ស្វែងយល់ពីការថែរក្សាស្បែកនារដូវវស្សា
រដូវវស្សាមកដល់ហើយ តើមិត្តៗនារីៗបានដឺងអ្វីខ្លះទាក់ទងនឹងការថែរក្សាស្បែកនារដូវវស្សានេះទេ? អាកាសធាតុប្រែប្រួលបែបនេះ ស្បែករបស់អ្នកក៏ប្រែប្រួលដូចគ្នា។ ដូច្នេះហើយថ្ងៃនេះ KSPG.TV នឹងនាំយកវីដេអូនៃការថែរក្សាស្បែកនារដូវវស្សាមកចែកជូនទាំងអស់គ្នា។ តោះទៅទស្សនាវីដេអូខាងក្រោមដើម្បីអោយកាន់តែច្បាស់។
ប្រភពពី YouTube Channel Foxy – Makeup Tips and Tutorials
មិននឹកស្មាន Vaseline មានប្រយោជន៍ដល់នារីៗបែបនេះសោះ
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានដឹងហើយថាក្រមួន Vaseline ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលប្រេះមាត់យ៉ាងមានប្រសិទ្ធភាព តែអ្នកប្រហែលជាមិនដែលដឹងទេថាវាមានប្រយោជន៍យ៉ាងច្រើន ជាពិសេសសម្រាប់សុភាពនារីគ្នុងការថែរក្សាសម្រស់។ បើចង់ដឹងច្បាស់ថាវាមានអត្ថប្រយោជន៍យ៉ាងណា ទស្សនាវីដេអួខាងក្រោមទាំងអស់គ្នា។
ប្រភព YouTube Channel Ngoc Pham
ម៉ោះៗ មកក្រេបរសជាតិតែគុជប្រេនដំបូងគេរបស់តៃវ៉ាន់ពីហាង Da Yungs
ហាង Da Yungs ជាហាងតែគុជប្រេនដំបូងគេរបស់តៃវ៉ាន់ដែលមានវត្តមានជាង ២៦០ ហាងនាបណ្ដាលប្រទេសនានាក្នុងតំបន់អាស៊ី នៅពេលនេះបានបង្ហាញខ្លួននៅប្រទេសកម្ពុជាហើយ។ សម្រាប់អ្នកដែលចូលចិត្តតែគុជ ប្រាកដជាជាប់ចិត្តនឹងរសជាតិ ជាមួយគុណភាពដើមរបស់ហាងតែគុជដែលមានប្រភពពីតៃវ៉ាន់មួយនេះច្បាស់ជាក់ជាមិនខាន។

ហាង Da Yungs

ហាង Da Yungs

ហាង Da Yungs
ភេសជ្ជៈជាច្រើនមុខនៅហាង Da Yungs សុទ្ទតែផ្សំឡើងដោយមានគុណភាព និងធម្មជាតិ ជាពិសេសសម្រាប់ភេសជ្ជៈបែបផ្លែឈើគឺសុទ្ធតែជ្រើសរើសយកផ្លែឈើដែលស្រស់ៗ រសជាតិផ្អែមពីផ្លែឈើសុទ្ធដោយមិនដាក់ទឹកស្ករបន្ថែម មានទាំងរសជាតិ២ក្នុងដបដ៏ស្រស់ស្អាតតែមួយ ពិតជាល្អដល់សម្រស់និងសុខភាពថែមទៀតផង។ មិនត្រឹមតែភេសជ្ជៈច្រើនមុខ ហាង Da Yungs ក៏មាននូវអាហារសម្រន់សម្រាប់ញាំុជាមួយភេសជ្ចៈផងដែរដូចជានំប័ុងគៀបជាមួយគុជ នំប័ុងដុតទឹកឃ្មុំ និងអាហារសម្រន់ជាច្រើនមុខទៀត។

