នាយ​វីតាមីន​សេ ត្រូវ​គ្រូពេទ្យ​ថៃ​ធានា​ព្យាបាល​ជំងឺ​ឱ្យ​ជា

0
រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចេញ​ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​ប្រទេស​ថៃ​ជិត​២​ស​ប្តា​ហ៍​កន្លង​ទៅ តារា​កំប្លែង​នាយ​វីតាមីន​សេ បាន​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ២០១៧ ជាមួយ​ក្តី​សង្ឃឹម​ក្នុង​ការ​ព្យាបាល ។ កូនស្រី​នាយ​វីតាមីន​សេ អ្នក​នាង​ប៉េង ប៉ោង ឱ្យ​ដឹង​ថា ក្រោយ​ពី​រង់ចាំ​ស្តាប់​លទ្ធផល​ពី​ក្រុម​គ្រូពេទ្យ​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា​រួច​មក ក្រុម​គ្រូពេទ្យ​ថៃ​បាន​ធានា​ព្យាបាល​ជំងឺ​ឪពុក​របស់​នាង​ឲ្យ​ជា​សះស្បើយ ។ ក្រោយ​ពី​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នាទី​ក្រុង​បាងកក មក បញ្ជាក់​ថា​អាការ​ជំងឺ​របស់​នាយ​វីតាមីន​សេ គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ ហេតុនេះ​គេ​ធានា​ក្នុង​ការ​ព្យាបាល ។ បើ​តាម​អ្នក​នាង​ប៉េង ប៉ោង ការ​ព្យាបាល​ជំងឺ​ឪពុក​របស់​អ្នក​នាង គឺ​ធ្វើ​ឡើង​ចំនួន​២​ដង​តាម​រយៈ​ការ​ចាក់​ថ្នាំ ដើម្បី​ធ្វើ​ឲ្យ​សាច់​ដុះ​នៅ​ក្នុង​ថ្លើម​របស់​គាត់​រួម ឬ​ក៏​អាច​រក្សា​នៅ​ដូច​ដើម មុន​ឈាន​ដល់​ដំណាក់កាល​វះកាត់​ចុង​ក្រោយ ខណៈ​ពេល​តម្លៃ​នៃ​ការ​ចាក់​ថ្នាំ​ម្តង​ចំនួន​១​សែន​៥​ម៉ឺន​បាត បើ​គិត​ជា​ដុល្លារ​ប្រហែលជា​៥​ពាន់​ដុល្លារ ។ អ្នក​នាង​ប៉េង ប៉ោង បន្ថែម​ថា តាម​រយៈ​ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ថៃ​ជំងឺ​ឪពុក​របស់​នាង​អាច​ធានា​ព្យា​យ​បាល​បាន​រហូត​ដល់​៧០% ។ បើ​ទោះបីជា​ការ​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​រយៈពេល​ជិត​១០​ថ្ងៃនេះ​ខ្លី​ក៏​ដោយ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​នាង​បានការ​យក​ចិត្តទុកដាក់​ខ្លាំង​ពី​ក្រុម​គ្រូពេទ្យ ។ ក្រុម​គ្រូពេទ្យ​បាន​ស្នើ​កុំ​ឲ្យ​ក្រុម​គ្រួសារ ជា​ពិសេស​ឪពុក​របស់​នាង​ផ្ទាល់​អស់សង្ឃឹម ព្រោះ​ក្រុម​គ្រូពេទ្យ​ទាំងអស់​នឹង​ខិតខំ​ជួយ​ឲ្យ​អស់​លទ្ធភាព ។ តាម​រយៈ​លទ្ធផល​នោះ​ក្រុម​គ្រួសារ​នាយ​វីតាមីន​សេ​សប្បាយចិត្ត បើ​ទោះបីជា​ការ​ចំណាយ​លើ​ការ​ព្យាបាល​ប្រមាណ​ជិត​៣​ម៉ឺន​ដុល្លារ​ក៏​ដោយ ។ អ្នក​នាង​ប៉េងប៉ោង បាន​ស្នើ​សុំ​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ដល់​ក្រុម​គ្រួសារ​របស់​នាង​ខណៈ​កំពុង​ជួប​បញ្ហា​នា​ពេល​នេះ ។ ទន្ទឹម​នេះ​នាង​បាន​ថ្លែងអំណរគុណ​ចំពោះ​បណ្តា​អ្នក​ជួយ​ឧបត្ថម្ភ​នា​ពេល​កន្លង​មក ព្រមទាំង​អ្នក​ជួយ​ប្រឹក្សា​យោបល់​ចំពោះ​ការ​នាំ​នាយ​វីតាមីន​សេ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស ។ បើ​តាម​គម្រោង​នាយ​វីតាមីន​សេ នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​ជា​លើក​ទី​ពីរ​ក្នុង​អំឡុង​ពាក់កណ្តាល​ខែធ្នូ តាម​វេជ្ជបញ្ជា ៕

