ទំនងម្ល៉េះ! មីគោក​ហិរៗ​៧កម្រិត មុខម្ហូបថ្មីពី ទឹកសៀងបញ្ចុះ​តម្លៃ ២០%

0
ថ្មីទៀតហើយពីទឹកសៀង!​ ថ្មីរហូតហ្មង អាហារថ្មីៗ ហើយទំនងៗយ៉ាងហ្នឹងទប់អារម្មណ៍ម៉េចជាប់? ម្ដងនេះអ្នកចូលចិត្តញាំុហិរដឹងតែត្រូវចិត្តហ្មង​ ទាំងហិររហូតដល់៧ កម្រិត ទាំងឈីស បែបនេះមិនសាក មិនបានទេ។ បានញាំុហើយប្រាកដជាជក់ចិត្តនឹងរសជាតិជាមិនខាន។
ទឹកសៀង
ទឹកសៀង
ទឹកសៀង
ទឹកសៀង
ទឹកសៀង
ទឹកសៀង
ម្ហូបថ្មីពីទឹកសៀងដែលមានរសជាតិហិរៗគឺ មីគោកហិរតូបូគីឈីស៧កម្រិត និងមីគោកហិរគាវតូបូគីឈីស៧កម្រិត រសជាតិប្លែក ជាមួយឈីស ញាំុហើយជក់មាត់ រឹតតែឆ្ងាញ់សម្រាប់អ្នកចូលចិត្តហិរអាចបន្ថែមរសជាតិហិររហូតទៅដល់ ៧ កម្រិត សម្រាប់អ្នកដែលមិនចេះហិរក៏អាចញាំុបាន ជាមួយកម្រិតទាបនៃមីគោកហិរតូបូគីឈីស៧កម្រិត និងមីគោកហិរគាវតូបូគីឈីស៧កម្រិត មានលក់ហើយនៅគ្រប់សាខារបស់ទឹកសៀងដែលចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៩យប់។
ទឹកសៀង
ទឹកសៀង
ទឹកសៀង
ទឹកសៀង
ទឹកសៀង
ទឹកសៀង
តោះណាត់គ្នា​មកសាករសជាតិមុខម្ហូបថ្មី​​ មីគោកហិរតូបូគីឈីស៧កម្រិត និងមីគោកហិរគាវតូបូគីឈីស៧កម្រិត ទាន់នៅមានប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ ២០%លើមុខម្ហូបថ្មីទាំង ២ មុខនេះនៅគ្រប់សាខាទឹកសៀង។ មិនត្រឹមមានតែមីគោកហិរ ៧​ កម្រិត ពីហាងទឹកសៀងនៅមានមុខម្ហូបច្រើនមុខផ្សេងទៀត ដើម្បីតម្រូវចិត្តលោកអ្នកក្នុងការជ្រើសរើសមកពិសារ ហើយថែមទាំងមានអនាម័យថែមទៀតផង ។
ទឹកសៀង
ទឹកសៀង
បញ្ចាក់ ៖ ប្រូម៉ូសិនបញ្ចុះតម្លៃ ២០%សម្រាប់មីគោកហិរតូបូគីឈីស៧កម្រិត និងមីគោកហិរគាវតូបូគីឈីស៧កម្រិត ​ចាប់ពីថ្ងៃទី ១២ ខែកក្កដា ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៨ តែប៉ុណ្ណោះ!!មិនរួមបញ្ជូលនៅមុខម្ហូបផ្សេង រឺភេសជ្ជះផ្សេងៗឡើយ។ ហាង ទឹកសៀង ទូរស័ព្ទ៖ 081/093/015 75 80 54 ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ ទីតាំងទី៣ #123A-125 ផ្លូវលេខ១៣៤ (ផ្លូវទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក)
វីដេអូ
 

