រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

១-​បុរស​អា​មេ​រិ​ក​កែ​សម្រស់​ឲ្យ​ដូច​នាង​ប្រ៊ី​ត​នី ស្ពៀ​រ លោក​Bryan Ray ជនជាតិ​អា​មេ​រិ​ក អាយុ​៣១​ឆ្នាំ​ពេញចិត្ត​នាង​ប្រ៊ី​ត​នី ស្ពៀ​រ តារាចម្រៀង​នៅ​លើ​ពិភពលោក រហូត​ធ្វើ​ឲ្យ​រូបគេ​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​កែ​សម្រស់​ឲ្យ​ដូច​នាង។ ២-​ពស់​ស៊ី​ពស់​នៅ​អូស្ត្រាលី អ្នកចម្ការ​អូស្ត្រាលី​ក្នុង​រដ្ឋ​វិច​តូ​រី​យ៉ា នៅ​ភាគ​ខាងកើត​ឆៀង​ខាងជើង​បានឃើញ​ពស់​ស៊ី​ពស់​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ។ ៣-​ស្លាប់​ក្នុង​អាង​ទឹក​ព្រោះ​ភ្លើង​ឆេះ​ព្រៃ បុរស​ស្ត្រី​ចំណាស់​ជនជាតិ​អា​មេ​រិ​ក​ចំនួន​២​នាក់​បាន​ស្លាប់​នៅ​ក្នុង​អាង​ទឹក​ដោយសារ​ភ្លើង​ឆេះ​ព្រៃ នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា​តម្រូវ​ឲ្យ​អ្នក​ស្លាប់​កើន​ជាង​៤០​នាក់ ។ ៤-​បុរស​ឥណ្ឌា​លង់​ទឹកលូ​បណ្ដាល​ឲ្យ​ស្លាប់ បុរស​ឥណ្ឌា​ម្នាក់​អង្គុយ​នៅ​មាត់​លូ​ទឹក​ស្អុយ ប៉ុន្តែ​រអិល​ធ្លាក់ទឹក​បណ្ដាល​ឲ្យ​ស្លាប់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ៥-​ផ្ទៃមេឃ​ក្រុង​ឡុ​ង​ដ៍​ប្រែជា​ពណ៌​លឿង ផ្ទៃមេឃ​នៅ​ពីលើ​ក្រង​ឡុ​ង​ដ៍​បាន​ប្រែជា​ពណ៌​លឿង កាលពី​ថ្ងៃ​ទី​១៦ តុលា ២០១៧​វា​ជា​បាតុភូត​ព្យុះ​មួយ​នាំ​យក​ខ្សាច់​ពី​វាល​ខ្សាច់​សាហា​រ៉ា​ទៅ​ចក្រភព​អង់គ្លេស ។ ៦-​អា​មេ​រិ​ក​នៅ​បើកឱកាស​ចរចា​ជាមួយ​កូរ៉េ​ខាងជើង សហរដ្ឋអាមេរិក​នៅ​តែ​បើកឱកាស​ចរចា​ជាមួយ​កូរ៉េ​ខាងជើង​ក្រោយ​ពី​កូរ៉េ​ខាងជើង​គំរាម​ថា​សង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​អា​មេ​រិ​ក​អាច​នឹង​ផ្ទុះ​នៅ​គ្រប់ពេល ។ ៧-​រត់ប្រណាំង​បណ្ដាល​ឲ្យ​លេច​ពង បុរស​រត់​ម៉ា​រ៉ា​តុង​ម្នាក់​ភ្លាត់ស្នៀត​បណ្ដាល​ឲ្យ​លេច​ពង​នៅ​កណ្ដាលវាល ខណៈ​ពេល​កំពុង​ព្យាយាម​រត់​ដល់​ខ្សែ​ទី ។ ៨-​ទារក​ទើប​កើត​លើក​ដំបូង​មាន​ទម្ងន់​ដល់​ទៅ​៧​គីឡូក្រាម​នៅ​វៀតណាម ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​សម្រាល​ទារក​ម្នាក់​មាន​ទម្ងន់​៧,១​គីឡូក្រាម ចាត់​ទុក​ថា​ជា​ទារក​លើក​ដំបូង​មាន​ទម្ងន់​ច្រើន​បំផុត​ក្នុង​អា​ស៊ី ។ ៩-​បុរស​សិង្ហ​បុរី​ម្នាក់​វាយ​ជន​រង​គ្រោះ​របួសធ្ងន់ អាច​ជាប់គុក​១០​ឆ្នាំ ប៉ូលិស​សិង្ហ​បុរី​ចាប់ខ្លួន​បុរស​អាយុ​២​ឆ្នាំ​ម្នាក់​ដែល​វាយដំ​បុរស​ម្នាក់​ឲ្យ​របួសធ្ងន់​នៅ​ក្នុង​ហាង «​ហ្គោ​ល​ដេ​ន​ម៉ា​យ​»​ប្រសិនបើ​តុលាការ​សម្រេច​ថា​មាន​កំហុស​ពិត​អាច​ជាប់គុក​១០​ឆ្នាំ ។ ១០-​ស្ថានីយ​អវកាស Tiangong-1​បាត់បង់​ការ​គ្រប់គ្រង ស្ថានីយ​អវកាស Tiangong-1 របស់​ចិន​អាច​ធ្លាក់​មក​លើ​ផែនដី​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ ព្រោះ​ចិន​បាត់​ការ​ទាក់ទង​ជាមួយ​ផ្កាយ​រណប ៕

