ការញាំុអាហារសម្រន់នៅពេលល្ងាចគឺជាភាពពេញនិយមរបស់យុវវ័យនៅក្នុងសម័យនេះ ដោយសារតែការពេញនិយមគាំទ្រទាំងនេះហើយទើបធ្វើអោយហាងអាហារកាន់តែរីកដុះដាល នឹងពង្រីកសាខារបស់ខ្លួនកាន់តែច្រើនឡើង ជាក់ស្ដែងដូចជាហាង ផ្ទះយាំុមីម៉ាម៉ា ទើបតែពង្រីកសាខាថ្មីដើម្បីបម្រើជូនអាហារជាច្រើនមុខទៅដល់អតិថិជននៅម្ដុំទួលគោកកាន់តែងាយស្រួល។
ក្រៅពីពង្រីកសាខាថ្មី ហាងផ្ទះយាំុមីម៉ាម៉ាក៏បានបង្កើតមុខម្ហូបថ្មីៗជាច្រើន ដែលនៅតែរក្សាបាននូវរសជាតិ និងភាពបិុនប្រសប់នៃការធ្វើម្ហូប។លើកនេះ ហាងផ្ទះយាំុមីម៉ាម៉ា បាននាំយកនូវអាហារថ្មីគឺ ខ្យងចំហុយបុកល្ហុង គ្រាន់តែឃើញក៏ដឹងថាអ៊ែមដែរ មានទាំងខ្យងតំរៀបគ្នានៅលើថាសយ៉ាងទំនង ហើយមានទាំងបុកម្ចូរពីលើទៀត ឃើញហើយស្រៀវធ្មេញណាស់លោកអើយ!!
សាខាថ្មីរបស់ហាង ផ្ទះយាំុមីម៉ាម៉ា មានទីតាំងនៅម្ដុំផ្សារទួលគោកក៏មានអាហារជាច្រើនមុខទៀតដូចជា៖ បុកពោតគ្រឿងសមុទ្រ ស៊ុបមី មីគាវ ស៊ុបជើងមាន់ ស៊ុបតុងយាុំជើងមាន់ឆ្នាំងភ្លើង បុកល្ហុងខ្ចង ស៊ុប និងអាហារជាច្រើនទៀតសុទ្ធតែកប់ហ្មង។ សម្រាប់អ្នកនៅម្ដុំទួលគោក កុំភ្លេចនាំគ្នាទៅសាកផងណា! សាខាទី២ របស់ ហាង ផ្ទះយាំុមីម៉ាម៉ា មាននៅជិតផ្ទះហើយ បើមិនទៅសាកម៉េចបាន?
ហាង ផ្ទះយាំុមីម៉ាម៉ា សាខាទី ២
លេខទូរស័ព្ទ ៖ 010 93 65 52 / 089 78 66 19
ទីតាង៖ ផ្លួវលេខ 582 ជិតផ្សារទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក