ស្គាល់អត់? ប្រហិត២តូបនេះឆ្ងាញ់ប៉ះសក់នៅសួនវត្តបុទុម

0
ល្ងាចម៉ោង៥ឡើង បើយើងជិះជុំវិញសួនវត្តបុទុម នៃជ្រុងម្ខាងក្បែររបងវាំង អ្នកនឹងឃើញមាន តូបលក់ប្រហិត ២កន្លែង ដែលមានភាពអ៊ូអរខុសគេ ដោយសារតែភាពរួសរាយរាក់ទាក់របស់អ្នកលក់ គួបផ្សំ និងរសជាតិប្រហិត ដ៏ឆ្ងាញ់ ក្តៅស្រួយ ធ្វើអោយមនុស្សតម្រង់ជួរគ្នាចាំទិញហូហែរ ហើយដល់ថ្នាក់ក្មេងៗយុវវ័យ ដែលជាម៉ូយប្រចាំរបស់គាត់ ដាក់ឈ្មោះអោយថា អ៉ីប្រហិតឆ្ងាញ់ប៉ះសក់ទៀតផង!
ប្រហិតឆ្ងាញ់ប៉ះសក់
ប្រហិតឆ្ងាញ់ប៉ះសក់
ប្រហិតឆ្ងាញ់ប៉ះសក់
ប្រហិតឆ្ងាញ់ប៉ះសក់
ប្រហិតឆ្ងាញ់ប៉ះសក់
ប្រហិតឆ្ងាញ់ប៉ះសក់
ប្រហិតឆ្ងាញ់ប៉ះសក់
ប្រហិតឆ្ងាញ់ប៉ះសក់
វាប្រាកដជាមិនមានភាពងាយស្រួលទេ​ ដែលតូបរបស់គាត់នៅតែអាចរក្សាបានភ្ញៀវតម្រង់ជួរចាំទិញមិនចេះដាច់ជារៀងរាល់ថ្ងៃនេះ ខណៈដែលតូបជាច្រើននៅក៏មានលក់ប្រហិតដូចនិងតូបគាត់ដែរនោះ កត្តាដែលសំខាន់ប្រាកដជារសជាតិ និងតម្លៃហើយ ព្រោះអី តម្លៃប្រហិតរបស់គាត់ ១ចង្កាក់ គ្រប់មុខត្រឹមតែ១០០០៛ ទេ រួមទាំងភាពរាក់ទាក់របស់គាត់ផងនោះគឺទោះជាយូរបន្តិចក៏យើងនៅតែអាចរង់ចាំបានដែរ លោកអ្នកក៏អាចខលសួរទីតាំងរបស់គាត់បានដែរ គឺ 069 59 33 70 ។
ប្រហិតឆ្ងាញ់ប៉ះសក់
ប្រហិតឆ្ងាញ់ប៉ះសក់
ប្រហិតឆ្ងាញ់ប៉ះសក់
ប្រហិតឆ្ងាញ់ប៉ះសក់
ប្រហិតឆ្ងាញ់ប៉ះសក់
ប្រហិតឆ្ងាញ់ប៉ះសក់
ប្រហិតឆ្ងាញ់ប៉ះសក់
ប្រហិតឆ្ងាញ់ប៉ះសក់
ចំនែកឯតូបលក់ប្រហិតត្រីឯនេះវិញ ដែលនៅមិនឆ្ងាញ់គ្នាប៉ុន្មានទេ ពីអ៉ីប្រហិតឆ្ងាញ់ប៉ះសក់ក៏មិនអន់ដែរ  ប្រហិតត្រីរបស់គាត់គឺដាក់បំពងភ្លាមៗ ក្តៅហ៊ុយៗ ស្រោចដាក់ជាមួយទឹកជ្រលក់​យ៉ាងឆ្ងាញ់ប្លែក ធ្វើអោយរសជាតិប្រហិតរបស់គាត់កាន់តែពិសេស ហើយមានតម្លៃសមរម្យទៀតផង! តោះចាំដល់កាលល្ងាចនេះហ្មងទៅ បបួលគ្នាលំហែរអារម្មណ៍ម្តងមើល!
ប្រហិតឆ្ងាញ់ប៉ះសក់
ប្រហិតឆ្ងាញ់ប៉ះសក់
ប្រហិតឆ្ងាញ់ប៉ះសក់
ប្រហិតឆ្ងាញ់ប៉ះសក់
វីដេអូ

