លូវ៣០៧ ក្រោយផ្សារទួលគោក
ចាប់បើកពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧យប់
វីដេអូ៖