ទស្សនារឿងបងប្រុសកំពូលកូរនៅរោងភាពយន្តលេជេនទទួលបានកាដូអាវយឺតរូបអាយដលដ៏ស្រស់ស្អាតរបស់អ្នក

បងប្រុសកំពូលកូរ

0
1317

សម្រាប់លោកអ្នកដែលជាហ្វេនរបស់រឿង Brother Of The Year ឬបងប្រុសកំពូលកូរ តើលោកអ្នកបានទស្សនារឿងនេះ នៅថ្ងៃ Advance Screening ឬការចាក់បញ្ចាំងពិសេសមុនថ្ងៃកំណត់រួចហើយឬនៅ? ប្រសិនជាលោកអ្នកនៅមិនទាន់បានទស្សនាទេនោះ សូមកុំខកខានទស្សនារឿងនេះអោយសោះណា៎ អាចអញ្ជើញមកទស្សនាបានចាប់ពីថ្ងៃទី ២១​ ខែមិថុនា នេះតទៅ ហើយលោកអ្នកនឹងទទួលបានកាដូ អាវយឺត Original ពិសេសមួយ ក្នុងចំណោម៣ ដែលមានរូបអាយដលរបស់អ្នកផងដែរ។​​

ដែលកម្មវិធីពិសេសនេះ លោកអ្នកគ្រាន់តែជាវសំបុត្រធម្មតា ៥សន្លឹក និង ឈុត Combo ចំនួន២ឈុត រឺក៏ជាវសំបុត្រ Diamond Class នៅលេជេនព្រីមៀម ចំនួន៣ លោកអ្នកនឹងទទួលបានអាវពិសេសមានរូបអាយដល ចំនួន១ភ្លាមៗ! រួសរាន់ឡើង!!! សម្រាប់ចំនួនគឺមានកំណត់ និងមាននៅគ្រប់សាខារបស់រោងភាពយន្តលេជេន អ្នកមកមុនបានមុនណា៎!

ចំណែកឯប្រិយមិត្តដែលប្រើប្រាស់កាតសមាជិក និងកម្មវិធីផាយផេ ក៏អាចចូលរួមកម្មវិធីនេះបានដែរ!
អ្នកណាៗក៏ទៅលេជេនដែរ!
Click here to visit our official website: https://www.legend.com.kh