មីគោករសជាតិដើម ហឹរប៉ុណ្ណាក៏ទ្រាំ ព្រោះថាឆ្ងាញ់ជាប់មាត់តែម្តងហើយ

0
កំឡុងដើមឆ្នាំនេះ អាហារ ដែលកំពុងទទួលការពេញនិយមខ្លាំងពីសំណាក់អ្នកពិសានោះគឺមីហឹរ និយាយពីថា ហឹរចង់ ចង់ហើរ ហើយតែនៅតែឆ្ងាញ់ និងចូលចិត្តណាស់ទាំងខ្ញុំទាំងគេ។
មីគោក
មីគោក
ដូច្នេះថ្ងៃនេះសូមពាំនាំ​ត្រឡប់​មក​វិញ​នូវ​គំនិត​ថ្មីមួយទៀត ដែលទាក់ទងនឹងមីហឹរនេះ ​ពួកគេ​បាន​ព្យាយាម​ប្រើ​រូបមន្ត​ផ្ទាល់​ខ្លួន​សាកល្បង​ចម្អិន​​ដែល​ផ្សំ​គ្រឿង​ជាពិសេស​ដោយ​ខ្លួនឯង។ រៀងប្លែកតិចណា៎ យើងសូមរំលឹកមីហឹរនេះម្តងទៀត​តែ សំរាប់ម្ចាស់ហាងនេះគាត់បានច្នៃ មីហឹរដែរជាលក្ខណះស៊ុបនោះអោយទៅជា​ មីហឹរគោកវិញ ដែលម្ចាស់ហៅថា “មីគោករសជាតិដើម”​។
មីគោក
មីគោក
មីគោក
មីគោក
ចង់ប្រាប់ថាប្លែក ហើយក៏ឆ្ងាញ់ណាស់ដែរ​ ញាុំមួយម៉ាត់ ផឹកទឹក មួយម៉ាត់ ផឹកទឹក តែមិនចង់ឈប់ទេ ព្រោះវាចាប់មាត់ឆ្ងាញ់តែម្តងហ្នឹងណា៎។
មីគោក
មីគោក
មីគោករសជាតិដើម នេះមាន​ទាំង​សាច់ និង​បន្លែ​ចម្រុះ​ច្រើន​មុខ​ មួយចានដឹងតែឆ្អែតតាម៉ង ដោយសាច់មាន៣ជម្រើស ដូចជាមីគោកធម្មតា តម្លៃ ៨០០០៛, សាច់គោ ៩៥០០៛ និងគ្រឿងសមុទ្រ ១២០០០៛ ។ នៅចាំអីទៀត! តោះ! ល្ងាចនេះទៅសាក… ហាង Cheesy Taste ទូរស័ព្ទ៖ 078 62 66 58 | 096 64 22 228 | 085 28 66 69 ទីតាំង៖ អតីតហាងស៊ុបចង្កាក់ ទល់មុខសាលាសាកលវិទ្យាល័យប៊ែលធី ផ្លូវ៣៦០ (ផ្លូវឡានទឹក) សង្កាត់ បឹងកេងកង៣ ខណ្ឌចំការមន ផែនទី
វីដេអូ

