TV
Home S-art
Facetaste
កម្សាន្ត
ជីវិតនិងសង្គម
ស៊ីវីល័យ
សុខភាព
Search
GOSSIP
GOSSIP
KOH SANTEPHEAP TV
Your Lifestyle Magazine
Saturday, June 7, 2025
search
អាហារ
ខ្មៅៗតែស្រួយ ឆ្ងាញ់សាហាវ មាន់បំពងខ្មៅ មាន់បំពងមាស សាច់ផ្អែមឆ្ងាញ់ញ៉ាំដល់លិឍដៃ ពីហាង WFC Cambodia 叫了个鸡
TV
Home S-art
Facetaste
ល្បីប្រចាំខេត្តហ្មង ខួរចំហុយបាត់ដំបង បានមកហើយមិនបានញ៉ាំច្បាស់ជាស្ដាយក្រោយ
សាច់បាក់សៀក ខគោ រសជាតិញាក់ហ្មងឆ្ងាញ់ពិសេសពី អាហារដ្ឋាន មណ្ឌលគិរី
ហិរតែឆ្ងាញ់ ហិរម៉ាដិតៗ ជាប់ចិត្តជាមួយរសជាតិគ្រឿងបុកគ្រប់មុខនៅទីនេះ?
ម្ហូបខ្មែររសជាតិដើមអ្នកកំពត ជាង១០០មុខ នៅភោជនីយដ្ឋានម៉ែកាហ្វេ កុម្ម៉ង់មួយណាក៏មិនឲ្យទាស់ចិត្ត
លឺឈ្មោះ មីគាវបីល្វែង អ្នកទីរួមខេត្តបាត់ដំបងច្បាស់ជាស្គាល់ លក់តាំងពីឆ្នាំ 1983 ល្បីរសជាតិឆ្ងាញ់
កម្សាន្ត
ជីវិតនិងសង្គម
ស៊ីវីល័យ
សុខភាព
More
GOSSIP
TV
Home S-art
Facetaste
ល្បីប្រចាំខេត្តហ្មង ខួរចំហុយបាត់ដំបង បានមកហើយមិនបានញ៉ាំច្បាស់ជាស្ដាយក្រោយ
សាច់បាក់សៀក ខគោ រសជាតិញាក់ហ្មងឆ្ងាញ់ពិសេសពី អាហារដ្ឋាន មណ្ឌលគិរី
ហិរតែឆ្ងាញ់ ហិរម៉ាដិតៗ ជាប់ចិត្តជាមួយរសជាតិគ្រឿងបុកគ្រប់មុខនៅទីនេះ?
ម្ហូបខ្មែររសជាតិដើមអ្នកកំពត ជាង១០០មុខ នៅភោជនីយដ្ឋានម៉ែកាហ្វេ កុម្ម៉ង់មួយណាក៏មិនឲ្យទាស់ចិត្ត
លឺឈ្មោះ មីគាវបីល្វែង អ្នកទីរួមខេត្តបាត់ដំបងច្បាស់ជាស្គាល់ លក់តាំងពីឆ្នាំ 1983 ល្បីរសជាតិឆ្ងាញ់
កម្សាន្ត
ជីវិតនិងសង្គម
ស៊ីវីល័យ
សុខភាព
More
នេះៗ មកដល់ហើយ ហ្វេនៗ DC!
Uncategories
Omita
-
November 11, 2017
0
សូមណែនាំកែវទឹក៦ជ្រុងយ៉ាងស្រស់ស្អាតរបស់ DC – Justice League (3D) ដែលមានរូបតួអង្គធំៗ៦នាក់នៅលើកែវតែមួយ គឺតួអង្គ Cyborg, Wonder Woman, Batman, Aquaman, The Flash និងចុងក្រោយគឺ Superman នៅលើកែវតែមួយ តម្លៃគឺសមរម្យ និងមានជាឈុតថែមទៀតផង។ ចាំកាលទៀត ហ្វេនៗ DC ? បើចង់បាន ប្រញាប់រួសរាន់មកទិញឥលូវមក មានដាក់លក់ចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា នេះតទៅ នៅរោងភាពយន្តលេជេន គ្រប់សាខា។ រួសរាន់ឡើង ព្រោះថាចំនួនមានកំណត់!