អ្នកគាំទ្រ​មិន​ចង់ឱ្យ​សុគន្ធ នី​សា បោះបង់​អាជីព​ចម្រៀង

0
រាជធានី​ភ្នំពេញ ៖ ដំណឹង​រៀប​មង្គលការ​របស់​តារាចម្រៀង​សុគន្ធ នី​សា បង្ហាញ​ថា​នឹង​កើតឡើង​នៅ​ដើមខែ​ធ្នូ ២០១៧ ។ ស្រប​នឹង​ដំណឹង​នេះ​អ្នកគាំទ្រ​របស់​នី​សា​មិន​ចង់ឱ្យ​នាង​បោះបង់​ទេ គឺ​ចង់ឱ្យ​នាង​បន្ត​អាជីព​សិល្បៈ​ជាង​ងាក​ទៅ​តាម​ស្វាមី ។ តារាចម្រៀង​សុគន្ធ នី​សា ធ្លាប់​បាន​បញ្ជាក់​ថា «​គូ​ដណ្តឹង​របស់ខ្ញុំ​មិនមែន​ជា​ឪពុក​កុមារី​ណូ ឈួ​ស៊ីវ​ហេង ហើយ​ក៏​មិនមែន​ជា​មន្ត្រី​ធំ​នៅ​ក្រសួងមហាផ្ទៃ​ដែរ​» ។ ដំណឹង​នេះ​ត្រូវ​មហាជន​ទូទៅ​កំពុង​មាន​ច​ម្ង​ល់​ថា «​តើ​អ្នក​ណា​ជា​កូនកំលោះ​របស់​សុគន្ធ នី​សា ? ដោយ​កន្លង​មក​តារាចម្រៀង​រូប​នេះ​គ្រាន់តែ​បញ្ជាក់​ថា «​គូ​ដណ្តឹង​ខ្ញុំ​ជា​មនុស្ស​សាមញ្ញ​ធម្មតា​»។ ប៉ុន្តែ ទោះជា​សុគន្ធ នី​សា មិន​ប្រាប់​ថា អនាគត​ស្វាមី​របស់​នាង​ជា​បុរស​ណា​ក៏​ដោយ ក៏​អ្នក​ដែល​ស្និទ្ធ​នឹង​អ្នកចម្រៀង​ល្បីឈ្មោះ​រូប​នេះ​បង្ហើប​ឲ្យ​ដឹង​ថា​ច្បាស់​ណាស់​ថា អនាគត​ស្វាមី​របស់​សុគន្ធ នី​សា គ្មាន​អ្នក​ណា​ក្រៅពី​លោក​សាំ​ប៉ា ជា​អាណិកជន​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​នោះ​ទេ ។ លោក​សាំ​ប៉ា ជា​អាណិកជន​ខ្មែរ នៅ​រដ្ឋ​ឡូ​វែ​ល សហរដ្ឋអាមេរិក ដែល​ជា​អ្នកមាន​ភាគហ៊ុន​ធំ​នៅ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត Manulife ។ បន្ទាប់​ពី​ឈ្វេងយល់​ចិត្ត​អាណិកជន​ខ្មែរ នៅ​អា​មេ​រិ​ក លោក​សាំ​ប៉ា មក នី​សា​សម្រេច​ភ្ជាប់ពាក្យ និង​ត្រៀម​រៀប​ការ​នា​ពេល​ខាង​មុខ​នេះ ។ នី​សា និង​អនាគត​ស្វាមី សម្រេច​ជ្រើសរើស​សណ្ឋាគារ​ថ្នាក់​ផ្កាយ​ដើម្បី​រៀប​ការ គឺ​សណ្ឋាគារ​មួយ​យ៉ាង​ប្រណីត​នៅ​ក្បែរ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ។ ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ពេល​នេះ​សុគន្ធ នី​សា បាន​សម្រិតសម្រាំង​ឈ្មោះ​អ្នកសិល្បៈ​នៅ​​ក្នុងស្រុក ដើម្បី​ចូលរួម​កម្មវិធី​ពិសេស​របស់​នាង ។ សម្រាប់​តារា​ដែល​នាង​អញ្ជើញ​នោះ គឺ​សឹងតែ​គ្រប់​រូប​គ្មាន​ចន្លោះ​អ្នក​ណា​ឡើយ គឺ​ឱ្យ​តែ​ល្បីឈ្មោះ ។ សម្រាប់​ភ្ញៀវ​របស់កូនកំលោះ​វិញ​ភាគច្រើន​ជា​អ្នកជំនួញ​ធំ​ដែល​រកស៊ី​ជាមួយ​លោក​នៅ​ក្រុមហ៊ុន Manulife និង​អាណិកជន​ខ្មែរ​-​អា​មេ​រិ​ក មួយ​ចំនួន​ផង​ដែរ ៕