មិនដឹងនិយាយថាម៉េចក្រៅពីថាឆ្ងាញ់នំប័ុងសូហៃនៅចំកណ្តាលភ្នំពេញយើងនេះឯង

0
លឺល្បីថាឆ្ងាញ់ដល់ណាក៏មានអតិថិជន ដែលធ្លាប់ញ៉ាំទៅរកជាវញ៉ាំដែរ​ ចឹងដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន ឥឡូវមានទៅឆ្ងាយឯណាជិះកាត់ផ្សារថ្មីរកមើលផ្លូវ៦១​ ឃើញកន្លែងណាមានមនុស្សជុំៗ​ ហ្នឹងហើយ ហាងនំបុ័ងសូហៃល្បីឆ្ងាញ់ពិតមែន មានឃើញសាច់ព្យួរយ៉ាងច្រើន ឃើញភ្លាមទាក់ភ្នែកឈប់ញ៉ាំភ្លេត។
ហាង នំបុ័ងសូហៃ
ហាង នំបុ័ងសូហៃ
ហាង នំបុ័ងសូហៃ
ហាង នំបុ័ងសូហៃ
ហាង នំបុ័ងសូហៃ
ហាង នំបុ័ងសូហៃ
ហាង នំបុ័ងសូហៃ
ហាង នំបុ័ងសូហៃ
ហាង នំបុ័ងសូហៃ​ នេះអ្វីដែលពិសេសនោះគឺថា មានសាច់ច្រើនរសជាតិ ច្រើនជម្រើស ដូចជា សាច់សូហៃ, សាច់ខ្វៃ, សាច់ផាកឡូវ, ស្បែកជ្រូក, ត្រចៀកជ្រូក,សាច់សាក់សុីវ និងមានច្រើនទៀត ដើម្បីអោយអ្នកញ៉ាំរើសតាមការចូលចិត្តរបស់ខ្លួន ពិសេសជ្រក់ និងទឹកជ្រលក់ស្រោចបន្ថែមរសជាតិទាក់ចិត្តអ្នកដែលបានសាកម្តងហើយចង់សាកម្តងទៀត។
ហាង នំបុ័ងសូហៃ
ហាង នំបុ័ងសូហៃ
ហាង នំបុ័ងសូហៃ
ហាង នំបុ័ងសូហៃ
ហាង នំបុ័ងសូហៃ
ហាង នំបុ័ងសូហៃ
មិនត្រឹមតែមាននំបុ័ងដ៏ឆ្ងាញ់ពិសារជាច្រើនរសជាតិនោះទេ​ ពីហាងនំបុ័ងសូហៃក៏មានភេសជ្ជៈឆាឃុនផុនជាច្រើនមុខ​ ផ្តល់ជា​ជម្រើសដល់លោកអ្នកផងដែរ​ ហើយក៏កាន់តែស្រួលជាងមុនប្រសិនបើលោកអ្នកមិនចង់មកដោយផ្ទាល់​ ពីហាងក៏មានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែងក្នុងរាជធានីភ្នំពេញ​។ ហាង នំបុ័ងសូហៃ លេខទូរស័ព្ទ: 096 400 21 68/ 017 22 8888 ទីតាំង : ផ្ទះលេខ7E0 ផ្លូវ61 សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ភ្នំពេញ វីដេអូ:

ដឹងអត់ថាមានលក់ទឹកផ្លែឈើស្រស់តាមរដូវកាលនៅរោងភាពយន្តលេជេន

ថ្ងៃនេះចង់បង្ហាញហ្វេនៗរបស់លេជេនទាំងអស់គ្នា ជាពិសេសអ្នកដែលចូលចិត្តទឹកផ្លែឈើស្រស់សម្រាប់សុខភាព អោយបានជ្រាបថា ក្រៅពី ពោតលីង ភេសជ្ជៈ និងរបស់ញ៉ាំផ្សេងៗដែលមានលក់នៅរោងភាពយន្តលេជេន ក៏មានទឹកផ្លែឈើធម្មជាតិ១០០​ភាគរយដែលធ្វើភ្លាមៗបន្ទាប់ពីការកម្មង់។ ក្នុងនោះមាន ទឹកផ្លែក្រូចស្រស់ ទឹកប៉ោម ទឹកផ្លែឱឡឹក ទឹកការ៉ុត និង​ទឹកម្នាស់។ កុំភ្លេចពេលទៅមើលកុននៅលេជេនលើកក្រោយ ចូលមកសាកទឹកផ្លែឈើស្រស់១០០ភាគរយរបស់លេជេនផង​​។ អូ!​ភ្លេចប្រាប់! កុំភ្លេចប្រើកាតសមាជិតរបស់លេជេន ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស។
ទឹកផ្លែឈើស្រស់
ទឹកផ្លែឈើស្រស់

មានដឹងអត់ថា អាហារអ្វីដែលឆ្ងាញ់ជាងគេនៅ The Dock Seafoodbar ?

0
ស្ថិត​នៅតំបន់បឹងកេងកង១ ផ្លូវ៥១ កែងផ្លូវ៣៧០ លោកអ្នកនិងឃើញហាង The Dock Seafoodbar ឃើញតែឈ្មោះយើងប្រាកដជាដឹងថា ហាងនេះលក់ប្រភេទអាហារសមុទ្រហើយ តែអ្វីដែលមិនទាន់ដឹងច្បាស់នោះគឺ អាហារសមុទ្រអ្វីខ្លះដែលមានរសជាតិឆ្ងាញ់នោះ។
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar មានវត្តមាននៅក្នុងទីក្រុងភ្នំពេញនៅតំបន់បឹងកេងកង ដែលនាំចូល អាហារសមុទ្រស្រស់ៗ ល្បីៗពីក្រៅប្រទេសនានាជុំវិញពិភពលោក ហើយមិនតែប៉ុណ្ណោះទេ មុខម្ហូបទាំងអស់ដែលមានលក់នៅក្នុងភោជនីយដ្ឋានគឺ ត្រូវបានចម្អិនដោយចុងភៅ មានជំនាញ និងមានបទពិសោធន៍ច្រើនឆ្នាំ ប្រកប​ដោយ​អនាម័យ​ខ្ពស់ ធ្វើអោយរសជាតិនៃអាហារនីមួយៗមានរសជាតិឆ្ងាញ់។
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ក្រៅពីគ្រឿងសមុទ្រស្រស់ អាហារឆ្ងាញ់ហើយ ទាំងបរិយាកាសនៅក្នុងហាងវិញក៏មានភាពទាក់ទាញ  បង្កើននូវភាពសប្បាយរីករាយ សម្រាប់ការញ៉ាំជាគ្រួសារ​​ ក្រុមការងារ ឬមិត្តភក្តិ ហើយងាយស្រួលក្នុងការរៀបចំកម្មវិធីផ្សេងៗផងដែរ។
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
ភោជនីយដ្ឋាន The Dock Seafoodbar
  ហាង The Dock Seafoodbar ទូរស័ព្ទ៖ ០៩៩ ៧៧៧ ២៦៨ / ០៦៩ ៧៧៧ ២៦៩ ទីតាំង៖ ផ្ទះលេខ២៥៣ ផ្លូវ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន វីដេអូ  