ហាង Da Yungs

ហាង Da Yungs

ហាង Da Yungs
គ្រប់កែវសុទ្ធតែឆុងឡើងដោយអ្នកជំនាញរបស់ហាង DaYungs ផ្ទាល់។ សម្រាប់បរិយាកាសហាងពិតជាមានភាពទាក់ទាញ មានអនាម័យ រៀបចំយ៉ាងស្រស់ស្អាត ពិតជាសាកសមសម្រាប់យុវវ័យក្នុងការជួបជុំ ក៏ដូចជាអាចយកកិច្ចការសាលាទៅអង្គុយធ្វើជាមួយមិត្តបានយ៉ាងងាយស្រួល។ អូ! កុំភ្លេចថតរូប Cute Cute ចែកគ្នាមើលផងណា។
ហាង Da Yungs

ហាង Da Yungs

ហាង Da Yungs

ហាង Da Yungs

ហាង Da Yungs

ហាង Da Yungs
ហាង Da Yungs
លេខទូរស័ព្ទ៖ 078 306 158
ទីតាំង៖ ផ្ទះលេខ២០៣ ផ្លូវ ៥១ (ប៉ាស្ទ័រ), សង្កាត់បឹងកេងកង១, ខណ្ឌចំការមន, ភ្នំពេញ
វីដេអូ












បើចង់បានកន្លែងស្នាក់នៅបែបឯកជន កុំរំលងរីសត ឋានសួគ៍ បែបធម្មជាតិពិតៗ
«Tan Sour Resort» ជារីសតបែបធម្មជាតិមួយកន្លែងដែលមានបរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធល្អនៅចម្ងាយ ១.៨គីឡូម៉ែត្រ ពីក្រុងសៀមរាប ស្ថិតនៅលើផ្លូវ ១០មករា ភូមិសាលាកំរើក។ ក្នុងបរិវេណនៃរីសតនេះមានដើមដូង ដើមចេកជាច្រើនដើម រួមជាមួយនឹង ផ្ទះដំបូលក្បឿងស្អាតជាច្រើនកន្លែង សង់ពីឈើ នៅដាច់ៗពីគ្នា មានដាំរុក្ខជាតិលម្អព័ទ្ធជុំវិញ អ្វីដែលពិសេសនោះគឺអាងហែលទឹកតែម្តង។

Tan Sour Resort

Tan Sour Resort

Tan Sour Resort

Tan Sour Resort

Tan Sour Resort

Tan Sour Resort
សម្រាប់អាងហែលទឹក ត្រូវបានរៀបចំឡើងជាមួយរចនាបថបែបខ្មែរ ពិសេសហ្មងគឺចំលាក់អង្គរ លាយឡំទិដ្ឋភាពធម្មជាតិមើលហើយនឹកស្រុកនឹកស្រែ ចំនែកផ្ទះប្រក់ក្បឿង ជាទីសម្រាកកាយបន្ធូរអារម្មណ៍ ជាមួយភាពស្ងប់ស្ងាត់ ទេសភាពខៀវស្រងាត់បំបាត់អស់ទុក្ខកង្វល់ដែលមានទាំងអម្បាលម៉ានក្នុងចិត្ត។

Tan Sour Resort

Tan Sour Resort

Tan Sour Resort

Tan Sour Resort
ជាងនេះទៅទៀត ដោយសារទីតាំងអំណោយផល ស្ថិតក្នុងក្រុងសៀមរាបទៀតនោះ ដូច្នេះហើយលោកអ្នកក៏អាចទៅកម្សាន្តជាមួយនឹងតំបន់ទេសចរណ៍ ជាច្រើនបានយ៉ាងងាយស្រួលថែមទៀតផង ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីរីសតឡើយ។

