លទ្ធផលជំងឺ​លោក នឹងដឹងនៅថ្ងៃទី២៧ វិច្ឆិកា នេះ

0
ជធានីភ្នំពេញ ៖ ក្រុម​គ្រួសារ​របស់​តារា​កំប្លែង​នាយ​វីតាមីន​សេ​បាន​អះអាង​ថា អាកា​រៈ​ជំងឺ​​​​របស់​​លោក​​នឹង​ដឹង​លទ្ធផល​ នៅ​ថ្ងៃ​ទី​២៧ ​វិច្ឆិកា ខាង​មុខ​នេះ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ថៃ​ បាន​ធ្វើការ​ពិនិត្យ​មើល​ពី​ស្ថានភាព​ជំងឺ​របស់​លោក​រួច​មក​។ អ្នក​នាង ប៉េងប៉ោង បាន​អះអាង​​ថា រហូត​មក​ដល់​ពេល​នេះ ​អាកា​រៈ​​ជំងឺ​ឪពុក​របស់​នាង​មិន​ទាន់​ដឹង​យ៉ាងណា​នោះ​ទេ គឺ​ត្រូវ​រង់​ចាំ​នៅ​ថ្ងៃ​ទី​២៧ ខាង​មុខ ​ទើប​ដឹង​លទ្ធផល​។ ក្រុម​គ្រូពេទ្យ​បាន​ចាប់ផ្តើម​ពិនិត្យ​ពី​ជំងឺ​ឪពុក​របស់​អ្នក​នាង បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង ​នាទី​ក្រុង​បាងកក ក្រោយ​ពេល​ចាកចេញ​ទៅ​កាន់​ទីនោះ​កាល​ពី​ស​ប្តា​ហ៍​មុន​។ បើ​តាម​អ្នក​នាង ប៉េង ប៉ោង ទាំង​រូប​នាង និង​លោក វីតាមីន​សេ បាន​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​នៅឡើយ រហូត​ចាំ​ទទួលលទ្ធផល ដោយសារ​តែ​នាង​មិន​អាច​ឲ្យ​ឪពុក​របស់​ខ្លួន​ទៅ​មក​ច្រើន​ដង​ឡើយ ព្រោះ​អាច​បណ្តាល​ឲ្យ​មានការ​ហត់នឿយ​ខ្លាំង​។ ដោយឡែក ​ក្នុង​ពេល​ដែល​តារា​កំប្លែង នាយ វិ​តា​មី​សេ បាន​នឹង​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​នោះ អ្នក​នាង ប៉េងប៉ោង បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​អ្នក​នាង​បាន​ទទួល​ថវិកា​​ឧបត្ថម្ភ​ចំនួន៥,០០០​ដុល្លារ ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២០ វិច្ឆិកា​ នេះ ​តាម​រយៈ​លោក​ជំទាវ ម៉ែ​ន នារី​សុ​ភ័​ក្ត អគ្គលេខាធិការ​រង​ទី​១ កាកបាទក្រហមកម្ពុជា ។ អ្នក​នាង​បាន​ចាត់​ទុក​ការ​ជួយ​ឧបត្ថម្ភ​ពី​សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា​ នា​ពេល​នេះ ​គឺជា​ការ​យកចិត្តទុកដាក់ ​និង​អាណិត​ស្រលាញ់​ពី​សំណាក់​ថ្នាក់ដឹកនាំ ចំពោះ​ប្រជា​ពលរដ្ឋ​ក្រីក្រ​ខ្វះខាត ចាស់ជរា កុមារ​កំព្រា មាន​ជំងឺ ជា​ពិសេស​សិល្បករ​សិល្បការិនី​ដែល​​មានទុក្ខ ​និង​មាន​ជំងឺ ដែល​សម្តេច​ប្រធាន​តែងតែបាន​ធ្វើ​ជា​បន្តបន្ទាប់​ ៕ ​

MISS GLOBAL 2017​ គ្រង​តំណែង​ដោយ​បវរកញ្ញា​​​ប្រេស៊ីល

0
រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ បវរកញ្ញា​មក​ពី​ប្រទេស​ប្រេ​ស៊ី​ល ​កញ្ញា​Barbara Vitorelli​បាន​គ្រង​មកុដ​សម្រស់​ស្អាត​ដាច់​គ្នា​ខ្នាត​ពិភពលោក​ ដោយ​យកឈ្នះ​បវរកញ្ញា​៥៩​ប្រទេស​​ផ្សេង​ទៀត នៅ​​ក្នុង​កម្មវិធី​Miss Global 2017 ​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ ផ្ទះ​។ បន្ទាប់​ពី​ឆ្លង​ការ​ប្រកួត​អស់​ជា​ច្រើន​វគ្គ ក្នុង​កម្មវិធី Miss Global ២០១៧ ដែល​មាន​កម្ពុជា​ជា​ម្ចាស់ផ្ទះ កាលពី​ថ្ងៃ​ទី​១៧ ​វិច្ឆិកា ក៏​បាន​ឈាន​ចូល​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ​។ កញ្ញាឯក​ប្រេ​ស៊ីល ​បាន​ឆ្លងកាត់​វគ្គ​ជម្រុះ​៦០​រូប ​យក​២០​រូប ​មក​១១​រូប​ ។ ចុង​ក្រោយ​សល់​៥​នាក់​ហើយ​នាទី​ចុង​ក្រោយ ​នារី​កំពូល​សម្រស់​រូប​នេះ​ ជា​អ្នក​គ្រង​មកុដ​ថ្នាក់​ពិភពលោក​​ដាច់​គេ​បំផុត​ ។​ ម្ចាស់​ជ័យ​លា​ភី​រូបនេះ ​បាន​ឆ្លង​សំណួរ​ពីរ​ដំណាក់កាល​ ។​ សំណួរ ទី​១-​វគ្គ​ត្រឹម​១១​នាក់​នាង​បាន​បញ្ជាក់​ប្រាប់​ថា​ ស្ត្រី​ក៏​​អាច​បំពេញភារកិច្ច​ជូន​ពិភពលោក​ស្ត្រី​អាច​មានជីវិត​និង​ចេះ​ដឹង​ ដើម្បី​ជួយ​ពិភពលោក​ ។​ ចំណែក​ចម្លើយ​ទី​២-​ក្នុង​ដំណាក់កាល​៥​រូប​​ចុង​ក្រោយ​នាង​បាន​ឆ្លើយ​ថា ​ដើម្បី​ជួយ​បរិស្ថាន​ គឺ​នាង​និង​ជូ​យ​ដល់​ព្រៃ​អា​ម៉ា​ហ្សូ​ន​មុនគេ​ដែល​ជា​ប្រទេស​នាង​គ្រា​ដែល​យល់​ថា​ព្រៃ​មួយ​នេះ​ខូចខាត​ច្រើន​។ ៥​រូប​ចុង​ក្រោយ ​ចំណាត់ថ្នាក់​លេខ​១​ ប្រេ​ស៊ីល​ លេខ​២ ប្រទេស​បា​ហា​ម៉ា លេខ​៣​ប្រទេស​​អា​ឡឺ​ម៉​ង់ លេខ​៤ ប្រទេស​សុ​ម៉ា​លី និង​លេខ​៥​ ប្រទេស​ចិន​ ។ ដោយឡែក​ចំណាត់ថ្នាក់ ​ពាន​ថតរូប​ស្អាត​ បា​ន​លើ​ប្រទេស​វៀតណាម ពាន​មិត្តភាព ប្រទេស​កុង​ហ្គោ ពាន​ប្រជាប្រិយ ប្រទេស​ឥណ្ឌូ​នេ​ស៊ី ​។ ​តំណាង​ខ្មែរ​ បាន​កញ្ញាឯក​ស្រា​បៀ​ហ្គេ​ន​បឺត ចំណាត់ថ្នាក់​លេខ​៣​ អន្តរជាតិ​ប្រចាំឆ្នាំ​២០១៧ ​។