ទីបំផុតសុ​បិ​ន្ត​អាក្រក់​ដែល​តាម​យាយី វ៉ា​ន់ នី​ឡា ត្រូវ​បាន​បញ្ចប់​ហើយ

0
រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ផលិតកម្ម​ភ្លេង​រី​ខ​ត កញ្ញា​វ៉ា​ន់ នី​ឡា បាន​ប្រកាស​បើកមុខ​របរ​លើក​ដំបូង បន្ទាប់​ពី​បញ្ចប់រឿង​ក្តី​ជាមួយ​អតីត​គូស្នេហ៍​ដែល​បញ្ចេញ​រូប​អាក្រាត​របស់​នាង ។ មុខ​ជំនួញ​ដែល​វ៉ា​ន់ នី​ឡា គ្រោង​នឹង​ដំណើរការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គឺជា​ហាង​ផឹកស៊ី នៅ​ផ្សារ​កុងតឺន័រ ម្តុំ​ផ្សារ​ទួល​សង្កែ​ថ្មី ដាក់​ឈ្មោះ​ថា «Vanila Pub» ។ តារាចម្រៀង​វ៉ា​ន់ នី​ឡា ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ការ​បើកមុខ​ជំនួញ​លើក​ដំបូង​របស់​នាង​នា​ពេល​នេះ​គឺជា​ការ​បោះទុន​តែ​ម្នាក់ឯង​ប៉ុណ្ណោះ គ្មាន​ដៃគូ​ភាគហ៊ុន​ណាមួយ​ឡើយ​។ ការ​សម្រេច​បើក​ការ​រកស៊ី​នៅ​ទីតាំង​នោះ​ដោយសារ​នាង​មើលឃើញ​អាជីវកម្ម​មួយ​នេះ​អាច​មាន​ផល​ចំណេញ​ច្រើន ។ បើ​តាម​វ៉ា​ន់ នី​ឡា ទីតាំង​ហាង​របស់​នាង ក្នុង​មួយ​ខែ​តម្លៃ​ជាង​៥០០​ដុល្លារ ខណៈ​ពេល​ដែល​មុខរបរ​មួយ​នេះ​នាង​មិនសូវ​ប្រើ​ដើមទុន​ច្រើន​ប៉ុន្មាន​ទេ ។ អាជីវកម្ម​ដែល​នាង​នឹង​ដំណើរការ​នេះ​មិនដឹង​អាច​មាន​លទ្ធផល​ល្អ ឬ​អាក្រក់​យ៉ាងណា​នោះ ប៉ុន្តែ​ដោយសារ​តែ​មិត្តភក្តិ​ដែល​មានបទពិសោធន៍​លើ​ផ្នែក​នេះ​ណែនាំ​ទើប​នាង​ហ៊ាន​បើក ។ ហាង​របស់​វ៉ា​ន់ នី​ឡា នឹង​បើក​ដំណើរការ​ទទួលភ្ញៀវ​ជា បណ្តើរ​ៗ​ចាប់ពី​ពេល​នេះ​តទៅ ប៉ុន្តែ​នាង​មិន​ទាន់​កំណត់​ថ្ងៃ​ដើម្បី​បើក​សម្ពោធ​នៅឡើយ​ទេ ព្រោះ​ត្រូវ​រៀបចំ​សម្ភារ ផ្សេង​ៗ​មួយ​ចំនួន​បន្ថែម​ទៀត ។ ពាក់ព័ន្ធ​ទៅ​នឹង​សុវត្ថិភាព​ផ្ទាល់ខ្លួន​ចំពោះ​ទំនាស់​ជាមួយ​អតីត​គូស្នេហ៍​របស់​នាង​ដែល​គេ​បន្ត​នៅ​ក្រៅ​ឃុំ និង​នៅ​តែ​តាម​រំខាន​នាង​ឥត​ដាច់​នោះ វ៉ា​ន់ នី​ឡា អះអាង​ថា នាង​មិន​ខ្លាច​ទេ បើ​ទោះបីជា​នាង​ត្រូវ​បំពេញភារកិច្ច​នៅ​គ្រប់គ្រង​ហាង​ជា​រៀង​រាល់​យប់​ក៏​ដោយ ៕