Beeline ជា​ឧបករណ៍​បង្ហាញផ្លូវ​សម្រាប់​លោក​អ្នក

0
ឧបករណ៍​អេ​ឡិច​ត្រូ​និក បង្ហាញផ្លូវ​សម្រាប់​បំពាក់​លើ​ទោចក្រយាន វា​មិនមែន​ជា​បច្ចេកវិទ្យា ថ្មី​នោះ​ទេ​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​Beeline ជា​ឧបករណ៍​មួយ​ផ្សេង​សម្រាប់​បំពាក់​លើ​ទោច​ក្រយាន​ដែល​មាន​សមត្ថភាព​លើស​ពី​GPS ។ Beeline បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ជា​ច្រើន​ដូច​ជា​Bluetooth និង GPS ហើយ​អ្វី​ដែល ពិសេស​សម្រាប់​ឧបករណ៍​មួយ​នេះ​គឺ វា​មិន​ត្រឹមតែ​បង្ហាញ​នូវ​គោលដៅ និង​ទីកន្លែង​របស់​​លោក​អ្នក​ទេ តែ​វា​ថែម​ទាំង​ព្យាករណ៍​ថា គោលដៅ​របស់​លោក​អ្នក​នៅ​សល់​ចម្ងាយ​ប៉ុន្មាន​ទៀត​ផង និង​បង្ហាញផ្លូវ​ដែល​ល្អ​បំផុត​សម្រាប់​ជិះ​ទោចក្រយាន​ផង​ដែរ ។ ជាង​នេះ​​ទៀត វា​មាន​ទំហំ​តូច​ស្រាល ការពារ​ទឹក​ចូល ហើយ​ថ្ម​អាច​ប្រើប្រាស់​បាន​រហូត​ដល់​៤​ស​ប្តា​ហ៍ និង​អាច​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ដែល​ដំណើរការ​ដោយ​កម្មវិធី​Android និង iOS។ បើ​ទោះជា​បង្ហាញផ្លូវ​ល្អ​សម្រាប់​អ្នក​ជិះ​ទោចក្រយាន​ក្តី ក៏​ការ​សម្រេចចិត្ត​ប្រើប្រាស់​ផ្លូវ​នៅ​តែ​អាស្រ័យ​លើ​អ្នកបញ្ជា​ដដែល ។ ក្រុមហ៊ុន​ផលិតផល Beeline និយាយ​ថា វា​មិន​ត្រឹមតែ​ជា​ឧបករណ៍​សម្រាប់​អ្នក​ជិះ​ទោចក្រយាន​នោះ​ទេ អ្នក​ឡើង​ភ្នំ អ្នក​ដើរ​ព្រៃ ក៏​អាច​ប្រើប្រាស់​បាន​ដូច​គ្នា​ដែរ ៕

Samsung នឹង​បកស្រាយ​ពី​មូលហេតុ​មានការ​ផ្ទុះ Galaxy Note 7

0
ប្រទេស​កូរ៉េ​ខាងត្បូង ៖ Samsung បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ឆ្លើយ​តប​សំណួរ​ទាក់ទិន​នឹង​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ Galaxy Note 7 ផ្ទុះ និង​ឆាបឆេះ ។ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​លើ​ពិភពលោក មួយ​នេះ នឹង​មានកម្ម​វិធី​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក ។ នេះ​គឺជា​ការ​ព្យាយាម​បកស្រាយ​លើក​ទី​២​ហើយ​របស់​ក្រុមហ៊ុន​ទាក់ទិន​នឹង​បញ្ហា​ទូរស័ព្ទ​ខាងលើ ។ ការ​បកស្រាយ​ដំបូង ក្រុមហ៊ុន​បាន​បន្ទោស​លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថ្ម​ទូរស័ព្ទ​របស់​ខ្លួន​ប៉ុន្តែ​ការ​ឆ្លើយ​តប​របស់​ពួក​គេ​មិន​អាច​បញ្ឈប់​ទូរស័ព្ទ​ដែល​បន្ត​ឆាបឆេះ​រាល់ពេល​សាក​ថ្ម​ឡើយ​។ លោក Bryan Ma អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​ឧបករណ៍​ក្នុង IDC និយាយ​ថា ៖ « ពួក​គេ​ត្រូវ​តែ​ឆ្លើយ​ឲ្យ​ត្រូវ​លើក​នេះ ព្រោះ​កាលពី​លើក​មុន ពួក​គេ​បាន​ខុស​ដោយ​អៀនខ្មាស​ម្តង​រួច​មក​ហើយ » ។ កម្មវិធី​នេះ​នឹង​ផ្សាយ​ផ្ទាល់​លើ​គេហទំព័រ​របស់ Samsung ផង​ដែរ និង​មានការ​តាមដាន​យ៉ាង​ដិត​ដល់​ពី​វិនិយោគិន ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​ដ៏​ស្មោះត្រង់​របស់ Samsung ។ ក្រុមហ៊ុន​និយាយ​ថា អ្នកជំនាញ​ឯករាជ្យ​ដែល​បាន​ស៊ើបអង្កេត​ដាច់​ដោយឡែក ក៏​នឹង​បង្ហាញ​ពី​លទ្ធផល​របស់​ពួក​គេ​នា​ថ្ងៃ​ចន្ទ​ផង​ដែរ ។ ដើម្បី​ចៀសវាង​ការ​ខូច​កិត្តិយស​របស់​ខ្លួន​ទៀត Samsung​និយាយ​ថា ពួក​គេ​នឹង​និយាយ​ពី​មធ្យោបាយ​ថ្មី​នា​ថ្ងៃ​ចន្ទ ក្នុង​ការ​ធានា​ថា នឹង​គ្មាន​បញ្ហា​នេះ​កើតឡើង​ទៀត ។ ផ្ទុយ​ទៅ​វិញ អ្នកជំនាញ​និយាយ​ថា ក្រុមហ៊ុន​នៅ​មិន​ទាន់​អាច​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពី​អតិថិជន​វិញ​ទេ ។ ដំណោះស្រាយ​បញ្ហា​នេះ​ធ្វើ​ឲ្យ​អតិថិជន​ជា​ច្រើន​ខឹងសម្បា សូ​ម្បី​តែ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ក្តី ។ ប្រជាជន​កូរ៉េ​រាប់រយ​នាក់​បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​សំណង​ពី Samsung ទៀត​ផង ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បាត់បង់​ប្រាក់​ចំណូល​ជា​ច្រើន​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០១៦ ។ ពួក​គេ​ក៏​ត្រូវ​បាន​មនុស្ស​លើ​អុ​ី​ន​ធើ​រ​ណេ​ត​លេងសើច​ផង​ដែរ ប៉ុន្តែ​បញ្ហា​នេះ​មិនមែន​ជា​រឿង​ឈឺក្បាល​តែ​មួយ​របស់​ក្រុមហ៊ុន​ទេ ។ អគ្គនាយករង​របស់​ក្រុមហ៊ុន លោក Lee Jae-Yong ក៏​ជា​ជនសង្ស័យ​ម្នាក់​ក្នុង​ករណី​រឿងអាស្រូវ​ពុក​រលួយ​ដ៏​ធំ​មួយ​ផង​ដែរ ប៉ុន្តែ​លោក Lee និង Samsung បាន​បដិសេធ​ថា មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ ៕