ជុំ លីណូនិងឪពុកមា អោយតុលាការអនុវត្តច្បាប់ដើម្បីគ្រួសារបានយុត្តិធម៍

0
រាជធានីភ្នំពេញ ៖ កិច្ចសម្ភាសន៍ផ្ទាល់មួយរបស់តារាចម្រៀង លោក ជុំ លីណូ និងឪពុកមា កាលពីល្ងាចថ្ងៃទី២៤ វិច្ឆិកា អ្នកទាំង២បានអះអាងថា ជម្លោះដ៏ក្ដៅគគុករបស់គ្រួសារលោកដែលបានកើតឡើងតាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៥ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ដោយសារតែតុលាការដ្បិតថា បានចេញសាលក្រមកំណត់ឲ្យជនល្មើសជាប់គុក ប៉ុន្តែមកទល់ពេលនេះជនល្មើសនៅតែមានសេរីភាពដដែល ។ លោកជុំ លីណូ បានបង្ហាញអារម្មណ៍ខកចិត្ត នឹងស្នើដោយផ្ទាល់ឲ្យតុលាការជួយអនុវត្តច្បាប់ ដោយចាប់ជននោះដាក់ពន្ធនាគារផង ដើម្បីឲ្យគ្រួសារលោកទទួលបាននូវយុត្តិធម៌ពេញលេញ ។ លោកជុំ លីណូ និយាយថាលោកមិនមានអារម្មណ៍កក់ក្ដៅនោះទេ បន្ទាប់ពីឈ្មោះ ភុំ មុនីរ័ត្ន ភេទប្រុសដែលកាលពីមុនគឺជាព្រះសង្ឃល្បីឈ្មោះមួយ និងត្រូវគេស្គាល់ថាជាទីប្រឹក្សារបស់ប្រធានរដ្ឋសភា បន្តស្ថិតនៅក្រៅឃុំ ក្រោយពីខាងតុលាការកាត់ឲ្យជាប់ទោស២ឆ្នាំ៦ខែ ពីបទហិង្សាដោយចេតនាលើអនិតិជន ដែលជនរងគ្រោះគឺប្អូនស្រីជីដូនមួយរបស់លោកមិនត្រូវបានចាប់ខ្លួន ក្រោយសាលក្រមប្រកាសចេញតាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ។ បុគ្គលឈ្មោះ ភុំ មុនីរ័ត្ន បានទាក់ទងជាមួយម្ដាយមីងថ្លៃរបស់ខ្លួនតាំងពីលោកនៅជាព្រះសង្ឃ ហើយដោយសារតែទំនាក់ស្នេហានោះកាន់តែស្អិតរមួតដោយចំហរ ក៏បង្កឲ្យឪពុកមារ និងម្ដាយមីងថ្លៃរបស់លោកលះលែងគ្នា ហើយម្ដាយមីងថ្លៃរបស់លោកក៏រួមរស់ជាមួយឈ្មោះ ភុំ មុនីរ័ត្ន ក្រោយសឹកពីបួស ដោយម្ដាយមីងថ្លៃរបស់លោកក៏បានយកកូនស្រី២នាក់ទៅរស់នៅជាមួយផង។ លោកសម្ដែងការសោកស្ដាយ ដែលយុត្តិធម៌នៅតែមើលមិនឃើញពន្លឺ ហើយសាលាឧទ្ធរណ៍នឹងប្រកាសលទ្ធផលជាថ្មីនៅថ្ងៃទី២៧ វិច្ឆិកា នេះតបតាមការតវ៉ាដោយមិនញញើតច្បាប់ ៕

ទន្ទឹម​តារាកំប្លែងនាងលាភ​បង្កើតកូនភ្លោះស្រី ក៏មាន​រិះគន់​​​​ស្រោចលើ​នាយ​ក្រឹម​ជា​ឪពុក