Justice-League-Bottle
***សូមបញ្ចាក់ រឿង Justice League (3D) នឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃ១៧ខែវិច្ឆិកា នេះតទៅ នៅគ្រប់សាខារបស់រោងភាពយន្តលេជេន។
ចុចទីនេះ
ស្រឡះមុខមាត់នឹងបរិយាកាសលើដំបូលអមនឹងសាច់អាំងចង្រ្កានខ្មែរ Veranda
Uncategories
Mao Somnith
-
November 10, 2017
0
ធានាថាប្លែកអារម្មណ៍ ពីហាងសាច់អាំងដែលលោកអ្នកធ្លាប់ស្គាល់ពីមុនមក ព្រោះថាហាងសាច់អាំងជាទូទៅយើងសង្កេតឃើញថា ទាំងការរចនាតុបតែងនៅក្នុងហាង ទាំងចង្រ្កានអាំងសាច់គឺ បែបទំនើបស៊ីវិល័យ តែសម្រាប់ហាងមួយនេះវិញ ហាក់ប្លែកខ្លាំងពីហាងដទៃ ។
ហាង សាច់អាំងវេរ៉ង
អ្វីដែលយើងចង់បង្ហាញលោកអ្នកនៅថ្ងៃនេះ គឺហាង
Veranda BBQ
ដែលទាំងបរិយាកាសនៅលើរាលហាលក្នុងហាងគឺ បែបខ្មែរតែជាការច្នៃប្រឌិតបែបថ្មី មានទាំងតុ កៅអីអង្គុយធម្មតា ឬក៏អាចទៅជាន់ខាងលើមួយផ្សេងទៀតដើម្បីអង្គុយបត់ជើងជាដើម។
ហាង សាច់អាំងវេរ៉ង
សំរាប់មុខម្ហូបវិញមានមុខម្ហូបប្រចាំហាងរបស់ហាង
Veranda BBQ
គីជាសាច់អាំងដែលមានសាច់ជាច្រើនមុខដូចជា សាច់គោខ្មែរ សាច់កោអូស្រ្តាលី សាច់ពពែពិសេស សាច់ជ្រូក បង្កា មឹក និងបន្លែជាដើម។ មិនត្រឹមតែប៉ុណ្ណោះក៏មានអាហារក្លែមនិងសម្រន់បន្ថែមផងដែរ ដូចជា កាឈីវ ស្តេកប្រចាំហាង និងមុខម្ហូបជាច្រើនមុខទៀត។
ហាង សាច់អាំងវេរ៉ង
ហាង សាច់អាំងវេរ៉ង
ហាង សាច់អាំងវេរ៉ង
ហាង សាច់អាំងវេរ៉ង
ហាង សាច់អាំងវេរ៉ង
ហាង សាច់អាំងវេរ៉ង
ហាង សាច់អាំងវេរ៉ង
ហាង សាច់អាំងវេរ៉ងដា
ទីតាំង៖ ផ្ទះលេខ ១៦៣ ផ្លូវលេខ ១៧៥ សង្កាត់ ទួលទំពូង ២ រាជធានីភ្នំពេញ ទំនាក់ទំនងទូរសព្ទ័លេខ ៖ 012 551 554
វីដេអូ:
ធ្លាប់សាកអត់? ឈុតសេរីភាពលក្ខណៈគ្រួសារ ពីហាងទឹកសៀង
Uncategories
Mao Somnith
-
November 9, 2017
0
សម្រាប់លោកអ្នកដែលចូលចិត្តញាុំស៊ុប ហើយជាលក្ខណៈគ្រួសារនោះ គឺចង់ស្វែងរកបរិយាកាសល្អ សេវាកម្មល្អ អនាម័យ និងអាហារឆ្ងាញ់ៗដើម្បីចំណាយពេលជាមួយក្រុមគ្រួសារ បងប្អូន មិត្តភ័ក្តិ រឺក៏ជាមួយក្រុមការងារច្រើនអ្នក ប៉ុន្តែមិនដឹងថានឹងទៅទីណា!
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
មិនពិបាកទៀតទេ ពីហាងទឹកសៀង គឺមានលក់ស៊ុបឈុតសេរីភាព ឆ្នាំងភ្លោះ ដែលមានទឹកស៊ុបដល់ទៅ៤រសជាតិអោយជ្រើសរើសក្នុងនោះដែរលោកអ្នកអាំចជ្រើសរើសចំនួន២រសជាតិដោយឥតគិតថ្លៃ ក្រៅពីនោះលោកអ្នកអាចហៅជាប្រភេទសាច់ បន្លែ បន្ថែមទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ។ មួយរសជាតិដែលមិនអាចបំភ្លេចបាន ក្នុងបរិយាកាសជួបជុំគ្នារបស់អ្នកមានភាពរស់រវើកជាមួយនឹងការជជែកគ្នាលេងបណ្តើរ ពិសារអាហារដែលមានរសជាតិឆ្ងាញ់ពិសារបណ្តើរគួរជាទីគាប់ចិត្ត។
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
មិនត្រឹមតែប៉ុណ្ណោះនៅហាងទឹកសៀង ទាំងអនាម័យ សេវាកម្មល្អនោះ បើនិយាយពីមុខម្ហូបគឺ ប្លែក ដែលចុងភៅតែងមានការបង្កើតថ្មី ដើម្បីអោយអតិថិជនរបស់ខ្លួន មានម្ហូបច្រើនសម្រាប់ជ្រើសរើស មិនថាជាប្រភេទស៊ុប មុខម្ហូបបាយ ឬភេសជ្ជៈ គឺធានាថាប្លែកហ្មង។ចាំកាលទៀត តោះទៅសាក ជាមូយខ្ញុំទាំងអស់គ្នា។
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ទូរស័ព្ទ៖ 081/093/015 75 80 54 ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ ទីតាំងទី៣ #123A-125 ផ្លូវលេខ១៣៤ (ផ្លូវទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក)
វីដេអូ
អាយុរបស់ពេជ្រ ថៃ កំពុងស្ថិតក្នុងចំណាប់អារម្មណ៍មហាជន
Uncategories
Rayut
-
November 8, 2017
0
រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះព័ត៌មានស្តីពីអាយុរបស់ម្ចាស់ពានរង្វាន់កម្មវិធីThe Voice kid Cambodia រដូវកាលទី១ កុមារាពេជ្រ ថៃ កំពុងត្រូវមហាជនចាប់អារម្មណ៍ បន្ទាប់ពីមានការអះអាងថា កុមាររូបនេះលាក់បាំងអាយុពិតរបស់ខ្លួន ។ សារព័ត៌មានមួយបានចុះផ្សាយដោយយោងតាមប្រភពខាងក្រៅអះអាងថា កុមារាពេជ្រ ថៃ មិនមែនអាយុ១២ឆ្នាំទេ ប៉ុន្តែគេជាក្មេងជំទង់មានអាយុប្រហែល១៦ឆ្នាំ ។
ដោយមិនបង្ហាញអត្តសញ្ញាណ បុរសម្នាក់បានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទដែលឪពុកម្តាយពេជ្រ ថៃ ធ្លាប់ប្រើថា ខ្លួនបានដឹងព័ត៌មាននោះដែរ ។ គេចុះផ្សាយពីពេជ្រ ថៃ ទាក់ទិនការលាក់អាយុពិតពី១៦ឆ្នាំមក១២ឆ្នាំវិញ ហើយការលាក់អាយុនេះដើម្បីមានសិទ្ធិបានចូលរួមប្រឡងក្នុងកម្មវិធី The Voice kid Cambodia ។ ប្រភពនោះនិយាយដោយខ្លីថា តាមពិតការលេចលឺនោះ គឺកើតចេញពីការច្រណែនឈ្នានីសចំពោះពេជ្រ ថៃ ក្នុងពេលដែលគេទើបតែមានភាពលូតលាស់បានបន្តិច ។ ទោះជាយ៉ាងណាក្តីបុរសរូបនោះបញ្ជាក់ថា រឿងរបស់ពេជ្រ ថៃ លោកហាក់មិនសូវបានដឹងច្រើនទេ ។
ការលេចលឺស្តីពីការលាក់អាយុពិតរបស់កុមារាពេជ្រ ថៃ បានកើតឡើងបន្ទាប់ពីម្ចាស់ពានរង្វាន់រដូវកាលទី១មានប្រភពមកពីខេត្តបាត់ដំបងរូបនេះ បង្ហាញខ្លួនជាលើកដំបូងលើឆាកតន្ត្រីហង្សមាសនាពេលបុណ្យអុំទូកកន្លងទៅ ។ កុមាររូបនេះបានបង្ហាញខ្លួន៣ថ្ងៃពេញនៅលើឆាកតន្ត្រីដ៏ធំនោះ ។ បន្ទាប់ពីនោះមកកុមារា ពេជ្រ ថៃ បានជួបប្រទះនឹងព័ត៌មានពីការលាក់អាយុពិតរបស់ខ្លួន ដែលការចុះផ្សាយនោះតាមការអះអាងប្រាប់ពីបណ្តាអ្នកភូមិផងរបងជាមួយគេផ្ទាល់តែម្តង ។
ប្រភពដែលចុះផ្សាយនោះអះអាងថា កុមារា ពេជ្រ ថៃ មិនមែនជាក្មេងអាយុ១២ឆ្នាំទេ ពោលគេគឺជាក្មេងវ័យជំទង់ដែលមានអាយុប្រហែល១៦ឆ្នាំ ព្រោះកុមារមួយចំនួនក្នុងភូមិដែលកើតក្រោយរូបគេភាគច្រើនមានវ័យ១៥ឆ្នាំអស់ហើយ ។ ប៉ុន្តែដោយសារតែគេជាមនុស្សក្រិន ទើបមើលមិនដឹង ហើយការលាក់អាយុនេះទៀតសោត គឺដើម្បីមានឱកាសអាចចូលរួមប្រឡងកម្មវិធី The Voice kid Cambodia ។ មានការលើកឡើងមួយចំនួនទៀតថា ប្រសិនបើក្នុងករណីដែលអុ្នករៀបចំកម្មវិធីបានពិនិត្យឃើញថា ពេជ្រ ថៃ ពិតជាមានអាយុ១៦ឆ្នាំមែននោះ គេអាចនឹងប្រឈមការដកហូតពានរង្វាន់វិញ ព្រោះខុសលក្ខន្តិកៈដែលតម្រូវឲ្យកុមារមាន១៤ឆ្នាំចុះទើបមានសិទ្ធិដាក់ពាក្យប្រឡងបាន ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ២០១៧ កោះសន្តិភាពមិនអាចស្វែងរកការបកស្រាយណាមួយបានទេ ពីស្ថានីយទូរទស្សន៍ហង្សមាស ៕
បន្ទាប់ពីមានការលេចឮពីការលាក់អាយុពិតរបស់ម្ចាស់ពាន TheVoice Kid រដូវកាលទីមួយ ពេជ្រ ថៃ គឺមកដល់ពេលនេះ សំបុត្រកំណើតរបស់កុមាររូបនេះ ត្រូវបានគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក បញ្ជាក់ពីអាយុពិត ខណៈពេលដែលហង្សមាសបដិសេធមិនមានបំណងដកហូតពានពី ពេជ្រ ថៃ តាមការទាមទារពីអ្នករិះគន់ ដែលមិនសមហេតុផលនោះឡើយ ។ សារព័ត៌មាននៅក្នុងស្រុកមួយ ធ្វើការចុះផ្សាយពីការលាក់អាយុពិតរបស់កុមារ ពេជ្រ ថៃ ដែលអះអាងថា កុមាររូបនេះ មិនមែនមានអាយុ១២ឆ្នាំឡើយ ពោលគឺមានអាយុប្រហាក់ប្រហែលជា១៦ឆ្នាំ ។ ព័ត៌មាននេះ បានធ្វើឱ្យមហាជនដែលនិយមគាំទ្រដ៏កុមារ ពេជ្រ ថៃ បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលមានមហាជនមួយចំនួនទៀត បានស្នើឲ្យមានការស៊ើបអង្កេតឡើងវិញ អំពីបញ្ហានេះ ។