មានបានស្តាប់បទថ្មីរបស់ PeyPey Dy ft Ah Da Sakada នៅនឹង?

0
កាលពិម្សិលមិញនេះ លោក Sakada នឹង Pey Pey Dy បានចេញនៅបទចំរៀងថ្មីរបស់ខ្លួនសម្រាប់ឳកាស ថ្ងៃ 14 ខាងមុខសម្រាប់អ្នកអត់គូរ ដែលមានចំណងជើងថា “ស្រលាញ់ខ្លួនឯង”។ ប្រសិនជាមិនភ្លេចទេ អ្នកទាំង2 បានចេញនៅបទចំរៀងសម្រាប់អ្នកអត់គូរក្នុងថ្ងៃ 14 កុម្ភៈនេះ ចំនួន 2 បទ រួចមកហើយ។ សម្រាប់បទ “ស្រលាញ់ខ្លួនឯង” ជាបទសម្រាប់ឆ្នាំទី 3 ផងដែរ។ បទចំរៀងនេះ​គឺពិរោះ និងត្រូវចិត្តអ្នក អត់លិឍខ្លាំងណាស់ ប៉ន្តែក៏បានប្រាប់អោយអ្នកអត់លិឍទាំងអស់ស្រឡាញ់ខ្លួនឯងអោយច្រើន។ សូមស្តាប់បទចំរៀងនេះនៅខាង ក្រោម៖

តោះអ្នកអត់លិឍ នាំគ្នាទៅមើលរឿង Mr. Hurt អត់?

