លី ឌី​ណា រាល់ពេល​ចូលរួម​ពិធី​តែង​មាន​រូប​ចូល​សណ្ឋិត​ឱ្យ​រាំ​ពត់ពេន​ខ្លួន

0
រាជធានី​ភ្នំពេញ ៖ នាង​ឌី លី​ណា ត្រូវ​គេ​ស្គាល់​ថា​ ជាតា​រា​មាន​វិញ្ញាណ​តាម​សណ្ឋិត ដូច្នេះ​​ហើយ​ពេល​សម្ដែង​ជា​តួអង្គ​ខ្មោច នាង​តែងតែ​ភ័យ​ខ្លាច​សម្រាប់​តំណែង​នេះ ។ តារា​សម្តែង​ទើប​ឡើង​កូដ​កញ្ញា​លី ឌី​ណា​ហាក់​មាន​អារម្មណ៍​ចម្លែក​ក្នុង​ចិត្ត​រាល់ពេល​នាង​​បន់ស្រន់​នៅ​ទី​អារាម​ណាមួយ គឺ​រមែង​មាន​គ្រូ​ចូល ពិត​ៗ​ធ្វើ​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​នាំ​គ្នា​ស្រឡាំងកាំង ។ ភាព​ចម្លែក​នេះ​មិនដឹង​ថា​តើ​ថ្ងៃក្រោយ​នាង​ក្លាយជា​គ្រូ​ស្នង​រូប ឬ​យ៉ាង​ណា​ទេ បើ​ពិតមែន ច្បាស់​ជា​មាន​កំលោះ​ជា​ច្រើនរ​ត់រក​នាង​មិន​ខាន​បើ​ស្អាត​បែប​នេះ ។ កញ្ញា​លី ឌី​ណា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា នាង​ពិតជា​ឆ្ងល់​មិនដឹង​ជា​មាន​មូល​ហេតុ​អ្វី​ទេ រៀងរាល់ថ្ងៃ​សីល​នាង​ទៅ​បន់​នៅ​តាម​ទី​អារាម​ណាមួយ ឬ​នៅ​ព្រះ​អង្គ​ដង​កើ ដឹង​តែ​មាន​អ្វី​ចម្លែក​ធ្វើ​ឲ្យ​ចេះ​តែ​ចង់​លើកដៃ​រាំ​ពត់ពេន​តាម​ចង្វាក់ភ្លេង​ពិណ​ពា​ណ្យ ហើយ​ញឹកញាប់​សូ​ម្បី​តែ​ទៅ​តំបន់​ប្រាសាទ​នានា​ក្នុង​ខេត្តសៀមរាប​ក៏​បារមី​តាម​ចូល​ដែរ។ ទៅ​មុខ​ទៀត​មិនដឹង​ថា​រូប​នាង​ក្លាយជា​អ្វី​ទេ ។ រាល់ថ្ងៃ​មិន​ដែល​ឃើញ​អ្វី​នៅ​ពេល​ថ្ងៃ​ទេ គ្រាន់តែ​ចំណាំ​មើល​រាល់​ថ្ងៃសីល គឺ​យល់សប្តិ​ឃើញ​ព្រះ​នាង​រាំ​ស្លៀកពាក់​បុរាណ ប្រដាប់​គ្រឿង​លម្អ​ស្អាត​ទៀងពេល​ណាស់ ទើប​គិត​ថា​គេ​ចង់​មាន​បំណង​ជាមួយ​ហើយ។ ក្រោយ​ពេល​ឲ្យ​គ្រូ​មើល​រួច​មក​គេ​ឲ្យ​នាង​ឌី លី​ណា រៀបចំ​គ្រឿង​តង្វាយ​សម្លៀក​បំពាក់​បុរាណ ដើម្បី​ថ្វាយ​បារមី​ទើប​ស្ងប់ ។ មូលហេតុ​ទាំង​អស់នេះ​ហើយ​ឲ្យ​តែ​នាង​សម្តែង​រឿង​បែប​បុរាណ មិត្តភក្តិ​ច្រើន​តែ​ភ័យ​ខ្លាច​គ្រូ​ចូល ធ្វើ​ឲ្យ​នាង​ចេញ​ក្បាច់​រាំ​រហូត​នាំ​គ្នា​ហៅ​នាង​ថា​«​ម៉ែ​គ្រូ​»​បារមី​ស្នង ។ លី ឌី​ណា និយាយ​ថា​នាង​មាន​វិញ្ញាណ​តាម​ថែ​តាំងពី​មិន​ទាន់​ប្រឡូក​នៅ​ក្នុង​ពិភព​សិល្បៈ​​សម្ដែង​ម្ល៉េះ ជា​ពិសេស​នៅ​រាល់​ថ្ងៃសីល និង​ថ្ងៃពេញបូណ៌មី ឲ្យ​តែ​នាង​ទៅ​កាន់​ទី​សក្ការបូជា ឬ​កន្លែង​បន់ស្រន់​ណាមួយ គឺ​តែងតែមាន​វិញ្ញាណ​សណ្ឋិត​នៅ​ក្នុង​ខ្លួន​នាង ធ្វើ​ឲ្យ ម្នាក់​ៗ​មានការ​ភ្ញាក់ផ្អើល​គ្រប់​គ្នា ។ ជាក់ស្ដែង​ក្នុង​ពេល​ដែល​នាង​ទៅ​បន់ស្រន់​នៅ​ទី​សក្ការៈ​ខាង​មុខ​ប្រាសាទអង្គរវត្ត និង​នៅ​ព្រះ​អង្គ​ដ​ង្កើ គឺ​មាន​វិញ្ញាណ​អ្នករបាំ​សណ្ឋិត​ក្នុង​ខ្លួន​នាង​តែ​ម្ដង​។ ឲ្យ​តែ​ចូល​សណ្ឋិត ម្ដង​ៗ​គឺ​តម្រូវ​ឲ្យ​នាង​រាំ​ពន់​ពេន​នៅ​​កណ្ដាល​ចំណោម​​មិន​ខ្មាស​អ្នក​ណា​ទេ​។ អ្វី​ដែល​នាង​ក៏​ចង់​ស្រឡាំងកាំង​ចំពោះ​ខ្លួនឯង​ផង​ដែរ​នោះ គឺ​ឲ្យ​តែ​នាង​ចូលរួម​ពិធី​ក្រុង​ពលី​ចាប់ផ្តើម​ផលិតភាព​យន្ត​ដែល​មាន​ថ្វាយ​ភ្លេង​កង​រំពង គឺ​តែង​មាន​វិញ្ញាណ​អ្នករបាំ​សណ្ឋិត​ក្នុង​ខ្លួន​នាង​ជា​ប្រចាំ ។ កញ្ញា​លី ឌី​ណា ទើបតែ​លេចមុខ​មាត់​ក្នុង​ពិភព​សិល្បៈ​សម្តែង​ចុង​ក្រោយ​នេះ ដោយ​នាង​មាន​សម្រស់​ល្អ​ទាក់ទាញ​អ្នកដឹកនាំ​រឿង​។ ឌី​ណា​បាន​ឱកាស​ចូលរួម​សម្តែង​ភាពយន្ត​ជា​ច្រើន​រឿង ពិសេស​ស្នាដៃ​រឿង​ភាគ​លើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន , ស៊ី​ធី​អិន និង​ប៉ុស្តិ៍​លេខ​​៥​ជាដើម ៕

