គុយទាវសាច់ចិញ្ច្រាំ រសជាតិឆ្ងាញ់ផ្ដាំ ញាំុហើយជក់ចិត្ត

0
ឆ្ងាញ់ជាប់ចិត្តទៀតហើយពីហាង នំបញ្ចុកសាច់ចិញ្ច្រាំ ដែលល្បីប្រចាំប្លុកបឹងកេងកង។ ពេលនេះបានបន្ថែមរសជាតិថ្មី​ទៀតហើយកាន់តែច្រើនមុខ​ ច្រើនជម្រើស ញាំុហើយជក់ចិត្ត ជាពិសេសជាមួយគុយទាវសាច់ចិញ្ច្រាំប្រហិតត្រី រសជាតិញាំុជក់មាត់ ញាំុហើយចង់ញាំុទៀត ពេលបានបន្ថែមខ្ទឹមជ្រកទៀត ដឹងតែអ៊ែមហ្មង។​
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ដើម្បីតម្រូវចិត្តអតិថិជនរបស់ហាងនំបញ្ចុកសាច់ចិញ្ច្រាំដែលតែងតែនិយមគាំទ្រពីស្នាដៃ​នឹងរសជាតិប្រចាំហាង ពេលនេះម្ចាស់ហាងផ្ទាល់បានបន្ថែមនូវគុយទាវរសជាតិថ្មីគឺគុយទាវសាច់ចិញ្ច្រាំប្រហិតបាក់សៀក រសជាតិឆ្ងាញ់ តម្លៃសមរម្យថែមទៀតផង ហើយអ្នកពិសារមិនអាចភ្លេចបានពេលទទួលទាននោះគឺ ម្ទេសជ្រក់ ម្រេចខ្ចីជ្រក់  ខ្ទឹមជ្រក់ ដែលដាក់ត្រាំក្នុងក្រឡយ៉ាងទំនង បានបន្ថែមរសជាតិដល់គុយទាវមួយចាននេះអោយកាន់តែឆ្ងាញ់ជាប់ចិត្តជាប់មាត់។ ចង់ញាំុគុយទាវឌុប​ក៏បាន នំបញ្ចុកឌុបក៏មាន​ នៅចាំអីទៀត?
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
មិនត្រឹមតែមានគុយទាវមួយមុខតែប៉ុណ្ណោះទេ ហាងនំបញ្ចុកសាច់ចិញ្ច្រាំក៏មានបម្រើជូននូវ  មីសួរ មីកញ្ចប់ លត នំបញ្ចុកសាច់ចិញ្ច្រាំ មីគោក​​ និង​ អាហារជាច្រើនមុខផ្សេងទៀត ដែលសុទ្ធតែមានរសជាតិឆ្ងាញ់ ញាំុជក់ចិត្ត ជាមួយភេសជ្ចៈត្រជាក់ៗជាច្រើនមុខ ដើម្បីបំពេញចិត្តរាល់អតិថិជនផ្សេងទៀតផងដែរ។​ បើបានទៅញាំុនៅហាង នំបញ្ចុកសាច់ចិញ្ច្រាំ កុំភ្លេចសាកម្ទេសជ្រក់ ម្រេចខ្ចីជ្រក់  ខ្ទឹមជ្រក់ជាមួយគុុយទាវផងណា ឆ្ងាញ់ផ្ដាំហ្មង។
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ លេខទូរស័ព្ទ៖ 017 447 333 | 010 542 222 ទីតាំង៖ នៅ ផ្ទះលេខ 17Eo ផ្លូវលេខ282 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលក់ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង១២ ថ្ងៃត្រង់ ( គុយទាវ) បើកលក់ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង៨ យប់ ( នំបញ្ចុក ) វីដេអូ  