សុគន្ធ នី​សា មមាញឹក ព្រោះ​ថ្ងៃ​មង្គល​ជិត​មក​ដល់​ហើយ

0
រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សុគន្ធ នី​សា កំពុង​តែ​មមាញឹក​យក​ធៀប​ការ​អញ្ជើញ​អ្នកសិល្បៈ ក្នុង​ពេល​ដែល​ពិធី​ខិតចូល​មក​កាន់តែ​កៀក ។ ហ្វេ​ស​ប៊ុ​ក​របស់​អ្នកសិល្បៈ​មួយ​ចំនួន​បង្ហាញ សុគន្ធ នី​សា យក​ធៀប​ការ​ទៅ​អញ្ជើញ​ដោយ​ផ្ទាល់​ដៃ ដែល​តារា​ទាំងនោះ​ភាគច្រើន​ជា​អ្នក​ជិត​ស្និទ្ធ​បំផុត​របស់​នាង ។ បើ​ទោះបី​ដំណឹង​ចូល​រោងការ​របស់​សុគន្ធ នី​សា បែកធ្លាយ​ទៅ​ហើយ​ក្តី ប៉ុន្តែ​តារា​ចម្រៀង​​រូប​នេះ​មិន​ទាន់​ប្រកាស​ជា​សាធារណៈ​នៅឡើយ​ពី​កាលបរិច្ឆេទ​ពិតប្រាកដ​នៃ​ពិធី​​នោះ ។ នាង​ធ្លាប់​ប្រកាស​តាម​ទូរទស្សន៍​កាលពី​ពេល​កន្លង​មក​ថា នាង​នឹង​ចូល​រោង​ការ​​នៅ​ដំណាច់ឆ្នាំ​២០១៧ ជាមួយ​បុរស​អ្នកជំនួញ​ម្នាក់ បន្ទាប់​ពី​មាន​ពាក្យ​ច​ចាម​អា​រ៉ាម​ជុំវិញ​ការ​ទាក់ទង​ជាមួយ​បុរស​ម្នាក់​ជា​ឪពុក​របស់​កុមារី​កូនក្រុម​របស់​ខ្លួន​ក្នុង​កម្មវិធី ​The voice Kid Cambodia ។ ប្រភព​ក្រៅផ្លូវការ​មួយ​បង្ហើប​ឲ្យ​ដឹង​ថា មង្គលការ​រវាង ​សុគន្ធ នី​សា និង​បុរស​អ្នកជំនួញ​មានទ្រព្យ​ស្តុកស្តម្ភ​នោះ​អាច​នៅ​អំឡុង​ចុងខែ​ធ្នូ ឆ្នាំ​២០១៧ ដោយសារ​អ្វី​ៗ​បាន​រៀបចំ​រួច​រាល់​អស់ហើយ ។ មង្គលការ​នោះ​នឹង​ធ្វើ​រៀបចំ​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ​ក្នុង​រាជធានី​ភ្នំពេញ ជា​មួយ​នឹង​​ការ​ចំណាយ​រាប់​ម៉ឺន​ដុល្លារ ។ ចំពោះ​ភ្ញៀវ​ចូលរួម​ភាគច្រើន​ គឺជា​អ្នកសិល្បៈ និង​អ្នក​មាន​មុខមាត់​ក្នុង​សង្គម ព្រោះ​ទាំង​ សុគន្ធ នី​សា ទាំង​អនាគត​ស្វាមី​របស់​នាង​ជា​អ្នកមាន​មុខ​មាត់​ក្នុង​សង្គម​ដូច​គ្នា ។ ដំណឹង​ស្តី​ពី​ការ​ចូល​រោងការ​របស់​តារាចម្រៀង​ សុគន្ធ នី​សា នា​ពេល​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​​នាង​សម្តែង​ការ​អបអរសាទរ ៕

កូន​ខ្មែរ​អ៊ិ​ស្លា​ម​ណា តា​ហ្សា កំណត់​តម្លៃ​ខ្លួន​ «2500​ដុល្លារ​»