ជួយដាក់ពិន្ទុបានអត់! តារាស្រីវ័យក្មេង៣រូបកំពុងឡើងកូដនេះ

0
រាជធានីភ្នំពេញ ៖ តារាស្រីវ័យក្មេងបីរូបដែលមួយរយះចុងក្រោយនេះ ឃើញថាឡើងកូដដូចហោះទៅមុខនៅចុងឆ្នាំ ។ តារាស្រីទាំង៣នេះត្រូវបានផលិតករនានាចាប់អារម្មណ៍ក្រោយសាងស្នាដៃបានច្រើននៅឆ្នាំនេះផងដែរ ។ កញ្ញា ជេសុីកា៖ នាងជាតារាសម្តែងលេចធ្លោដែលអ្នកណាក៍ថានាងទើបតែមានមុខមាត់ខ្លាំងក្នុងឆ្នាំនេះ។ ជេសុីកាសាងស្នាដៃភាពយន្តបានច្រើនបូកទាំងការច្បាមយកការងារថតខារ៉ាអូខេរបស់ផលិតកម្មល្បីៗដែលរុញអោយនាងមានឈ្មោះល្បី ។ កញ្ញា សុីធឿន៖ ចាប់ល្បីនៅពេលដែលនាងសម្តែងរឿង”សសរកន្លោង” ហើយចាប់ដៃគូសម្តែងជាមួយលោក ទ្រី ដារាវុធ ។ ចាប់ពីពេលនោះមកល្បីថាអ្នកទាំង២ស្រឡាញ់គ្នាក្រៅឆាក ជាពិសេសក្រោយអ្នកទស្សនា ។​ សុីធឿនសម្តែងមកឃើញថានាងចូលតួបានល្អគួរអោយចាប់អារម្មណ៍ ។ កញ្ញា ផប រចនា៖ តារាស្រីដែលមានទម្រង់មុខដូចតារាស្រីល្បីនៅថៃ ។ នាងក៍ស្រូបបានការសម្តែងច្រើនតាំងពីបានក្លាយជាតួឯកពីរបីរឿងមក ។ រចនាក៍ក្តោបបានការថតផ្សាយម៉ូដសំអាងការជាច្រើនដោយមុខមាត់ដូចកូនកាត់៕

កំពូលតារាថៃល្បីៗ៤គូ ដែលរៀបការយូរឆ្នាំហើយឥតទាន់មានបុត្រ!

0
ប្រទេសថៃ ៖ ចំណងដៃដ៏សំខាន់ក្នុងជីវិតអាពាហ៍ពិពាហ៍របស់គូស្វាមី-ភរិយា គឺការទទួលបានបុត្រគួរឱ្យខ្នាញ់ដើម្បីប្រលែងលេង។ យ៉ាងណាមិញសម្រាប់កំពូលតារាជាច្រើនគូដែលបានរៀបអាពាហ៍ពិពាហ៍យូរឆ្នាំហើយនោះ បែរជាមិនទាន់មានបុត្រនៅឡើយ។ តោះ! ទៅមើលទាំងអស់គ្នាថាកំពូលតារាដែលមានរូបសម្រស់ស្រស់ស្អាត និងស្រស់សង្ហារណាខ្លះដែលរៀបការយូរក្រែលហើយ នៅតែរកកូនពូជមួយមិនទាន់បាននោះ៖ ១- . Tuck Napassakorn and Pok Piyatida ៖ សម្រាប់គូស្វាមី-ភរិយាមួយនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាយ៉ាងអធិកអធមជាង ៥ឆ្នាំហើយ តែនៅឡើយមិនទាន់មានដំណឹងល្អរឿងកូនចៅនៅឡើយនោះទេ ។ ២-. Todd and Nune Woranuch៖ អ្នកនាង Nune Woranuch មិនត្រឹមតែជាកំពូលតារាសម្តែងនាំមុខនៅក្នុងពិភពសិល្បះថៃនោះទេ អ្នកនាងក៏មានមុខជំនួញរាប់ពាន់លានបាតក្នុងដៃ ហើយក៏ត្រូវបានចាត់ទុកជាសេដ្ឋីនីនៅប្រទេសថៃថែមទៀត ។ យ៉ាងណាមិញ បើទោះមានប្រាក់ច្រើនយ៉ាងណា តែអ្នកនាងបែរជាកំព្រារឥតមានកូនៗប្រលែងលែងនោះទេ បើទោះបីជាអ្នកនាងបានរៀបការជាង ៧ ឆ្នាំមកហើយ ជាពិសេសអ្នកគាំទ្រអ្នកបានតែងតែចោទជាសំនួរថា «ហេតុអ្វីអ្នកទាំង២មិនទាន់មានបុត្រ?»។ ៣. Cee Siwat and Amy Klinpratoom ៖ តារាសម្តែងទាំងទ្វេរនេះក៏ដូចគ្នាដែរ គឺពួកគេបានរៀបអាពាហ៍ពិពាហ៍ជិត ៣ ឆ្នាំហើយ តែគ្មានសញ្ញាណាមួយនៃការមានបុត្រជាចំណងដៃនោះទេ ។ ៤-. Top and Noon Sirapan៖ សម្រាប់អ្នកទាំងពីរបានសារភាពប្រាប់ទៅសាធារណៈជននិងអ្នកគាំទ្ររបស់ពួកគេថា ពួកគេមិនចង់មានបុត្រនោះទេ តែយ៉ាងណាក្តីអ្នកគាំទ្ររបស់ពួកគាត់ពិតជាចង់ឱ្យគាត់ទាំងពីរបង្កើតកូនដ៏ស្រស់ស្អាត៕