រូបភាពនាយក្រឹមនិងនាងលាភ គួរឱ្យភ្ញាក់​ផ្អើលនៅ​ព្រឹកនេះ

0
រាជធានីភ្នំពេញ ៖ ​​ទីបំផុត​ នាង​លាភ បាន​សម្រាល​បានកូន​ភ្លោះ​ដូច​បំណង​ហើយ ​ជា​មូយ​​នាយ​ក្រឹម ​ដែល​ជា​មេ​កើយ​របស់​ខ្លួន ​។ រូបភាព​ពេល​សម្រាល ​ត្រូវ​បាន​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ក្នុង​នោះ​ គេ​ឃើញ​វត្តមាន​នាយ​ក្រឹម ពរ​កូនស្រី​ទាំង​២​របស់​ខ្លួន​ទាំងមុខ​​ញញឹម​​បិទ​មាត់​មិន​ជិត​ទេ ។ តារា​កំប្លែង​​លោក ជួង ជី ហៅ​កុយ បាន​អះអាង​​ថា នាង លាភ បាន​សម្រាល​កូនភ្លោះ​ពិត​ប្រាកដ​មែន ក្នុង​មន្ទី​​ពេទ្យ​ចន្ទ្រា ​រាជធានី​ភ្នំពេញ​ ។ ដំណឹង​ពី​ការ​សម្រាល​កូនភ្លោះ​​របស់​នាង​លាភ ជាមួយ​នាយក្រឹម​នា​ពេល​នេះ មាន​ ប្រិ​យ​មិត្ត​មួយ​ចំនួន ​បាន​សម្តែង​ការ​សាទរ ប៉ុន្តែ​ទន្ទឹម​នោះ ​សម្លេង​នៃ​ការ​រិះគន់​ក៏​​មាន​ច្រើន​​ផង​ដែរ​។ ទាក់ទង​បញ្ហា​នេះ ​កោះសន្តិភាព​មិន​អាច​សុំ​ការ​បកស្រាយ​ណាមួយ​ពី​នាយ​ក្រឹម​បាន​ឡើយ​ ​នា​ថ្ងៃទី២៤ វិច្ឆិកា នេះ ដោយសារ​ទូរស័ព្ទ​ខ​ល​ចូល ​តែ​មិន​មាន​អ្នក​​លើក​ ​។

មួយថ្ងៃលក់ដាច់ជាង១០០ដើម​​​​​ រសជាតិមិនចាញ់ភីហ្សាល្បីឡើយ!

0
អាហារសម្រន់នៅតាមដងដងវិថីកើនឡើងជាលំដាប់ ឥតឈប់ឈរ បើនិយាយអោយស្រួលស្តាប់ទៅ អោយតែមានលុយមិនខ្វះទេរបស់ញាុំ ។  kspg.tv បានណែនាំ អាហារសម្រន់ នឹងមុខម្ហូបជាច្រើនកន្លងមកហើ់យមិនចេះដាច់ដោយសារតែមានមនុស្សមូយចំនួន មិនទាន់ស្កាល់ និងមិនបានទាន់ពិសា នូវអាហារដែលថ្មីៗ ប្លែកនៅឡើយ ។ ដូច្នេះហើយ លើកនេះយើងខ្ញុំសូមលើកយក នូវអាហារសម្រន់មួយបែបផ្សេងមួយទៀត ដែលធ្លាប់ស្គាល់ឆ្លាប់ដឹងដែរ តែអ្នកលក់បានមានការកែច្នៃ ទៅជា អាហារមួយចាន ដែលប្លែកទៅវិញ ។
នំប័ុងអាំងអំបិលម្ទេស ១ដើម ៤០០០៛
នំប័ុងអាំងអំបិលម្ទេស ១ដើម ៤០០០៛
នំប័ុងអាំងអំបិលម្ទេស ១ដើម ៤០០០៛
នំប័ុងអាំងអំបិលម្ទេស ១ដើម ៤០០០៛
នំប័ុងអាំងអំបិលម្ទេស ១ដើម ៤០០០៛
នំប័ុងអាំងអំបិលម្ទេស ១ដើម ៤០០០៛
វាគឺជានំប័ុងធម្មតាមូយដើម តែអ្នកលក់បានយកទៅអាំង ជាមូយអំបិលម្ទេស និងមានការបន្ថែមជាមួយនឹងគ្រឿងផ្សំជាច្រើនមុខទៀត ធ្វើអោយអាហារសម្រន់មួយចាននោះ កាន់តែមានរសជាតិប្លែកម្យ៉ាង ។
នំប័ុងអាំងអំបិលម្ទេស ១ដើម ៤០០០៛
នំប័ុងអាំងអំបិលម្ទេស ១ដើម ៤០០០៛
នំប័ុងអាំងអំបិលម្ទេស ១ដើម ៤០០០៛
នំប័ុងអាំងអំបិលម្ទេស ១ដើម ៤០០០៛
និយាយច្រើនពេកហើយ ម៉ោះ ក្រលេកមើលវីដេអូខាងក្រោមតែម្តងទៅ បានដឹងថាមានរូបរាងយ៉ាងណា គួរអោយចង់ញាំុកំរិតណា! អូ៎ភ្លេចប្រាប់ទីតាំង គឺនៅមុខក្លោងទ្វាវត្តបុទុមតែម្តង។ ទីតាំង នៅម្ដុំវត្តបទុម្ព​ ទល់មុខហាងលក់សំភារះស្គី វីដេអូ​