0
រាជធានី​ភ្នំពេញ ៖ កញ្ញា​ណា តា​ហ្សា ដាក់​កំណត់​តម្លៃ​ខ្លួន​របស់​នាង​២៥០០​ដុល្លារ ។ ការ​កំណត់​តម្លៃ​ខ្លួន​បែប​នេះ​ខណៈ​ប្រជាប្រិយភាព​ក្នុង​អាជីព​សិល្បៈ​សម្តែង​របស់​នាង​កាន់តែ​លូតលាស់​ឡើង ។ កញ្ញា​ណា តា​ហ្សា ក្រោយ​ពេល​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង​«​កំណត់ហេតុ​នាង​នាថ​»​កំពុង​​តែ​កាក់កប​ចំពោះ​អាជីព​របស់​ខ្លួន ។ ទេព​កោសល្យ​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​ជា​តួអង្គ​ខ្មោច​លើក​ទី​១​នោះ ធ្វើ​ឲ្យ​ស្រី​ស្អាត​ណា តា​ហ្សា លូត​ឡើង​ទាំង​កេរ្តិ៍ឈ្មោះ ទាំង​ការងារ​សម្តែង ព្រមទាំង​តួនាទី​ជា​អ្នក​ចាត់ចែង​ក្រុម​ដើរ​បង្ហាញ​ម៉ូ​ដ​នៅ​តាម​ក្រុមហ៊ុន​នានា ។ ចំពោះ​ការ​សម្តែង​ភាពយន្ត​នា​ពេល​នេះ​ណា តា​ហ្សា​បាន​ទទួល​ថត​ពីរ​បី​រឿង​ជា​បន្ត​ទៀត​បន្ទាប់​ពី​បញ្ចប់​ការ​សម្តែង​ឱ្យ​ផលិតកម្ម​ឥន្ទ្រា​និម្មិត ។ ណា តា​ហ្សា ឲ្យ​ដឹង​ថា ក្រោយ​ពេល​បញ្ចប់រឿង «​កំណត់ហេតុ​នាង​នាថ​» មក ផលិតកម្ម​មហាហង្ស​បាន​ទាក់ទង​ឲ្យ​នាង​សម្តែង​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​ពីរ​រឿង​ជាប់​គ្នា​ដែល​ជា​ប្រភេទ​រឿង​ដុំ​សម្រាប់​បញ្ចាំង​តាម​រោង ។ ដោយសារ​តែ​ទឹកចិត្ត​ស្រឡាញ់​ការងារ​សម្តែង នាង​ព្យាយាម​ពង្រឹងសមត្ថភាព​ខ្លួនឯង​ក្នុង​ន័យ​ឈោង​ចាប់​ឱ្យ​បានជា​តារា​លេចធ្លោ​ក្នុង​ដួងចិត្ត​មហាជន ។ «​អុ​ី​ចឹ​ង​ហើយ​បាន​សម្រេចចិត្ត​ថា​រាល់​ផលិតកម្ម​នានា​ដែល​មាន​បំណង​ទាក់ទង​ហៅ​នាង​ខ្ញុំ​សម្តែង​គឺ​នាង​ខ្ញុំ​ដាក់​តម្លៃ​ខ្លួន​សម្តែង​២៥០០​ដុល្លារ ។ ខ្ញុំ​មិន​ដឹង​​ថា ​ផលិតករ​មួយ​ចំនួន​មានការ​អាក់អន់ចិត្ត​បែប​ណា​នោះ​ទេ ហើយ​រំពឹង​ថា​ពិតជា​យល់​ដល់​នាង​ខ្ញុំ​វិញ ប្រសិនបើ​តួលេខ​កំណត់ ឆៅ​ៗ​ពេល​ចង់បាន​នាង​ខ្ញុំ​ទៅ​សម្តែង​បែប​នេះ ។ យ៉ាងណា​ក៏​អាច​ពិចារណា​ផង​ដែរ​ប្រសិនបើ​មានការ​និយាយ​គ្នា​មុន​ពេល​ដំណើរការ​ចាប់ផ្តើម​» ។ កញ្ញា​ណា តា​ហ្សា ជា​ប្រធាន​គ្រប់គ្រង ចាត់ចែង​ក្រុម​តារា​ដែល​បណ្តា​ក្រុមហ៊ុន​នានា​ត្រូវការ​តួ​ថ្មី​បង្ហាញ​ម៉ូ​ដ និង​សម្តែង ។ ចំពោះ​រឿង​ស្នេហា​ជាមួយ​កីឡាករ​បាល់ទាត់​ជា​ជនបរទេស​នោះ ណា តា​ហ្សា ឱ្យ​ដឹង​ថា នៅ​តែ​មាន​ភាព​ល្អូកល្អិន​ដូច​ដើម តែ​ពួក​នាង​មិន​ទាន់​មាន​គម្រោង​រៀប​ការ​ទេ ៕

ជីវិត​អតីត​តារា​សម្តែង​ផ្កាយ វ​លក្ខណ៍ ក្រោយ​ឃ្លាតឆ្ងាយ​ពី​អាជីព​ជាង​7​ឆ្នាំ

0
រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ផ្កាយ វ​លក្ខណ៍​ជា​អតីត​តារា​សម្តែង តែ​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជាង​៧​ឆ្នាំ​មក​ហើយ​ក្រោយ​ពី​រៀប​ការ ។ អ្នក​នាង​វ​លក្ខណ៍​បាន​កែប្រែ​ជីវភាព​គាប់ប្រសើរ​ដោយ​ស្វាមី​ជា​អ្នកមាន​ឋានៈ​ខ្ពស់ និង​មិន​ឱ្យ​នាង​លំបាក​ក្រៅពី​មើលថែ​ទាំ​កូនចៅ​ក្នុង​រង្វង់​គ្រួសារ​ទេ ។ អ្នក​នាង​ផ្កាយ វ​លក្ខណ៍ ត្រូវ​ស្វាមី​រៀបចំ ពិធី​ខួបកំណើត​ជូន​យ៉ាង​ឱឡារិក​ក្នុង​វ័យ​៣៥​ឆ្នាំ​ដែល​មើលទៅ​នៅ​តែ​ស្រស់​ស្អាត ។ ពិធី​ខួបកំណើត​នោះ​រៀបចំ​នៅ​សណ្ឋាគារ​លំដាប់​ខ្ពស់​គឺ​សណ្ឋាគារ​«​ហ៊ី​ម៉ា​វ៉ា​រី​ភ្នំពេញ​»​កាលពី​យប់​ថ្ងៃ​ទី​១១ វិ​ចិ្ឆ​កា ឆ្នាំ​២០១៧ ។ វត្តមាន​ភ្ញៀវ​ចូលរួម​ភាគច្រើន​ជា​ឯកឧត្តម ឧត្តមសេនីយ៍ ឧកញ៉ា និង​លោក​ជំទាវ ព្រមទាំង​តារា​សម្តែង​មួយ​ចំនួន​ដូច​ជា​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​អ្នក​នាង​ឈិ​ន សុធា​រី ជាដើម ។ អ្នក​នាង​ផ្កាយ វ​លក្ខណ៍ បាន​ថ្លែង​ថា «​ថ្ងៃ​ពិសេស​នេះ​នាង​ខ្ញុំ​ចង់​ធ្វើ​បែប​តូចតាច​ក្នុង​គ្រួសារ​ដូច​រាល់ដង ប៉ុន្តែ​ស្វាមី​ចង់​រៀបចំ​ធ្វើ​ឱ្យ​ធំ ក្នុង​នោះ​មានកម្ម​វិធី​ពិសេស​ដែល​គាត់​រៀប​ពញ្ញាក់​អារម្មណ៍​នាង​ខ្ញុំ​។ មានអី​ស្រាប់តែ​គាត់​បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជូន​កាដូ​គ្រឿង​ពេជ្រ​មួយ​ឈុត​ជិត​៤​ម៉ឺ​ន​ដុល្លារ ហើយ​មាន​កាដូ​ទូរស័ព្ទ​ដៃ​Iphonex​មិនដឹង​ទៅ​កុម្ម​ង់​ពី​ពេល​ណា​ទេ​យក​មក​ជូន​ឱ្យ​បាន​សប្បាយចិត្ត​ថ្ងៃ​សំខាន់ ។ ទាំង​អស់នេះ​នាង​ខ្ញុំ​កាន់តែ​មាន​ភាព​ពេញចិត្ត​នៅ​ពេល​ក្រោយ​បញ្ចប់​ការងារ​សិល្បៈ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ យក​ពេល​មក​មើលថែ​គ្រួសារ​ពិតជា​មាន​សុភមង្គល​មែន​» ។ អ្នក​នាង​ផ្កាយ វ​លក្ខណ៍ ជា​អតីត​តារា​ដែល​លេចធ្លោ​មួយ​ដួង​ធ្លាប់​សាង​ស្នាដៃ​សម្តែង​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​ជា​ច្រើន​កាលពី​ជិត​១០​ឆ្នាំ​មុន ។ នាង​ល្បី​ទាំង​ក្នុង និង​ក្រៅប្រទេស ហើយ​ធ្លាប់​ជា​សមាជិក​ក្រុម​កំប្លែង​នាយ​ក្រឹម​ព្រមទាំង​ចេះ​ច្រៀង​ទៀត​ផង ។ អ្នក​នាង​ផ្កាយ វ​លក្ខណ៍ មានកូន​ពីរ​នាក់​ប្រុស​១ ស្រី​១ ។ នាង​បាន​ត្រៀមខ្លួន​ចូល​សិល្បៈ​វិញ​ក្រោយ​ពិភាក្សា​សុំ​ការ​ឯកភាព​ពី​ស្វាមី​រួច​មក​។ នាង​បញ្ជាក់​ថា​«​ការ​ចង់​ចូល​សិល្បៈ​វិញ​នេះ​មិនមែន​ប្រជែង​យកឈ្នះ​អ្នក​ក្រោយ​ទេ គ្រាន់តែ​យើង​ធ្វើ​តាម​សមត្ថភាព​ដែល​ខ្លួន​មាន​ប៉ុណ្ណោះ​។ ចំពោះ​រឿង​ថា​ចូល​សិល្បៈ​វិញ​ថត​សម្តែង​មាន​តួ​ប្រុស​ប៉ះ​សាច់​នោះ​នាង​ខ្ញុំ​ក៏​គិត​ដែរ ប្រសិនបើ​ស្វាមី​ហាម​បន្ត​ទៀត​នាង​ខ្ញុំ​នឹង​ពិចារណា​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុភមង្គល​គ្រួសារ​» ៕