ក្តៅៗ! អ្នកនាងម៉េង កែវពេជ្រតា បកស្រាយរឿងអ្នកសិល្បះចង់លាបពណ៌លើគាត់

0
រាជធានីភ្នំពេញ៖ កំពូលតារាចម្រៀងនៅកម្ពុជាអ្នកនាង ម៉េង កែវពេជ្រតា បានប្រតិកម្មតបទៅអ្នកសិល្បះម្នាក់ដែលជាប្រធានសមាគមន៍អ្នកសិល្បះ រឿងការប៉ុនប៉ងលាភពណ៌លើកម្រងសម្តីរបស់អ្នកនាង ម៉េង កែវពេជ្រតា ដែលបានសរសេរពាក់ព័ន្ធនឹងរូបីយប័ណ្ណជាតិ។ ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងដែលកំពូលតារាចម្រៀងដែលអាចច្រៀងបានយ៉ាងពិរោះគ្រប់ទម្រង់ដែលខាងគេហទំព័រ Kohdara ដកស្រង់យកផ្សាយជូន៖ អ្នកនាងបានសរសេរថា៖ «សូមអធ្យាស្រ័យជួយអានអោយចប់​ ទើបដឹងសាច់រឿងចុងក្រោយ​ ??មិនអោយមហាជនរិះគន់ពិភពសិល្បៈថារញ៉េរញ៉ៃម្តេចបាន​ បើសូម្បីតែប្រធានសមាគមសិល្បៈក៍តាមបំផ្លាញ​អ្នក​សិល្បៈគ្នាឯងដែរ​ (​ sic ) ដើរឈ្លោះស្ទើរមួយប្រទេស​ ។ មានតែអញ​ ។ លូកដៃតាំងពីរឿងកំបុិកកំប៉ុក​រហូតដល់រឿង​នយោបាយ​ខុសជំនាញ ។ ផ្អែមក្រៅដំបៅក្នុង​ ជំនាញចាក់រុក​បង្កើតបក្សពួកនិយម​ គ្មានគំនិត​បង្រួបបង្រួមក្នុងនាមខ្លួនជាប្រធាន​សោះ យកចរិតនៅផ្ទះមកដឹកនាំ​ មិនដែលថាខ្លួនឯងខុសម្តង​ គ្មានទំនួលខុសត្រូវ​ ខឹងគេនិយាយចំចំនុចមិនតបនឹងមុខទេ​ រត់ទៅកៀងគរបក្សពួកអោយជួយជេរពីចម្ងាយ​ និងខំកាយយករឿងផ្សេងទាំងមិនពិតមក​បញ្ឈឺ​ ។​ អសីលធម៌ជេរបញ្ចោរ​យកតែឈ្នះ​ ហើយថ្មីៗនេះទើបតែជេរប៉ះដល់សិទ្ធបុគ្គលប្តីប្រពន្ធអ្នក​មានឋានៈកំពូល​ វិះតែនឹងបានជាប់ខ្នោះជាប់គុកច្រវ៉ាក់ទៅហើយបើកុំតែរត់ទៅលុត​ជង្គង់ទាំងភ្នែកនៅកញ្ចឹងករ​ ក្រាបសំពះសូមទោស​គេទាន់​ ។ សរុបទៅអ្វីដែលគាត់ធ្វើ សុទ្ធតែជារឿងគ្មានប្រយោជន៍អ្វីប៉ុនចុងក្រចកដល់សង្គម​ និងសិល្បៈសោះ​ ផ្ទុយទៅវិញបានត្រឹមតែធ្វើអោយពិភពសិល្បៈជួប​តែភាពថោកទាបឆ្អាបស្អុយ​ អត់តម្លៃអាចឈានទៅរកការអស់ជំនឿ​ និងរលត់​រលាយកេរ្ត៍ឈ្មោះសមាគម​សិល្បៈនៅអនាគត​ ដ៏ខ្លីខាងមុខ​ប៉ុណ្ណោះ ។ តើចរិតអ្នកដឹកនាំ​សិល្បៈ​គេធ្វើដូចឬ ?