ទំនប់ប្រទក្សក្រឡា ទេសភាពស្រស់ត្រកាល ហ៊ុមព័ទ្ធ​​ដោយ​ភ្នំ​ជុំ​ទិស

អាងទំនប់ប្រទក្សក្រឡា​​ ជារមណីយដ្ធានមួយនៅក្នុងចំណោមរមណីយដ្ឋានធម្មជាតិជាច្រើនក្នុងខេត្តកំពត ដែលមានទីតាំងនៅភូមិបុស្សញេញ ឃុំកូនសត្វ ស្រុកទឹកឈូ​ នៅមិនឆ្ងាយប៉ុន្មានពីឆ្នេរសមុទ្រកែប និង ប្រហែល20គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងកំពត។ទំនប់នេះកំពុងតែទាក់ទាញភ្ញៀវទេសចរណ៏ជាតិ​ និង អន្តរជាតិអោយមកសម្រាក​ លំហែកាយ ក្រោមខ្យល់អាកាសធម្មជាតិ ជាមួយទេសភាពព្រៃភ្នំព័ទ្ធជុំវិញទំនប់។
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់នេះមានផ្ទៃទឹកប្រមាណ៣០០០ហិកតា លិចឡើងខៀវស្រងាត់ខួបប្រាំង ខួបវស្សា មិនចេះរីងស្ងួតឡើយ ដែលអាចរក្សាទឹកទុកបានរាប់លានម៉ែត្រគូប និងមានសង់ទ្វារទឹកសម្រាប់បង្ហូរតាមប្រឡាយទៅស្រោចស្រពស្រែនៅប៉ែកខាងក្រោមបានរាប់ពាន់ហិកតា សម្រាប់ប្រជាកសិករយកទៅប្រើប្រាស់។
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
រមណីយដ្ឋានទំនប់ប្រទក្សក្រឡាក៏មានលក់នូវម្ហូបអាហារកម្មង់ជាច្រើនមុខ មានជាកញ្ចុះសម្រាប់ញាំុអាហារក្បែរនឹងមាត់ទឹកផ្ទាល់ ពិតជាសាកសមសម្រាប់ការទៅកម្សាន្តជាលក្ខណៈគ្រួសារ ក៏ដូចជាមិត្តភក្តិ កាត់បន្ថយភាពតានតឹង គយគន់ទេសភាពព្រៃភ្នំ​​ ជិះទូក ជិះទា​ កម្សាន្តលើផ្ទៃទឹក។ ចំពោះអ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ បរិយាកាសបែបនេះពិតជាមានក្ដីសុខណាស់។
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
សម្រាប់អ្នកដែលចង់ញាំុអាហារកម្មង់អាចទាក់ទងជាមុនសម្រាប់មុខម្ហូបជាច្រើនជម្រើសមកកាន់ ភោជនីយដ្ឋាន ជំនោរឬស្សីទំនប់ប្រទក្សក្រឡា តាមរយៈលេខទូរស័ព្ទ 012 431 442 /015 656 342 /081 431 441។ ពីភោជនីយដ្ឋានក៏មានទាប៉ាដាឡូជិះកម្សាន្ត កន្លែងក្មេងលេង​ ឬក៏អាចយកតង់ទៅបោះនៅបរិវេណភោជនីយដ្ឋាន ជាលក្ខណៈពិចនិកបានថែមទៀតផង។
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ចាំអង្កាលទៀត? ណាត់គ្នា​អោយហើយមក ធុញថប់នឹងបរិយាកាសទីក្រុង ងាកទៅណាក៏ឃើញតែឡាន ម៉ូតូ មនុស្សម្នាច្រើនណាស់ ទៅលំហែខួរក្បាលនៅទំនប់ប្រទក្សក្រឡាចេញម្ដង ទេសភាពស្រស់ស្អាតបែបនេះ ស្ងប់ស្ងាត់ទៀតបើគេហៅហើយមិនទៅប្រយ័ត្នស្ដាយក្រោយណា។ រមណីយដ្ឋាន ទំនប់ប្រទក្សក្រឡា ទូរស័ព្ទភោជនីយដ្ឋាន ជំនោរឬស្សី៖ 012 431 442/ 015 656 342/ 081 431 442 ទីតាំង៖ ឃុំ កូនសត្វ ស្រុក ទឹកឈូ ខេត្ត កំពត ផែនទី៖ https://goo.gl/maps/Gnnp1KUViEH2 វីដេអូ

ម៉ោះៗ គ្រឿងសមុទ្រស្រស់ៗមកដល់ហើយ នៅចាំអង្កាលទៀត?