ចាំគាត់ទេ អតីត​តារា​ឆ្នាស​ឆ្នើម​សិច​ស៊ី​ គាត់​នឹង​បង្ហាញ​មុខ​ឆាប់​ៗ​នេះ

0
រាជធានី​ភ្នំពេញ ៖ អតីត​តារា​កាច​ឆ្នាស​ឆ្នើម​សិច​ស៊ី​អ្នកស្រី​ សាក់ ស៊ី​ស្បោង នឹង​បង្ហាញ​មុខ​នៅ​កម្ពុជា នា​ថ្ងៃ​ទី​១៨ វិច្ឆិកា ឆ្នាំ​២០១៧ ។ នេះ​បើ​យោង​តាម​លោក​យាង វ​ណ្ឌី ប្រធាន​​​ក្រុមព្រះ​សុរិយា​ដែល​លោក​បាន​ចំណាយពេល​ជា​ច្រើន​ខែ​ទាក់ទង​អ្នកស្រី​ សាក់ ស៊ី​ស្បោង អតីត​តារាភាពយន្ត​ជំនាន់​លោក​គង់ សំ​អឿ​ន ។ លោក​យាង វ​ណ្ឌី ឲ្យ​ដឹង​ថា​«​ពួក​យើង​ជា​យុវជន បាន​រៀបចំ​កម្មវិធី​នេះ​ដើម្បី​ឲ្យ​បងប្អូន​ទាំងអស់​បាន​ទស្សនា​ភាពយន្ត​ក្នុង​ទិដ្ឋភាព​មួយ​ដ៏​អស្ចារ្យ ដែល​មិន​ធ្លាប់​មាន​សោះ​ចាប់​តាំងពី​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខ​សន្តិភាព ក្រោម​ម្លប់​នៃ​អង្គ​ព្រះមហាក្សត្រ ។ លោកយាយ​លោកតា​ដែល​នៅ​រស់រាន និង​យុវជន​ជំនាន់​ថ្មី​អាច​មក​ស្គាល់​ទស្សនា​ជា​មួយ​តារា​សម្តែង​ដ៏​ឆ្នើម​បំផុត​នៃ​យុគមាស​នៃ​ភាពយន្ត​ខ្មែរ មាន​ពីរ​រសជាតិ​នៃ​ការ​សម្តែង គឺ​តួ​សម្តែង​ទឹកភ្នែក​លោកស្រី​ឌី សា​វ៉េ​ត និង​តួ​សម្តែង​កាច​ឆ្នាស​ឆ្នើម លោកស្រី​សាក់ ស៊ី​ស្បោង លោកស្រី​ទាំង​ពីរ​នឹង​បង្ហាញខ្លួន​ជូន​សាធារណជន នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣​រសៀល​ដល់​មោង​៦​ល្ងាច នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន​ CJCC​ ស្ថិត​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ សម្រាប់​សំបុត្រ​អាច​រក​ទិញ​នៅ​ទីតាំង​ខាងលើ​តម្លៃ​១០​ដុល្លារ ហើយ​សម្រាប់​សិស្ស​និស្សិត​៥​ដុល្លារ ​ដោយ​គ្រាន់តែ​បង្ហាញ​កាត​សម្គាល់​ខ្លួន » ។ លោក​យាង វ​ណ្ឌី រំពឹង​ថា នា​ឱកាស​នោះ​មាន​មហាជន​ចូល​រូ​ម​ច្រើន​តាម​ការ​គិត​ទុក​ដើម្បី​​បាន​សាកសួរ​សុខទុក្ខ​អ្នកស្រី​ សាក់​ ស៊ី​ស្បោង ដែល​បែក​ពី​ស្រុក​ខ្មែរ​ជិត​៤០​ឆ្នាំ​មក​ហើយ​។ ជំនួយការ​កម្មវិធី​លោក​វី​រៈ ឱ្យ​ដឹង​ថា «​មិនមែន​ជា​ការ​ងាយស្រួល​ប៉ុន្មាន​នោះ​ទេ​ដែល​ពួក​យើង​តាម​បញ្ចុះបញ្ចូល​តារា​សម្តែង​លោកស្រី​ សាក់ ស៊ី​ស្បោង បាន​រហូត​គាត់​សម្រេចចិត្ត​ទទួល​កម្មវិធី​ពួក​យើង ។ យើង​ទាំងអស់​គ្នា​ជា​យុវជន​ជំនាន់​ក្រោយ​បាន​រំលេច​​អ្វី​ជា​ច្រើន​ជូន​ដល់​លោកស្រី​បានឃើញ​ជា​តឹកតាង​ទើប​ចុង​ក្រោយ​បានការ​ឯក​ភាព ហើយ​បងប្អូន​គួរតែ​មក​ជួប​ផ្ទាល់​តារា​បាត់​មុខ​ជិត​៤០​ឆ្នាំ​នេះ »៕

