រាជធានីភ្នំពេញ ៖ បន្ទាប់ពីចេញដីកាកោះហៅឲ្យចូលខ្លួនមកបំភ្លឺនៅតុលាការតារាសម្តែងនាង នី មុន្នីនាថ បានដាក់លិខិតស្នើសុំទៅកាន់ប្រធានសមាគមសិល្បករខ្មែរ ដើម្បីចាត់ចែងមេធាវី ជួយការពារក្តីសម្រាប់រូបនាងពីការប្តឹងរបស់អីតតគូដណ្តឹង។
លិខិតនោះបានមកដល់ដៃអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមរួចហើយ ដោយនៅក្នុងនោះសមាគមក៏ចាត់ចែងរកមេធាវីឲ្យ នី មុន្នីនាថ រួចហើយដែរ ដើម្បីការពារក្តីឲ្យតារារូបនាពេលនេះ។
បើយោងតាមពាក្យស្នើសុំរបស់ នី មុន្នីនាថ មកសមាគមសិល្បករខ្មែរបានឲ្យដឹងថា នាងសុំស្នើឱ្យជួយពឹងពាក់មេធាវីមួយរូបដើម្បីការពារក្តីឲ្យរូបនាងក្នុងវិវាទនៅតុលាការជាមួយឈ្មោះ អ៊ឹង សូឡាង។ លិខិតដដែលនោះបញ្ជាក់ថា ឈ្មោះ អ៊ឹង សូឡាង ជាអតីតគូដណ្តឹងបានប្តឹងនាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយអយុត្តិធម៌បំផុត តាមពាក្យបណ្តឹងចុះថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៧។ ហើយការស្នើសុំមេធាវីនាពេលនេះធ្វើឡើងដោយសារតែនាងមិនសូវយល់ពីបញ្ហាច្បាប់ និងនិតិវិធីនៅតុលាការ ដើម្បីការពារក្តី រួមនឹងការពារផលប្រយោជន៍ស្របច្បាប់ដល់រូបនាងលើសំណុំរឿងមួយនេះ។
តារាសម្ដែងទឹកភ្នែក នី មុន្នីនាថ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញលិខិតកោះហៅឲ្យចូលខ្លួនមកបំភ្លឺពាក់ព័ន្ធទៅនឹងពាក្យបណ្តឹងរបស់អតីតគូស្នេហ៍លោក អ៊ឹង សូឡាង តាមដីកាកោះរបស់ចៅក្រម អ៊ុក សុវណ្ណារិទ្ធ នៅម៉ោង២និង៣០រសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។ យ៉ាងណាក៏ដោយ យោងតាមលិខិតកោះហៅនោះបានឲ្យដឹងថា ការចូលខ្លួនតាមដីកាកោះហៅពី ចុងចម្លើយ នី មុន្នីនាថ នាពេលនេះគឺធ្វើទៅតាមនីតិវិធី ដើម្បីត្រៀមការទាញហេតុផលតាមបណ្តឹងទាមទារប្រាក់ពីដើមចម្លើយ។
គួររំលឹកថា យោងតាមពាក្យបណ្តឹងរបស់លោក អ៊ឹង សូឡាង បានស្នើសុំតុលាការបង្គាប់ឱ្យ នី មុន្នីនាថ សងប្រាក់ចំនួន៧ម៉ឺនដុល្លារ និងប្រាក់សងជំងឺចិត្តមកលោកចំនួន៥ម៉ឺនដុល្លារបន្ថែមទៀត ។ ពាក្យបណ្តឹងដែលចុះហត្ថលេខាដោយមេធាវីរបស់លោក អ៊ឹង សូឡាង កាលពីចុងខែកញ្ញា បានឲ្យដឹងទៀតថា មូលហេតុនៃការទាមទារខាងលើ ពីដើមចោទ (អ៊ឹង សូឡាង) គឺដោយសារការដែលបានស្គាល់គ្នា និងស្រឡាញ់គ្នាជាមួយចុងចម្លើយ (នី មុន្នីនាថ) នៅឆ្នាំ២០១៤ ដោយព្រមព្រៀងច្បាស់លាស់ថា នឹងយកគ្នាជាប្តីប្រពន្ធនៅថ្ងៃអនាគត ទើបដើមចោទបានរៀបចំធ្វើពិធីភ្ជាប់ពាក្យ ដោយមានឪពុកម្តាយទាំងសងខាងយ៉ាងត្រឹមត្រូវ ។ នៅថ្ងៃភ្ជាប់ពាក្យភាគីចុងចម្លើយបានទាមទារបំពាក់ជូននូវគ្រឿងអលង្ការដូចជា ខ្សែ.