0
ជួបជុំមិត្តភក្តិ គ្រួសារនាពេលល្ងាចនេះគិតនាំគ្នា មកញាំុគ្រឿងសមុទ្រស្រស់ៗយ៉ាងច្រើនសម្បូរបែបពី ហាង ភ្នំពេញ គ្រឿងសមុទ្រវិញម្ដងមើល៍ មានទាំងសាច់អាំង​ គ្រឿងបុក ព្រមទាំងស៊ុបក្ដៅៗ កន្លែងធំទូលាយទៀត ពិតជាស័ក្តិសមក្នុងការជួបជុំ ញាំុអាហារបណ្តើរ ជជែកគ្នាបណ្ដើរ បរិយាកាសល្អបែបនេះ​​ មិនគួររំលងទេ។
Phnom Penh Seafood 
Phnom Penh Seafood
Phnom Penh Seafood 
Phnom Penh Seafood
Phnom Penh Seafood 
Phnom Penh Seafood
ពីហាង ភ្នំពេញ គ្រឿងសមុទ្រ​ មានផ្ដល់ជូននូវអាហារជាច្រើនជម្រើស ព្រមទាំងគ្រឿងសមុទ្រស្រស់ៗ គ្រឿងក្លែម ម្ហូបកម្មង់​ស៊ុបក្ដៅៗ គ្រឿងបុក សាច់អាំង ជាមួយទឹកជ្រលក់រសជាតិឆ្ងាញ់ប្លែក ជាឈុតក្នុងតម្លៃ10$ 15$ និង 20$ ដែលនៅក្នុងឈុតរួមមានសាច់ បន្លែ និង គ្រឿងសមុទ្រ កាន់តែពិសេសសម្រាប់ការជួបជុំជាមួយភេសជ្ចៈ និងស្រាបៀរជាច្រើនមុខទៀតផង។
Phnom Penh Seafood 
Phnom Penh Seafood
Phnom Penh Seafood 
Phnom Penh Seafood
Phnom Penh Seafood 
Phnom Penh Seafood
នៅហាង ភ្នំពេញ គ្រឿងសមុទ្រ ក៏មានទីធ្លាធំទូលាយ អាចរៀបចំពិធីជប់លៀង ខួបកំណើត ជួបជុំមិត្តភក្តិបានម៉ាអ៊ែម។ តោះៗ នាំគ្រួសារ មិត្តភក្តិ ក៍ដូចជាមនុស្សជាទីស្រលាញ់មកទទួលទានម្ហូបជាច្រេីនមុខនិងភេសជ្ចៈជាច្រើនជម្រើសពីហាង​ ភ្នំពេញ គ្រឿងសមុទ្រទាំងអស់គ្នាណា ទីតាំងមិនពិបាករកទេគឺស្ថិតនៅផ្សាររាត្រី Jet’s container​​ ផ្ទាល់តែម្ដង។
Phnom Penh Seafood 
Phnom Penh Seafood
Phnom Penh Seafood 
Phnom Penh Seafood
Phnom Penh Seafood 
Phnom Penh Seafood
ហាង Phnom Penh Seafood  លេខទូរស័ព្ទ ៖ 070 37 72 98 បើកលក់ចាប់ពីម៉ោង 5ល្ងាច រហូតដល់ម៉ោង 4 យប់ ទីតាង៖ ផ្សាររាត្រី Jet’s Container
វីដេអូ