យ៉ាងណាក៏ដោយ បន្ទាប់ពីព័ត៌មានដ៏ក្តៅគគុកនេះ ត្រូវបានគេចាប់អារម្មណ៍មានគណនីហ្វេសប៊ុកមួយ បានធ្វើការបង្ហោះនូវសំបុត្រកំណើតរបស់ ពេជ្រ ថៃ ដើម្បីស្រាយមន្ទិលទាំងឡាយចំពោះមហាជន ។ តាមរយៈសំបុត្រកំណើតនោះ បានបញ្ជាក់ថា ពេជ្រ ថៃ បានចាប់កំណើតនៅក្នុងឆ្នាំ២០០៤ ដែលគិតរហូតមកដល់ពេលបច្ចុប្បន្នកុមាររូបនេះទើបតែមានអាយុ១៣ឆ្នាំប៉ុណ្ណោះ ។ ផ្ទុយពីការលើកឡើងថា គេមានអាយុប្រហែល១៦ឆ្នាំ។ ពេជ្រ ថៃ ពិតជាមានដើមដំណើតពីខេត្តបាត់ដំបង ដែលមានឪពុកឈ្មោះ ពេជ្រ សារ៉ាត់ និងម្តាយឈ្មោះ សាំ គង់។
ដេនី ក្វាន់ រងការចំអករើសគូស្នេហ៍មិនសមនឹងខ្លួន តែនាងមិនស្តាយក្រោយ
Uncategories
Rayut
-
November 8, 2017
0
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបែកធ្លាយរូបភាពផ្អែមល្ហែមរបស់នាងដេនី ក្វាន់ ជាមួយលោកចាន់ មករា តាមហ្វេសប៊ុកកាលពីពេលថ្មីៗនេះរួចមក តារាដែលចូលចិត្តសម្ញែងដើមទ្រូងរូបនេះបានបញ្ជាក់ថានាងសម្រេចជ្រើសរើសបុរសម្នាក់នេះជាសង្សារ ។ ដេនី ក្វាន់ អះអាងថា បើទោះបីជាបុរសដែលខ្លួនជ្រើសរើសនេះមិនមានរូបរាងសង្ហា និងជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភក៏ពិតមែន ប៉ុន្តែ្តនាងមើលពីចិត្តស្មោះជាងបញ្ហាទាំងនេះ ។
ក្រោយពេលបង្ហាញមុខគូស្នេហ៍មកត្រូវមនុស្សមួយចំនួនថាមិនសក្តិសមនឹងគ្នាទេ ដូច្នេះហើយទើបធ្វើឲ្យដេនី ក្វាន់ ឆ្លើយតបទៅវិញភ្លាម ដោយនាងបញ្ជាក់ដោយគ្មានលាក់លៀមពីសម្ព័ន្ធស្នេហ៍ដ៏ផ្អែមល្ហែមរបស់ខ្លួននេះ ។ តាមរយៈហ្វេសប៊ុកតារាសម្តែងដែលជាប់បម្រាមប្រឡូកអាជីពសិល្បៈរយៈពេលមួយឆ្នាំពីក្រសួងវប្បធម៌ នាងដេនី ក្វាន់ បានសរសេរសារបង្ហោះថា «មានមនុស្សជាច្រើនសួរខ្ញុំថាហេតុអីខ្ញុំរើសយកម្នាក់ហ្នឹង ខ្ញុំក៏មិនដឹងឡើយថារើសខុស ឬក៏រើសទៅត្រូវ តែបើឱ្យ រើសថ្មីម្តងទៀតខ្ញុំនៅតែរើសយកម្នាក់ហ្នឹងដដែល.. ព្រោះស្នេហារបស់ខ្ញុំទាំងពីរមិនមែនស្ថិតលើមាត់អ្នកដទៃ ខ្ញុំសុខចិត្តធ្វើព្រះនាងរបស់ប្តីអ្នកក្រ ប្រសើរជាងធ្វើទាសករប្តីអ្នកមាន ។
គ្មានពាក្យស្តាយក្រោយដែលមានបងជាសង្សាររបស់អូន ទោះអ្នកដទៃមើលមកបង មិនល្អ មិនស្អាត មិនសង្ហា មិនមែនជាឧកញ៉ា ឬឯកឧត្តម តែសម្រាប់នារីម្នាក់នេះតែងតែមើលឃើញចំណុចល្អរបស់បងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយអំពើ និងចិត្តស្មោះត្រង់របស់បង ។ ពិភពលោកនេះធំណាស់តែយើងអាចរកគ្នាឃើញ នេះបញ្ជាក់ថានិស្សយ័បណ្តាឱ្យយើងទាំងពីរនាក់បានស្គាល់គ្នា បានកាន់ដៃគ្នា ផ្តល់ភាពស្និទ្ធស្នាល និងស្នាមញញឹមចំពោះគ្នា ទាំងដែលយើងបានឆ្លងកាត់ឧបសគ្គ ជាច្រើន ។ ពាក្យគេច្រណែន ពាក្យគេចង់បំបែកយើង ពាក្យគេថាយើងមិនសមនឹងគ្នា កែវភ្នែកគេមើលមកយើងទាំងពីរនាក់គ្រាន់តែជាមនុស្សធម្មតាមិនស្មើគេ ។ យើងបែកបាក់គ្នាជាច្រើនលើក តែចុងក្រោយយើងក៏អាចត្រលប់មកដូចដើម ដោយសារក្តីស្រលាញ់ និងអាណិតរវាងបង និងអូន ទោះជាស្ថានភាពពេលខ្លះហាក់ដូចជាគួរឱ្យភយ័ខ្លាច គេសម្លឹងមកយើងទាំងពីរនាក់ក្នុងផ្លូវមិនល្អ តែយើងបានបង្ហាញប្រាប់ពួកគេពីភាពបរិសុទ្ធរបស់យើងទាំងពីរនាក់ឱ្យគេបានឃើញ ។ សម្រាប់់ពេលវេលាដែលនៅសល់មកដល់ពេលនេះ អូនចង់ឱ្យបងបន្តកាន់ដៃអូនរហូតដល់វិនាទីចុងក្រោយ »។
ដោយឡែកបើក្រឡេកមើលទៅលើហ្វេសប៊ុករបស់លោកចាន់ មករា វិញក៏បានបង្ហោះសារបញ្ជាក់ពីទឹកចិត្តរបស់ខ្លួនលើដេនី ក្វាន់ វិញថា «យើងបានឆ្លងកាត់នូវបញ្ហាជាច្រើនពីអតីតកាល យើងនឹងដើរនៅមុខដើម្បីស្វែងរកភាពជោគជ័យ ។ សព្វថ្ងៃនេះខ្ញុំមិនមែនជាបុរសដែលមានជាងគេបំផុតទេ ប៉ុន្តែនៅថ្ងៃស្អែក ឬនៅពេលអនាគតមិនដូចគ្នាទេ ។ សូមអរគុណសម្រាប់ក្ដីស្រឡាញ់របស់អ្នក ! ខ្ញុំក៏ស្រឡាញ់អ្នកដែរ»៕
Miss global កម្ពុជាមានទំនុកចិត្តខ្លួនឯងយកឈ្នះស្រីស្អាតជិត៦០នាក់ផ្សេងទៀតទេ?
