«Tan Sour Resort» ជារីសតបែបធម្មជាតិមួយកន្លែងដែលមានបរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធល្អនៅចម្ងាយ ១.៨គីឡូម៉ែត្រ ពីក្រុងសៀមរាប ស្ថិតនៅលើផ្លូវ ១០មករា ភូមិសាលាកំរើក។ ក្នុងបរិវេណនៃរីសតនេះមានដើមដូង ដើមចេកជាច្រើនដើម រួមជាមួយនឹង ផ្ទះដំបូលក្បឿងស្អាតជាច្រើនកន្លែង សង់ពីឈើ នៅដាច់ៗពីគ្នា មានដាំរុក្ខជាតិលម្អព័ទ្ធជុំវិញ អ្វីដែលពិសេសនោះគឺអាងហែលទឹកតែម្តង។






សម្រាប់អាងហែលទឹក ត្រូវបានរៀបចំឡើងជាមួយរចនាបថបែបខ្មែរ ពិសេសហ្មងគឺចំលាក់អង្គរ លាយឡំទិដ្ឋភាពធម្មជាតិមើលហើយនឹកស្រុកនឹកស្រែ ចំនែកផ្ទះប្រក់ក្បឿង ជាទីសម្រាកកាយបន្ធូរអារម្មណ៍ ជាមួយភាពស្ងប់ស្ងាត់ ទេសភាពខៀវស្រងាត់បំបាត់អស់ទុក្ខកង្វល់ដែលមានទាំងអម្បាលម៉ានក្នុងចិត្ត។




ជាងនេះទៅទៀត ដោយសារទីតាំងអំណោយផល ស្ថិតក្នុងក្រុងសៀមរាបទៀតនោះ ដូច្នេះហើយលោកអ្នកក៏អាចទៅកម្សាន្តជាមួយនឹងតំបន់ទេសចរណ៍ ជាច្រើនបានយ៉ាងងាយស្រួលថែមទៀតផង ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីរីសតឡើយ។



Tan Sour Resort
ទូរស័ព្ទ៖ 092 682 703 / 017 454 098 / 017 454 062
កក់បន្ទប់៖ https://www.tansourresort.com
ទីតាំង៖ ផ្លូវ១០មករា ភូមិសាលាកំរើក ក្រុងសៀមរាប
ផែនទី៖ https://goo.gl/maps/C4LnNeZstJL2
វីដេអូ