តារា​សម្តែង​អម្ពរ ទេវី​ត្រៀម​មក​ស្រុក​ខ្មែរ ដើម្បី​ថត​ខ្សែភាពយន្ត​ជា​លើក​ទី​ពីរ

0
រាជធានីភ្នំពេញ ៖ តារា​សម្តែង​ដែល​មាន​ភាព​ល្បីល្បាញ​បំផុត​ក្នុង​ពិភព​ខ្សែភាពយន្ត​ខ្មែរ​នា​ទស្ស​វត្ស​ឆ្នាំ​៨០​និង​៩០ អ្នក​នាង អម្ពរ ទេវី ត្រៀម​នឹង​វិល​មក​កាន់​ប្រទេស​កម្ពុជា​ជា​ថ្មី ដើម្បី​ចូលរួម​ថត​ខ្សែភាពយន្ត​ជា​លើក​ទី​ពីរ បន្ទាប់​ពី​អ្នក​នាង​ធ្លាប់​មក​ថត​លើក​ទី​មួយ តាម​ការ​ស្នើ​សុំ​ពី​អ្នកស្រី​ពាន់ ភួង បុ​ប្ឋា កាលពី​អំឡុង​ចុងឆ្នាំ​២០១៦ កន្លង​ទៅ ។ យោង​តាម​មិត្តភក្តិ​ជិត​ស្និត​ផ្ទាល់​អ្នក​នាង អម្ពរ ទេវី នៅ​សហរដ្ឋអាមេរិក​បាន​បង្ហើប​ប្រាប់ ថា បើ​មិន​មានការ​ប្រែប្រួល​អ្វី​ទេ​នោះ​អ្នក​នាង អម្ពរ ទេវី នឹង​មក​ស្រុក​ខ្មែរ​ជា​ថ្មី ដើម្បី​ចូលរួម​ថត​ខ្សែភាពយន្ត​ជា​លើក​ទី​ពីរ ។ អ្នក​នាង អម្ពរ ទេវី នឹង​ទៅ​កាន់​ប្រទេស​កម្ពុជា​នៅ​ដើមឆ្នាំ​ក្រោយ​នេះ តប​ការ​ស្នើ​សុំ​ឲ្យ​ចូលរួម​ថត​ខ្សែភាពយន្ត​ភាគ​រឿង កាកី​ថ្មី ឲ្យ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ។ ខ្សែភាពយន្ត​ដែល​អ្នក​នាង​ត្រូវ​ថត​នេះ​ជា​ខ្សែភាពយន្ត​ភាគ​ខុស​ពី​លើក​មុន ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី របស់​ផលិតកម្ម​ថោ​ន ។ ប្រភព​ដដែល​បន្ថែម​ថា ការ​វិល​មក​កាន់​ស្រុក​ខ្មែរ​នា​ពេល​នេះ​អ្នក​នាង អម្ពរ ទេវី និង​ចំណាយពេល​ប្រហែល​ជាមួយ​ខែ​ដើម្បី​ស្នាក់​នៅ​ស្រុក​កំណើត ជាមួយ​វត្ត​កូនប្រុស​ច្បង របស់​អ្នក​នាង​ដែល​ធ្លាប​មក​ជាមួយ​នាង​កាលពី​លើក​មុន ។ ចំណែក​ស្វាមី និង​កូនស្រី មិន​មក​ជាមួយ​ឡើយ ដោយ​ត្រូវ​នៅ​មើល​ហាង​ដែល​អ្នក​នាង និង​ស្វាមី​ទើបតែ​បើក​ដំណើរការ​កាលពី​ពេល​ថ្មី​ៗ​នេះ ។ យ៉ាងណា​ក៏​ដោយ​ដំណឹង​ពី​ការ​វិល​មក​កាន់​ស្រុក​កំណើត​ដើម្បី​ថត​ខ្សែភាពយន្ត​ជា​លើក​ទី​ពីរ​របស់​កំពូល​តារា​សម្តែង​អ្នក​នាង អម្ពរ ទេវី នា​ពេល​នេះ​ត្រូវ​បាន​ទស្ស​និក​ជា​ច្រើន​សម្តែង​ការ​ស្វាគមន៍ និង​អបអរ​ខណៈ​ពេល​កេរ្តិ៍ឈ្មោះ​របស់​នាង​ហាក់​មិន​ទាន់​រលុប​ចេញពី​បេះដូង​ទស្សនិកជន​នៅ​ក្នុងស្រុក​នៅឡើយ​ទេ​។ អ្នក​នាង អម្ពរ ទេវី ធ្លាប់​បាន​អះអាង បើ​ទោះបីជា​ពេល​នេះ​អ្នក​នាង​បានរ​សាត់អណ្តែត​ទៅ​កាន់​ជីវភាព​ថ្មី​លើ​ទឹកដី​អា​មេ​រិ​ក​ក៏​ដោយ ប៉ុន្តែ​និស្ស័យ​ជា​អ្នកសិល្ប​របស់​អ្នក​នាង​ហាក់​មិន​ចេញ​ទៅ​ណា​ឆ្ងាយ​ឡើយ ៕