Tan Sour Resort

Tan Sour Resort

Tan Sour Resort
Tan Sour Resort
ទូរស័ព្ទ៖ 092 682 703 / 017 454 098 / 017 454 062
កក់បន្ទប់៖ https://www.tansourresort.com
ទីតាំង៖ ផ្លូវ១០មករា ភូមិសាលាកំរើក ក្រុងសៀមរាប
ផែនទី៖ https://goo.gl/maps/C4LnNeZstJL2
វីដេអូ














ទស្សនារឿងបងប្រុសកំពូលកូរនៅរោងភាពយន្តលេជេនទទួលបានកាដូអាវយឺតរូបអាយដលដ៏ស្រស់ស្អាតរបស់អ្នក
សម្រាប់លោកអ្នកដែលជាហ្វេនរបស់រឿង Brother Of The Year ឬបងប្រុសកំពូលកូរ តើលោកអ្នកបានទស្សនារឿងនេះ នៅថ្ងៃ Advance Screening ឬការចាក់បញ្ចាំងពិសេសមុនថ្ងៃកំណត់រួចហើយឬនៅ? ប្រសិនជាលោកអ្នកនៅមិនទាន់បានទស្សនាទេនោះ សូមកុំខកខានទស្សនារឿងនេះអោយសោះណា៎ អាចអញ្ជើញមកទស្សនាបានចាប់ពីថ្ងៃទី ២១ ខែមិថុនា នេះតទៅ ហើយលោកអ្នកនឹងទទួលបានកាដូ អាវយឺត Original ពិសេសមួយ ក្នុងចំណោម៣ ដែលមានរូបអាយដលរបស់អ្នកផងដែរ។
ដែលកម្មវិធីពិសេសនេះ លោកអ្នកគ្រាន់តែជាវសំបុត្រធម្មតា ៥សន្លឹក និង ឈុត Combo ចំនួន២ឈុត រឺក៏ជាវសំបុត្រ Diamond Class នៅលេជេនព្រីមៀម ចំនួន៣ លោកអ្នកនឹងទទួលបានអាវពិសេសមានរូបអាយដល ចំនួន១ភ្លាមៗ! រួសរាន់ឡើង!!! សម្រាប់ចំនួនគឺមានកំណត់ និងមាននៅគ្រប់សាខារបស់រោងភាពយន្តលេជេន អ្នកមកមុនបានមុនណា៎!
ចំណែកឯប្រិយមិត្តដែលប្រើប្រាស់កាតសមាជិក និងកម្មវិធីផាយផេ ក៏អាចចូលរួមកម្មវិធីនេះបានដែរ!
អ្នកណាៗក៏ទៅលេជេនដែរ!
Click here to visit our official website: https://www.legend.com.kh

