ហាង Da Yungs ជាហាងតែគុជប្រេនដំបូងគេរបស់តៃវ៉ាន់ដែលមានវត្តមានជាង ២៦០ ហាងនាបណ្ដាលប្រទេសនានាក្នុងតំបន់អាស៊ី នៅពេលនេះបានបង្ហាញខ្លួននៅប្រទេសកម្ពុជាហើយ។ សម្រាប់អ្នកដែលចូលចិត្តតែគុជ ប្រាកដជាជាប់ចិត្តនឹងរសជាតិ ជាមួយគុណភាពដើមរបស់ហាងតែគុជដែលមានប្រភពពីតៃវ៉ាន់មួយនេះច្បាស់ជាក់ជាមិនខាន។



ភេសជ្ជៈជាច្រើនមុខនៅហាង Da Yungs សុទ្ទតែផ្សំឡើងដោយមានគុណភាព និងធម្មជាតិ ជាពិសេសសម្រាប់ភេសជ្ជៈបែបផ្លែឈើគឺសុទ្ធតែជ្រើសរើសយកផ្លែឈើដែលស្រស់ៗ រសជាតិផ្អែមពីផ្លែឈើសុទ្ធដោយមិនដាក់ទឹកស្ករបន្ថែម មានទាំងរសជាតិ២ក្នុងដបដ៏ស្រស់ស្អាតតែមួយ ពិតជាល្អដល់សម្រស់និងសុខភាពថែមទៀតផង។ មិនត្រឹមតែភេសជ្ជៈច្រើនមុខ ហាង Da Yungs ក៏មាននូវអាហារសម្រន់សម្រាប់ញាំុជាមួយភេសជ្ចៈផងដែរដូចជានំប័ុងគៀបជាមួយគុជ នំប័ុងដុតទឹកឃ្មុំ និងអាហារសម្រន់ជាច្រើនមុខទៀត។



គ្រប់កែវសុទ្ធតែឆុងឡើងដោយអ្នកជំនាញរបស់ហាង DaYungs ផ្ទាល់។ សម្រាប់បរិយាកាសហាងពិតជាមានភាពទាក់ទាញ មានអនាម័យ រៀបចំយ៉ាងស្រស់ស្អាត ពិតជាសាកសមសម្រាប់យុវវ័យក្នុងការជួបជុំ ក៏ដូចជាអាចយកកិច្ចការសាលាទៅអង្គុយធ្វើជាមួយមិត្តបានយ៉ាងងាយស្រួល។ អូ! កុំភ្លេចថតរូប Cute Cute ចែកគ្នាមើលផងណា។






ហាង Da Yungs
លេខទូរស័ព្ទ៖ 078 306 158
ទីតាំង៖ ផ្ទះលេខ២០៣ ផ្លូវ ៥១ (ប៉ាស្ទ័រ), សង្កាត់បឹងកេងកង១, ខណ្ឌចំការមន, ភ្នំពេញ
វីដេអូ