​ ឥឡូវគាត់ងាគមក​បំផ្លាញខ្ញុំទៀតហើយ ។ ជួយគិត​មើល​បងប្អូន​ ខ្ញុំនិយាយតែខ្ញុំ ឆ្ងល់រឿងលុយជារឿងធម្មតាអត់ប៉ះពាល់ដល់នរណាសោះ​ ស្រាប់តែគាត់មកលាបពណ៌អោយខ្ញុំទៅជារឿងផ្សេងឯណាឆ្កុយ​ ។ សាហាវ ! ម៉េច​ ឃើញខ្ញុំនៅតែឯង​ គិតថាខ្ញុំនេះងាយយក​មក​លេងសើចឬយ៉ាងម៉េច​ ? ចង់មានរឿងខ្លាំងណាស់មែនទេ​ ? សំអុយឈ្មោះខ្ញុំរាប់ឆ្នាំហើយ នៅមិនទាន់គ្រប់ទៀត​ ជាតិណាទើបឈប់​ ? ឬទាល់តែមនុស្សទាំងលោកនេះគេព្រួតគ្នាស្តោះទឹកមាត់ដាក់មុខ​ទើបអ្នក​ស្វាង​ ? ខ្ញុំនិយាយពីស្អី​ អ្នកដឹង​ខ្លួនហើយ​ ហើយកុំគិតថានៅសម្ងំប្រមូលពាក្យខ្ញុំទៅសន្សំរឿងដើម្បីរៀបគំរោងមកប្តឹងផ្តល់ដូចនាងធ្លាប់ធ្វើដាក់គេអោយសោះ​ កុំអី​ សូមអង្វរ​ ខ្ញុំគ្មានខ្នងដូច​អ្នកទេ​ ខ្ញុំខ្លាច..? តែសូម​អ្នកប្រើខួរក្បាលល្អពិចារណាពីស្នាដៃខ្លួនអោយច្បាស់​ ថាតើការនិយាយមួល​បង្កាច់ខ្ញុំអញ្ចឹង ភស្តុតាងប៉ុណ្ណឹង​ សាក្សីក៍មានច្រើន​ តើអ្នកឬក៍ខ្ញុំដែលត្រូវប្តឹង​ ? អ្នកត្អូញប្រាប់គេថាខ្លួនជាជនរងគ្រោះ​ តែអ្នកមាន​ដែលបានទាក់ទងមកខ្ញុំដើម្បីបំភ្លឺទេ​បើពិតជាត្រឹមត្រូវ​ ? អត់ទេ​ តែបែជាទៅបង្ហោះពាក្យដៀមដាមហូរហែរ​ដូចថែមសាំងលើភ្លើង​ ​តើសម្តីថ្លោសៗរបស់អ្នកនោះសមទេថានាងជាជនរងគ្រោះ​ ? តើត្រង់ណាដែល​អ្នកថានាងមិនដឹងរឿង​ ?​ នរណាជឿ​ ? ​កុំភ្លេចពាក្យលែបខាយវ៉ៃផ្លែរបស់អ្នក​ដែលបាន​បង្ហោះ​ទាំងប៉ុន្មាន​វានឹងចូលជាមួយពាក្យបណ្តឹង​ដែរ​ហើយ​ទោះជាអ្នកខំលុបចេញក៍ដោយ​ក៍គ្រប់គ្នានៅមាន​ដែរ ។ កុំបាច់ឆ្លើយដាក់អ្នកផ្សេង​ ព្រោះទោះជាយ៉ាងណា​ ក្នុងនាមអ្នកជាប្រធាន​ និងជាម្ចាស់​ Page ម្ចាស់​ website អ្នកត្រូវតែទទួលខុសត្រូវ​ជាដាច់ខាត​ក្នុងរឿង​នេះ ! បើចិត្តកូនស្រី​ កុំលេងរត់ ! ! សូមអធ្យាស្រ័យបងប្អូន​ ខ្ញុំមិនចង់ទេរឿងឈ្លោះ​ ពិសេសជាមួយអ្នកសិល្បៈ​ ខ្ញុំរិតតែមិនដែលមាន​ ប៉ុន្តែរឿងនេះ​ នាងបំពានខ្ញុំមុន​ ទាំងដែលខ្ញុំតែងស្រលាញ់នាង​ ការពារនាងពេលត្រូវគេជេរប្រមាថ​ ។ តែនាងលបត្របាក់ខ្ញុំឥតល្ហែរ​ ។ ធ្លាប់អហោ​សិកម្មអោយច្រើនហើយ​ ប៉ុន្តែលើកនេះ​អត់ទេ​ត្រូវតែប្រាប់អោយគេដឹងខ្លាចបើខ្ញុំមានរឿងអី​ ឬត្រូវបាត់បងការងារ​ ក៍ព្រោះតែពួកគេហ្នឹង ព្រោះពួកគេមួលបង្កាច់បំនងសម្លាប់ខ្ញុំទាំង​រស់ណាបងប្អូន​ ចេតនាចង់អោយខ្ញុំ​មានទោស​ពីបទ​ប្រមាថព្រះមហាក្ស័ត្រ​ ប្រមាថស្ថាប័ណ្ណជាតិ​ និងប្រមាថប្រាក់រៀលខ្មែរ​ ។​ គេចង់អោយខ្ញុំត្រូវថ្នាក់លើអាក់អន់ចិត្ត​ទាំងយល់​ច្រលំ​ដូចលើកមុនៗ​ ដើម្បីបំបាត់ប្រជាប្រិយភាពខ្ញុំ​ បន្ថយការងារខ្ញុំ​ តើឱយខ្ញុំព្រងើយមិនឆ្លើយម៉េចនឹងបាន ? ហើយតើក្នុងគ្រាដែលខ្ញុំខំតស៊ូទាំងបងទាំងប្អូន​ទាំងកូនក្មួយមួយត្រកូលប្រឹងបង្កើនស្នាដៃជួយជ្រោងសិល្បៈ​ដើម្បីមុខមាត់ជាតិ និងមិនដែលលើកដៃសំពះសុំលុយមួយរៀលពីអ្នកណា​ សូម្បីសមាគមសិល្បៈអ្នកនាង​ ចន​ ច័ន្ទ​ នេះ​ ក៍មិនដែលផ្តល់កិត្តយសស្អីអោយក្រុមគ្រួសារខ្ញុំដែរ​ តែទៅជាអ្នកនាងប្រធានសមាគមសិល្បៈ​ដែលមាននាទីជួយថែរអ្នកសិល្បៈនេះប្រើគតិអវិជ្ជាមកបំផ្លាញចង់ផ្តាច់ពូជអ្នកសិល្បៈទៅវិញ​ តើបងប្អូនគិតថាគាត់ធ្វើនេះត្រឹមត្រូវដែរទេ​ ? បែបនេះគេអាចហៅប្រធានសមាគមនេះថាជាជនបំផ្លាញធនធានវប្បធម៌បានទេ​ ? ហើយអាចហៅបានទេថាជាដង្កូវក្នុងសាច់​ ? តើគេគួរ​មានទោសកម្រិតណា​ ? សូមបងប្អូនអានហើយពិចារណា​ និងផ្តល់ខមិនយុត្តិធម៌​ខ្ញុំ ផង ?​ ។ …​……….សូមជំរាបបងប្អូនថា​ website មួយឈ្មោះ​ Dara News (​ តារាញូស៍​ )របស់សមាគមសិល្បៈដែលគេស្គាល់ថា​អ្នកនាង​ ចន​ ច័ន្ទលក្ខិណាជាប្រធាន​នោះ​ បានShare យក​ Status របស់ខ្ញុំ​មកផ្សាយបន្ត​ ហើយ​Page សមាគមសិល្បៈរបស់អ្នកនាងចន​ ច័ន្ទលក្ខិណាដដែលនេះក៍យកមកផុសលើគណនីគាត់​ដែរ ប៉ុន្តែពួកគេមិនបានរក្សាភាពដើមអោយខ្ញុំទេ​ គឺគេបានបន្ថែមរូបលុយខ្មែរ​ ក្រដាស១០០០រៀល​ដែលមានព្រះឆាយា​ល័ក្ស​ព្រះមហាវិរៈក្ស័ត្រដល់ទៅពីរសន្លឹក​ ព្រមទាំងបានថែមល្បោយរោយម្ទេសជាពាក្យថា​ “​ ទាំងព្រលឹមហ្មង​ ៖​ ម៉េង​ កែវពេជ្ជតាព្រលះធនាគារជាតិយ៉ាងចាស់ដៃរឿងលុយថ្មី​ ..”​ ពាក្យរបស់គាត់ទាំងនេះ​ ប្រាសចាកឆ្ងាយពីអត្ថន័យនិងបំណងខ្ញុំដែលបង្ហោះ​ក្នុង​ Statusខ្ញុំទាំងស្រុង​ ធ្វើអោយមជ្ឍដ្ឋានខ្លះ​ បិះនឹងយល់ច្រលំមកលើខ្ញុំ​ ដូច្នេះហើយ​ ទើបខ្ញុំត្រូវតែចេញមកពន្យល់​ ។ ហើយសារនេះ​ ខ្ញុំសរសេរគ្មានបំណងចង់អោយនាងសូមទោស​ស្អីទេ​ ព្រោះដឹងហើយថា​នាង គ្មានទំនួលខុសត្រូវស្ទើរតែគ្រប់រឿង​ ដូច្នេះខ្ញុំមិនរង់ចាំទេ​ គ្រាន់តែខ្ញុំចង់ជំរាបដល់មហាជន​អោយបានដឹងពីអ្នកនៅពីក្រោយរឿងនេះថាជាទេពអប្សរចិត្តព្រាយ​ហ្នឹងហើយ ។ ហើយក៍ចង់ជំរាបដល់ស្ថាប័ណ្ណដែលពាក់ព័ន្ធដែរ​ សូមលោកមេត្តាកុំយល់ខុសលើនាងខ្ញុំ​ រឿងនេះគឺខាងពួកគេអ្នកធ្វើទេបើចង់ស្អប់ឬស្រលាញ់ចង់ហៅទៅហូបតែចត់ម្តងទៀត​ សូមលោកហៅពួកគាត់ទៅ​ នាងខ្ញុំមិនពាក់ព័ន្ធឡើយ​សូមអរគុណ​ ។ សេចក្តីគួរពុំគួរសូមូលរួមមតិដោយថ្លៃថ្នូរ​ ។ ជូនពរជោគជ័យនិរន្តន» ៕

