ក្រុមខ្លាំង Liverpool ប៉ះ Tottenham យប់នេះក្នងក្របខណ្ឌ EPL

0
យប់នេះ គឺជាការជួបគ្នារវាងក្រុម Liverpool បើកទ្វាផ្ទះទទួលក្រុម Tottenham។ ក្នុងការប្រកួតនេះ​ ក្រុម នីមួយៗ​ ទាមទាររក 3ពិន្ទុអោយបានដូចគ្នា។ បើយើងនិយាយអំពីក្រុម Liverpool វិញ​ ចាប់តាំងពី ដើមខែ មករាមក គឺក្រុមនេះទើបទទួលបានជ័យជំនះម្តងគត់ ខណៈពេលប្រកួតជាមួយក្រុម Plymouth ក្នុងពាន់រង្វាន់ FA Cup។ ហើយសម្រាប់ការជួបគ្នា 8ដង ចុងក្រោយរបស់ក្រុមទាំង 2 គឺក្រុម Liverpool មិនដែល ធ្លាប់ចាញ់ ម្តងសោះ។ ការជួបគ្នារវាង Liverpool នឹង Tottenham កាលពីឆ្នាំទៅ https://www.youtube.com/watch?v=-SF6_nAV_BU

Mourinho បញ្ចាក់ថា De Gea គឺមិនចាក់ចេញពី Man Utd ទេ

0
បន្ទាប់ពីមានពត៌មានលេចលឺអំពីការចង់បានកីឡាករ De Gea របស់បិសាចក្រហម Man Utd ពិសំណាក់ ក្រុមយក្ស Real Madrid មិនបានប៉ុន្មានផង។ ពេលនេះ លោក Jose MOurinho ដែលជាគ្រូបង្វឹករបស់ ក្រុមបិសាចក្រហមបានចេញមកបញ្ជាក់ថា “De Gea នឹងមិនចាក់ចេញពីក្លឹបនោះទេ ពីព្រោះគាត់នៅ សល់កុងត្រារហូតដល់ឆ្នាំ2019”។
during the Barclays Premier League match between Manchester United and Crystal Palace at Old Trafford on April 20, 2016 in Manchester, England.
គួរបញ្ជាក់ផងដែរថា ការពីប៉ុន្មានថ្ងៃមុន គឺមានដំណឹងថាក្រុម Real Madrid ចង់បានអ្នកចាំទីសញ្ជាតិ អេស្ប៉ាញ់ ដើម្បីទៅកាន់ទឹកដី Bernabeu របស់ខ្លួន ដោយហ៊ានចំណាយលុយរហូតដល់ទៅ 55.3 លានផោន។

មានមិត្តណាចង់មើល Avengers វគ្គ Infinity War អត់?

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
មិត្តយុវវ័យដែលជាអ្នកគ្រាំទ្ររឿង Avenger ប្រាកដជារោងចាំមើលរឿង “Avengers: Infinity War” មិនខាន ទេ។ Avenger គឺជាប្រភេទរឿងដែលទាក់ទងជាមួយ Super Hero ដែលដាក់ស្រង់ជារឿងតុក្កតា យកមកថតជា ខ្សែភាពយន្ត។ ហើយរឿងនេះ​ ក៏ទទួលបាននៅការគ្រាំទ្រយ៉ាងខ្លាំពីសំណាក់មិត្តយុវវ័យ តាំងតែពីវគ្គដំបូង។ ហើយការពីមុននេះបន្តិច នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់រឿង Avengers បានបង្ហោះនៅវីដេអូ ដែលទាក់ទង នឹងការថតវគ្គថ្មី។ បើចង់ដឹងអោយច្បាស់ថាការថតនេះមានការពិបាកយ៉ាងណាអាចមើលវីដេអូខាងក្រោមបាន៖ Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time

Mourinho កំពុងចាំអារម្មណ៏ក្នុងការនាំយកអតីតកូនក្រុមរបស់ខ្លួនមកចូលរួមជា មួយ Man Utd