សួ​ស សង​វាចា គ្មាន​សង្ឃឹមវិល​មក​ចាប់​អាជីព​ជា​ថ្មី​ទេ

0
រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​តារាចម្រៀង​លោក ​សួ​ស សង​វាចា នៅ​តែ​បន្ត​ការ​​ព្យាបាល​ជំងឺ​ធ្ងន់​របស់​លោក​នៅឡើយ ហើយ​បាន​សម្តែង​ការ​អស់សង្ឃឹម​ក្នុង​ការ​វិល​មក​កាន់​ក្បាល​មេក្រូ​ច្រៀង​ជា​ថ្មី​ឡើង​វិញ ។ លោក​សួ​ស សង​វាចា មាន​ជំងឺលើសឈាម បណ្តាល​ឲ្យ​ស្ពឹក​មួយ​ចំហៀង​ខ្លួន ដូច្នេះ​ហើយ​លោក​មិន​អាច​ចាប់​អាជីព​ចម្រៀង​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ។ លោក​សួ​ស សង​វាចា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ២០១៧​ថា បច្ចុប្បន្ន​អាការ​ជំងឺ​របស់​លោក​នៅ​តែ​បន្ត​ការ​ព្យាបាល​ទៅ​តាម​វេជ្ជ​បញ្ជា​នៅឡើយ ។ បើ​ទោះបីជា​ពេល​នេះ​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​ក្នុង​សង្កាត់​​ពងទឹក រាជធានី​ភ្នំពេញ​ក៏​ដោយ ប៉ុន្តែ​លោក​នៅ​តែ​ទៅ​ជួប​គ្រូពេទ្យ​តាម​កាល​កំណត់ នៅ​ពេល​ដែល​អាការ​ជំងឺ​ធ្វើទុក្ខ ម្តង​ៗ ។ លោក​សួ​ស សង​វាចា ចាប់ផ្តើម​ពើបប្រទះ​ជំងឺ​លើស​ជាតិ​ស្ករ និង​ឈាម ក្នុង​អំឡុង​ឆ្នាំ​២០១៥ ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ។ ជំងឺ​មួយ​នេះ​ធ្វើ​ឲ្យ​លោក​ឃ្លាតឆ្ងាយ​ទាំងស្រុង​ពី​អាជីព​ចម្រៀង ។​ជំងឺលើសឈាម​បាន​ធ្វើ​ឲ្យ​លោក​ដួល​សន្លប់ និង​ត្រូវ​ក្រុម​គ្រូ​សារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ ។ បើ​ទោះបីជា​លោក​អាច​ឆ្លង​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក៏​ដោយ ប៉ុន្តែ​លោក​សួ​ស​ សង​​វាចា បាន​បាត់បង់​កាយសម្បទា​មួយ​ចំហៀង​ខ្លួន ពោល​គឺ​មិន​អាច​កម្រើក​បាន ក្នុង​ពេល​ដែល​លោក​អាច​ទៅ​ណា​បាន​លុះត្រាតែ​មាន​អ្នក​គ្រា ឬ​រទេះរុញ ។ ក្នុង​វ័យ​ជាង​៥០​ឆ្នាំ​លោក​សួ​ស សង​វាចា បាន​សម្តែង​ការ​តូចចិត្ត​ដែល​ជំងឺ​ដ៏​កាច​សាហាវ​យាយី​ដល់​អាជីព​របស់​លោក ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រភព​ចំណូល​សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ ។ លោក​សួ​ស សង​វាចា និយាយ​ថា «​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​បាត់​បង់​​អាជីព​ចម្រៀង ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​មាន​កម្លាំង​សម្រាប់​បន្ត​អាជីព​មួយ​នេះ​ទៀត ។ បើ​​ទោះបីជា​ពេល​នេះ​ខ្ញុំ​អាច​និយាយ​បាន តែ​នៅ​តែ​គ្មាន​សង្ឃឹម​នឹង​បាន​វិល​មក​កាន់​ក្បាល​​មេក្រូ​ច្រៀង​បន្ត​ទៀត​ឡើយ ដោយសារ​តែ​អាការ​ជំងឺ​របស់ខ្ញុំ​គឺ​ទាមទារ​ឲ្យ​មានការ​សម្រាល​ព្យាបាល​រយៈពេល​យូរ »​។ ក្នុង​នាម​ជា​អ្នកសិល្បៈ​មួយ​រូប​លោក​សួ​ស សង​វាចា មិន​មានកូន ឬ​សាច់​សា​លោក​ហិត​ណា​​ម្នាក់​អាច​ទទួល​បទ​ពិសោធន៍ និង​ចំណេះដឹង​ផ្នែក​ចម្រៀង​ពី​លោក​ទេ ខណៈ​ពេល​ដែល​លោក​ក៏​មិន​មាន​បំណង​ផ្ទេរ​ចំណេះដឹង​នេះ​ទៅ​អ្នក​ណា​ម្នាក់​ដែរ ។ កត្តា​នេះ​ត្រូវ​លោក​​សួ​ស សង​វាចា បញ្ជាក់​ថា ក្មេង​ៗ​យុវវ័យ​សម័យនេះ​ហាក់​ពេញ​និយម​ខ្លាំង​ទៅ​លើ​បទ​ចម្រៀង ថ្មី​ៗ​បែប​ទំនើប ចំណែក​បទ​ចម្រៀង​ពី​ដើម​ហាក់​មិនសូវ​ចាប់អារម្មណ៍​ទេ ។ ហេតុនេះ​លោក​ចង់​ឲ្យ​សាច់សាលោហិត​របស់​លោក​ចាប់​យក​ការ​សិក្សា​ចំណេះ​ទូទៅ​ឲ្យ​បាន​ច្រើន​ជាង​ការ​ចាប់​យក​អាជីព​ចម្រៀង​បែប​សម័យ​ដើម​ដែល​មិនសូវ​មានការ​ពេញ​និយម និង​មិនសូវ​មាន​ទីផ្សារ​សម្រាប់​រក​ចំណូល ៕

ពេជ្រ ចរណៃ និង​នាយ​វីតាមីន​សេ ទទួល​អំណោយ​ពី​អភិបាល​ខណ្ឌមានជ័យ

0
រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ពេជ្រ ចរណៃ ដែល​មាន​ជំងឺ​បេះដូង​ធ្ងន់ និង​នាយ​វីតាមីន​សេ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៃ​ប្រទេស​ថៃ ទទួល​បាន​អំណោយ​មួយ​ចំនួន​ពី​លោក​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ ។ ការ​ទទួល​បាន​អំណោយ​នេះ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ២០១៧ ដោយសារ​អ្នកសិល្បៈ​ទាំង​ពីរ​នាក់​ត្រូវការ​ប្រាក់​ជា​ចាំបាច់​ដើម្បី​ព្យាបាល ។ ពេជ្រ ចរណៃ មាន​ជំងឺ​ដាច់​សរសៃ​ប្រឹស​បេះដូង ហើយ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​​ថៃ​កាលពី​ពេល​កន្លង​ទៅ ប៉ុន្តែ​ដោយ​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់ នាង​បាន​វិល​មក​សម្រាក​ព្យាបាល​នៅ​ក្នុងស្រុក​វិញ ។ លោក​ពេជ្រ កែវ​មុនី និង​ភរិយា បាន​ជួប​សំ​ណះ​សំ​ណា​ល សាកសួរ​សុខទុក្ខ តារា​សម្តែង ពេជ្រ ចរណៃ ទាំង​យប់​ក្រោយ​ពី​ទទួល​ដំណឹង​ថា​នាង​បាន​ធ្វើ​ដំណើរ​វិល​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​កម្ពុជា​វិញ​។ លោក​អភិបាល​ខណ្ឌ បាន​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​នាង និង​ក្រុម​គ្រួសារ​ត្រូវ​តស៊ូ​ព្យាយាម​ជម្នះ​រាល់​ការ​លំបាក​នានា និង​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ។ នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​លោក​អភិបាល​ខណ្ឌ មាន​ជ័យ និង​ភរិយា បាន​ជួប​ជាមួយ​អ្នក​នាង​​ប៉េងប៉ោង ដើម្បី​ផ្តាំ​សាកសួរ​សុខទុក្ខ​នាយ​វីតាមីន​សេ ជា​ឪពុក​របស់​នាង​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ ។ នាយ​វីតាមីន​សេ មាន​ជំងឺ​ធ្វើទុក្ខ​ច្រើន​ថ្ងៃ​មក​ហើយ គឺ​ជំងឺ​ដុះ​ដុំ​សាច់​ក្នុង​ថ្លើម និង​មាន​ជំងឺ​ដំបៅ​ក្រពះ​ផង បន្ថែម​ពីលើ​ជំងឺលើសឈាម និង​ទឹកនោមផ្អែម ។ លោក​អភិបាល​ខណ្ឌ​បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ដល់​នាយ​វីតាមីន​សេ និង​លើកទឹកចិត្ត​ឲ្យ​ក្រុម​គ្រួសារ​បន្ត​ព្យាយាម​ជួយ​នាយ​វីតាមីន​សេ​ឲ្យ​អស់ពី​លទ្ធភាព ។ លោក​ពេជ្រ កែវ​មុន្នី និង​ភរិយា បាន​ប្រគល់​ជូន​ប្រាក់​មួយ​ចំនួន​ជូន​ដល់​អ្នក​នាង​ប៉េង ប៉ោង ដើម្បី​បន្ត​ជួយ​សម្រួល​ចំពោះ​បញ្ហា​លំបាក​ចំពោះ​មុខ ហើយ​បើ​ទោះបីជា​មិន​ច្រើន​ក្តី ជា​ការ​រួមចំណែក​លើកទឹកចិត្ត​ដល់​ក្រុម​គ្រួសារ​សិល្បករ ពិសេស​នាយ​វីតាមីន​សេ​ដែល​កន្លង​មក​បាន​ចូលរួម​សកម្មភាព​សិល្បៈ​ជួយ​ដល់​សង្គម​ជា​ច្រើន​ដែរ ។ ក្រៅពី​លោក​អភិបាល​ខណ្ឌមានជ័យ មាន​សិល្បករ​មួយ​ចំនួន​ដូច​ជា​លោក​អ៊ឹម ជីវ៉ា កញ្ញា នី​តា តារាចម្រៀង​ត្រកូល​ឱ​ក ជាដើម បាន​ចូលរួម​សាកសួរ​សុខទុក្ខ លើកទឹកចិត្ត និង​ផ្តល់​ប្រាក់​ផ្ទាល់ខ្លួន​ជា​ការ​ចែករំលែក​ទុក្ខ​លំបាក​អ្នកសិល្បៈ​ដូច​គ្នា ៕