នី​មុន្នី នាថ ស្នើ​សុំ​មេធាវី​ចាត់ចែង​ការ​ប្តឹង​ពី​អតីត​គូ​ដណ្តឹង

0
រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​នៅ​តុលាការ​តារា​សម្តែង​​​នាង នី មុន្នីនាថ បាន​ដាក់​លិខិតស្នើ​សុំ​ទៅ​កាន់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ដើម្បី​ចាត់ចែង​មេធាវី ជួយ​ការពារ​ក្តី​សម្រាប់​រូប​នាង​ពី​ការ​ប្តឹង​របស់​អី​ត​ត​គូ​ដណ្តឹង​។ លិខិត​នោះ​បាន​មក​ដល់​ដៃ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ជា​ប្រធាន​សមាគម​រួច​ហើយ ដោយនៅ​ក្នុង​នោះ​សមាគម​ក៏​​ចាត់ចែង​រក​មេធាវី​ឲ្យ នី មុន្នីនាថ រួច​ហើយ​ដែរ ដើម្បី​ការ​ពារ​ក្តី​ឲ្យ​តារា​រូប​នា​ពេល​នេះ​។ បើ​យោង​តាម​ពាក្យ​ស្នើ​សុំ​របស់ នី មុន្នីនាថ មក​សមាគម​សិល្បករ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា នាង​សុំ​ស្នើ​ឱ្យ​ជួយ​ពឹងពាក់​មេធាវី​មួយ​រូប​ដើម្បី​ការពារ​ក្តី​ឲ្យ​រូប​នាង​ក្នុង​វិវាទ​នៅ​តុលាការ​ជា​មួយ​ឈ្មោះ អ៊ឹ​ង សូ​ឡា​ង​។ លិខិត​ដដែល​នោះ​បញ្ជាក់​ថា ឈ្មោះ អ៊ឹ​ង សូ​ឡា​ង ​ជា​អតីត​គូ​ដណ្តឹង​បាន​ប្តឹង​នាង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​អយុត្តិធម៌​បំផុត តាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​២៨ កញ្ញា ឆ្នាំ​២០១៧​។ ហើយ​ការ​ស្នើ​សុំ​មេធាវី​នា​ពេល​នេះ​ធ្វើ​ឡើង​ដោយសារ​តែ​នាង​មិនសូវ​យល់​ពី​បញ្ហា​ច្បាប់ និង​និ​តិ​វិធី​នៅ​តុលាការ ដើម្បី​ការពារ​ក្តី​ រួម​នឹង​ការ​ពារ​ផលប្រយោជន៍​ស្របច្បាប់​ដល់​រូប​នាង​លើ​សំណុំរឿង​មួយ​នេះ​។ តារា​សម្ដែង​ទឹកភ្នែក នី មុន្នីនាថ ត្រូវ​បាន​​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​លិខិត​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ពាក់ព័ន្ធ​ទៅ​នឹង​ពាក្យបណ្តឹង​របស់​អតីត​គូស្នេហ៍​​លោក អ៊ឹ​ង សូ​ឡា​ង តាម​ដីកា​កោះ​​​របស់​ចៅក្រម អ៊ុ​ក សុ​វ​ណ្ណា​រិ​ទ្ធ នៅ​ម៉ោង២និង៣០​រសៀល​ ថ្ងៃ​ទី​២២ ខែវិ​ច្ឆិ​កា ឆ្នាំ​២០១៧ ​ខាង​មុខ​នេះ​។ យ៉ាងណា​ក៏​ដោយ​ យោង​តាម​លិខិត​កោះហៅ​នោះ​បាន​​​ឲ្យ​ដឹង​ថា ការ​ចូលខ្លួន​តាម​ដីកា​កោះហៅ​ពី ចុង​ចម្លើយ នី មុន្នីនាថ នា​ពេល​នេះ​គឺ​ធ្វើ​ទៅ​តាម​នីតិវិធី ដើម្បី​ត្រៀម​ការ​ទាញ​ហេតុផល​តាម​បណ្តឹងទាមទារ​ប្រាក់​ពី​ដើម​ចម្លើយ​។ គួរ​រំលឹកថា យោង​តាម​ពាក្យបណ្តឹង​របស់​លោក អ៊ឹ​ង សូ​ឡា​ង បាន​ស្នើ​សុំ​តុលា​ការ​បង្គាប់​ឱ្យ នី មុន្នីនាថ សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង​ប្រាក់​សងជំងឺចិត្ត​មក​លោក​​ចំនួន​៥​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ។ ពាក្យបណ្តឹង​ដែល​ចុះហត្ថលេខា​ដោយ​មេធាវី​របស់​​លោក អ៊ឹ​ង សូ​ឡា​ង កាលពី​ចុងខែ​កញ្ញា បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​នៃ​ការ​ទាម​ទារ​​ខាងលើ ពី​ដើម​ចោទ (អ៊ឹ​ង សូ​ឡា​ង​) ​គឺ​ដោយសារ​ការ​ដែល​បាន​ស្គាល់គ្នា​ និង​ស្រឡាញ់​​គ្នា​ជាមួយ​ចុង​ចម្លើយ (នី មុន្នីនាថ​) នៅ​ឆ្នាំ​២០១៤ ដោយ​ព្រមព្រៀង​​ច្បាស់​លាស់​ថា នឹង​យក​គ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ថ្ងៃ​អនាគត ទើប​ដើមចោទ​បាន​រៀបចំ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ ដោយ​មាន​ឪពុក​ម្តាយ​ទាំង​សង​ខាង​​យ៉ាង​ត្រឹមត្រូវ ។ នៅ​ថ្ងៃ​ភ្ជាប់ពាក្យ​ភាគី​ចុង​ចម្លើយ​បាន​ទាមទារ​បំពាក់​ជូននូវ​គ្រឿង​អលង្ការ​ដូច​ជា​ ខ្សែ​.​ក​ពេជ្រ​, ចិញ្ចៀន​ពេជ្រ និង​ក្រវិល​ពេជ្រ មាន​តម្លៃ​៣​ម៉ឺន​៧​ពាន់​ដុល្លារ។ ម្យ៉ាងទៀត ដោយសារ​ដើមចោទ​ជា​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក ដើមចោទ​ខិតខំ​ព្យា​យាម​បំពេញបែបបទ​ធានា​យក​ចុង​ចម្លើយ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​​១៦ ខែមីនា ឆ្នាំ​២០១៧ បន្ទាប់​ពី​ចុង​ចម្លើយ​បាន​ទទួល​វី​សា​ឲ្យ​ទៅ​អា​មេ​រិ​ក បែ​រជា​ចុង​ចម្លើយ​​មិន​ទៅ​ ថែម​ទាំង​លុប​ចោលការ​ភ្ជាប់ពាក្យ​រវាង​ដើមចោទ​ថែម​ទៀត​ផង ដោយ​លើក​​​ហេតុផល​ថា ដើមចោទ​មិន​ចេះ​ប្រើ​ពាក្យ​ផ្អែម​ជាមួយ​ចុង​ចម្លើយ ដែល​ជា​មូលហេតុ​មិន​​ត្រឹមត្រូវ​នោះ​ទេ​៕ ****តុលាការ​កោះហៅ​នី មុន្នីនាថ ឱ្យ​ចូលខ្លួន​នាពេលខាងមុខនេះ***** សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​កោះហៅ​កញ្ញា​នី មុន្នី​នាថ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​របស់​អតីត​គូ​ដណ្តឹង​ដែល​ជា​អាណិក​ជន​ខ្មែរ​លោក​អ៊ឹ​ង