0
កីឡាករសញ្ជាតិប្រេស៊ីល ដែលមកលេងនៅទឹកដី Stamford Bridge ក្នុងឆ្នាំ​ 2013 ក្នុងកំឡុងពេលដែល លោក Mourinho ត្រលប់មកគ្រប់គ្រង់ក្រុម Chelsea ជាលើកទី​2។ ហើយកីឡាករ Willian ក៏បានឈ្នះពាន់ ក្របខណ្ឌ​អង់គ្លេសក្នុងរដូវកាលនោះផងដែរ។ លើសពីនេះទៀត គាត់ក៏បានជាប់ជាកីឡាករដែលលេងល្អ អោយក្រុម Chelsea ក្នុងឆ្នាំ 2015។ បន្ទាប់ពីលោក Jose Mourinho បានចាកចេញពីក្រុម Chelsea ហើយបន្តទៅដឹកនាំ​ក្រុម Man Utd។ គាត់ក៏មានបំណងចង់បាន Willian ទៅជួយក្រុម Man Utd ដែរ។ បើតាម  Willain បានប្រាប់ទៅកាន់ Globo Esporte ថា “ខ្ញុំមិនច្បាស់ទ ប៉ុន្តែលក្រុម Man Utd ចាប់អារម្មណ៏ខ្ញុំ ពីព្រោះ​លោក Mourinho នៅទីនោះ។ ហើយសម្រាប់ក្រុមផ្សេងទៀតក៏មានការចាប់ អារម្មណ៏ខ្ញុំដែរ។” កីឡាករវ័យ 28ឆ្នាំ រូបនេះកំពុងតែតាមនៅការចាក់ចេញរបស់មិត្តរួមក្រុមទាំង 2នាក់របស់ខ្លួន គឺ Oscar និង Ramires ក្នុងការទៅចូលរួមក្នុង Chinese Super League។ ប៉ុន្តែ គាត់មិនប្រាកដក្នុងការទៅចូលរួម នៅ​ប្រទេស​ក្នុង​ពេលអនាគតនោះទេ។ https://www.youtube.com/watch?v=Btfo_6BHStM

Real Madrid មិនទាន់បោះបង់បំណងដែលចង់បាន De Gea

0
ទោះជាទីផ្សារដោះដូរកីឡាករបានបិទធ្វើនៅថ្ងៃទី 31 ខែមករា ក៏ដោយ។ ប៉ុន្តែដំណឹងក្នុងការដោះដូរ កីឡាករ នៅតែមានដដែល។ ក្នុងនោះ ដំណឹងរបស់កីឡាករ De Gea ដែលក្រុម Real Madrid ចង់បានជា យូរមកហើយ ក៏លេចលឺមកវីញមកទៀតហើយ។ ដោយលើកនេះ​ក្រុម Real Madrid អាចនឹងចំណាយលុយ រហូតដល់ទៅ 55.3 លានផោន ក្នុងការនាំយកកីឡាករ De Gea។ ប៉ុន្តែនៅមិនទាន់មានពត៌មានបញ្ជាក់ ណាមួយពីសំណាក់ ក្រុម Man Utd អំពីការចង់បានអ្នកចាំទីដៃទី1 របស់ខ្លួនឡើយ។ បើចង់ដឹងច្បាស់អំពី ការផ្លាស់ប្តូរ គឺមានតែរោង ចាំដល់ការបើកទ្វាទីផ្សារដោះដូរម្តងទៀត នៅប៉ុន្មានខែខាងមុខទៀត។ https://www.youtube.com/watch?v=kecAMuDo2Cs