0
រាជធានី​ភ្នំពេញ ៖ នាង​លាភ តារា​កំប្លែង​បាន​សម្រាលកូន​ភ្លោះ​របស់​នាង​ជាមួយ​នាយ​ក្រឹម ហើយ​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០១៧ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ។ រូបភាព​នៃ​ការ​សម្រាល​បានកូន​ភ្លោះ​របស់​នាង​លាភ ជាមួយ​នាយ​ក្រឹម ត្រូវ​គេ​បង្ហោះ​តាមហ្វេ​ស​ប៊ុ​ក ហើយ​ការ​រិះគន់​ជា​ច្រើន​បាន​ស្រោច​ទៅ​លើ​នាយ​ក្រឹម ។ រូបភាព​បាន​បង្ហាញ​ពី​នាយ​ក្រឹម​ទៅ​ផ្តល់កម្លាំងចិត្ត​នាង​លាភ ដល់​បន្ទប់​សម្រាលកូន ជាមួយនឹង​ស្នាមញញឹម​ចំពោះ​វត្តមាន​កូនស្រី​ភ្លោះ​ដែល​ជា​តំណក់ឈាម​របស់​ខ្លួន ។ ការ​មានកូន​ភ្លោះ​រវាង​នាយ​ក្រឹម និង​នាង​លាភ​នេះ​ត្រូវ​មហាជន​ជា​ច្រើន​រិះគន់​គ្រប ដណ្តប់​លើ​សំឡេង​អបអរសាទរ​តិចតួច ។ អ្នកខ្លះ​លើក​ឡើង​ថា «​ចាស់​នៅ​ខូច​រឿងស្រី​ទៀត មិន​គិត​អនាគត​ប្រពន្ធ​កូន​ទេ គិតតែ​រឿងស្រី​ក្មេង ប្តី​គេ ! លាក់​បាន​លាក់​ទៅ ថោក​ទាំង​ពីរ​ឱ្យ​ក្មេង​កើតមក​មានឈ្មោះ​កូន​លួចលាក់​ហើយ​នៅ​ត្រេកអរ អត់​អាសូរ​ដល់​ប្រពន្ធ និង​កូនដើម​អី​បន្តិច​ទេ​» ។ ពាក់ព័ន្ធ​រឿង​នេះ​កោះសន្តិភាព​មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក​អ៊ូ ប៊ុ​ណ្ណា​រ៉ាត់ ហៅ​នាយ​ក្រឹម​បាន​ទេ ដោយសារ​ទូរស័ព្ទ​របស់​នាយ​ខ​ល​ចូល​ហើយ តែ​មិន​មាន​អ្នក​លើក ។ ប៉ុន្មាន​ខែ​មុន​នេះ​នាយ​ក្រឹម ធ្លាប់​ទទួលស្គាល់​ស្នេហា​ក្រៅ​ឆាក​ជាមួយ​កូនក្រុម​កំប្លែង​របស់​ខ្លួន​នាង​គង់ ចាន់​ស្រី​ណា ហៅ​នាង​លាភ រហូត​ដល់​មានកូន​ផង​ដែរ ។ ក្នុងអំឡុងពេល​នាង​លាភ ពពោះ​នោះ នាយ​ក្រឹម​បាន​ឲ្យ​នាង​សម្រាក​តែ​នៅ​តែ​ផ្ទះ ដើម្បី​ថែរក្សា​សុខភាព ដោយ​មិន​ឱ្យ​នាង​ចូលរួម​សម្តែង​ទេ ហើយ​នាយ​ជា​អ្នក​ទទួល​រ៉ាប់រង​ទាំង ស្រុង​លើ​បញ្ហា​ជីវភាព ។ រឿងរ៉ាវ​ស្នេហា​រវាង​នាយ​ក្រឹម និង​នាង​លាភ បាន​បែកធ្លាយ​ដល់​ភរិយា​ដើម​របស់​នាយ គឺ​អ្នកស្រី​វ៉ង់ ឡុ​ង​មុន្នី ធ្វើ​ឱ្យ​អ្នកស្រី​កើតទុក្ខ​មិន​សុខចិត្ត ហើយ​ព្រមាន​ប្តឹង​នាង​លាភ ខណៈ​ឮ​ថា នាង​ជំរុញ​ឲ្យ​នាយ​ក្រឹម លែងលះ​ជាមួយ​ភរិយា​ដើម ។នៅ​ពេល​ដឹង​ថា​ភរិយា​គ្រោង​ប្តឹង​បែប​នោះ​នាយ​ក្រឹម អះអាង​ថា ធម្មតា​ប្តី​មាន​ស្រី ប្រពន្ធ​ណា​សប្បាយចិត្ត​ទៅ ! រឿង​នេះ​លោក​ដឹង​ហើយ​ថា តាម​ផ្លូវច្បាប់​គឺ​លោក​ខុស ព្រោះ​លោក និង​ប្រពន្ធដើម​មិន​បាន​លែងលះ​គ្នា​ទេ តែបើ​នាង​ប្តឹង​លោក​ឡើង​តុលាការ លោក​ក៏​មិនដឹង​ថា​ម៉េច​ដែរ ។ តែ​សម្រាប់​លោក​គឺ​មិន​ដែល​ចង់​បែក​ពី​ប្រពន្ធដើម​ឡើយ ហើយ​លោក​នៅ​តែ​បំពេញ​តួនាទី​ជា​ប្តី និង​ជា​ឪពុក ដ៏​ល្អ​ដដែល ។ នាង​លាភ បាន​ក្លាយជា​អ្នក​កំប្លែង​ក្នុង​ក្រុម​របស់​នាយ​ក្រឹម តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​ពី​ភរិយា​របស់​នាយ​ក្រឹម ។ ដោយ​ក្តី​អាណិត​អ្នកស្រី​វ៉ង់ ឡុ​ង​មុន្នី បាន​និយាយ​ជាមួយ​នាយ​ក្រឹម​ឱ្យ​ជួយ​បណ្តុះបណ្តាល​នាង​លាភ និង​ផ្តល់​ឱកាស​ឱ្យ​នាង​បាន​សម្តែង​ជាមួយ​នាយ ។នៅ​ពេល​នាង​លាភ ក្លាយជា​សមាជិក​ក្នុង​ក្រុម​កំប្លែង​របស់​នាយ​ក្រឹម​ហើយ​នោះ លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា អ្នក​ទាំង​២​ជា​គូស្នេហ៍​លួចលាក់​នឹង​គ្នា ។ ភាព​ស្និទ្ធស្នាល​របស់​អ្នក​ទាំង​២ រឹតតែ​ធ្វើ​ឱ្យ​គេ​សង្ស័យ​ខ្លាំង​ឡើង តែ​ពួក​គេ​បដិសេធ​ជា​និច្ច ។ នៅ​ទីបំផុត​នាង​លាភ បាន​បង្ហាញ​ថា​នាង​ពពោះ​កូនភ្លោះ​ដោយ​មិន​បញ្ជាក់​ថា​ជាមួយ​បុរស​ណា​ទេ តែ​មហាជន​បាន​ដៅ​ទៅ​លើ​នាយ​ក្រឹម ។ ពី​ដំបូង​នាយ​ក្រឹម​មិន​បញ្ជាក់​លើ​រឿង​នេះ​ទេ តែ​នៅ​ពេល​មាន​ប្រតិកម្ម​ពី​ភរិយា​ទើប​នាយ​សារភាព ហើយ​អាថ៌​កំបាំង​កន្លង​មករ​បើក​ឡើង​បង្ហាញ​ច្បាស់​ត្រដែត ។ ខណៈ​នាយ​ក្រឹម នៅ​ជាមួយ​នាង​លាភ និង​កូនភ្លោះ​នេះ មិន​ទាន់​មាន​ប្រតិកម្ម​ពី​អ្នកស្រី​ជា​ភរិយា​ទេ ៕

កញ្ញា ​ហេង ចិន្តា​ Miss Grand Cambodia អន់ចិត្ត​មិន​បាន​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ

0
រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ស្រី​ស្អាត​ជា​ច្រើន​បាន​ចេញ​ទៅ​ប្រកួត​សម្រស់​នៅ​លើ​ឆាក​អន្តរ​ជាតិ កញ្ញា​ហេង ច​ន្ថា អតីត​ Miss Grand Cambodia ២០១៦ បាន​បង្ហាញ​អារម្មណ៍​អាក់​អន់ចិត្ត ដែល​នាង​មិន​បាន​ចេញ​ទៅ​ប្រកួត តំណាង​ឲ្យ​កម្ពុជា ។ ការ​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​នេះ ស្រប​ពេល​កញ្ញា​ហេង ច​ន្ថា មើលឃើញ​បណ្តា​​កញ្ញាឯក​ស្រស់​ស្អាត​ជា​ច្រើន​ដួង​មានឱកាស​ចេញ​ទៅ​ប្រឡងប្រជែង​យក​មកុដ​បវរកញ្ញា​ជា​បន្តបន្ទាប់​គ្នា ។ នាង​ហាក់​ស្រងាកចិត្ត​ដែល​ប្រឡង​ជាប់​ក្នុងស្រុក តែ​បែរជា​គ្មាន​ឱកាស​ទៅ​ប្រឡង​លើ​ឆាក​អន្តរជាតិ​ដូច​តំណាង​ស្រី​ស្អាត​ផ្សេង​ទៀត ។ កញ្ញា​ហេង ច​ន្ថា និយាយ​ថា «​នាង​ខ្ញុំ​មិន​ច្រណែន​នឹង​បេ​ក្ខ​នារី​ដទៃ​ទៀត​ទេ ដែល​ចេញ​ទៅ​​ប្រកួត​សម្រស់​នៅ​លើ​ឆាក​អន្តរជាតិ មាន​តែ​ត្រេកអរ​ដែល​ពួក​គេ​មានឱកាស សមត្ថ​ភាព​ជួយ​ផ្សាយ​វប្បធម៌​ខ្មែរ​ដល់​បរទេស​បាន​ស្គាល់ ។ នាង​ខ្ញុំ​គ្រាន់តែ​មាន​អារម្មណ៍​តូច​ចិត្ត​​ខ្លួនឯង ហើយ​សួរ​ខ្លួនឯង​ថា ហេតុ​អី​បានជា​យើង​មិន​មាន​វាសនា​ដូច​គេ គេ​មើល​មិនឃើញ បើ​បាន​ទៅ​ប្រឡង​នាង​ខ្ញុំ​នឹង​ព្យាយាម​ពង្រឹងសមត្ថភាព​ទេព​កោសល្យ​ឲ្យ​កាន់​តែ​ល្អ​អស់ពី​ខ្លួន ។ ទោះបីជា​យ៉ាងណា​ពេលវេលា​បាន​រសាត់​ឆ្ងាយ​ទៅ​ហើយ ដោយ​បច្ចុ​ប្បន្ន​នាង​ខ្ញុំ​កំពុង​តែ​មមាញឹក​ជាមួយ​សិល្បៈ​រាល់ថ្ងៃ » ។ នា​ពេល​ឆាប់​ៗ​ខាង​មុខ​កញ្ញា ​ហេង ច​ន្ថា ត្រៀម​បង្ហាញ​ស្នាដៃ​សម្តែង​ក្នុង​ខ្សែភាពយន្ត​របស់​​អ្នក​នាង ​ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ចុងឆ្នាំ គឺ​រឿង «​បន្តោង​ឆ្នាំងដី​» ក្នុង​តំណែង​ជា​តួឯក ។ កញ្ញា​ហេង ច​ន្ថា រំពឹង​ថា «​ថ្ងៃ​ណាមួយ​នាង​ខ្ញុំ​នឹង​បាន​គ្រង​ឈុត​សម្លៀក​បំពាក់​ខ្មែរ​យើង​ជា​បន្ត​ទៀត​លើ​ឆាក​ពិភពលោក ​ដើម្បី​ផ្សាយ​អ្វី​ដែល​ជា​លក្ខណៈ​ខ្មែរ ។ មាន​អ្នកគាំទ្រ​សម្រស់​របស់​នាង​ខ្ញុំ​ជា​ច្រើន​ក៏​បាន​សម្តែង​ការ​ខកចិត្ត​ដែល​មិន​អាច​ហោះ​ទៅ​ប្រកួត​បវរ​កញ្ញា​លើ​ឆាក​ពិភពលោក​ដូច​កញ្ញាឯក​ដទៃ​ទៀត​» ៕

មើល​មិន​ចង់​ស្គាល់​! កញ្ញា​៣០០​គីឡូក្រាម នាង​ធ្វើ​ម៉េច​ទៅ​ណ៎​!

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា Amber Rachdi បាន​សម្រក់​ទម្ងន់​អស់​១២០​គីឡូក្រាម ក្រោយ​ពី​ការ​តាំងចិត្ត​យ៉ាង​មុតមាំ ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មើល​​នាង​លែង​ចង់​ស្គាល់​។ ដោយសារ​តែ​ដំណើរ​នៃ​ការ​សម្រក់​នេះ​មិនធម្មតា ទើប​នាង និង​មិត្ត​ប្រុស​សម្រេចចិត្ត​ចែករំលែក​ដំណើរ​ដើមទង​ដល់​មហាជន​ឲ្យ​បានដឹង​។ ដំបូង​ឡើយ នាង​មាន​ទម្ងន់​ដល់​ទៅ​៣០០​គីឡូក្រាម​។ មូលហេតុ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​នាង​មិន​អាច​ដើរទៅ​ណា​មក​ណា​ដោយ​ខ្លួនឯង​បាន​។ នាង​ក៏​សម្រេចចិត្ត​ធ្វើការ​សម្រក់​ទម្ងន់​។ មិត្ត​ប្រុស​របស់​នាង​បាន​លើកទឹកចិត្ត​នាង ឲ្យ​ទៅ​វះកាត់​បង្រួម​ក្រពះ​នៅ​រដ្ឋ​តិច​សាស​។ ក្រោយ​ការ​វះកាត់​បាន​សម្រេច នាង​បាន​តម​អាហារ ហើយ​បរិភោគ​តែ​អាហារ​ណា​ដែល​ល្អ​សម្រាប់​សុខភាព​តែ​ប៉ុណ្ណោះ​។ នាង​បាន​ទៅ​ជួប​ជាមួយនឹង​គ្រូពេទ្យ​ជា​ប្រចាំ​។ ទី​បញ្ចប់​​នាង​ស្រក់​បាន​ដល់​ទៅ​១២០​គីឡូក្រាម​។ បើ​គ្រាន់តែ​មើល​រូបថត យើង​អាច​នឹង​មើល​នាង​មិន​ស្គាល់​ក្រោយ​ពេល​សម្រក់​ទម្ងន់​។ ពិតជា​មិនធម្មតា​ទេ ដែល​អាច​ស្រក់​បាន​ច្រើន​យ៉ាងនេះ​៕