Uncategories
Rayut
-
November 8, 2017
0
រាជធានីភ្នំពេញ ៖ ក្នុងចំណោមបេក្ខនារីទាំង៦០ប្រទេសនៃកម្មវិធីប្រកួត «Miss Global International» កញ្ញាយស ប៉ូលីណា ជាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជា មានលក្ខណសម្បត្តិទាំងចំណេះដឹងភាសាបរទេស និងសម្រស់ផូរផង់ ។ ទោះជាយ៉ាងណាក្តីតើនារីកម្ពុជារូបនេះមានសង្ឃឹមសម្រាប់ព្រឹត្តិការណ៍ Miss Global International ដែលនឹងប្រកួតដណ្ដើមមកុដនៅថ្ងៃទី១៧ វិច្ឆិកា ដែរឬទេ ។
ក្នុងជំនួបសំណេះសំណាល និងថតរូបជាមួយតារាកម្ពុជាកាលពីថ្ងៃទី៥ វិច្ឆិកា ២០១៧ កញ្ញាតំណាងឱ្យ Miss Global ពីប្រទេសដែលចូលប្រកួតនៅក្នុងប្រទេសកម្ពុជា សុទ្ធតែបានបង្ហាញសម្រស់ និងភាពរួសរាយរាក់ទាក់ មុនការប្រលងចាប់ផ្ដើម ។ បេក្ខភាព នីមួយៗបង្ហាញភាពជឿជាក់ចំពោះជ័យលាភីរបស់ខ្លួនសម្រាប់ការប្រលងដែលនឹងចាប់ផ្ដើមនៅពេលដ៏ខ្លីខាងមុខនេះ ។ ដោយឡែកតែបេក្ខនារីរបស់កម្ពុជា ដែលរស់នៅ និងធំធាត់នៅរដ្ឋកាលីហ្វ៊័រនីញ៉ា សហរដ្ឋអាមេរិក និយាយថានាងមិនសូវមានទំនុកចិត្តសម្រាប់តំណែងម្ចាស់មកុដទេ ថ្វីដ្បិតនាងគឺជាបេក្ខនារីតំណាងម្ចាស់ផ្ទះក្តី ។
ដោយការដាក់ខ្លួនកញ្ញាយស ប៉ូលីណា និយាយថា«បានត្រឹមតែចូលរួមប្រកួតតំណាងឱ្យប្រទេសកម្ពុជា គឺនាងខ្ញុំមានមោទនភាពណាស់ទៅហើយ ។ ប៉ុន្តែបើឈានដល់ការកាន់ពាន គឺពិតជាធ្វើឱ្យនាងខ្ញុំកាន់តែមានក្ដីរំភើបខ្លាំងទៅទៀត ដោយនាងខ្ញុំនឹងគ្រោងផ្សព្វផ្សាយពីប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយលើឆាកអន្តរជាតិ ជាពិសេសក្នុងក្រសែភ្នែកអ្នកទេសចរខ្មែរនៅក្រៅប្រទេស និងជនបរទេស ដើម្បីឱ្យផ្ដោតការចាប់អារម្មណ៍បន្ថែមទៀតចំពោះប្រទេសកម្ពុជា ។ ខ្ញុំមិនសូវចេះនិយាយភាសាខ្មែរទេ បើទោះជានាងខ្ញុំមានឪពុក និងម្ដាយជាជនជាតខ្មែរដែលបានចេញទៅរស់នៅក្នុងប្រទេសថ្មីនោះនៅមុនថ្ងៃរំដោះក្តី តែនាងខ្ញុំបានឈ្វេងយល់ពីវប្បធម៌ និងអត្តសញ្ញាណរបស់ប្រទេសកំណើតច្រើន ទើបនាងខ្ញុំទទួលបានសិទ្ធិមកប្រឡងតំណាងឱ្យបេក្ខនារីកម្ពុជានៅក្នុងព្រឹត្តិការណ៍ Miss Global International ដែលរៀបចំឡើងនៅក្នុងប្រទេសកម្ពុជានេះ» ។