គិតពីសុខភាព ញាុំបន្លែផ្លែឈើធម្មជាតិសុវត្ថិភាព ពីផ្សារអាលីម៉ង់

0
ចង់ញាុំអាហារសុខភាពជាមួយ និងបន្លែធម្មជាតិស្រស់ៗ សុវត្ថិភាព គ្មានជាតិគីមី មិនដឹងទៅរកឯណាមែនទេ? សម្រាប់អ្នកដែលចូលចិត្តញាុំបន្លែ ផ្លែឈើ ពិតជាត្រូវចិត្ត ពីព្រោះផ្សារអាលីម៉ង់មានផ្ដល់ជូននូវបន្លែ ផ្លែឈើទាំងស្រស់ៗ សុវត្ថិភាព គ្រប់ជម្រើស​ និងសម្រាំងចេញនូវគុណភាពលេខមួយពីកសិករខ្មែរពីបណ្តាលខេត្តផ្សេងៗគ្នាទៅតាមឯកទេសនៃបន្លែ ផ្លែឈើនីមួយៗទៀតផង។
ផ្សារអាលីម៉ង់
ផ្សារអាលីម៉ង់
ផ្សារអាលីម៉ង់
ផ្សារអាលីម៉ង់
ស្រលាញ់សុខភាព គួរជ្រើសរើសញាំុអាហារធម្មជាតិ ពីផ្សារអាលីម៉ង់ ដែលមានលក់នូវ បន្លែ ផ្លែឈើធម្មជាតិស្រស់ៗ មានសុវត្ថិភាព ក៏ដូចជាសាច់ គ្រឿងទេស ស្រា ដែលនាំចូលពីក្នុង​និងក្រៅស្រុកប្រកបដោយស្តង់ដា សុវត្ថិភាពចំនីអាហារ ផ្ដោតសំខាន់ទៅលើសុខភាពរបស់អ្នកពិសារជាចម្បង។ នៅជាន់ទី១ នៃផ្សារអាលីម៉ង់ក៏មាន AliHub ដែលជាកន្លែងផ្ដល់ជូននូវអាហារសុខភាព​ ដូចជា៖ សាលាដបារ បង្អែមផ្លែឈើ ផ្លែឈើគៀបស្រស់ៗ អាហារសម្រន់ នំប័ុង នំផ្អែម កាហ្វេ និងភេសជ្ចៈផ្សេងៗជាច្រើនមុខទៀត។
ផ្សារអាលីម៉ង់
ផ្សារអាលីម៉ង់
ផ្សារអាលីម៉ង់
ផ្សារអាលីម៉ង់
ផ្សារអាលីម៉ង់
ផ្សារអាលីម៉ង់
ផ្សារអាលីម៉ង់
ផ្សារអាលីម៉ង់
តោះ សាកមកញាំុអាហារសុខភាពវិញម្ដងមើល៍ បានទាំងសុខភាពល្អ ហើយសម្រស់ស្រស់ស្អាតទៀត ចាំអង្កាល? មិនពិបាកចំណាយពេលច្រើនទេ ព្រោះផ្សារអាលីម៉ង់ដែលបើកពីម៉ោង ៨ព្រឹក ដល់ម៉ោង ៩យប់ មានលក់ទាំង បន្លែ ផ្លែឈើ សាច់ គ្រឿងទេសក៏មាន ព្រមទាំងមាន Wine ក្នុងកន្លែងតែមួយ​ ជាមួយគុណភាពខ្ពស់នាំចូលពីបរទេសទៀត​​ សុទ្ធតែមានស្តង់ដាសុវត្ថិភាពចំនីអាហារ ពិតជាជឿទុកចិត្តបាន។
ផ្សារអាលីម៉ង់
ផ្សារអាលីម៉ង់
ផ្សារអាលីម៉ង់
ផ្សារអាលីម៉ង់
ផ្សារអាលីម៉ង់
ផ្សារអាលីម៉ង់
ផ្សារអាលីម៉ង់
ផ្សារអាលីម៉ង់
សម្រាប់បន្លែផ្លែឈើ ស្រស់ៗ គឺជាផលិតផលក្នុងស្រុកនាំចូលជាង៨០% ហើយប្រហែលជា២០%​ នាំចូលពីក្រៅប្រទេស ដើម្បីជាតម្រូវការរបស់អតិថិជន គិតពីសុខភាពរបស់អ្នក នឹកដល់ផ្សារអាលីម៉ង់។ ហាង ផ្សារអាលីម៉ង់ ទូរស័ព្ទ៖ 023 6666 990 ទីតាំង៖ ផ្ទះលេខ ២០០ ផ្លូវ ១៥៥ សង្កាត់ ទួលទំពូង ខណ្ឌ ចំការមន បើកពីម៉ោង ៨ព្រឹក ដល់ម៉ោង ៩យប់  
វីដេអូ

ឪឡឹកមានប្រយោជន៍អ្វីខ្លះដល់សម្រស់?

ផ្លែឪឡឹកគឺជាផ្លែឈើមួយប្រភេទសម្បូរដោយសារធាតុទឹក និងវីតាមីនជាច្រើនប្រភេទដែលជួយថែរក្សាស្បែកបានយ៉ាងល្អ។ ផ្លែឪឡឹកក៏ត្រូវបានគេយកទៅប្រើប្រាស់ជាសារធាតុផ្សំនៅក្នុងគ្រឿងសម្អាងមួយចំនួនដោយសារតែគុណប្រយោជន៍នៃសមាសធាតុដែលមាននៅក្នុងផ្លែឪឡឹក។​ វីតាមីនជាច្រើនប្រភេទត្រូវបានរកឃើញនៅក្នុងផ្លែឪឡឹកដូចជា វីតាមីនអា វីតាមីនបេ៦ វីតាមីនសេ lycopene និង amino acids ដែលជាសមាសធាតុជួយក្នុងការថែរក្សាសម្រស់អោយកាន់តែស្រស់ស្អាត។ អត្ថប្រយោជន៍ដែលត្រូវបានរកឃើញនៅក្នុងផ្លែឪឡឹកមានដូចជា៖
  • បង្កើនជាតិទឹកក្នុងខ្លួន
  • កាត់បន្ថយសក់ជ្រុះ
  • ជួយអោយសក់ភ្លីរលោង
  • ជួយការពារស្បែកពីភាពជ្រីវជ្រួញ
  • ផ្ដល់សំណើមដល់ស្បែក
  • ជួយឱ្យគេងលក់ស្រួល
  • ប្រឆាំងភាពចាស់
  • ជួយសម្រកទំងន់
ការញ៉ាំឪឡឹកជាប្រចាំ ជួយធ្វើឱ្យស្បែកស្អាត ទប់ស្កាត់បញ្ហាស្បែកខូចពីកំដៅពន្លឺព្រះអាទិត្យ និងកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកស្បែក និងជម្ងឺផ្សេងៗ។