តោះ! ក្រេបឳជារសដ៏ច្រើនជម្រើសនៃម្ចាស់ក្សត្រីឃ្មុំ

0
កាន់តែងាយស្រួលសម្រាប់លោកអ្នកដែលចូលចិត្ត ពិសារកាហ្វេ ឬភេសជ្ជៈផ្អែមឈ្ងុយឆ្ងាញ់ មិនពិបាកទេ! ពីហាង​ QueenBee វិញ​ មានច្រើនជម្រើស ច្រើនរសជាតិផ្តល់ជូនដល់លោកអ្នក។ ដោយបច្ចុប្បន្ននេះការទទួលទានកាហ្វេ ឬភេសជ្ជៈផ្សេងៗ មានការពេញនិយមខ្លាំងទាំងមនុស្សចាស់និងវ័យជំទង់ ដែលធ្វើ​ហាងនីមួយៗខិតខំបង្កើតរសជាតិប្លែកៗថ្មី ផ្តល់ជាជម្រើសច្រើនដល់អតិថិជនរបស់ខ្លួន។
QueenBee
QueenBee
QueenBee
QueenBee
QueenBee
QueenBee
ថ្ងៃនេះ យើងសូមណែនាំ ហាងមួយកន្លែង គឹ ហាង QueenBee គឺជាហាងដែលបម្រើជូនលោកអ្នកនៅ ប្រភេទ ភេសជ្ជៈ កាហ្វេ ដែលមានរសជាតិប្លែកឆ្ងាញ់ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរពិតៗ។ ភេសជ្ជៈជាច្រើនដែលមានលក់នៅក្នុង ហាងQueenBee លោកអ្នកអាចជ្រើសរើសបន្ថែមការ Topping បានជាច្រើនមុខដែលធ្វើភេសជ្ជៈលោកអ្នកមានរសជាតិកាន់តែប្លែកឆ្ងាញ់​ ជាពិសេសគឺប្រភេទ Cream CoCo ជាមួយនិងនំcaramel​ ប្រចាំហាងតែម្តង!
QueenBee
QueenBee
QueenBee
QueenBee
QueenBee
QueenBee
ដោយទទួលបានការគាំទ្រពីអតិថិជនជាច្រើន ធ្វើអោយហាង ហាងQueenBee អាចពង្រីកខ្លួនដល់ទៅ ៤សាខានៅក្នុងរាជធានីភ្នំពេញ ដែលផ្តល់ជាជម្រើសជាច្រើនដល់លោកអ្នក មិនតែប៉ុណ្ណោះប្រសិនបើលោកអ្នកមិនចង់ចំនាយពេលជិះទៅ លោកអ្នកក៏អាចតេកម្មង់ទិញ មានសេវាកម្មដឹកជូនដល់កន្លែងតែម្តង។
QueenBee
QueenBee
QueenBee
QueenBee
ហាងQueenBee សាខាទី១​ : ផ្លូវ288 ផ្ទះលេខ​22e សង្កាត់បឹងកេងកង2 ខណ្ឌចំកាមន​ ក្រោយហាងអ៊ុតសក់ Porhight hight light salón សា​គីរីរម្យចំងា​100m Call: 093 399 388 / 066 999799 សាខាទី២ : នៅមុខផ្សាទំនើប Pencil មាត់ទន្លេ​តូបលេខ​118 Call: 070 50 79 80 សាខាទី៣ : ផ្លូវលេខ245 ផ្ទះលេ488G សង្កាត់ទឹកល្អក1 ខណ្ឌទួលគោក​ ភ្នំពេញ​ ទល់មុខផ្សាសាមគ្គី​ ជិតវិទ្យាល័យសន្ធរមុខ Call: 093 988 933 សាខាទី៤ : ទីតាំងខាងកើតរបងសាលាបាក់ទូក(Little Bak Tuk) បណ្តោយផ្លូវ149 (ផ្លូវចូលសាលា ជ័យថាវី) Call: 098 310 183 វីដេអូ