សម្រេចបញ្ជូនទៅថៃយប់នេះ ខណៈកំពុងធ្វើទុក្ខខ្លាំងហើយ​

0
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​នៅវេលាម៉ោង០៨យប់ថ្ងៃទី​១៥ វិច្ឆិកា នេះ អ្នក​នាង​ប៉េងប៉ោង ​នឹង​​បញ្ជូន​ឪពុករបស់​​ខ្លួន ​​គឺលោក​វីតាមីន​សេ ​ទៅកាន់ប្រទេស​ថៃ ទន្ទឹម​​នឹង​អ្នកនាង ក៏​កំពុងពិចារណា​ទៅលើប្រទេស​ចំនួន​៣ផងដែរ​ ។ សេចក្តីរាយការណ៍បន្តថា ការ​សម្រេច​ចិត្ត​យ៉ាងទាន់ហន់នេះ គឺក្រោយពេលលោកឪពុក​ បាន​និង​កំពុង​ធ្វើទុក្ខខ្លាំង គឺមានអាការៈ​គ្រុនក្តៅឡើងជាង​៤០​អង្សារ ទើប​​​មិន​អាច​ទុក​យូរ​​បាន ។ ទោះបីជាយ៉ាងណា​ ការ​សម្រេច​ចិត្ត​របស់អ្នកនាងប៉េងប៉ោង​ ដែល​បញ្ជូនទៅកាន់​ប្រទេសថៃ​នេះ ​គឺនៅ​រង់ចាំ​មើល​លោកគ្រូ​ពេទ្យនៅទីនោះថា តើត្រូវធ្វើ​​អ្វី​បន្តទៀត ។ គួររំលឹកថា ស្រប​ពេល​ដែល​ជំងឺ​របស់​តារា​កំប្លែង​នាយ វីតាមីន​សេ កំពុង​តែ​ឈាន​ដល់​ដំណាក់​ចុង​ក្រោយ ហើយ​ក្រុម​គ្រូពេទ្យ​នៅ​ក្នុងស្រុក មិន​អាច​មាន​លទ្ធភាព​ព្យាបាល​បាន​នោះ អ្នក​នាង​ប៉េងប៉ោង ដែល​ជា​កូនស្រី​បង្កើត បាន​នឹង​កំពុង​ពិចារណា​ប្រទេស​ចំនួន​៣ ដែល​នឹង​ត្រូវ​នាំ​យក​ឪពុក​របស់​ខ្លួន ដើ​ម្ប​ព្យាបាល​។ ​ថ្លែងប្រាប់​ប្រាប់​កោះសន្តិភាព ​​តារា​កំប្លែង​អ្នក​នាងប៉េងប៉ោង បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ អាកា​រៈ​ជំងឺ​របស់​ឪពុក​ខ្លួន បាន​ស្ថិត​ក្នុង​ភាព​គួ​ឲ្យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​ពេទ្យ​នៅ​ក្នុងស្រុក​បាន​ខិតខំ​អស់​លទ្ធភាព​។​ នាង​បញ្ជាក់​ថា តាម​ការ​ណែនាំ​ពី​ក្រុម​គ្រូពេទ្យ​នា​ដំណាក់កាល​ចុង​ក្រោយ​នេះ គឺ​បាន​ឲ្យ​អ្នក​នាង​ពិចារណា ដើម្បី​នាំ​លោក វីតាមីន​សេ ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស ព្រោះ​តាម​ប្រភេទ​ជំងឺ​របស់​លោក​គឺ​មាន​សភាព​ធ្ងន់ធ្ងរ​។ បើ​តាម​អ្នក​នាង ប៉េងប៉ោង ប្រទេស​ចំនួន​៣​ដែល​អ្នក​នាង​កំពុង​ពិចារណា​នោះ​មាន​ដូច​ជា​ប្រទេស​ថៃ សឹ​ង្ហ​បុរី និង​ឥណ្ឌា ហើយ​អ្នក​នាង​កំពុង​តែ​ព្យាយាម​ទាក់ទង​ប្រ​ទស​ទាំង​អស់នេះ ដើម្បី​ស្វែងរក​នួ​វ​ទំនុកចិត្ត​មួយ​ ។ អ្នក​នាង​បញ្ជាក់​ថា សម្រាប់​រូប​នាង​ផ្ទាល់​គឺ​នាង​ចង់ទៅ​ប្រទេស​សឹ​ង្ហ​បុរី ព្រោះ​នៅ​ទីនោះ​អាច​មាន​ជំនាញ​ព្យាបាល តែ​អ្នក​នាង​ក៍​កំពុង​ពិ​ចរ​ណា​ប្រទេស​ឥណ្ឌា​មួយទៀត​ផង​ដែរ ដែល​បាន​ទទួល​ការ​ណែនាំ​ពី​មិត្តភក្តិ​ថា​មាន​ជំនាញ​ក្នុង​ការ​ព្យាបាល​ជំងឺ​ប្រភេទ​នេះ​។

ធ្លាប់បានទៅសាក ដំឡូងបំពង​ក្រឡុក ៣រសជាតិ ពីSteam Foodហើយឬនៅ?