ម៉ោះ! លាងដៃអោយស្អាត​ ក្លែមមាត់ជាមួយម្ហូបស្រុកស្រែម្តង

0
ភាពជោកជ័យជាបន្តបន្ទាប់របស់ហាងមួយដែលស្ថិតនៅ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម​ដែល មានឈ្មោះ BEST FOOD បានធ្វើអោយម្ចាស់ហាងបន្តរកនឹកនូវមុខម្ហូបប្លែកៗដើម្បីបំពេញនូវតម្រូវការរអ្នកពិសាជាបន្តបន្ទាប់ ។
Best Food
Best Food
Best Food
Best Food
ដូច្នេះសំរាប់មុខម្ហូបដែលហាងនេះ​ ធ្វើអោយអ្នកពិសារ បន្តស្រក់ទឹកមាត់នោះ គឺជា មុខម្ហូបខ្មែរដែលប្រជាជនខ្មែរនិយមចូលចិត្តគឺថា​បែបស្រុក​ស្រែពិតៗ​តែម្តង​ ។
ទឹកគ្រឿង
ទឹកគ្រឿង
បុកកាពិ
បុកកាពិ
បុកកាពិ
បុកកាពិ
ទឹកគ្រឿង
ទឹកគ្រឿង
ម៉ោះ សូមណែនាំមុខម្ហូបថ្មីរបស់គាត់មានដូចជា​ បុកកាពិបង្កង​ ទឹកគ្រឿងបាយក្តាន់ពិសេស និងសា​ច់ជ្រូកអាំងជ្រលក់ទឹកប្រហុកត្រប់។ អីយ៉ា ! ប៉ុនហ្នឹងហើយនៅមិនស្រក់ទឹកមាត់ទៀតអី ម្ហូបខ្មែរប៉ុន្មានមុខនេះ​ ផ្ទាប់ជាមួយបន្លែអន្លក់ស្រស់ៗ ហើយបានបន្ថែមម្ទេសហឹរ ទៀតទៅ​ ហឹុម…….ស្រក់ទឹកមាត់ហើយនេះ ។
ទឹកគ្រឿង
ទឹកគ្រឿង
ទឹកគ្រឿង
ទឹកគ្រឿង
បុកកាពិ
បុកកាពិ
ហាង Best Food ទូរស័ព្ទ៖ 012 91 89 66 | ​010 61 61 66 ទីតាំង៖ ១. សាខាទី១ នៅលើផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម ២. សាខាផ្សារទំនើប អ៊ីអនម៉ល ជាប់នឹងទ្វារចូលច្រក B ក្បែរការ៉េមតូតូ ផែនទីសាខាទី១
ផែនទីសាខាអ៊ីអន
វីដេអូ

មានបានមើល​MV បទ “ក្រហម” របស់ Bross La នៅ?

0
គ្រាន់តែលឺឈ្មោះ Bross La មិត្តទាំងអស់គ្នាប្រាកដជាស្គាល់ហើយថា​គាត់ជាម្ចាស់បទ “សក់ខ្លី” និង  “ស្រានឹងកញ្ញា” ដែលជាបទទទួលបានការគ្រាំទ្រពីសំណាក់មិត្តយុវវ័យ។ ហើយកាលពីប៉ុន្មានថ្ងៃមុននេះ នៅក្នុង Channel YouTube របស់ Bross La បាន Upload នៅ MV ថ្មីរបស់ខ្លួន ដែលមានចំណងជើងថា “ក្រហម”។ គ្រាន់តែលឺចំណងជើងបទចំរៀង គឺប្រាកដជាមានចម្ងល់យ៉ាងខ្លាំង។ ប៉ុន្តែសម្រាប់បទនេះ គឺចង់និយាយអំពីនារី ដែលចូលចិត្តពណ៌ក្រហម ទាំងការស្លៀកពាក់ និងការតុបតែងខ្លួន។ បើចង់ដឹង ច្បាស់ពីអត្ថន័យរបស់បទ “ក្រហម” អាចមើល MV ខាងក្រោមបាន៖

ចង់ដឹងថាវីរៈបុរសរបស់រុស្សី មាននរណាគេខ្លះអត់?

