ស្វែងរកសេចក្ដីសុខផ្លូវចិត្តតាមរយៈការដើរកម្សាន្ត ជិះទូក ទស្សនាទេសភាពដើមកោងកាងយ៉ាងស្រស់បំព្រង ដែលស្ថិតនៅភូមិទេសចរណ៍ត្រពាំងសង្កែ ជាដែនសហគមន៍របស់អ្នកនេសាទ ដែលបានប្រែក្លាយអភិវឌ្ឍទៅជាភូមិទេសចរណ៍ដ៏ទាក់ទាញមួយមានចម្ងាយប្រហែល ៧គីឡូម៉ែត្រពីទីរួមខេត្ត ជាប់ព្រំប្រទល់ខាងលិចជា ឃុំជុំក្រៀល និងឃុំកំពង់សំរោង ខាងជើងជាប់ជាមួយឃុំត្រពាំងព្រីង ខាងកើតជាប់ឃុំកូនសត្វ និងខាងត្បូងជាប់និងឆ្នេរសមុទ្រ គ្រប់គ្រងលើដែននេសាទទំហំ ៣៣៧ ហិកតា ដែលមានព្រៃកោងកាង ៣១ ហិកតា។
Sahak Kom Tro Peng SongkaeSahak Kom Tro Peng SongkaeSahak Kom Tro Peng SongkaeSahak Kom Tro Peng Songkae
ដោយសារលក្ខណៈអំណោយផលពីធម្មជាតិបានធ្វើអោយប្រជាពលរដ្ធមូលដ្ធានសម្រេចចិត្តបង្កើតសហគមន៍ត្រពាំងសង្កែនេះឡើងក្នុងគោលបំណងអភិរក្ស ថែរក្សាធនធានធម្មជាតិ ស្វែងរកចំណូលសម្រាប់សហគមន៍ ក៏ដូចជាបង្កើនការដាំដុះដើមកោងកាងតាមរយៈការដាំដើមកោងកាងមួយដើមសម្រាប់ទេសចរណ៍ម្នាក់។ ជាមួយសកម្មភាពយ៉ាងរស់រវើកនេះហើយទើបធ្វើអោយសហគមន៍ទេសចរណ៍ត្រពាំងសង្កែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន។
Sahak Kom Tro Peng SongkaeSahak Kom Tro Peng Songkae
សហគមន៍ធម្មជាតិត្រពាំងសង្កែមានកន្លែងសម្រាកកម្សាន្ត លំហែកាយ ផ្ទះបឹងហ្គាឡូសម្រាប់ភ្ញៀវដែលត្រូវការស្នាក់នៅ ជាមួយទេសភាពស្រស់ត្រកាល ក៏ដូចជាមានថ្នាលបណ្ដុះកូនកោងកាងប្រកបដោយភាពស្រស់បំព្រង។ សម្រាប់ភ្ញៀវទេសចរណ៍អាចកម្សាន្តអារម្មណ៍៍តាមរយៈការជិះទូកក្នុងព្រែកក្បាលរមាស ទស្សនាទេសភាពដ៏ស្រស់បំព្រងនៃព្រៃលិចទឹកតាមដងព្រែក ជាមួយខ្យល់អាកាសបរិសុទ្ធរហូតទៅដល់ព្រៃកោងកាងនាឆ្នេរសមុទ្រដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកសហគមន៍ត្រពាំងសង្កែផ្ទាល់តែម្ដង។
Sahak Kom Tro Peng SongkaeSahak Kom Tro Peng Songkae
ក្រៅពីនេះភ្ញៀវទេសចរណ៍ទាំងអស់អាចផ្ដិតយកទេសភាពដ៏ស្រស់បំព្រង សម្រាប់ភ្ញៀវដែលសម្រាកក្នុងពេលរាត្រី អាចគយគន់ទូកអ្នកនេសាទ ស្តាប់សំឡេងសត្វ ពិសេសមើលពន្លឺភ្លើងនៃហ្វូងអំពិលអំពែកដែលមាននៅក្នុងខែមករារហូតដល់ខែមីនាដែលជាខែងងឹតបានទៀតផង។
Sahak Kom Tro Peng SongkaeSahak Kom Tro Peng Songkae
ដើម្បីទៅដល់សហគមន៍ត្រពាំងសង្កែ ភ្ញៀវទេសចរណ៍ទាំងអស់អាចធ្វើដំណើរចេញពីតីរួមខេត្តកំពតតាមបណ្ដោយផ្លួវជាតិលេខ ៣៣ ឆ្ពោះទៅកាន់ខេត្តកែប ចម្ងាយប្រហែល ៧ គីឡូម៉ែត្រ ហួសសាលាឃុំត្រពាំងសង្កែប្រហែល ២០០ ម៉ែត្រ នោះអ្នកនឹងឃើញផ្ទាំងប៉ាណូស្វាគមន៍នៅខាងស្ដាំដៃ ចុះពីផ្លូវជាតិប្រមាណ ៣០០ ម៉ែត្រ នឹងចូលទៅដល់ភូមិទេសចរណ៍ត្រពាំងសង្កែ ដែលស្ថិតនៅក្បែរដៃសមុទ្រ។
Sahak Kom Tro Peng SongkaeSahak Kom Tro Peng SongkaeSahak Kom Tro Peng Songkaeសហគមន៍ទេសចរណ៍ ត្រពាំងសង្កែ
ទូរស័ព្ទសហគមន៍៖
ទីតាំង៖ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត
ផែនទី៖ https://goo.gl/maps/j9amjDVqSCL2
វីដេអូ