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
ជិតដល់ថ្ងៃ 14 កុម្ភៈ ហើយថាណាមិត្តទាំងអស់គ្នា!!! សម្រាប់អ្នកមានគូរ គឺមិនសូវមានបញ្ហាទេ។ ប៉ុន្តែ សម្រាប់​អ្នកអត់គូរវិញ គឺចប់ហើយមើលទៅ។ អញ្ចឹងក្រុមការងារ KSPG.TV ណែនាំអោយអ្នកអត់គូរទាំង អស់គ្នាទៅ​មើលរឿងថ្មីមួយ ដែលសម្តែងដោយលោក Sunny ជាតួរប្រុសក្នុងរឿង I’m Fine Thanks You Love You។ ពេលនេះគាត់បានមកសម្តែងក្នុងរឿងថ្មីដែលមានចំណងជើងថា “បុរសខូចចិត្ត” ឫ “Mr. Hurt”។ នៅក្នុងរឿង​នេះ Sunny សម្តែងជាតួរ Don ដែលជាកីឡាករ Tennis ដល់ពូកែម្នាក់ ហើយក៏ជា idol របស់មនុស្សគ្រប់គ្នា។ លើសពីនេះទៅទៀត Don គឺជាមនុស្សដែលមានសំណាងទាំងការប្រកួត និង ស្នេហា ដែលមានសង្សារជាតារា។ ប៉ុន្តែពេលក្រោយមក សង្សារបស់គាត់បានបញ្ឈប់នៅការស្នើរសុំរៀបការរបស់ Don នឹងទៅទាក់ទងជាមួយអ្នក​ចំរៀង Rock វិញម្តង។ ពេលនោះហើយ ដែលអាចនិយាយបានថា Don មានអាការៈខូចចិត្ត។ បន្ទាប់ពី Don បាន​ជួបបញ្ហាបាត់បងស្នេហាអស់ជាច្រើនខែ គាត់ក៏បានជួបនឹង មិត្តម្នាក់ដែលមិនបានជួបគ្នាយូរមកហើយ នាង​គឺ Dew។ តើនឹងមានអ្វីកើតឡើងនៅពេលដែល Don បានជួបនឹង Dew? ហើយ Dew បានជួយ Don អ្វីខ្លះ​នៅ​ពេលដែលគាត់បាត់បង់ស្នេហា? បើចង់ដឹង ច្បាស់ កុំភ្លេចណា ថ្ងៃ 14 កុម្ភៈនេះ នៅរោងភាពយន្ត Legend ទាំង 3សាខា។
Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time

Man Utd យកឈ្នះ Watford 2ទល់0 ទទួលបាន 3ពិន្ទុ

0
សម្រាប់ក្រុមបិសាចក្រហម Manchester United ប៉ះជាមួយក្រុម Watford គឺបញ្ចប់ការប្រកួតក្នុង លទ្ធផល 2-0។ 2 គ្រាប់របស់ Manchester United គឺរកបានមួយគ្រាប់ដោយកីឡាករ Mata នៅនាទី 32។ ចំណែក​គ្រាប់ទី 2 រកបាននៅតង់ទី2 ដោយកីឡាករ Martial នៅនាទី 60។ ជ័យជំនះលើកនេះ បានធ្វើ ពិន្ទុរបស់​ក្រុមបិសាចក្រហម កាន់តែប្រកៀកប្រកិតទៅនឹងក្រុមទាំង 5ផ្សេងទៀត។ https://www.youtube.com/watch?v=Q5MxKbGK8ME

ត្រឹមតែ 138វិនាទី Mane អាចស៊ុតបានដល់ទៅ 2គ្រាប់ ​អោយ Liverpool

0
ចំពោះការជួបគ្នាយប់មិញនេះរវាងក្រុម Liverpool នឹងក្រុម Tottenham ត្រូវបានបញ្ចប់ក្នុងលទ្ធផល​ម្ចាស់ផ្ទះ Liverpool យកឈ្នះភ្ញៀវ Spur 2ទល់0។ គ្រាប់ទាំង 2របស់ Liverpool គឺរកបានដោយកីឡាករ Mane ដែល ចំណាយត្រូវតែ 138 វិនាទី ប៉ុណ្ណោះ ក្នុងការស៊ុតបញ្ចូលទី។ ជ័យជំនះនេះបានធ្វើអោយក្រុម Liverpool ឡើង មកឈរនៅលំដាប់ទី 4 នៃតារាង EPL ដែលមាន 10ពិន្ទុ តាមពីក្រោយក្រុមលេខ 1 Chelsea។ ប៉ុន្តែសម្រាប់ ក្រុម Chelsea គឺនៅសល់មួយប្រកួតកក្នុងដៃទៀត។​ https://www.youtube.com/watch?v=3Ijqyu9RJ3M

