Tuesday, November 26, 2024
spot_img
More

    Latest Posts

    លទ្ធផលជំងឺ​លោក នឹងដឹងនៅថ្ងៃទី២៧ វិច្ឆិកា នេះ

    ជធានីភ្នំពេញ ៖ ក្រុម​គ្រួសារ​របស់​តារា​កំប្លែង​នាយ​វីតាមីន​សេ​បាន​អះអាង​ថា អាកា​រៈ​ជំងឺ​​​​របស់​​លោក​​នឹង​ដឹង​លទ្ធផល​ នៅ​ថ្ងៃ​ទី​២៧ ​វិច្ឆិកា ខាង​មុខ​នេះ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ថៃ​ បាន​ធ្វើការ​ពិនិត្យ​មើល​ពី​ស្ថានភាព​ជំងឺ​របស់​លោក​រួច​មក​។

    អ្នក​នាង ប៉េងប៉ោង បាន​អះអាង​​ថា រហូត​មក​ដល់​ពេល​នេះ ​អាកា​រៈ​​ជំងឺ​ឪពុក​របស់​នាង​មិន​ទាន់​ដឹង​យ៉ាងណា​នោះ​ទេ គឺ​ត្រូវ​រង់​ចាំ​នៅ​ថ្ងៃ​ទី​២៧ ខាង​មុខ ​ទើប​ដឹង​លទ្ធផល​។ ក្រុម​គ្រូពេទ្យ​បាន​ចាប់ផ្តើម​ពិនិត្យ​ពី​ជំងឺ​ឪពុក​របស់​អ្នក​នាង បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង ​នាទី​ក្រុង​បាងកក ក្រោយ​ពេល​ចាកចេញ​ទៅ​កាន់​ទីនោះ​កាល​ពី​ស​ប្តា​ហ៍​មុន​។

    បើ​តាម​អ្នក​នាង ប៉េង ប៉ោង ទាំង​រូប​នាង និង​លោក វីតាមីន​សេ បាន​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​នៅឡើយ រហូត​ចាំ​ទទួលលទ្ធផល ដោយសារ​តែ​នាង​មិន​អាច​ឲ្យ​ឪពុក​របស់​ខ្លួន​ទៅ​មក​ច្រើន​ដង​ឡើយ ព្រោះ​អាច​បណ្តាល​ឲ្យ​មានការ​ហត់នឿយ​ខ្លាំង​។

    ដោយឡែក ​ក្នុង​ពេល​ដែល​តារា​កំប្លែង នាយ វិ​តា​មី​សេ បាន​នឹង​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​នោះ អ្នក​នាង ប៉េងប៉ោង បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​អ្នក​នាង​បាន​ទទួល​ថវិកា​​ឧបត្ថម្ភ​ចំនួន៥,០០០​ដុល្លារ ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២០ វិច្ឆិកា​ នេះ ​តាម​រយៈ​លោក​ជំទាវ ម៉ែ​ន នារី​សុ​ភ័​ក្ត អគ្គលេខាធិការ​រង​ទី​១ កាកបាទក្រហមកម្ពុជា ។

    អ្នក​នាង​បាន​ចាត់​ទុក​ការ​ជួយ​ឧបត្ថម្ភ​ពី​សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា​ នា​ពេល​នេះ ​គឺជា​ការ​យកចិត្តទុកដាក់ ​និង​អាណិត​ស្រលាញ់​ពី​សំណាក់​ថ្នាក់ដឹកនាំ ចំពោះ​ប្រជា​ពលរដ្ឋ​ក្រីក្រ​ខ្វះខាត ចាស់ជរា កុមារ​កំព្រា មាន​ជំងឺ ជា​ពិសេស​សិល្បករ​សិល្បការិនី​ដែល​​មានទុក្ខ ​និង​មាន​ជំងឺ ដែល​សម្តេច​ប្រធាន​តែងតែបាន​ធ្វើ​ជា​បន្តបន្ទាប់​ ៕ ​


    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.