កពេជ្រ, ចិញ្ចៀនពេជ្រ និងក្រវិលពេជ្រ មានតម្លៃ៣ម៉ឺន៧ពាន់ដុល្លារ។
ម្យ៉ាងទៀត ដោយសារដើមចោទជាអាណិកជនរស់នៅសហរដ្ឋអាមេរិក ដើមចោទខិតខំព្យាយាមបំពេញបែបបទធានាយកចុងចម្លើយទៅរស់នៅសហរដ្ឋអាមេរិក ។ ប៉ុន្តែនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីចុងចម្លើយបានទទួលវីសាឲ្យទៅអាមេរិក បែរជាចុងចម្លើយមិនទៅ ថែមទាំងលុបចោលការភ្ជាប់ពាក្យរវាងដើមចោទថែមទៀតផង ដោយលើកហេតុផលថា ដើមចោទមិនចេះប្រើពាក្យផ្អែមជាមួយចុងចម្លើយ ដែលជាមូលហេតុមិនត្រឹមត្រូវនោះទេ៕
****តុលាការកោះហៅនី មុន្នីនាថ ឱ្យចូលខ្លួននាពេលខាងមុខនេះ*****
សាលាដំបូងរាជធានីភ្នំពេញបានចេញលិខិតកោះហៅកញ្ញានី មុន្នីនាថ ឲ្យចូលខ្លួនទៅបំភ្លឺពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់អតីតគូដណ្តឹងដែលជាអាណិកជនខ្មែរលោកអ៊ឹង សូឡាង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
យោងតាមហ្វេសប៊ុកមួយឈ្មោះចាត់ រតនា បានបង្ហោះលិខិតកោះហៅជាមួយខ្លឹមសារសរសេរថា «តារាសម្តែងទឹកភ្នែកនី មុន្នីនាថ ត្រូវចូលខ្លួនដោះស្រាយតាមដីកាកោះរបស់ចៅក្រមអ៊ុក សុវណ្ណារិទ្ធ នៃសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង២ និង៣០រសៀលថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១៧ខាងមុខនេះ។ សម្រាប់កញ្ញានី មុន្នីនាថ ធ្លាប់និយាយថាមិនចាប់អារម្មណ៍នោះឡើយ ក៏ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុនមានព័ត៌មានលេចឮពីតុលាការថាមានឧកញ៉ាម្នាក់រត់ការឱ្យ ហើយឧកញ៉ាម្នាក់នោះចង់ទាក់ទងទៅចៅក្រមដើម្បីបិទសំណុំរឿងហ្នឹង ដោយតាមរយៈកញ្ញាពឹងពាក់ឱ្យជួយ ។ តែយ៉ាងណាចៅក្រមក៏មិនអាចបិទបានដែរ ព្រោះចៅក្រម គាត់នឹងដោះស្រាយរឿងក្តីនេះទៅតាមនីតិវិធីច្បាប់ »។
