រាជធានីភ្នំពេញ ៖ នៅទីបំផុត បវរកញ្ញាមកពីប្រទេសប្រេស៊ីល កញ្ញាBarbara Vitorelliបានគ្រងមកុដសម្រស់ស្អាតដាច់គ្នាខ្នាតពិភពលោក ដោយយកឈ្នះបវរកញ្ញា៥៩ប្រទេសផ្សេងទៀត នៅក្នុងកម្មវិធីMiss Global 2017 ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់
ផ្ទះ។
បន្ទាប់ពីឆ្លងការប្រកួតអស់ជាច្រើនវគ្គ ក្នុងកម្មវិធី Miss Global ២០១៧ ដែលមានកម្ពុជាជាម្ចាស់ផ្ទះ កាលពីថ្ងៃទី១៧ វិច្ឆិកា ក៏បានឈានចូលមកដល់វគ្គផ្ដាច់ព្រ័ត្រ ។ កញ្ញាឯកប្រេស៊ីល បានឆ្លងកាត់វគ្គជម្រុះ៦០រូប យក២០រូប មក១១រូប ។ ចុងក្រោយសល់៥នាក់ហើយនាទីចុងក្រោយ នារីកំពូលសម្រស់រូបនេះ ជាអ្នកគ្រងមកុដថ្នាក់ពិភពលោកដាច់គេបំផុត ។
ម្ចាស់ជ័យលាភីរូបនេះ បានឆ្លងសំណួរពីរដំណាក់កាល ។ សំណួរ ទី១-វគ្គត្រឹម១១នាក់នាងបានបញ្ជាក់ប្រាប់ថា ស្ត្រីក៏អាចបំពេញភារកិច្ចជូនពិភពលោកស្ត្រីអាចមានជីវិតនិងចេះដឹង ដើម្បីជួយពិភពលោក ។ ចំណែកចម្លើយទី២-ក្នុងដំណាក់កាល៥រូបចុងក្រោយនាងបានឆ្លើយថា ដើម្បីជួយបរិស្ថាន គឺនាងនិងជូយដល់ព្រៃអាម៉ាហ្សូនមុនគេដែលជាប្រទេសនាងគ្រាដែលយល់ថាព្រៃមួយនេះខូចខាតច្រើន។
៥រូបចុងក្រោយ ចំណាត់ថ្នាក់លេខ១ ប្រេស៊ីល លេខ២ ប្រទេសបាហាម៉ា លេខ៣ប្រទេសអាឡឺម៉ង់ លេខ៤ ប្រទេសសុម៉ាលី និងលេខ៥ ប្រទេសចិន ។ ដោយឡែកចំណាត់ថ្នាក់ ពានថតរូបស្អាត បានលើប្រទេសវៀតណាម ពានមិត្តភាព ប្រទេសកុងហ្គោ ពានប្រជាប្រិយ ប្រទេសឥណ្ឌូនេស៊ី ។ តំណាងខ្មែរ បានកញ្ញាឯកស្រាបៀហ្គេនបឺត ចំណាត់ថ្នាក់លេខ៣ អន្តរជាតិប្រចាំឆ្នាំ២០១៧ ។