ចង់ញុាំបុហ្វេអត់? តោះចឹងត្រៀមពោះញុាំឱ្យណាណីម្តង រឿងគីឡូទុកមួយឡែកសិន ទាន់មានប្រូម៉ូសិនពិសេស មានទាំងស៊ុប ទាំងសាច់អាំង បុហ្វេម្ហូបច្រើនមុខ ញុាំម៉ាសេរី បញ្ចុះតម្លៃសល់ត្រឹមតែ6.8$ ប៉ុណ្ណោះ!



សម្រាប់លោកអ្នកដែលនិយមពិសារនៅប្រភេទបុហ្វេ ដែលមានជម្រើសទាំងសាច់ទាំងស៊ុប បន្លែស្រស់ៗ បង្អែម មុខម្ហូបច្រើនមុខ កុំភ្លេចត្រៀមពោះញុាំបុហ្វេយ៉ាងច្រើនសម្បូរបែប ពីហាង ហ្វឹស ថាម ផ្តល់ជាមួយនិងប្រូម៉ូសិនពិសេសតម្លៃ7.9$ សល់ ត្រឹមតែ6.8$ ចាប់ពីថ្ងៃទី 25 / 06 /2018 ដល់ថ្ងៃទី 09 / 07 /2018។ ក្រៅពីសាច់អាំង និងស៊ុប ពីហាងផ្ទាល់ក៏មាននៅមុខម្ហូបផ្សេងៗទៀតជាច្រើនផងដែរដូចជា៖ ស៊ុបក្តាម ពោះគោទឹកប្រហុក គ្រឿងក្លែមគ្រប់មុខ ពងទាកូន រួមទាំងមុខម្ហូបជាច្រើនផ្សេងទៀត។ ចឹងល្ងាចនេះទាល់តែទៅលឿនតិចហើយ ដើម្បីបានញុាំម្ហូបស្រស់ៗនោះអី អូ!ភ្លេចប្រាប់សម្រាប់បង្កង គឺ ពី ហាងផ្ទាល់ផ្តល់ជូនម្នាក់បាន២ បង្កង ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទៅមុន ឬក៏ក្រោយ។





ហាង ហ្វឹស ថាម( FIRST TIME Buffet BBQ & Soup) មានទីតាំងធំទូលាយ ងាយស្រួលរៀបចំកម្មវិធីខួបកំណើត កម្មវិធីជប់លៀងផ្សេងៗ ។ សម្រាប់លោកអ្នកស្ថិតក្នុងបរិយាកាសជួបជុំមិត្តភក្តិ ឬក្រុមការងារគួរជ្រើសរើសហាង ហ្វឹស ថាម ពិតជាត្រូវចិត្តមិនខានទេ ។ តោះទាន់គេមានប្រូម៉ូសិនផងចឹង លា្ងចនេះចេញពីធ្វើការណាត់មិត្តភក្តិទុកអោយហើយទៅ។






ហាង First Time Buffet
Tel ៖ 012 23 23 15 / 010 33 15 38 / 077 555 718
ទីតាំង ៖ ផ្លូវ 456 ទួលទំពូង១ ខណ្ឌចំការមន
វិដេអូ