រីករាយជាមួយអត្ថប្រយោជន៍ជាច្រើនពីការប្រើប្រាស់កាតសមាជិកលេជេន

តើលោកអ្នកមានកាតសមាជិករបស់លេជេនហើយរឺនៅ? ហើយបានដឹងឬទេថាកាតនេះមានអត្ថប្រយោជន៍អ្វីខ្លះ? ប្រសិនជាលោកអ្នកនៅមិនទាន់បានដឹងពីអត្ថប្រយោជន៍និងមិនទាន់មានកាតសមាជិកនេះ!! តោះទៅអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា!!​​​ Legend Cinema-Tv-screen សម្រាប់លោកអ្នកដែលមានកាតសមាជិកលេជេនទាំងអស់អាចធ្វើការជាវនូវសំបុត្រកុនតាមរយះវេបសាយរបស់រោងភាពយន្តលេជេន គឺជាវសំបុត្រតាមរយះអនឡាញដោយពុំបាច់អញ្ជើញមកទិញផ្ទាល់ឬតម្រង់ជួរយូរទៀតនោះទេ ងាយៗនិងឆាប់រហ័ស ចំណេញពេលវេលា ហើយលោកអ្នកនឹងមិនចាំបាច់ព្រួយបារម្ភខ្លាចជាវសំបុត្រមិនទាន់គេទៀតនោះទេ។ ឈប់ៗ!!! តែនៅមិនទាន់អស់ទេ លោកអ្នកព្រមទាំងទទួលបាននូវអត្ថប្រយោជន៍ ជាមួយនឹងការបញ្ចុះតម្លៃ ១០% ទៅលើសំបុត្រកុន អាហារ និងភេសជ្ជៈ នឹងទទួលបានទឹកប្រាក់បន្ថែមរាល់ពេលបញ្ចូល៥%ថែមទៀតផង។ ហើយថ្មីៗនេះនៅរោងភាពយន្តលេជេនមានរឿងថ្មីៗ និងល្បីៗជាច្រើនដូចជា បងប្រុសកំពូលកូរ ឬ Brother Of The Year, Sicario: Day of Soldado និង​រឿងបាតដៃខ្មៅ ឬ Black Arm។ សម្រាប់អាហារនិងភេសជ្ជៈក៏មានប្រភេទថ្មីៗដែលទើបតែនាំចូលមកដូចគ្នា ដូច្នេះនៅចាំអង្កាល់ទៀតប្រើប្រាស់នូវកាតសមាជិកលេជេនរបស់លោកអ្នកទាំងអស់គ្នា មកទស្សនារឿងល្អៗជក់ចិត្តដិតអារម្មណ៍ជាមួយនឹងអាហារ ភេសជ្ជៈពីរោងភាពយន្តលេជេន។ Legend Cinema #LetsGoLegend អ្នកណាៗក៏ទៅលេជេនដែរ! Click here to visit our official website: https://www.legend.com.kh/

ថែរក្សាកែងជើងពីការប្រេះតាមវិធីនេះ

ការថែរក្សាកែងជើងក៏ជារឿងមួយដែលយើងគួរតែយកចិត្តទុកដាក់បន្ទាប់ពីការថែរក្សាសម្រស់។​វីដេអូខាងក្រោមនេះជាវិធីកាត់បន្ថយការប្រេះកែងជើងរបស់អ្នកបានក្នុងរយៈពេលបីថ្ងៃ​។​ ងាយៗ ហើយមានប្រសិទ្ធភាព ដូច្នេះសម្រាប់អ្នកប្រេះកែងជើងគួរតែសាកល្បងវិធីងាយៗទាំងនេះបាន។ ប្រភព YouTube Channel :  SHORT TIME SECRET

សាមញ្ញតែស្រស់ស្អាតជាមួយម៉ូតសក់ទាំងនេះ

ការធ្វើម៉ូតសក់បែបសាមញ្ញៗជាមួយកន្សែង កំពុងតែមានភាពពេញនិយមសម្រាប់សុភាពនារីនាសម័យនេះ។ មិនត្រឹមតែមានភាពងាយស្រួល ចំណេញពេលវេលាតែប៉ុណ្ណោះទេ ថែមទាំងធ្វើអោយកាន់តែស្រស់ស្អាតមួយកម្រិតទៀត។ ខាងក្រោមនេះជាវិធីធ្វើម៉ូតសក់បែបសាមញ្ញមួយចំនួនដែលស្រស់ស្អាតសម្រាប់សុភាពនារីចូលរួមក្នុងកម្មវិធី ក៏ដូចជាទៅសាលារៀនបានថែមទៀតផង។
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest

ទៅម្តងចំនេញពេលច្រើនណាស់ Le For Rest មានគ្រប់យ៉ាងគ្រប់ជម្រើសតែម្តង!

ពេលបច្ចុប្បន្ននេះយើងកត់សំគាល់ឃើញថា មនុស្សយើងម្នាក់ៗ មានការមមាញឹកនឹងការងារ ឬការសិក្សាខ្លាំងចឹងហើយដើម្បីស្វែររកទីតាំងល្អ ចំនេញពេលវេលា ដូចនេះយើងសូមណែនាំទីតាំងមួយឈ្មោះថា Le For Rest គឺផ្តល់នៅភាពងាយស្រួលក្នុងការជួបជុំពិភាក្សាការងារ ឬការរៀនសូត្រ ឬចូលផ្សារដើរទិញឥវ៉ាន់ក៏បាន ញុាំអាហារប្លែកៗ ញុាំកាហ្វេ ភេសជ្ជៈរសជាតិច្រើនមុខ មានគ្រប់យ៉ាងគ្រប់ជម្រើសតែម្តង។
ហាង Le For Rest
ហាង Le For Rest
ហាង Le For Rest
ហាង Le For Rest
ហាង Le For Rest
ហាង Le For Rest
កាន់តែងាយស្រួលហើយ ពីហាង Le For Rest បានផ្តល់ជាជម្រើសជាច្រើនសម្រាប់លោកអ្នក ព្រោះតែមាននៅទីនោះផ្ទាល់គឺមានទាំងកាហ្វេ ភេសជ្ជៈដែលបង្កើតដោយស្នាដៃកូនខ្មែររសជាតិប្លែក ការតុបតែងក្នុងហាងក៏ប្លែក មានអាហារច្រើនមុខ មិនត្រឹមតែប៉ុណ្ណោះទេ មាន The MaJor Mart , King Major មានលក់សម្ភារផ្សេងៗ ទំនិញគ្រប់មុខតែម្តង ដែលផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការជ្រើសរើស ហើយក្រៅពីនោះ ក៏មាននៅសេវាកម្មដឹងជញ្ជូន Door to Door Delivery ដែលលោកអ្នកអាចកុម្មង់អ្វីផ្សេងៗមកញ៉ាំ ឬ កុម្មង់ទិញទំនិញទៅទីកន្លែងរបស់លោកអ្នកក៏បានដែរ។
ហាង Le For Rest
ហាង Le For Rest
ហាង Le For Rest
ហាង Le For Rest
ហាង Le For Rest
ហាង Le For Rest
តែកុំភ្លេចណាសាករសជាតិកាហ្វេ និងភេសជ្ជៈរសជាតិសា្នដៃខ្មែរយើងម្តងមើល ចំនេញពេលវេលាទៅម្តង អាចទិញរបស់បានច្រើនមុខ ច្រើនជម្រើស ចាំកាលទៀត។
ហាង Le For Rest
ហាង Le For Rest
ហាង Le For Rest លេខទូរស័ព្ទ៖ 098 696 696 / 085 818 819 ទីតាំង៖ ផ្ទះលេខ 29, ផ្លូវ 472,ទួលទំពូង២ 2,ចំការមន វីដេអូ  

ស្រីៗកាន់តែស្រស់ស្អាតជាមួយអាវពណ៌ស

សម្រាប់សុភាពនារីមួយចំនួនតែងតែពេញនិយមពណ៌ឆើតៗក្នុងការស្លៀកពាក់ប្រចាំថ្ងៃ មើលទៅស្រស់ស្អាត​ប៉ុន្តែអាចនឹងសាំ។ដូច្នេះហើយថ្ងៃនេះ KSPG និងផ្លាស់ប្ដូរអារម្មណ៍សុភាពនារីដែែលចូលចិត្តស្លៀកពាក់ពណ៌ឆើតៗមកក្រលេកមើលសំលៀកបំពាក់ពណ៌សវិញម្ដង។ មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ តែមើលទៅកាន់តែសុភាព ហើយស្រស់ស្រាយថែមទៀតផង។
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest
photo pinterest