យោងតាមលិខិតកោះហៅនោះឲ្យដឹងថា ការចូលខ្លួនតាមដីកាកោះហៅពីចុងចម្លើយ នី មុន្នីនាថ នាពេលនេះគឺធ្វើទៅតាមនីតិវិធី ដើម្បីត្រៀមការទាញហេតុផលតាមបណ្តឹងទាមទារប្រាក់ពីដើមចម្លើយ ។ ពាក់ព័ន្ធបញ្ហានេះ នី មុន្នីនាថ នៅមិនទាន់ប្រតិកម្ម ឬឆ្លើយតបយ៉ាងណានៅឡើយទេ ប៉ុន្តែនាងធ្លាប់អះអាងកន្លងមកថា នាងនឹងចូលខ្លួនទៅបំភ្លឺ ប្រសិនបើមានដីកាកោះហៅពីតុលាការមែននោះ ។
កាលពីពេល ថ្មីៗកន្លងមកនៅលើហ្វេសប៊ុករបស់នី មុន្នីនាថ បានបង្ហោះសារគួរឲ្យចាប់អារម្មណ៍ថា «ចង់និយាយច្រើនណាស់តាមចិត្តខឹងតាមចិត្តក្ដៅ ប៉ុនែ្តពាក្យចាស់ពោលថាបើចង់ឈ្នះសត្រូវត្រូវធ្វើចិត្តឱ្យត្រជាក់» ។
អតីតគូដណ្តឹងតារាសម្តែងនាងនី មុន្នីនាថ លោកអ៊ឹង សូឡាង បានដាក់ពាក្យបណ្តឹងដោយទាមទារឱ្យនាងសងជំងឺចិត្តដល់ខ្លួនចំនួន៥ម៉ឺនដុល្លារ បន្ទាប់ពីអ្នកទាំងពីរកាត់ផ្តាច់ការទាក់ទងគ្នា ។ លោកអុឹង សូឡាង បានចាត់ទុកនី មុន្នីនាថ ថាបោកយកប្រាក់របស់ខ្លួនក្នុងពេលទាក់ទងជាមួយគ្នា ដោយនៅក្នុងនោះលោកបានទិញរបស់របរមានតម្លៃមួយចំនួនឱ្យនាង តែដល់ពេលធ្លាក់វីសាទៅនៅអាមេរិកជាមួយគ្នានោះ ត្រូវនាងបដិសេធទៅវិញ ។
យោងតាមពាក្យបណ្តឹងរបស់លោកអ៊ឹង សូឡាង បញ្ជាក់ថា លោកបានស្នើសុំតុលាការបង្គាប់ឱ្យនី មុន្នីនាថ សងប្រាក់ចំនួន៧ម៉ឺនដុល្លារ និងប្រាក់សងជំងឺចិត្តមកលោកចំនួន៥ម៉ឺនដុល្លារបន្ថែមទៀត ។
ពាក្យបណ្តឹងដែលចុះហត្ថលេខាដោយមេធាវីរបស់លោកអ៊ឹង សូឡាង កាលពីចុងខែកញ្ញា ឲ្យដឹងទៀតថា «មូលហេតុនៃការទាមទារពីដើមចោទ (អ៊ឹង សូឡាង)គឺដោយសារការ ដែលបានស្គាល់គ្នា និងស្រឡាញ់គ្នាជាមួយចុងចម្លើយ (នី មុន្នីនាថ) នៅឆ្នាំ២០១៤ ដោយព្រមព្រៀងដោយច្បាស់លាស់ថា នឹងយកគ្នាជាប្តីប្រពន្ធនៅថ្ងៃអនាគត ទើបដើមចោទបានរៀបចំធ្វើពិធីភ្ជាប់ពាក្យ ដោយមានឪពុកម្តាយទាំងសងខាងយ៉ាងត្រឹមត្រូវ ។ នៅថ្ងៃភ្ជាប់ពាក្យភាគីចុងចម្លើយបានទាមទារបំពាក់ជូនចុងចម្លើយនូវគ្រឿងអលង្ការដូចជាខ្សែ.កពេជ្រ, ចិញ្ចៀនពេជ្រ និងក្រវិលពេជ្រ មានតម្លៃ៣ម៉ឺន៧ពាន់ដុល្លារ ។
ម្យ៉ាងទៀតដោយសារដើមចោទជាអាណិកជនរស់នៅសហរដ្ឋអាមេរិក ដើមចោទខិតខំព្យាយាមបំពេញបែបបទធានាយកចុងចម្លើយទៅរស់នៅសហរដ្ឋអាមេរិក ។ ប៉ុន្តែនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីចុងចម្លើយបានទទួលវីសាឲ្យទៅអាមេរិក បែរជាមិនទៅថែមទាំងលុបចោលការភ្ជាប់ពាក្យរវាងដើមចោទថែមទៀតផង ដោយលើកហេតុផលថា ដើមចោទមិនចេះប្រើពាក្យផ្អែមជាមួយចុងចម្លើយ ដែលជាមូលហេតុមិនត្រឹមត្រូវនោះទេ »៕