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
សម្រាប់មិត្តយុវវ័យ ដែលនិយមទស្សនា រឿងប្រភេទ Super Hero ប្រាកដជាស្គាត់ច្បាស់នៅវីរៈបុរសជា ច្រើន ដូចជា Capital America, Iron Man, Hulk…។ ប៉ុន្តែមិត្តទាំងអស់មិនដែលបានស្គាល់នៅវីរៈបុរស របស់ប្រទេស រុស្សី នោះទេ។ ហើយពេលនេះ​ អ្នកនិពន្ធដែលជាជនជាតិ រុស្សី និងអាមេរិច បានផលិត នៅ ភាពយន្តមួយ​ ដែលនិយាយអំពីវីរៈបុរសរបស់រុស្សីនេះ។ ហើយរឿងនេះ គឺមានចំណងជើងថា “Guardians”។ នៅក្នុងរឿងនេះ គឺអ្នកវិទ្យាសាស្រ្តបានស្វែករកនៅកង់ទព្ធ័របស់ខ្លួន មកធ្វើការកែប្រែ ដើម្បីអោយក្លាយ ទៅជាមនុស្សពិសេស។ ហើយពួកគេទាំង 4 នាក់ នឹងធ្វើការប្រយុទ្ធជាមួយសត្រូវ ដើម្បីការពារប្រជាជន និងប្រទេសរបស់ខ្លួន។
Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time

សាំ​ស៊ុ​ង​បង្ហាញ​ម៉ូ​ដែល Galaxy A3

0
ក្រុមហ៊ុន​ទើបតែ​បាន​បង្ហាញ​ម៉ូ​ដែល​ថ្មី​របស់់​ខ្លួន​សម្រាប់​ឆ្នាំ​ថ្មី​២០១៧ ដែល​មានឈ្មោះ​ថា Galaxy A3 មាន​តួ​លោហៈ ស្រោប​កញ្ចក់ Gorilla ។ Galaxy A3 មាន​អេ​ក្រង់​ទំហំ​៤,៧​អីុ​ញ និង​មាន​កាមេរ៉ា​ទំហំ​13MP និង​មាន​កាមេរ៉ា​ខាង​មុខ ទំហំ 8MP និង​ដំណើរការ​ដោយ​ប្រព័ន្ធ​Android 6.0.1 Marshmallow ហើយ​អាច​ដំឡើង​រហូត​ដល់ 7.0 Nougat ។ ម៉ូ​ដែល​ថ្មី​របស់​សាំ​ស៊ុ​ង​នេះ​មាន​រ៉េ​ម​2GB និង​មាន​អង្គ​ចង​ចាំ​ក្នុង​ម៉ាស៊ីន​16GB និង​មាន​កម្លាំង​ថ្ម 2350mAh ហើយ​សាក​ថ្ម​បាន​ឆាប់​ពេញ។ Galaxy A3 មាន​ទម្ងន់ 135g និង​មាន​វិទ្យុ​ផង​ដែរ ។ ចំណុច​ពិសេស​របស់​ម៉ូ​ដែល​ថ្មី​នេះ​គឺ​មានកម្ម​វិធី​ស្គែ​ន​ម្រាមដៃ និង​មាន​តួ​រឹង​មាំ​មិន​ជ្រាប​ទឹក ស្រប​តាម​ស្តង់ដា IP68  និង​មាន​CPU ប្រភេទ Octa-core និង​មាន​រន្ធ​USB ប្រភេទ C port ដែល​មាន​សមត្ថភាព​បញ្ជូន​ឯកសារ ឬ​ផ្ទេរ​ឯកសារ​បាន​លឿន ។ ចំណែក​តម្លៃ​របស់​Galaxy A3 ប្រហែល​ចន្លោះ​ពី​២០០​អឺ​រ៉ូ​ទៅ​៣០០​អឺ​រ៉ូ ៕