ប្លែកមាត់នឹងរសជាតិទឹកជ្រលក់មាន់ដុតក្នុងពាងបែបថ្មី ពីកាហ្វេដី ញាំុហើយជក់ចិត្ត

0
ថ្មីទៀតហើយពីកាហ្វេដី! ម្ដងនេះដឹងតែប្លែកមាត់ហ្មង ជាពិសេសអតិថិជនរបស់កាហ្វេដីដែលនិយមចូលចិត្តមាន់ដុតក្នុងពាង ពេលនេះពីហាង​ កាហ្វេដីទើបបានបង្កើតរូបមន្តទឹកជ្រលក់បែបថ្មី ម៉ាអ៊ែមហ្មង នោះគឺទឹកជ្រលក់មាុំ ដែលកាន់តែបង្កើនរសជាតិរបស់មាន់ដុតក្នុងពាងអោយកាន់តែឆ្ងាញ់មួយកម្រិតទៀត។
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
ដូចដែលអតិថិជនរបស់ហាង​កាហ្វេដីធ្លាប់ដឹងហើយថា ហាងកាហ្វេដី​​តែងតែនឹកគិតរកមុខម្ហូប ក៏ដូចជារូបមន្តពិសេសៗក្នុងការផ្សំគ្រឿងថ្មីៗជានិច្ចដើម្បីបម្រើជូនអតិថិជនដែលជាម៉ូយប្រចាំមិនអោយធុញជាមួយរសជាតិដដែលៗនោះទេ។ ហាងកាហ្វេដីទើបតែបង្កើតនូវទឹកជ្រលក់មាំុ ដែលជាទឹកជ្រលក់បែបថ្មី ញាំុជាមួយមាន់ដុតក្នុងពាងបែបថ្មីដែលរសជាតិកាន់តែពិសេស​ កាន់តែជក់ចិត្ត។​
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
កុំបារម្ភប្រសិនបើអ្នកមិនចេះញាំុមាំុ ព្រោះមាន់ដុតក្នុងពាងក៏មានទឹកជ្រលក់ផ្សេងទៀត សុទ្ធតែជាប់ចិត្ត ក៏ដូចជាមុខម្ហូបប្លែកៗ ជាច្រើនជម្រើសសម្រាប់ភ្ញៀវក្នុងការអញ្ចើញមកពិសារនៅក្នុងហាងកាហ្វេដីផ្ទាល់តែម្ដង។ កាន់តែពិសេសជាមួយប្រូម៉ូសិនពីកាហ្វេដីសាខាទី១​ នៅពេលដែលញាំុមាន់ដុតក្នុងពាងមួយចាប់ពីម៉ោង ១០ព្រឹកដល់ ម៉ោង ២រសៀល​ ​នឹងទទួលបានបន្លែ​ ១​ មុខ និងចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ១១យប់នឹងទទួលបានបន្លែ ២​មុខ ព្រមជាមួយស្រាបៀរមួយដបបន្ថែមទៀត។ ឆាប់ឡើង ណាត់គ្នាអោយហើយមកទាន់មានប្រូម៉ូសិននៅកាហ្វេដីសាខាទី១។  បញ្ចាក់ប្រូម៉ូសិននេះមានសម្រាប់តែសាខាទី១ប៉ុណ្ណោះ។
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី ទូរស័ព្ទ៖ 077 85 99 59 / 015 85 99 59 ទីតាំង៖  សាខាទី១ ផ្ទះលេខ20 ផ្លូវ 590 សង្កាត់បឹងកក់2 ខណ្ឌទួលគោក​
វីដេអូ