រសជាតិប្រហិតសាច់គោដ៏ល្បីកាន់តែអ៊ែម ជាមួយទឹកជ្រលក់សណ្តែកដី និងម្ទេស

0
ប្រហិតដ៏ល្បីឈ្មោះ នៅខេត្តបាត់ដំបងកាលពីវីដេអូមុនយើងបានបង្ហាញជូនលោកអ្នកម្តងរួចមកហើយ ដោយតូបលក់ប្រហិតនោះអ្នកនៅទីរួមខេត្តបាត់ដំបង និយមហៅថាប្រហិតសាលាចិន ឬប្រហិតចែម៉ីសាលាចិន។
Mr. F3
Mr. F3
ប្រហិតសាច់គោ J Mey សាលាចិន ប្រហិតនេះលក់ដាច់ណាស់ នេះក៏ព្រោះតែរសជាតិរបស់វាឆ្ងាញ់ ម៉េចបានហ៊ានថាឆ្ងាញ់? ព្រោះអ្នកលក់គាត់ធ្វើវាដោយផ្ទាល់ដៃ បើសួរគាត់ថាមួយថ្ងៃលក់អស់ប៉ុន្មានគីឡូ គាត់មិនដឹងទេ ព្រោះគ្មានពេលថ្លឹងផងនឹង រវល់ធ្វើប្រហិតដ៏ច្រើន ដើម្បីយកមកលក់អោយទាន់ពេល។ មិនត្រឹមតែប្រហិតទេឆ្ងាញ់ ទឹកជ្រលក់ក៏ជាវេទមន្តពិសេសប្រចាំហាងគាត់ហើយ ឆ្ងាញ់ណាស់…កុំភ្លេចសាកណា នៅភ្នំពេញយើងឥឡូវក៏មានលក់ដែរ គឺ ទីតាំង​​ប្រហិត​រទេះ Mr. F3 បច្ចុប្បន្ន​ ស្ថិត​នៅ​ផ្ទះ​លេខ ២៧១ ផ្លូវ ១៥៦ សង្កាត់ ទឹកល្អក់២ ខណ្ឌ ទួលគោក [ចំហៀង ពេទ្យលោកសង្ឃ] និង​មួយ​កន្លែង​ទៀត​សាលា​បាក់​ទូក។ មួយ​ចង្កាក់​​មានតម្លៃ ២ ពាន់​រៀល​។​
Mr. F3
Mr. F3
Mr. F3
Mr. F3
​​ប្រហិត​រទេះ Mr. F3 ទូរស័ព្ទ៖ ០៨៩ ៩៩៩ ៧៧៨ / ០៧០ ៧៣៧  ៦៩៦ លក់​ចាប់​ពី​ម៉ោង ២ រសៀល​ដល់​ម៉ោង ៨ យប់ ទីតាំង៖ ស្ថិត​នៅ​ផ្ទះ​លេខ ២៧១ ផ្លូវ ១៥៦ សង្កាត់ ទឹកល្អក់២ ខណ្ឌ ទួលគោក [ចំហៀង ពេទ្យលោកសង្ឃ] និង​មួយ​កន្លែង​ទៀត​សាលា​បាក់​ទូក ផែនទី
វីដេអូ