មកភ្លក្ស! មីទាញបង្គារលាក់ខ្លួន បញ្ចុះតម្លៃ៥០%

0
មីទាញភ្លាមៗ ភាយក្លិនទឹកស៊ុបក្តៅៗស្រោចពីប្រហិតសាច់គោសុទ្ធ បង្កប់សាច់បង្គារជាស្នូលបន្ថែម គ្រឿងផ្សំហឹរតិចៗ ជាមុខម្ហូបទើបបង្កើតថ្មី របស់ហាងម៉ូតូកាហ្វេ ស្វាគមន៍ភ្ញៀវសម្រាប់អាហារពេលព្រឹក ជាមួយបរិយាកាសហាង ដែលមានការច្នៃប្រឌិតខ្ពស់តាមសម័យកាលថ្មី ពិសេសនោះគឺបញ្ចុះតម្លៃ ៥០% តែម្តងសម្រាប់រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃបើកលក់ព្រឹកថ្ងៃ ពុធ ទី២៩ ដល់ ០១ ខែធ្នូ ចាំអីទៀត!
MotoCafe
MotoCafe
មីទាញបង្គារលាក់ខ្លួន
មីទាញបង្គារលាក់ខ្លួន
មីទាញបង្គារលាក់ខ្លួន
មីទាញបង្គារលាក់ខ្លួន
ចឹងព្រឹកស្អែក កុំភ្លេចណាហៅក្រុមការងារ ឬមិត្តរួមថ្នាក់ទៅសាកជុំគ្នា តែកុំភ្លេចសាករសជាតិខុសៗគ្នាណា មានគ្រឿងសមុទ្រ សាច់គោ ប្រហិតស្នូលបង្គារ ប្រហិតសាច់គោសុទ្ធ ហើយបើបានទៅជាមួយមិត្តភ័ក្រ្តដែលជិតស្និតនឹងគ្នាទៀត កាន់តែអ៊ែមហេសហេ! សុំគ្នាប្តូរចាន ភ្លក្សទៅវិញទៅមក អោយដឹងថារសជាតិមួយណាត្រូវនឹងការចូលចិត្តរបស់អ្នក។
មីទាញបង្គារលាក់ខ្លួន
មីទាញបង្គារលាក់ខ្លួន
មីទាញបង្គារលាក់ខ្លួន
មីទាញបង្គារលាក់ខ្លួន
មីទាញបង្គារលាក់ខ្លួន
មីទាញបង្គារលាក់ខ្លួន
Motocafe
Motocafe
ដោយសារហាងនេះជាហាងកាហ្វេ ដូច្នេះបើអ្នកទៅលក្ខណៈជួបប្រជុំ ពិភាក្សាគ្នាក៏ត្រូវ មានទាំងកាហ្វេ ភេសជ្ជៈប្លែកៗជាច្រើនមុខ និងជាពិសេសទៅទៀតនោះ គឺទឹកកកឈូសប្រចាំហាង តែម្តង ដើម្បីលាងមាត់ក្រោយពីញ៉ាំមីទាញរួច។
Motocafe
Motocafe
MotoCafe
MotoCafe
MotoCafe
MotoCafe
មីទាញបង្គារលាក់ខ្លួន
មីទាញបង្គារលាក់ខ្លួន
មីទាញបង្គារលាក់ខ្លួន
មីទាញបង្គារលាក់ខ្លួន
ហាង MotoCafe Call: 096 89 20 508 | 099 92 05 08 ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ វីដេអូ

ចាកចេញពីទីក្រុង ទៅភ្លក្សម្ហូបឆ្ងាញ់ៗនៅកម្មវិធីកៀនស្វាយសប្បុរសធម៌

0
ថ្ងៃនឹងបើនឹកឃើញចង់ចាកចេញពីទីក្រុងដើម្បីរកទីកន្លែងកម្សាន្តលំហែរ អារម្មណ៍ និងញ៉ាំអីប្លែកៗ យើងសូមណែនាំកម្មវិធី កៀនស្វាយសប្បុរសធម៌កៀនស្វាយ ដែលមានទីតាំងក្នុងគម្រោងកៀនស្វាយផ្លាហ្សា តាមបណ្តោយផ្លូវ​ជាតិលេខ ១ ភូមិធំ សង្កាត់កៀនស្វាយ ខណ្ឌភូមិធំ ខេត្តកណ្តាល ក្បែររមណីយដ្ឋាន កៀនស្វាយក្រៅ។
កម្មវិធីកៀនស្វាយសប្បុរសធម៌
កម្មវិធីកៀនស្វាយសប្បុរសធម៌
កម្មវិធីកៀនស្វាយសប្បុរសធម៌
កម្មវិធីកៀនស្វាយសប្បុរសធម៌
កម្មវិធីកៀនស្វាយសប្បុរសធម៌
កម្មវិធីកៀនស្វាយសប្បុរសធម៌
ហើយសម្រាប់កម្មវិធីមានការរៀបចំ ការរត់ម៉ារ៉ាតុនចំនួន១០០០នាក់ ការបង្ហាញអាហារឆ្ងាញ់ៗ និងការប្រគុំតន្រ្តីផ្សេងៗ ជាច្រើន។ ចឹងហើយបើ សម្រាប់ថ្ងៃឈប់សម្រាក់នេះ អ្នកមិនដឹងទៅណាទេអាច ទៅលេងនៅទីនោះបាន។ ពិសេសនោះកុំភ្លេចដើរភ្លក្សម្ហូបនៅទីនោះណា រសជាតិមិនអន់ទេ កាន់តែ១០០០០រៀល អាចរើសបានពីរបីមុខដែរ។ និយាយលេងទេ តែយ៉ាងណានេះជាកម្មវិធីសប្បុរសធម៌បើអ្នកបានចូលរួម ក៏ដូចជាបានចូលរួមចំណែកមនុស្សធម៌ផង អរគុណសម្រាប់ការចូលរួមរបស់អ្នកស្អែកជួបគ្នាណា។
កម្មវិធីកៀនស្វាយសប្បុរសធម៌
កម្មវិធីកៀនស្វាយសប្បុរសធម៌
កៀនស្វាយសប្បុរសធម៌
កៀនស្វាយសប្បុរសធម៌
កម្មវិធីកៀនស្វាយសប្បុរសធម៌
កម្មវិធីកៀនស្វាយសប្បុរសធម៌
កម្មវិធីកៀនស្វាយសប្បុរសធម៌
កម្មវិធីកៀនស្វាយសប្បុរសធម៌
កម្មវិធីកៀនស្វាយសប្បុរសធម៌
កម្មវិធីកៀនស្វាយសប្បុរសធម៌
វីដេអូ