នៅក្នុងព្រឹត្តិការណ៍នេះបេក្ខនារីសរុបទាំងអស់៦៤ប្រទេស តែដោយសារតែមានការបោះបង់ចំនួន៤ប្រទេសទើបសល់តែ៦០ ប្រទេស។ បេក្ខនារីទាំងអស់ចាប់ផ្តើមមានសកម្មភាពតាំងពីដំណាក់កាលនេះតទៅរហូតដល់ថ្ងៃទី១៧ វិច្ឆិកា ដែលជាវគ្គប្រកួតផ្ដាច់ព្រ័ត្រ ។ ជាក់ស្តែងកាលពីថ្ងៃទី៦ ខែវិច្ឆិកា បេក្ខនារីទាំងអស់បានចូលរួមដាំកូនឈើសម្រាប់«បេសកកម្មក្នុងកិច្ចគាំពារបរិស្ថាន ដោយការយកកូនឈើសរុប១ម៉ឺនដើមទៅដាំ និងជួយទ្រទ្រង់បរិស្ថាន នៅស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ » ដែលជាបេសកកម្មលើកដំបូង។ នាឱកាសនោះក្រុមនារីស្អាតបានជួបប្រាស្រ័យរាក់ទាក់ជាមួយមន្ត្រីអាជ្ញាធរ អ្នកភូមិ ព្រមទាំង ក្មេងៗ។ ពួកនាងនឹងមានបេសកកម្មបន្តបន្ទាប់ទៀតនៅលើទឹកដីកម្ពុជាដែលមានកិត្តិយសរៀបចំការប្រកួតសម្រស់នារីជាលក្ខណៈអន្តរជាតិជាលើកដំបូងនេះ។
មុនពេលធ្វើដំណើរទៅចូលរួមដាំកូនឈើនៅខេត្តត្បូងឃ្មុំនោះ បេក្ខនារីទាំង៦០នាក់បានជួបសម្តែងភាពស្និទ្ធស្នាល និងថតរូបអនុស្សាវរីយ៍ជាមួយតារាកម្ពុជា នៅរាជធានីភ្នំពេញ ៕
ខ្ញុង និងនាយកៃដ អស់ពីសែនចង់ធ្វើកូនកំលោះ-ក្រមុំ
Uncategories
Rayut
-
November 8, 2017
0
រាជធានីភ្នំពេញ ៖ ក្រោយពេលសែនព្រេនយកគ្នាជាប្តី-ប្រពន្ធរួចមក ពេលនេះនាងខ្ញុង និងនាយកៃដ ត្រៀមរៀបការពេញលក្ខណៈប្រពៃណីតែម្តង ។ នាយកៃដ និងនាងខ្ញុងបច្ចុប្បន្នកំពុងត្រៀមចេញទៅសម្តែងរួមគ្នាលើកដំបូងនៅលើទឹកដីសហរដ្ឋអាមេរិក ហើយពួកគេគ្រោងរៀបចំពិធីមង្គលការក្រោយពេលត្រឡប់មកពីទីនោះវិញ ។
ក្រោយពេលរួមរស់ជាមួយគ្នាជាប្តី-ប្រពន្ធខ្ញុង និងនាយកៃដ បានបន្តការងារសិល្បៈកំប្លែង រួមទាំងពង្រីកការងារទាក់ទិននឹងសិល្បៈមួយចំនួនទៀត ទាំងពង្រីកក្រុមតន្ត្រីសម័យ និងទទួលរៀបចំធ្វើម្ហូបក្នុងពិធី ផ្សេងៗ ។ ចំណងស្នេហ៍នេះអ្នកទាំង២ប្រកាសមិនរំលឹក និងមិនប្រកាន់រឿងអតីតកាលរបស់ពួកគេរៀងខ្លួន ។
នាយកៃដអះអាងថា«ខ្ញុំស្រឡាញ់ខ្ញុងយ៉ាងពិតប្រាកដទើបសម្រេចចិត្តចាប់ដៃកសាងសុភមង្គលរួមគ្នា ហើយមិនត្រឹមតែខ្ញុំគ្រោងរៀបការជាទ្រង់ទ្រាយធំនាពេលខាងមុខទៀតផង។ ពេលនេះខ្ញុំ និងភរិយាកំពុងដុតដៃដុតជើងរកលុយសិន បើទោះបីជាមានជម្រករួមគ្នាទៅហើយក្តី ហើយ ឆាប់ៗនេះខ្ញុំ និងភរិយាក៏គ្រោងចេញទៅសម្តែងរួមគ្នាលើកដំបូងនៅលើទឹកដីនៃសហរដ្ឋអាមេរិកផងដែរ ។ ចំណែករឿងមង្គលការធំដុំអាចនឹងធ្វើក្រោយពេលវិលពីអាមេរិកវិញ» ។
ចំណងស្នេហារវាងនាយកៃដ និងនាងខ្ញុងបានបង្កើតឲ្យមានការភ្ញាក់ផ្អើលក្រោយពីពួកគេបានទម្លាយរឿងសែនព្រេនទទួលយកគ្នាជាប្តីប្រពន្ធ ។ ការទទួលយកគ្នានេះក្រោយពេលនាយកៃដ បែកបាក់ភរិយារយៈពេលជាង២ឆ្នាំ ។ បុរសមួយចំនួនទាំងនៅក្នុង និងក្រៅស្រុកពិតជាខកចិត្តដោយសារចែចង់ខ្ញុងមិនបាន ហើយនាងធ្លាក់ទៅលើនាយកៃដ ដែលរួមអាជីពកំប្លែងជាមួយគ្នា ៕
Miss Global កម្ពុជាគ្រងឈុតចាស់ចូលរួមប្រកួតឬ?