នៅបង្អង់យូរអីទៀត! បង្ហាញកាតបុគ្គលិកបញ្ចុះតម្លៃ២០%​ ភ្លាមៗហ្មង ពីបុហ្វេ Oishi

នឹកដល់បុហ្វេគ្រឿងសមុទ្រស្រស់ៗ បន្លែថ្មីៗ អាហារសំបូរបែបជាច្រើនមុខ រើសតាមចិត្តនោះគឺ បុហ្វេ Oishi នោះអី កាន់តែអ៉េមជាងមុនទៅទៀត ធំជាងមុន ល្អជាងមុន ច្រើនជាងមុន ហើយបញ្ចុះតម្លៃ២០%ទៀតផង គ្រាន់តែបង្ហាញកាតបុគ្គលិកភ្លាម បញ្ចុះភ្លេតហ្មង ។
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ពិតជាល្អសម្រាប់លោកអ្នកដែលនិយមពិសារបុហ្វេ នៅភោជនីយដ្ឋាន Oishi Buffet​ កន្លងមក ថ្មីៗនេះពីភោជនីយដ្ឋានផ្ទាល់បានផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ទៅ ២០% សម្រាប់លោកអ្នកដែលគ្រាន់តែទៅញុាំបុហ្វេOishi Buffet Sukisoup & BBQ ទាំង ២សាខា គឺ សាខាទួលទំពួង នឹង សាខាផ្សារទំនើបAeon រៀងរាល់ថ្ងៃចន្ទ​ ដល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី08 /07/ 2018 ដល់ទី31 /08/ 2018 តម្លៃ 14.80$ សល់ត្រឹម 11 .86$ ។ ភោជនីយដ្ឋាន Oishi Buffeជាជម្រើសនៃការទទូលទានបុហ្វេយ៉ាងល្អសម្រាប់លោកអ្នក បុហ្វេច្រើនសំបូរបែប គ្រប់មុខ ទាំងស៊ុប ទាំងសាច់អាំង ទឹកជ្រលក់ឆ្ងាញ់ពិសារ ពិតជាអ៉េមតែម្តង។
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហើយមិនត្រឹមតែប៉ុណ្ណោះទេ ទីកន្លែងក៏ធំជាងមុន ល្អជាងមុន ច្រើនជាងមុនទៅទៀត មានទាំងបន្ទប់VIP  គឺពិតជាស័ក្តិសមសម្រាប់ការជួបជុំគ្រួសារ មិត្តរួមក្រុមការងារ ក្នុងការរៀបចំកម្មវិធីខួបកំណើតបានយ៉ាងស្រួល ហើយមិនចំណាយទេ ព្រោះតែមានការបញ្ចុះតម្លៃ២០% ផងនោះ តោះចឹងបើមានកម្មវិធីអី ឬ ចង់ញុាំបុហ្វេឆ្ងាញ់នោះ ប្រញាប់ទៅតិចណា ទាន់គេនៅមានប្រូម៉ូសិន ។ បញ្ចាក់ ការបញ្ចុះតម្លៃ២០% នេះ​ រៀងរាល់ថ្ងៃចន្ទ​ ដល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី08 /07/ 2018 ដល់ទី31 /08/ 2018 ។
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ ទូរស័ព្ទ៖ 099 73 33 88 ទីតាំង៖ ផ្លូវលេខ 22 សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន (ផ្លូវមាត់ទន្លេ ជិតផ្សារ Aeon1) វីដេអូ