ក្តារ​វៃឆ្លាតModel FZ-A2 ​របស់ Panasonic

0
យើង​ធ្លាប់​បានដឹង​រួច​មក​ហើយ​ថា ក្តារ​វៃឆ្លាត​របស់​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​មួយ​ចំនួន​មាន​តម្លៃ​លើ​កត្តា​ផ្សេង​ៗ​គ្នា​ដូច​ជា ខ្លះ​ថ្លៃ​ដោយសារ​កម្មវិធី​ដ៏​សំបូរ​បែប​របស់​វា ខ្លះ​ថ្លៃ​ដោយសារ​ម៉ូ​ដ​របស់​វា ហើយ​ខ្លះ​ទៀត​ថ្លៃ​ដោយសារ​ការ​ច្នៃ​ម៉ូ​ដ​ដើម្បី​រក្សា​បរិស្ថាន​ជាដើម ។ ផ្ទុយ​ពី​ចំណុច​ខាងលើ​ក្រុមហ៊ុន Panasonic ទើបតែ​បាន​ដាក់​បង្ហាញ​គំរូ​ម៉ូ​ដែល​ក្តារ​វៃឆ្លាត​មួយ​ ។ ក្តារ​វៃឆ្លាត​ដ៏​ថ្លៃ​មួយ​នេះ​មានឈ្មោះ​ថា FZ-A2 ដែល​មានគុណ​សម្បត្តិ​ម្យ៉ាង​ខ្លាំង​ជាង​បណ្តា​ក្តារ​ចុច​ឆ្លាត​វៃ ផ្សេង​ៗ​ទៀត​នៅ​ត្រង់​ថា វា​ធុន​គ្រប់​ស្ថានការណ៍ ឬ​យើង​អាច​និយាយ​ថា​ជា​ក្តារ​វៃឆ្លាត​រឹង​មាំ ។ ក្រៅពី​គុណសម្បត្តិ​នៃ​ភាពរឹងមាំ​របស់​វា​ហើយ​នោះ មាន​ជា​ម៉ូ​ដែល​មួយ​ដែល​អាច​ភ្ជាប់​បាន​ត្រឹមតែ Wifi តែ​មួយ​គត់ ។ មូលហេតុ​ដែល​ក្រុមហ៊ុន​សម្រេច​បង្កើត​ក្តារ​វៃឆ្លាត​នោះ​ព្រោះថា ពេល​ខ្លះ​ក្នុង​ការ​ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃមួយ​ចំនួន​ក៏​ត្រូវ​តែ​ឧបករណ៍​ដែល​រឹង​មាំ ធុន​គ្រប់​ស្ថានការណ៍​ដែរ​ដូច​ជា​ការងារ​នៅ​រោងចក្រ ការងារនៅ​ការដ្ឋាន ឬ​ការងារ​រុករក​រ៉ែ​ជាដើម ។ ចំណុច​ពិសេស​នៃ​ភាពរឹងមាំ​របស់ FZ-A2 បំពាក់​នូវ​ប្រព័ន្ធ​ការពារ​ទឹក និង​ធូលី​តាម​ស្តង់ដា​IP65 និង​បំពាក់​បច្ចេកវិទ្យា​ស្តង់ដា​យោធា​សហរដ្ឋអាមេរិក MIL-STD-810G ផង​ដែរ ។ វា​ក៏​មាន​កញ្ចក់​ធុន​នឹង​ពន្លឺ​ថ្ងៃ​ដ៏​ខ្លាំង​ដែល​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នកធ្វើការ​ក្រោម​ពន្លឺ​ថ្ងៃ​ផ្ទាល់​ក៏​អាច​មើល​អក្សរ​លើ​អេ​ក្រង់​បាន​យ៉ាង​ច្បាស់ ។ FZ-A2 មាន​ទំហំ​អេ​ក្រង់​10,1​អីុ​ញ មាន​រ៉េ​ម 3GB មាន USB-C សម្រាប់​សាក​ថ្ម​បាន​ឆាប់រហ័ស និង​ប​ញ្ចូ​ន​ទិន្នន័យ​តាម USB បាន​លឿន ។ វា​មាន Processor ប្រភេទ Intel Atom Z8550 ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​ Android 6.0 Marshmallow ។ ចំ​ណែ​កម្លាំង​ថ្ម​របស់​វា​អាច​ប្រើប្រាស់​បាន​៩​ម៉ោង ហើយ​វា​ក៏​មាន​បំពាក់​កម្មវិធី GPS និង​បណ្តាញ 4G Lte ផង​ដែរ ។ លោក​អ្នក​អាច​បញ្ជា​ទិញ​ពី​គេហទំព័រ​របស់ Panasonic ៕