ស្អាតប្លែក នៅពេលកំពូលតារាសម្តែងនាំមុខ គឺ យ៉ាយ៉ា តុបតែងរបៀបស្ត្រីឥណ្ឌា!

0
ថៃ ៖ កំពូលតារាភាពយន្ដថៃ យ៉ាយ៉ា យូរ៉ាសសាយ៉ា ថ្មីៗនេះបានបង្ហោះរូបថតប៉ុន្មានសន្លឺកលើគណនី Instagram របស់នាង ដែលបានបញ្ជាក់ឱ្យមហាជនបានដឹងថានាងកំពុងស្ថិតនៅទីក្រុងម៉ុមប៉ៃ ប្រទេសឥណ្ឌា។ តាមរយៈរូបថតដែលនាងបានបង្ហោះឃើញថា ស្រីស្រស់យ៉ាយ៉ាង ពិតជារីករាយខ្លំាងជាមួយដំណើរមួយនេះនៅប្រទេសឥណ្ឌាជាមួយម្តាយរបស់នាង។ យ៉ាងណាមិញ មិនមានព័ត៌មានជាក់លាក់ណាមួយស្តីពីវត្តមានរបស់នាងនៅទឹកដីប្រទេសឥណ្ឌានោះទេ ។ តែរូបថតរបស់ យ៉ាយ៉ា បានបង្ហាញសម្រស់មួយបែបថ្មីនៃការតុបតែងកាយរបៀបស្ត្រីឥណ្ឌា! កុំរង់ចាំយូរ ទៅមើលរូបថតរបស់យ៉ាយ៉ា ថាប្លែកភ្នែក ស្រស់ស្អាតនិងទាក់ទាញយ៉ាងណា៕

ដំណឹងល្អ សម្រាប់​​តារាកំប្លែងនាយ​​​វីតាមីន​​សេ

0
រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ចេញ​ទៅ​ពិនិត្យ និង​ព្យាបាលជំងឺ​នៅ​ក្នុង​ប្រទេស​ថៃ​ជិត​២​ ស​ប្តា​ហ៍​កន្លង​​ទៅ​ តារា​កំប្លែង​លោក វីតាមីន​សេ បាន​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​ នៅ​ថ្ងៃ​ទី​២៨ ​វិច្ឆិកា​ នេះ ជាមួយ​ក្តី​សង្ឃឹម​ថ្មី​ ក្នុង​ការ​ព្យាបាល ​។ កូនស្រី​លោក​វីតាមីន​សេ អ្នក​នាង ប៉េង ប៉ោង បាន​អះអាង​ថា ក្រោយ​ពី​រង​ចាំ​ស្តាប់​លទ្ធផល​ពី​ក្រុម​គ្រូពេទ្យ​កាលពី​ថ្ងៃ​ទី​២៧​ វិច្ឆិកា រួច​មក ក្រុម​គ្រូពេទ្យ​ថៃ ​បាន​ធានា​នឹង​ព្យាបាល​ជំងឺ​ឪពុក​របស់​អ្នក​នាង​ឲ្យ​ជា​សះស្បើយ​ ។ ​អ្នក​នាង​បញ្ជាក់​ថា ក្រោយ​ពី​ការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នាទី​ក្រុង​បាងកក អាកា​រៈ​​ជំងឺ​របស់​លោក វីតាមីន​សេ គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ ហេតុនេះ​ គេ​អាច​នឹង​ធានា​ក្នុង​ការ​ព្យាបាល​ ។ បើ​តាម​អ្នក​នាង ប៉េង ប៉ោង ការ​ព្យាបាល​ជំងឺ​ឪពុក​របស់​អ្នក​នាង​ គឺ​ធ្វើ​ឡើង​​២​ដង​តាម​រយៈ​ការ​ចាក់​ថ្នាំ ដើម្បី​ធ្វើ​ឲ្យ​សាច់​ដុះ​នៅ​ក្នុង​ថ្លើម​​របស់​លោក​ឲ្យ​រួម ​ឬ​ក៏​អាច​រក្សា​នៅ​ដូច​ដើម មុន​ឈាន​ដល់​ដំណាក់កាល​វះកាត់​ចុង​ក្រោយ ខ​ណៈ​ពេល​តម្លៃ​នៃ​ការ​ចាក់​ថ្នាំ​ម្តង​គឺ​មាន​ចំនួន​១​សែន​៥​ម៉ឺន​បាត បើ​គិត​​ជា​ដុល្លារ​ប្រហែលជា​៥​ពាន់​ដុល្លារ​ ។ អ្នក​នាង​ប៉េង ប៉ោង បាន​អះអាង​បន្ថែម​ថា តាម​រយៈ​ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ថៃ ​ជំងឺ​ឪពុក​របស់​អ្នក​នាង​អាច​ធានា​ និង​អាច​ព្យា​យ​បាល​បាន​រហូត​ដល់​៧០%​ ។ ​អ្នក​នាង​បញ្ជាក់​ថា បើ​ទោះបីជា​ការ​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​រយៈ​ពេល​ជិត​១០​ថ្ងៃនេះ​ មាន​រយៈ​​ពេល​ខ្លី​ក៏​ដោយ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​អ្នក​នាង​ត្រូវ​បាន​ទទួល​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​ ។ ក្រុម​គ្រូពេទ្យ​បាន​ស្នើ​កុំ​ឲ្យ​ក្រុម​គ្រួសារ ជា​ពិសេស​ឪពុក​របស់​នាង​ផ្ទាល់ ​កុំ​ឲ្យ​មានការ​អស់សង្ឃឹម ព្រោះ​ក្រុម​គ្រូពេទ្យ​ទាំងអស់​នឹង​ខិតខំ​ជួយ​ឲ្យ​អស់​លទ្ធភាព​។ យ៉ាងណា​ក៏​ដោយ​តាម​រយៈ​លទ្ធផល​ខាងលើ​នេះ​ អ្នក​នាង និង​ក្រុម​គ្រួសារ​ទាំងមូល​ពិតជា​សប្បាយចិត្ត​យ៉ាង​ខ្លាំង បើ​ទោះបីជា​ការ​ចំណាយ​លើ​ការ​ព្យាបាល​ជំងឺ​លោក​វីតាមីន​សេ នា​ពេល​នេះ​អាច​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជិត​៣​ម៉ឺន​ដុល្លារ​ ។ ក្នុង​នាម ​អ្នកនាង​បម្រើ​លើ​ផ្នែក​សិ​ល្បៈ​ទាំង​គ្រួសារ​ អ្នក​នាង ប៉េង ប៉ោង បាន​ស្នើ​សុំ​ឲ្យ​មានការ​ជួយ​ឧបត្ថម្ភ​ពី​ភាគី​ផ្សេង​ៗ ​ដែល​មាន​បំណង​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​នាង​ដែល​កំពុង​ជួប​បញ្ហា​នា​ពេល​នេះ​ ។ អ្នក​នាង​ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ ​ជូន​ចំពោះ​បណ្តា​​អ្នក​ជួយ​ឧបត្ថម្ភ​ នា​ពេល​កន្លង​មក ជា​ពិសេស​ការ​ជួយ​ប្រឹក្សា​យោបល់​ក្នុ​នាំ​យក​លោក វីតាមីន​សេ​ ទៅ​ព្យាបាល​ជំងឺ​នៅ​ឯ​ក្រៅប្រទេស​ រហូត​ទទួល​បាន​លទ្ធផល​ល្អ​នា​ពេល​នេះ​។ បើ​តាម​​គម្រោង​​លោក វីតាមីន​សេ នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ ​ជា​លើក​ទី​ពីរ ​ក្នុង​អំឡុង​ពាក់កណ្តាល​ខែធ្នូ​ខាង​មុខ​នេះ តាម​វេជ្ជបញ្ជារ​របស់​ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​ ។​

