ឆ្ងាញ់ជាប់ចិត្តទៀតហើយពីហាង នំបញ្ចុកសាច់ចិញ្ច្រាំ ដែលល្បីប្រចាំប្លុកបឹងកេងកង។ ពេលនេះបានបន្ថែមរសជាតិថ្មីទៀតហើយកាន់តែច្រើនមុខ ច្រើនជម្រើស ញាំុហើយជក់ចិត្ត ជាពិសេសជាមួយគុយទាវសាច់ចិញ្ច្រាំប្រហិតត្រី រសជាតិញាំុជក់មាត់ ញាំុហើយចង់ញាំុទៀត ពេលបានបន្ថែមខ្ទឹមជ្រកទៀត ដឹងតែអ៊ែមហ្មង។



ដើម្បីតម្រូវចិត្តអតិថិជនរបស់ហាងនំបញ្ចុកសាច់ចិញ្ច្រាំដែលតែងតែនិយមគាំទ្រពីស្នាដៃនឹងរសជាតិប្រចាំហាង ពេលនេះម្ចាស់ហាងផ្ទាល់បានបន្ថែមនូវគុយទាវរសជាតិថ្មីគឺគុយទាវសាច់ចិញ្ច្រាំប្រហិតបាក់សៀក រសជាតិឆ្ងាញ់ តម្លៃសមរម្យថែមទៀតផង ហើយអ្នកពិសារមិនអាចភ្លេចបានពេលទទួលទាននោះគឺ ម្ទេសជ្រក់ ម្រេចខ្ចីជ្រក់ ខ្ទឹមជ្រក់ ដែលដាក់ត្រាំក្នុងក្រឡយ៉ាងទំនង បានបន្ថែមរសជាតិដល់គុយទាវមួយចាននេះអោយកាន់តែឆ្ងាញ់ជាប់ចិត្តជាប់មាត់។ ចង់ញាំុគុយទាវឌុបក៏បាន នំបញ្ចុកឌុបក៏មាន នៅចាំអីទៀត?



មិនត្រឹមតែមានគុយទាវមួយមុខតែប៉ុណ្ណោះទេ ហាងនំបញ្ចុកសាច់ចិញ្ច្រាំក៏មានបម្រើជូននូវ មីសួរ មីកញ្ចប់ លត នំបញ្ចុកសាច់ចិញ្ច្រាំ មីគោក និង អាហារជាច្រើនមុខផ្សេងទៀត ដែលសុទ្ធតែមានរសជាតិឆ្ងាញ់ ញាំុជក់ចិត្ត ជាមួយភេសជ្ចៈត្រជាក់ៗជាច្រើនមុខ ដើម្បីបំពេញចិត្តរាល់អតិថិជនផ្សេងទៀតផងដែរ។ បើបានទៅញាំុនៅហាង នំបញ្ចុកសាច់ចិញ្ច្រាំ កុំភ្លេចសាកម្ទេសជ្រក់ ម្រេចខ្ចីជ្រក់ ខ្ទឹមជ្រក់ជាមួយគុុយទាវផងណា ឆ្ងាញ់ផ្ដាំហ្មង។




ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
លេខទូរស័ព្ទ៖ 017 447 333 | 010 542 222
ទីតាំង៖ នៅ ផ្ទះលេខ 17Eo ផ្លូវលេខ282 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ
បើកលក់ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង១២ ថ្ងៃត្រង់ ( គុយទាវ)
បើកលក់ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង៨ យប់ ( នំបញ្ចុក )
វីដេអូ