ប្រាកដចិត្តអត់ថាការលាងមុខរាល់ថ្ងៃត្រឹមត្រូវ?
ផ្ទៃមុខជាផ្នែកមួយដែលងាយទទួលរងនូវភាពកខ្វក់ដោយសារធូលីនិងសារជាតិពុលផ្សេងៗតាមរយៈបរិយាកាសក៏ដូចជា make up ការលាងមុខតាមបែបធម្មតារាល់ថ្ងៃមិនអាចប្រាកដចិត្តបានឡើយថាត្រឹមត្រូវ។ ថ្ងៃនេះយើងសូមណែនាំពីវិធីក្នុងការលាងសំអាតស្បែកមុខតាមបែប Double cleansing ដែលយើងអាចប្រាកដចិត្តថាស្បែកមុខគ្មានភាពកខ្វក់ទៀតទេ។ខាងក្រោមនេះជាវិដេអូបង្ហាញពីវីធីសាស្រ្តក្នុងការលាងមុខតាមបែប Double Cleansing
វីដេអូ៖
Double Cleansing – Skin Careប្រាកដចិត្តអត់ថាលាងមុខរាល់ថ្ងៃត្រឹមត្រូវនិង ស្អាតល្អហេីយ? មកសាកមេីលតិចនិកdouble cleansingសិនបានដឹងថា លាងធម្មតាៗមិនគ្រប់គ្រាន់ទេណា!#Kesorkolkspg #Skincare #Faceclean #Routine #Kelly
បានបង្ហោះដោយ Kesorkol នៅ ថ្ងៃព្រហស្បតិ៍ 8 មីនា 2018
ម៉ូតសក់ងាយទាំង៧ សម្រាប់សុភាពនារីមានសក់រួញ
សម្រាប់សុភាពនារីដែលមានសក់រួញប្រាកដជាពិបាកក្នុងការធ្វើម៉ូតសក់ហើយមែនទេ? សក់រួញបែបនេះគួរតែធ្វើម៉ូតសក់មួយណាទើបសាកសមហើយមើលទៅកាន់តែស្រស់ស្អាត? ខាងក្រោមនេះជាម៉ូតសក់ងាយៗទាំង៧ សម្រាប់សុភាពនារីដែលមានសក់រួញ អាចសាកល្បងធ្វើបានដោយខ្លួនឯងនៅផ្ទះ។
ប្រភព YOUTUBE
គ្រាន់តែឃើញ កន្លែងបើកថ្មីនេះភ្លាម ចង់ទៅម៉ាស្សា ស្ប៉ា បន្ធូរអារម្មណ៍ភ្លាមហ្មង!
ចឹងហ្មងអី! មុទិតាស្ប៉ាសាខាទី២ ដែលត្រៀមនឹងបើកក្នុងខែ កក្កដា ថ្ងៃទី០១នេះ ពិតជាធំមែនទែន ពីមុនអ្នកសៀមរាបធ្លាប់តែស្គាល់ មុទិតាស្ប៉ា ដែលជាសាខាទី១ ក្នុងសណ្ឋាគារបុរីអង្គរ ជាកន្លែង ម៉ាស្សា ស្ប៉ា មានជំនាញច្បាស់លាស់ លក្ខណៈស្តង់ដា ហើយពេលនេះ អ្វីដែលធ្វើអោយ បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងទឹកសៀមរាបអង្គរទន្ទឹងរង់ចាំនោះ ឥឡូវបានលេចរូបរាងពេញលេញហើយគឺ សាខាថ្មីរបស់មុទិតាស្ប៉ាដែលមានរូបរាងប្រណិតដ៏ល្អឥតខ្ចោះជាមួយនឹងគ្រឿងបរិក្ខាស្ប៉ាទំនើបលំដាប់អន្តរជាតិដែលមុទិតាស្ប៉ានឹងផ្តល់ជូនភ្ញៀវជាតិនិងអន្តរជាតិទាំងអស់នូវសេវាកម្មម៉ាស្សានិងស្ប៉ាដែលមិនអាចប្រៀបបាន។

មុទិតាស្ប៉ា សាខាទី២

មុទិតាស្ប៉ា សាខាទី២

មុទិតាស្ប៉ា សាខាទី២
កាន់តែពិសេសទៀតនោះ ចំពោះភ្ញៀវជាតិទាំងអស់ និងទទួលបាននូវតម្លៃដ៏ពិសេសដែលមិនធ្លាប់មានគឺ ត្រឹមតែ10ដុល្លារប៉ុណ្ណោះនៃសេវាកម្មម៉ាស្សាក្នុងមួយម៉ោង។ ហើយសាខាថ្មីរបស់មុទិតាស្ប៉ានឹងបើកទទួលភ្ញៀវរបស់ខ្លួននៅថ្ងៃទី01កក្កដាឆ្នាំ2018ខែក្រោយនេះ។ សំរាប់ពត៌មានបន្ថែមលោកអ្នកអាចទាក់ទងប្រធានគ្រប់គ្រងទូទៅរបស់មុទិតាស្ប៉ាដោយផ្ទាល់តាមរយៈទូរសព្ទ័លេខ 015 423 222។

