ឃើញថាអាកាសធាតុប្រែប្រួលទៀតហើយ ប៉ុន្មានថ្ងៃនេះមេឃត្រជាក់ល្អណាស់ ចឹងដូចជានឹកឃើញឃ្លានមីហឹរ មីហឹរដែលមានរដាក់គីមឈីនោះអី ព្រោះតែវាឆ្ងាញ់ហើយអាចកំដៅក្រះបាន តោះញុាំមីហឹរគីមឈីម្តងអី ហើយល្បីថាមីរហឹរគីមឈីមានបើកសាខាថ្មីនៅម្តុំផ្លូវជាតិលេខ៤ មិនត្រឹមតែប៉ុណ្ណោះទេមានមុខម្ហូបថ្មីៗថែមទៀតផង។



ដោយសារតែកំណើននៃការពេញនិយមគាំទ្រ ការញាំុមីហឹរគីមឈីកន្លងមកនេះហើយទើបធ្វើអោយហាងមីហឹរគីមឈី បានពង្រីកសាខាថ្មីរបស់ខ្លួនជាច្រើននៅតាមកន្លែងផ្សេងៗគ្នាដូចជា៖ សាខាទី១ ជិតស្តុបទំនបើសាខាទី២ នៅខេត្តកំពង់ស្ពឺ និងសាខាទី៣ នៅផ្លូវ៣៧១ ជិតផ្សារប៉េសេ ដើម្បីបម្រើជូនអតិថិជននូវមីហឹរបែបកូរ៉េ ក្ដៅៗ ចំអិនភ្លាមៗ ជាមួយរសជាតិយ៉ាងសម្បូរបែប ជាពិសេសពិតជាត្រូវចិត្តសម្រាប់អ្នកដែលចូលចិត្តហឹរ ចង់បានហឹរប៉ុណ្ណាក៏បានដែរ ម៉ាហូរញើស ម៉ាហៀរទឹកភ្នែក ហើយមិនត្រឹមតែមានមីហឹរមួយមុខនោះទេ សម្រាប់ហាង មីហឹរគីមឈី គ្រប់សាខាទាំងអស់លោកអ្នកក៏អាចពិសារមុខម្ហូបផ្សេងៗថ្មីជាច្រើនមុខដូចជា៖ មាន់ដុតឈីស , Tokpokki រួមទាំងមីហឹរជាច្រើនរសជាតិ ជាជម្រើសសម្រាប់លោកអ្នកតាមការចូលចិត្តផងដែរ។



ហាង មីហឹរគីមឈី បានផ្តល់ជូនលោកអ្នកនៅមីហឹរយ៉ាងឆ្ងាញ់ពិសារ និងមានកន្លែងធំទូលាយ មានកន្លែងក្មេងលេង ដែលមិនរំខានដល់ការទទួលទានរបស់អស់លោកអ្នក រួមទាំងមានកន្លែងចតយានយន្តយ៉ាងធំទូលាយផងដែរ។ ចឹងបើល្ងាចចង់រកកន្លែងជុំគ្នា ជុំមិត្តភ័ក្រ្ត ដើម្បីជជែកគ្នាលេង ក៏ដើម្បីបានញ៉ាំអ្វីដែលហឹរៗ ហើយតម្លៃសមរម្យទៀតនោះ កុំភ្លេចទៅសាក មីហឹរនៅហាង មីហឹរគីមឈី ណា។



ហាង មីហឹរគីមឈី
ទូរស័ព្ទ៖ 015 977 588
ទីតាំង៖ ផ្លូវជាតិលេខ៤ ជិតស្តុបទំនប់កប់ស្រូវ
វីដេអូ៖