បន្ធូរអារម្មណ៍កាត់ស្ត្រេស៍ពី​ 5 Drunk Men Skybar

0
ប្ដូរអារម្មណ៍ កាត់ស្ត្រេស៍ តាមរយៈការមកគយគន់ទេសភាព និងញាំុអាហារនាពេលរាត្រីពី 5 Drunk Men Skybar​ ហើយបន្ថែមពីលើនេះទៀតភេសជ្ជៈ និង ម្ហូបអាហារសំបូរបែប រសជាតិឆ្ងាញ់តម្លៃក៏សមរម្យទៀតផង។ ​គិតចង់ទៅណាទៀត? ណាត់គ្នាអោយហើយមក!
5 Drunk Man
5 Drunk Men
5 Drunk Man
5 Drunk Men
5 Drunk Man
5 Drunk Men
5 Drunk Men គឺជាប្រភេទ skybar ថ្មីនៅជាន់ទី3A នៅលើអគារ Couch Potato Collective ដែលមានបម្រើជូននូវម្ហូបអាហារយ៉ាងច្រើនសម្បូរបែប ភេសជ្ចៈ ស្រាក្រឡុក​ ជាមួយបរិយាកាសខ្យល់ធម្មជាតិ គយគន់ទេសភាពនាពេលព្រះអាទិត្យរៀបលិចនិង ភ្លើងចំរុះពណ៌ភ្លឺផ្លេកនាពេលរាត្រី បូកផ្សំ និង ជំនោរទន្លេដ៏ត្រជាក់ ជាមួយតន្ត្រី​ ពិតជាសាកសមក្នុងការបន្ធួរអារម្មណ៍កាត់បន្ថយស្ត្រេស៍ ជួបជុំមិត្តភក្តិ ជជែកកម្សាន្តបានថែមទៀតផង។
5 Drunk Man
5 Drunk Men
5 Drunk Man
5 Drunk Men
5 Drunk Man
5 Drunk Men
5 Drunk Man
5 Drunk Men
សម្រាប់រដូវកាល World Cup នេះ 5 Drunk Men ក៏មានផ្សាយបន្តផ្ទាល់ពីការប្រកួតគូពិសេសអោយភ្ញៀវបានទស្សនាបណ្ដើរ ញាំុអាហារបណ្ដើរ ហ៊ោជុំគ្នា​បរិយាកាសបែបនេះពិតជាពិសេស។ ចំពោះ 5 Drunk Men ក៏មាន Craft Beer ជាង ៣០​ មុខ​ Cocktail Beer និង​ អាហារបែបអ៊ឺរ៉ុបជាច្រើនប្រភេទផ្សេងទៀត​​ ដែលចាប់បើកពី​ម៉ោង ៥ល្ងាច ដល់ម៉ោង ១យប់។​ តោះ!​ទៅកាត់ស្ត្រេស៍នៅ 5 Drunk Men ជាមួយគ្នា។
5 Drunk Man
5 Drunk Men
5 Drunk Man
5 Drunk Men
5 Drunk Man
5 Drunk Men
5 Drunk Man
5 Drunk Men
ហាង 5 Drunk Men លេខទូរស័ព្ទ៖ 076 6 111 104 ទីតាំង៖ ផ្ទះលេខ 317E វិថី ព្រះស៊ីសុវត្តិ​ វីដេអូ  

អ្នកស្នេហាសូកូឡា​ ស្អែកនេះ World Chocolate Day ២៩ប្រទេសនឹងប្រារព្ធក្នុងនោះក៏មានកម្ពុជាយើងដែរ

0
នំដូហ្វណាត់ថ្មីដ៏អស្ចារ្យ! រសជាតិសូកូឡាពី ឆាកអន្តរជាតិដែលមានតែ១ថ្ងៃគត់ ហើយប្រារព្ធទូទំាង ២៩ប្រទេស បានមកប្រទេសកម្ពុជាយើងហើយ! ដើម្បីចូលរួមអបអរទិវា សូកូឡាពិភពលោក។​ នំដូហ្វណាត់ថ្មី​ ​Chocolate Glazed Doughnut ត្រូវបានចម្អិនយ៉ាងក្ដៅៗស្រោបទៅដោយសូកូឡា​បានត្រៀមខ្លួនជាស្រាច់ក្នុងការលក់ជូនអតិថិជននូវនំដូហ្វណាត់ថ្មីមួយប្រភេទនេះក្នុងមួយថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី ៧ ខែកក្កដា នេះដែលត្រូវជាថ្ងៃទិវា សូកូឡាពិភពលោកផ្ទាល់តែម្ដង។
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ក្លិនឈ្ងុយនៃរសជាតិ សូកូឡានៅលើនំដូហ្វណាត់ថ្មីមួយនេះនឹងឆក់យកអារម្មណ៍របស់លោកអ្នកដែលនិយមចួលចិត្តសូកូឡាអោយកាន់តែជាប់ចិត្តនឹងនំដូហ្វណាត់ថ្មីមួយប្រភេទនេះជាមួយការលាយបញ្ចូលនូវនំដូហ្វណាត់រសជាតិដើមដែលមានអាយុកាល​​ ៨១ឆ្នាំ នឹងសូកូឡា។​​​ សម្រាប់ថ្ងៃទី ៧ ខែកក្កដានេះជាថ្ងៃទិវាសូកូឡាពិភពលោក ដែលគេតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនាបណ្ដាលប្រទេសនៅអ៊ឺរ៉ុប ដូច្នេះហើយទើបហាង​ Krispy Kreme បានបើកបង្ហាញនិងលក់ជូននូវរសជាតិថ្មីដែលជានំដូហ្វណាត់ Chocolate Glazed តែមួយថ្ងៃប៉ុណ្ណោះដើម្បីចូលរួមអបអរនូវទិវាសូកូឡាពិភពលោកនៅក្នុងឆ្នាំនេះ។
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme ក៏មាននូវនំដូហ្វណាត់ជាច្រើនប្រភេទ រសជាតិច្រើនមុខ កាន់តែពិសេសពេលដែលញាំុជាមួយកាហ្វេ និងភេសជ្ខៈជាច្រើនមុខទៀតដែលមាននៅក្នុងហាង Krispy Kreme នេះផ្ទាល់តែម្ដង។ សូមកុំអោយខកខនក្នុងការភ្លក្សរសជាតិនំដូហ្វណាត់ថ្មី Chocolate Glazed​​ ដែលមានលក់នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៨ ដែលជាថ្ងៃទិវា សូកូឡាពិភពលោក តែមួយថ្ងៃតែប៉ុណ្ណោះ នៅគ្រប់សាខា គ្រីសស្ពី គ្រីម។
ហាង Krispy Kreme
ហាង Krispy Kreme
Krispy Kreme
Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme
ហាង Krispy Kreme Cambodia ទីតាំង៖ គ្រប់សាខា គ្រីសស្ពី គ្រីម លេខទូរស័ព្ទ៖ 023 880 880 វីដេអូ