សូ​ឡា​ង នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ យោង​តាម​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ចាត់ រតនា បាន​បង្ហោះ​លិខិត​កោះហៅ​ជាមួយ​ខ្លឹមសារ​សរសេរ​ថា «​តារា​សម្តែង​ទឹកភ្នែក​នី មុន្នីនាថ ត្រូវ​ចូលខ្លួន​ដោះស្រាយ​តាម​ដីកាកោះ​របស់​ចៅក្រម​អ៊ុ​ក សុ​វ​ណ្ណា​រិ​ទ្ធ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​២ និង​៣០​រសៀល​ថ្ងៃ​ទី​២២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។ សម្រាប់​កញ្ញា​នី មុន្នីនាថ ធ្លាប់​និយាយ​ថា​មិន​ចាប់អារម្មណ៍​នោះ​ឡើយ ក៏​ប៉ុន្តែ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​មាន​ព័ត៌មាន​លេចឮ​ពី​តុលាការ​ថា​មាន​ឧកញ៉ា​ម្នាក់​រត់ការ​ឱ្យ ហើយ​ឧកញ៉ា​ម្នាក់​នោះ​ចង់​ទាក់ទង​ទៅ​ចៅក្រម​ដើម្បី​បិទ​សំណុំ​រឿង​ហ្នឹង ដោយ​តាម​រយៈ​កញ្ញា​ពឹងពាក់​ឱ្យ​ជួយ ។ តែ​យ៉ាងណា​ចៅក្រម​ក៏​មិន​អាច​បិទ​បាន​ដែរ ព្រោះ​ចៅក្រម គាត់​នឹង​ដោះស្រាយ​រឿង​ក្តី​នេះ​ទៅ​តាម​នីតិវិធី​ច្បាប់ »​។ យោង​តាម​លិខិត​កោះហៅ​នោះ​ឲ្យ​ដឹង​ថា ការ​ចូលខ្លួន​តាម​ដីកា​កោះហៅ​ពី​ចុង​ចម្លើយ នី មុន្នីនាថ នា​ពេល​នេះ​គឺ​ធ្វើ​ទៅ​តាម​នីតិវិធី ដើម្បី​ត្រៀម​ការ​ទាញហេតុផល​តាម​បណ្តឹង​ទាមទារ​ប្រាក់​ពី​ដើម​ចម្លើយ ។ ពាក់ព័ន្ធ​បញ្ហា​នេះ នី មុន្នីនាថ នៅ​មិន​ទាន់​ប្រតិកម្ម ឬ​ឆ្លើយ​តប​យ៉ាងណា​នៅឡើយ​ទេ ប៉ុន្តែ​នាង​ធ្លាប់​អះអាង​កន្លង​មក​ថា នាង​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ ប្រសិនបើ​មាន​ដីកា​កោះហៅ​ពី​តុលាការ​មែន​នោះ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នី មុន្នីនាថ បាន​បង្ហោះ​សារ​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា «​ចង់​និយាយ​ច្រើន​ណាស់​តាម​ចិត្ត​ខឹង​តាម​ចិត្ត​ក្ដៅ ប៉ុ​នែ្ត​ពាក្យចាស់​ពោល​ថាបើ​ចង់​ឈ្នះសត្រូវ​ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​» ។ អតីត​គូ​ដណ្តឹង​តារា​សម្តែង​នាង​នី មុន្នីនាថ លោក​អ៊ឹង សូ​ឡា​ង បាន​ដាក់​ពាក្យបណ្តឹង​ដោយ​ទាមទារ​ឱ្យ​នាង​សងជំងឺចិត្ត​ដល់​ខ្លួន​ចំនួន​៥​ម៉ឺន​ដុល្លារ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​កាត់​ផ្តាច់​ការ​ទាក់ទង​គ្នា ។ លោក​អុ​ឹ​ង សូ​ឡា​ង បាន​ចាត់​ទុក​នី មុន្នីនាថ ថា​បោក​យក​ប្រាក់​របស់​ខ្លួន​ក្នុង​ពេល​ទាក់ទង​ជាមួយ​គ្នា ដោយនៅ​ក្នុង​នោះ​លោក​បាន​ទិញ​របស់របរ​មាន​តម្លៃ​មួយ​ចំនួន​ឱ្យ​នាង តែ​ដល់​ពេល​ធ្លាក់​វី​សា​ទៅ​នៅ​អា​មេ​រិ​ក​ជាមួយ​គ្នា​នោះ ត្រូវ​នាង​បដិសេធ​ទៅ​វិញ ។ យោង​តាម​ពាក្យបណ្តឹង​របស់​លោក​អ៊ឹង សូ​ឡា​ង បញ្ជាក់​ថា លោក​បាន​ស្នើ​សុំ​តុលាការ​បង្គាប់​ឱ្យ​នី មុន្នីនាថ សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង​ប្រាក់​សងជំងឺចិត្ត​មក​លោក​ចំនួន​៥​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ។ ពាក្យបណ្តឹង​ដែល​ចុះហត្ថលេខា​ដោយ​មេធាវី​របស់​លោក​អ៊ឹង សូ​ឡា​ង កាលពី​ចុងខែ​កញ្ញា ឲ្យ​ដឹង​ទៀត​ថា «​មូលហេតុ​នៃ​ការ​ទាមទារ​ពី​ដើមចោទ (​អ៊ឹ​ង សូ​ឡា​ង​)​គឺ​ដោយសារ​ការ ដែល​បាន​ស្គាល់គ្នា និង​ស្រឡាញ់​គ្នា​ជាមួយ​ចុង​ចម្លើយ (​នី មុន្នីនាថ​) នៅ​ឆ្នាំ​២០១៤ ដោយ​ព្រមព្រៀង​ដោយ​ច្បាស់លាស់​ថា នឹង​យក​គ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ថ្ងៃ​អនាគត ទើប​ដើម​ចោទ​បាន​រៀបចំ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ ដោយ​មាន​ឪពុក​ម្តាយ​ទាំង​សងខាង​យ៉ាង​ត្រឹមត្រូវ ។ នៅ​ថ្ងៃ​ភ្ជាប់ពាក្យ​ភាគី​ចុង​ចម្លើយ​បាន​ទាមទារ​បំពាក់​ជូន​ចុង​ចម្លើយ​នូវ​គ្រឿងអលង្ការ​ដូច​ជា​ខ្សែ​.​ក​ពេជ្រ​, ចិញ្ចៀនពេជ្រ និង​ក្រវិល​ពេជ្រ មាន​តម្លៃ​៣​ម៉ឺន​៧​ពាន់​ដុល្លារ ។ ម្យ៉ាងទៀត​ដោយសារ​ដើមចោទ​ជា​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក ដើមចោទ​ខិតខំ​ព្យាយាម​បំពេញបែបបទ​ធានា​យក​ចុង​ចម្លើយ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧ បន្ទាប់​ពី​ចុង​ចម្លើយ​បាន​ទទួល​វី​សា​ឲ្យ​ទៅ​អា​មេ​រិ​ក បែរជា​មិន​ទៅ​ថែម​ទាំង​លុប​ចោលការ​ភ្ជាប់ពាក្យ​រវាង​ដើមចោទ​ថែម​ទៀត​ផង ដោយ​លើក​ហេតុ​ផល​​ថា ​ដើមចោទ​មិន​ចេះ​ប្រើ​ពាក្យ​ផ្អែម​ជាមួយ​ចុង​ចម្លើយ ដែល​ជា​មូលហេតុ​មិន​ត្រឹមត្រូវ​នោះ​ទេ »៕