ចាំគិតអីទៀត! រឿងល្បីៗទាំង៣ កំពុងពេញនិយម

តោះប្រិយមិត្តជាទីស្នេហាទាំងអស់គ្នា ថ្ងៃចុងសប្តាហ៏ហើយនៅចាំគិតអីទៀត តោះមករំសាយអារម្មណ៍តានតឹងជាមួយនឹងរឿងល្បីៗទាំង៣ ខាងក្រោមនេះជាមួយរោងភាពយន្តលេជេន។ រឿងទាំងបីនេះមានគ្រប់រសជាតិ កុំប្លុកកំប្លែង បែបចម្រៀងពីរោះៗ តុក្កតាស្អាតៗគួរអោយស្រលាញ់ កំសត់ស្រក់ទឹកភ្នែកនិង ភាពយន្តវាយប្រហារ។ ប្រិយមិត្តអាចមើលម៉ោងបញ្ចាំងសម្រាប់ថ្ងៃចុងសប្តាហ៏នៅខាងក្រោមនេះបាន។ ជួបគ្នានៅលេជេនទាំងអស់គ្នាណា៎អលណប់! #LetsGoLegend
3 Movies This Weekend
3 Movies This Weekend
Movie Trailer – CoCo
3 Movies This Weekend
3 Movies This Weekend
Movie Trailer – អ្នកបម្រើ០០៧
3 Movies This Weekend
3 Movies This Weekend
Movie Trailer – Justice League