Hushme ផលិតផល​ថ្មី​ទប់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ

0
ការ​តាំង​ពិ​រណ៍​ផលិតផល​បច្ចេកវិទ្យា CES ឆ្នាំ​២០១៧ នៅ​ទីក្រុង​ឡាស​វេ​ហ្គា​ស សហរដ្ឋអាមេរិក​មាន​ដាក់​តាំង​ផលិតផល​ថ្មី​មួយ​ដែល​ប្រើប្រាស់​ភ្ជាប់​ជាមួយ​ទូរស័ព្ទ ដើម្បី​ធានា​ការ​សន្ទនា​មាន​លក្ខណៈ​សម្ងាត់ ដោយ​មិន​ចាំបាច់​ចេញ​ឆ្ងាយ​ពី​មនុស្ស​ម្នា ឬ​ចេញ​ទៅ​និយាយ​ក្រៅ​បន្ទប់ធ្វើការ​នោះ​ទេ ។ ផលិតផល​ថ្មី​មួយ​នេះ​មានឈ្មោះ​ថា Hushme ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​ម៉ាស់ សំឡេង​ដំបូង​របស់​ពិភពលោក​សម្រាប់​និយាយ​ទូរស័ព្ទ (World’s First Voice Mask for mobile phone) ។ Hushme ត្រូវ​បាន​វិស្វករ​ជាតិ​អ៊ុយ​ក្រែ​ន​បង្កើត​ឡើង តែ​ក្រុមហ៊ុន​នេះ​នៅ សហរដ្ឋអាមេរិក​ទេ ។ ការ​រចនា​មាន​ភាព​ងាយស្រួល​ព្រោះ​អ្នក​អាច​ពាក់​វា​នៅ​នឹង​ក ហើយ​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​តាម​បច្ចេកវិទ្យា​ឥត​ខ្សែ Bluetooth និង​មានកម្ម​វិធី​សម្រាប់​ឲ្យ​អ្នក​ដំឡើង​សំឡេង ឬ​កម្មវិធី​ផ្សេង​ៗ​ជាមួយ Hushme ។ ជាង​នេះ​ទៅ​ទៀត​វា​អាច​ភ្ជាប់​ជាមួយ​កាស​ត្រចៀក​ក្នុង​ពេល​សន្ទនា ដោយ​មិន​ចាំ​ដើរ​រក​កន្លែង​ស្ងាត់​ដើម្បី​និយាយ​ទូរស័ព្ទ​ទៀត​ទេ ។ ជា​រួម​វា​ត្រូវ​គេ​បង្កើត​ឡើង​សម្រាប់​ការ​សន្ទនា​ដែល​មិន​រំខាន​ដល់​អ្នក​ដទៃ ហើយ​ក៏​មិន​រំខាន​ក្នុង​ការ​សន្ទនា​នៅ​ទី​សាធារណៈ ឬ​កន្លែង​អ៊ូអរ ដោយ​វា​បំពាក់​បច្ចេកវិទ្យា​លុប​សំឡេង​មក​ក្រៅ បើ​ទោះជា​នៅ​អង្គុយ​ជិត​គ្នា​យ៉ាងណា​ក៏​ដោយ​ក៏​មិន​ឮ ។ អ្វី​ដែល​ពិសេស​ទៅ​ទៀត​នោះ អ្នក​អាច​ជ្រើសរើស​សំឡេង​បិទ​បាំង​ក្នុង​ការ​សន្ទនា​របស់​អ្នកតា​មរយៈ​ការ​ប្តូរ​សំឡេង​ទៅ​ជា​សំឡេង​រលក​ទឹកសមុទ្រ សំឡេង​ខ្យល់ សំឡេង​ភ្លៀង សំឡេង សត្វ​កំប្រុក សំឡេង​Minio សំឡេង​បក្សី និង​សំឡេង​មនុស្ស​យន្ត​R2D2 ដើម្បី​បញ្ចៀស​ការ​ចង​ស្តាប់​ពី​អ្នក​ដទៃ ក្នុង​គោលដៅ​រក្សា​ការ​សម្ងាត់​ក្នុង​ការ​សន្ទនា ។ ប៉ុន្តែ​សម្រាប់​សំឡេង​ខ្លះ​អ្នក​ប្រើប្រាស់​ត្រូវ​សុំ​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់ ៕

តាំងពិព័រណ៍​បច្ចេកវិទ្យា CES ឆ្នាំ​2017 មាន​បច្ចេកវិទ្យា​ច្រើន​បម្រើ​គិលានុបដ្ឋាយិកា