មេធាវី​របស់​នី មុន្នីនាថ ថា បើ​ឈ្នះក្តី​នឹង​ប្តឹង​បក​វិញ

0
រាជធានី​ភ្នំពេញ ៖ លោក​រ៉ូ ប៊ី​ន​ណៃ ជា​មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា​នី មុនីនាថ លើ​បណ្ដឹង​ឆបោក​ពី​អតីត​គូ​ដណ្ដឹង​លោក​អ៊ឹង សូ​ឡា​ង រំពឹង​ថា កូនក្ដី​របស់​លោក​នឹង​ឈ្នះក្ដី ។ តុលា​ការ​កោះហៅ​នី មុន្នីនាថ ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ២០១៧ ។ លោក​មេធាវី​អះអាង​ដូច្នេះ ដោយសារ​លោក​មាន​ភស្តុ​តាង​គ្រប់គ្រាន់​អាច​បញ្ជាក់​បាន​ថា កូនក្ដី​ខ្លួន​មិន​បាន​ឆបោក​ដូច​ការ​ចោទប្រកាន់​ពី​អតីត​គូ​ដណ្ដឹង​របស់​នាង​លោក​អ៊ឹង សូ​ឡា​ង នោះ​ទេ​។ មេធា​រី​អះអាង​ថា​«​កូនក្ដី​របស់ខ្ញុំ​មាន​តែ​រង​ភាព​អាម៉ាស់ និង​ក្លាយជា​មេម៉ាយ​​ខាន់ស្លា​ទៅ​វិញ​ចំពោះ​បណ្ដឹង​នេះ ព្រោះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​សង្គម »​។ ចំពោះ​ពាក្យបណ្ដឹង​ពី​លោក​អ៊ឹ​ង សូ​ឡា​ង ដែល​ប្ដឹង​ទាមទារ​សំណង​ពី​កូនក្ដី​របស់​លោក​រហូត​ដល់​១២​ម៉ឺន​ដុល្លារ​នោះ លោក​មេធាវី​ថា​គឺជា​រឿង​មួយ​មិន​អាច​ទៅ​រួច ។ លោក​មេធាវី​​រ៉ូ ប៊ី​ន​ណៃ ទទួលស្គាល់​ថា​រយៈពេល​៤​ឆ្នាំ​ក្នុង​នាម​ជា​គូ​ដណ្ដឹង​ពិតជា​មានការ​ផ្ដល់​ឱ្យ​គ្នា​តិចតួច​រឿង​លុយកាក់ តែ​មិន​ដល់​ថ្នាក់​ជាង​១២​ម៉ឺន​ដុល្លារ​ដូច​ការ​ចោទ និង​ដាក់​ពាក្យ​ប្ដឹង​ទេ ។ លោក​មាន​ជំនឿ​លើ​តុលាការ​ថា​នឹង​ផ្ដល់​យុត្តិធម៌​ជូន​កូនក្ដី​របស់​ខ្លួន ហើយ​​ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​កូនក្ដី​លោក​ឈ្នះ​ពិតមែន លោក​នឹង​ប្ដឹង​បក​ទៅ​កាន់​អតីត​គូ​ដណ្ដឹង​នាង​វិញ​ពី​បទ​ធ្វើ​ឱ្យ​ប៉ះពាល់ និង​ខូច​កេរ្តិ៍ឈ្មោះ​កូនក្ដី​របស់​ខ្លួន ។ កញ្ញា​នី មុន្នីនាថ ត្រូវ​ចៅក្រម​ឈ្មោះ​អ៊ុ​ក សុ​វ​ណ្ណា​រិ​ទ្ធ ចេញ​ដីកា​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ លើ​ករណី​ប្តឹង​ពី​អតីត​គូ​ដណ្តឹង​លោក អ៊ឹ​ង សូ​ឡា​ង ។ លោក​អ៊ឹ​ង សូ​ឡា​ង បាន​ប្តឹង​ទាមទារ​សំណង​សរុប​ចំនួន​១២​ម៉ឺន​ដុល្លារ ពី​កញ្ញា​នី មុន្នីនាថ ក្នុង​នោះ​លោក​បាន​ទាមទារ​ឲ្យ​នី មុន្នីនាថ សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ ៕

ស្រី​ស្អាត​៣​ប្រទេស​គ្រង​មកុដ​សម្រស់​ ចំណែក​ស្រី​ស្អាត​កម្ពុជា​ត្រៀម​ដណ្តើម​មកុដ​បវរកញ្ញា​​ចក្រវាល