វ៉ា​ន់ នី​ឡា លែង​ភ័យ​ខ្លាច​ក្រោយ​បញ្ចប់រឿង​ក្តី​ជាមួយ​អតីត​សង្សារ

0
រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ផលិតកម្ម​ភ្លេង​រី​ខ​ត កញ្ញា​វ៉ា​ន់ នី​ឡា បាន​ប្រកាស​បើកមុខ​របរ​លើក​ដំបូង បន្ទាប់​ពី​បញ្ចប់រឿង​ក្តី​ជាមួយ​អតីត​គូស្នេហ៍​ដែល​បញ្ចេញ​រូប​អាក្រាត​របស់​នាង ។ មុខ​ជំនួញ​ដែល​វ៉ា​ន់ នី​ឡា គ្រោង​នឹង​ដំណើរការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គឺជា​ហាង​ផឹកស៊ី នៅ​ផ្សារ​កុងតឺន័រ ម្តុំ​ផ្សារ​ទួល​សង្កែ​ថ្មី ដាក់​ឈ្មោះ​ថា «Vanila Pub» ។ តារាចម្រៀង​វ៉ា​ន់ នី​ឡា ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ការ​បើកមុខ​ជំនួញ​លើក​ដំបូង​​​របស់​នាង​នា​ពេល​នេះ​គឺជា​ការ​បោះទុន​តែ​ម្នាក់ឯង​ប៉ុណ្ណោះ គ្មាន​ដៃគូ​ភាគហ៊ុន​ណា​មួយឡើយ​។ ការ​សម្រេច​បើក​ការ​រកស៊ី​នៅ​ទីតាំង​នោះ​ដោយសារ​នាង​មើលឃើញ​អាជី​វកម្ម​មួយ​នេះ​អាច​មាន​ផល​ចំណេញ​ច្រើន ។ បើ​តាម​វ៉ា​ន់ នី​ឡា ទីតាំង​ហាង​របស់​នាង ក្នុង​មួយ​ខែ​តម្លៃ​ជាង​៥០០​ដុល្លារ ខណៈ​ពេល​ដែល​មុខរបរ​មួយ​នេះ​នាង​មិនសូវ​ប្រើ​ដើមទុន​ច្រើន​ប៉ុន្មាន​ទេ ។ អាជីវកម្ម​ដែល​នាង​នឹង​ដំណើរការ​នេះ​មិនដឹង​អាច​មាន​លទ្ធផល​ល្អ ឬ​អាក្រក់​យ៉ាងណា​នោះ ប៉ុន្តែ​ដោយសារ​តែ​មិត្តភក្តិ​ដែល​មានបទពិសោធន៍​លើ​ផ្នែក​នេះ​ណែនាំ​ទើប​នាង​ហ៊ាន​បើក ។ ហាង​របស់​វ៉ា​ន់ នី​ឡា នឹង​បើក​ដំណើរការ​ទទួលភ្ញៀវ​ជា បណ្តើរ​ៗ​ចាប់ពី​ពេល​នេះ​តទៅ ប៉ុន្តែ​នាង​មិន​ទាន់​កំណត់​ថ្ងៃ​ដើម្បី​បើក​សម្ពោធ​នៅឡើយ​ទេ ព្រោះ​ត្រូវ​រៀបចំ​សម្ភារ ផ្សេង​ៗ​មួយ​ចំនួន​បន្ថែម​ទៀត ។ ពាក់ព័ន្ធ​ទៅ​នឹង​សុវត្ថិភាព​ផ្ទាល់ខ្លួន​ចំពោះ​ទំនាស់​ជាមួយ​អតីត​គូស្នេហ៍​របស់​នាង​ដែល​គេ​បន្ត​នៅ​ក្រៅ​ឃុំ និង​នៅ​តែ​តាម​រំខាន​នាង​ឥត​ដាច់​នោះ វ៉ា​ន់ នី​ឡា អះអាង​ថា នាង​មិន​ខ្លាច​ទេ បើ​ទោះបីជា​នាង​ត្រូវ​បំពេញភារកិច្ច​នៅ​គ្រប់គ្រង​ហាង​ជា​រៀង​រាល់​យប់​ក៏​ដោយ៕