ពេជ្រ ភិ​រុណ ថា អតីត​ភរិយាអម្ពរ ទេវី ពេញចិត្ត​អ្វី​ដែល​លោក​ធ្វើ​ឱ្យ​នាង

0
រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​អតីត​ស្វាមី​លោក​ពេជ្រ ភិ​រុណ បាន​សម្តែង​ការ​ស្វាគមន៍ និង​រង់ចាំ​ជួយ​ជ្រោមជ្រែង​គ្រប់​បែប​យ៉ាង ដូច​អ្វី​ដែល​លោក​ធ្លាប់​ធ្វើ​នៅ​ពេល​អ្នក​នាង​អម្ពរ ទេវី មក​ពី​អា​មេ​រិ​ក​ចូលរួម​សម្តែង​ភាពយន្ត ។ ដំណឹង​នៃ​ការ​វិល​មក​ថតកុន​របស់​អ្នក​នាង​អម្ពរ ទេវី នា​ពេល​នេះ លោក​ពេជ្រ ភិ​រុណ នៅ​មិន​ទាន់​បានដឹង​ទេ តែ​លោក​រីករាយ​រង់ចាំ​ជួយ​សម្រួល​គ្រប់យ៉ាង​តាម​តម្រូវការ​របស់​នាង ។ លោក​ពេជ្រ ភិ​រុណ ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​ថា ប្រសិនបើ​អ្នក​នាង​អម្ពរ ទេវី ពិតជា​មក​ថតកុន​នៅ​ស្រុក​ខ្មែរ​មែន​នោះ លោក​មិន​អាច​ជៀស​ផុត​ឡើយ​ពី​ការ​ស្នើ​សុំ​ឲ្យ​ជួយ​ទៅ​លើ​បញ្ហា​មួយ​ចំនួន ។ អ្វី​ដែល​លោក​អាច​ជួយ​បាន​នោះ គឺ​គ្មាន​អ្វី​ក្រៅ​តែ​អំពី​ការ​សម្រិតសម្រាំង​សម្លៀក​បំពាក់​ទុក​សម្រាប់​ឲ្យ​នាង​ថត​នោះ​ឡើយ ដែល​បញ្ហា​នេះ​លោក​ក៏​ធ្លាប់​ធ្វើ​ម្តង​រួច​ហើយ​កាលពី​នាង​មក​ថតកុន​លើក​ដំបូង ។ លោក​ពេជ្រ ភិ​រុណ និយាយ​ថា​«​អម្ពរ ទេវី តែងតែ​ពឹងពាក់​ខ្ញុំ​យ៉ាង​ហោច​ណាស់​២​ស​ប្តា​ហ៍​មុន​ការ​មក​ដល់​ស្រុក​ខ្មែរ ដើម្បី​ឲ្យ​ខ្ញុំ​ត្រៀម​សម្លៀក​បំពាក់​សម្រាប់​ឲ្យ​នាង​ទុក​ពេល​ថត ។ សម្លៀក​បំពាក់​ដែល​នាង​ពេញចិត្ត​នោះ គឺ​ត្រូវធ្វើ​ឡើង​ដោយ​ដៃ​ខ្ញុំ​មួយ​ប៉ុណ្ណោះ ចំណែក​កន្លែង​ផ្សេង​ទៀត​នោះ​នាង​មិនសូវ​ជា​ពេញចិត្ត​ឡើយ ណាមួយ​ខ្ញុំ​បានដឹង​ពី​ចិត្ត​នាង​ច្បាស់ បើ​ទោះបីជា​ពេល​នេះ​យើង​ទាំង​ពីរ​បាន​បែក​គ្នា​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ក៏​ដោយ»​។ លោក​ពេជ្រ ភិ​រុណ និង​អតីត​ភរិយា​អ្នក​នាង​អម្ពរ ទេវី នៅ​តែ​រាប់អាន​គ្នា​ជា​រៀង​រហូត​ឬ​អាច​និយាយ​ថា​អស់​មួយ​ជីវិត ប៉ុន្តែ​បើ​ទទួលយក​គ្នា​វិញ​នោះ​លោក​ពេជ្រ ភិ​រុណ ថា​គឺ​មិន​អាច​ទេ ព្រោះ​នាង​កំពុង​តែ​មានគ្រួសារ​មួយ​យ៉ាង​កក់ក្តៅ​នៅ​អា​មេ​រិ​ក ។ លោក​ពេជ្រ ភិ​រុណ​និយាយ​ថា «​បើ​នាង​មក​ខ្ញុំ​តែងតែ​ធ្វើ​ដូច​រាល់ដង​អ៊ី​ចឹ​ង គឺ​ទៅ​ទទួល​នាង​ដល់​ព្រ​លាន ឱប​ថើប​គ្នា​ជា​ធម្មតា​ក្នុង​នាម​ជា​ការ​រាប់អាន​គ្នា ហើយ​ដឹងគុណ​គាត់​ដោយ​គាត់​បាន​ចិញ្ចឹម​ថែរក្សា​កូន​យើង ហើយ​ម្យ៉ាង​ព្រោះ​ពួក​យើង​ទាំង​ពីរ​បាន​បែក​គ្នា​ដោយ​សន្តិវិធី ពោល​គឺ​ពុំ​មានការ​ឈ្លោះ​ទាស់ទែង និង​ហែកហួរ​គ្នា​ឡើយ »​។ លោក​ពេជ្រ ភិ​រុណ បញ្ជាក់​ថា ក្នុង​ពេល​ដែល​វត្តមាន​អ្នក​នាង​អម្ពរ ទេវី មក​ស្រុក​ខ្មែរ​ម្តង​ៗ​គឺ​នាង​មិន​បាន​ស្នាក់​នៅផ្ទះ​ជាមួយ​លោក ដូច​ការ​យល់​ឃើញ​ពី​មហាជន​មួយ​ចំនួន​ឡើយ​។ អ្នក​នាង​អម្ពរ ទេវី បាន​ស្នាក់​នៅ​ជាមួយ​ប្អូន​របស់​នាង មិន​អាច​ស្នាក់​នៅ​ជាមួយ​លោក​ទៀត​ឡើយ ព្រោះ​ទាំង​ពីរ​សុទ្ធតែ​យល់​រៀងខ្លួន​ចំពោះ​រឿង​នេះ ប៉ុន្តែ​នាង​អាច​មក​លេង​ផ្ទះ​របស់​លោក​បាន​គ្រប់ពេលវេលា ។ បើ​តាម​លោក​ពេជ្រ ភិ​រុណ ការ​វិល​មក​កាន់​ពិភព​សិល្បៈ​ជា​ថ្មី​របស់​អ្នក​នាង​អម្ពរ ទេវី នា​ពេល​នេះ លោក​រីករាយ​ស្វាគមន៍ ។ លោក​ថា ការ​សម្រេច​វិល​មក​ចូលរួម​សម្តែង​ជា​ថ្មី​របស់​នាង​នា​ពេល​នេះ​ក៏​ជា​រឿង​មួយ​ល្អ​សម្រាប់​អ្នកសិល្បៈ​ខ្មែរ​ជំនាន់​ក្រោយ ដើម្បី​ជា​គំរូ​ក្នុង​នាម​ជា​អ្នក​សម្តែង​ជើង​ចាស់ និង​ធ្លាប់​ល្បីល្បាញ​មួយ​រូប នៅ​តែ​មានចិត្ត​ចង់​ជួយ​ជ្រោមជ្រែង​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ​ឲ្យ​រីក​ចម្រើន​ឡើង ។ ដោយឡែក​តារា​សម្តែង​ដែល​ធ្លាប់​ចាប់​ដៃគូ​ជាមួយ​អ្នក​នាង​អម្ពរ ទេវី យ៉ាង​សក្តិ​សម​គឺ​លោក​ទេព រិ​ន​ដា​រ៉ូ បាន​សម្តែង​ក្តី​ត្រេ​អរ និង​ស្វាគមន៍​ចំពោះ​វត្តមាន​ចូលរួម​សម្តែង​ជា​ថ្មី​របស់​នាង​នា​ពេល​នេះ ។ លោក​បញ្ជាក់​ថា បើ​ទោះបីជា​លោក​នៅ​មិន​ទាន់​ទទួល​ដំណឹង​ពិតប្រាកដ​ពី​ការ​វិល​មក​សម្តែង​ម្តងទៀត​ពី​អ្នក​នាង​អម្ពរ ទេវី នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​ធ្លាប់​រួម​អាជីព និង​សម្តែង​ជាមួយ​គ្នា លោក​ពិតជា​សប្បាយ​រីករាយ ហើយ​បើ​មានឱកាស​លោក​ក៏​នៅ​តែ​ចង់​សម្តែង​ជាមួយ​អ្នក​នាង​ជា​ថ្មី​ដដែល ។ តារា​សម្តែង​ដែល​មាន​ភាព​ល្បីល្បាញ​ក្នុង​ពិភព​សិល្បៈ​ភាពយន្ត​ខ្មែរ​នា​អំឡុង​ទស​វត្ស​ទី​៨០​និង​៩០ អ្នក​នាង​អម្ពរ ទេវី ត្រៀម​នឹង​វិល​មក​កាន់​ប្រទេស​កម្ពុជា​ជា​ថ្មី ដើម្បី​ចូលរួម​សម្តែង​​ភាពយន្ត បន្ទាប់​ពី​នាង​មក​ចូលរួម​តាម​ការ​ស្នើ​សុំ​ពី​អ្នកស្រី​ពាន់ ភួង​បុប្ផា កាលពី​អំឡុង​ចុងឆ្នាំ​២០១៦​កន្លង​ទៅ ។ អ្នក​នាង​អម្ពរ ទេវី នឹង​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ដើមឆ្នាំ​ក្រោយ​នេះ តប​តាម​ការ​ស្នើ​សុំ​ឲ្យ​ចូលរួម​សម្តែង​ក្នុង​ភាពយន្ត​ភាគ​រឿង «​កាកី​ថ្មី​» ឲ្យ​ស្ថានីយ​ទូរទស្សន៍​ស៊ី​ធី​អិន ៕