បុកល្ហុងខ្យងចំហុយពីផ្ទះយាំុមីម៉ាម៉ា សាខាថ្មីត្រូវចិត្តយុវវ័យម្ដុំផ្សារទួលគោក

0
ការញាំុអាហារសម្រន់នៅពេលល្ងាចគឺជាភាពពេញនិយមរបស់យុវវ័យនៅក្នុងសម័យនេះ ដោយសារតែការពេញនិយមគាំទ្រទាំងនេះហើយទើបធ្វើអោយហាងអាហារកាន់តែរីកដុះដាល នឹងពង្រីកសាខារបស់ខ្លួនកាន់តែច្រើនឡើង ជាក់ស្ដែងដូចជាហាង ផ្ទះយាំុមីម៉ាម៉ា ទើបតែពង្រីកសាខាថ្មីដើម្បីបម្រើជូនអាហារជាច្រើនមុខទៅដល់អតិថិជននៅម្ដុំទួលគោកកាន់តែងាយស្រួល។
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ក្រៅពីពង្រីកសាខាថ្មី ហាងផ្ទះយាំុមីម៉ាម៉ាក៏បានបង្កើតមុខម្ហូបថ្មីៗជាច្រើន ដែលនៅតែរក្សាបាននូវរសជាតិ និងភាពបិុនប្រសប់នៃការធ្វើម្ហូប។លើកនេះ ហាងផ្ទះយាំុមីម៉ាម៉ា បាននាំយកនូវអាហារថ្មីគឺ ​​ខ្យងចំហុយបុកល្ហុង គ្រាន់តែឃើញក៏ដឹងថាអ៊ែមដែរ​ មានទាំងខ្យងតំរៀបគ្នានៅលើថាសយ៉ាងទំនង ហើយមានទាំងបុកម្ចូរពីលើទៀត ឃើញហើយស្រៀវធ្មេញណាស់លោកអើយ!!
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
សាខាថ្មីរបស់ហាង ផ្ទះយាំុមីម៉ាម៉ា​ មានទីតាំងនៅម្ដុំផ្សារទួលគោកក៏មានអាហារជាច្រើនមុខទៀតដូចជា​៖ បុកពោតគ្រឿងសមុទ្រ ស៊ុបមី មីគាវ ស៊ុបជើងមាន់ ស៊ុបតុងយាុំជើងមាន់ឆ្នាំងភ្លើង បុកល្ហុងខ្ចង ស៊ុប និងអាហារជាច្រើនទៀតសុទ្ធតែកប់ហ្មង។ សម្រាប់អ្នកនៅម្ដុំទួលគោក កុំភ្លេចនាំគ្នាទៅសាកផងណា! សាខាទី២ របស់ ហាង ផ្ទះយាំុមីម៉ាម៉ា មាននៅជិតផ្ទះហើយ បើមិនទៅសាកម៉េចបាន?
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ផ្ទះយាំុមីម៉ាម៉ា
ហាង ​ ផ្ទះយាំុមីម៉ាម៉ា​ សាខាទី ២ លេខទូរស័ព្ទ ៖ ​​010 93 65 52 / 089 78 66 19 ទីតាង៖ ផ្លួវលេខ 582 ជិតផ្សារទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក
វីដេអូ

បន្ធូរចង្កេះខោឱ្យហើយសិន ត្រៀមញុាំបុហ្វេតម្លៃពិសេស 6.8$ ពីហាង ហ្វឹស ថាម

ចង់ញុាំបុហ្វេអត់? តោះចឹងត្រៀមពោះញុាំឱ្យណាណីម្តង រឿងគីឡូទុកមួយឡែកសិន ទាន់មានប្រូម៉ូសិនពិសេស មានទាំងស៊ុប ទាំងសាច់អាំង​ បុហ្វេម្ហូបច្រើនមុខ ញុាំម៉ាសេរី បញ្ចុះតម្លៃសល់ត្រឹមតែ6.8$ ប៉ុណ្ណោះ!
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
សម្រាប់លោកអ្នកដែលនិយមពិសារនៅប្រភេទបុហ្វេ ដែលមានជម្រើសទាំងសាច់ទាំងស៊ុប បន្លែស្រស់ៗ បង្អែម មុខម្ហូបច្រើនមុខ កុំភ្លេចត្រៀមពោះញុាំបុហ្វេយ៉ាងច្រើនសម្បូរបែប ពីហាង ហ្វឹស ថាម ផ្តល់ជាមួយនិងប្រូម៉ូសិនពិសេសតម្លៃ7.9$ សល់ ត្រឹមតែ6.8$ ចាប់ពីថ្ងៃទី 25 / 06 /2018 ដល់ថ្ងៃទី 09 / 07 /2018។ ក្រៅពីសាច់អាំង និងស៊ុប ពីហាងផ្ទាល់ក៏មាននៅមុខម្ហូបផ្សេងៗទៀតជាច្រើនផងដែរ​ដូចជា៖ ស៊ុបក្តាម ពោះគោទឹកប្រហុក គ្រឿងក្លែមគ្រប់មុខ ពងទាកូន រួមទាំងមុខម្ហូបជាច្រើនផ្សេងទៀត។ ចឹងល្ងាចនេះទាល់តែទៅលឿនតិចហើយ ដើម្បីបានញុាំម្ហូបស្រស់ៗនោះអី អូ!ភ្លេចប្រាប់សម្រាប់បង្កង គឺ ពី ហាងផ្ទាល់ផ្តល់ជូនម្នាក់បាន២ បង្កង ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទៅមុន ឬក៏ក្រោយ។
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម( FIRST TIME Buffet BBQ & Soup) មានទីតាំងធំទូលាយ ងាយស្រួលរៀបចំកម្មវិធីខួបកំណើត កម្មវិធីជប់លៀងផ្សេងៗ​ ។ សម្រាប់លោកអ្នកស្ថិតក្នុងបរិយាកាសជួបជុំមិត្តភក្តិ ឬក្រុមការងារគួរជ្រើសរើសហាង ហ្វឹស ថាម ពិតជាត្រូវចិត្តមិនខានទេ ។ តោះទាន់គេមានប្រូម៉ូសិនផងចឹង លា្ងចនេះចេញពីធ្វើការណាត់មិត្តភក្តិទុកអោយហើយទៅ។
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង First Time Buffet Tel ៖ 012 23 23 15 / 010 33 15 38 / 077 555 718 ទីតាំង ៖ ផ្លូវ 456 ទួលទំពូង១ ខណ្ឌចំការមន វិដេអូ