0
រាជធានី​ភ្នំពេញ ៖ បវរកញ្ញា​ពី​ប្រទេស​ប្រេ​ស៊ីល​កញ្ញា Barbara Vitorelli បាន​គ្រង​មកុដ​បវរកញ្ញា​Miss Global 2017 ។ ចំពោះ​បេ​ក្ខ​នារី​កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ​បាត់បង់​ឱកាស​ដោយ​បាន​ត្រឹមតែ​តំណែង «​កញ្ញាឯក​ស្រា​បៀរ​ហ្គេ​ង​ស៍​ប៊ឺ​ក​» ប៉ុណ្ណោះ ។ កញ្ញា​យស ប៉ូ​លី​ណា បេ​ក្ខ​នារី​តំណាង​កម្ពុជា​ធ្លាប់​បាន​បង្ហាញ​អារម្មណ៍​ថា​នាង​មិនសូវ​មាន​រំពឹង​លើ​ការ​គ្រង​មកុដ​ទេ ដោយសារ​តែ​បវរកញ្ញា​ពី​ប្រទេស ផ្សេង​ៗ​សុទ្ធតែ​មាន​សមត្ថភាព​ខ្លាំង និង​មាន​រូប​សម្រស​ផូរផង់់ ។ ការ​ប្រកួត​Miss Global International 2017 ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​កញ្ញា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​បាន​ឡើង​ដល់​វគ្គ​ជម្រុះ​សល់​១១​នាក់​តាម​រយៈ​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​អ្នក​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​សែ​ល​ខាត ។ ចុង​ក្រោយ​បំផុត​នាង​បាន​គ្រង​តំណែង​កិត្តិយស​ជា​«​កញ្ញាឯក​របស់​ក្រុមហ៊ុន​ហ្គេ​ង​ស៍​ប៊ឺ​ក​» ខណ​:​ដែល​បេ​ក្ខ​នារី​តំណាង​ប្រទេស​ប្រេ​ស៊ី​ល បាន​ក្លាយជា​ម្ចាស់​មកុដ​Miss Global International 2017 ។ កញ្ញា​ប្រេ​ស៊ីល​បាន​ឆ្លងកាត់​វគ្គ​ជម្រុះ​៦០​នាក់ យក​២០​នាក់ មក​១១​នាក់​ចុង​ក្រោយ និង​ជាប់​ក្នុង​ចំណោម​​​៥​នាក់​នា​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ក្លាយជា​អ្នក​គ្រង​មកុដ​ថ្នាក់​ពិភពលោក​តែ​ម្តង ។ ម្ចាស់​ជ័យ​លា​ភី​បាន​ឆ្លង​សំណួរ​ពីរ​ដំណាក់កាល ។ វគ្គ​ទី​១​វគ្គ​ត្រឹម​១១​នាក់ នាង​បាន​ឆ្លើយ​ថា ស្ត្រី​ក៏​អាច​បំពេញភារកិច្ច​ជូន​ពិភពលោក ស្ត្រី​អាច​មានជីវិត និង​ចេះ​ដឹង​ដើម្បី​ជួយ​ពិភព​លោក ។ ចំណែក​ចម្លើយ​វគ្គ​ទី​២​ក្នុង​ដំណាក់កាល​៥​នាក់​ចុង​ក្រោយ​នាង​បាន​ឆ្លើយ​ថា​ដើម្បី​ជួយ​បរិស្ថាន​គឺ​នាង​នឹង​ជួយ​ដល់​ព្រៃ​អា​ម៉ា​ហ្សូ​ន​មុនគេ​ដែល​ជា​ប្រទេស​នាង​គ្រា​ដែល​យល់​ថា​ព្រៃ​មួយ​នេះ​ខូចខាត​ច្រើន ។ ម្ចាស់​ជ័យ​លា​ភី​ទាំង​៥​នាក់​រួម​មាន​៖ ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​បេ​ក្ខ​នារី​ប្រេ​ស៊ី​ល ។ លេខ​២ ប្រទេស​បា​ហា​ម៉ា ។ លេខ​៣​ប្រទេស​អា​ឡឺ​ម៉​ង់ ។ លេខ​៤ ប្រទេស​សូ​ម៉ា​លី​លែ​ន។ លេខ​៥​ប្រទេស​ចិន ។ ចំពោះ​ពានរង្វាន់​ថតរូប​ស្អាត​បាន​លើ​ប្រទេស​វៀតណាម ពានរង្វាន់​មិត្តភាព ប្រទេស​កុង​ហ្គោ ពានរង្វាន់​ប្រជាប្រិយ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ បេ​ក្ខ​នារី​កម្ពុជា​បាន​តំណែង​«កញ្ញាឯក​ស្រា​បៀ​ហ្គេ​ង​ស៍​ប៊ឺ​ត ។ បវរកញ្ញា​ចក្កវាឡ​កម្ពុជា​គ្រង​ឈុត​តំណាង​ជាតិ​ឈ្មោះ​ថា​«​មហាហង្ស​បាពួន​» ដ៏​ប្រណីត​ត្រៀម​ប្រកួត​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ​២០១៧ កញ្ញា​ប៊ី សុធា​រី គឺជា​នារី​កំពូល​សម្រស់​កម្ពុជា​ដំបូង​គេ​បង្អស់​ដែល​បាន​ចូលរួម​ការ​ប្រកួត​បវ​រកញ្ញា​ចក្រវាល ឬ​ហៅ​ថា Miss Universe 2017 ដែល​កម្មវិធី​នេះ​នឹង​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នា​រាត្រី​ថ្ងៃ​ទី​២៦ វិច្ឆិកា​នៅ ទីក្រុង​ឡាស​វេ​ហ្គា​ស សហរដ្ឋអាមេរិក ។ កម្មវិធី Miss Universe នេះ​គឺជា​កម្មវិធី​ប្រកួតប្រជែង​កំពូល​សម្រស់​ដ៏​មាន​កិត្យានុភាព​បំផុត​របស់​ពិភពលោក ហើយ​វា​គឺជា​ឱកាស​ដ៏​សំខាន់​មួយ​ដែល​កញ្ញា​ប៊ី សុធា​រី ក្លាយជា​នារី​ទី​មួយ​របស់​កម្ពុជា ដែល​នឹង​មានឱកាស​នាំ​ជូន​ប្រទេស​របស់​ខ្លួន​នូវ​កេរ្តិ៍ឈ្មោះ​ដែល​នាង​ចង់បាន​បំផុត នោះ​គឺជា​បវរកញ្ញា​ចក្រវាល ។ ឈុត​តំណាង​ជាតិ​ដែល​កញ្ញា​ប៊ី សុធា​រី នឹង​គ្រង​បង្ហាញ​លើ​ឆាក​អន្តរជាតិ​នេះ​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត ទាក់ទាញ និយាយ​រួម​គឺ​ស្អាត​កប់​តែ​ម្តង ។ ឈុត​តំណាង​ជាតិ​កម្ពុជា​សម្រាប់​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​នេះ​មានឈ្មោះ​ថា «​មហាហង្ស​បាពួន​» ។ «​មហាហង្ស​» គឺជា​ឈ្មោះ​បក្សី​មាស​ដ៏​ពិសិដ្ឋ​ដែល​តំណាង​ឱ្យ​ទ្រព្យសម្បត្តិ មាស​ពេជ្រ​កែវ​ពិ​ទូ​សូរ្យ​កាន ឬ​ក៏​រតនវត្ថុ​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា ។ ប្រាសាទបាពួន គឺជា​ឈ្មោះ​ប្រាសាទខ្មែរ​ដ៏​ល្បីល្បាញ​ដែល​បាន​កសាង​ឡើង​នៅ​ពាក់កណ្តាល​សតវត្ស​ទី​១១ ក្នុង​រជ្ជកាល​ព្រះបាទ​ឧទ​យា​ទិ​ត្យ​វរ្ម័ន​ទី​២ និង​ត្រូវ​បាន​ឧទ្ទិស​ដល់​សាសនា​ហិណ្ឌូ ។ សម្រាប់​ការ​រចនា​សំពត់​នេះ​ត្រូវ​បាន​បំផុសគំនិត​ពី​សំណាក​ទេព​អប្សរា នៃ​ប្រាសាទ​នេះ​ដោយ​រចនា​ឡើង​របៀប​ទំនើប​កម្មនា​សម័យ​បច្ចុប្បន្ន ។ ​កញ្ញា​សុធា​រី ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ដើម្បី​ហ្វឹកហាត់​ជាមួយ​អ្នកជំនាញ​ដើរ​បង្ហាញ​ម៉ូ​ដ អ្នកជំនាញ​ផាត់មុខ អ្នកជំនាញ​និយាយ​ជា​សាធារណៈ ដើម្បី​រៀបចំ​រូប​រាង​កាយ និង​អត្ត​ចរិត​របស់​នាង​ត្រៀម​សម្រាប់​សកម្មភាព​រយៈពេល​បី​ស​ប្ដា​ហ៍រ​ហូត​ឈាន​​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​រាត្រី​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១៧​នេះ ។ ផ្ទាំងទស្សនីយភាព​ដ៏​ចែងចាំង​នេះ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ Planet Hollywood Resort & Casino នៅ​ទីក្រុង​ឡាស​វេ​ហ្គា​ស សហរដ្ឋអាមេរិក ដែល​ការ​ប្រឡង​បវរកញ្ញា​នេះ​នឹង​បញ្ចាំង​នៅ​ទូ​ទាំង​ពិភពលោក​ជាមួយនឹង​ទស្សនិកជន​ទស្សនា​សរុប​ប្រមាណ​៦០០​លាន​នាក់​។ តើ​កញ្ញា​ប៊ី សុធា​រី ដែល​តំណាង​កម្ពុជា នឹង​ក្លាយជា​បវរកញ្ញា​ដែល​គ្រង​មកុដ Miss Universe 2017 ឬទេ ? កញ្ញា​ប៊ី សុធា​រី ដែល​កំពុង​ស្ថិត​នៅ​ទឹកដី​ប្រទេស​មហាអំណាច​អា​មេ​រិ​កបាន​និយាយ​ថា​នាង​មាន​អារម្មណ៍​រំភើប​ដែល​អាច​ពាក់​ឆៀង​មានឈ្មោះ​ថា Miss Universe Cambodia សម្រាប់​ការ​ប្រកួត​កំពូល​សម្រស់​លើ​ឆាក​អន្តរជាតិ​មួយ​នេះ ។ កញ្ញា​ប៊ី សុធា​រី និយាយ​ថា​៖ «​នៅ​ទីបំផុត​ខ្ញុំ​បាន​ពាក់​ឆៀង​បវរ​ក​ញ្ញ​ចក្រវាល​ផ្លូវការ ដែល​មានឈ្មោះ​ថា​កម្ពុជា ។ វា​ជា​កិត្តិយស​ណាស់​សម្រាប់​រូប​នាង​ខ្ញុំ ដែល​តំណាង​ឱ្យ​ប្រទេស​របស់ខ្ញុំ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល (Miss Universe) ជា​លើក​ដំបូង ។ ប៉ុន្តែ​វា​ជា​កិត្ដិយស​ដ៏​ធំធេង​មួយ ក្នុង​ការ​ឈរ​បង្ហាញខ្លួន​នៅ​លើ​ឆាក​បវរកញ្ញា​ចក្រវាល ដោយ​ដឹង​ថា​ប្រទេស​ទាំងមូល​កំពុង​អបអរសាទរ​រូប​ខ្ញុំ​» ។ នារី​ឥណ្ឌា​គ្រង​តំណែង​បវរកញ្ញា​ពិភពលោក​2017 សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​លទ្ធផល​ការ​ប្រកួត​បវរ​កញ្ញា​ពិភពលោក ឬ​Miss World លើក​ទី​៦៧​ប្រចាំឆ្នាំ​២០១៧ នៅ​ទីក្រុង​Sanya ខេត្ត​ហា​យ​ណា​ន ប្រទេស​ចិន កាលពី​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា ដោយ​មាន​បេ​ក្ខ​នារី​ចូលរួម​ចំនួន​១៣០ ប្រទេស ។ កញ្ញា Manushi Chhillar បវរកញ្ញា​ពី​ឥណ្ឌា អាយុ​២០​ឆ្នាំ ជា​និស្សិត​ពេទ្យ នៅ​មហាវិទ្យា​ល័យ​ក្នុង​រដ្ឋ Haryana និង​ជា​អ្នក​ចូល​ចិត្ត​រាំ​បែប​ប្រពៃណី​ជា​អ្នក​ឈ្នះ​បាន​គ្រង​មកុដ​បវរកញ្ញា​ពិភពលោក​ប្រចាំឆ្នាំ​២០១៧ ។ ចំណែក​ចំណាត់ ថ្នាក់​ទី​២​បាន​ទៅ​នាង Andrea Meza ជនជាតិ​ម៉ិ​ក​ស៊ិ​ក ។ ចំណាត់ថ្នាក់​ទី​៣​គឺ​នាង Stephanie Hill ជនជាតិ​អង់គ្លេស ។ ជ័យជម្នះ​នៅ​ឆ្នាំ​២០១៧​នេះ​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌា​មាន​បវរកញ្ញា​ពិភពលោក​ដល់​ទៅ​៦​នាក់ ស្មើនឹង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ។ បវរកញ្ញា​ឥណ្ឌា​ដែល​ទទួល​ពានរង្វាន់​នេះ​នៅ​ក្នុង​ឆ្នាំ​២០០០ គឺ​នាង Priyanka Chopra ។ ស្រី​ស្អាត​ឥណ្ឌូ​ណេ​ស៊ី​គ្រង​មកុដ​បវរកញ្ញា​អន្តរជាតិ​២០១៧ AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង Kevin Lilliana បវរកញ្ញា​ឥណ្ឌូ​ណេ​ស៊ី​បាន​គ្រង​មកុដ​បវរកញ្ញា​អន្តរ​ជាតិ ២០១៧ ឬ «Miss International 2017 » ក្នុង​ចំណោម​បេ​ក្ខ​នារី​ពី​៧១​ប្រទេស​នៅ​លើ​ពិភពលោក​ចូលរួម​ប្រកួត ។ ពិធី​នេះ​បាន​រៀបចំ​ឡើងជា​លើក​ទី​៥៧ នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៧ ។ ចំណាត់ថ្នាក់​ទី​២ បាន​ទៅ​លើ​បវរកញ្ញា Chanelle Wilhelmina ពី​កោះ​គូ​រ៉ា​កៅ ។ លំដាប់​ទី​៣ បាន​ទៅ​ស្រី​ស្អាត​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​។ លំដាប់​ទី​៤ ស្រី​ស្អាត​អូស្ត្រាលី ។ ទី​៥ បាន​ទៅ​លើ​នាង Natsuk: Tsutsui ប្រទេស​ជប៉ុន ។ កញ្ញា Kevin Lilliana ជា​អ្នកក្រុង​បាន​ឌុ​ង ជ្វា​ខាងលិច ។ នាង​មានឈ្មោះ Kevin ដូច​ឈ្មោះ​បុរស ព្រោះ​ពេល​នៅ​ក្នុង​ពោះ​ឳ​ពុក​ម្តាយ​គិត​ថា​ជា​កូនប្រុស ក៏​ត្រៀម​ដាក់​ឈ្មោះ​បែប​ប្រុស ប៉ុន្តែ​នៅ​ពេល​សម្រាល​បែរជា​កូនស្រី​ទៅ​វិញ ទើប​បន្ថែម​ឈ្មោះ Lilliana ឱ្យ​សម​ឈ្មោះ​ជា​ស្រី ៕