Pacsafe កាបូបដែលអាចការពារការលួចវះយកឥវ៉ានពីពួកចោរបាន

0
Pacsafe ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ដោយអ្នកស្រលាញ់វិស័យទេសចរណ៍ (ការធ្វើតំណើរ) ជាជនជាតិអូស្រ្តាលីពីរនាក់។ កាបូប Pacsafe នេះដែរផលិតឡើងដោយការការពារខ្ពស់ពីការលួចយកពីសំណាក់អ្នកដំណើរដូចគ្នាដែលជាជនខិលខូច។
Pacsafe
Pacsafe
ដោយមានការគិតយ៉ាងម៉ត់ចត់ គ្រប់កាបូប Pacsafe សុទ្ធសឹងតែមានខ្សែរ Exomesh នៅខាងក្នុង ដែលមិនងាយកាត់ផ្តាច់បាន។ វាជួយការពារលោកអ្នកក្នុងការកាត់ខ្សែរឆក់កាបូបទាំងមូលបាន។ កាន់តែពិសេសបំផុតគឺជាទំពក់ខ្សែរស្ពាយរបស់កាបូប Pacsafe ដែលជាការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់របស់អ្នកជំនាញ។
Pacsafe
Pacsafe
ទំពក់ខ្សែរស្ពាយដែលមានគុណភាពរួមជាមួយការបំពាក់នូវសោរសុវត្ថិភាព ដែលធ្វើអោយលោកអ្នកកាន់តែជឿរជាក់។ Pacsafe ត្រូវបានអោយឈ្មោះថាជាកាបូបដែលសាមញ្ញ ឆ្លាតនិងជាអ្នកការពារដ៏ប្រសើរ។ គ្រប់អ្នកចូលចិត្តដើរទេសចរណ៍ទាំងអស់នឹងកាត់បន្ថយក្តីបារម្ភដោយគ្រាន់តែប្រើប្រាស់កាបូបម៉ាក Pacsafe ។
Pacsafe
Pacsafe
ពេលនេះលោកអ្នកលែងព្រួយបារម្ភបាត់បង់សំម្ភារៈផ្សេងៗរាល់ការហោះហើរ ឬធ្វើដំណើរផ្សេងទៀតហើយ បើសិនជាមាន Pacsafe ជាជំនួយការ។ Pacsafe ជាម៉ាកកាបូបរបស់ប្រទេសហុងកុង ដែលបង្កើតឡើងដើម្បីជាជំនួយការល្អបំផុតរបស់លោកអ្នកជៀសផុតពីការរំខានរាល់ដំណើរផ្សងព្រេងធំៗរបស់លោកអ្នក។
Pacsafe
Pacsafe
កាបូបម៉ាក Pacsafe សព្វថ្ងៃនេះកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចរកជាវបាននៅ Central Mall ដែលមានអាស័យដ្ឋាននៅផ្ទះលេខ ១០ ផ្លូវ លេខ​៦៧ កែង ផ្លូវ លេខ១២៦ សង្កាត់ ផ្សារថ្មី២ ភ្នំពេញ ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣​ ៩៦៦ ៣០០ ឬ Facebook centralmallphnompenh
Pacsafe
Pacsafe
Central Mall ជាហាងដែលទទួលបានពេញនិយម និងជឿជាក់ពីអតិថិជន ថា​ជាងហាងដែលមានលក់ផលិតផលសម្រាប់ធ្វើដំណើរទូទៅ ហើយសុទ្ធសឹងជាម៉ាកពិតៗ និងផ្តល់ជូននូវការធានាទៅតាមការកំណត់របស់ម៉ាកនៃផលិតផលនីមួយៗ។ វីដេអូ

មានត្រឹម7.90$ ញ៉ាំ Pizza លំហែកាយបន្ធូរអារម្មណ៍ពីជាន់ទី១៣

0
ហាង MOON Pizza Bar
ហាង MOON Pizza Bar
លោកអ្នកច្បាស់ជាធ្លាប់បានញាុំភីស្សាច្រើនមកហើយ តែលោកអ្នកមិនដែលចាប់អារម្មណ៍ទេថា មានហាង១កន្លែងក្នុងរាជធានីភ្នំពេញយើងដែលមានលក់ភីស្សាលើដំបូលអាគារជាន់ទី១៣ ដែលធ្វើអោយលោកអ្នកអាចគយគន់់ទេសភាពនៃទីក្រុងភ្នំពេញបានយ៉ាងស្រស់ស្អាត។
ហាង MOON Pizza Bar
ហាង MOON Pizza Bar
ហាង MOON Pizza Bar
ហាង MOON Pizza Bar
ហាង MOON Pizza Bar
ហាង MOON Pizza Bar
ហាង MOON Pizza Bar
ហាង MOON Pizza Bar
ជាការពិតណាស់ ហាង MOON Pizza Bar គឺជាហាងដំបូងគេហើយដែលបើកដំណើរការលក់ភីស្សារបស់ខ្លួនលើដំបូលអាគារ​ នៃសណ្ឋាគារអេសិនស៍ (Essence Hotel & Apartments) ទាំងបរិយាកាសល្អ ទាំងស្អាត ហើយបានគយគន់ទេសភាពយ៉ាងស្រស់ស្អាតពីលើដំបូលអាគារជាន់ទី១៣ មិនតែប៉ុណ្ណោះ បើនិយាយពីតម្លៃវិញលោកអ្នកកាន់លុយត្រឹម7.90$ អាចញាុំភីហ្សាយ៉ាងឆ្ងាញ់ក្តៅៗ ចេញពីឡដុតអុសបានជាច្រើនប្រភេទ ថែមទៀតផង។
ហាង MOON Pizza Bar
ហាង MOON Pizza Bar
ហាង MOON Pizza Bar
ហាង MOON Pizza Bar
ប៉ុន្តែបើអ្នកទៅញ៉ាំចំថ្ងៃ ច័ន្ទ ដល់ ថ្ងៃសុក្រ វិញសម្រាប់ Pizza ទិញ១ ថែម១ ពិតជាពិសេសមែនទែន ហើយហាងលើអាកាសមួយនេះ មិនត្រឹមតែមានភីស្សាដុតអុសដ៏ឆ្ញាញ់ពិសារនោះទេ គឺមានជាអាហារបែបខ្មែរ, ចិន, អ៊ឺរ៉ុប និងមុខម្ហូបផ្សេងៗជាច្រើនទៀត ដែលមានតម្លៃសមរម្យចាប់ពី $2.0 ដល់ $7.90 ប៉ុណ្ណោះនៅចាំអីទៀត។ សម្រាប់អតិថិជនដែលមាន បំណងចង់រៀបចំកម្មវិធីជប់លៀង ខួបកំណើត និងការជួបជុំលក្ខណៈពិសេសៗជាមួយក្រុមការងារផ្សេងៗ ហាង Moon Pizza Bar ក៏មានរៀបចំជូនផងដែរ។
ហាង MOON Pizza Bar
ហាង MOON Pizza Bar
ហាង MOON Pizza Bar
ហាង MOON Pizza Bar
ហាង MOON Pizza Bar
ហាង MOON Pizza Bar
ហាង MOON Pizza Bar
ហាង MOON Pizza Bar
ហាង MOON Pizza Bar Tel៖  023 9999 39 ទីតាំង៖ ជាន់ទី 13 នៃ Essence Hotel & Apartments ផ្លូវលេខ 200 សង្កាត់បឹងរាំង ខណ្ឌដូនពេញ បើកលក់ពីម៉ោង 4 ល្ងាចដល់ 10:30នាទីយប់ តាមដាន Facebook Page: Moon Pizza Bar ដើម្បីដឹងពីការបញ្ចុះតម្លៃផ្សេងៗទៀត វីដេអូ