ផ្លាស់រសជាតិបាយស្រូប ជាមួយពងក្រួចខ ម្ដងមើល!

0
ការ​​ទទួលទាន​​​អាហារ​ពេល​ព្រឹក​មាន​សារៈ​សំខាន់ណាស់ ព្រោះវាអាចធ្វើអោយយើងមានថាមពលពេញមួយថ្ងៃ ក្នុងនោះដែរបាយស្រូបក៏ជាអាហារពេលព្រឹកមួយដែលពេញនិយមខ្លាំងពីគ្រប់ស្រទាប់វណ្ណៈ ។
TJ Breakfast
TJ Breakfast
TJ Breakfast
TJ Breakfast
TJ Breakfast
TJ Breakfast
ឈ្មោះថាបាយស្រូបដូចគ្នាក៏ពិតមែន តែមិនប្រាកដថារសជាតិវាដូចគ្នានោះទេ លោកអ្នកធ្លាប់ញាុំបាយស្រូបច្រើនមកហើយ ប៉ុន្តែ បាយស្រូបដែលប្តូរពីពងទាខ ទៅជាពងក្រួចខ តើមានរសជាតិយ៉ាងម៉េចទៅវិញ? ហាង Le TJ Cafe ដែលមានហាងបាយឈ្មោះថា​ TJ Breakfast នេះ គឺមានលក់ បាយស្រូបពងក្រួចខ រសជាតិឆ្ងាញ់ប្លែក ពីរសជាតិដែលអ្នកធ្លាប់ពិសារ​ ក្រៅពីបាយស្រូបពងក្រួចខ ក្នុងហាងក៏មានលក់បាយស្រូបជាច្រើនរសជាតិផ្សេងទៀតដែរ ដែលមានតំលៃ ៥០០០៛ ទៅ ៦០០០៛ ប៉ុណ្ណោះ។
TJ Breakfast
TJ Breakfast
TJ Breakfast
TJ Breakfast
TJ Breakfast
TJ Breakfast
TJ Breakfast
TJ Breakfast
សម្រាប់ហាង TJ Breakfast មិនត្រឹមតែលក់បាយដែលរសជាតិឆ្ងាញ់ ហើយអនាម័យនោះទេ ជាពិសេស ងាយស្រួល ណាស់ សម្រាប់សិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុន ឬអ្នកដែលមមាញឹកនឹងការងារខ្លាំង មិនមានពេលមកហាងផ្ទាល់នោះ ប្រាកដណាស់ថាពួកគេពេញចិត្តនៃសេវាកម្មដឹងជញ្ជូន សម្រាប់លោកអ្នកដែលនៅជិត សាលាប៊ែលធី សកលវិទ្យាល័យបញ្ញាសាស្ត្រ ក្បែររបងសារមន្ទីគុកទួលស្លែង ទិញចាប់ពី ៥ប្រអប់ឡើងទៅ ដឹងជញ្ជូនឥតគិតថ្លៃ ។
TJ Breakfast
TJ Breakfast
TJ Breakfast
TJ Breakfast
TJ Breakfast
TJ Breakfast
មិនត្រឹមតែប៉ុណ្ណោះ នៅហាង Le TJ Cafe គឺឺមានលក់ មុខម្ហូបជាង១០០មុខ ចាប់លក់ពីម៉ោង ៩ព្រឹក ដល់៩យប់។
  • ទិញ ១០០ ប្រអប់ Free ៥ ប្រអប់ និងសំបុត្រ TJ ចំនួន២
  • ទិញ ២០០ ប្រអប់ Free ១០ ប្រអប់ និងទទួលបានសំបុត្រ TJ ចំនួន ៥ ចាប់បើកលក់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់
ហាង TJ Breakfast Call: 015 537 135 / 092 777 327 ទីតាំង៖ នៅជាប់របងសារមន្ទីគុកទួលស្លែង, ផ្ទះ 29AE, ផ្លូវ 320 កែង 113, សង្កាត់បឹងកេងកង3, ខ័ណ្ឌ ចំការមន, ភ្នំពេញ។ វីដេអូ