មុទិតាស្ប៉ា សាខាទី២

មុទិតាស្ប៉ា សាខាទី២
មុទិតាស្ប៉ា សាខាទី២
ទូរស័ព្ទ៖ 015 423 222
បើកដំណើរការ៖ ៩ព្រឹក-១២យប់
ទីតាំង៖ ស្ថិតនៅខេត្តសៀមរាប ភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ជាប់នឹងស្តុបកោះកេរិ៍
វីដេអូ













រៀនផ្លាស់ប្ដូរខ្លួនអ្នកអោយប្រែក្លាយជាមនុស្សដែលមានការគិតបែបវិជ្ជមាន
ការគិតបែបវិជ្ជមានសំដៅទៅលើការគិតរបស់មនុស្សដែលមើលឃើញពិភពលោកក្នុងផ្លូវល្អ។ការគិតបែបនេះមិនត្រឹមតែផ្ដល់អោយខ្លួនឯងនូវក្ដីសុខតែប៉ុណ្ណោះទេ អ្នកជុំវិញខ្លួនអ្នកក៏ទទួលបានដូចគ្នា។ ការគិតបែបវិជ្ជមានក៏បានផ្ដល់អោយសេចក្ដីសុខផ្លូវចិត្ត នឹងសុខភាពផ្លូវកាយល្អដូចគ្នា។ បើតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបានអោយដឹងថា ការគិតបែបវិជ្ជមានជាកត្តាជំរុញអោយកាន់តែមានភាពជឿជាក់ បង្ការនូវជំងឺលើសសម្ពាធឈាម និងជំងឺបាក់ទឹកចិត្តបានទៀតផង។ ដូច្នេះម៉េចមិនសាកផ្លាស់ប្ដូរការគិតរបស់អ្នក ហើយស្វែងរកសេចក្ដីសុខអោយខ្លួនឯងតាមវិធីខាងក្រោមនេះ

positive changes

Photo Unsplash user

photo unsplash user

Photo Unsplash user
តើអ្នកចង់ក្លាយជាមនុស្សដែលជួយជំរុញអោយអ្នកដទៃប្រែការគិត និងប្រែគំនិតខ្លួនឯងទៅជាមនុស្សដែលមានការគិតបែបវិជ្ជមានក្នុងពេលតែមួយដែលទេ?

- ចាប់ផ្ដើមថ្ងៃថ្មីតាមរយៈការគិតវិជ្ជមាន គេតែងនិយាយថាបើអ្នកងើបមកពេលព្រឹកតាមអារម្មណ៍បែបណា មួយថ្ងៃនោះអ្នកនឹងមានអារម្មណ៍បែបនោះពេញមួយថ្ងៃ។ តើអ្នកធ្លាប់គិតទេថាមួយថ្ងៃនេះដូចជាមិនល្អទាល់តែសោះនៅពេលដែលអ្នកងើបមកយឺតពេល។ នេះមកពីការគិតបែបអវិជ្ជមានរបស់អ្នកគ្របដណ្ដប់ពេញខួរក្បាលរបស់អ្នកធ្វើអោយអ្នកគិតបែបវិជ្ជមានមិនចេញសោះ។ សាកផ្លាស់ប្ដូរការគិតទៅជាបែបវិជ្ជមានតាមរយៈការនិយាយប្រាប់ខ្លូនឯងនៅមុខកញ្ចក់ ទោះបីជាមើលទៅវាដូចជាមនុស្សឆ្កួតក៏ដោយតែវាជាវិធីមួយផ្លាស់ប្ដូរការគិតរបស់អ្នកចាប់តាំងពីពេលព្រឹកបាន។