0
ការ​តាំងពិព័រណ៍​បច្ចេកវិទ្យា CES ឆ្នាំ​២០១៧ នៅ​ទីក្រុង LasVegas សហរដ្ឋអាមេរិក ត្រូវ​គេ​សង្កេត​ឃើញ​ថា មាន​បច្ចេកវិទ្យា​ជា​ច្រើន​ដែល​បង្កើត​ឡើង​ដើម្បី​បម្រើ​ដល់​កុមារ​តូច​ៗ ឬ​កែ​ច្នៃ​ឧបករណ៍​សម្រាប់​បម្រើ​គិលានុបដ្ឋាយិកា ។ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ឈ្មោះ Hatch Baby នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា បាន​បង្ហាញ​នូវ​បន្ទះក្តារ​ផ្លាស់​ប្តូរ​ខោអាវ ដែល​មាន​សមត្ថភាព​ថ្លឹង​ទម្ងន់​របស់​ទារក​ដោយ​ស្វ័យប្រវត្តិ និង​រក្សា​កំណត់​ត្រា​ពេលវេលា​ក្នុង​ការ​ផ្លាស់​ប្ដូរ​ខោ​ទឹកនោម ដើម្បី​ជួយ​តាមដាន​សុខភាព​របស់​ក្មេង​ថែម​ទៀត​ផង ។ លើស​ពី​នេះ​ទៀត​ក្រុមហ៊ុន​មួយ​នេះ​ក៏​បាន​ដាក់​បង្ហាញ​នូវ​ឧបករណ៍​រលក​សំឡេង​ដែល​អាច​ឲ្យ​អ្នក​ដែល​នឹង​ក្លាយជា​ឪពុក​ម្តាយ​អាច​មើលឃើញ​កូន​របស់​គេ​នៅ​ក្នុង​ផ្ទៃពោះ និង​អាច​ចែករំលែក​រូបភាព​នោះ​ទៅ​ក្នុង​បណ្តាញ​សង្គម ។ ក្រុមហ៊ុន​មួយទៀត​ឈ្មោះ Bloomlife បាន​បង្កើត​ឧបករណ៍​មើល​ផ្ទៃពោះ សម្រាប់​ឲ្យ​ម្តាយ​ដែល​ជិត​នឹង​សម្រាលកូន​ដឹង​ពី​ពេលវេលា​ដែល​ត្រូវ​ទៅ​មន្ទីរពេទ្យ ។ នាង Angela Sylcott មក​ពី​ក្រុមហ៊ុន Bloomlife និយាយ​ថា វា​ជា​ឧបករណ៍​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ប្រើប្រាស់​នៅ​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ការ​ពពោះ​របស់​គេ ដើម្បី​ឲ្យ​ដឹង​ថា ខ្លួន​ត្រូវ​សម្រាល​កូន​​ពេល​ណា ។ វា​រឹតតែ​មាន​ប្រយោជន៍​សម្រាប់​ស្ត្រី​ជា​ម្តាយ​ដែល​ធ្លាប់​មាន​ប្រវត្តិ​សម្រាលកូន​មុខ​ពេល ។ ក្រៅពី​នេះ​ក៏​មាន​ក្រុមហ៊ុន​មួយទៀត​ឈ្មោះ Naya Health ក៏​បាន​បង្កើត​ផលិតផល​មួយ សម្រាប់​ប្រើ​ជា​ជំនួយ​ដល់​ស្ត្រី​ជា​ម្តាយ​ដែល​មាន​បញ្ហា​ចេញ​ទឹកដោះ​ក្រោយ​សម្រាល​កូន​រួច ។ លោក Jeff Alvarez និយាយ​ថា វា​ជា​ឧបករណ៍​បូមទឹក​ដោះ​នឹង​ជួយ​ឲ្យ​ស្ត្រី​ជា​ម្តាយ​សម្រាក​បាន​ស្រួល ស្កប់ស្កល់ ជួយ​ឲ្យ​ការ​ផលិត​ទឹកដោះ​ម្តាយ​បាន​ច្រើន​ជាង​មុន និង​ជួយ​តាមដាន​ការ​ផលិត​ទឹកដោះ​ម្តាយ​តាម​រយៈ​កម្មវិធី​ដែល​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទ​ដៃ ។ ឧបករណ៍​មួយ​នេះ​នឹង​ត្រូវ​ដាក់​ផ្ទាល់​នៅ​ក្នុង​អាវទ្រនាប​របស់​ម្តាយ​ហើយ​យើង​អាច​បញ្ជា​តាម​រយៈ​ទូរស័ព្ទ ។ វា​នឹង​មិន​រំខាន​ដល់​ម្តាយ​ពេល​ឧបករណ៍​បូមទឹក​ដោះ​កំពុងធ្វើការ​នោះ​ទេ ។ ចំណែក​ក្រុមហ៊ុន​មួយទៀត​ឈ្មោះ Happiest Baby បាន​បង្កើត​ឧបករណ៍​មួយ​ឈ្មោះ​ថា គ្រែ​ Snoo Bed ដែល​ជា​ឧបករណ៍​មួយ​មាន​មេក្រូ​ហ្វូ​ន (Microphones) ហេតុនេះ​ឪពុក​ម្តាយ​អាច​ឮ សំឡេង​កូន​ខ្លួន​យំ តែ​ចំណុច​ពិសេស​នៃ​ឧបករណ៍​មួយ​នេះ​គឺ​មាន​សំឡេង​ជួយ​លួង​កូន​ក្មេង​ឲ្យ​គេង​លង់លក់​វិញ​បាន ។ លោក Havey Karp ស្ថាបនិក​ក្រុម​ហ៊ុន​បាន​និយាយ​ថា លោក​សង្ឃឹមថា Snoo Bed នឹង​ជួយ​ឲ្យ​ឪពុក​ម្តាយ​ទទួលទានដំណេក​បាន​ច្រើន​ជាង​មុន​បន្តិច ៕