រដូវវស្សា ជារដូវបៃតងដែលទេសភាព ដើមឈើមានពណ៌បៃតងស្រស់ ដែលបណ្តាអោយកន្លែងស្នាក់នៅ សម្រាប់ដំណើរកម្សាន្តក្នុងរដូវនេះចាប់ពីខែ ៦រហូតដល់ខែ ៩ មានតម្លៃសមរម្យ រួមផ្សំជាមួយការបញ្ចុះតម្លៃពិសេសផងដែរ។



ហើយដើម្បីអោយអតិថិជនរបស់ខ្លួន មានភាពងាយស្រួលក្នុងការទទួលបាន ការបញ្ចុះតម្លៃ ពិសេសដោយមិនមានពិបាកអីនោះទេ គឺថា គ្រាន់តែបង្ហាញថាអ្នក “ពិតជាបានមើល និង Share វីដេអូខាងក្រោមដែលបង្ហោះដោយស្ថាប័នកោះសន្តិភាព ពីផេកហ្វេសបុក My Land | ទឹកដីខ្ញុំ ដោយ Tag ឈ្មោះផេក eOcambo Village & Residence” ជាការស្រេច នោះអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២០% លើគ្រប់មុខម្ហូប និងសេវាកម្ម ម៉ាស្សា ស្ប៉ា ក្នុង eOcambo Village & Residence ភ្លាមតែម្តង។




ដោយសារ eOcambo Village & Residence ជាកន្លែងស្នាក់នៅមួយកន្លែង ដែលផ្តោតសំខាន់លើការរចនាតាមបែបវប្បធម៌លោកខាងលិខ ជាមួយរចនាបថបែបខ្មែរ មួយវិញទៀតគឺ Green តែម្តង ចំនុចនេះមានន័យថា ជុំវិញសណ្ឋាគារ មានពោរពេញទៅដោយដើមឈរដុះអម បញ្ចេញសម្រស់ពណ៌បៃតង ក្នុងរដូវវស្សាយ៉ាងស្រស់ស្អាត ផ្គួបផ្សំជាមួយអាងហែលទឹក នៅខាងមុខទៀតនោះកាន់តែធ្វើអោយ ភ្ញៀវដែលចូលចិត្តភាពស្ងប់ស្ងាត់កាន់តែពេញចិត្ត បើទោះបីជាទីតាំងនៅជិតក្រុងសៀមរាបក៏ដោយ។

ក្រៅពីការផ្តល់សេវាកម្ម ផ្នែកស្នាក់នៅជាបន្ទប់ច្រើនប្រភេទ តម្លៃចាប់ពី ១០ម៉ឺនរៀលឡើងទៅ ហើយនោះ ខាងសណ្ឋាគារក៏មានជា ភោជនីយដ្ឋានដែលមានម៉ឺនុយម្ហូប តាមបែបលោកខាងលិច ក្នុងនោះដែរក៏ផ្តោតសំខាន់ណាស់ដែរទៅលើមុខម្ហូបបែបខ្មែរដែលមានប្រជាប្រិយភាពបំផុត ដើម្បីអោយភ្ញៀវបរទេស ទទួលបានចំនេះដឹងខ្លះៗពីវប្បធម៌ម្ហូបអាហាររបស់ខ្មែរយើង, មួយទៀត គឺសេវាកម្ម ម៉ាស្សា និងស្ប៉ា ដោយអ្នកមានជំនាញច្បាស់លាស់ សម្រាប់អតិថិជនជាពិសេសផងដែរ។ ហើយដើម្បីចូលរួមជួយសង្គម អ្វីដែលពិសេសនោះគឺ ថាប្រាក់ចំនេញរបស់សណ្ឋាគារនឹងកាត់ ៥% សម្រាប់ជួយដល់សហគមន៍ថែមទៀតផង។




កន្លែងស្នាក់នៅ eOcambo Village & Residence
ទូរស័ព្ទ៖ 070 37 99 05/ 010 36 98 98 / 086 88 99 74
តម្លៃពិសេស ក្នុងរដូវបៃតង៖ តម្លៃបន្ទប់ចាប់ពី ១០ម៉ឺនរៀលឡើងទៅ
ទីតាំង៖ ផ្លូវលេខ២២ ភូមិវត្តបូព៌ ក្រុងសៀមរាប
ផែនទី៖ https://goo.gl/maps/qr9NeLWpdwo
វីដេអូ