- ផ្ដោតទៅលើរឿងល្អៗ ទោះបីវាជារឿងតូចតាច វាមិនដែលមានថ្ងៃល្អរហូតនោះទេ តែវាប្រាកដជាមានរឿងល្អៗតូចតាចមួយចំនូននៅក្នុងថ្ងៃអាក្រក់នោះ។ ចូរកត់សំគាល់រឿងល្អតូចតាចទាំងនោះហើយយកវាមកគិតតាមបែបល្អៗ ហើយផ្លាស់ប្ដូរថ្ងៃអាក្រក់ទាំងនោះទៅជាថ្ងៃល្អតាមរយៈការគិតរបស់អ្នកវិញ។ ឧទាហរណ៍ដូចជាអ្នកជាប់ស្ទះចរាចរណ៍ អ្នកប្រហែលជាមានអារម្មណ៍ធុញថប់ ដូច្នេះបើអ្នកគិតថាអ្នកអាចមានពេលមើលពីមនុស្សជុំវិញខ្លួន ហើយទទួលយកបទពិសោធន៍តាមរយៈការស្ទះចរាចរណ៍នេះ នោះអារម្មណ៍ធុញថប់របស់អ្នកនឹងបានរសាយខ្លះ។
- ប្រែក្លាយកំហុសទៅជាមេរៀន គ្មានអ្នកណាដែលល្អទាំងអស់នោះទេ អ្នកណាក៏បង្កើតកំហុសដែរ។ ជំនួសអោយការគិតពីកំហុសមកជាការគិតពីអ្វីដែលត្រូវធ្វើនៅពេលក្រោយ ក៏ដូចជារៀនទទួលស្គាល់កំហុសហើយប្រែក្លាយកំហុសទាំងនោះទៅជាមេរៀនវិញ។

- ប្ដូរការនិយាយជាមួយខ្លួនឯងពីអវិជ្ជមានទៅជាវិជ្ជមាន ការនិយាយជាមួយខ្លួនឯងនៅក្នុងចិត្តភាគច្រើនតែងតែនាំយកមកនូវការគិតបែបអវិជ្ជមាន អ្នកអាចនិងគិតថាអ្នកអាក្រក់ អ្នកអន់ជាដើម។ បញ្ឈប់ការគិតបែបនេះនៅពេលណាដែលអ្នកកំពុងតែដឹងថាអ្នកកំពុងតែគិតបែបអវីជ្ជមានហើយជំនួសមកវិញនូវការគិតបែបល្អៗ។
- បំភ្លេចអតីតកាល ហើយផ្ដោតទៅលើបច្ចុប្បន្ន ការផ្ដោតទៅលើបច្ចុប្បន្នមិនមែនផ្ដោតទៅលើម៉ោងនេះ ថ្ងៃនេះនោះទេ តែផ្ដោតទៅលើអ្វីដែលកើតឡើងពេលនេះ។ បំភ្លេចចោលនូវអតីតកាលដែលជាស្រមោលអាក្រក់តាមលងអ្នកហើយរស់នៅជាមួយជិវិតដ៏ស្រស់បំព្រងរបស់អ្នកវិញ។
- បង្កើតមិត្តជាមួយអ្នកដែលមានគំនិតវិជ្ជមាន នៅពេលដែលអ្នកនៅជុំវិញដោយមនុស្សដែលមានការគិតបែបវិជ្ជមាន អ្នកនឹងសម្របខ្លូនឯងទៅជាមនុស្សដែលមានការគិតបែបនេះដូចគ្នា។ ស្វែងរកអ្នកដែលមានគំនិតវិជ្ជមានមកបំពេញជិវិតរបស់អ្នកអាចពិបាក ប៉ុន្តែការជំនះខ្លួនឯងអាចនឹងពិបាកជាង។

