Tuesday, November 26, 2024
spot_img
More

    Latest Posts

    ជីវិត​អតីត​តារា​សម្តែង​ផ្កាយ វ​លក្ខណ៍ ក្រោយ​ឃ្លាតឆ្ងាយ​ពី​អាជីព​ជាង​7​ឆ្នាំ

    រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ផ្កាយ វ​លក្ខណ៍​ជា​អតីត​តារា​សម្តែង តែ​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជាង​៧​ឆ្នាំ​មក​ហើយ​ក្រោយ​ពី​រៀប​ការ ។ អ្នក​នាង​វ​លក្ខណ៍​បាន​កែប្រែ​ជីវភាព​គាប់ប្រសើរ​ដោយ​ស្វាមី​ជា​អ្នកមាន​ឋានៈ​ខ្ពស់ និង​មិន​ឱ្យ​នាង​លំបាក​ក្រៅពី​មើលថែ​ទាំ​កូនចៅ​ក្នុង​រង្វង់​គ្រួសារ​ទេ ។

    អ្នក​នាង​ផ្កាយ វ​លក្ខណ៍ ត្រូវ​ស្វាមី​រៀបចំ ពិធី​ខួបកំណើត​ជូន​យ៉ាង​ឱឡារិក​ក្នុង​វ័យ​៣៥​ឆ្នាំ​ដែល​មើលទៅ​នៅ​តែ​ស្រស់​ស្អាត ។ ពិធី​ខួបកំណើត​នោះ​រៀបចំ​នៅ​សណ្ឋាគារ​លំដាប់​ខ្ពស់​គឺ​សណ្ឋាគារ​«​ហ៊ី​ម៉ា​វ៉ា​រី​ភ្នំពេញ​»​កាលពី​យប់​ថ្ងៃ​ទី​១១ វិ​ចិ្ឆ​កា ឆ្នាំ​២០១៧ ។ វត្តមាន​ភ្ញៀវ​ចូលរួម​ភាគច្រើន​ជា​ឯកឧត្តម ឧត្តមសេនីយ៍ ឧកញ៉ា និង​លោក​ជំទាវ ព្រមទាំង​តារា​សម្តែង​មួយ​ចំនួន​ដូច​ជា​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​អ្នក​នាង​ឈិ​ន សុធា​រី ជាដើម ។

    អ្នក​នាង​ផ្កាយ វ​លក្ខណ៍ បាន​ថ្លែង​ថា «​ថ្ងៃ​ពិសេស​នេះ​នាង​ខ្ញុំ​ចង់​ធ្វើ​បែប​តូចតាច​ក្នុង​គ្រួសារ​ដូច​រាល់ដង ប៉ុន្តែ​ស្វាមី​ចង់​រៀបចំ​ធ្វើ​ឱ្យ​ធំ ក្នុង​នោះ​មានកម្ម​វិធី​ពិសេស​ដែល​គាត់​រៀប​ពញ្ញាក់​អារម្មណ៍​នាង​ខ្ញុំ​។ មានអី​ស្រាប់តែ​គាត់​បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជូន​កាដូ​គ្រឿង​ពេជ្រ​មួយ​ឈុត​ជិត​៤​ម៉ឺ​ន​ដុល្លារ ហើយ​មាន​កាដូ​ទូរស័ព្ទ​ដៃ​Iphonex​មិនដឹង​ទៅ​កុម្ម​ង់​ពី​ពេល​ណា​ទេ​យក​មក​ជូន​ឱ្យ​បាន​សប្បាយចិត្ត​ថ្ងៃ​សំខាន់ ។ ទាំង​អស់នេះ​នាង​ខ្ញុំ​កាន់តែ​មាន​ភាព​ពេញចិត្ត​នៅ​ពេល​ក្រោយ​បញ្ចប់​ការងារ​សិល្បៈ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ យក​ពេល​មក​មើលថែ​គ្រួសារ​ពិតជា​មាន​សុភមង្គល​មែន​» ។

    អ្នក​នាង​ផ្កាយ វ​លក្ខណ៍ ជា​អតីត​តារា​ដែល​លេចធ្លោ​មួយ​ដួង​ធ្លាប់​សាង​ស្នាដៃ​សម្តែង​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​ជា​ច្រើន​កាលពី​ជិត​១០​ឆ្នាំ​មុន ។ នាង​ល្បី​ទាំង​ក្នុង និង​ក្រៅប្រទេស ហើយ​ធ្លាប់​ជា​សមាជិក​ក្រុម​កំប្លែង​នាយ​ក្រឹម​ព្រមទាំង​ចេះ​ច្រៀង​ទៀត​ផង ។

    អ្នក​នាង​ផ្កាយ វ​លក្ខណ៍ មានកូន​ពីរ​នាក់​ប្រុស​១ ស្រី​១ ។ នាង​បាន​ត្រៀមខ្លួន​ចូល​សិល្បៈ​វិញ​ក្រោយ​ពិភាក្សា​សុំ​ការ​ឯកភាព​ពី​ស្វាមី​រួច​មក​។ នាង​បញ្ជាក់​ថា​«​ការ​ចង់​ចូល​សិល្បៈ​វិញ​នេះ​មិនមែន​ប្រជែង​យកឈ្នះ​អ្នក​ក្រោយ​ទេ គ្រាន់តែ​យើង​ធ្វើ​តាម​សមត្ថភាព​ដែល​ខ្លួន​មាន​ប៉ុណ្ណោះ​។ ចំពោះ​រឿង​ថា​ចូល​សិល្បៈ​វិញ​ថត​សម្តែង​មាន​តួ​ប្រុស​ប៉ះ​សាច់​នោះ​នាង​ខ្ញុំ​ក៏​គិត​ដែរ ប្រសិនបើ​ស្វាមី​ហាម​បន្ត​ទៀត​នាង​ខ្ញុំ​នឹង​ពិចារណា​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុភមង្គល​គ្រួសារ​» ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.