Uncategories
Rayut
-
November 8, 2017
0
រាជធានីភ្នំពេញ ៖ បេក្ខនារីបវរកញ្ញា Miss Global ចំនួន៦៥នាក់ពី៦៥ប្រទេស បានមកដល់ប្រទេសកម្ពុជាហើយ ដោយក្នុងនោះមានទាំងបវរកញ្ញាកម្ពុជាម្នាក់ផងដែរដែលជាកូនខ្មែរនៅអាមេរិក ។ កម្មវិធី Miss Global ឆ្នាំ២០១៧ នេះគឺប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ហើយវាជាមោទនភាពមួយ និងជាឱកាសផ្សព្វផ្សាយទៅដល់ពិភពលោកពីកិត្តិយសកម្ពុជា ។
កម្មវិធី Miss Global នឹងប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ចំពោះកញ្ញាយស ប៉ូលីណា ជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជាក្នុងការប្រកួតនេះ។ នាងមានអាយុ២៥ឆ្នាំ ជាកូនកាត់ខ្មែរ-អាមេរិក មានទីលំនៅបច្ចុប្បន្ននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ។ កញ្ញាយស ប៉ូលីណា មានទស្សនវិស័យទៅលើការលើកកម្ពស់ស្ត្រីគ្រប់រូបឱ្យមានភាពក្លាហាន ហ៊ានបញ្ចេញមតិរបស់ខ្លួន ព្រមទាំងហ៊ានជម្នះទៅលើការរៀនសូត្រ ។
ទាក់ទិនបេក្ខនារីកម្ពុជាយើង អ្នកដឹកនាំសម្តែងប្រចាំផលិតកម្មហង្សមាសលោកកៅ សីហា បានសរសេរលើហ្វេសប៊ុករបស់ខ្លួនកាលពីពេល ថ្មីៗកន្លងមកថា «ឮថានេះជាឈុតតំណាងជាតិ ទុកសម្រាប់ឱ្យ Miss Global cambodia 2017 ដែលខ្មែរជាម្ចាស់ផ្ទះ ពាក់សម្រាប់ប្រឡង។ ឈុតនេះជារបស់ហាងប៉ារ៉ាឌី ហើយបងមុំចនច័ន្ទ ធ្លាប់ពាក់បង្ហាញរួចហើយកាលពីប៉ុន្មានឆ្នាំមុនក្នុងកម្មវិធីដើរម៉ូដរបស់ហាងប៉ារ៉ាឌីនៅកោះពេជ្រ ។ ឈុតនេះក៏ស្អាតប្លែក ពោរពេញដោយការច្នៃប្រឌិត និងបង្កប់អត្ថន័យជាខ្មែរច្រើនដែរតែសង្ឈឹមថានឹងមានអ្វីដែលថ្មីសម្រាប់នាង ខណៈនាងជាអ្នកតំណាងក្នុងនាមជាម្ចាស់ផ្ទះទៅចុះ» ។
ម្ចាស់ហ្វេសប៊ុកដដែលទទូចឱ្យអ្នករៀបចំម៉ូដសម្លៀកបំពាក់សម្រាប់តំណាងកម្ពុជាគ្រងគួរតែសម្រេចប្តូរឈុតចាស់នោះចេញ ហើយរចនាថ្មីជូននាងដើម្បីមុខមាត់កម្ពុជា ពិសេស ដើម្បីទាក់ទាញចំណាប់អារម្មណ៍ឈានទៅចាប់យកជ័យជម្នះ ៕
រួសរាន់ឡើង! ប្រ៊េន ប្រ៊េន មីខគោប្រហិតយក្សសាខាទី 2 មានប្រូម៉ូសិនពិសេស
Uncategories
Mao Somnith
-
November 7, 2017
0
បន្ទាប់ពីជោគជ័យ និងការគាំទ្រខ្លំាងធ្វើអោយភាពល្បីល្បាញ និយាយតៗគ្នាពី ហាង ប៊្រេនប៊្រេនមីខគោប្រហិតយក្ស និងប្រហិតបំពង៤រសជាតិ ក្នុងរយះពេលថ្មីៗនេះ ម្ចាស់ហាងបានបន្តចាប់ដំណើរការសាខាទី២ មួយកន្លែងទៀតហើយ។
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ក្នុងឱកាសបើកដំណើរការសាខាទី២ របស់ហាង ប៊្រេនប៊្រេនមីខគោប្រហិតយក្ស និងប្រហិតបំពង៤រសជាតិ នេះម្ចាស់ហាងក៏មានប្រូមូសិនពិសេសរាល់ការទិញមីខគោ១ចាន ថែមជូនភេសជ្ជៈCoca-Cola១កំប៉ុង ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែ១១ ឆ្នាំ២០១៧ ។ សម្រាប់សាខាទី២ ក៏មានលក់នៅម្ហូបដូចជា៖ អាហារពេលព្រឹក ស៊ុបចង្កាក់ ស៊ុបប្រហិតធំ ប្រហិតបំពង និងអាហារផ្សេងទៀត រួមទាំងភេសជ្ជៈជាច្រើនមុខទៀតផងដែរ ។
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
អូ!ភ្លេចប្រាប់
ប្រូមូសិននេះគឺមានសម្រាប់តែសាខាទី២ប៉ុណ្ណោះ!