0
សម្រាប់លោកអ្នកដែលចូលចិត្តអាហារសម្រន់លក្ខណៈបំពងស្រួយៗនោះ ពិតជាមិនពិបាករកនោះទេព្រោះអី Admin ស្គាល់ហាងមួយកន្លែងដែល អាចនិយាយបានថាពិតជាពូកែខាងឆ្នៃម្ហូបបំពងច្រើនប្រភេទ។​
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Steam Food លោកអ្នកបានស្គាល់រួចមកហើយ ដែលជានិច្ចជាកាលគាត់តែងតែរិះរកនូវ អាហារសម្រន់ជាច្រើនបែប និងមានរសជាតិ ប្លែកៗពីគ្នា​ ជាលក្ខណៈប្រភេទបំពង ដូចជា៖ សាច់ជ្រូកបំពង គ្រឿងសមុទ្របំពង ផ្សេងៗ ហើយថ្មីៗនេះដែរ ម្ចាស់ហាងរូបនេះនៅតែបន្តឆ្នៃម្ហូបថ្មីបន្ថែមទៀត គឺដំឡូងបំពង សាច់មាន់បំពង ប្រហិតបំពង ដែលក្រឡុកផ្សំគ្រឿងយ៉ាងពិសេសឈ្ងុយប្លែកជាមួយទឹកជ្រលក់៣រសជាតិញាុំជាប់មាត់តែម្តង។
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
មិនត្រឹមតែប៉ុណ្ណោះ! ពីហាង Dim Sum Steam Food ក៏មានប្រូមូសិនពិសេស ញាុំអស់ 30$ និងទទួលបានសូកូឡាកែវធំ១កែវ! ក្រៅពីនោះក៏មានមុខម្ហូបថ្មីៗ ជាច្រើនទៀតដែលទើបតែចាប់ចេញលក់ ហើយមុខម្ហូបទាំងនោះសុទ្ធតែកំពុងពេញនិយមខ្លាំង នេះក៏ព្រោះតែតម្លៃ និងរសជាតិរបស់វាផងដែរ។
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food Tel៖ 012 44 77 10 | 070 24 83 44 ទីតាំង៖ ផ្ទះលេខ 140C, ផ្លូវលេខ ២៥៣, សង្កាត់ទឹកល្អក់1, ខ័ណ្ឌទួលគោក ជិតសាលាសន្ធរម៉ុក (ផ្លូវចុះពីទល់មុខសាលាតិកណូ មករកសាលាវិទ្យាល័យសន្ធរម៉ុក ហាងជាប់នឹងសាលាខ្មែរជំនាន់ថ្មី) វីដេអូ

ព្រឹកស្អែក មុនចេញទៅធ្វើការ កុំភ្លេចបាយស្រូប៥កន្លែងនេះ!