ងាយៗ វិធីធ្វើម៉ាសធម្មជាតិបិតមុខនៅផ្ទះ

ការធ្វើម៉ាសបិតមុខនៅផ្ទះពិតជាងាយស្រួល ហើយចំណេញទាំងពេលវេលា និងថវិការ អ្នកមិនចាំបាច់ចំណាយពេលទិញម៉ាសបិតមុខពីផ្សារ ព្រោះរបស់ខ្លះនៅក្នុងផ្ទះអ្នកអាចមានសារៈប្រយោជន៍ក្នុងការធ្វើម៉ាសបិតមុខបាន ហើយងាយបំផុតក្នុងការធ្វើ។ ម៉ាសបិតមុខពិតជាមានច្រើនបែប ច្រើនម៉ូតដែលមានលក់នៅលើទីផ្សារ ប៉ុន្តែម៉ាសបិតមុខធម្មជាតិដែលអ្នកអាចរកបាននៅផ្ទះក៏មានលទ្ធផលមិនចាញ់ម៉ាសបិិតមុខដែលដាក់លក់លើទីផ្សារដែរ។ថ្ងៃនេះយើងនឹងលើកយកម៉ាសបិតមុខពីរប្រភេទដែលងាយស្រួលធ្វើហើយអាចរកបាននៅក្នុងផ្ទះរបស់អ្នកផ្ទាល់តែម្ដង។
  • ម៉ាសល្ហុង
Facial Mask
Photo credit to Pinterest
ម៉ាសល្ហុងត្រួវការតែ ផ្លែល្ហុងមួយចំណិត ទឹកឃ្មុំមួយស្លាបព្រា​កាហ្វេ និងស៊ុតស យកមកលាយបញ្ចូលគ្នា​រួចកូរអោយសប់ ហើយបិតនៅលើមុខទុកចោល១៥នាទី រួចលាងចេញជាការស្រេច។ម៉ាសល្ហុងនឹងជួយស្បែកមុខរបស់អ្នកអោយកាន់តែភ្លឺរលោងនឹងកាត់បន្ថយស្នាមដែលមាននៅលើស្បែកមុខយ៉ាងមានប្រសិទ្ធភាព។
  • ម៉ាសផ្លែចេក
Photo credit to Pinterest
ម៉ាសផ្លែចេកមានប្រសិទ្ធភាពជួយអោយស្បែកមុខមានសំណើម ហើយវិធីធ្វើពិតជាងាយស្រួល  ដោយគ្រាន់តែមានផ្លែចេក១ផ្លែក្រឡុកជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ រួចបិតនៅលើមុខ១៥នាទី រួចលាងចេញជាការស្រេច។ ការបិតម៉ាស ២ទៅ៣​ ដងក្នុងមួយសប្ដាហ៍នឹងជួយស្បែកមុខរបស់អ្នកអោយកាន់តែមានសំណើម​ ក៏ដូចជាក្មេងជាងវ័យបានថែមទៀតផង។មានទៅពិបាកអី!ងាយៗ ចំណេញទាំងពេលវេលា​ ចំណេញទាំងលុយ ហើយបានសម្រស់ស្រស់ស្អាតទៀត​ កំុភ្លេចសាកល្បងទាំងអស់គ្នាណា។

ចង់បានរាងស្អាតមែនទេ? អនុវត្តន៍តាមវិធីនេះ

ពិបាកចិត្តនឹងការស្លៀកសំលៀកបំពាក់មិនស្អាត ដោយសារក្បាលពោះមែនទែ? តោះ!មកចាប់ផ្ដើមអនុវត្តន៍តាមវិធីហាត់ប្រាណខាងក្រោមដើម្បីបានរាងGoal ហើយសុខភាពល្អទៀត​ មិនចាំបាច់ចំណាយពេលច្រើនទេ​​ ត្រឹមតែ៨នាទីក្នុងមួយថ្ងៃក៏ជួយបានទៅហើយ។ ប្រភពវីដេអូ YouTube Channel Holly Dolke