តោះចាំកាលទៀតរួសរាន់ឡើង! មានទាំងប្រូមូសិន បានទាំងរសជាតិឆ្ងាញ់ហើយ មានកន្លែងអង្គុយធំទូលាយ ស្រស់ស្អាត ទៀតនោះធ្វើអោយអ្នកមិនខកបំណងឡើយ។
សាខាទី២
ហាង ប៊្រេនប៊្រេនមីខគោប្រហិតយក្ស និងប្រហិតបំពង៤រសជាតិ ទូរស័ព្ទ៖ 0010 67 32 34 / 011 21 11 71 ទីតាំង៖ ផ្ទះលេខ 58 ផ្លូវលេខ 247 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (ស្តុបផ្សារដើមគរ មកបឹងសាឡាង បត់ឆ្វេងផ្លូវទី២ )
សាខាទី១
៖ ទីតាំង៖ ផ្លូវ១៨៧ ជាប់ភូមិសាច់អាំង ១៦៨ ក្រោយសាលាវ៉ាន់ដា ទូរស័ព្ទ៖ 015 701 331 | 078 212 789
វីដេអូ
លោក ពៅ គីសាន់ អន់ចិត្តអ្នកដឹកនាំរឿងមើលរំលងតួចាស់
Uncategories
Rayut
-
November 6, 2017
0
រាជធានីភ្នំពេញ ៖ តារាភាពយន្តជើងចាស់លោកពៅ គីសាន់ ហៅនាយឆើត បានត្អូញត្អែរពីការខ្សត់ការងារសម្តែង ក្នុងពេលវ័យកាន់តែចាស់ ។ តួកាចលោកពៅ គីសាន់ កាលពីពេល ថ្មីៗកន្លងមកស្នើឲ្យផលិតករជួយជ្រោមជ្រែងលោកឲ្យបានចូលរួមសម្តែងផង ក្នុងពេលដែលលោកមិនអាចរកចំណូលអ្វីផ្សេងបានក្រៅពីការសម្តែងតែមួយមុខនោះ ។
លោកពៅ គីសាន់ ហៅនាយឆើត អះអាងថា អ្នកដឹកនាំរឿងមួយចំនួនយកតែតួ ក្មេងៗជំនាន់ក្រោយថត មើលរំលងតួចាស់ដែលមិនមានកម្លាំងទៅរកកាងារអ្វីផ្សេងធ្វើបាន ក្រៅពីអាជីពសិល្បៈ ។ លោកពៅ គីសាន់ បញ្ជាក់ថា «ប្រឡូកក្នុងវិស័យសិល្បៈជិតមួយជិវិតហើយ មិនទាន់មានអ្វីសល់អ្វីជាដុំកំភួនដូចគេឡើយ ដោយសារស្រលាញ់សិល្បៈ និងជីវភាព ទោះបីជាអ្នកដឹកនាំរឿងឱ្យដើរតួឆ្កួត ជាខ្ទើយគ្រប់បែបបទយ៉ាងណាក៏ខំប្រឹងដើម្បីបម្រើអារម្មណ៍ទស្សនិកជន ។ ដូច្នេះគ្មានអ្វីក្រៅពីសុំឱ្យបងប្អូនទស្សនិកជនទាំងអស់ឱ្យកម្លាំងចិត្ត និងគាំទ្រខ្ញុំបាទ និងអ្នកសិល្បៈដទៃផង ។
រយៈពេលជាច្រើនឆ្នាំមកហើយដែលរូបខ្ញុំបានប្រឡូកក្នុងវិស័យសិល្បៈ ហេតុនេះខ្ញុំគ្មានអ្វីក្រៅពីសុំឱ្យបងប្អូនទាំងអស់នៅបន្តគាំទ្ររូបខ្ញុំឱ្យមានឈ្មោះក្នុងសង្គម និងសង្គមសិល្បៈ សម្រាប់បម្រើអារម្មណ៍បងប្អូនទស្សនិកជនទាំងអស់គ្នា »។ ទស្សនិកជនធ្លាប់តែឃើញការសម្តែងជាច្រើនរបស់នាយឆើត ដោយក្នុងរឿងលោកតែងតែសម្តែងជាអ្នកមានជីវភាពធូរធារ ជើងកាង សាហាវឃោរឃៅ ចរិតច្រងេងច្រងាង មានកូនចៅឆ្វេងស្តាំ ។ ការសម្តែងរបស់លោកត្រូវទស្សនិកជនភាគច្រើនសរសើរថា លោកសម្តែងសម មើលទៅដូច ពិតៗ ។ មានទស្សនិកជនខ្លះទៀតលើកឡើងថា ការសម្តែងសម ដោយសារតែជីវិត និងអត្តចរិតខាងក្រៅរបស់លោក គឺមិនខុសពីការសម្តែងឡើយ ។ ផ្ទុយទៅវិញជីវិតពិតរបស់នាយឆើតលំបាកណាស់ ចំណូលពីអាជីពសិល្បៈមិនអាចផ្គត់ផ្គង់ជីវភាពបានឡើយ ហេតុដូច្នេះលោកត្រូវខំប្រឹងធ្វើការទ្វេដង ទាំងយប់ទាំងថ្ងៃ រកលុយមកចិញ្ចឹមកូន៤នាក់ ។
បច្ចុប្បន្នកូនប្រុសម្នាក់របស់នាយឆើតកំពុងតែប្រឡូកក្នុងវិស័យសិល្បៈសម្តែងផងដែរ គឺតារាសម្តែងលោកគីសាន់ រ៉ៃយ៉ា ៕
1
...
212
213
214
...
396
Page 213 of 396