0
អាហារពេលព្រឹក គឺពិតជាអាហារ ដែលមានសារៈសំខាន់ខ្លាំងណាស់ ការញាុំអាហារពេលព្រឹកធ្វើអោយយើងមានថាមពលពេញមួយថ្ងៃ  ហើយជារៀងរាល់ថ្ងៃយើងសង្កេតឃើញថាប្រជាជនខ្មែរយើង តែងតែស្វែងរកន្លែងស្រស់ស្រូបអារពេលព្រឹកមុននិងចេញទៅធ្វើការងារ ឬចេញទៅប្រកបរបរផ្សេងៗ ដូចនេះដែរ យើងសូមណែនាំហាងអាហារពេលព្រឹក ៥កន្លែងនេះ ។ ១.ហាង បាយអូនអ៊ូក យុវវ័យចូលចិត្តញ៉ាំ បាយអូនអ៊ូក ណាស់ព្រោះតែបាយនេះមានរសជាតិឆ្ងាញ់ មានអនាម័យ និងជាពិសេសនោះគឺ ងាយស្រួលមែនទែន សម្រាប់សិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុន ឬអ្នកដែលមមាញឹកនឹងការងារខ្លាំង មិនមានពេលមកហាងផ្ទាល់នោះ ប្រាកដណាស់ថាពួកគេពេញចិត្តស្តូកមិនខាន ព្រោះតែប្រអប់ច្រកបាយអូនអ៊ូក ស្អាត និងខុសពីប្រអប់បាយធម្មតាច្រើន ដូចជាដប់ដាក់ទឹកជ្រលក់ ក៏ប្លែកឆ្ងាញ់ និយាយទៅ អ៊ែមហ្មង។
បាយអូនអ៊ូក
បាយអូនអ៊ូក
បាយអូនអ៊ូក
បាយអូនអ៊ូក
ហាង បាយអូនអ៊ូក ទូរស័ព្ទ៖ 010 27 85 95 | 095 27 85 95 ទីតាំង៖ ផ្លូវ ៣៦០ (ផ្លូវឡានទឹក) ផ្ទះ៨១C បឹងកេងកង៣ ខណ្ឌចំការមន សេវាកម្ម៖ ដឹកជញ្ជូនដល់ទីកន្លែង បើកលក់៖ 7ព្រឹក _ 10យប់ (បាយម៉ោង ៧ព្រឹក ដល់ម៉ោង ២រសៀល) វីដេអូ ២. បាយមាន់ហៃណាំកំពត ផ្សារទួលគោក លោកអ្នកភាគច្រើនគាត់ចូលចិត្តញ៉ាំបាយមាន់ហៃណាំ ព្រោះហាងនេះល្បីខ្លាំងទៅលើបាយប្រភេទពណ៌នេះ មានក្លិនឈ្ងុយ បន្ថែមដោយសាច់មាន់ស្ងោរ ហើយមាន់ស្រែទៀតនោះកាន់តែធ្វើអោយរសជាតិអ៊ែមហ្មង។
មាន់ស្រែស្ងោរ
មាន់ស្រែស្ងោរ
បាយមាន់ហៃណាំ
បាយមាន់ហៃណាំ
បាយមាន់ហៃណាំ
បាយមាន់ហៃណាំ លាយកោះមាន់
ទូរស័ព្ទទំនាក់ទំនង៖ 016 630 889 | 088 666 43 66 ទីតាំងស្ថិតនៅ៖ តាមបណ្តោយផ្លូវលេខ 582 ផ្ទះលេខ ២១ ខាងជើងផ្សារទួលគោក វីដេអូ ៣. ហាង ស៊ុបទាត្រកួនពិសេស ទួលគោក មិនថាខ្ញុំអ្នកសរសេរ ឬក៏អ្នកអានទេ អោយតែឃើញបាយហ៊ុយៗព្រឹកព្រលឹមចេញពីឆ្នាំង ហើយថែមក្លិនឈ្ងុយចេញពីងៀតគោ អាំងភ្លាមៗហ៊ុយៗទៀតនោះដឹងតែក្រពះបញ្ជាប្រាប់ថា ឃ្លានមិនខាន។
បាយសំរូបភៅមាន់អាំងជ្រក់
បាយសំរូបភៅមាន់អាំងជ្រក់
បាយសំរូបគោងៀតអំពិលបុក
បាយសំរូបគោងៀតអំពិលបុក
ហាង ស៊ុបទាត្រកួនពិសេស ទួលគោក ទូរស័ព្ទ៖ 012 54 25 62 | 096 499 58 98 ទីតាំង៖ ស្ថិតនៅ ទល់មុខកងរាជអាវុធហត្ថទួលគោក #10 ផ្លូវ289 សង្កាត់បឹងកក1 ខណ្ឌទួលគោក រាជធានីភ្នំពេញ វីដេអូ ៤. ហាង កាហ្វេដី បាយសចំហ៊ុយចេញជាពណ៌លឿង ដោយទឹកល្មៀតដែលធ្វើដោយដៃផ្ទាល់របស់ចុងភៅដ៏ចំណាន់ ប្រចាំហាងកាហ្វេដី ចំហ៊ុយលាយគ្រឿងផ្សំជាច្រើនមុខ ដើម្បីបង្កើតបានជាបាយចំហ៊ុយដែលមានរសជាតិឈ្ងុយ ឆ្ងាញ់ផ្គាប់ចិត្តអ្នកញ៉ាំ មិនអោយជិនណាយ។
បាយមាន់ស្រែចំហុយឡាំងសឹង
បាយមាន់ស្រែចំហុយឡាំងសឹង
បាយមាន់ស្រែចំហុយឡាំងសឹង
ភោជនីយដ្ឋាន៖ កាហ្វេ ដី តម្លៃ៖ 3.50$ ក្នុង១ឡាំងសឹង ទូរស័ព្ទ៖ 077 859 959 | 015 859 959 ទីតាំង៖ ផ្ទះលេខ20 ផ្លូវ 590 ( ម្តុំទួលគោក ក្រោយភូមិគ្រឹះ ឯកឧត្តម ទៀ បាញ់ ) វីដេអូ ៥. ហាង បាយអង្គអេង បាយស្រូបអង្គអេងដ៏ល្បីឈ្មោះ លក់ជាង៣០ឆ្នាំមកហើយ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៤៣ កែងនឹងផ្លូវ ៣០០ ជាប់នឹងផ្លាកសាលាបឋមសិក្សាព្រះអង្គអេង យើងតែងឃើញមានអ្នកអង្គុយញ៉ាំយ៉ាងច្រើនរៀងរាល់ព្រឹក សឹងតែរកកន្លែងអង្គុយគ្មានពេលខ្លះ ស្របនឹងអ្នកលក់ជាច្រើនអ្នកញាប់ដៃញាប់ជើង ទទួលភ្ញៀវសួរថា “បងៗ ញ៉ាំបាយសាច់អីដែរ” ។
បាយស្រូបអង្គអេង
បាយស្រូបអង្គអេង
បាយស្រូបសាច់ជ្រូកចៀនពងទាក្រឡុក
បាយស្រូបសាច់ជ្រូកចៀនពងទាក្រឡុក
វីដេអូ  

អ៊េម​ហ្មង! ១ចង្កាក់១៥០០៛ៗ រើសបានតាមចិត្ត

0
រាល់ពេលល្ងាចឡើង គឺពេលវេលាមួយដែលលោកអ្នកសម្រាកពីការងារ ឬការសិក្សារ ហើយក៏ជាពេលមួយដែលលោកអ្នកកំពុងស្វែងរកកន្លែងញាុំអី អោយប្លែកមាត់ហើយមានតម្លៃធូថ្លៃហើយមែនទេ? នេះនែ៎ ១ចង្កាក់ត្រឹមតែ១៥០០៛ ហើយស្រួលរកទៀតនៅម្តុំសាលាវ៉ាន់ដានេះឯង។
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
លោកអ្នកប្រាដកជាធ្លាប់ដឹងហើយថានៅម្តុំសាលាវ៉ាន់ដា សំបូរទៅដោយហាងអាហារជាច្រើន ថ្ងៃនេះដែរយើងសូមបង្ហាញហាងមួយ​ដែល​ល្បី​ឈ្មោះ​ជាង​គេ​ ខាង​ច្នៃមុខម្ហូបប្លែក ​មិន​តែ​ប៉ុណោ្ណះ​មាន​តម្លៃ​សមរម្យ​ហើយ​រសជាតិ​ជា​ឆ្ងាញ់​ជាប់​មាត់​ថែមទៀតផងគឺ ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំុ។
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
កន្លងមកយើងក៏ធ្លាប់បង្ហាញលោកអ្នកម្តងមកហើយដែរ អំពីហាងមួយកន្លែងនេះ ហើយថ្មីៗនេះកាន់តែប្លែកជាងមុនទៅទៀត​នោះដោយម្ចាស់ហាងរូបនេះបន្ថែមដាក់លក់សុទ្ធតែ គ្រឿងសមុទ្រអាំង សាច់អាំង  ប្រហិតអាំង តម្លៃត្រឹម១ចង្កាក់១៥០០៛ អាំងឈ្ងុយពេញហាងតែម្តង បូករួមទាំងទឹកដៃនិងរូបមន្តធ្វើទឹកជ្រលក់យ៉ាងឆ្ងាញ់ប្រចាំហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំុ នេះគឺជឿជាក់ណាស់ថាមិនធ្វើអោយលោកអ្នកខកចិត្តនោះឡើយ។
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ទូរស័ព្ទ៖ 010 ​​44 ​62 ​47 / 092​​​​​​​​​ 61 61 66
ទីតាំង៖ ផ្លូវក្រោយសាលាវ៉ាន់ដា
វីដេអូ