ប្រ៉ូម៉ូ​សិន​ពិសេសៗ​ក្នុងឱកាស​ខួប​គម្រប់​7ឆ្នាំ​របស់រោង​ភាព​យន្ត​លេជេន

នៅថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៨ នេះយើងនឹងមានព្រឹត្តិការណ៍ដ៏ពិសេសគឺ ខួបគម្រប់7ឆ្នាំរបស់រោងភាពយន្តលេជេន។ ដើម្បីជាកាដូនិង ការលើកទឹកចិត្តសម្រាប់ហ្វេនរបស់រោងភាពយន្តលេជេនផ្ទាល់ យើងខ្ញុំមានជាប្រ៉ូម៉ូសិនពិសេសៗជាច្រើន៖
  • បញ្ចូលទឹកប្រាក់ចំនួន៣០ដុល្លារ ទៅក្នុងកាតសមាជិកលេជេន លោកអ្នកនឹងទទួលបាន ទឹកប្រាក់បន្ថែម ៧ដុល្លារភ្លាមៗ។
  • រាល់ការជាវសំបុត្រកុនចំនួន ១សន្លឺកនឹងទទួលបាននូវសំបុត្រកុន១សន្លឺកទៀតភ្លាមៗ ដោយលោកអ្នកគ្រាន់តែធ្វើការទូទាត់តាមរយះកាតសមាជិកលេជេនតែប៉ុណ្ណោះ។ ហើយសម្រាប់លោកអ្នកដែលបានអញ្ជើញមកទស្សនារឿងនៅរោងភាពយន្តលេជេន ៧នាក់ដំបូងសម្រាប់ថ្ងៃទី០៧ ខែ ០៧ ឆ្នាំ ២០១៨នេះដែរយើងក៏មានជាកាដូសម្រាប់លោកអ្នកដែលមានដូចជា កាតាបស្តាយ និងដបទឹកដ៏ស្រស់ស្អាតពីរោងភាពយន្តលេជេន។
សូមបញ្ជាក់ថាប្រ៉ូម៉ូសិននេះគឺមានតែមួយថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៨ នៅគ្រប់សាខារបស់រោងភាពយន្តលេជេន។ ឈប់សិនកម្មវិធីពិសេសៗបែបនេះនៅមិនទាន់អស់ទេណា៎!! យើងនឹងមានកម្មវិធីកាន់តែពិសេសថែមទៀត!! តែសូមលោកអ្នកកុំភ្លេចតាមដានទាំងអស់គ្នាតាមរយះ Facebook ផេករបស់រោងភាពយន្តលេជេន។ ជួបគ្នានៅរោងភាពយន្តលេជេនថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៨នេះទាំងអស់គ្នាដើម្បីអបអរសាទរនូវខួបគម្រប់7ឆ្នាំរបស់រោងភាពយន្តលេជេននិងប្រ៉ូម៉ូសិនដ៏ពិសេសនេះ។ អបអរសាទរខួបគម្រប់7ឆ្នាំរបស់រោងភាពយន្តលេជេន!! #HappyAnniversaryLegendCinema Click here to visit our official website: https://www.legend.com.kh