ងាយៗ វិធីធ្វើម៉ាសធម្មជាតិបិតមុខនៅផ្ទះ

វិធីធ្វើម៉ាសបិតមុខធម្មជាតិ

0
1910

ការធ្វើម៉ាសបិតមុខនៅផ្ទះពិតជាងាយស្រួល ហើយចំណេញទាំងពេលវេលា និងថវិការ អ្នកមិនចាំបាច់ចំណាយពេលទិញម៉ាសបិតមុខពីផ្សារ ព្រោះរបស់ខ្លះនៅក្នុងផ្ទះអ្នកអាចមានសារៈប្រយោជន៍ក្នុងការធ្វើម៉ាសបិតមុខបាន ហើយងាយបំផុតក្នុងការធ្វើ។ ម៉ាសបិតមុខពិតជាមានច្រើនបែប ច្រើនម៉ូតដែលមានលក់នៅលើទីផ្សារ ប៉ុន្តែម៉ាសបិតមុខធម្មជាតិដែលអ្នកអាចរកបាននៅផ្ទះក៏មានលទ្ធផលមិនចាញ់ម៉ាសបិិតមុខដែលដាក់លក់លើទីផ្សារដែរ។ថ្ងៃនេះយើងនឹងលើកយកម៉ាសបិតមុខពីរប្រភេទដែលងាយស្រួលធ្វើហើយអាចរកបាននៅក្នុងផ្ទះរបស់អ្នកផ្ទាល់តែម្ដង។

  • ម៉ាសល្ហុង
Facial Mask
Photo credit to Pinterest

ម៉ាសល្ហុងត្រួវការតែ ផ្លែល្ហុងមួយចំណិត ទឹកឃ្មុំមួយស្លាបព្រា​កាហ្វេ និងស៊ុតស យកមកលាយបញ្ចូលគ្នា​រួចកូរអោយសប់ ហើយបិតនៅលើមុខទុកចោល១៥នាទី រួចលាងចេញជាការស្រេច។ម៉ាសល្ហុងនឹងជួយស្បែកមុខរបស់អ្នកអោយកាន់តែភ្លឺរលោងនឹងកាត់បន្ថយស្នាមដែលមាននៅលើស្បែកមុខយ៉ាងមានប្រសិទ្ធភាព។

  • ម៉ាសផ្លែចេក
Photo credit to Pinterest

ម៉ាសផ្លែចេកមានប្រសិទ្ធភាពជួយអោយស្បែកមុខមានសំណើម ហើយវិធីធ្វើពិតជាងាយស្រួល  ដោយគ្រាន់តែមានផ្លែចេក១ផ្លែក្រឡុកជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ រួចបិតនៅលើមុខ១៥នាទី រួចលាងចេញជាការស្រេច។

ការបិតម៉ាស ២ទៅ៣​ ដងក្នុងមួយសប្ដាហ៍នឹងជួយស្បែកមុខរបស់អ្នកអោយកាន់តែមានសំណើម​ ក៏ដូចជាក្មេងជាងវ័យបានថែមទៀតផង។មានទៅពិបាកអី!ងាយៗ ចំណេញទាំងពេលវេលា​ ចំណេញទាំងលុយ ហើយបានសម្រស់ស្រស់ស្អាតទៀត​ កំុភ្លេចសាកល្បងទាំងអស់គ្នាណា។