នេះៗ មកដល់ហើយ ហ្វេនៗ DC​!

0
Sponsor By: Legend Cinema សូមណែនាំកែវទឹក៦ជ្រុងយ៉ាងស្រស់ស្អាត​របស់​ DC – Justice League ​(3D) ដែលមានរូបតួអង្គធំៗ៦នាក់នៅលើកែវតែមួយ​ ​គឺតួអង្គ Cyborg, Wonder Woman, Batman, Aquaman, The Flash និងចុងក្រោយគឺ Superman នៅលើកែវតែមួយ តម្លៃគឺសមរម្យ និងមានជាឈុតថែមទៀតផង។ ចាំកាលទៀត​ ហ្វេនៗ DC ? បើចង់បាន ប្រញាប់រួសរាន់មកទិញឥលូវមក មានដាក់លក់ចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា នេះតទៅ នៅរោងភាពយន្តលេជេន​ គ្រប់សាខា។ រួសរាន់ឡើង ព្រោះថាចំនួនមានកំណត់!
Justice-League-Bottle
Justice-League-Bottle
***សូមបញ្ចាក់ រឿង Justice League (3D) នឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃ១៧​ខែវិច្ឆិកា នេះតទៅ នៅគ្រប់សាខារបស់រោងភាពយន្តលេជេន។  ចុចទីនេះ

ចាំអីទៀត! ពិព័រណ៌ម្ហូបអាហារ តម្លៃជួលតូបតែ១៥ដុល្លារ ប៉ុណ្ណោះ

0
កម្មវិធី “កៀនស្វាយសប្បុរសធម៌” នឹងរៀបចំរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុននេះ​ ដែលមានទីតាំងក្នុងគម្រោងកៀនស្វាយផ្លាហ្សា តាមបណ្តោយផ្លូវ​ជាតិលេខ ១ ភូមិធំ សង្កាត់កៀនស្វាយ ខណ្ឌភូមិធំ ខេត្តកណ្តាល។
កៀនស្វាយសប្បរុសធម៌
កៀនស្វាយសប្បរុសធម៌
កម្មវិធីនេះនឹងទាក់ទាញមនុស្សរាប់ពាន់អ្នកមកចូលទស្សនា និងបង្កើតសកម្មភាព មនុស្សធម៌តាមរយៈការចូលរួមរត់ម៉ារ៉ាតុនចំនួន១០០០នាក់ ការបង្ហាញអាហារឆ្ងាញ់ៗ និងការប្រគុំតន្រ្តីផ្សេងៗ ហេតុដូច្នេះហើយដើម្បីបង្កលក្ខណៈងាយស្រូលដល់ម្ចាស់អាជីវកម្មទទួលបានប្រាក់ចំនេញផង និង ចូលរួមចំណែកមនុស្សធម៌ផង អ្នករៀបចំកម្មវិធីនឹងរៀបចំស្តង់អាហារចំនួន ៥៦ ស្តង់ សម្រាប់ជួល ដោយលោកអ្នក គ្រាន់តែ ចំណាយ ១៥ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃសម្រាប់ការជួលស្តង់មួយដែលមានទំហំ ២,៥ ម៉ែត្រ គុណនឹង ២,៥ ម៉ែត្រ ហើយម្ចាស់អាជីវកម្មទាំងអស់ គឺទទួលបានសេវាទឹកនិងភ្លើងប្រើប្រាស់ ដោយមិនគិតថ្លៃទៀតផង ។  
កៀនស្វាយសប្បរុសធម៌
កៀនស្វាយសប្បរុសធម៌
សម្រាប់ព័ត៌មានលម្អិតនៃកម្មវិធី “កៀនស្វាយសប្បុរសធម៌” ​លោកអ្នកអាចទំនាក់ទំនង ទៅកាន់លេខ ០៩៨ ២២ ៥៣ ០៩ ឬ ០៩៦ ៨១០ ៦៦៦៦ ឬ ០៧១ ៨៣០​​ ៥៥៥៣ ៕