ឆឹ​ម សក្ក​ដា និង​ទូច ស្រី​លក្ខណ៍ សហការ​គ្នា​

0
រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ តារា​សម្តែង​ពីរ​ដួង​គឺ​លោក​ឆឹ​ម សក្ក​ដា និង​អ្នក​នាង​ទូច ស្រី​លក្ខណ៍ បង្កើត​ស្នាដៃ​ចម្រៀង​ជា​បន្តបន្ទាប់​វាយលុក​ទីផ្សារ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ពួក​គេ​ជា​ច្រើន​ចាប់អារម្មណ៍​នៅ​ពេល​បង្ហោះ តាម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប ។ តារា​ប្រុស​ស្រី​មួយគូ​នេះ​សម្រុក​ផលិត​ចម្រៀង​ថ្មី ពីរោះ​បង្កប់ន័យ​គួរ​ឲ្យ​ទាក់ចិត្ត ។ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ឆឹ​ម សក្ក​ដា ដៃគូ​ផ្អែមល្ហែម​របស់​​ពេជ្រ សោភា ទាំង​ក្រៅ​ឆាក និង​ពេល​សម្តែង​បាន​ឲ្យ​ដឹង​ថា បើ​ទោះជា​លោក​មាន​ការ​ពិបាក​បែប​ណា​ក្តី​ក៏​លោក​គ្មាន​ចិត្ត​ចង់​ងាក​ចេញ ឬ​ដកថយ​ឈប់​ផលិត​ចម្រៀង​ថ្មី ព្រោះ​ជា​ការ​លើក​មុខមាត់​ស្នាដៃ​ចម្រៀង​ខ្មែរ​យើង​កុំ​ឲ្យ​ប្រទេស​ជិត​ខាងគេ​មើល​ស្រាល។ ទោះជា​យើង​ផលិត​បាន​តិច ឬ​ច្រើន បំណង​របស់ខ្ញុំ​ចង់​ឲ្យ​ស្នាដៃ​ដែល​ចេញ​ដោយ​គំនិត​កូន​ខ្មែរ យុវជន​ខ្មែរ​មាន​អ្នកគាំទ្រ​លើក​ស្ទួយ រិះគន់​ស្ថាបនា​កុំ​បង្អាប់ នោះ​ហើយ​ចេះ​តែ​មាន​ទឹកចិត្ត​រុលទៅមុខ​បន្ត​ទៀត ។ រហូត​មក​ទល់​ពេល​នេះ​ខ្ញុំ និង​អ្នក​នាង​ពេជ្រ សោភា បាន​រួម​គ្នា​ផលិត​ចម្រៀង​បាន​ច្រើន​បទ​មក​ហើយ ដោយ ថ្មី​ៗ​នេះ​ទៀត​នៅ​មាន​ចម្រៀង​ស្នាដៃ​កូន​ខ្មែរ​យើង​មួយ​ចំនួន​ទៀត​កំពុង​តែ​ត្រៀម​បង្ហាញ​ស្រប​ពេល​ឥឡូវ​នេះ​ចម្រៀង​ខ្មែរ​ផលិត​ដោយ​កូន​ខ្មែរ​កំពុង​តែ​ពេញ​និយម​បើ​យើង​ចម្លង​គេ​ច្បាស់​ជា​យុវវ័យ​តាម​បណ្តាញ​សង្គម​គេ​តិះដៀល​ផ្កាប់​មុខជា​មិន​ខាន​» ។ ចំណែក​អ្នក​នាង​ទូច ស្រី​លក្ខណ៍​និយាយ​ថា​«​លំបាក​ណាស់​ទម្រាំ​បាន​ចេញផ្សាយ​ចម្រៀង​​មួយ​បទ​ៗ គឺ​ត្រូវ​ដេក​ទ្រាំ​នៅ​ក្នុង​បន្ទប់​ផ្សាយ​បន្ទប់​ថត​បាត់​ពេលវេលា​ខកខាន​ជួប​កូន​ជួប​ប្តី​ក៏​មាន ។ ប៉ុន្តែ​អ្វី​ទាំងនេះ​គឺ​នាង​ខ្ញុំ​សប្បាយចិត្ត​ព្រោះ​ក្នុង​នាម​អ្នកសិល្បៈ​ដែល​ប្រឡូក​ដើម្បី​ប្រជាជន​ខ្មែរ​ត្រូវ​តែ​មាន​អ្វី​ដែល​ជា​ស្នាដៃ​ជូន​អ្នកគាំទ្រ​បាន​ប្លែក​ចិត្ត ប្លែក​ភ្នែក​ប្លែក​អារម្មណ៍ ។ ជាក់ស្តែង​នាង​មាន​កម្លាំង​ចិត្តបាន​បង្កើត​ស្នាដៃ​ចម្រៀង​បាន​មួយ​បទ​ទៅ​មួយ​បទ​ពេល​នេះ​ក៏​ព្រោះតែ​បាន​ពុក​ម៉ែ បងប្អូន​ជា​អ្នក​ជួយ​គាំទ្រ​ស្រឡាញ់​រួម​គ្នា​ស្តាប់ ព្រោះ​ក្រោយ​បង្ហាញ​បទ​នាង​ខ្ញុំ​នៅ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ឬ​យូ​ធូប គឺ​ផ្ទុះ​ការ​គាំទ្រ​តាំងពី​បទ​ទី​១​មក ទាំងនេះ​ជា​មូលហេតុ​សំខាន់​ដែល​ខ្មែរ​គួរតែ​លើកទឹកចិត្ត​អ្វី​ដែល​ជា​របស់​ខ្មែរ​ឲ្យ​បរទេស​បានដឹង​បន្ត​ទៀត »​។ អ្នក​នាង​ទូច ស្រី​លក្ខណ៍ បាន​ចេញ​ចម្រៀង​នៅ​លើ​ទីផ្សារ​៣​បទ​មក​ហើយ​ដែល​សុទ្ធសឹង​តែ​មានការ​គាំទ្រ ។ បទ​ទី​១​របស់​នាង​គឺ​«​សុភមង្គល​មិនមែន​ស្ថិត​នៅ​លើ​លុយ​តែ​មួយ​មុខ» «​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​» និង​បទ​«​ទៅ​លេង​បុណ្យអុំទូក​» ។ ចុង​ក្រោយ​នេះ​ទូច ស្រី​លក្ខណ៍ មាន​​បទ​ថ្មី​២​ទៅ​៣​បទ​ទៀត​ត្រៀម​បង្ហាញ​នា​ពេល ឆាប់​ៗ​ខាង​មុខ ៕