មេឃត្រជាក់ចឹងៗអី បើបានញុាំមីហឹរគីមឈី មិនដឹងស្រួលខ្លួនយ៉ាងណាទេ?
ឃើញថាអាកាសធាតុប្រែប្រួលទៀតហើយ ប៉ុន្មានថ្ងៃនេះមេឃត្រជាក់ល្អណាស់ ចឹងដូចជានឹកឃើញឃ្លានមីហឹរ មីហឹរដែលមានរដាក់គីមឈីនោះអី ព្រោះតែវាឆ្ងាញ់ហើយអាចកំដៅក្រះបាន តោះញុាំមីហឹរគីមឈីម្តងអី ហើយល្បីថាមីរហឹរគីមឈីមានបើកសាខាថ្មីនៅម្តុំផ្លូវជាតិលេខ៤ មិនត្រឹមតែប៉ុណ្ណោះទេមានមុខម្ហូបថ្មីៗថែមទៀតផង។

ហាង មីហឹរគីមឈី

ហាង មីហឹរគីមឈី

ហាង មីហឹរគីមឈី
ដោយសារតែកំណើននៃការពេញនិយមគាំទ្រ ការញាំុមីហឹរគីមឈីកន្លងមកនេះហើយទើបធ្វើអោយហាងមីហឹរគីមឈី បានពង្រីកសាខាថ្មីរបស់ខ្លួនជាច្រើននៅតាមកន្លែងផ្សេងៗគ្នាដូចជា៖ សាខាទី១ ជិតស្តុបទំនបើសាខាទី២ នៅខេត្តកំពង់ស្ពឺ និងសាខាទី៣ នៅផ្លូវ៣៧១ ជិតផ្សារប៉េសេ ដើម្បីបម្រើជូនអតិថិជននូវមីហឹរបែបកូរ៉េ ក្ដៅៗ ចំអិនភ្លាមៗ ជាមួយរសជាតិយ៉ាងសម្បូរបែប ជាពិសេសពិតជាត្រូវចិត្តសម្រាប់អ្នកដែលចូលចិត្តហឹរ ចង់បានហឹរប៉ុណ្ណាក៏បានដែរ ម៉ាហូរញើស ម៉ាហៀរទឹកភ្នែក ហើយមិនត្រឹមតែមានមីហឹរមួយមុខនោះទេ សម្រាប់ហាង មីហឹរគីមឈី គ្រប់សាខាទាំងអស់លោកអ្នកក៏អាចពិសារមុខម្ហូបផ្សេងៗថ្មីជាច្រើនមុខដូចជា៖ មាន់ដុតឈីស , Tokpokki រួមទាំងមីហឹរជាច្រើនរសជាតិ ជាជម្រើសសម្រាប់លោកអ្នកតាមការចូលចិត្តផងដែរ។

ហាង មីហឹរគីមឈី

ហាង មីហឹរគីមឈី

ហាង មីហឹរគីមឈី
ហាង មីហឹរគីមឈី បានផ្តល់ជូនលោកអ្នកនៅមីហឹរយ៉ាងឆ្ងាញ់ពិសារ និងមានកន្លែងធំទូលាយ មានកន្លែងក្មេងលេង ដែលមិនរំខានដល់ការទទួលទានរបស់អស់លោកអ្នក រួមទាំងមានកន្លែងចតយានយន្តយ៉ាងធំទូលាយផងដែរ។ ចឹងបើល្ងាចចង់រកកន្លែងជុំគ្នា ជុំមិត្តភ័ក្រ្ត ដើម្បីជជែកគ្នាលេង ក៏ដើម្បីបានញ៉ាំអ្វីដែលហឹរៗ ហើយតម្លៃសមរម្យទៀតនោះ កុំភ្លេចទៅសាក មីហឹរនៅហាង មីហឹរគីមឈី ណា។

ហាង មីហឹរគីមឈី

ហាង មីហឹរគីមឈី

ហាង មីហឹរគីមឈី
ហាង មីហឹរគីមឈី
ទូរស័ព្ទ៖ 015 977 588
ទីតាំង៖ ផ្លូវជាតិលេខ៤ ជិតស្តុបទំនប់កប់ស្រូវ
វីដេអូ៖