ពេជ្រ សោភា និង​ ឆឹ​ម សក្ក​ដា ចង់​រួម​គ្នា​ផលិត​បទ​ចម្រៀង​ថ្មី

0
រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ពេជ្រ សោភា និង​លោក​ឆឹ​ម សក្ក​ដា បាន​សហការ​គ្នា​ផលិត​បទ​ចម្រៀង​ថ្មី​ដើម្បី​បំពេញចិត្ត​អ្នកគាំទ្រ និង​ប្រិ​យ​មិត្ត​អ្នក​ស្លាប់​ទូទៅ ។ រហូត​មក​ទល់​ពេល​នេះ បើ​ទោះបី​មជ្ឈដ្ឋាន​ជា​ច្រើន រួម​ទាំង​អ្នកសិល្បៈ​ផង​នៅ​តែ​គិត​ថា ស្នេហា​របស់​នាង​ពេជ្រ សោភា ជាមួយ​លោក​ឆឹ​ម សក្ក​ដា ជា​ស្នេហា​ក្លែងក្លាយ​ក្ដី ពួក​គេ​នៅ​តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​នឹង​គ្នា ។ លោក​សក្ក​ដា និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​ចង់​ច្រៀង​ឆ្លង​ឆ្លើយ​ជាមួយ​ម្ចាស់​ស្នេហ៍​ដើម្បី​បំបែក​ទីផ្សារ ។ លោក​សក្ក​ដា បាន​​ទទួលស្គាល់​ថា ក្រោយ​ពេល​ចងសម្ព័ន្ធ​ស្នេហ៍​ជាមួយ​អ្នក​នាង​ពេជ្រ សោភា មក អាជីព​​សិល្បៈ​របស់​លោក ស្ទុះ​ឡើង​ល្អ​ប្រសើរ​ជាង​មុន ។ ទន្ទឹម​នោះ​លោក​ចង់​ចាប់​ដៃគូ​ច្រៀង​ជាមួយ​ពេជ្រ សោភា ដើម្បី​ទាញ​សំឡេង​គាំទ្រ ខណៈ​អ្នកគាំទ្រ​ជា​ច្រើន​ចង់​ឲ្យ​ពួក​គេ​ចេញ​បទ​ចម្រៀង​ឆ្លង​ឆ្លើយ​រួម​គ្នា ។ លោក​ឆឹ​ម សក្ក​ដា​និយាយ​ថា «​បើ​ហង្ស​មាស បើក​ភ្លើង​ខៀវ ខ្ញុំ និង​អ្នក​នាង​ពេជ្រ សោភា នឹង​ធ្វើ​បទ Original song បំបែក​ទីផ្សារ ហើយ​ខ្ញុំ​រំពឹង​ថា នឹង​ដណ្ដើម​បានការ​គាំទ្រ​ខ្លាំង​ទៀត​ផង ។ ចាប់តាំងពី​សម្ដែង​ឈុត​ខារ៉ាអូខេ ថត​ភាពយន្ត និង​ចាប់​ដៃគូ​ច្រៀង​ជាមួយ​អ្នក​នាង​សោភា តាម​កម្មវិធី​មួយ​ចំនួន​កន្លង​មកនេះ គឺ​ស៊ីចង្វាក់​គ្នា​ល្អ និង​ទទួល​បាន​គាំទ្រ​គួរ​ឲ្យ​កត់សម្គាល់ ដូច្នេះ​បើ​បាន​ចេញ​បទ​ស្នាដៃ​ថ្មី​រួម​គ្នា​រួម​គ្នា​ទៀត​នោះ​ច្បាស់​ជា​ជួយ​ឲ្យ​ទីផ្សារ​សិល្បៈ​របស់ខ្ញុំ​កាន់តែ​ស្ទុះ​ឡើង​បន្ថែម​ទៀត​» ។ ចាប់តាំងពី​អ្នក​នាង​ពេជ្រ សោភា ប្រកាស​ថា រវាង​នាង និង​លោក​ឆឹ​ម សក្ក​ដា ពិសោធន៍​ចិត្ត​គ្នា​ជា​គូស្នេហ៍​មក គេ​សង្កេត​ឃើញ​ទីផ្សារ​សិល្បៈ​របស់​លោក​សក្ក​ដា ស្ទុះ​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ទាំង​ផ្នែក​សម្ដែង និង​ចម្រៀង ជាដើម ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ឃើញ​លោក​សក្ក​ដា ឧស្សាហ៍​លេចមុខ​ច្រៀង​រួម​គ្នា​ជាមួយ​អ្នក​នាង​ពេជ្រ សោភា នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន​ជា​បន្តបន្ទាប់ ៕

នាយ​ចឺម ដកខ្លួន​ចេញពី​ក្រុម​កំប្លែង​ហើយ

0
រាជធានី​ភ្នំពេញ ៖ ធ្លាប់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​សើច​សប្បាយ​នា​ពេល​កន្លង​មក ពេល​នេះ​តារា​កំប្លែង​នាយ​ចឺម បាន​ប្រកាស​ដកខ្លួន​ចេញពី​ក្រុម​កំប្លែង បន្ទាប់​ពី​ងាក​ទៅ​ចាប់​អាជីព​ចម្រៀង​ហាក់​ទទួល​បានការ​គាំទ្រ ។ ការ​ប្រកាស​ដកខ្លួន​របស់​នាយ​ចឺម នា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​នាយ​ចាប់ផ្តើម​អវត្ត​មាន​សម្តែង​កំប្លែង​ជាមួយ​ក្រុម​នៅ​ស៊ី​ធី​អ៊ិ​ន​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ។ អ្នកដឹកនាំ​កម្មវិធី​កម្សាន្ត និង​ជា​អ្នកដឹកនាំ​ក្រុម​កំប្លែង​នៅ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​លោក​​​សុវណ្ណ រិ​ទ្ធី ហៅ​លោកតា វិច​ទ័​រ បាន​ទទួលស្គាល់​ពី​ដំណឹង​នៃ​ការ​ចាក​ចេញពី​ក្រុម​កំប្លែង​របស់​នាយ​ចឺម​នេះ ។ នា​ពេល ថ្មី​ៗ​កន្លង​មក​លោក​បាន​លើក​ឡើង​ថា ការ​ដកខ្លួន​ពី​ក្រុម​កំប្លែង​ពី​នាយ​ចឺម នា​ពេល​នេះ​គឺ​មិនមែន​កើតឡើង​ដោយសារ​មាន​បញ្ហា​នៅ​ក្នុង​ក្រុម​នោះ​ឡើយ ពោល​គឺ​មួយ​រយៈ​នេះ​នាយ​រវល់​លើ​ការងារ​ចម្រៀង​ច្រើន​ជាង ។ បើ​តាម​លោកតា​វិច​ទ័​រ រហូត​មក​ដល់​ពេល​នេះ​លោក​នៅ​មិន​ទាន់​ទទួល​ដំណឹង​ច្បាស់​លាស់​ណាមួយ​ពី​តារា​កំប្លែង​នាយ​ចឺម នៅឡើយ​ទេ ។ នាយ​ចឺម លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ការ​ចាក​ចេញពី​ក្រុម​កំប្លែង​នា​ពេល​នេះ មិនមែន​នាយ​ឈប់​ទាំងស្រុង​ឡើយ ប៉ុន្តែ​ដោយសារ​នាយ​ចង់​ពង្រឹង​អាជីព​ចម្រៀង​ឲ្យ​បាន​រឹង​មាំ​ក្នុង​ផលិតកម្ម​សាន់​ដេ​ប៉ុណ្ណោះ ។ នាយ​មាន​ថ្ងៃនេះ​ដោយសារ​តែ​ការ​លេង​កំប្លែង ដូច្នេះ​នាយ​នឹង​មិន​ភ្លេច​កំណើត​ដើម​នោះ​ឡើយ ហើយ​បើ​មានឱកាស​ច្រើន​នាយ​នឹង​នៅ​តែ​ចូលរួម​លេង​កំប្លែង​ជូន​ទស្សនិកជន​បាន​ទស្សនា​ដូច​មុន​ដដែល ។ មួយ​រយៈ​ចុង​ក្រោយ​នេះ​កេរ្តិ៍ឈ្មោះ​របស់​តារា​កំប្លែង​ដែល​វិ​វ​ឍ្ឍ​ខ្លួន​ជា​តារាចម្រៀង​នាយ​ចឺម បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បី​គួ​សមតា​មរយៈ​បទ​ចម្រៀង​ដែល​កំពុង​តែ​ពេញ​និយម​ពី​យុវវ័យ​ក្នុង​ផលិតកម្ម​សាន់​ដេ ។ ទឹកដម​សំឡេង​របស់​នាយ​ចឺម​ត្រូវ​បាន​គេ​វាយតម្លៃ​ថា ល្អ​ជាមួយនឹង​បទ​ចម្រៀង​ដែល​ត្រូវ​ចិត្ត​យុវវ័យ​ថែម​ទៀត ខណៈ​ពេល​ដែល​នាយ​ចឺម ទំនងជា​អាច​ជំនួស​តំណែង​លោក​ខេមរៈ សិរីមន្ត ដែល​បាន​ចាក​ចេញពី​សាន់​ដេ ទៅ​នៅ​ផលិតកម្ម​ហង្ស​មាស​នោះ ៕